Home Blog Page 910

វណ្ណដា អ្នកស្នងតំណែងពីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត!

0

រូបភាពមួយសន្លឹកថតក្នុងអំឡុងទសវត្ស ៦០ ដោយអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្ថិតនៅចំពីមុខតួអេហ្វេល ទីក្រុងបារីស ប្រទេសបារាំង បានអង្រួនបេះដូងមហាជនគ្រប់ៗរូប។ ខណៈថ្មីៗនេះ វត្តមានរបស់វណ្ណដា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបណ្តាលឲ្យមហាជនគ្រប់ៗរូបលើកឡើងថា« វណ្ណដា ម្នាក់នេះហើយគឺជាអ្នកស្នងតំណែងពីអធិរាជសម្លេងមាស»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRbFCz-e9DxMCyz1fD0V1INYeqmWhqgDqTdct2apcPBn6hyphenhyphenRd1zqwXWPgB11yzL4iuXWtSU16rg2MkqxRWtVSj8Gb7buiBIlhHPsYWfCSH7BfFcrLHOpyyQsFNrnKdg_WTj1uUIEsKpkMTNTacZS9W-uFnwWPg9PJLtLAcsjCbkOq1V_zBJVSQ_oiPpcr9/s588/0d918c5c-0cc4-48a1-8acd-a2ed61396964.jpg

កាលពីសម័យសង្គមរាស្រ្តនិយម លោកតាស៊ីន ស៊ីសាមុត បាននឹងកំពុងបម្រើការនៅលើវិស័យសិល្បៈចម្រៀង លោកបានទទួលកិត្តិយសដ៏មហាឧត្តុង្គឧត្តមណាស់ ដោយបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស អមដង្ហែសម្តេចព្រះប្រមុខរដ្ឋ (ព្រះនរោត្ដម សីហនុ) ទៅកាន់ប្រទេសជាមិត្តនានានៅជុំវិញពិភពលោក ដោយកាលនោះលោកតាស៊ីន ស៊ីសាមុត នៅក្នុងវង់តន្រ្តីរបាំព្រះរាជទ្រព្យផង និងវង់តន្រ្តីសម័យដង្ហែសម្តេចព្រះប្រមុខរដ្ឋផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-dwIPdtl4Pqn03zpT4b0gr9ROYG5hmmH7LoBq8Y2ljTP2gJ3nDYAEukJdJcwKOmMoeQFzOyiycLWaTb6uqoVPPN4J-D9WM1gDwW8rqeW2pqRTEa4yePtuLISOVEcPEgJ2BzEXWeCdGQMHvEbk0do7XD1V8SonH6VqoO5Uh_w9cGHXJathzsIUXw479bqI/s588/226cf2cd-4d49-41d2-bd03-69015ebc718e.jpg

រូបថតដ៏ល្បីល្បាញមួយសន្លឹករបស់លោកតាស៊ីន ស៊ីសាមុត បានថតនៅមុខតួអេហ្វេល ទីក្រុងបារីស អំឡុងពេលបំពេញបេសកកម្មសិល្បៈដង្ហែព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចព្រះប្រមុខរដ្ឋ ព្រះនរោត្តម សីហនុ អំឡុងឆ្នាំ ១៩៦៣-១៩៦៤។ បន្ទាប់មក បទចម្រៀងមួយបទ ក្រោមចំណងជើងថា លាហើយបារីស ដែលទំនុកច្រៀង បទភ្លេង និងច្រៀងផ្ទាល់ពីលោកតា ស៊ីន ស៊ីសាមុត យ៉ាងពិរោះរណ្តំក៏បានលេចចេញមក (លាហើយបារីស ស្ថិតនៅក្នុង Album ចម្រៀងរបស់ផលិតកម្ម«តន្រ្តីវត្តភ្នំ»ថាសចម្រៀងលេខ ៤៥-៥០៨៨) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit-5hVJie9JbhEcIhIeIGaMHC6SVQsta_e-ccRshZnRpranhCooUHctiKD0xf5GjIfQkl-ybbPj4qiti0elGPJdidU2SzsgmRIzIo5BJcdQXA-eWUdEvAuE-L4iPLJ7r2vWZ3AG5_i6pM1lZePupiNV5ECBuCdY-C6f5goNna8kP-FBX2CxP6fjSkw0N1y/s2048/454818926_1042309170597271_654551023825315235_n.jpg

