Home Blog Page 909

មូលហេតុដែលតៃវ៉ាន់ ប្រើឈ្មោះ”ចិនតៃបុិ” ក្នុងព្រឹត្តិការណ៍អូឡាំពិក២០២៤

0

តៃវ៉ាន់ គឺជាប្រទេសដែនកោះមួយ ស្ថិតនៅតំបន់អាសុីបូព៍ា ដែលមានរាជធានីឈ្មោះ”តៃបុិ”។ តៃវ៉ាន់ មិនត្រូវបានគេចាត់ទុកជាប្រទេសពេញលេញនោះទេ ក្រោយមានតែ១១ប្រទេសប៉ុណ្ណោះ នៃសមាជិកអង្គការសហប្រជាជាតិចំនួន១៩៨ ទទួលស្គាល់ប្រទេសនេះជារដ្ឋឯករាជ្យ ក្រៅពីនេះចាត់ទុកតៃវ៉ាន់ ជាដែនអធិបតេយ្យភាពរបស់ចិន។
https://c.files.bbci.co.uk/10BD2/production/_132226586_gettyimages-1243800580.jpg
ដោយឡែក សម្រាប់ឈ្មោះ ចិនតៃបុិ និងតៃវ៉ាន់ គឺជាឈ្មោះនៃប្រទេសតែមួយ គ្រាន់តែការប្រើប្រាស់ខុសគ្នាតែប៉ុណ្ណោះ។

ចិនតៃប៉ិ ត្រូវបានប្រទេសចិន យកទៅប្រើប្រាស់ក្នុងវិស័យកីឡាអន្តរជាតិ ចាប់តាំងពីឆ្នាំ ១៩៨១ បន្ទាប់ពីគណបក្សជាតិនិយមចិន បដិសេធមិនឱ្យលេងក្រោមឈ្មោះ “តៃវ៉ាន់” ដោយពួកគេយល់ឃើញថា៖”តៃវ៉ាន់ គឺជាឈ្មោះខេត្តមួយរបស់ចិន”។https://media.cnn.com/api/v1/images/stellar/prod/181123111717-chinese-taipei-olympic-team.jpg?q=x_3,y_115,h_1247,w_2216,c_crop

បើនិយាយឱ្យងាយយល់ ចិនតៃបុិ គេសំដៅទៅលើការប្រើប្រាស់ក្នុងវិស័យកីឡា ហើយនិងវិស័យពាណិជ្ជកម្ម រីឯឈ្មោះតៃវ៉ាន់ សំដៅក្នុងន័យនយោយបាយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការន៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ តៃវ៉ាន់ (ចិនតៃបុិ) ទទួលបានមេដាយ៧គ្រឿង ក្នុងនោះមាស២ និងសំរឹទ្ធ៥៕
https://cdn.britannica.com/64/4564-050-EA4FD54D/Taiwan-map-features-locator.jpg
 

ពលរដ្ឋសិង្ហបុរី ២.៤ លាននាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ចន្លោះពី ១៥០ ទៅ៣០០ដុល្លារ!

0

ពលរដ្ឋសិង្ហបុរីយ៉ាងហោចណាស់ ២.៤លាននាក់ នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល ក្នុងទឹកប្រាក់ចន្លោះពី ១៥១ ដល់ ៣០៥ ដុល្លារអាមេរិក នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីជួយកាត់បន្ថយថ្លៃចំណាយផ្សេងៗនៃការរស់នៅប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqrQLuq1tzaD5iVMavogjD_Jxl_Etsgqt-cBbThSoF0zxYk8q0qHyMR6nMCUCH56l1-MBYfLTHGurRiv2Gmksda91QaObpJYgpu856e13h41U0_nzxuGY5CIhmAWMSPGGCFRKIDkGDKsCHh9WLjxMioUB1r5qTx9g6ZtzK8znauVy5QIWrOdOyzIvSa8cS/s2500/image_2024-08-14_10-27-10.png

ក្រសួងហិរញ្ញវត្ថុរបស់សិង្ហបុរី បានគូសបញ្ជាក់កាលពីថ្ងៃទី១៣ ខែសីហានេះថា ពលរដ្ឋសិង្ហបុរីដែលមានអាយុចាប់ពី២១ ឆ្នាំឡើងទៅ ដែលរកប្រាក់ចំណូលបានតិចជាង ៧៥,៥០០ ដុល្លារអាមេរិកក្នុង ១ ឆ្នាំ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាល។ ទឹកប្រាក់ចន្លោះពី ១៥១ ដល់ ៣០៥ ដុល្លារអាមេរិក នឹងត្រូវផ្តល់ឲ្យអាស្រ័យទៅលើការវាយតម្លៃប្រាក់ខែជាក់ស្តែងរបស់អ្នកទទួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdsG1WJHu14Obop0QFDZaaVG9nsUVS2juEPBUkX50rx_aRo9b_N8cFxIOwEH_UUi6FJDQfokxKwIlSCfwZuhsJfBPkX_1EVAP3o_cJZqfLVmSwPPMNj5xohQABOWGkElxl1BSdb5vJFbOwIl1qCRJQ9rPhTxyb9-9lcwZhyphenhyphenDVhhKnyD7quyKFow1HRCo8o/s2000/image_2024-08-14_10-27-26.png

យោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាន CNA បានឲ្យដឹងថា ពលរដ្ឋវ័យជំទង់របស់សិង្ហបុរី ប្រមាណនឹង ២.៤លាននាក់ នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលតាមរយៈកញ្ចប់ធានារ៉ាប់រង ស្របតាមប្រសាសន៍របស់លោក Lawence Wong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី បានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFLbBDFLx1jRSDxIvLZXCG27keynzh7XD25-1hLH_T7y8t4BQHFkGPG2JGEEBG9mqlAzC7b2bo60zRaiCNqjbcwk2b71o3X0WGmw9opGK7Iq4t_ftgBgaf9BdoVDgOyePe3b4V7vR1xgzlPLy_RIvUnNw11l_Sycf7oNfw5XaAMsFOInXQdb2VYRmzdSYP/s6016/image_2024-08-14_10-27-59.png

លោក Wong បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៣ អតិផរណាបានស្ថិតនៅក្នុងកម្រិតមធ្យម ដែលនាំឲ្យកំណើនសេដ្ឋកិច្ចជាតិធ្លាក់ចុះ ហើយប្រាក់ចំណូលប្រជាពលរដ្ឋក៏បានធ្លាក់ចុះដែរ។ យ៉ាងណាមិញ នៅឆ្នាំ២០២៤នេះ រដ្ឋាភិបាលសិង្ហបុរីរំពឹងថា ស្ថានភាពនេះនឹងប្រសើរឡើងវិញ ខណៈបានបន្ថែមនូវការគាំទ្រដល់អ្នកដែលមានប្រាក់ចំណូលទាប ដើម្បីទប់ទល់នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLqsvJBuZSANe-6plTqcyYVUl0PpQqNVvip_-_4NcXoW0JEcyTh0uHn5fcymcOtPL8fmmjY_Mn2poqIDeJWEY1FlchLD3HViV4uRy3wb47Iz2kdA6lxUw5VxMnHfvcxet9zqPssLXPODH-w5pbfs3hw-25AQ3l7JJpO_E_YJHlRhnSchOsZUULp74KcSMG/s1200/image_2024-08-14_10-28-18.png

តៃវ៉ាន់ បញ្ចេញយន្តហោះចម្បាំងF-16 អមដំណើរម្ចាស់មេដាយមាសអូឡាំពិក២០២៤ (មានវីដេអូ)

