Home ព័ត៌មានអន្តរជាតិ Covid 19 ទើបតែស្ងប់ស្ងាត់! ជម្ងឺកាចសាហាវថ្មីប្រចាំឆ្នាំ២០២៤ ដែលឆ្លងពីអាហ្រ្វិកកំពុងរាលដាលនៅប្រទេសជិតខាង

Covid 19 ទើបតែស្ងប់ស្ងាត់! ជម្ងឺកាចសាហាវថ្មីប្រចាំឆ្នាំ២០២៤ ដែលឆ្លងពីអាហ្រ្វិកកំពុងរាលដាលនៅប្រទេសជិតខាង

93
0

ថ្មីៗនេះ ថៃបានក្លាយជាប្រទេសដំបូងគេក្នុងទ្វីបអាស៊ី ដែលបានរកឃើញជំងឺអុតស្វាពូជថ្មី ប្រភេទ Clade 1b ដ៏កាចសាហាវ ចំនួន ១ ករណីដែលឆ្លងពីអាហ្វ្រិក ខណៈពិភពលោកកំពុងតែបារម្ភថាអាចនឹងឆ្លងរីករាលដាលកាន់តែច្រើនមួយរំពេច ដូចទៅនឹងទ្វីបអាហ្រ្វិកនាពេលបច្ចុប្បន្ននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkMm3xCNeQF4OdVpqHRWP3QZNr5to1fhV8jtCK1j7fXZD2CgIqetdhfWEsb998-VbXW43l4eFk2FhI5f9BwxlaAeoWBjM8E8QPxahWJUBmtGHPKdj2_qARzWkDnH1QxSCwRglNeJyCzdrHXxWbdXcsdET88suWxZyJBPBuQjj2G25zqiOxLvwvX3iTCV11/s3460/image_2024-08-27_08-51-03.png

យោងតាម CNBC News ក្រៅពីថៃ ក៏នៅមានប្រភេទអាស៊ីមួយចំនួនទៀតក៏បានរាយការណ៍ករណីឆ្លងនៃជម្ងឺនេះដូចគ្នាដែរ ដូចជាហ្វីលីពីន ស៊ុយអែត និងប៉ាគីស្ថានជាដើម។ ឯប្រទេសចិននិងឥណ្ឌា ក៏កំពុងតាមដានករណីសង្ស័យនៃជម្ងឺនេះផងដែរ។ អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ១៤ ខែសីហា បានសម្តែងនូវការបារម្ភ ឲ្យប្រទេសនានាដាក់ចេញនូវវិធានការណ៍ដើម្បីទប់ស្កាត់។ តែយ៉ាងណា អ៊ុតស្វាមិនមែនជាជម្ងឺថ្មីដូចនឹងជម្ងឺកូវីដនោះទេ ដែលចំនួនឆ្លងស្ថិតនៅកម្រិតទាបនៅឡើយ ដូច្នេះអង្គការសុខភាពពិភពលោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការស្លន់ស្លោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgS5ZyToWx2Fxnkx02ka83vmqQVJQA3Lf2bekjSnTUh3H5I3GHFo5O2xEOm3r-HeDL42Q7-BUtIFHjZ4xA42_hDo0E58YQsQbcyN10ov30RCtvgLOZgNM4WN2UBiA4sKzq3PKOtpTcYjjaHrx9_cVKq-6S9zZZ2P4S7Ei7uQybKcxBBb3PYYQBSyp9a-HF/s690/image_2024-08-27_08-51-11.png

ជំងឺអុតស្វាគឺផ្ទុះជាសកលអំឡុងឆ្នាំ ២០២២ ជាប្រភេទដើម Clade 2 ហើយក៏វិវត្តន៍ខ្លួនជាប្រភេទ Clade 1b ដែលជាពូជកាចសាហាវ និងមានអត្រាមរណៈខ្ពស់ជាង ពូជ Clade 2ទៅទៀត។ បច្ចុប្បន្ន ជំងឺអុតស្វាពូជបំប្លែងថ្មី Clade 1b បាននឹងកំពុងរីករាលដាលពាសពេញប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិក ក្នុងនោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរាយការណ៍អំពីករណីស្លាប់ដោយសារជម្ងឺនេះប្រមាណជាង ៥០០ នាក់រួចទៅហើយ។ ជម្ងឺនេះឆ្លងខ្លាំងពិសេសលើកុមារ និងក្មេងជំទង់ក្នុងទ្វីបអាហ្រ្វិក ដោយជាង ៦០% នៃករណីស្លាប់ សុទ្ធសឹងតែជាកុមារដែលមានអាយុក្រោម ៥ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxBSASCJ2WfjBCJfw0dsMtStfpRu3qXNs9lpO9qZtqVhJV8zd7-gXKAc3cWa1GwReCjECqS6fCexCoa_Q3Vrb6BaxIqOH4-1PJBSOXBDNW3BQAqPoqHoy1v-wE4iB_pDIw74c6YdiFR8m3K-WN_EBkK3RdltZzk8OxPWC9L2EMvr9t4czuKGDRinoqS8Uj/s4095/image_2024-08-27_08-51-21.png

គួរបញ្ជាក់ថា រោគសញ្ញានៃជំងឺអុតស្វា នឹងបណ្តាលឲ្យមានកន្ទួល ពងបែកលើស្បែក ឬឈានដំបៅនៅគ្រប់ទីកន្លែងនៃរាងកាយសូម្បីតែប្រដាប់ភេទ ហើយអ្នកជំងឺក៏អាចកើតមានរោគសញ្ញាផ្សេងៗ ដូចផ្តាសាយ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់និងអស់កម្លាំងជាដើម។ វានឹងវិវត្តន៍រោគសញ្ញាក្នុងរយៈពេលពី ២ ទៅ ៤ សប្តាហ៍ ហើយឆ្លងពីមនុស្សទៅមនុស្សម្នាក់ តាមរយៈការប៉ះរាងកាយជិតស្និត ការរួមភេទ និងការប្រើប្រាស់របស់របររួមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiS84qq3MFE70w_yagucnojgouI5Nvcz_eoplIrPLM0rePWAcvPQJCZXXT_RetzIC_sCPrHURwCxp9KHEPc0NvkobcXpHA8sOg0h0lt-F07j7_EYc3VUbZNMcxmhwDPL8JkcVGPeR8ju199rhLfOne20brK9u3OOGZg8HxquG6FhIJUMaPXCpkO0zWfOKd/s984/image_2024-08-27_08-51-32.png