Home ព័ត៌មានអន្តរជាតិ មានតែសត្វទាំងនេះទេ ដែលអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារមុនគេបង្អស់!

មានតែសត្វទាំងនេះទេ ដែលអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារមុនគេបង្អស់!

84
0

ក្នុងរយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខអង្គការ NASA គ្រោងនឹងនាំយកមនុស្សទៅរស់នៅលើភពអង្គារ ក៏ដូចជាគ្រោងសាងសង់លំនៅឋានអចិន្ត្រៃយ៍នៅលើឋានព្រះច័ន្ទ ហើយនៅពេលដែល NASA បង្កើតមូលដ្ឋានក្រៅភពបានជោគជ័យនោះ មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី នឹងត្រូវនាំយកមកជាមួយទាំងអស់។ បន្ថែមពីនេះការនាំយកសត្វទៅរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារ ក៏អាចជួយបំពេញការងារសំខាន់ៗជាច្រើនដូចជា ការចិញ្ចឹមក្នុងរន្ធតូចៗសម្រាប់ជាអាហាររបស់មនុស្ស ក៏ដូចជាជួយស្វែងរកវិធីដោះស្រាយវិទ្យុសកម្មទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxGFQ_yS4CQrVXt0cVCzSx9A3MxCxnd9IiBY-314O17fIIVMQ1oBhGLpiNk2indglvLX3goJ7BvFaQFVDpjmnxnMGNM3-bH3n5SGCtTWkxzTxQVpG5_C4Emkfevd6cblpn5NbAZIr8Gmtt-Yr_0kmUQE625NzSgjS4DRABwG3oeQAzLJsgXLJqogVKsrtd/s1200/photo_2024-08-24_15-38-25.jpg

ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា សត្វណាខ្លះដែលអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារមុនគេបង្អស់? នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ បាននិយាយថា ត្រី បង្គា និងខ្លាឃ្មុំ tardigrades គឺជាសត្វដែលអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារដំបូងគេជាមួយមនុស្សនាពេលខាងមុខ។ យ៉ាណាមិញនេះគ្រាន់តែជាការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានភុស្តតាងច្បាស់លាស់នោះទេថាសត្វទាំងអស់នេះអាចរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារបានយូរប៉ុណ្ណា ដោយសារប្រព័ន្ធអេកូឡូស៊ីក្រៅភពគឺមានភាពស្មុគស្មាញ ហើយច្បាស់ណាស់ ទំនាញអាចជាឧបសគ្គដ៏ធំមួយរបស់មនុស្សសត្វ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzioaxqG8ZIZhMtMzXaRvx7_-mrkhv3WWxiGhm89GHRQh3z7_cxp8MVUgB064G7Fy5WLmoIvwgBrxIeQrehUIuHYK-1WCSQFciSuYinrtHH3SkGcacGj-2vcSFrK9tz0u6_zA3uHXxgXlvtLY19b9oejlnDFg4-mi5kJGFcxhhMb9MkwTK9VvgMuwx5An/s1200/photo_2024-08-24_15-38-28.jpg

លោក Christopher McKay អ្នកវិទ្យាសាស្ត្រភពផែនដីនៅមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់ NASA បាននិយាយថា “បញ្ហាសំខាន់បំផុតនោះគឺការថយចុះទំនាញផែនដី” ។ ការប្រែប្រួលទំនាញផែនដីអាចប៉ះពាល់ដល់ការលូតលាស់សាច់ដុំ និងឆ្អឹង ដែលធ្វើឱ្យសត្វនៅក្រៅភពមិនអាចឈរ ឬដើរបាននោះទេ។ នៅក្នុងលក្ខខណ្ឌទាំងនេះ សត្វតូចៗដូចជាកណ្តុរ និងប្រភេទសត្វក្នុងទឹកទំនងជាជម្រើសដ៏ល្អបំផុត ដោយសារវាមានភាពធន់ជាង។ នេះយោងតាមរបាយការណ៍ឆ្នាំ ២០២០ របស់សាកលវិទ្យាល័យ South Australia និង International Space University ក្នុងប្រទេសបារាំង បានឱ្យដឹងថា សត្វល្អិតក៏ជាសត្វចិញ្ចឹមដែលអាចឋិតឋេរបានយូរនៅក្នុងលំហផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKGy0M_IwEpx0sNmN4bkHAgVbgL0rR8aaHkVkQUQDPAQBjIpkXvkBWSuQk_g-_H6qw4qHbln7UJWitxDA18QnA5VoB72ger-GD1LXwP_x9sBubAyL3CpbjiSR0xSvlU4nZwOnanrBe6NcIaofsDZavHhXT20euhgHmF3t8rRLEClEasSnCPdDOH9RGd8t6/s1200/photo_2024-08-24_15-38-29.jpg

ហេតុនេះហើយ ដើម្បីធ្វើអាណានិគមលើឋានព្រះច័ន្ទ និងភពអង្គារអ្នកស្រាវជ្រាវកំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅលើ tardigrades ដែលជាសត្វដ៏តូចមួយ និងមានអាយុវែងបំផុតនៅលើផែនដី ដោយសារវាមានសមត្ថភាពក្នុងការទប់ទល់នឹងលក្ខខណ្ឌធ្ងន់ធ្ងរ រួមទាំងកំដៅ អាកាសធាតុត្រជាក់ខ្លាំង និងវិទ្យុសកម្ម។ បេសកកម្មកន្លងមកបានបង្ហាញថា ពួកវារស់បានរយៈពេល ១២ ថ្ងៃនៃការប៉ះពាល់នឹងកន្លែងទំនេរ ហើយអាចបន្តពូជបានដោយគ្មានផលប៉ះពាល់អវិជ្ជមាននៃការហោះហើរក្នុងលំហឡើយ។ ដូច្នេះសត្វតូចៗក្នុងទឹកដូចជា ត្រី បង្គា និងខ្លាឃ្មុំ tardigrades ត្រូវបានគេរំពឹងថានឹងអាចរស់រានមានជីវិត ក៏ដូចជានឹងក្លាយជាប្រភពអាហារដ៏សំខាន់របស់មនុស្សនៅលើឋានព្រះច័ន្ទ និងភពអង្គារនាពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjocCUOKlXBbK6lUIv7eLAaVAJonIkSRDgoCqeZcvVe_LkfebD9VAKB6ONhmqAEfXi3sznr7PGW6suW9GUuZED0SHYI_SHZmTHpCPhR8nj5i0utCiwIAXL6RaAvWrQRmLaasRePZVi4cnyVLlZmc_aXdUKgj8GJ9tct0wS0_jg2frLBrsS3edvpoOA4JKN9/s1280/photo_2024-08-24_15-38-31.jpg