0

កាលពីថ្ងៃអង្គារទី១៣ ខែសីហា ឆ្នាំ២០២៤ តៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនបីគ្រឿងទៅអមដំណើរយន្តហោះ Boeing 777 របស់ក្រុមហ៊ុន EVA Air ដែលដឹកនាំអត្តពលិកតៃវ៉ាន់ ត្រលប់មកទឹកដីខ្លួនវិញបន្ទាប់ពីបញ្ចប់បេសកម្មក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV2KDeu3UZdopmJbCdC-F3DNCncK3KwgJCp1onQtrh-MysRJBjomtZMPO1K9OxwJ1maes4ivUApFO1c5WFGJEPkYYwWzNjgh70q8dlKfRoww3EXgwZo2DWMLal3U9Nv1Ak0EFlCm4iBNr2q78Mw6DBvjyMLXQ6ojN53XSppsuf6ro9I3e_NTGx14dmiNnB/s1200/image_2024-08-14_09-43-33.png

នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តៃវ៉ាន់ តម្រូវឱ្យប្រើឈ្មោះ “ចិនតៃបុិ” ដោយទទួលបានមេដាយមាស ២ និងសំរឹទ្ធ៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9GL7OMitDHN0RQDwFyQI6eB0kgT9OfLA1ArGXwNhcRVgEMaoVC7cR44gbYqCMLO76DYwlFZn3p0W9zU0Dx4Ko5UhslpRF-KQR45EY5ci9vxUmpyzTqQf-6B0FDgZ07dB-karaA3JbY2tKrHLXAlou8BT4bxE4Ugxr7g-d6iyt2jCz8rc7aU-1NZkzFxFI/s1024/image_2024-08-14_09-43-37.png

មេដាយមាសពីរគ្រឿងដែលទទួលបានមកពីលើវិញ្ញាប្រដាល់សកលមួយគ្រឿងដោយកីឡាការិនីកែភេទ Lin Yuting និងមួយគ្រឿងទៀតបានមកពីកីឡាករLee Yang និង Wang Chi-lin ក្នុងប្រភេទកីឡាវាយសីជាគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9OWQwSsy5hLEaUEZWjRcLpWESIPvCCA7_1aatWciD2DL5zQ1N06H0_FyxE-lJQRsC_mjxjE8xccUlWavUQODob9WzHkL4tmZzt8cNiBj5HX-MdYqvqLBrITUGon4nGadBQ9E4eaxBoF9yx4Lv-o9pMldgavQwu80NlTjaxkKCdv8do2hOutRCRliWMyVg/s1200/image_2024-08-14_09-43-47.png

សម្រាប់ម្ចាស់មេដាយមាស រដ្ឋាភិបាលតៃវ៉ាន់ (ចិនតៃបុិ) នឹងទទួលបាន៦០មុឺនដុល្លារ និងប្រាក់បន្ថែមជាប្រចាំខែ៤០០០ពាន់ដុល្លារ អស់មួយជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMDMWxiPDdA-VS7B9j63c3DV36J03svmZYm5fRyvzV_OQEIZOsNyavseCiCzYlHwPQPodAoDj5V2BwpHIp3DnGemuSew3P7KQ_oCF9m2bEZRR_gl7t4-RiSq6uchGLmieeEY5SGNsEPdBYlACboyhlrra3_Vr4igkPD8WtRnYqrXfp8lWvQNvdhiRi_y_0/s800/image_2024-08-14_09-44-08.png

 

 

សុជីវធម៌ សីលធម៌ និងគុណធម៌ គឺពិតជាគុណតម្លៃមិនអាចខ្វះបាន សម្រាប់មនុស្សគ្រប់ៗរូបក្នុងសង្គមជាតិមួយ

0

អាកប្បកិរិយាមិនគប្បីរបស់កុមារាអាយុ ១៣ ឆ្នាំមួយរូប ដែលមានឈ្មោះថា រី សុវណ្ណ រៀនថ្នាក់ទី ៦ក នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងខេត្តកំពង់ឆ្នាំង បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហាក់ហួសចិត្តគ្រប់ៗគ្នា ព្រោះវាគឺជាការឆ្លុះបញ្ចាំងអំពីការយល់ដឹងផ្នែកសុភាវធម៌ (សុជីវធម៌ សីលធម៌ គុណធម៌)ហាក់នូវមានកម្រិត ក្នុងចំណោមទំពាំងស្នងឬស្សីមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh61VfHSheuyvTcZSxs_U-XAx55cBHOvLUY1nLSNUKtQig5xTRwVDyF2XrWS3ywe4u8itEru5EsXj6DwxtiHdgpKtD83LKjWdb4YFaknanZ6gioSg7Qm1VnYxyEJaDdQmDTTyjnSyZ_8up6cRPjnJvc72-c76R58U4O729BYaox8aLq5pN9lgQhJIOZjOOM/s960/IMG_3573%20(2).JPG

តាមរយៈវីដេអូ និងរបាយការណ៍នាយកសាលាបញ្ជាក់ថា កុមារារូបនេះ ពិតជាបានសម្តែងនូវអាកប្បកិរិយាបែបហិង្សាមកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុ និងសម្តែងនូវចរិកចង់វាយគ្រូថែមទៀតផង។ យ៉ាងណាមិញ បើតាមរបាយការណ៍ នេះគឺជាលើកទី៣ ហើយដែលកុមារាមួយនេះបានប្រព្រឹត្តិនូវកាយវិការមិនសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB6Wqj_VM_fsNPcgXU5CZOt7lj-X69OhDqSw5Wo7n1uCdcgK_Gviqi9BnQXLF4k0SxELA5czuD6YOgCzBxdfueq5HWoqtLYt36Goj95AiznRwAAq7UJc0xP0Dr_2q_ATT9BgKwNXFfCKz35aXvp-qXeoMrG6NWu4MOzp0WzCAeAzI2uAh-G3cfWmJpBV06/s960/IMG_3574%20(2).JPG

យ៉ាងណាមិញ បើក្រឡេកទៅកាន់ការបង្ហោះរបស់អ្នកនាងខាត់ សុឃីម កាលពីពេលថ្មីៗនេះវិញ បានបង្ហាញអំពីសុវជីវធម៌នៃការនិយាយស្តីហាក់មិនសមទំនង ក្នុងនាមជាអ្នកដាក់ពាក្យកំពុងស្វែងរកធ្វើ តែបែរជាសរសេរឆ្លើយឆ្លងមិនផ្តល់តម្លៃដល់អ្នកទទួលសម្ភាសន៍ទាល់តែសោះ។ ចរិកលក្ខណៈបែបនេះហើយ ទោះទៅដាក់ពាក្យទីណាក៏គេមិនទទួលយកនោះដែរ ហើយក៏កុំឆ្ងល់ថាហេតុអ្វីបានជាខ្លួនរកការងារពុំបានឲ្យសោះ។

ជាការពិតណាស់ថា មនុស្សគ្រប់ៗរូបត្រូវតែមានសុភាវធម៌ក្នុងខ្លួន ដើម្បីឲ្យប្រទេសជាតិមួយទទួលបាននូវភាពសុខដុមរមនា។ តើសុភាវធម៌ជាអ្វី? សុភាវធម៌ គឺជាច្បាប់វិន័យក្នុងការអប់រំមនុស្ស ឲ្យក្លាយជាជាមនុស្សដ៏ល្អប្រពៃ។ សុភាវធម៌ ចែកចេញជាបីគឺ សុជីវធម៌ សីលធម៌ គុណធម៌។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6f5zGLDcx9iKMoilaNE-yX8wYTTwD10n30ByeREk2TehlZ0OF4qymW8i8816UV-GEvqEJFYIA0GmLT47yw3iTfBUHt8VzZFC36y0vjrt3J6QC2QL8FATHjPDe4MT6XgzpG45CnqSDZccs2D-inb9AiFpFqEDZfSsoCxAUGF5X9ruM1MlDtjl4O2fqc3iF/s1280/photo_2024-08-14_09-00-36.jpg

