Home Blog Page 910

មកស្គាល់ស្ត្រីអាមេរិកមានស្នាមសាក់ច្រើនបំផុតលើពិភពលោក

0

សហរដ្ឋអាមេរិក ៖ ស្នាមសាក់នឹងនៅជាប់ខ្លួនយើងដល់ថ្ងៃស្លាប់ ហើយវាក៏បង្ហាញពីអត្តសញ្ញាណរបស់មនុស្សម្នាក់ៗផងដែរ ។ បើសាក់រូបអ្វីមួយលើរាងកាយ វានឹងបង្ហាញពីអត្ថន័យសម្រាប់ខ្លួនយើង ដូចជា ៖ ថ្ងៃខែឆ្នាំកំណើត, ឈ្មោះឪពុក-ម្តាយ, ឈ្មោះមនុស្សជាទីស្រឡាញ់, ឈ្មោះសត្វ, ឈ្មោះបទចម្រៀង, រូបផ្កា ឬរូបផ្សេងៗដែលយើងចូលចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaCIyRok-jHO_QNtA45wczDbwwg1dd6Lj30xFRvL72Ge4v2OUrTbUAMwe_QRl34-Wq42Ouu8YH936zUei8MDyGHNkSqVFb19-UQSbUta0F1SqOLAd5rvp9MZL5E_ABSzoFshyYbmL95GSnaDUu8Vu2NCUCgsih0SEXhnss5CT2STo5ECAhduuw3dVnWg_e/s1024/image_2024-08-28_08-38-29.png

ប៉ុន្តែមនុស្សខ្លះទៀតសម្រេចចិត្តសាក់ពេញខ្លួនប្រាណ និងមុខមាត់ទាំងអស់ ដោយសារពួកគេចង់បង្ហាញពីខ្លួនឯងទៅកាន់សាធារណៈ និងធ្វើឱ្យខ្លួនគេមានភាពខុសប្លែក ឬមានសេរីភាពជាងមុន ។

សារព័ត៌មាន Reuters រាយការណ៍ថា អ្នកស្រី Esperance Fuerzina អាយុ៣៦ឆ្នាំ ជាអតីតទាហានអាមេរិក បានក្លាយជាស្ត្រីមានស្នាមសាក់លើរាងកាយច្រើនបំផុតលើពិភពលោក ដែលនៅមានជីវិត ។ ស្នាមសាក់របស់អ្នកស្រីនឹងត្រូវបានគេកត់ត្រាក្នុង Guinness World Records នៅឆ្នាំ២០២៥ ។ ក្រៅពីនេះ អ្នកស្រីក៏បានក្លាយជាស្ត្រីផ្លាស់ប្តូររាងកាយច្រើនបំផុតលើពិភពលោកផងដែរ រហូតដល់៨៩កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnd2f05DIkt4MOrZEqk3f3icIJRMxkQrMsM4MfYQEtFFqZo81hyphenhyphenWsDY_yfqaOPuNvlxthkAqCrmsPn8Plol7pVkM3PFkRpGprcR6YTY29XXn7rWpr9Dttvhrnu0c5ct4aNuDkhgxE30aMAub3AaCk-HaqycfWSPF0ger2hwyniPPGTlwDF2TUksKqFUmeV/s955/image_2024-08-28_08-40-25.png

អ្នកស្រីនិយាយថា អ្នកស្រីបានចំណាយពេលរហូតដល់១០ឆ្នាំឯណោះ ដើម្បីសាក់ពេញរាងកាយទាំងអស់ ឬស្មើនឹង៩៩,៩៨% ។ សូម្បីតែនៅតាមផ្នែកតូចៗ ក៏មានស្នាមសាក់ដូចគ្នាដែរ ដូចជា ៖ អញ្ចេញធ្មេញ, ត្របកភ្នែក, បាតជើង និងអណ្តែត ។ លើសពីនេះ អ្នកស្រីបានផ្លាស់ប្តូររាងកាយរបស់ខ្លួនរហូតដល់៨៩កន្លែង រួមទាំងការវះកាត់អណ្តែតជា២ផ្នែក, វះកាត់ផ្ទៃមុខ៥កន្លែង, សាក់លើស្បែកក្បាល, ត្របកភ្នែក, ចោះស្លឹកត្រចៀក និងកាត់ស្លឹកត្រចៀកចេញខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-1zRieevK188ZMqB4qv0OdHkzyeNH099RaLAkDnehJyhT_4EIzl-dvmSCQAKEMTmiX0b9QjYIDy0GCDiE7WedQJ8kl7_r-jlOLvpZEQmRZU7kqshQ5DY-jWCzobVuMPYQ8h_H32gKrF5AlbYRoenbKXb3Dnr2jnctFj6M5K4FwJ1dfICwIbtpMrguiJq/s782/image_2024-08-28_08-40-33.png

អ្នកស្រីយល់ឃើញថា ស្នាមសាក់ និងការផ្លាស់ប្តូររាងកាយនេះ គឺជាសិល្បៈមួយប្រភេទដើម្បីបង្កើតការចងចាំល្អៗ ហើយវានឹងនៅជាប់ខ្លួនអ្នកស្រីគ្រប់ពេលវេលា ។ ពីដំបូង អ្នកស្រីពុំបានតាំងចិត្តសាក់ពេញខ្លួនប្រាណបែបនេះទេ ប៉ុន្តែជីវិតជាការផ្លាស់ប្តូរជានិច្ច ទើបអ្នកស្រីសម្រេចចិត្តថា សន្សំស្នាមសាក់ឱ្យបានច្រើនសម្រាប់ថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodj97i8aq002rvFJpH7tHMEI7X9qkQL9VqOH0dmshMSGZX1qo0kN7yQSBpLnWJK6Jo9Zd3_qyAsRtgpgf0_ltmtlFVJijBcQgT7EBtZyf36i9rdn4ezLtGDcYR_tBT4FCYwO1LogHkHK76bWimNtdofHidcpzjmLDtObTBeWTGVV_BprnGFujrLoEXjYG/s979/image_2024-08-28_08-40-46.png

អ្នកស្រី Fuerzina បានចាប់ផ្តើមសាក់លើរាងកាយក្នុងអំឡុងពេលអ្នកស្រីអាយុ២១ឆ្នាំ ។ ពេលនោះ អ្នកស្រីបានសម្រេចចិត្តសាក់ ដោយសារចង់បង្ហាញពីខ្លួនឯង និងភាពច្នៃប្រឌិតរបស់ខ្លួនតាមរយៈសិល្បៈស្នាមសាក់ ។ នៅឆ្នាំ២០១៤ អ្នកស្រីបានសម្រេចចិត្តវះកាត់អណ្តែតជា២ផ្នែក ពីព្រោះវាធ្វើឱ្យស្រីមានសេរីភាព និងជាម្ចាស់លើខ្លួនឯងខ្លាំងជាងមុន ។ ហេតុនេះ ស្នាមសាក់លើរាងកាយមិនត្រឹមតែបង្ហាញពីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីអត្តសញ្ញាណ និងភាពរឹងមាំទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFnYC0oBbtP4nahckA1aprxR-bfzmBOdC4cGWYUnJQHtO8njix23hOJ-mHevq2X95QHIRwoGS-nPfhWuzAGDOeJ56kp_nAKef9T3vemzm2pAn1oOS-OMc41TeXsyi9vk4ufbCxaWoHI8lbp_O043Qw4JBDiw85SDGVXpTBfmGIdaexAZYZxF8WGsRcoZM4/s800/image_2024-08-28_08-40-01.png

វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ ដែលបានឃើញស្នាមសាក់លើខ្លួនប្រាណអ្នកស្រី Fuerzina ជាពិសេស អ្នកស្រីហ៊ានផ្លាស់ប្តូររាងកាយស្ទើរទាំងអស់ដោយមិនខ្លាចគ្រោះថ្នាក់ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ចំពោះការសាក់ពេញខ្លួនបែបនេះ?