លោកតា ស៊ីន ស៊ីសាមុត ជាជនជាតិខ្មែរ ប្រសូត្រនៅថ្ងៃទី ២៣ ខែសីហា ឆ្នា១៩៣៣ ដោយសារតែទទួលបានប្រជាប្រិយភាពខ្លាំងទាំងក្នុងនិងក្រៅប្រទេស អំឡុងទសវត្សរ៍ឆ្នាំ៥០ ដល់ ៧០ ត្រូវបានផ្តល់រហស្សនាមថាជា អធិរាជសំឡេងមាស ដែលបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ ។ លោកតា “ស៊ីន ស៊ីសាមុត” បានទទួលមរណៈភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqcfvK8k5X5j59q75waf2ic8Mh9m6xk9B_8BxGVBVys4Q1C0pkapBnx87Kt7BpB8tDfU5fzicUOAUCXyS6cVYte9gC2nTB08d_xMY31QSPSLY4NKQju6s18hXHghzNsW9DRtXmbNrQ-nYOiJ1qg_vo_eQR47iPN93j_Crzm2LiB75lggBRcu5ANPuqJWwH/s500/3955803d-cf2e-470d-9925-3fd1a3f42cca.jpg
ភាពល្បីល្បាញរបស់លោកតា ស៊ីន ស៊ីសាមុត បានមកពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រស់ជាតិ អន្លង់អន្លោច សប្បាយ កម្សត់ខ្លោចផ្សារផ្សេងៗ។ បទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត សរុបមានចំនួន១២០០បទ ដែលក្នុងនោះជាស្នាដៃនិពន្ធផ្ទាល់ពីលោកតា ក៏ដូចជាជាមួយដៃគូអ្នកនិពន្ធនិងផលិតកម្មនានាកាលពីសម័យនោះ៕

ឡូរីន ថាមិនខ្លាចអ្នកណាដណ្តើម វណ្ណដា ទេខ្លាចតែផ្ទះលេខ២ប៉ុណ្ណោះ

0

ទន្ទឹមនឹងតារារ៉េប វណ្ណដា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងស្រាប់តែមានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនបែរនិយាយថា វណ្ណដា គឺជាជនជាតិថៃ និងធ្លាយដល់ថា វណ្ណដា កូនអ្នកខេត្តសុរិន្ទ និងជាអ្នកខេត្តបុរីរម្យជាដើម។ ឃើញមានការលើកឡើងពីអ្នកលេងបណ្តាញសង្គមថៃ វណ្ណដា ជាជនជាតិថៃបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាហួសចិត្តយ៉ាងខ្លាំងខណៈស្រីស្អាត ឡូរីន សង្សារ វណ្ណដា ថារាល់ថ្ងៃមិនខ្លាចអ្នកណាដណ្តើម វណ្ណដា ចេញពីនាងនោះទេ ប៉ុន្តែខ្លាចតែផ្ទះលេខ២ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAo_MeyzISMisjvekdQHNPAU_CW7Z4-XkpS7rLHd8U4AA_lLedl2wY3ppbO6Iik12VRUhEbemTK2DiCXXGqjfa19RTxO_F7RcWlTO8cV5KphCAUNPzKaQtSZeNHyeEc6bBs2mxOvq_c1Abl85wlrya3gMQLgfUpU4LplCj4HCTGSV-uM-gmfWAQAqCeCo-/s1799/image_2024-08-05_12-15-39.png