សុជីវធម៌ សំដៅទៅលើច្បាប់អប់រំខ្លួន ដើម្បីរក្សាដំណើរជីវិតអោយបានប្រពៃសមសួន។ សុជីវធម៌ មានរួមមាន ការប្រើពាក្យពេចន៍ និងការប្រព្រឹត្តកិរិយា អោយសមសួន តាមវ័យ តាមឋានៈ តាមទីកន្លែងជាដើម។ សុជីវធម៌គឺជាការរៀនទទួលស្គាល់ថា ខ្លួនជាផ្នែកមួយនៃសង្គម មិនមែនរស់នៅតែម្នាក់ឯងឡើយ។ ហេតុនេះ ត្រូវយល់ពីច្បាប់ទម្លាប់និងវិន័យ ដើម្បីរក្សាសណ្តាប់ធ្នាប់ល្អនិងរបៀបរៀបរយ ក្នុងគ្រួសារ ឬក្នុងសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3ZGy-NL1YV4v-QeChUlwrAt_Wors-PH1A04BBCHBo-_DX2L_50o7oV5iRhsDQRBaFkOnoOmUAg_lZMxgUFjf90Xrxl5IW1BAXh2qMOGl5iYg5_nVedisXHOw1223l5et71u-kvS-NyVEa5kcEnxApw_MxnMVWnHlFMcbcvAGOQvtiSLTdAK7uxWjsVUx/s1000/image_2024-08-14_09-12-07.png

រីឯពាក្យ«សីលធម៌»វិញ សំដៅទៅលើវិន័យក្រិត្យក្រមសំរាប់អប់រំខ្លួនឯង អោយប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាកនូវអំពើបាប ឬអំពើអាក្រក់។ ដូចព្រះពុទ្ធទ្រង់បានបង្រៀនមនុស្សឲ្យប្រកាន់យកនូវធម៌ទាំង៥ គឺ វៀវចាកពីការកាប់សម្លាប់ មិនលួចឬកេងប្រវញ្ច័អ្នកដទៃ មិននិយាយកុហកភូតភរ មិនសេពគ្រឿងស្រវឹង និងមិនប្រព្រឹត្តខុសក្នុងផ្លូវកាមគុណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisSuxFLCa9di1cdVJ7jxwrtiHoo-SB87WFgm5yfxtUXHzrjCMux67WFpUjt79Hbth-HpDEx9icA4SQRxyeFWwJyrSueb7oHOkr7vIsfcPWUtbFV9WuGxgTeug53uCviSN8f1ZXTB4g6Jx9-QlQMi59TxYCFysl_USKU5sDaD-5KlvqJqvoIQrFKzmep9qd/s990/image_2024-08-14_09-12-36.png

ចំណែក គុណធម៌ គឺសំដៅលើដំណើរប្រព្រឹត្តអំពើល្អរបស់យើងទៅកាន់មនុស្សជុំវិញខ្លួននៅក្នុងគ្រួសារ សង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។ គុណធម៌គឺជាការមានទឹកចិត្ត ចេះជួយគ្នាក្នុងគ្រាអាសន្ន ជួយលើកទឹកចិត្ត ជួយដាស់តឿនមនុស្សដែលធ្វើខុសជាដើម។ មនុស្សមានគុណធម៌សំដៅលើមនុស្សប្រកបដោយចិត្តសណ្តោសមេត្តា និងសប្បុរសនិច្ច៕

វណ្ណដា អ្នកស្នងតំណែងពីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត!

0

រូបភាពមួយសន្លឹកថតក្នុងអំឡុងទសវត្ស ៦០ ដោយអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្ថិតនៅចំពីមុខតួអេហ្វេល ទីក្រុងបារីស ប្រទេសបារាំង បានអង្រួនបេះដូងមហាជនគ្រប់ៗរូប។ ខណៈថ្មីៗនេះ វត្តមានរបស់វណ្ណដា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបណ្តាលឲ្យមហាជនគ្រប់ៗរូបលើកឡើងថា« វណ្ណដា ម្នាក់នេះហើយគឺជាអ្នកស្នងតំណែងពីអធិរាជសម្លេងមាស»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRbFCz-e9DxMCyz1fD0V1INYeqmWhqgDqTdct2apcPBn6hyphenhyphenRd1zqwXWPgB11yzL4iuXWtSU16rg2MkqxRWtVSj8Gb7buiBIlhHPsYWfCSH7BfFcrLHOpyyQsFNrnKdg_WTj1uUIEsKpkMTNTacZS9W-uFnwWPg9PJLtLAcsjCbkOq1V_zBJVSQ_oiPpcr9/s588/0d918c5c-0cc4-48a1-8acd-a2ed61396964.jpg

កាលពីសម័យសង្គមរាស្រ្តនិយម លោកតាស៊ីន ស៊ីសាមុត បាននឹងកំពុងបម្រើការនៅលើវិស័យសិល្បៈចម្រៀង លោកបានទទួលកិត្តិយសដ៏មហាឧត្តុង្គឧត្តមណាស់ ដោយបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស អមដង្ហែសម្តេចព្រះប្រមុខរដ្ឋ (ព្រះនរោត្ដម សីហនុ) ទៅកាន់ប្រទេសជាមិត្តនានានៅជុំវិញពិភពលោក ដោយកាលនោះលោកតាស៊ីន ស៊ីសាមុត នៅក្នុងវង់តន្រ្តីរបាំព្រះរាជទ្រព្យផង និងវង់តន្រ្តីសម័យដង្ហែសម្តេចព្រះប្រមុខរដ្ឋផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-dwIPdtl4Pqn03zpT4b0gr9ROYG5hmmH7LoBq8Y2ljTP2gJ3nDYAEukJdJcwKOmMoeQFzOyiycLWaTb6uqoVPPN4J-D9WM1gDwW8rqeW2pqRTEa4yePtuLISOVEcPEgJ2BzEXWeCdGQMHvEbk0do7XD1V8SonH6VqoO5Uh_w9cGHXJathzsIUXw479bqI/s588/226cf2cd-4d49-41d2-bd03-69015ebc718e.jpg

រូបថតដ៏ល្បីល្បាញមួយសន្លឹករបស់លោកតាស៊ីន ស៊ីសាមុត បានថតនៅមុខតួអេហ្វេល ទីក្រុងបារីស អំឡុងពេលបំពេញបេសកកម្មសិល្បៈដង្ហែព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចព្រះប្រមុខរដ្ឋ ព្រះនរោត្តម សីហនុ អំឡុងឆ្នាំ ១៩៦៣-១៩៦៤។ បន្ទាប់មក បទចម្រៀងមួយបទ ក្រោមចំណងជើងថា លាហើយបារីស ដែលទំនុកច្រៀង បទភ្លេង និងច្រៀងផ្ទាល់ពីលោកតា ស៊ីន ស៊ីសាមុត យ៉ាងពិរោះរណ្តំក៏បានលេចចេញមក (លាហើយបារីស ស្ថិតនៅក្នុង Album ចម្រៀងរបស់ផលិតកម្ម«តន្រ្តីវត្តភ្នំ»ថាសចម្រៀងលេខ ៤៥-៥០៨៨) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit-5hVJie9JbhEcIhIeIGaMHC6SVQsta_e-ccRshZnRpranhCooUHctiKD0xf5GjIfQkl-ybbPj4qiti0elGPJdidU2SzsgmRIzIo5BJcdQXA-eWUdEvAuE-L4iPLJ7r2vWZ3AG5_i6pM1lZePupiNV5ECBuCdY-C6f5goNna8kP-FBX2CxP6fjSkw0N1y/s2048/454818926_1042309170597271_654551023825315235_n.jpg

