កាលពីថ្ងៃអង្គារទី១៣ ខែសីហា ឆ្នាំ២០២៤ តៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនបីគ្រឿងទៅអមដំណើរយន្តហោះ Boeing 777 របស់ក្រុមហ៊ុន EVA Air ដែលដឹកនាំអត្តពលិកតៃវ៉ាន់ ត្រលប់មកទឹកដីខ្លួនវិញបន្ទាប់ពីបញ្ចប់បេសកម្មក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ។
នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តៃវ៉ាន់ តម្រូវឱ្យប្រើឈ្មោះ “ចិនតៃបុិ” ដោយទទួលបានមេដាយមាស ២ និងសំរឹទ្ធ៥។
មេដាយមាសពីរគ្រឿងដែលទទួលបានមកពីលើវិញ្ញាប្រដាល់សកលមួយគ្រឿងដោយកីឡាការិនីកែភេទ Lin Yuting និងមួយគ្រឿងទៀតបានមកពីកីឡាករLee Yang និង Wang Chi-lin ក្នុងប្រភេទកីឡាវាយសីជាគូ។
សម្រាប់ម្ចាស់មេដាយមាស រដ្ឋាភិបាលតៃវ៉ាន់ (ចិនតៃបុិ) នឹងទទួលបាន៦០មុឺនដុល្លារ និងប្រាក់បន្ថែមជាប្រចាំខែ៤០០០ពាន់ដុល្លារ អស់មួយជីវិត៕










