Home ព័ត៌មានអន្តរជាតិ តើអ្នកដឹងទេ មនុស្សដែលមានអាយុវែងអាស្រ័យលើកម្ពស់ខ្ពស់ឬទាបដែរឬទេ?

តើអ្នកដឹងទេ មនុស្សដែលមានអាយុវែងអាស្រ័យលើកម្ពស់ខ្ពស់ឬទាបដែរឬទេ?

57
0

កម្ពស់របស់មនុស្សយើងនៅលើផែនដីនេះគឺមានភាពខុសៗគ្នា ដោយអ្នកខ្លះខ្ពស់ដូចត្នោត និងអ្នកខ្លះទៀតទាបខ្លាំង ជាហេតុបណ្តាលឱ្យមានសំនួរមួយចោទសួរថា តើកម្ពស់របស់មនុស្សយើងអាចប៉ះពាល់ដល់អាយុជីវិតដែរឬទេ? ហើយរវាងមនុស្សដែលមានកម្ពស់ខ្ពស់ និងទាបមួយណាមានអាយុវែងជាង? នេះបើយោងតាមការសិក្សាស្រាវជ្រាវឆ្នាំ ២០២៣ បានឱ្យដឹងថា មនុស្សដែលមានកម្ពស់ទាបទំនងមានអាយុវែងជាងមនុស្សដែលមានកម្ពស់ខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs6bBmjS8v4bVPRf6ugdJlx_j5SY_K8lu6nlDU1Jr70WSHI7alyuTvhDEQabqxzRHYaYk8cGHcwIR4csF8Zahbp6BkYQHoI8wAPD9o3bpxLIoo1kSIOdutPkeHnrj2a9xLmhLCJzw9s6JMz7DOTsu8oDBlzHW-FCNDvBGaWtcd1LiCXm4nZMj7cIe7uOeM/s2197/image_2024-08-26_09-57-01.png

យោងតាមការសិក្សាបានបង្ហាញថា ក្នុងអំឡុងឆ្នាំ ២០១៤ ក្រុមស្រាវជ្រាវបានធ្វើការសិក្សាទៅលើបុរសជនជាតិជប៉ុន និងអាមេរិកជាង ៨,០០៣ នាក់។ ហើយប៉ុន្មានឆ្នាំក្រោយមក សុខភាព និងរបៀបរស់នៅរបស់អ្នកចូលរួមក្នុងការសិក្សាត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។ ក្នុងចំណោមអ្នកចូលរួមនោះ មានបុគ្គលដែលមានកម្ពស់ទាបប្រមាណ ១.២០០ នាក់បានឈានដល់កម្រិតអាយុ ៩០ និង ១០០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXA5p4BBJT9g9_fWmzSyL2zdsTVmz3GJVUz00gLOv2f7Idw4T-3RqMFd5gr4iSb9HOy4dVydjNQCz4b2dSyb_7qX0CTf-O5zaCClWtitdJGXXByKrhqP2nZTfs8_j8OnwG9YDa4_ghptSd0QfjFG9Hxjky1Q_kj4tKHV7D7ZO98betAXKTZlpgebhlMAZ2/s1024/image_2024-08-26_09-57-06.png

ដូច្នេះការស្រាវជ្រាវបង្ហាញថាបុរសដែលមានកម្ពស់ទាបត្រូវបានការពារដោយហ្សែនមួយហៅថា FOXO3 ដែលរួមចំណែកដល់ការវិវត្តនៃរូបរាង ដោយពួកវាអាចមានសមត្ថភាពពន្យារអាយុជីវិត។ លើសពីនេះ បុគ្គលទាំងនេះច្រើនតែមានកម្រិតអាំងស៊ុយលីនក្នុងឈាមទាប និងមានហានិភ័យទាបនៃជំងឺមហារីក។ ជាពិសេស មនុស្សដែលមានកម្ពស់ក្រោម 1m57 មានទំនោររស់នៅបានយូរជាងមនុស្សដែលមានកម្ពស់លើសពី 1m62។ ដូច្នេះការរកឃើញទាំងនេះគឺជាការស្រាវជ្រាវដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលបញ្ជាក់ថាកត្តាហ្សែន និងសរីរវិទ្យាជាច្រើនអាចដើរតួយ៉ាងសំខាន់ក្នុងការកំណត់សុខភាព និងអាយុវែងរបស់មនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jdwLdZvjz3gGZpqgH2hUCUcxocNrhvWuJtrub2nEY4s2Or4TvnIS5JgfnP5wQXmalpVncUzwe_BW32zYxJW5mibuRulLwuAztU7INk_4uZpy061hUKa7b34K3CKfrPn3SptRKQTBX6Wa7r9j3k6lB4xKFNyU0AT8_PXCdAijQTWhOhC59LhCAk_8iq6c/s1200/image_2024-08-26_09-57-15.png

នេះបើតាមអ្នកជំនាញផ្នែកប្រជាសាស្រ្តលោក Jean-Marie Robine ក៏បានពន្យល់ដែលថា មូលហេតុដែលមនុស្សខ្ពស់ទំនងមានអាយុខ្លីជាងមនុស្សទាបគឺដោយសារមនុស្សខ្ពស់មានកោសិកាច្រើនជាងមនុស្សដែលមានកម្ពស់ទាប។ ជាលទ្ធផល រ៉ាឌីកាល់សេរីនិងសារធាតុបង្កមហារីក អាចមានឥទ្ធិពលខ្លាំងទៅលើកោសិកាទាំងនោះ ជាហេតុធ្វើឱ្យមនុស្សខ្ពស់ច្រើនតែប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35R68Z4mIMESDKf2q01guKh-atROXcRJ2ZPNiK7FHGKuFsEQwhRF_KB8W88wChEWSoPe3vlUtrmq9P1pxblIFp1ObBYaMiRTa4FMebIZJvlQt0XBDn5XqqMqCmHIB-2pd3VtvuC7UuQGV59bOPLxIYM8b051Xi0zYzZvIbi8BMoI2jYLVH8eWWkR3xJay/s4394/image_2024-08-26_09-57-28.png

យោងតាមការស្រាវជ្រាវពីវិទ្យាស្ថានជំងឺមហារីកជាតិអាមេរិកក៏បានឱ្យដឹងទៀតថា កម្ពស់ត្រូវបានផ្សារភ្ជាប់ជាវិជ្ជមានជាមួយនឹងហានិភ័យនៃជំងឺមហារីក។ នៅពេលដែលមនុស្សខ្ពស់កាន់តែចាស់ ស្ថានភាពសរសៃឈាមនឹងរឹង សាច់ដុំរួញ ហើយបន្ទុកលើបេះដូងកើនឡើង ធ្វើឱ្យការផ្គត់ផ្គង់ឈាមកាន់តែពិបាក។ ទោះជាយ៉ាងណាអ្នកជំនាញសង្កត់ធ្ងន់ថាកម្ពស់គ្រាន់តែជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលទាក់ទងនឹងអាយុវែងប៉ុណ្ណោះ។ កត្តាដែលសំខាន់បំផុតនៃសុខភាព និងអាយុវែងរួមមានបរិយាកាសរស់នៅ ទម្លាប់រស់នៅប្រចាំថ្ងៃ លក្ខខណ្ឌសេដ្ឋកិច្ច និងទិដ្ឋភាពជាច្រើនទៀតនៃជីវិត៕