លោកតា ស៊ីន ស៊ីសាមុត ជាជនជាតិខ្មែរ ប្រសូត្រនៅថ្ងៃទី ២៣ ខែសីហា ឆ្នា១៩៣៣ ដោយសារតែទទួលបានប្រជាប្រិយភាពខ្លាំងទាំងក្នុងនិងក្រៅប្រទេស អំឡុងទសវត្សរ៍ឆ្នាំ៥០ ដល់ ៧០ ត្រូវបានផ្តល់រហស្សនាមថាជា អធិរាជសំឡេងមាស ដែលបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ ។ លោកតា “ស៊ីន ស៊ីសាមុត” បានទទួលមរណៈភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqcfvK8k5X5j59q75waf2ic8Mh9m6xk9B_8BxGVBVys4Q1C0pkapBnx87Kt7BpB8tDfU5fzicUOAUCXyS6cVYte9gC2nTB08d_xMY31QSPSLY4NKQju6s18hXHghzNsW9DRtXmbNrQ-nYOiJ1qg_vo_eQR47iPN93j_Crzm2LiB75lggBRcu5ANPuqJWwH/s500/3955803d-cf2e-470d-9925-3fd1a3f42cca.jpg
ភាពល្បីល្បាញរបស់លោកតា ស៊ីន ស៊ីសាមុត បានមកពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រស់ជាតិ អន្លង់អន្លោច សប្បាយ កម្សត់ខ្លោចផ្សារផ្សេងៗ។ បទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត សរុបមានចំនួន១២០០បទ ដែលក្នុងនោះជាស្នាដៃនិពន្ធផ្ទាល់ពីលោកតា ក៏ដូចជាជាមួយដៃគូអ្នកនិពន្ធនិងផលិតកម្មនានាកាលពីសម័យនោះ៕

ឡូរីន ថាមិនខ្លាចអ្នកណាដណ្តើម វណ្ណដា ទេខ្លាចតែផ្ទះលេខ២ប៉ុណ្ណោះ

0

ទន្ទឹមនឹងតារារ៉េប វណ្ណដា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងស្រាប់តែមានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនបែរនិយាយថា វណ្ណដា គឺជាជនជាតិថៃ និងធ្លាយដល់ថា វណ្ណដា កូនអ្នកខេត្តសុរិន្ទ និងជាអ្នកខេត្តបុរីរម្យជាដើម។ ឃើញមានការលើកឡើងពីអ្នកលេងបណ្តាញសង្គមថៃ វណ្ណដា ជាជនជាតិថៃបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាហួសចិត្តយ៉ាងខ្លាំងខណៈស្រីស្អាត ឡូរីន សង្សារ វណ្ណដា ថារាល់ថ្ងៃមិនខ្លាចអ្នកណាដណ្តើម វណ្ណដា ចេញពីនាងនោះទេ ប៉ុន្តែខ្លាចតែផ្ទះលេខ២ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAo_MeyzISMisjvekdQHNPAU_CW7Z4-XkpS7rLHd8U4AA_lLedl2wY3ppbO6Iik12VRUhEbemTK2DiCXXGqjfa19RTxO_F7RcWlTO8cV5KphCAUNPzKaQtSZeNHyeEc6bBs2mxOvq_c1Abl85wlrya3gMQLgfUpU4LplCj4HCTGSV-uM-gmfWAQAqCeCo-/s1799/image_2024-08-05_12-15-39.png

ដូចមហាជនជ្រាបមកហើយថាចំណងស្នេហ៍ តារារ៉េប វណ្ណដា និងស្រីស្អាត តែងតែជាទីចាប់អារម្មណ៍របស់មហាជនមិនថាអ្នកទាំងពីរមានសកម្មភាពអ្វីក៏ដោយឱ្យតែធ្លាយនៅលើបណ្តាញសង្គមគឺមានការចែករំលែកបន្តរាប់ពាន់រាប់ម៉ឺននាក់។ ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះមុន វណ្ណដា ចេញទៅប្រទេសបារាំងសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ គូស្នេហ៍មួយគូនេះបានអង្គុយក្នុងរថយន្ត លើកៅអីតែមួយបង្ហាញភាពផ្អែមល្អែបថើបគ្នាមិនក្រែងចិត្តអ្នកគាំទ្រសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw1QX5DqiXdqSbIh5IvbjHY0N896fnCyCoVf3-0TV546NU-B_NnVUKRNCKPLVfOTisA-PjYBjR5pHItiu_8hdvsWWcnCbxd-6UVDq8cVrQuJWPaORNNcvZ88Kw5UQdNazJyc7I6wZjRS55HCFYiLj36RfeCeQs09sx68_a-d1cXNOVVGhiYvR9L-NtBIC1/s1284/image_2024-08-05_12-15-41.png

ឡូរីន ក៏មិនភ្លេចបង្ហាញនូវអារម្មណ៍មានមោទនភាពចំពោះគូស្នេហ៍ដូចគ្នាដែលបានលើកតម្កើនកិត្តិយសជាតិនៅលើឆាកអន្តរជាតិមានការសាទរពីប្រជាជនសឹងពេញប្រទេសថ្នាក់ដឹកនាំធំៗ និងអ្នកក្នុងចង្កោមសិល្បៈជាដើម។ ស្របពេលជាមួយនឹងការចាប់អារម្មណ៍ទៅលើតារារ៉េប វណ្ណដា មានមុខមាត់ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំលើពិភពលោកអ្នកលេងបណ្តាញសង្គមក្បែរខាងកម្ពុជាគឺប្រទេសថៃបានរកទំនុកលើកឡើងផ្សេងៗចំពោះតារាចម្រៀងរូបនេះរហូតដល់ថ្នាក់អ្នកលេងបណ្តាញសង្គមថៃខ្លះបែរជាលើកឡើងថា វណ្ណដា ជាជនជាតិថៃ និងអ្នកខ្លះថា វណ្ណដា ជាអ្នកខេត្តបុរីរម្យនិងខេត្តសុរិន្ទជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXCNF8l1tidJUj9QNi_c3GAzEValn_oXxxhuBpcNjXRccKJFJ-81-0SY-ex4hXNKcXkgOJA4bY3Z83GkM1OWwXqTxuJ4rCe-g8hjYllAvkBWDfnPSoAnkBU6qAF2zToLH8dGMzIbDWi0Wl0_RmVBhjXj0D7TEMkAqRHze1KIELUTlQhq7tLaWADrMR8ORp/s1452/image_2024-08-05_12-15-45.png

ការលើកឡើងដ៏ហួសចិត្តនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះសំណើចជាខ្លាំងយូរៗទៅសូម្បីតែ វណ្ណដា ក៏ផ្ទះលេខ២ចង់បានដែរ។

