Home ព័ត៌មានអន្តរជាតិ តិចអត់ដឹង! ពាក់វ៉ែនតាខ្មៅនៅពេលបើកបរអំឡុងមេឃភ្លៀងនឹងជួយឱ្យអ្នក…

តិចអត់ដឹង! ពាក់វ៉ែនតាខ្មៅនៅពេលបើកបរអំឡុងមេឃភ្លៀងនឹងជួយឱ្យអ្នក…

92
0

ចូលដល់ដូវវស្សា មេឃប្រែប្រួលមិនទៀងទាត់ ដោយពេលខ្លះប្រែទៅជាពណ៌ខ្មៅងងឹត ខ្យល់បក់ខ្លាំង ហើយធ្លាក់ភ្លៀងស្ទើររាល់ថ្ងៃ ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យមានការពិបាកដល់អ្នកបើកបរលើដងផ្លូវ ដោយសារការមើលមិនសូវឃើញ ឬមើលមិនច្បាស់។ ទោះជាយ៉ាងណា យើងមានវិធីដោះស្រាយ ដោយអ្នកគ្រាន់តែពាក់វ៉ែនតាខ្មៅ ឬវ៉ែនតាការពារកម្ដៅថ្ងៃក្នុងអំឡុងបើកបររថយន្តនៅពេលមេឃភ្លៀងនឹងជួយឱ្យអ្នកមើលឃើញផ្លូវកាន់តែច្បាស់ជាងមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKIRZzFY1ErHCv6nPiXtGzjFyR2XuwK5LCXcY3anPdi7JteAwkvQvwHkglIScF6Ih50DKMYteP5xhXMqYIrurBUqlEziG79konexROPQA3zfys6K2K0c5QEEPxRGVnSf2BEynYp_u3pQJBNFUdZbsjrekd09cN2T_r08PNvOcp4b8yw-EwwXCNNeepEs6r/s1400/image_2024-08-27_08-38-33.png

មិនថាលោកអ្នកប្រើប្រាស់វ៉ែនតាម៉ូដែលណានោះទេ ឱ្យតែជាពាក់វ៉ែនតាខ្មៅ ឬវ៉ែនតាការពារកម្ដៅថ្ងៃ គឺអាចធ្វើឱ្យទិដ្ឋភាពខ្យល់ព្យុះបាត់ឯងៗ ដោយអ្នកបើកបរអាចឃើញ ដូចមិនមានភ្លៀងអ៊ីចឹង ដែលនេះនឹងជួយឱ្យអ្នកមើលឃើញផ្លូវ និងស្ថានភាពចរាចរណ៍កាន់តែច្បាស់ ហើយលោកអ្នកអាចពាក់បានទាំងពេលថ្ងៃ និងពេលល្ងាចតែម្តង។ ម្យ៉ាងទៀត ការពាក់វ៉ែនតាពេលធ្លាក់ភ្លៀង ក៏នឹងធ្វើឱ្យលក្ខខណ្ឌទិដ្ឋភាពមានកម្រិតធម្មតាដែរ មានន័យថា ភ្នែករបស់អ្នកគឺល្អដូចដើម មិនមានផលប៉ះពាល់អ្វីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EMP377vncmdUCc_C1I-TUAZot5AA0AYNJpEsG33p5Bws1YK5DjzM8KBffegNgR3siZVLaGn5SN3CakqGEjno_E0XVLRYaC4NqVFAPc8np5gJYGQZRN9dSki0Tr_kCPctwEjZ8NWFq6APDszThe5E7j3fbNClnu79_O7XX3oTsteoVuvV64FnWN0y5Zp9/s1600/image_2024-08-27_08-38-37.png

ទោះជាយ៉ាងណាការប្រើវ៉ែនតាពេលយប់គឺមានស្ថានភាពងងឹត វានឹងធ្វើឱ្យទិដ្ឋភាពកាន់តែងងឹតថែមទៀត នេះមិនផ្ដល់ផលល្អក្នុងការសម្លឹងមើលនោះទេ។ ហេតុនេះអ្នកគួរតែប្រើវ៉ែនតាពេលថ្ងៃ ឬល្ងាចខណៈពេលភ្លៀង អាចប្រើការបាន ដរាបណាមេឃមិនចុះអ័ព្ទខ្លាំង។ ដូច្នេះហើយចំពោះវ៉ែនតាដែលអាចបង្កើនការមើលឃើញនៅពេលមេឃភ្លៀង ត្រូវតែជាវ៉ែនតាដែលប្រើកញ្ចក់ Polarized lens ដោយសារវារចនាឡើងដើម្បីកាត់បន្ថយបញ្ហាព្រិលភ្នែកអំឡុងពេលភ្លៀង ក៏ដូចជាជួយឱ្យអ្នកមើលឃើញផ្លូវ និងស្ថានភាពចរាចរណ៍ច្បាស់ជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg20b1rOuirp6j2jrfmKtAiQs4xClwI6NKeroVmMbhSkSo6zKG5SI233gwqhXW50AGDdFALPfja-8cz4CBVMIg6z4mrn4uZ7fMp8ZypVl7qfpNJmDMt8JCFpUARH9TAZzkYwVymknqHCNvC7lEE0mjapeSJkoLnas2KmreyXKc3Hjlm9TS9NIJKFrhEJYKs/s480/image_2024-08-27_08-38-44.png

ហេតុនេះអ្នកគួរជ្រើសរើសវ៉ែនតាណាដែលមានកម្រិតអាំងតង់ស៊ីតេកញ្ចក់ខ្ពស់ស័ក្តិសមនឹងលក្ខខណ្ឌពន្លឺ ព្រោះបើកញ្ចក់ងងឹតពេក នឹងអាចធ្វើឱ្យពិបាកមើលក្នុងអាកាសធាតុមានពពកក្រាស់។ ចំពោះវ៉ែនតាទូទៅដែលមិនមែនជាកញ្ចក់ Polarized ទោះបីជាវាអាចជួយកាត់បន្ថយបរិមាណពន្លឺក៏ដោយ ប៉ុន្តែវាមិនស័ក្តិសមសម្រាប់ការបើកបរក្នុងអំឡុងពេលភ្លៀងនោះទេ។ យ៉ាងណាមិញ ដរាបណាការណែនាំខាងលើត្រូវបានអនុវត្តតាម ការពាក់វ៉ែនតាពេលធ្លាក់ភ្លៀងគឺពិតជាមានប្រយោជន៍ច្រើន៕