ដូចមហាជនជ្រាបមកហើយថាចំណងស្នេហ៍ តារារ៉េប វណ្ណដា និងស្រីស្អាត តែងតែជាទីចាប់អារម្មណ៍របស់មហាជនមិនថាអ្នកទាំងពីរមានសកម្មភាពអ្វីក៏ដោយឱ្យតែធ្លាយនៅលើបណ្តាញសង្គមគឺមានការចែករំលែកបន្តរាប់ពាន់រាប់ម៉ឺននាក់។ ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះមុន វណ្ណដា ចេញទៅប្រទេសបារាំងសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ គូស្នេហ៍មួយគូនេះបានអង្គុយក្នុងរថយន្ត លើកៅអីតែមួយបង្ហាញភាពផ្អែមល្អែបថើបគ្នាមិនក្រែងចិត្តអ្នកគាំទ្រសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw1QX5DqiXdqSbIh5IvbjHY0N896fnCyCoVf3-0TV546NU-B_NnVUKRNCKPLVfOTisA-PjYBjR5pHItiu_8hdvsWWcnCbxd-6UVDq8cVrQuJWPaORNNcvZ88Kw5UQdNazJyc7I6wZjRS55HCFYiLj36RfeCeQs09sx68_a-d1cXNOVVGhiYvR9L-NtBIC1/s1284/image_2024-08-05_12-15-41.png

ឡូរីន ក៏មិនភ្លេចបង្ហាញនូវអារម្មណ៍មានមោទនភាពចំពោះគូស្នេហ៍ដូចគ្នាដែលបានលើកតម្កើនកិត្តិយសជាតិនៅលើឆាកអន្តរជាតិមានការសាទរពីប្រជាជនសឹងពេញប្រទេសថ្នាក់ដឹកនាំធំៗ និងអ្នកក្នុងចង្កោមសិល្បៈជាដើម។ ស្របពេលជាមួយនឹងការចាប់អារម្មណ៍ទៅលើតារារ៉េប វណ្ណដា មានមុខមាត់ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំលើពិភពលោកអ្នកលេងបណ្តាញសង្គមក្បែរខាងកម្ពុជាគឺប្រទេសថៃបានរកទំនុកលើកឡើងផ្សេងៗចំពោះតារាចម្រៀងរូបនេះរហូតដល់ថ្នាក់អ្នកលេងបណ្តាញសង្គមថៃខ្លះបែរជាលើកឡើងថា វណ្ណដា ជាជនជាតិថៃ និងអ្នកខ្លះថា វណ្ណដា ជាអ្នកខេត្តបុរីរម្យនិងខេត្តសុរិន្ទជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXCNF8l1tidJUj9QNi_c3GAzEValn_oXxxhuBpcNjXRccKJFJ-81-0SY-ex4hXNKcXkgOJA4bY3Z83GkM1OWwXqTxuJ4rCe-g8hjYllAvkBWDfnPSoAnkBU6qAF2zToLH8dGMzIbDWi0Wl0_RmVBhjXj0D7TEMkAqRHze1KIELUTlQhq7tLaWADrMR8ORp/s1452/image_2024-08-05_12-15-45.png

ការលើកឡើងដ៏ហួសចិត្តនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះសំណើចជាខ្លាំងយូរៗទៅសូម្បីតែ វណ្ណដា ក៏ផ្ទះលេខ២ចង់បានដែរ។