កម្ពុជា ជំពាក់បំណុលសាធារណៈដល់១១ពាន់លានដុល្លារ

0

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង១១ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះស្ទើរ១០០% ជាបំណុលសាធារណៈក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzGb3EszDa-qpYA5Pcnb021qA7qNbnKeEABZK7banNJvf6gfcF-98CSeSlip1Zol2fTxzN3HMaWhO8GHNiV1Q0mZqhdLUdLhxrk1KvGQ8dXw4ubSamZWP74eaXUReE5GKmwfp0tLWH3cJwDgiLlBmE-O8K4pqSIqfjETLvuXlifwzvL5W9IsQULaYXxaYq/s640/image_2024-08-28_08-25-31.png

បំណុលដែលកម្ពុជាខ្ចី ចែកជា២ក្រខណ្ឌ ដោយក្នុងនោះក្របខណ្ឌទ្វេភាគី មានជាង៧ពាន់លានដុល្លារ ឬស្មើនឹង៦៤ភាគរយ នៃបំណុលសរុប ស្របពេលដែលបំណុលពហុភាគី មានប្រហែល៤ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ៣៦ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNkj_1KcO2kbYrVzrCjxiWAWnLaMs04GW9T5o7rjo6y_txp12KWzgeWsIrl8o0RkKBA-OgVhwIfMTejfVFy3sTFCxO_vDyIKwG11J04g0Up7mjvQGRxsJZhHgYRjYSsq-QIQg1y_y2TNc7nI0Ut79a-nZjYx6uMjXF8dv_xyJn-ERBCsw30_grUHsLOe3/s1600/image_2024-08-28_08-25-04.png

នៅក្នុងចំណោមបំណុលទាំងអស់ចិនជាម្ចាស់បំណុលច្រើនជាងគេដល់ទៅ ៣៧ភាគរយ ដោយលេខ២ធនាគារអភិវឌ្ឍន៍អាស៊ីមានចំនួន ២១ភាគរយ និងលេខ៣ធនាគារពិភពលោកចំនួន ១២ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW8jFaw-vNBts50LW4aAW3rQmpPFCxYYGDulm1WCgv6IR76SZ1QXwk0lH3aZpODGSVydQGyJ5hV8Mz-sDOFj9x6wc4DktFWMIeMvfUmV3GeznEoYwvBFxbjxySuFGvhuRPfammhkYzj1UQ_UZEnXesczuc-wnGcbAuSQ5sCBDMwoc1d-DCGMCVQqZ8oe34/s2048/image_2024-08-28_08-26-54.png

ជុំវិញបំណុលដ៏ច្រើននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញយុទ្ធសាស្រ្ត “ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨” ដោយតម្រូវឱ្យ៖

  •  ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
  •  ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ
  • ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម:
  • ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត
  • ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOrObUiBYbBOuNg7K-NTAtYVyoUGFz2T65bykkpr6YQUhNAs2PSlWEfhMJe5K9yikFPawU_GgaKVeINrU9IncxgzRdnruSf2pRXkckuti95MszxJXNK1WBzQ4_ohKUDEQlZuOJq7JVCKAlU17Z7Ouy-vCmpXjpTBI3l0omvxBljhvHso3O80Fq9WLMSzeT/s1000/image_2024-08-28_08-27-07.png

 

កម្ពុជាអាចផលិតលុយខ្លួនឯងបាន ហេតុអ្វីនៅតែបន្តខ្ចីលុយគេ?

0

រូបិយប័ណ្ណ ឬនិយាយដោយសាមញ្ញថាលុយ ជាវត្ថុម្យ៉ាងដែលមនុស្សត្រូវការ ដើម្បីចាយវាយសម្រាប់ជីវភាពប្រចាំថ្ងៃ។ នៅលើពិភពលោក មិនថាកម្ពុជា ឬប្រទេសដទៃនោះទេ សុទ្ធតែមានសិទ្ធក្នុងការផលិតលុយបានដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggnLbFL_hi2J3SkEfxtIgTeIisl65GQ-5fUM1fupggstbSq-Gml1QQYNS_H2qtMKW_FIJExJG-MCvk3tibc333b-3d5lAlPwMMNjm6OyR_7XY22cL42nFnOm4XtgBvX6jYGR4FRMtFyrDEcA3ybqFux4CvAypcpBt3a7rozahxAdUCihGQoEzwM4rmVhfC/s1123/image_2024-08-28_08-19-52.png

ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋមួយចំនួននឹងតែមានចម្ងល់ថា បើធនាគារជាតិកម្ពុជា អាចបោះពុម្ពលុយបានដោយខ្លួនឯង ហេតុអ្វីមិនផលិតឱ្យច្រើន ចែកពលរដ្ឋក្នុងប្រទេសរបស់ខ្លួនឱ្យក្លាយជាអ្នកមានគ្រប់គ្នាតែម្តងទៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJqY_t4l0yp1miIt2PLckE-wTETKQAYzCvJXhCpBg4Zop-MjIDZPjK7LWRNt_Z3eUzBH-Z5cbL9PFyT0A-4cZULoNj3jkE1l4WCXqXrsmM3qy8amnMuITL_70ZBZwmumce9QiNmW8V8Jh4bTGvbW0zN_b23YDkDguZD1XA0u0czDqwaB5bLDU-2B3edM-A/s990/image_2024-08-28_08-22-15.png

ការធ្វើបែបនេះ កម្ពុជាអាចធ្វើបាន ក៏ប៉ុន្តែការដែលបោះពុម្ពលុយច្រើនពេក នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចកើតឡើង ដែលធ្វើឱ្យទំនិញសព្វសារពើឡើងថ្លៃ សេវាកម្មនានាឡើងថ្លៃ និយាយរួមអ្វីៗសុទ្ធតែឡើងថ្លៃ ខណៈតម្លៃលុយធ្លាក់ចុះខ្លាំង ដែលភាសាបច្ចេកទេសហៅថាអតិផរណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3kmOyLQyddDlZLbLWd6jnDUFbIIgMqhCufhkF4Q7WgnBIeQu8v-Qkbzps7FcrprO8fYUtboc4KPa1MuK9TpLAnRDIgJkKvnZmMlV_hw2YBLL3DUS0XxgvgLmEvxcmbTBgUmaj44PuwzRMSsV2v4i6xa61RulylJ-Tgr_XdqDlgcu8LuAwwipwYCbIDehC/s750/image_2024-08-28_08-22-25.png

ជាធម្មតា នាគារជាតិកម្ពុជា អាចបោះពុម្ពក្រដាសប្រាក់ថ្មី លុះត្រាតែការបោះពុម្ពនោះ គឺប្រើប្រាស់ដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលត្រូវច្រៀកបំផ្លាញចោលនៅធនាគារជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDecjfHBDtKB8BmLVM4pAj_76k6NL_JR2rIWMLhLn2t2nRubqChxvfm21YvM-k4rIzgfz4yFqH6yauTyhaqhqiX0RSF0XzuThNIxgbvxj6fZb24J4aGOgiJRUVOJY0S_ut7pnq1-ycwaysbnu-7bSChAxBuwo530yxePfxg44SVmycCeXPQDy5ICOUT5kb/s960/image_2024-08-28_08-22-40.png

គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលបានឯករាជ្យពីប្រទេសបារាំងនាឆ្នាំ ១៩៥៣ កម្ពុជាបានបង្កើតប្រាក់រៀលលើកដំបូងរបស់ខ្លួន តែមិនយូរប៉ុន្មានក៏បានបាត់បង់ទៅវិញនៅឆ្នាំ ១៩៧៥ដល់១៩៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មុននឹងដាក់ឱ្យចរាចរវិញនៅឆ្នាំ១៩៨០ មកទល់បច្ចុប្បន្ន៕

 

មិនមែនក្នុងរឿងតែជីវិតពិត! Huang Zitao ស្នើសុំមិត្តស្រីរៀបការដ៏រ៉ូមេនទិកជាមួយពណ៌ផ្កាឈូកដែលនាងស្រលាញ់

