តារាសម្តែងប្រុសជួរមុខប្រចាំប្រទេសកម្ពុជា លោក ខាត់ វៃហាំង បានពោលស្ងប់ស្ងែងទៅកាន់តារារ៉េប វណ្ណដា បន្ទាប់ពីបង្ហាញវត្តមានលើឆាកក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលឱកាសនេះជាក្ដីស្រមៃសម្រាប់តារាចម្រៀងទូទាំងពភពលោក។ ក្នុងនោះលោកបានលើកឡើងដែរថា វណ្ណដា បានសាងភាពល្បីល្បាញដោយដាក់សមត្ថភាព ជាដើមទន់ ឈរលើចក្ខុវិស័យស្រលាញ់បង្កើតថ្មីមិនរើសអើងបង្កើតឆន្ទៈទើបឈរដល់ចំណុចមួយដែលខ្ពស់បែបនេះ។
នៅល្ងាចថ្ងៃទី១២ សីហា នេះ តារាសម្តែង ខាត់ វៃហាំង បានពោលពាក្យពេចន៍ចេញពីបេះដូងក្នុងនាមជាកូនខ្មែរមួយរូបទៅកាន់តារារ៉េប វណ្ណដា ក្នុងការធ្វើឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈ និងនៅទូទាំងពិភពលោកចាប់អារម្មណ៍មកកាន់កម្ពុជាបន្ថែមទៀតតាមរយៈវិស័យតន្រ្តី។ លោកបានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃនេះមានមោទភាពណាស់ ចំពោះកូនខ្មែរ លោក វណ្ណដា តារារ៉េប កម្ពុជាដ៏ល្បីផ្ដល់ព្រឹត្តការណ៍មួយនេះសំរាប់កម្ពុជា។ព្រឹត្តិការណ៍អស្ចារ្យៗ បែបនេះ មិនមែនចេះតែកើតឡើងដោយចៃដន្យ ហើយចេះតែកើតឡើងដោយងាយៗនោះទេ»។ មិនមែនចូលរួមទស្សនាទេ តែគាត់ឈរច្រៀងចម្រៀងខ្មែរ លើកឆាកកម្មវិធីពិភពលោក ដែលមនុស្សទូទាំងពិភពលោកកំពុងទស្សនា) ជឿថាវាក៏ ជាក្ដីស្រមៃសំរាប់តារាចម្រៀងទូទាំងពភពលោក»។
វៃហាំង បានបន្ថែមទៀតថា «វណ្ណដា គាត់បានសាងភាពល្បីល្បាញ ដោយដាក់សមត្ថភាព ជាដើមទន់ ឈរលើចក្ខុវិស័យ ស្រលាញ់បង្កើតថ្មី មិនរើសអើង តូចទាប ក្រីក្រ ផ្ដល់កម្លាំងចិត្ត បំពេញក្ដីស្រមៃ ដុតបំផ្លាញភាពទន់ខ្សោយ បង្កើនបង្កើតឆន្ទៈ ដល់កូនខ្មែរនូវក្ដីសង្ឃឹម ដែលនឹងអាចធ្វើបានហើយបង្ហាញឱ្យឃើញថា ឱកាសនឹងមានសំរាប់អ្នកមិនថាពិភពលោកធំប៉ុណ្ណា ហ៊ានប្រើចំណេះចំណាញខ្លួនឱ្យចំគោលដៅ ដូចគាត់ជាតារាចម្រៀងរ៉េបម្នាក់ដែល សាង Credit ពីមួយជំហ៊ានទៅមួយជំហ៊ាន ដូចគ្រប់គ្នាបានឃើញកន្លងមក ហើយ ឈ្ពោះជំហ៊ានបានយ៉ាងល្អ ដែលគ្រប់គ្នាស្មានមិនដល់និយាយថា (មោទនភាព)។
តួឯកប្រុសរូបនេះលើកឡើងទៀតថា «ថ្ងៃនេះគាត់ទៅដល់ហើយហើយធ្វើវា ឈរច្រៀងលើឆាក កម្មវិធីលំដាប់ពិភពលោក ក្នុងនាម តារារ៉េបដ៏ល្បីក្នុងតំបន់ Asia សញ្ជាតិខ្មែរ មកពីប្រទេកម្ពុជា បង្ហាញខ្លួនក្នុងព្រឹត្តការណ៍បិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ យ៉ាងអស្ចារ្យ ។ ពាក្យថា (ល្បី) ល្បីបែបណាក៏មាន តែ(ល្បីដោយការសាង និង សន្សំ credit ល្អៗ ហើយចេញពីមាត់អ្នកគាំទ្រ ) បង្កើតព្រឹត្តការណ៍ អស្ចារ្យសំរាប់ជាតិ ហើយ ទទួលបានការគាំទ្រ មិនចេះរីងស្ងួត ទាំងនេះជារូបមន្ត សំរាប់ទំពាំងស្នងឫស្សីគួរតែទុកជាគំរូ គឺ វាមានតំលៃណាស់ ដូចគាត់ចឹង មិនចំបាច់បង្ខំ ឱ្យនរណាសរសើរ ស្ញប់ស្ញែង ជួយផ្សព្វផ្សាយទេ តែឥទ្ធិពល និងអ្វីគាត់កំពុងធ្វើ គាត់បានឆក់យកបេះដូងអ្នកគាំទ្រ និង ជនជាតិកម្ពុជា ដែលចូលរួម បានស្ម័គ្រចិត្តធ្វើវា ដោយចេញពីចិត្ត បេះដូង និង ដោយមានមោទភាព ចំពោះគាត់ និងក្រុមការងារគាត់ផងដែរ។ជូនពរ លោក វណ្ណដា និង ក្រុមការងារ មានសុខភាពល្អ សំណាងល្អ និង កាន់តែជោគជ័យ ..
« ខ្ញុំសូមទោសទុកជាមុន បើសិនសំណេរខ្ញុំ មានត្រង់ណាមិនសមរម្យ នេះគ្រាន់ជាការមើលឃើញរបស់ខ្ញុំប៉ុណ្ណោះ ហើយ ក៏ចង់អបអរសាទ និង អគុណ លោក វណ្ណដា »។
មិនត្រឹមតែតារាសម្តែង ខាត់ វៃហាំង ប៉ុណ្ណោះទេដែលបង្ហាញការអបអរមានមោទនភាពចំពោះ វណ្ណដា ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងនានា មហាជន អ្នកក្នុងចង្កោមសិល្បៈគឺបានចូលរួមអបអរសាទរកក្រើកពេញស្រុកខ្មែរនិងអន្តរជាតិ៕