ជាមួយគ្នានេះ ទន្ទឹមនឹងផ្ទះលេខ២ចង់បាន វណ្ណដា ក្លាយជាធនធានសម្រាប់ប្រទេសថៃនេះស្រីស្អាត ឡូរីន សង្សារ វណ្ណដា ក៏បាននិយាយលេងសើចដែរថា រាល់ថ្ងៃនេះនាងមិនខ្លាចនរណាដណ្តើម វណ្ណដា នោះទេ ខ្លាចតែខាងផ្ទះលេខ២ប៉ុណ្ណោះ ប៉ុន្តែសំណេររបស់នាងបានបាត់ចេញពីបណ្តាញសង្គមហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv_WzcCKRyD3P2JPILiDPjSoUvKkugxQSRurkM3sqPNGNhg0zKhnC0-4qnc_gAhdkE9d7SPiehY6E7Ap5LlpMwL6-0XUqNcAmcX25eBm7a_SDkfFpb7gEwIuF1xbl-vRfeDy7DWI4aWcl99TlKRYwE34g8WaKFoLl54wi1o9_Lh2M8ApXn2IA_XozeFwS8/s1980/image_2024-08-05_12-15-44.png

គួរបញ្ជាក់ថា វណ្ណដា និង ឡូរីន បានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ រយៈពេលជាង១ឆ្នាំមកនេះ ជារឿយៗគូស្នេហ៍នេះបានចំណាយពេលផ្អែមល្អែមជាមួយគ្នានិងបង្ហាញជូនអ្នកគាំទ្រដូចគ្នា។ ជុំវិញទំនាក់ទំនងរបស់ពួកគេក៏ធ្លាប់លេចពាក្យចចាមអារ៉ាមថាបែកគ្នាផងដែរ ប៉ុន្តែត្រូវបាន ឡូរីន ធ្លាប់ចេញមកបញ្ជាក់ថាពុំមានរឿងបែបនេះនោះទេ ខណៈពេលខ្លះពួកគេមិនអាចបង្ហាញអ្វីគ្រប់សព្វជូនអ្នកគាំទ្របានទាំងអស់ឡើយ៕

ចិត្ត កញ្ចនា ធ្វើឱ្យប្រជាជនកូរ៉េភ្ញាក់ផ្អើលខ្លាំង

0

តារាចម្រៀង ចិត្ត កញ្ចនា បានធ្វើឱ្យប្រជាជនកូរ៉េដែលចូលរួមទស្សនាផ្ទាល់ក្នុងអំឡុងការសម្តែងរបស់នាងតំណាងឱ្យប្រទេសកម្ពុជាក្នុងមហោស្រពអន្តរជាតិ Round Festival ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភាពភ្ញាក់ផ្អើលនេះដោយសារតែ កញ្ចនា បានបកស្រាយបទចម្រៀងរបស់ខ្លួនជាភាសាកូរ៉េ និង បន្ទាប់មកជាភាសាខ្មែរដើម្បីឱ្យអ្នកចូលរួមទស្សនាបានយល់ពីអត្ថន័យចម្រៀងរបស់ខ្លួន។ ការសម្តែងរបស់ កញ្ចនា ដោយទឹកដមសំឡេងពីរោះរណ្តំធ្វើឱ្យមានការសាទរយ៉ាងច្រើនពីសំណាកទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6bFGk99jjsCVAuUizvHSCyyNLdenmzXcNnFh-y6yUgUiKJHSx5oxLPCj2pzdIabHDKX_3frhRWUixl1YhURQAiuoumylUSGkDpqKjb-RtzTAlBD1alFjXLFW1JDlekR_iy94BQ_rS92gFOT-DQ0ejy8NvUocYde1VKX4515L1Gd7pDwEWvZ50QpCybZDX/s1800/image_2024-08-13_14-02-18.png

គេចាំបានថាកាលពីខែឧសភា កន្លងមកតារាចម្រៀង ចិត្ត កញ្ចនា បានបង្ហើបប្រាប់ទស្សនិកជនថានាងត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកម្ពុជាដើម្បីចូលរួមសម្តែងនៅមហោស្រពអន្តរជាតិ Round Festival ប្រទេសកូរ៉េ ឆ្នាំ២០២៤។ ការប្រកាសនេះបានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រផងបានសម្តែងនូវក្តីអបអរចំពោះនាងបន្ទាប់ពីខិតខំលើអាជីពសិល្បៈរាប់ឆ្នាំមានឱកាសតំណាងប្រទេសរបស់ខ្លួននៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1KLcDDGJbWLkrgWigAvBcTNaJN5RVwTwlvyrCkqbO_liwlu93rl0NbNizfkn-qNmAbMMAkV1-WN1SP059JolDzER2zc3EB36mIDHZwsV9837Wy7q1KECLH4QO7N5t1GfG_2O_L6oHJJNsX78jc8swB4gOOrEVNUHrcfXsu4QSdo-MwfEoUtgOGftGHGm/s1800/image_2024-08-13_14-02-22.png

