តើការបម្លាស់ទីរបស់កោះ The Eye កើតឡើងដោយសារបាតុភូតធម្មជាតិ ឬយ៉ាងណា?
ប្រទេសអាហ្សង់ទីន ៖ វាបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជាច្រើននាក់ឆ្ងល់ជាខ្លាំង ពេលឃើញកោះអាថ៌កំបាំងមួយមានរាងជារង្វង់មូល និងអាចផ្លាស់ទីដោយខ្លួនឯង ។ អ្នកបានឃើញកោះនេះសួរថា តើវាកើតឡើងដោយសារធម្មជាតិ ឬជាទីតាំងរបស់មនុស្សក្រៅភព?
ប៉ារ៉ាណា គឺជាទន្លេវែងបំផុតនៅទ្វីបអាមេរិក ដែលមានប្រវែងរហូតដល់៤.៨៨០គីឡូម៉ែត្រ និងហូរឆ្លងកាត់ប្រទេសចំនួន៣ ដូចជា ៖ ប្រេស៊ីល, ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន ។ ប៉ុន្តែទន្លេនេះមានរឿងរ៉ាវប្លែកៗ ហើយក្នុងចំណោមនោះមានរឿងរ៉ាវមួយធ្វើឱ្យបណ្តាអ្នកស្រាវជ្រាវឆ្ងល់ជាខ្លាំង គឺកោះនៅបរិវេណតំបន់ដីសណ្តឈ្មោះថា «The Eye» ឬឈ្មោះ «EL Ojo» ដែលភាសាអេស្ប៉ាញ មានន័យថា «កែវភ្នែក» ។
កោះ The Eye មានរាងជារង្វង់មូលស្ថិតនៅតំបន់ឌែលតាប៉ារ៉ាណា និងនៅជិតទីក្រុងបួណូស អៃរេស ។ កោះនេះមានអង្កត់ផ្ចិតប្រមាណ១២០ម៉ែត្រ ហើយវាអាចបម្លាស់ទីដោយខ្លួនឯង ស្រដៀងនឹងកែវភ្នែកមនុស្សកំពុងសម្លឹងមើលបរិវេណជុំវិញ ។
លោក សេសជិអូ ណេអុសប៊ីល័រ ជាអ្នកដឹកនាំថតភាពយន្តជនជាតិអាហ្សង់ទីន បានឃើញកោះនេះដោយចៃដន្យ ក្នុងអំឡុងពេលលោកស្វែងរកទីតាំងថតភាពយន្តរឿងមនុស្សក្រៅភព និងរឿងរ៉ាវអាថ៌កំបាំង ។ ពីដំបូង លោកមានគម្រោងថតភាពយន្តនៅលើកោះនេះ ប៉ុន្តែពេលលោកត្រឡប់មកកោះម្តងទៀត ស្រាប់តែឃើញថា វាបានប្តូរទីតាំង ។
ភស្តុតាងអាចពិសោធន៍ថា កោះនេះបម្លាស់ទីបាន គឺដោយសាររូបភាពថតពីលើអាកាសរបស់ Google Earth ។ ពេលគេយករូបភាពកោះដែលថតខុសពេលវេលា ឬថតខុសថ្ងៃគ្នាមកប្រៀបធៀប គេនឹងឃើញយ៉ាងច្បាស់ថា កោះបានបម្លាស់ទីនៅបរិវេណជិតៗ ។ រហូតមកដល់ពេលនេះ ពុំទាន់មានការបកស្រាយច្បាស់លាស់ថា ហេតុអ្វីទើបវាអាចបម្លាស់ទីបែបនេះ?
អ្នកវិទ្យាសាស្ត្រជឿថា កោះ The Eye បានកើតឡើងនៅឆ្នាំ២០០៣ ហើយបើទោះជាមតិផ្សេងៗលើកឡើងពីកោះខុសៗគ្នា ប៉ុន្តែគ្មានការបញ្ជាក់តាមវិទ្យាសាស្ត្រពីកំណើតរបស់កោះទេ ។ ការលើកឡើងមួយតាមវិទ្យាសាស្ត្រដែលបកស្រាយពីរាងមូលរបស់កោះ គឺកើតឡើងដោយសារទឹកត្រជាក់ធ្វើឱ្យវាបម្លាស់ទី ។ អ្នកវិទ្យាសាស្ត្រខ្លះទៀតជឿថា អាចមានទឹកត្រជាក់នៅក្រោមកោះ ដែលមានសីតុណ្ហភាព និងពណ៌ខុសគ្នាពីទឹកនៅបរិវេណជុំវិញ ។
ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្ន គ្មានភស្តុតាងផ្នែកវិទ្យាសាស្ត្រច្បាស់លាស់ពាក់ព័ន្ធនឹងកំណើតរបស់កោះឡើយ ។ ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រប្រាប់ថា កោះរង្វង់មូលអាចបម្លាស់ទីនេះមានលក្ខណៈដូចគ្នានឹងតំបន់ផ្សេងៗលើពិភពលោក ដូចជា ៖ ប្រទេសហ្វាំងឡង់, តួកគី, អ៊ីតាលី, ស៊ែប៊ី, រូម៉ានី និងឥណ្ឌា ព្រមទាំងកោះសិប្បនិម្មិតដែលមនុស្សបង្កើតឡើងសម្រាប់រស់នៅ គឺកោះនៅប្រទេសប៉េរូ ។
កោះអណ្តែតទឹកទាំងនេះភាគច្រើនកើតឡើងពីរុក្ខជាតិប្រមូលផ្តុំគ្នា រហូតដល់របូតពីច្រាំងអណ្តែតទៅកណ្តាលទឹក ។ ពេលយូរបន្តិច រុក្ខជាតិទាំងនេះក៏ធំលូតលាស់ និងដុះពាសពេញធ្វើឱ្យឫសវាអណ្តែតទៅឆ្ងាយ ។ ហេតុនេះ ឫសរុក្ខជាតិពុំអាចដុះដល់បាតទឹកទេ វានឹងប្រើប្រាស់អុកស៊ីសែនស្រូបពីឫសជួយឱ្យដើមវាដុះនៅកណ្តាលទឹក ទើបវាក្លាយជាកោះអណ្តែតទឹក ។
នេះជាការបកស្រាយសម្រាប់ការអណ្តែតរបស់កោះ ប៉ុន្តែពុំអាចបកស្រាយពីការបម្លាស់ទីទៅបរិវេណក្បែរៗកោះបានទេ ទើបធ្វើឱ្យអ្នកជឿលើអប៉ីជំនឿ និងជឿរឿងមនុស្សក្រៅភព ជឿថា កោះនេះពុំបានកើតឡើងតាមធម្មជាតិទេ វាជាកោះសិប្បនិម្មិតបង្កើតឡើងដោយមនុស្សក្រៅភព ។ ប៉ុន្តែរូបភាពកោះដែលបានថតទុកអស់រយៈពេលជិត២០ឆ្នាំ គឺចាប់ពីឆ្នាំ២០០៣ ជាភស្តុតាងបង្ហាញថា កោះមានដើមកំណើតតាំងពីពេលមុននេះ ។ 
