រូបភាពមួយសន្លឹកថតក្នុងអំឡុងទសវត្ស ៦០ ដោយអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្ថិតនៅចំពីមុខតួអេហ្វេល ទីក្រុងបារីស ប្រទេសបារាំង បានអង្រួនបេះដូងមហាជនគ្រប់ៗរូប។ ខណៈថ្មីៗនេះ វត្តមានរបស់វណ្ណដា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបណ្តាលឲ្យមហាជនគ្រប់ៗរូបលើកឡើងថា« វណ្ណដា ម្នាក់នេះហើយគឺជាអ្នកស្នងតំណែងពីអធិរាជសម្លេងមាស»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRbFCz-e9DxMCyz1fD0V1INYeqmWhqgDqTdct2apcPBn6hyphenhyphenRd1zqwXWPgB11yzL4iuXWtSU16rg2MkqxRWtVSj8Gb7buiBIlhHPsYWfCSH7BfFcrLHOpyyQsFNrnKdg_WTj1uUIEsKpkMTNTacZS9W-uFnwWPg9PJLtLAcsjCbkOq1V_zBJVSQ_oiPpcr9/s588/0d918c5c-0cc4-48a1-8acd-a2ed61396964.jpg

កាលពីសម័យសង្គមរាស្រ្តនិយម លោកតាស៊ីន ស៊ីសាមុត បាននឹងកំពុងបម្រើការនៅលើវិស័យសិល្បៈចម្រៀង លោកបានទទួលកិត្តិយសដ៏មហាឧត្តុង្គឧត្តមណាស់ ដោយបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស អមដង្ហែសម្តេចព្រះប្រមុខរដ្ឋ (ព្រះនរោត្ដម សីហនុ) ទៅកាន់ប្រទេសជាមិត្តនានានៅជុំវិញពិភពលោក ដោយកាលនោះលោកតាស៊ីន ស៊ីសាមុត នៅក្នុងវង់តន្រ្តីរបាំព្រះរាជទ្រព្យផង និងវង់តន្រ្តីសម័យដង្ហែសម្តេចព្រះប្រមុខរដ្ឋផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-dwIPdtl4Pqn03zpT4b0gr9ROYG5hmmH7LoBq8Y2ljTP2gJ3nDYAEukJdJcwKOmMoeQFzOyiycLWaTb6uqoVPPN4J-D9WM1gDwW8rqeW2pqRTEa4yePtuLISOVEcPEgJ2BzEXWeCdGQMHvEbk0do7XD1V8SonH6VqoO5Uh_w9cGHXJathzsIUXw479bqI/s588/226cf2cd-4d49-41d2-bd03-69015ebc718e.jpg

រូបថតដ៏ល្បីល្បាញមួយសន្លឹករបស់លោកតាស៊ីន ស៊ីសាមុត បានថតនៅមុខតួអេហ្វេល ទីក្រុងបារីស អំឡុងពេលបំពេញបេសកកម្មសិល្បៈដង្ហែព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចព្រះប្រមុខរដ្ឋ ព្រះនរោត្តម សីហនុ អំឡុងឆ្នាំ ១៩៦៣-១៩៦៤។ បន្ទាប់មក បទចម្រៀងមួយបទ ក្រោមចំណងជើងថា លាហើយបារីស ដែលទំនុកច្រៀង បទភ្លេង និងច្រៀងផ្ទាល់ពីលោកតា ស៊ីន ស៊ីសាមុត យ៉ាងពិរោះរណ្តំក៏បានលេចចេញមក (លាហើយបារីស ស្ថិតនៅក្នុង Album ចម្រៀងរបស់ផលិតកម្ម«តន្រ្តីវត្តភ្នំ»ថាសចម្រៀងលេខ ៤៥-៥០៨៨) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit-5hVJie9JbhEcIhIeIGaMHC6SVQsta_e-ccRshZnRpranhCooUHctiKD0xf5GjIfQkl-ybbPj4qiti0elGPJdidU2SzsgmRIzIo5BJcdQXA-eWUdEvAuE-L4iPLJ7r2vWZ3AG5_i6pM1lZePupiNV5ECBuCdY-C6f5goNna8kP-FBX2CxP6fjSkw0N1y/s2048/454818926_1042309170597271_654551023825315235_n.jpg

លោកតា ស៊ីន ស៊ីសាមុត ជាជនជាតិខ្មែរ ប្រសូត្រនៅថ្ងៃទី ២៣ ខែសីហា ឆ្នា១៩៣៣ ដោយសារតែទទួលបានប្រជាប្រិយភាពខ្លាំងទាំងក្នុងនិងក្រៅប្រទេស អំឡុងទសវត្សរ៍ឆ្នាំ៥០ ដល់ ៧០ ត្រូវបានផ្តល់រហស្សនាមថាជា អធិរាជសំឡេងមាស ដែលបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ ។ លោកតា “ស៊ីន ស៊ីសាមុត” បានទទួលមរណៈភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqcfvK8k5X5j59q75waf2ic8Mh9m6xk9B_8BxGVBVys4Q1C0pkapBnx87Kt7BpB8tDfU5fzicUOAUCXyS6cVYte9gC2nTB08d_xMY31QSPSLY4NKQju6s18hXHghzNsW9DRtXmbNrQ-nYOiJ1qg_vo_eQR47iPN93j_Crzm2LiB75lggBRcu5ANPuqJWwH/s500/3955803d-cf2e-470d-9925-3fd1a3f42cca.jpg
ភាពល្បីល្បាញរបស់លោកតា ស៊ីន ស៊ីសាមុត បានមកពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រស់ជាតិ អន្លង់អន្លោច សប្បាយ កម្សត់ខ្លោចផ្សារផ្សេងៗ។ បទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត សរុបមានចំនួន១២០០បទ ដែលក្នុងនោះជាស្នាដៃនិពន្ធផ្ទាល់ពីលោកតា ក៏ដូចជាជាមួយដៃគូអ្នកនិពន្ធនិងផលិតកម្មនានាកាលពីសម័យនោះ៕