0

កាលពីថ្ងៃទី២៦ ខែសីហា កម្មវិធី Follow Me នៅលើ Youku បានចេញផ្សាយវីដេអូ Huang Zitao បាននិយាយសារភាពស្នេហ៍របស់ខ្លួនចំពោះ Xu yiyang ថា «ចាប់តាំងពីអ្នកចូលក្នុងជីវិតរបស់ខ្ញុំ ហើយសម្រេចចិត្តនៅជាមួយខ្ញុំ ខ្ញុំមានចម្លើយនៅក្នុងចិត្ត។ ខ្ញុំសង្ឃឹមថាអ្នកនៅជាមួយខ្ញុំរហូតដល់ចុងបញ្ចប់នៃជីវិតរបស់ខ្ញុំ រាល់នាទី រាល់ម៉ោង រាល់យប់ រាល់ថ្ងៃនៃជីវិតនេះ មនុស្សដែលខ្ញុំប្រាថ្នាចង់បានគឺអ្នក ដែលខ្ញុំហ៊ានរៀបការជាមួយអ្នក តើអ្នកហ៊ានទទួលយកការស្នើសុំរបស់ខ្ញុំទេ? ?»។ Xu yiyang បានយំតាមសម្ដីមិត្តប្រុស ហើយទទួលយកសំណើរៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjawVKQHTEvUyl0-RAhJfIjKuQ5Wtuj77VT36pQ-gfXnTdlIMbeNfDXDGPpgm0GhhSM7hRcFzOXKkjk2MjexCZHXJxtlu82VW3B7odcLrT7SHHIm0rkDX3TvWBKVPKH6jhzLG_IQa31ywEOvVbGjWr_xFuTA2k-1SOfC4XmXQvx5CUtWyoxlWCpxzbAuUIw/s1286/image_2024-08-27_10-15-46%20(2).png

តារាចម្រៀង Huang Zitao បានជ្រើសរើសផ្កាពណ៌ផ្កាឈូកស្រាល ដែលជាផ្កាសំណព្វចិត្តរបស់មិត្តស្រីរបស់គាត់ ដើម្បីសាងសង់ប្រាសាទទេពអប្សរ បង្កើតព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងរឿងស្នេហារបស់ពួកគេ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយពាក្យចចាម អារ៉ាមជាច្រើនឆ្នាំ ពួកគេបានប្រកាសជាសាធារណៈនូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកកាលពីខែកក្កដា ឆ្នាំនេះ។ អ្នកទាំងពីរបានជួបគ្នានៅពេលដែល yiyang ជាសិក្ខាកាមនៅផលិតកម្ម SM Entertainment ហើយ Huang Zitao គឺជាសមាជិកក្រុម EXO របស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYi10TVgwUwE50wRFAkBjUW3iPm0vJfuwpQoAjzhZOVfV10ylBy8wzKAXV7FM9paidz2h0vRPQr69PjOFiFIoUOW9HMAjm3rZ8JVZAYtBp2VAhuXrUjnaH0CBQLie_j__UyeE1PbhGGWs2zo5HlyQZElc9BIgmwdV7pylRF7lby2NN3IwzPRdWLgqbU4zH/s1286/image_2024-08-27_10-15-47.png

Zitao បានចាកចេញពី Exo ក្នុងឆ្នាំ ២០១៥ ហើយត្រឡប់ទៅប្រទេសចិនវិញដោយបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួន។ Yiyang គឺជាសិក្ខាកាមនៅ SM ប៉ុន្តែមិនបានបង្ហាញខ្លួនដំបូងឡើយនិង បានចូលរួមជាមួយក្រុមហ៊ុន Zitao Entertainment L.Tao ក្នុងឆ្នាំ ២០១៨ និងបានចេញបទចម្រៀងទោលនៅឆ្នាំ ២០២០។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ-BWXUzZhHLvW0M4XZvumPKSfZ_AIjAdhdaD1xIWzg12T0Po8OpxYVAPIqRAb-RfL3iSYwqT7iuKca9MXxoISG222zIWz725ciHaiBqRjuNSnqShNWUAK5IpMrIedh5NyNXuLNNenZ3P1_3ysDZVHb5fkKeUNP7NCDrj-k2ohldLiLCcLgPH4CZAbYqbk/s1050/image_2024-08-27_10-15-45.png
    អតីតសមាជិក EXO រូបនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនដាក់ឈ្មោះថា ជាអ្នកសិល្បៈមានម្នាក់ប្រចាំប្រទេសចិនទទួលបានមរតកយ៉ាងច្រើនពីឪពុកដែលជាអ្នកជំនួញ។បើតាមប្រភពព័ត៌មានបានឱ្យដឹងថា Huang Zitao ជាម្ចាស់យន្តហោះឯកជនមួយ ការចំណាយលើការថែរក្សាប្រតិបត្តិការរបស់យន្តហោះក្នុងមួយឆ្នាំៗគឺយ៉ាងហោចណាស់ ១៧លានយន់ ប្រមាណ ២.៣ លានដុល្លារអាម៉េរិក។ តារាចម្រៀងរូបនេះជាអ្នកលេងនាឡិកាប្រណីត និងរថយន្តទំនើបដ៏ល្បីមួយរូបនៅប្រទេសចិន៕

     

     

មហាជនញ័រសាច់ ផេកផ្ទះលេខ២ប្រមា.ថតម្លៃស្ត្រីរបស់ សាន្ត កុសមៈ

0

អ្នកលេងបណ្តាញសង្គមកម្ពុជាពិតជាមានការខឹងសម្បារយ៉ាងខ្លាំងទៅលើគណនី « ASEAN “มอง’’ ไทย» របស់ផ្ទះលេខ២ ដែលបានកាត់តវីដេអូប្រើបច្ចេកវិទ្យា AI ធ្វើឱ្យប៉ះពាល់និងប្រមា.ថតម្លៃស្រ្តីរបស់ សាន្ត កុសុមៈ។ មហាជនពិតជាមិនអាចទទួលយកបាននោះទេជាមួយទង្វើដ៏អសីលធម៌របស់ផេកមួយនេះខណៈមហាជនក៏ស្នើដល់ក្រសួងពាក់ព័ន្ធចាត់វិធានការទៅលើរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrAkEGz6Mat79okWKO05AUwAxPB3zonZ8vBh9-ZYli44Pa-9Ka1Av0cJbxl6WPw_13YViw-jqR806laGP1pwofV4NNohQi6dhu1O-5WVwK4i8XkioNbQBZAmZvC_DJtf_bh0HajQnNvkyi6dNoKdJjuJu_WUky3uBa7D8vs3D5MM4M4u6pBZ89qDFinXe/s2048/image_2024-08-27_09-14-29.png

កាលពីថ្ងៃទី២៦ សីហា ផេក ASEAN “มอง’’ ไทย» ដែលជាផេកបង្ហោះតែភាពមិនល្អរករឿងមកខាងកម្ពុជាមិនចេះចប់ ជាផេកសន្សំរឿង បានបង្ហោះវីដេអូមួយរបស់តារាស្រី សាន្ត កុសមៈ ដែលចូលរួមថត Trend គេងនៅលើស្មៅមុខប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៩ សីហា បែរជាមានការកាត់តក្នុងរូបភាពដ៏គួរឱ្យស្អប់ខ្ពើម។ មហាជនបានដឹងរឿងនេះបន្ទាប់ពីផេក បុរាណាចារ្យ បានជួយឱ្យប្រជាជនខ្មែរជួយរីផតផេកនេះការពារតម្លៃស្រ្តីខ្មែររបស់ សាន្ត កុសុមៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3aZ9N1XcY9W6vb1mKgdbSE_HQq7s2yj2PJd45a72qcJApKCstvpHhcg1uZ0kkfh8xH4kQ22xM-O4uHBAkFOvik8ZrnwBvaGC5XvMlWr8o7wUUeP59S1HXD8zqNqaKkpfXOwbQNZjnUZeUfH6ihDyvyyklCdGFfLMe3CISOHbJ6NYCre9M-rWNRX26VZcP/s2048/image_2024-08-27_09-14-31.png
ផេកផ្ទះលេខ២ខាងលើបានប្រើបច្ចេកវិទ្យា AI កាត់តវីដេអូដើមរបស់ សាន្ត កុសុមៈ ក្នុងរូបភាពដែលមិនអាចទទួលយកបានព្រោះវាបានប្រមាថតម្លៃស្រ្តីខ្មែររបស់តារាស្រីរូបនេះយ៉ាងធ្ងន់ធ្ងន់ មហាជនឃើញហើយខឹងញ័រសាច់គ្រប់គ្នាតែម្តង។ ទង្វើដ៏គួរឱ្យស្អប់ខ្ពើមរបស់ផេកមួយនេះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាបានស្នើដល់ក្រសួងពាក់ព័ន្ធចាត់វិធានការលើរឿងនេះដើម្បីការពារតម្លៃស្រ្តីខ្មែរដែលត្រូវបានប្រមាថនៅលើបណ្តាញសង្គមឬមានចំណាត់ការណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJG31Dx-tC9ZYptMBAyeE4zARbJTvkTNkT_nIo11MXc3P9HMR4S6o7R2zCxPcmxpi0i-dZEABaWoj4uG8mKFl8JA1TyvbLuA00RPJ6ofKwGXgQj3-t_328a82VKoN2Jfcy7ZT25gyg64GHS6o8vCKwkMDaI1JVhrW7RtLd70tblQ5Wa4n9cf1Spm5txiGf/s2048/image_2024-08-27_09-14-34.png