ការចូលរួមរបស់ ចិត្ត កញ្ចនា ដែលតំណាងប្រទេសកម្ពុជា រួមជាមួយសិល្បករដែលតំណាងប្រទេសក្នុងតំបន់អាស៊ាននិងកូរ៉េ គឺបានចាក់ផ្សាយជាផ្លូវការហើយកាលពីពេលថ្មីៗនេះហើយបានបង្ហាញឱ្យឃើញថាសិល្បការិនីកម្ពុជាពិតជាធ្វើបានល្អនិងធ្វើឱ្យប្រជាជនកូរ៉េមានការភ្ញាក់ផ្អើលចំពោះនាងជាខ្លាំង។ ឆាកការប្រគំតន្រ្តីមហោស្រពអន្តរជាតិ Round Festival ឆ្នាំ២០២៤ គឺធ្វើឡើងនៅ KBS Busan Hall ដែលមានសភាពធំនិងស្រស់ស្អាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxNn3JivE57Q0NNoyPmQveAScVRepFjF5Ztzs3lUOQY8wxh_pIHe07DSTzoJxKQy8NcQJl5iJMRC-qZgwcIm_RVkG8VI3UJ9OTtLtYSb65Uy1hj6erCR8mcY0anfOkk6AKBVUkZ6gnYFKU4YjtGH9nGnXrpwIY65SoPSIBuh1MRiAjxeyKSocpQ_ks2TTI/s1800/image_2024-08-13_14-02-23.png

នៅវគ្គដំបូងរបស់ខ្លួន ចិត្ត កញ្ចនា បានបកស្រាយបទចម្រៀងផ្ទាល់ខ្លួនមានចំណងជើងថា «Missing You» រួមជាមួយការស្វាគមន៍ និងទទួលបានសំឡេងហ៊ោពេញស្ទូឌីយូ ខណៈតារាចម្រៀងស្រីរូបនេះបានបញ្ចេញទឹកដមសំឡេងដ៏ពីរោះរបស់ខ្លួនហើយមួយបទនេះក៏មានឧបករណ៍ខ្មែរផងដែរ។ ក្នុងវគ្គទី២ កញ្ចនា បានធ្វើឱ្យប្រជាជនកូរ៉េកាន់តែមានភាពភ្ញាក់ផ្អើលទ្វេដងបន្ទាប់ពីនាងបានបង្ហើរសំឡេងចម្រៀងរបស់ខ្លួនជាភាសាកូរ៉េដើម្បីឱ្យប្រជាជនកូរ៉េបានយល់ពីអត្ថន័យបទចម្រៀងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ90GfkeaG37K3S0GH1Ai6p19nsqaAw0sBSCR88Shj5jKXi7lnk9oeBomd4wHKiMjAXTJjnqmjYD2Iw6W9D3JwWWP7nlsHLJGNOWoz4BS6wRAoUhn7U06vfC_nr6x9Smcc1cvD4499vuWMKUB6xt738xxx55r3dx2vtUtk9u-WP6CXPauPql5m9SBJoiK_/s1800/image_2024-08-13_14-02-25.png