ជាមួយគ្នានេះ ទន្ទឹមនឹងផ្ទះលេខ២ចង់បាន វណ្ណដា ក្លាយជាធនធានសម្រាប់ប្រទេសថៃនេះស្រីស្អាត ឡូរីន សង្សារ វណ្ណដា ក៏បាននិយាយលេងសើចដែរថា រាល់ថ្ងៃនេះនាងមិនខ្លាចនរណាដណ្តើម វណ្ណដា នោះទេ ខ្លាចតែខាងផ្ទះលេខ២ប៉ុណ្ណោះ ប៉ុន្តែសំណេររបស់នាងបានបាត់ចេញពីបណ្តាញសង្គមហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv_WzcCKRyD3P2JPILiDPjSoUvKkugxQSRurkM3sqPNGNhg0zKhnC0-4qnc_gAhdkE9d7SPiehY6E7Ap5LlpMwL6-0XUqNcAmcX25eBm7a_SDkfFpb7gEwIuF1xbl-vRfeDy7DWI4aWcl99TlKRYwE34g8WaKFoLl54wi1o9_Lh2M8ApXn2IA_XozeFwS8/s1980/image_2024-08-05_12-15-44.png

គួរបញ្ជាក់ថា វណ្ណដា និង ឡូរីន បានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ រយៈពេលជាង១ឆ្នាំមកនេះ ជារឿយៗគូស្នេហ៍នេះបានចំណាយពេលផ្អែមល្អែមជាមួយគ្នានិងបង្ហាញជូនអ្នកគាំទ្រដូចគ្នា។ ជុំវិញទំនាក់ទំនងរបស់ពួកគេក៏ធ្លាប់លេចពាក្យចចាមអារ៉ាមថាបែកគ្នាផងដែរ ប៉ុន្តែត្រូវបាន ឡូរីន ធ្លាប់ចេញមកបញ្ជាក់ថាពុំមានរឿងបែបនេះនោះទេ ខណៈពេលខ្លះពួកគេមិនអាចបង្ហាញអ្វីគ្រប់សព្វជូនអ្នកគាំទ្របានទាំងអស់ឡើយ៕

ចិត្ត កញ្ចនា ធ្វើឱ្យប្រជាជនកូរ៉េភ្ញាក់ផ្អើលខ្លាំង

0

តារាចម្រៀង ចិត្ត កញ្ចនា បានធ្វើឱ្យប្រជាជនកូរ៉េដែលចូលរួមទស្សនាផ្ទាល់ក្នុងអំឡុងការសម្តែងរបស់នាងតំណាងឱ្យប្រទេសកម្ពុជាក្នុងមហោស្រពអន្តរជាតិ Round Festival ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភាពភ្ញាក់ផ្អើលនេះដោយសារតែ កញ្ចនា បានបកស្រាយបទចម្រៀងរបស់ខ្លួនជាភាសាកូរ៉េ និង បន្ទាប់មកជាភាសាខ្មែរដើម្បីឱ្យអ្នកចូលរួមទស្សនាបានយល់ពីអត្ថន័យចម្រៀងរបស់ខ្លួន។ ការសម្តែងរបស់ កញ្ចនា ដោយទឹកដមសំឡេងពីរោះរណ្តំធ្វើឱ្យមានការសាទរយ៉ាងច្រើនពីសំណាកទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6bFGk99jjsCVAuUizvHSCyyNLdenmzXcNnFh-y6yUgUiKJHSx5oxLPCj2pzdIabHDKX_3frhRWUixl1YhURQAiuoumylUSGkDpqKjb-RtzTAlBD1alFjXLFW1JDlekR_iy94BQ_rS92gFOT-DQ0ejy8NvUocYde1VKX4515L1Gd7pDwEWvZ50QpCybZDX/s1800/image_2024-08-13_14-02-18.png

គេចាំបានថាកាលពីខែឧសភា កន្លងមកតារាចម្រៀង ចិត្ត កញ្ចនា បានបង្ហើបប្រាប់ទស្សនិកជនថានាងត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកម្ពុជាដើម្បីចូលរួមសម្តែងនៅមហោស្រពអន្តរជាតិ Round Festival ប្រទេសកូរ៉េ ឆ្នាំ២០២៤។ ការប្រកាសនេះបានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រផងបានសម្តែងនូវក្តីអបអរចំពោះនាងបន្ទាប់ពីខិតខំលើអាជីពសិល្បៈរាប់ឆ្នាំមានឱកាសតំណាងប្រទេសរបស់ខ្លួននៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1KLcDDGJbWLkrgWigAvBcTNaJN5RVwTwlvyrCkqbO_liwlu93rl0NbNizfkn-qNmAbMMAkV1-WN1SP059JolDzER2zc3EB36mIDHZwsV9837Wy7q1KECLH4QO7N5t1GfG_2O_L6oHJJNsX78jc8swB4gOOrEVNUHrcfXsu4QSdo-MwfEoUtgOGftGHGm/s1800/image_2024-08-13_14-02-22.png

ការចូលរួមរបស់ ចិត្ត កញ្ចនា ដែលតំណាងប្រទេសកម្ពុជា រួមជាមួយសិល្បករដែលតំណាងប្រទេសក្នុងតំបន់អាស៊ាននិងកូរ៉េ គឺបានចាក់ផ្សាយជាផ្លូវការហើយកាលពីពេលថ្មីៗនេះហើយបានបង្ហាញឱ្យឃើញថាសិល្បការិនីកម្ពុជាពិតជាធ្វើបានល្អនិងធ្វើឱ្យប្រជាជនកូរ៉េមានការភ្ញាក់ផ្អើលចំពោះនាងជាខ្លាំង។ ឆាកការប្រគំតន្រ្តីមហោស្រពអន្តរជាតិ Round Festival ឆ្នាំ២០២៤ គឺធ្វើឡើងនៅ KBS Busan Hall ដែលមានសភាពធំនិងស្រស់ស្អាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxNn3JivE57Q0NNoyPmQveAScVRepFjF5Ztzs3lUOQY8wxh_pIHe07DSTzoJxKQy8NcQJl5iJMRC-qZgwcIm_RVkG8VI3UJ9OTtLtYSb65Uy1hj6erCR8mcY0anfOkk6AKBVUkZ6gnYFKU4YjtGH9nGnXrpwIY65SoPSIBuh1MRiAjxeyKSocpQ_ks2TTI/s1800/image_2024-08-13_14-02-23.png

នៅវគ្គដំបូងរបស់ខ្លួន ចិត្ត កញ្ចនា បានបកស្រាយបទចម្រៀងផ្ទាល់ខ្លួនមានចំណងជើងថា «Missing You» រួមជាមួយការស្វាគមន៍ និងទទួលបានសំឡេងហ៊ោពេញស្ទូឌីយូ ខណៈតារាចម្រៀងស្រីរូបនេះបានបញ្ចេញទឹកដមសំឡេងដ៏ពីរោះរបស់ខ្លួនហើយមួយបទនេះក៏មានឧបករណ៍ខ្មែរផងដែរ។ ក្នុងវគ្គទី២ កញ្ចនា បានធ្វើឱ្យប្រជាជនកូរ៉េកាន់តែមានភាពភ្ញាក់ផ្អើលទ្វេដងបន្ទាប់ពីនាងបានបង្ហើរសំឡេងចម្រៀងរបស់ខ្លួនជាភាសាកូរ៉េដើម្បីឱ្យប្រជាជនកូរ៉េបានយល់ពីអត្ថន័យបទចម្រៀងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ90GfkeaG37K3S0GH1Ai6p19nsqaAw0sBSCR88Shj5jKXi7lnk9oeBomd4wHKiMjAXTJjnqmjYD2Iw6W9D3JwWWP7nlsHLJGNOWoz4BS6wRAoUhn7U06vfC_nr6x9Smcc1cvD4499vuWMKUB6xt738xxx55r3dx2vtUtk9u-WP6CXPauPql5m9SBJoiK_/s1800/image_2024-08-13_14-02-25.png