លោក សេសជិអូ ណេអុសប៊ីល័រ ចូលចិត្តកោះ The Eye យ៉ាងខ្លាំង ហើយលោកព្យាយាមរកវិធីស្រាវជ្រាវកោះជាមួយក្រុមវិស្វករដើម្បីពិសោធន៍ថា តើវាកើតឡើងតាមធម្មជាតិ ឬយ៉ាងណា? នៅឆ្នាំ២០១៦ លោកបានរៃអង្គាសប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិកដើម្បីស្រាវជ្រាវកោះ ប៉ុន្តែលោកបរាជ័យ ។ បច្ចុប្បន្ន កោះអាថ៌កំបាំងអាចបម្លាស់ទីដោយខ្លួនឯង នៅតែជាចម្ងល់របស់អ្នកស្រាវជ្រាវបន្តទៀត ៕












.jpg)
.jpg)
.jpg)

















មជ្ឈមណ្ឌលនេះ មានទីតាំងនៅក្នុងអាគារប្រវត្តិសាស្រ្ត រ៉ូយ៉ាល់ រេលវេ ដែលជាមជ្ឈមណ្ឌលដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ មានការបម្រើសេវាកម្មជាច្រើន រួមទាំងសេវាទូរគមនាគមន៍ ធនាគារ សេវាកម្មដំណើរ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “នេះគឺជាឱកាសដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន សែលកាត ដែលកំពុងបន្តជំរុញនវានុវត្តន៍ និងលើកកម្ពស់បទពិសោធរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា”។ “នេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការចូលរួមជាដៃគូរវាងក្រុមហ៊ុន សែលកាត ជាមួយនឹងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដោយរួមបញ្ចូលអគារបេតិកភណ្ឌដ៏ល្បីល្បាញនេះ ជាមួយបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប ដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុន ឆ្ពោះទៅអនាគត។ យើងខ្ញុំ មានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធដ៏នៃសេវាកម្មពិសេស ដែលមានផាសុខភាពបំផុត”។
មជ្ឈមណ្ឌលទំនើបនេះ មានបរិយាកាសសមសួន ដែលត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់តាមជម្រើសរបស់ខ្លួនតាមបែបឌីជីថលយ៉ាងរលូន និងមានប្រសិទ្ធភាព។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានា សូមចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនទំនិញ និងធ្វើដំណើរតាមផ្លូវដែកកម្ពុជា ឲ្យបានជាអតិបរមា ដោយហេតុផលចំណេញថវិកាជាមួយនឹងតម្លៃទាបក្នុងការដឹកជញ្ជូន និងធ្វើដំណើរ។ ជាមួយគ្នានេះ ក្រសួងក៏សូមស្នើដល់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ ឧបករណ៍សុវត្ថិភាពនានា ដើម្បីបង្កើតប្រសិទ្ធភាពដឹកជញ្ជូន ឆ្លើយតបនឹងរបត់ដ៏សំខាន់ក្នុងការប្រតិបត្តិវិស័យដឹកជញ្ជូនតាមផ្លូវដែក ក៏ដូចជាដើម្បីលើកស្ទួយវិស័យផ្លូវដែកនៅកម្ពុជា»។
អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបន្ថែមប្រសាសន៍ថា “នេះមិនត្រឹមតែជាអគារប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃ បច្ចេកវិទ្យាឌីជីថល និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើងផងដែរ។ យើងនឹងធ្វើឱ្យអគារប្រវត្តិសាស្រ្តដែលបន្សល់ទុក ក្នុងសម័យអាណានិគមបារាំងនេះរស់ឡើងវិញ ដោយមានអ្វីៗរីកចម្រើនសម្បូរបែប ចាប់ពីពេលបច្ចុប្បន្ន រហូតដល់អនាគត»។
ការបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រេលវេ គឺជាការបោះជំហានឆ្ពោះទៅរកបរិវត្តកម្មឌីជីថល និងសបញ្ជាក់ពីជំហរនៅតែនាំមុខគេ របស់ក្រុមហ៊ុន សែលកាត ផ្នែកនវានុវត្តក្នុងឧស្សាហកម្មទូរគមនាគមន៍។
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) 