ការបកស្រាយចម្រៀងលើកទី២ កញ្ចនា បានជ្រើសបទ «កម្លាំងចិត្ត» ដោយដំបូងច្រៀងជាភាសាកូរ៉េ ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញhall និងបន្ទាប់មក កញ្ចនា បានបកស្រាយជាភាសាខ្មែរវិញ។ វត្តមានរបស់តារាចម្រៀងស្រីរូបនេះដែលតំណាងឱ្យប្រទេសកម្ពុជាគឺពិតជាធ្វើឱ្យអន្តរជាតិមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ផងដែរ។ ការសម្តែងលើកនេះ ចិត្ត កញ្ចនា គឺបានបង្ហាញអារម្មណ៍រំភើបរីករាយខ្លាំងមែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0tgoj09mq97jduC-EJ0FdO2TIjxKDGR7O_3OjbUBtsx-Onoz8rYXYavx7Z-4H6TZjcI861Vu6Q6ajCqmLB91oTJzvkD0Rcg8j_kof52fjv2TQOEG8JAufy9ip8Yi_IVq8R0kDfMS-UlLcb_bMVF7ZqwlJEwlrTOk2iUBpou9dV35XrKwcvmopaCoT9x94/s2048/image_2024-08-13_14-02-27.png

គួរបញ្ជាក់ថានៅឆ្នាំ ២០២៣ មហោស្រពតន្ត្រីអាស៊ាននិងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានសិល្បករចំនួន ១៨នាក់មកពីប្រទេសចំនួន ១១ រួមទាំងប្រទេសកូរ៉េផងដែរ។ ឆ្នាំមុននេះតារាចម្រៀង មាស សុខសោភា និង ចេន បានតំណាងឱ្យកម្ពុជាដោយបានបង្ហើរសំនៀងដ៏ពីរណ្តំក្រោមបទចម្រៀងមានចំណងជើងថា «គូគ្រង»៕

មិនបកស្រាយរឿងចាប់វាស់កម្ពស់តែ 4T5 បែរដាក់រូបប្រូហ្វាល់ថ្មីនិងប្រកាសលក់អាល់ប៊ុមធ្វើរំភើយ

0

តារារ៉េប 4T5 បានធ្វើអ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេព្រោះតែមានរូបភាពចែករំលែកពេញបណ្តាញសង្គមគឺរូបលោកនិងអ្នកផ្សេងទៀតត្រូវបានសមត្ថកិច្ចចាប់វាស់កម្ពស់បើតាមប្រភពខ្លះបង្ហាញថាជាករណីហិង្សាដែលបង្កឡើងនៅប៉ោយប៉ែត។ ទោះយ៉ាងណា តារារ៉េប4T5 មិនបានបកស្រាយពីរូបភាពវាស់កម្ពស់របស់ខ្លួនឡើយបែរជាយករូបភាពវាស់កម្ពស់នោះមកតាំងជារូបប្រូហ្វាល់ថ្មីនិងប្រកាសលក់អាល់ប៊ុមខ្លួនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggg-OnLEQddz0GuV0Sml3OX8xpwXGEfpko7nv8nTbZYWq6-V8_XWeWOpZY-yE53lAjmxPRBClj-P1vZS2Q9ZuJfh216tyIQkyLU7JrXLz68qq9iaO0vRF1_eRFeQHbyzroKDebxP7oRCIKN2BQnSJtW2dgTQzXotd4NFBStYLTK_9MJm8zuV6fqRA-lnAd/s2048/441452158_986220236209947_8452709152262337259_n.jpg