ការបកស្រាយចម្រៀងលើកទី២ កញ្ចនា បានជ្រើសបទ «កម្លាំងចិត្ត» ដោយដំបូងច្រៀងជាភាសាកូរ៉េ ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញhall និងបន្ទាប់មក កញ្ចនា បានបកស្រាយជាភាសាខ្មែរវិញ។ វត្តមានរបស់តារាចម្រៀងស្រីរូបនេះដែលតំណាងឱ្យប្រទេសកម្ពុជាគឺពិតជាធ្វើឱ្យអន្តរជាតិមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ផងដែរ។ ការសម្តែងលើកនេះ ចិត្ត កញ្ចនា គឺបានបង្ហាញអារម្មណ៍រំភើបរីករាយខ្លាំងមែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0tgoj09mq97jduC-EJ0FdO2TIjxKDGR7O_3OjbUBtsx-Onoz8rYXYavx7Z-4H6TZjcI861Vu6Q6ajCqmLB91oTJzvkD0Rcg8j_kof52fjv2TQOEG8JAufy9ip8Yi_IVq8R0kDfMS-UlLcb_bMVF7ZqwlJEwlrTOk2iUBpou9dV35XrKwcvmopaCoT9x94/s2048/image_2024-08-13_14-02-27.png

គួរបញ្ជាក់ថានៅឆ្នាំ ២០២៣ មហោស្រពតន្ត្រីអាស៊ាននិងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានសិល្បករចំនួន ១៨នាក់មកពីប្រទេសចំនួន ១១ រួមទាំងប្រទេសកូរ៉េផងដែរ។ ឆ្នាំមុននេះតារាចម្រៀង មាស សុខសោភា និង ចេន បានតំណាងឱ្យកម្ពុជាដោយបានបង្ហើរសំនៀងដ៏ពីរណ្តំក្រោមបទចម្រៀងមានចំណងជើងថា «គូគ្រង»៕

មិនបកស្រាយរឿងចាប់វាស់កម្ពស់តែ 4T5 បែរដាក់រូបប្រូហ្វាល់ថ្មីនិងប្រកាសលក់អាល់ប៊ុមធ្វើរំភើយ

0

តារារ៉េប 4T5 បានធ្វើអ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេព្រោះតែមានរូបភាពចែករំលែកពេញបណ្តាញសង្គមគឺរូបលោកនិងអ្នកផ្សេងទៀតត្រូវបានសមត្ថកិច្ចចាប់វាស់កម្ពស់បើតាមប្រភពខ្លះបង្ហាញថាជាករណីហិង្សាដែលបង្កឡើងនៅប៉ោយប៉ែត។ ទោះយ៉ាងណា តារារ៉េប4T5 មិនបានបកស្រាយពីរូបភាពវាស់កម្ពស់របស់ខ្លួនឡើយបែរជាយករូបភាពវាស់កម្ពស់នោះមកតាំងជារូបប្រូហ្វាល់ថ្មីនិងប្រកាសលក់អាល់ប៊ុមខ្លួនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggg-OnLEQddz0GuV0Sml3OX8xpwXGEfpko7nv8nTbZYWq6-V8_XWeWOpZY-yE53lAjmxPRBClj-P1vZS2Q9ZuJfh216tyIQkyLU7JrXLz68qq9iaO0vRF1_eRFeQHbyzroKDebxP7oRCIKN2BQnSJtW2dgTQzXotd4NFBStYLTK_9MJm8zuV6fqRA-lnAd/s2048/441452158_986220236209947_8452709152262337259_n.jpg

កាលពីព្រឹកថ្ងៃទី១២ សីហា ទស្សនិកជនអ្នកតាមដានវិស័យរ៉េបមានការភ្ញាក់មិនតិចនោះទេព្រោះរូបភាពរបស់តារារ៉េប 4T5 ត្រូវបានសមត្ថកិច្ចចាប់វាស់កម្ពស់និងចូលប៉ុស្តិ៍ប៉ូលិសបានល្បីខ្ទរខ្ទារចែករំលែកបន្តបន្ទាប់ពីមួយទៅមួយដោយមិនដឹងពីមូលហេតុនៃការចាប់វាស់កម្ពស់នោះទេ។ លើសពីនេះទៅទៀត តាមការចែករំលែកបន្តគ្នាបានបញ្ជាក់ថាការវាស់កម្ពស់នេះមិនមែនជាការថត MV ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih4lF8uv3Yy9XNRvm6GZQJMc-0P1BI6no_NOLyEHLkZg2gg2NaDyD9HBIJKuZ-4wYgcFXZma4DaEFxCY0MkNsrMBCD8REKZAFvoaXE_672ShCa0ICZjoUgmEb5kESH4CyY6NiuZH8vwoZeJU0EqYSLkLNaQgFmkYRuufz_oBYsPcpRNc4r6pT_WP0teBHK/s2048/453407667_1020296062802364_5257878923688468066_n.jpg

តាមប្រភពបឋម បានឱ្យដឹងថាការវាស់កម្ពស់របស់ 4T5 និងគ្នីគ្នាគឺជាករណីប្រើប្រាស់អំពើហិង្សានៅតាមទីសាធារណៈកើតឡើងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយសមត្ថកិច្ចអាវុធហត្ថបានបញ្ជូលមកក្រុងសិរីសោភ័ណ្ឌដើម្បីបន្តនីតិវិធីដើម្បីដោះស្រាយបន្ត ប៉ុន្តែការដោះស្រាយយ៉ាងណាមិនមានការបញ្ជាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqWfXU7IDlN1jNgXR2RJWBFg1kD38PHjRCGeLxLCU12cjS3ePLfpBO9EFgkC84Rv5S_dkQ0UuVRSY0V5rAV_Wu5lIM1VymB6wdETuuxZrNoLG7OUja2DWdCxrXLUg2oWyq6OmSYQFOccRoPhHeQldZ3PWiY4F67l9yWzuoqtox-QG45Oz8TDDAiI122GIn/s1294/450005302_1003540011144636_6031163336348389745_n.jpg

បន្ទាប់ពីមានការភ្ញាក់ផ្អើលចំពោះដំណឹងដែរតារារ៉េប 4T5 ត្រូវសមត្ថកិច្ចចាប់វាស់កម្ពស់បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងចង់ឱ្យសាមីខ្លួនបញ្ជាក់ពីដើមហេតុនេះផងដែរថាមានរឿងអ្វីឱ្យពិតប្រាកដ។ ទោះយ៉ាងណា អ្នកគាំទ្រមានការភ្ញាក់ផ្អើលប៉ុន្តែងាកទៅកាន់ 4T5 មិនបានបកស្រាយរូបភាពដែលត្រូវបានចែករំលែកពាសពេញបណ្តាញសង្គមឡើយ។

តារារ៉េបរូបនេះបានធ្វើឱ្យអ្នកគាំទ្រហួសចិត្តវិញព្រោះ 4T5 បែរជាយករូបភាពវាស់កម្ពស់របស់ខ្លួនមកតាំងជាប្រូហ្វាល់ថ្មី ថែមទាំងប្រកាសលក់អាល់ប៊ុមរបស់ខ្លួនវិញដែលទំនងករណីហិង្សាត្រូវបានដោះស្រាយរួចរាល់ហើយដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8ikvRgcCbilsxAzosZ6StV5dNS8N0gUpewRV1IMKQZsqsRMdRLg5tP8wdeDiL5x7DLr1GaBkd6JkjunRfs7IqMqQCneihyHNuRWhXWtGqCW0Dr2elVtznPJA0d2E0vKmFHF9-OdavEU3HuiTeVNw8A4a8mpoqMLh9bS5ietG6fueP5fLOdABYq71mp6Hn/s762/image_2024-08-13_10-21-21.png