ងាកទៅកាន់ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ ខេត វិញក៏បង្ហាញអារម្មណ៍ហួសចិត្តដូចគ្នាចំពោះទង្វើផ្ទះរបស់លេខ២ ដោយនាងបានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា « What ខ្ញុំញ័រសាច់ខ្លាំងណាស់ និយាយអីអត់ត្រូវទេ មិនដឹងថាគួនិយាយបែបណាទេ ខួរក្បាលដ៏ថោកទាបរបស់ពួកអស់អ្នកឯង សៀមឈាមថោកធ្វើមក តើឱ្យខ្ញុំបើកចិត្តទូលាយចូលចិត្តយ៉ាងមិចបានបើទង្វើអ្នកឯងបែបនឹង ឱ្យខ្ញុំនិយាយមិនត្រូវខ្ញុំខឹងងងងងងងងងងង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh1W8MuRqy2ckiFWOEMwOCXeRUvIRep3IJBrJ7opeRI_Qntc9z-Ir03dWGx776b_Nh79lgbk_dltC9GSAQAzJ28IjU7zbMGv9t_KRDg18z8x8BN17H5KOK4YtocLnyC3-R5xCAi0fq-OLz-7FBNRrp5zRAMd0e7Glf4ZpyKgqNY0M5RvDxaW2IUBkJA4Z3/s960/image_2024-08-27_08-42-34.png

គួរបញ្ជាក់ថា សាន្ត កុសុមៈ ជាតារាស្រីម្នាក់ដែលមានភាពថ្លៃថ្នូរក្នុងសង្គមសិល្បៈពុំមានបញ្ហារឿងអាស្រូវល្អក់កករណាមួយគួរឱ្យកត់សម្គាល់ឡើយ។ ប្រឡូកអាជីពជាតារាសម្តែងមួយរូប នាងក៏ជាម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្ត រដូវកាលទី២ ក្នុងឆ្នាំ២០២១ ។ កាលពីចុងខែសីហា ឆ្នាំ២០២៣ សាន្ត កុសុមៈ បានក្លាយជាតារាខ្មែរមួយរូបនិងដំបូងគេដើរបង្ហាញម៉ូតនៅក្នុងកម្មវិធី Tokyo Fashion Week នៅជប៉ុន ដែលមានការចូលរួមពីអ្នកបង្ហាញម៉ូតផ្សេងជាច្រើនទៀតមកពីប្រទេសនានាលើសាកលលោក៕

 

” alt=”” /> 

ផ្ទុះការចាប់អារម្មណ៍មហាសេដ្ឋីឥណ្ឌាពាក់មាសទម្ងន់២៥គីឡូក្រាមទៅវត្ត

0

ប្រទេសឥណ្ឌា ៖ មហាសេដ្ឋីឥណ្ឌា២រូប និងស្ត្រីអមដំណើរម្នាក់បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ក្រោយពីមានការចែកចាយវីដេអូរបស់ពួកគេធ្វើដំណើរទៅថ្វាយបង្គំព្រះក្នុងវត្តស័ក្តិសិទ្ធិមួយនៅប្រទេសឥណ្ឌា ហើយបានពាក់មាសស្រោចពេញខ្លួនទាំងអស់ ដែលមានទម្ងន់រហូតដល់២៥គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie2vWzTukvl5mGeO9A5gs8pmFCA5nhD0fZz1b8lA8DWkOdqebWAG-yF0TcP9rRT4JMl90AHeLh4MhDBqka2If80aloioZJ2rG5O-DTsnLYLWLhCCZUmdzpycyqrdiEJvmVMNuQm_7hX31fq_GPK7zOn4jFU4vMoeINAdBMocu4czyAE2i5BglZlLi7Y8MR/s1600/image_2024-08-27_10-05-30.png

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មហាសេដ្ឋីឥណ្ឌាទាំង២រូប ព្រមទាំងស្ត្រី និងក្មេងតូចម្នាក់បានធ្វើដំណើរមកពីទីក្រុងពូណេ (Pune) ដើម្បីទៅវត្តស័ក្តិសិទ្ធិមួយនៅរដ្ឋ Andhra Pradesh ។ ពួកគេបានពាក់គ្រឿងអលង្ការធ្វើពីមាសសុទ្ធពេញខ្លួន ដូចជា ៖ ខ្សែក, កងដៃ ដែលមានទម្ងន់រហូតដល់២៥គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj43KIWULX53V0rL0zf61CxqoAZi8jTpDE6qKf06lHvLZTX8JyJEepU8hICOm9czquRYmzdzYU49fMLjFNN6tSRO8oHLbwS_5EYRkcmPGyNwMDXOhXjPVwo6IFl48lGRD4tmXe_ddoN2l763VjZpNRQdo2zzn_Tsic-uSE2uz2ToEG0LIKh6SuTMB0XHKhU/s900/image_2024-08-27_10-05-58.png

សារព័ត៌មានឥណ្ឌារាយការណ៍ថា មហាសេដ្ឋីទាំង២រូបជាអ្នកជំនួញដ៏ល្បីឈ្មោះនៅទីក្រុងពូណេ គឺលោក សាន់នី ណាណាសាហេប វ៉ាកាសូរី (Sunny Nanasaheb Waghchoure) ជាអ្នកជំនួញ និងវិនិយោគផ្នែកភាពយន្ត ព្រមទាំងលោក សាន់ជេ គូចា (Sanjay Gujar) ជាមិត្តភក្តិ ក៏ជាអ្នកវិនិយោគផ្នែកភាពយន្តដែរ ។ មហាសេដ្ឋីទាំង២រូប ត្រូវបានគេដាក់ឈ្មោះថា «The Golden Boys ប្រចាំទីក្រុងពូណេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg13QHI4VzQQi854_oJesZkoB1iWuFuExiECEvyH2C-JBTDJikAsphN3AQr8EyRwei_cZegQGTaRAFYl6UfXj0l_z7NWBvdj6kxOswSAePWyFyuxDrlhYfNxi8qobd5287qweWNiy-yOVmBdDjOTVzq6c7wfs_qp_WPFNV0hq_Kg60DMCVXXy2aJyXStNyS/s1280/photo_2024-08-24_13-26-09.jpg

ការដាក់ឈ្មោះ The Golden Boys នេះ គឺដោយសារពេលទៅណា មកណា ពួកគេតែងតែពាក់គ្រឿងអលង្ការធ្វើពីមាសសុទ្ធស្រោចខ្លួនទាំងអស់ ដូចជា ៖ ខ្សែក, កងដៃ, កងជើង, ទូរស័ព្ទដៃស្រោបមាស, វ៉ែនតាមាស និងបើករថយន្តទំនើបពណ៌មាស ទៅកាន់ទីកន្លែងផ្សេងៗ ។ ប៉ុន្តែគ្មានការបញ្ជាក់លម្អិតថា តើស្ត្រីម្នាក់ទៀត និងក្មេងប្រុសដែលដើរមកជាមួយគ្នា គឺជាអ្នកណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn1t2wEqNxLsqthkGWgpVypHhw_yZ9BvrnKOOPF-mVh-Hpwb6TK1a_BR__V3f6pyW6tqlrlseHGgVERS3vJqvwh5AggZR9i4K3RIBWFL__t-tHuVAMMx6yKT_wzoaD-5UD_TE7LvlYji0_68WIJFWD6y4EO418NL_VnZdyRsFlyQN7PDHqkYkw8voNoSzw/s1200/photo_2024-08-24_13-26-10%20(2).jpg