កាលពីព្រឹកថ្ងៃទី១២ សីហា ទស្សនិកជនអ្នកតាមដានវិស័យរ៉េបមានការភ្ញាក់មិនតិចនោះទេព្រោះរូបភាពរបស់តារារ៉េប 4T5 ត្រូវបានសមត្ថកិច្ចចាប់វាស់កម្ពស់និងចូលប៉ុស្តិ៍ប៉ូលិសបានល្បីខ្ទរខ្ទារចែករំលែកបន្តបន្ទាប់ពីមួយទៅមួយដោយមិនដឹងពីមូលហេតុនៃការចាប់វាស់កម្ពស់នោះទេ។ លើសពីនេះទៅទៀត តាមការចែករំលែកបន្តគ្នាបានបញ្ជាក់ថាការវាស់កម្ពស់នេះមិនមែនជាការថត MV ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih4lF8uv3Yy9XNRvm6GZQJMc-0P1BI6no_NOLyEHLkZg2gg2NaDyD9HBIJKuZ-4wYgcFXZma4DaEFxCY0MkNsrMBCD8REKZAFvoaXE_672ShCa0ICZjoUgmEb5kESH4CyY6NiuZH8vwoZeJU0EqYSLkLNaQgFmkYRuufz_oBYsPcpRNc4r6pT_WP0teBHK/s2048/453407667_1020296062802364_5257878923688468066_n.jpg

តាមប្រភពបឋម បានឱ្យដឹងថាការវាស់កម្ពស់របស់ 4T5 និងគ្នីគ្នាគឺជាករណីប្រើប្រាស់អំពើហិង្សានៅតាមទីសាធារណៈកើតឡើងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយសមត្ថកិច្ចអាវុធហត្ថបានបញ្ជូលមកក្រុងសិរីសោភ័ណ្ឌដើម្បីបន្តនីតិវិធីដើម្បីដោះស្រាយបន្ត ប៉ុន្តែការដោះស្រាយយ៉ាងណាមិនមានការបញ្ជាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqWfXU7IDlN1jNgXR2RJWBFg1kD38PHjRCGeLxLCU12cjS3ePLfpBO9EFgkC84Rv5S_dkQ0UuVRSY0V5rAV_Wu5lIM1VymB6wdETuuxZrNoLG7OUja2DWdCxrXLUg2oWyq6OmSYQFOccRoPhHeQldZ3PWiY4F67l9yWzuoqtox-QG45Oz8TDDAiI122GIn/s1294/450005302_1003540011144636_6031163336348389745_n.jpg

បន្ទាប់ពីមានការភ្ញាក់ផ្អើលចំពោះដំណឹងដែរតារារ៉េប 4T5 ត្រូវសមត្ថកិច្ចចាប់វាស់កម្ពស់បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងចង់ឱ្យសាមីខ្លួនបញ្ជាក់ពីដើមហេតុនេះផងដែរថាមានរឿងអ្វីឱ្យពិតប្រាកដ។ ទោះយ៉ាងណា អ្នកគាំទ្រមានការភ្ញាក់ផ្អើលប៉ុន្តែងាកទៅកាន់ 4T5 មិនបានបកស្រាយរូបភាពដែលត្រូវបានចែករំលែកពាសពេញបណ្តាញសង្គមឡើយ។

តារារ៉េបរូបនេះបានធ្វើឱ្យអ្នកគាំទ្រហួសចិត្តវិញព្រោះ 4T5 បែរជាយករូបភាពវាស់កម្ពស់របស់ខ្លួនមកតាំងជាប្រូហ្វាល់ថ្មី ថែមទាំងប្រកាសលក់អាល់ប៊ុមរបស់ខ្លួនវិញដែលទំនងករណីហិង្សាត្រូវបានដោះស្រាយរួចរាល់ហើយដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8ikvRgcCbilsxAzosZ6StV5dNS8N0gUpewRV1IMKQZsqsRMdRLg5tP8wdeDiL5x7DLr1GaBkd6JkjunRfs7IqMqQCneihyHNuRWhXWtGqCW0Dr2elVtznPJA0d2E0vKmFHF9-OdavEU3HuiTeVNw8A4a8mpoqMLh9bS5ietG6fueP5fLOdABYq71mp6Hn/s762/image_2024-08-13_10-21-21.png

