ឌីជេ សូដា ដែលជាឌីជេកូរ៉េដ៏ល្បីមួយរូប បានសម្តែងការតក់ស្លុតនិងសោកស្តាយយ៉ាងខ្លាំងទៅកាន់ក្រុមហ៊ុន AV របស់ប្រទេសជប៉ុន ផលិតវីដេអូអា.សអាភា.ស ដោយប្រើឧប្បត្តិហេតុបៀ.តបៀ.នផ្លូវភេ.ទកាលពីអតីតកាលរបស់នាងជាគំរូរបស់ពួកគេដែលស្ថានភាពនោះជារបួសផ្លូវចិត្តធំសម្រាប់នាង។ លើសពីតួស្រីដែលសម្តែងក្នុងរឿងនោះបង្ហោះសប្បាយអរនឹងការថតធ្វើជាតួអង្គនាងថែមទៀត។
ឌីជេ សូដា បានរៀបរាប់លើបណ្តាញសង្គមកាលពីថ្ងៃទី២៣ ថា «ឧបទ្ទវហេតុ បៀតបៀនផ្លូវភេទ កាលពីរដូវក្តៅមុន គឺជារបួសដ៏ធំមួយសម្រាប់ខ្ញុំ ប៉ុន្តែវាជាការបញ្ចប់ជាវិជ្ជមាននៃរបួស»។ នាងបានន្ថែមថា «ប៉ុន្តែមិនយូរប៉ុន្មាន បេះដូងខ្ញុំស្រក់ទឹកភ្នែកចំពោះព័ត៌មានដែលក្រុមហ៊ុនវីដេអូពេញវ័យរបស់ជប៉ុនផលិត AV ដោយផ្អែកលើឧប្បត្តិហេតុនេះ»។
ឌីជេ សូដា បានបន្តថា៖ «វាពិបាកណាស់ព្រោះតួស្រីដែលលេងជាខ្ញុំមិនចេញពីគំនិតខ្ញុំដែលនាងបង្ហោះថាខ្ញុំសប្បាយនឹងការថតរឿងហ្នឹង។ ខ្ញុំចង់បិទបាំងវាដោយស្ងាត់ៗ ព្រោះវាជារឿងអាម៉ាស់របស់មនុស្សស្រី ប៉ុន្តែវាបានក្លាយជាព័ត៌មានទូទាំងពិភពលោកទៅហើយ ហើយវីដេអូនេះកំពុងរីករាលដាលដល់ការទាញយកខុសច្បាប់នៅពេលនេះ។ តើមានអ្វីដែលខ្ញុំអាចធ្វើបានទេ?»
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឌីជេ សូដា ត្រូវបានទស្សនិកជនមួយចំនួន បៀតបៀនផ្លូវភេទ ពេលចូលរួមក្នុងកម្មវិធី «មហោស្រពសៀកតន្ត្រី» ដែលធ្វើឡើងនៅទីក្រុងអូសាកា ប្រទេសជប៉ុន។ ទីភ្នាក់ងារជប៉ុនដែលរៀបចំព្រឹត្តិការណ៍នេះ បានចោទប្រកាន់បុរសពីរនាក់ និងស្ត្រីម្នាក់ពីបទបៀតបៀនផ្លូវភេទ ដោយ DJ Soda បានទទួលយកការសូមទោសរបស់ពួកគេនិងបញ្ចប់រឿង រួចហើយដែរដោយមិនមានការផ្តល់សំណងឡើយ។

ទោះយ៉ាងរឿងអាស្រូវនេះបានផុសឡើងម្តងទៀតសម្រាប់ ឌីជេ សូដា នឹកទៅហេតុការណ៍ដែលបានកើតឡើងលើនាងក្រោយពីក្រុមអាសអាភាសជប៉ុនយកមកផលិតផ្អែកលើរឿងនេះទៅវិញ៕