ការធ្វើដំណើរមកវត្តស័ក្តិសិទ្ធិលើកនេះ បានធ្វើឱ្យមហាជនដែលធ្វើដំណើរមកវត្តដែរនោះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។ គេសង្កេតឃើញថា ពេលមហាសេដ្ឋីទាំង២រូប និងស្ត្រីម្នាក់ទៀតធ្វើដំណើរទៅកន្លែងណា គឺមានតែមហាជនយកទូរស័ព្ទដៃមកថតរូប ។ លើសពីនេះ មានក្រុមអង្គរក្សប្រមាណ១៥នាក់ដើរហែរហមឆ្វេងស្តាំ ដើម្បីការពារសុវត្ថិភាពមហាសេដ្ឋីគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtuEDvVy5J1fiaIuZdiOvXa9qaiz8gewWMatXhb1a6x0cT_xMOrxZVkF_rdT3TErbeuy5E2IU5hywot1DkPfeIf_0fUt5ZWpG04neSEtEgLgCfk1lyv4bzeWT72CVdD7pUnfM5hhazTXLLd65r4szGCNPsW4rnQXsrGOJRDSilJMsWP0xfy4KoJQLBp9G0/s1200/photo_2024-08-24_13-26-10.jpg

ចំណែកវត្តស័ក្តិសិទ្ធិនេះមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ហើយពលរដ្ឋឥណ្ឌាមានជំនឿថា មានទេវតាចុះពីលើមេឃមកជួយការពារមនុស្សឱ្យចៀសឆ្ងាយពីហេតុការណ៍អាក្រក់ ។ ហេតុនេះ ទើបពលរដ្ឋឥណ្ឌាយ៉ាងច្រើននាក់នាំគ្នាធ្វើដំណើរមកថ្វាយបង្គំព្រះ និងវត្ថុស័ក្តិសិទ្ធិនៅវត្តនេះ ចាប់ពី៧ម៉ឺន៥ពាន់នាក់ ទៅ៩ម៉ឺននាក់ក្នុង១ថ្ងៃ ៕

អត់ដឹងថាការឱបដើមឈើផ្តល់ប្រយោជន៍ច្រើនបែបនេះសោះ

0

មនុស្សមួយចំនួនបានដើរទៅឱបដើមឈើយ៉ាងស្ងៀមស្ងាត់មួយសន្ទុះធំ តើលោកអ្នកដឹងទេថា ហេតុអ្វីទើបពួកគេធ្វើបែបនេះ? វាពុំមែនជាទង្វើខុសប្រក្រតីទេ បើយើងដឹងថា ដើមឈើជាអ្វី, ដើមឈើទាក់ទងគ្នាដោយរបៀបណា ហើយវាផ្តល់ប្រយោជន៍អ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgsCTnL3q5ZKNYjrQYiod9W2kWgvzKJ8IxiLsSRjzn9XHtxgHMRAe9F-FDDCE8wa3g6two1DAFQ6ioynsSYqSdsUFU1dJuPwwcyAE1UdC6SBfIwXRUlSkNExSd7sWKI8RMXPUugsFnmeSa5aL1oDeeaNZiFi1rfHqJDAHo1SXIMtca2ZseKyZzs9ucx-Xt/s1024/image_2024-08-27_10-03-09.png

ដើមឈើនីមួយៗបានចាក់ឫសទៅក្នុងដីយ៉ាងជ្រៅ និងស្រូបយកជីវជាតិពីក្នុងដី ដើម្បីឱ្យដើមរបស់វាដុះលូតលាស់ល្អ ។ ដើមឈើបានទាក់ទងគ្នាតាមរយៈការចាក់ឫសក្នុងដី ហើយពេលយើងឱបដើមឈើ កម្លាំងថាមពលដែលវាស្រូបពីក្នុងដីនឹងបញ្ជូនមកខ្លួនយើង ខណៈជើងរបស់យើងជាន់នៅលើដី ។ យើងនឹងមានអារម្មណ៍ថា បានក្លាយជាចំណែកមួយនៃកម្លាំងថាមពលទាំងនេះ ក្រោយពីបានឱបដើមឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy_DMyQ2IZF51LNTyQtOk38pXt3ZzC2_n46pWwkvJ83rOBZGJWej-ya2AZr_sxcqYHvjN6tKOez1_mPx02K8F0y5Ga9R6ehAXpS_OAexqNMtYkcozxfdEhK-eoL7dJlBbEHsHsBrta-ZsjMSthk2hG39nnmd6dWMPVWk34sgx2tG2SHoTWNIvuRxDhPBdK/s1640/image_2024-08-27_10-03-49.png

ការឱបដើមឈើ ស្តាប់មើលទៅដូចជារឿងកំប្លែងបន្តិច ប៉ុន្តែការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របញ្ជាក់ថា វាផ្តល់នូវប្រយោជន៍ច្រើនដល់មនុស្ស និងពិភពលោក មិនគួរឱ្យជឿ ។ ការឱប ឬការដើរទៅជិតដើមឈើ គឺអាចជួយព្យាបាលសុខភាពផ្លូវចិត្តយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkhjeE4LsQNm59ZKKXk1CI89rCrhfiCeZtFfRMvDAO8_WJDhdw2CRFMO65QY1bUeu1cehvnkN3aiLlTrjwLcme9VJszgCm9Gh_wVJe8Si6Q03TM27F0_mEFPBoHcefj6mCOC7jgVGZSK6oqr7KKudBFlKSbYVNmyGoH89M1_mofqwEjXvHWDZKWaFIIo_p/s1024/image_2024-08-27_10-03-15.png

តាមសៀវភៅ Blind by Science និពន្ធដោយ Matthew Silverstone បញ្ជាក់ថា ដើមឈើផ្តល់ប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់អ្នកជំងឺផ្លូវចិត្ត, ជួយកាត់បន្ថយភាពតានតឹងសម្រាប់អ្នកមានសមាធិខ្លី ។ ការស្រាវជ្រាវបញ្ជាក់ទៀតថា អារម្មណ៍របស់កុមារនឹងល្អប្រសើរឡើង ពេលពួកគេបានប៉ះពាល់ដើមឈើ និងស្ថិតនៅតំបន់ពណ៌បៃតង ។

លើសពីនេះ ការឱបដើមឈើនឹងបង្កើនកម្រិតអរម៉ូនអុកស៊ីតូស៊ីន ដោយសារអរម៉ូននេះមានតួនាទីធ្វើឱ្យអារម្មណ៍ស្ងប់ និងកាន់តែមានសេចក្តីសុខពេលបានឱបដើមឈើ ។ ហេតុនេះ ដើមឈើមិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់រក្សាតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាអាចព្យាបាលផ្លូវចិត្តមនុស្សបានយ៉ាងល្អទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEzBnOLcSefSCnwRHi3fQNKBgaEgTv5D2-poW1O6nLJKNJ6GRztPfZVmy5MyrJILi7mdOhThfF3E9gEG6qQLUKLvJ43bCxoQ3RnZmkyDFmY9VTbFYkL8s0gU1AEKN8Vi765WeMBCnKZ1D7ifGw1BubG11q0khB5o2H1qLve5STWjzU_RP4M33m1L4Fs-jF/s1620/image_2024-08-27_10-03-25.png

ការឱបដើមឈើអាចជារឿងប្លែកៗ ប៉ុន្តែមនុស្សយើងបានឱបដើមឈើដើម្បីព្យាបាលផ្លូវចិត្តតាមធម្មជាតិអស់ជាច្រើនឆ្នាំមកហើយ ។ ជាក់ស្តែង កាលពីប៉ុន្មានឆ្នាំមុន ប្រទេសអ៊ីស្រាអែលបានជំរុញឱ្យពលរដ្ឋឱបដើមឈើ ហើយភ្នាក់ងារធម្មជាតិ និងឧទ្យានជាតិបានគាំទ្រគម្រោងឱបដើមឈើនេះ ។

