Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកមិននិយមបរិភោគត្រីទឹកសាប?

ហេតុអ្វីបានជាបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកមិននិយមបរិភោគត្រីទឹកសាប?

63
0

ត្រីទឹកសាបគឺជាប្រភពអាហារដ៏សំខាន់មួយ ដែលមានប្រជាប្រិយភាព និងពេញនិយមខ្លាំងបំផុតនៅអាស៊ីយើងនេះមិនថាប្រទេសកម្ពុជា ឬប្រទេសជិតខាងនោះទេ ប្រទេសដែលនៅទ្វីបអាស៊ីសុទ្ធតែចូលចិត្តត្រីទឹកសាបទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយដល់បណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកវិញ យើងតែងតែឃើញត្រីសមុទ្រលេចឡើងក្នុងមុខម្ហូបដ៏ពេញនិយមជំនួសឱ្យត្រីទឹកសាប។ នេះមានន័យថានៅអឺរ៉ុប និងអាមេរិកគឺពួកគេកម្របរិភោគត្រីទឹកសាបណាស់ ក៏ព្រោះតែមានហេតុផលជាច្រើនទាក់ទងទៅនឹងបរិស្ថាន វប្បធម៌ និងទំនៀមទម្លាប់ទើបប្រទេសនៅអឺរ៉ុប និងអាមេរិកមិននិយមបរិភោគត្រីទឹកសាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfs5E6i_nfp4PvQPbLfizlKwnFT2T6PW_1gCgrV4lmdsuj9MJwq6XplK9zhjK5HOV27BGiDIgi4HMc-8YrhC8rPIcYfKI5PtI9zGsdV307531twlPPMKI67J0HicknY9kb6obkJVuVAz9clACib0fdvFxrvVZqU42pEWWY9nUP5ioJyIdyVw-MBYtw8sMj/s1200/image_2024-08-27_08-48-19.png

ដូច្នេះសម្រាប់ហេតុផលទីមួយគឺទាក់ទងទៅនឹងបរិស្ថាន៖ ប្រទេសនៅអឺរ៉ុប និងអាមេរិកច្រើនគិតថា ការបរិភោគត្រីទឹកសាបគឺអាចបង្កឱ្យមានគ្រោះថ្នាក់ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាព ដោយសារក្នុងអំឡុងពេលនៃដំណើរការឧស្សាហូបនីយកម្ម រោងចក្រនៅអឺរ៉ុប និងអាមេរិកពួកគេបានបញ្ចេញជាតិពុលដោយផ្ទាល់ទៅក្នុងទន្លេ និងបឹង ដែលធ្វើឱ្យទឹកនៅកន្លែងទាំងនេះមានការបំពុលយ៉ាងខ្លាំង។ ជាលទ្ធផល សារពាង្គកាយដែលរស់នៅក្នុងប្រភពទឹកទាំងនេះ រួមទាំងត្រីទឹកសាប ត្រូវបានបំពុល ឬមិនអាចរស់រានមានជីវិត ដែលនាំឱ្យបរិមាណ និងគុណភាពត្រីទឹកសាបធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiADUFSdV0mrXjytslFzg4OL90Oim1WubwxKToSiDPUpLOOHcfUeSBTHYx9iBCWqwZbs2g7Ya2cC640EFSNloBCmqT-6_-dcMBUEMLa9ByZsjrAoJzpJRQvOk6QG-1PoQrn_BgEdBkvv3xyg9JbOlkIs6vFgcuVWKyP0KvhcxZghx7DxV9fi85F5GjcmrGv/s1991/image_2024-08-27_08-48-29.png

កត្តាមួយទៀតដែលរួមចំណែកដល់ការថយចុះប្រជាប្រិយភាពនៃត្រីទឹកសាបនៅក្នុងម្ហូបបស្ចិមប្រទេសនោះគឺភាពសម្បូរបែបនៃត្រីសមុទ្រ មានន័យថាត្រីសមុទ្រគឺមានច្រើនជាងត្រីទឹកសាប ដោយសារបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិក មានឆ្នេរសមុទ្រវែងៗ ជាប់នឹងមហាសមុទ្រជាច្រើន ដែលសម្បូរទៅដោយធនធានអាហារសមុទ្រ។ ដូច្នេះហើយវាមិនចម្លែកទេដែលត្រីសមុទ្របានក្លាយជាជម្រើសអាទិភាពរបស់មនុស្សនៅទីនេះ។ ត្រីសមុទ្រមានគុណសម្បត្តិដ៏អស្ចារ្យបើប្រៀបធៀបទៅនឹងត្រីទឹកសាប។ សាច់ត្រីសមុទ្រជាធម្មតាមិនមានឆ្អឹងតូចៗច្រើនទេ ងាយស្រួលក្នុងការរៀបចំ និងមិនមានក្លិនឆ្អាបដូចត្រីទឹកសាបឡើយ។ លើសពីនេះ ត្រីសមុទ្រច្រើនតែមានរសជាតិឆ្ងាញ់ជាង ដោយសារវត្តមានអំបិលសមុទ្រធម្មជាតិនៅក្នុងជម្រករបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVuF6ME6PkpTzrqqvPM6YKwAxBJU-ZFGCmyKdmCVu2r2-OIexH2Z9aPzbhLCfjLG2G04jPAYnsbfxuJxbrp7TlgmjnKpoQUjThSDH1FpWreVSEBC7KH1hYqFK4ySWxwewYUWApZVXvrFXChB8FSE3tV0J8DnGqPSoX4xiGIrKgnAgLpBmp74khefx7myM_/s700/image_2024-08-27_08-48-38.png

សម្រាប់ហេតុផលទីពីរវិញគឺទាក់ទងទៅនឹងវប្បធម៌ទំនៀមទម្លាប់៖ បន្ថែមពីលើកត្តាបរិស្ថាន និងការផ្គត់ផ្គង់ ទម្លាប់ធ្វើម្ហូប និងវប្បធម៌ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិធីដែលប្រជាជនអឺរ៉ុប និងអាមេរិកទទួលទានត្រីផងដែរ។ ខណៈពេលដែលប្រទេសអាស៊ីជាច្រើនចាត់ទុកថាការបរិភោគត្រីទឹកសាបជាផ្នែកមួយដែលមិនអាចខ្វះបាននៃអាហារប្រចាំថ្ងៃនោះ នៅលោកខាងលិចក៏ចាត់ទុកថាត្រីសមុទ្រជាផ្នែកមួយដែលមិនអាចខ្វះបានដូចគ្នា។ នេះក៏ព្រោះតែប្រជាជននៅអឺរ៉ុប និងអាមេរិកភាគច្រើនផ្តោតទៅលើការធ្វើសាច់ត្រីច្រើនបំផុត ខុសពីការចម្អិនម្ហូបបែបអាស៊ី ដែលត្រីត្រូវបានគេប្រើទាំងមូលពីក្បាលដល់កន្ទុយ ហើយការរៀបចំគឺស្មុគស្មាញ ដែលហេតុផលទាំងនេះហើយធ្វើឱ្យប្រទេសនៅអឺរ៉ុប និងអាមេរិកកម្របរិភោគត្រីទឹកសាប៕