គួរបញ្ជាក់ថា 4T5 គឺជាតារារ៉េបមួយរូបដែលជាអតីតសិល្បករក្នុងផលិតកម្ម CG ។ បទរបស់លោកនៅលើឆាណែលយូធូបផ្ទាល់ដែលមានការចូលស្តាប់ច្រើនជាងគេមានចំណងជើងថា «ជីវិតវាគ្រាន់ជារឿងព្រេង» មានការទស្សនាជាង៧លានដង។ នៅក្នុងផលិតកម្ម CG មានបទដូចជា «នាងកុហក» មានការស្តាប់ជាង២១លានដង និងបទ «កូនជ្រូកទាំងបី» Feat ជាមួយ Kingchi មានការស្តាប់ជាង២៥លានដង៕

ឱក សុគន្ធកញ្ញា មានមោទនភាពនិងថា វណ្ណដា ជាបុរសមិននិយាយអ្វីច្រើនតែនឹងធ្វើតែម្តង

0

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បានសម្តែងនូវអារម្មណ៍មានមោទនភាពចំពោះតារារ៉េប វណ្ណដា ដែលបានក្តោបឱកាសធំសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤។ លើសពីនេះតារាចម្រៀងក្រសោបភាពល្បីល្បាញមិនរីងស្ងួតរូបនេះបានលើកឡើងថា វណ្ណដា គឺជាបុរសម្នាក់មិននិយាយអ្វីច្រើនប៉ុន្តែនឹងធ្វើឱ្យឃើញតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGD51kGHNys3ZmGuHgJZuJHXpfvF7q6y29VlmOtqGtlJYeHRB0N8_zN1HkLnPfLmXy3OJDZX5TlI5kbSKItplhgJMiAYLyYuESJ60ut_ESdxZjS1BC1sVuSnWKl8kp8zoBAlyDTfgngbvTvU2x5ZpBDYy-3ZHDt9d2ZoHI3oge9U7qnTTZ7dOrEiAK34AY/s1191/image_2024-08-13_09-30-32%20(2).png

ទស្សនិកជនជ្រាបមកហើយថា វណ្ណដា គឺជាសិល្បកររ៉េបដំបូងបានបំបែកប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្នុងការចូលរួមសម្តែងក្នុងមហាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោកដែលបារាំងធ្វើជាម្ចាស់ផ្ទះខណៈមានការទស្សនារាប់លាននាក់នៅទូទាំងពិភពលោក។ ប្រការនេះបានធ្វើឱ្យ វណ្ណដា ទទួលបានការចាប់អារម្មណ៍ភ្លូកភ្លូកដីមានការចុះផ្សាយពីកាសែតធំៗទាំងជាតិនិងអន្តរជាតិ។ ក្នុងនោះថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជាក៏បានកោតសរសើរចំពោះសិល្បករ វណ្ណដា តារាចម្រៀងប្រចាំផលិតកម្មបារមី ព្រោះវត្តមានរបស់លោកបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfaEMLvDFFMOWDNc5HB0VywCWzFmCUnpdnsO0HDmklZSUHOv9z7Bvm8wjspZCgifJmyuz5x4tiRPABo3kHCUgYBqill_HtZt4XliQinPq1gahZVMWdkq-SZ8t-VkdOg7JolnGNkb-8z4pxCUaGl_rqktDZ3GMHbcTwrnC48tKHJ-55mdfUV4UU49txIrkg/s2048/image_2024-08-12_09-00-41.png

ភាពភ្ញាក់ផ្អើលពេញដោយអារម្មណ៍មោទនភាពនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានពោលពាក្យខ្លីទៅកាន់ ម៉ាន់ វណ្ណដា ជាសិស្សប្អូនជំនាន់ក្រោយផងដែរ។ អ្នកនាងបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនពេញដោយអារម្មណ៍រំភើបមានមោទនភាពថា «បុរសម្នាក់នេះ មិននិយាយអ្វីច្រើន តែបុរសម្នាក់នេះនឹងធ្វើឱ្យអ្នកឃើញ So Proud of you»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVWNftOzmNLU1Sh3lJW2rDpXVGybu4Ne2fqITZumRuw53G1Kin3yfJyKtCfeQR12Ff6nIr8Rb_I28ry9bcmeKHZ1X-dIDfM2NhT2aLqzjfC9LXhORpUE1cuk9oTzt4X1BynqS5uvlXycS-qpi-JWxZ7weBabUQ9q4U6drcuA8v62WxrgVTnS6GqXcbXh_0/s2048/image_2024-08-13_09-12-39.png

គួរបញ្ជាក់ថាកាលពីកន្លងទៅនេះក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោតារាចម្រៀង ឱក សុគន្ធកញ្ញា និង វណ្ណដា បានធ្វើឱ្យបណ្តាញសង្គមកក្រើកយ៉ាងខ្លាំងហើយតារាទាំងពីរដួងបានបង្ហាញកាយវិការដ៏គួរឱ្យស្រលាញ់ធ្វើឱ្យអ្នកគាំទ្ររំភើបពន់ពេក។ កាលពីឆ្នាំ២០២៣ អ្នកទាំងពីររួមទាំងតារាចម្រៀងផ្សេងទៀតមានឱកាសបានរួមការងារជាមួយគ្នាជាមួយព្រឹត្តិការណ៍ផ្សព្វផ្សាយចរាចរណ៍ មានការប្រគំតន្ដ្រី ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rxkx2AexN4-pNKtowFle_luEL83wFVVP0Eh4dLJTroWyCyG3kj0snXnVwEAIe1ChQvMEBNLESE9YXSXpm19WhPh6baIAnsB6uNNn6_nXUCdCy8IU-fEnKO53tFR90yP8-1cXowzcLEAdocDqY_Zd8TrCeXXoqD5a23rfplW2fSw24YEqMHhviqC9LVCp/s1440/image_2024-08-13_09-17-53%20(2).png

ខាត់ វៃហាំង ស្ងប់ស្ងែង វណ្ណដា ខ្លាំងដាក់សមត្ថភាពជាដើមទន់ និងបង្កើតឆន្ទៈទើបឱកាសឈរនៅលើពិភពលោក

0

តារាសម្តែងប្រុសជួរមុខប្រចាំប្រទេសកម្ពុជា លោក ខាត់ វៃហាំង បានពោលស្ងប់ស្ងែងទៅកាន់តារារ៉េប វណ្ណដា បន្ទាប់ពីបង្ហាញវត្តមានលើឆាកក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលឱកាសនេះជាក្ដីស្រមៃសម្រាប់តារាចម្រៀងទូទាំងពភពលោក។ ក្នុងនោះលោកបានលើកឡើងដែរថា វណ្ណដា បានសាងភាពល្បីល្បាញដោយដាក់សមត្ថភាព ជាដើមទន់ ឈរលើចក្ខុវិស័យស្រលាញ់បង្កើតថ្មីមិនរើសអើងបង្កើតឆន្ទៈទើបឈរដល់ចំណុចមួយដែលខ្ពស់បែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgST2vwDY-nh5iVVouiKV8O05e5XB6OxV6QYCn_sLR-U_rEWNomD9mc9XUOr9eB0m922TBjuRxBeio-3ysP9yNHvgCuu4TQYwuYVGehsbr9dfOL2JJUCilg30ezDkoIaugXfrU2uVqLa_9Elx-hCqjIsCTo2kirR6w-p3qid_zMDfgk6QLn8jnZMx2NBnq5/s2048/image_2024-08-12_16-21-15.png