លោកស្រី Orit Steinfeld មន្ត្រីឧទ្យានជាតិ Apollonia National Park របស់អ៊ីស្រាអែល និយាយថា មនុស្សគ្រប់រូបគួរតែផ្តោតសំខាន់លើធម្មជាតិ ដោយការឱបដើមឈើដកដង្ហើមវែងៗ ដើម្បីបង្ហាញក្តីស្រឡាញ់ធម្មជាតិ និងទទួលយកក្តីស្រឡាញ់ពីធម្មជាតិវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw45xQL3TwRjFa71MZWmC4F014sqBcamiumg38HKSg4IxvkaFQScH5iqu1XAoMPcPo58SeNedelzxCzXaSNe961eJgrjRPcqnzL21gWKIT6w2LFUaAYKwSzltzPQU5hclUOmSL_XiXABGjMyzP2aTXgkbyLDFwiJir6vwugg1RqJi4zakSkez2NmVIPEi1/s1200/image_2024-08-27_10-03-32.png

អ្នកស្រី Barbara Grant បានមកសាកល្បងឱបដើមឈើ និយាយថា តម្រូវការមូលដ្ឋានដែលមនុស្សត្រូវការខ្លាំងបំផុត គឺទំនាក់ទំនង, ការប៉ះពាល់ និងការឱប ។ រីឯលោក Moshe Hazan ប្រាប់ថា លោកបានទៅឧទ្យានជាតិដើម្បីឱបដើមឈើ ដោយសាររាល់ថ្ងៃនេះ យើងពុំបានឱបមនុស្សច្រើនទេ ។ ដូច្នេះ ការឱបដើមឈើជារឿងល្អបំផុត ដែលយើងគ្រប់គ្នាគួរធ្វើ ។

ចំណែកប្រទេសអ៊ីស្លង់ ក៏បានណែនាំឱ្យពលរដ្ឋឱបដើមឈើដែរ គឺគួរតែឱបដើមឈើ យ៉ាងហោចណាស់ ៥នាទីក្នុង១ថ្ងៃ ។ ដូចគ្នានេះ ប្រទេសជប៉ុនបានណែនាំឱ្យពលរដ្ឋចំណាយពេលវេលានៅក្នុងព្រៃ, ស្តាប់សំឡេងធម្មជាតិ, ស្រូបក្លិនក្រអូបពីធម្មជាតិ និងភ្ជាប់ទំនាក់ទំនងជាមួយកម្លាំងថាមពលធម្មជាតិទាំងនេះ ៕

តួនាទីថ្មីរបស់ Baifern Pimchanok ប៉ះនឹងតួប្រុស៩នាក់ផ្ទុះពេញបណ្តាញសង្គមប្រទេសចិន

0

តារាសម្ដែងថៃ Baifern Pimchanok បានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន ដោយបានដើរតួជានារីឆ្លៀតឱកាសពីបុរសដើម្បីយកលុយ ខុសពីរូបភាពដែលនាងធ្លាប់សម្តែងកាលពីមុនមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9QbBZOgdGwN0fEnqFWNG-IX9ukAFd9d8VnsJqf4Xc0fO3ym25R-bBmT7atDsm3M0tpALwcGNjbtlWOXF1mC6tK6Hn8EMiTbrJIkSKJMzp3SxGO1QyTaDb62c1NnKw7NC4lhyphenhyphener9grwtj8rvMGGbp5gitAEnJjkSOxkY3rUnlC1GwSm7Sx3DJ4taxiprpo/s1350/image_2024-08-26_14-43-11.png
«The lady and her lovers» បានចាក់ផ្សាយដំបូងនៅថ្ងៃទី១៤ ខែសីហា Baifern Pimchanok ដើរតួជា Thongdee ក្មេងស្រីជនបទអាយុ ១៧ ឆ្នាំដែលមានវាសនាអភ័ព្វ ល។ តាំងពីកុមារភាពមក Thongdee ត្រូវបានឪពុកម្តាយបោះបង់ចោល រស់នៅជាមួយស្រ្តីម្នាក់ ហើយតែងតែត្រូវគេវាយដំ និងស្តីបន្ទោស។ ជីវិតដែលខ្វះខាតនិងភាពធុញថប់ធ្វើឱ្យ Thongdee ធ្លាក់ទឹកចិត្ត និងប្រាថ្នាចង់ផ្លាស់ប្តូរជីវិតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixMM4-nQGyOsTWmoaePKzgeOg_7AKozpzoQ_71YYL0LC9Sc54sIDUaKPHY__9br9OHat-Nwy7dZbTqshwpPzWgZKvNX1eTUxKtgv94kNIsW5CBRDtVziMPchnIwRgEW_CQlxNJaWGTywsgD0xF8UX_PrqdGGDAYwX04WKwoKvP9dn7-BTvNYUQMkTIrKuT/s1567/image_2024-08-26_14-43-12.png

ជាមួយនឹងភាពស្រស់ស្អាតរបស់នាង Thongdee បានមានទំនាក់ទំនងជាមួយបុរស៩នាក់បានរៀបការ៧ដងហើយបន្តិចម្តង ៗ មានលុយទិញរបស់ដែលនាងចូលចិត្ត។ រឿងនេះមានព័ត៌មានលម្អិតដូចជា Thongdee ព្រមឱ្យបុរសចំណាស់ដាក់លុយក្នុងទ្រូងនាង ធ្វើឱ្យម្តាយចិញ្ចឹមរបស់នាងដួលបោកក្បាលនឹងដី និងប្រើល្បិចកែសម្ផស្សដើម្បីឱ្យបុរសៗទទួលយកសំណើរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL4ht628xL3hYz6cA95qkcRLra_Nd28bME5XideSyAZ5Pq7UXk7lk4vgCp_ukg9QN-fpoeTmM9TT97ycvpjvvRL758O2htk9djYTL3258o2gRkeY0m_4QA0fS8A1h5qlu0jQsgXCHlD670NrH0fPnyMAXtsMG28_M3_zFc5CFFaMFfM-ELLdM-Z5vgqBOM/s2048/image_2024-08-26_14-43-06.png

នៅលើវេទិកាភាពយន្ត ទស្សនិកជនជាច្រើនបាននិយាយថា ពួកគេភ្ញាក់ផ្អើលជាមួយនឹងរឿងនេះនិងបានលើកឡើងថារឿងនេះពណ៌នាស្ត្រីយ៉ាងណា?ដែលមានទាក់ទាញការចូលមើលជាង ១០០ លាន និងមតិរាប់ម៉ឺននាក់នៅលើ Weibo ។ ទស្សនិកជនបានសរសេរថា៖ «កាន់តែមើលខ្ញុំកាន់តែតក់ស្លុត ហេតុអ្វី Baifern ធ្វើបែបនោះ» «មនុស្សទាំងអស់លើលោកអាក្រក់ដូចក្នុងរឿងដែរឬអត់? ពួកគេក៏កើតឡើងនៅក្នុងជីវិតពិត»។
មនុស្សរាប់ម៉ឺននាក់បានយល់ស្របថា ខ្សែភាពយន្តនេះគឺមិនធម្មតាក្នុងការបង្ហាញពីភាពមិនល្អឥតខ្ចោះ និងជាតួឯកស្រីនៅក្នុងបរិបទនៃភាពយន្តអាស៊ីថ្មីៗជាច្រើនដែលកេងប្រវ័ញ្ចឯករាជ្យភាព និងស្វ័យភាពរបស់ស្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRlJbVbitN7LWijTo6069WjKJeRUGzP5GCnxQV_pNYUB0vl6QOvk6mreJ-Xr7k-7hIk8YE-y0qFUYnDW5cnvrwkSt350OtkQLfX09EM94wp0GphHF8AimH5_DmBwzevNRZ7sgh3O2-KD65b8pHMCuhsiPT244I1Dj4w6DoAbTZ8y4sDQdfGEUvB4BSCn0i/s2048/image_2024-08-26_14-43-09.png

នៅក្នុងរឿងនេះ Baifern ដែលដើរតួជា Thongdee បណ្តាលឱ្យមានផលវិបាកដ៏គួរឱ្យសោកស្តាយ ប៉ុន្តែក៏មានសកម្មភាពដែលបង្ហាញពីភាពស្មោះត្រង់របស់តួអង្គផងដែរ។ Baifern Pimchanok បង្ហាញពីភាពស្មុគស្មាញ និងភាពចលាចលខាងក្នុងរបស់ Thongdee ៕

 

 

ប្រពៃណាស់! ចែតា បារាំង ស្លៀកឈុតបុរាណខ្មែរផ្សព្វផ្សាយប្រាសាទអង្គរវត្តជាភាសាបារាំង

0

ការចូលរួមពីតារាល្បីៗ អ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គមផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជានឹងធ្វើឱ្យប្រទេសយើងមានគេស្គាល់កាន់ច្រើន។ ក្នុងនោះការប្រើប្រាស់ភាសាបរទេសទៀតកាន់តែធ្វើឱ្យជនបរទេសបានដឹងកាន់តែទូលំទូលាយមានចិត្តចង់មកទស្សនាដើរកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij1vBRPXAZH0dJ2Z18RtRFxMnu5zROF-oHZAHgiIKM3z_8w3LARQSLypG5rF140xt4ZZ33guUsSZ1tlDAJsXU5RbtWaI85_v-JicqsFe36F44KP3uyvzWUxMfgvgTK8sENTFoNlk3wWKng_FFLJkMu55bcdBo6psmKeocDVYWpbkZjN0ZAHmpkkPSSowWN/s1080/image_2024-08-26_10-31-34%20(2).png

តួយ៉ាងថ្មីៗនេះ Alex Conan Real ហៅចែតាបារាំង ដែលអ្នកមួយចំនួនធំស្គាល់នៅលើបណ្តាញសង្គមបានធ្វើឱ្យទស្សនិកជនកោតសរសើរយ៉ាងខ្លាំងព្រោះបានរួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រាសាទអង្គរវត្ត ជាពិសេសគឺការផ្សព្វផ្សាយនោះបានបញ្ចូលសំឡេងជាភាសាបារាំងនិងចុងវីដេអូបានបញ្ជាក់ពីអត្ថន័យជាភាសាខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV17-MAVQ-GRKF6vUvp8LMAM79V3nPLO8zFet3VSoYnKD9ziHfFTe74uRysTytEnfwxi3tbwOv7BugnoykrpsxlH4BafATuLt-GKUiusUCSJ1TO1I8XUWchCjQeECcC6rj6tHFsc4r0Vld72pGxNXWsH4iWx9JX8eWmMjehWcZ56Fw1_mHhgPDE_vNSeJz/s899/Screenshot%202024-08-27%20094841.png

នៅយប់ថ្ងៃទី២៤ សីហា ចែតាបារាំង បានបង្ហោះវីដេអូ ជាង២នាទីដោយដាក់ចំណងជើងថា សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា ថ្ងៃនេះខ្ញុំផ្សព្វផ្សាយតំបន់ទេសចរណ៍”ប្រាសាទអង្គរវត្ត”ជាភាសាបារាំង»។ នៅក្នុងវីដេអូ ចែតាបារាំងស្ថិតក្នុងសំលៀកបំពាក់បុរាណខ្មែរជាតួអង្គបុរសដែលស្ថិតនៅប្រាសាទអង្គរវត្ត និងរៀបរាប់ពីតំបន់នេះជាភាសាបារាំង ដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍នេះទៅកាន់ពិភពលោក។ មិនត្រឹមតែពោលជាភាសាបារាំងប៉ុណ្ណោះទេ ចែតាបារាំង ក៏បានរៀបរាប់អត្ថន័យជាភាសាខ្មែរដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានដឹងពីអត្ថន័យដែលបង្ហាញនៅក្នុងវីដេអូនេះផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQLWWy3YCapald5wrBZwHMjsiurB7_b78a-sPOsHI0xtRTJ4sQBcgLH3xFrvVlQK78LcrdqQ9p7Q3a3-Wq1auNXV0_ob3HDdcp2aApAvfq8CjkFdyRb2JtxhK7oFo0G18C-679YD_kJk1gqOlxPHYspGCo6Gp_Pm9ujHC395zCWInfAVq4uD2PkJJmoSwk/s892/Screenshot%202024-08-27%20094900.png

អត្ថន័យដែល ចែតាបារាំងរៀបរាប់នៅក្នុងវីដេអូនេះបានឱ្យដឹងថា «សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»។ ទីតាំងដែលខ្ញុំកំពុងតែនៅនេះគឺជាបេតិកភណ្ឌអច្ឆរិយៈទី៧លើពិភពលោកគឺប្រាសាទអង្គរវត្តដែលមានទីតាំងនៅខេត្តសៀមរាប ប្រាសាទអង្គរវត្តគឺជាបេះដូងនិងជាដួងព្រលឹងនៃព្រះរាណាចក្រកម្ពុជាដែលយើងមានចារនៅប្រាសាទនៅលើទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្តងរួមទាំងបង្ហាញអត្ថន័យការសាងសង់ប្រាសាទអង្គរវត្តនៅឆ្នាំណានិងដោយស្តេចអង្គណាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiflmMTezOFXOzcdn3oH02USmvmFOrnb0eWSBJ2cDKWO_vOIHhLZYRY8xVwb-D_PDdn6YgnnTZWU_diRM0KNd1LmtezPVmgJ37elOQfNbYqNvN0wZAVVGO5-aTQLHODxNxXLiWEuAAbHRx0bY90QtJmpvBOIaHS11sP7GaIeHe40915Gf-FL0RxJrFpTwiW/s907/Screenshot%202024-08-27%20094921.png

ការផ្សព្វផ្សាយមួយនេះរបស់ ចែតាបារាំង ពីប្រាសាទអង្គរវត្តមានទាំងអត្ថន័យទាំងភាសាជាតិ និងភាសាបារាំង បានធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងរហូតអ្នកខ្លះថែមទាំងបានលើកឡើងថាកាលពីមុនមិនសូវចូលចិត្ត ចែតាបារាំង នោះទេ ប៉ុន្តែឃើញវីដេអូនេះហើយធ្វើឱ្យគេផ្លាស់ប្តូរគំនិតមិនចូលចិត្ត ស្អប់ នោះចេញ៕

 

 

 

Miss International Queen Malaysia ចេញមកទម្លាយរឿងរ៉ាវចម្រូ.ងចម្រា.សប្រកួតនៅប្រទេសថៃ

0

នៅរាត្រីថ្ងៃទី២៤ ខែសីហា កម្មវិធីប្រកួតបវរកញ្ញាភេទទី៣ Miss International Queen 2024 ដែលរៀបចំឡើងនៅប្រទេសថៃបានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើបវរកញ្ញាភេទទី៣ មកពីប្រទេស PERU ដោយលំដាប់រងទី១ បានទៅថៃ និងលំដាប់រងទី២ បានទៅខាងវៀតណាម។ ទោះយ៉ាងណា កម្មវិធីមួយនេះបានលេចនូវភាពចម្រូងចម្រាសពេញបណ្តាញសង្គមទាំងអ្នកខ្លះថាមិនភាពយុត្តិធម៌ ចំណែកឯរឿងក្តៅជាងគេគឺរឿងបវរកញ្ញាភេទទី៣មកពីម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzQGtEKe10IYYswT_OpNCAre857uHT6lRvoDslgEJ6UCoL7xJqDXqpS0MeszazxDEOuKYBfuwGUkgm81I4KtVIjq0KQ1JloVVkGejizZn4pPUVm7Xlbgoj0bK74tnCdtmPvJkz1Wjc6e1MoycTH5igIzgYVPE2jQd2oq_HfdszQhsofRXJkfHp4YkMrpaH/s1800/image_2024-08-26_11-16-03.png