នៅល្ងាចថ្ងៃទី១២ សីហា នេះ តារាសម្តែង ខាត់ វៃហាំង បានពោលពាក្យពេចន៍ចេញពីបេះដូងក្នុងនាមជាកូនខ្មែរមួយរូបទៅកាន់តារារ៉េប វណ្ណដា ក្នុងការធ្វើឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈ និងនៅទូទាំងពិភពលោកចាប់អារម្មណ៍មកកាន់កម្ពុជាបន្ថែមទៀតតាមរយៈវិស័យតន្រ្តី។ លោកបានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃនេះមានមោទភាពណាស់ ចំពោះកូនខ្មែរ លោក វណ្ណដា តារារ៉េប កម្ពុជាដ៏ល្បីផ្ដល់ព្រឹត្តការណ៍មួយនេះសំរាប់កម្ពុជា។ព្រឹត្តិការណ៍អស្ចារ្យៗ បែបនេះ មិនមែនចេះតែកើតឡើងដោយចៃដន្យ ហើយចេះតែកើតឡើងដោយងាយៗនោះទេ»។ មិនមែនចូលរួមទស្សនាទេ តែគាត់ឈរច្រៀងចម្រៀងខ្មែរ លើកឆាកកម្មវិធីពិភពលោក ដែលមនុស្សទូទាំងពិភពលោកកំពុងទស្សនា) ជឿថាវាក៏ ជាក្ដីស្រមៃសំរាប់តារាចម្រៀងទូទាំងពភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLNf9NSaHvWDo9nAttZfHLPrNGHgi7jo_TZJHBAXxnu2ahGF3Q7MR-ojdEYDohgERCyvg5EufeNWOGw1usJOCaa6B2L8fWtIrTQzn_6gbjWVaYw_a-gbCgsTkf4i8WYj5NsVVZlLsviziyXLe9x8lzParQXGOLMfzoRrY4TO1L-kUEnUvWTtSvQI_TUSl_/s2048/image_2024-08-13_09-12-36.png

វៃហាំង បានបន្ថែមទៀតថា «វណ្ណដា គាត់បានសាងភាពល្បីល្បាញ ដោយដាក់សមត្ថភាព ជាដើមទន់ ឈរលើចក្ខុវិស័យ ស្រលាញ់បង្កើតថ្មី មិនរើសអើង តូចទាប ក្រីក្រ ផ្ដល់កម្លាំងចិត្ត បំពេញក្ដីស្រមៃ ដុតបំផ្លាញភាពទន់ខ្សោយ បង្កើនបង្កើតឆន្ទៈ ដល់កូនខ្មែរនូវក្ដីសង្ឃឹម ដែលនឹងអាចធ្វើបានហើយបង្ហាញឱ្យឃើញថា ឱកាសនឹងមានសំរាប់អ្នកមិនថាពិភពលោកធំប៉ុណ្ណា ហ៊ានប្រើចំណេះចំណាញខ្លួនឱ្យចំគោលដៅ ដូចគាត់ជាតារាចម្រៀងរ៉េបម្នាក់ដែល សាង Credit ពីមួយជំហ៊ានទៅមួយជំហ៊ាន ដូចគ្រប់គ្នាបានឃើញកន្លងមក ហើយ ឈ្ពោះជំហ៊ានបានយ៉ាងល្អ ដែលគ្រប់គ្នាស្មានមិនដល់និយាយថា (មោទនភាព)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-iSqB_rc8qIBNRGeAcOtEzx2DyMKM3OhBU5DdYQAUCknvLwXfcwuSKLqxNSHPwlP7uK8bVNWGc6tz-uFEc8co_HLYl4xZ_pk_Wd6CQ7vi8np0R0kGnR9CxSGZG2lNCpSBLPeM573gtE8nGZkSevFilx3P_iPxzCiTgux8ZwgU6OdZxJBZ9P-AP9-EW24O/s2048/image_2024-08-12_16-21-16.png

តួឯកប្រុសរូបនេះលើកឡើងទៀតថា «ថ្ងៃនេះគាត់ទៅដល់ហើយហើយធ្វើវា ឈរច្រៀងលើឆាក កម្មវិធីលំដាប់ពិភពលោក ក្នុងនាម តារារ៉េបដ៏ល្បីក្នុងតំបន់ Asia សញ្ជាតិខ្មែរ មកពីប្រទេកម្ពុជា បង្ហាញខ្លួនក្នុងព្រឹត្តការណ៍បិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ យ៉ាងអស្ចារ្យ ។ ពាក្យថា (ល្បី) ល្បីបែបណាក៏មាន តែ(ល្បីដោយការសាង និង សន្សំ credit ល្អៗ ហើយចេញពីមាត់អ្នកគាំទ្រ ) បង្កើតព្រឹត្តការណ៍ អស្ចារ្យសំរាប់ជាតិ ហើយ ទទួលបានការគាំទ្រ មិនចេះរីងស្ងួត ទាំងនេះជារូបមន្ត សំរាប់ទំពាំងស្នងឫស្សីគួរតែទុកជាគំរូ គឺ វាមានតំលៃណាស់ ដូចគាត់ចឹង មិនចំបាច់បង្ខំ ឱ្យនរណាសរសើរ ស្ញប់ស្ញែង ជួយផ្សព្វផ្សាយទេ តែឥទ្ធិពល និងអ្វីគាត់កំពុងធ្វើ គាត់បានឆក់យកបេះដូងអ្នកគាំទ្រ និង ជនជាតិកម្ពុជា ដែលចូលរួម បានស្ម័គ្រចិត្តធ្វើវា ដោយចេញពីចិត្ត បេះដូង និង ដោយមានមោទភាព ចំពោះគាត់ និងក្រុមការងារគាត់ផងដែរ។ជូនពរ លោក វណ្ណដា និង ក្រុមការងារ មានសុខភាពល្អ សំណាងល្អ និង កាន់តែជោគជ័យ ..
« ខ្ញុំសូមទោសទុកជាមុន បើសិនសំណេរខ្ញុំ មានត្រង់ណាមិនសមរម្យ នេះគ្រាន់ជាការមើលឃើញរបស់ខ្ញុំប៉ុណ្ណោះ ហើយ ក៏ចង់អបអរសាទ និង អគុណ លោក វណ្ណដា »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfaEMLvDFFMOWDNc5HB0VywCWzFmCUnpdnsO0HDmklZSUHOv9z7Bvm8wjspZCgifJmyuz5x4tiRPABo3kHCUgYBqill_HtZt4XliQinPq1gahZVMWdkq-SZ8t-VkdOg7JolnGNkb-8z4pxCUaGl_rqktDZ3GMHbcTwrnC48tKHJ-55mdfUV4UU49txIrkg/s2048/image_2024-08-12_09-00-41.png

មិនត្រឹមតែតារាសម្តែង ខាត់ វៃហាំង ប៉ុណ្ណោះទេដែលបង្ហាញការអបអរមានមោទនភាពចំពោះ វណ្ណដា ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងនានា មហាជន អ្នកក្នុងចង្កោមសិល្បៈគឺបានចូលរួមអបអរសាទរកក្រើកពេញស្រុកខ្មែរនិងអន្តរជាតិ៕