ក្នុងវីដេអូដែលចែករំលែករំលែកពេញបណ្តាញសង្គមពីបវរកញ្ញាម្នាក់ដែលកំពុងប្រកែកឈ្លោះទាស់ទែងគ្នា ធ្វើឱ្យអ្នកខ្លះរិះគន់ថាចរិតពិតរបស់ Queen នៅក្រោយឆាក រួមទាំងការវែកញែកជាច្រើនទៀត។ យ៉ាងណានៅព្រឹកថ្ងៃទី២៦ ខែសីហា បវរកញ្ញាភេទទី៣ម៉ាឡេស៊ី បានចេញមកបកស្រាយហើយចំពោះភាពចម្រូងចម្រាសនៅអំឡុងការប្រកួត Miss International Queen 2024 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrSQk02TbJ0UfFSi3DaUoH84Lkt7KnEk9_-ikgG0GptIzr80FxRxj-cAUKZ19ethwTSSGTi1jGzS-eEQKPx2LY_C3o2rNljyXI2yZvnti6UGm6YNZoGFYQY3i0tkndQBKop7caHRiU-JXSzGiKOY-mRVtvARxaJmFU2-XbkqVlGjcq6m6f3TPeLDnAFKNr/s1800/image_2024-08-26_11-16-04.png

Eva Foster Miss International Queen Malaysia 2024 បានរៀបរាប់នៅលើបណ្តាញសង្គម Instagram ជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា «សេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងការសូមទោសជាសាធារណៈទៅកាន់ប្រជាជនថៃ
ខ្ញុំយល់ថា អ្នកខ្លះប្រហែលជាកំពុងរង់ចាំការថ្លែងការណ៍របស់ខ្ញុំ។ ហើយខ្ញុំសូមទោសដែលទុកអ្នកឱ្យរង់ចាំ។ បន្ទាប់ពីហេតុការណ៍កាលពីពេលថ្មីៗនេះ ក្នុងព្រឹត្តិការណ៍ Miss International Queen 2024 មានរឿងជាច្រើនត្រូវបានគេប៉ាន់ស្មាន ហើយខ្ញុំមកទីនេះដើម្បីជម្រះរឿងគ្រប់យ៉ាងពីខាងខ្ញុំ ដើម្បីកុំឱ្យអ្នកទាំងអស់គ្នាយល់ច្រលំចំពោះអ្វីដែលបានកើតឡើង។ ទីមួយ ខ្ញុំមិនប្រឆាំងប្រជាជនថៃណាមួយទេ។ ខ្ញុំតែងតែទៅប្រទេសថៃដើម្បីធ្វើដំណើរ ហើយខ្ញុំគោរពអ្នកគ្រប់គ្នា។ ខ្ញុំតែងតែមានអារម្មណ៍ដូចជាផ្ទះខ្លួនឯងពេលទៅប្រទេសថៃ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះភាពវឹកវរដែលខ្ញុំបានធ្វើ ហើយខ្ញុំបានរៀនពីកំហុសរបស់ខ្ញុំ។ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ហើយអរគុណដែលស្វាគមន៍ខ្ញុំមកកាន់ប្រទេសដ៏ស្រស់ស្អាតរបស់អ្នក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiao8Od1dzlOJZgFkL3UtGTQiK7T7NJLmeb_O_N-VtKuWCpzORpyFUjWwFHCWn0D76BzshGvXsf2JsQGXEkAht36TlVybLiEfNWsLH0d3wxxbHjRM0zsYR8B5YYrSEfHUhRiyXnpyoaw0h94DLPR1ZfP0lMnF687rxWQLNS5OJdSvIlNIBNJf4OjZWjs5sO/s1800/image_2024-08-26_11-16-06%20(2).png

Eva បន្ថែមទៀតថា «ប៉ុន្តែក្នុងអំឡុងពេលប្រកួត MIQ 2024 ខ្ញុំកំពុងចោទសួរពីរបៀបដែល Miss International Queen រៀបចំព្រឹត្តិការណ៍មួយ និងភាពឈ្លើយរបស់បុគ្គលិកម្នាក់ដែលគ្រប់គ្រងខ្ញុំ។ ការគោរពគឺទទួលបានហើយមិនត្រូវបានផ្តល់ឱ្យទេ ហើយខ្ញុំជឿថាបុគ្គលិកត្រូវយល់ថាការសម្តែងនៅតែបន្ត ទោះបីជាគ្មានខ្ញុំឡើងលើឆាកក៏ដោយ។ នៅពេលនាងនិយាយថា ‘ត្រឡប់ទៅផ្ទះវិញ’ មកខ្ញុំ ខ្ញុំមានអារម្មណ៍ថានាងដូចជាមិនគោរពការសម្រេចចិត្តរបស់ខ្ញុំ និងជាមនុស្សឈ្លើយ។ អ្នកតែងតែអាចមករកខ្ញុំ ហើយនិយាយយ៉ាងពីរោះ។ ខ្ញុំអាចនឹងផ្លាស់ប្តូរចិត្តពេលដែលអ្នកនិយាយវាល្អមកកាន់ខ្ញុំ។ នោះគឺជាវិជ្ជាជីវៈ ហើយសម្រាប់ខ្ញុំ វិជ្ជាជីវៈគឺសំខាន់ណាស់ក្នុងយុគសម័យបច្ចុប្បន្នដែលខ្ញុំដឹងថាខ្ញុំមិនខ្វះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbAw5U3z2PIE9n67t4zaSLXDAOcpAh5cCyIuDY-lea7dF1lMsl4wjUp9mQF_SjwnYYI_aqJmxahBRhMjGtfDb7IiqOwRRhHjR5fl5GAeA5vEoZ6sSHnwViegpErzaP9P1DJDNI3Fnpxe8PCwPXbbRUFjoZheifxhHxm3zZ_ZdDvemzDBcFunDeoIEaAd52/s1800/image_2024-08-26_11-16-09.png

Miss International Queen Malaysia 2024 បានលើកឡើងទៀតថា «ខ្ញុំមិនខ្វល់ទេដែលមិនជាប់ក្នុង Top 12 ព្រោះខ្ញុំដឹងថាខ្ញុំមិនល្អគ្រប់គ្រាន់ ហើយគោលបំណងចូលរួម Miss International Queen គឺដោយសារតែខ្ញុំចង់ក្លាយជាសំឡេងនៃការផ្លាស់ប្តូរ ធ្វើជាអ្នកវិនិយោគដ៏មានសក្ដានុពល និងសង្ឃឹមថានឹងទទួលបានហ្វ្រេនឆាយ។ សម្រាប់សហគមន៍របស់ខ្ញុំនៅប្រទេសម៉ាឡេស៊ី។ ខ្ញុំបានឃើញប្អូនស្រីរបស់ខ្ញុំជាច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជាប់ចំណាត់ថ្នាក់កំពូលទាំង 12 ប៉ុន្តែមិនត្រូវបានគេមើលឃើញដូចជាប្រទេសឥណ្ឌូនេស៊ីទេ។ ខ្ញុំភ្ញាក់ផ្អើល។ ខ្ញុំសង្ឃឹមថា Miss International Queen 2024 នឹងផ្លាស់ប្តូរនាពេលខាងមុខនេះ។ ដើម្បីឱ្យកាន់តែរួមបញ្ចូល និងកាន់តាមគោលការណ៍ពីមុនរបស់អ្នក។ ខ្ញុំមានអារម្មណ៍ថា MIQ បានបាត់បង់វានៅពេលនេះ ហើយខ្ញុំមានការខកចិត្តទាំងស្រុង។ ខ្ញុំមិនខ្វល់នឹងការមិនមានមកុដលើក្បាលរបស់ខ្ញុំទេ។ ដរាបណាខ្ញុំដឹងថាខ្ញុំនៅតែស្មោះត្រង់នឹងខ្លួនឯង។ សម្រាប់មនុស្សជំនាន់ក្រោយ និងមនុស្សដូចខ្ញុំ កុំខ្លាចក្នុងការនិយាយ ជឿជាក់លើខ្លួនឯង ហើយដេញតាមក្តីសុបិនរបស់អ្នក ខណៈពេលដែលអ្នកនៅតែអាចធ្វើបាន។ ពីខ្ញុំឈ្មោះ Eva Foster Miss International Queen Malaysia 2024 »៕