គួរបញ្ជាក់ថា 4T5 គឺជាតារារ៉េបមួយរូបដែលជាអតីតសិល្បករក្នុងផលិតកម្ម CG ។ បទរបស់លោកនៅលើឆាណែលយូធូបផ្ទាល់ដែលមានការចូលស្តាប់ច្រើនជាងគេមានចំណងជើងថា «ជីវិតវាគ្រាន់ជារឿងព្រេង» មានការទស្សនាជាង៧លានដង។ នៅក្នុងផលិតកម្ម CG មានបទដូចជា «នាងកុហក» មានការស្តាប់ជាង២១លានដង និងបទ «កូនជ្រូកទាំងបី» Feat ជាមួយ Kingchi មានការស្តាប់ជាង២៥លានដង៕

ឱក សុគន្ធកញ្ញា មានមោទនភាពនិងថា វណ្ណដា ជាបុរសមិននិយាយអ្វីច្រើនតែនឹងធ្វើតែម្តង

0

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បានសម្តែងនូវអារម្មណ៍មានមោទនភាពចំពោះតារារ៉េប វណ្ណដា ដែលបានក្តោបឱកាសធំសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤។ លើសពីនេះតារាចម្រៀងក្រសោបភាពល្បីល្បាញមិនរីងស្ងួតរូបនេះបានលើកឡើងថា វណ្ណដា គឺជាបុរសម្នាក់មិននិយាយអ្វីច្រើនប៉ុន្តែនឹងធ្វើឱ្យឃើញតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGD51kGHNys3ZmGuHgJZuJHXpfvF7q6y29VlmOtqGtlJYeHRB0N8_zN1HkLnPfLmXy3OJDZX5TlI5kbSKItplhgJMiAYLyYuESJ60ut_ESdxZjS1BC1sVuSnWKl8kp8zoBAlyDTfgngbvTvU2x5ZpBDYy-3ZHDt9d2ZoHI3oge9U7qnTTZ7dOrEiAK34AY/s1191/image_2024-08-13_09-30-32%20(2).png

ទស្សនិកជនជ្រាបមកហើយថា វណ្ណដា គឺជាសិល្បកររ៉េបដំបូងបានបំបែកប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្នុងការចូលរួមសម្តែងក្នុងមហាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោកដែលបារាំងធ្វើជាម្ចាស់ផ្ទះខណៈមានការទស្សនារាប់លាននាក់នៅទូទាំងពិភពលោក។ ប្រការនេះបានធ្វើឱ្យ វណ្ណដា ទទួលបានការចាប់អារម្មណ៍ភ្លូកភ្លូកដីមានការចុះផ្សាយពីកាសែតធំៗទាំងជាតិនិងអន្តរជាតិ។ ក្នុងនោះថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជាក៏បានកោតសរសើរចំពោះសិល្បករ វណ្ណដា តារាចម្រៀងប្រចាំផលិតកម្មបារមី ព្រោះវត្តមានរបស់លោកបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfaEMLvDFFMOWDNc5HB0VywCWzFmCUnpdnsO0HDmklZSUHOv9z7Bvm8wjspZCgifJmyuz5x4tiRPABo3kHCUgYBqill_HtZt4XliQinPq1gahZVMWdkq-SZ8t-VkdOg7JolnGNkb-8z4pxCUaGl_rqktDZ3GMHbcTwrnC48tKHJ-55mdfUV4UU49txIrkg/s2048/image_2024-08-12_09-00-41.png

ភាពភ្ញាក់ផ្អើលពេញដោយអារម្មណ៍មោទនភាពនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានពោលពាក្យខ្លីទៅកាន់ ម៉ាន់ វណ្ណដា ជាសិស្សប្អូនជំនាន់ក្រោយផងដែរ។ អ្នកនាងបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនពេញដោយអារម្មណ៍រំភើបមានមោទនភាពថា «បុរសម្នាក់នេះ មិននិយាយអ្វីច្រើន តែបុរសម្នាក់នេះនឹងធ្វើឱ្យអ្នកឃើញ So Proud of you»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVWNftOzmNLU1Sh3lJW2rDpXVGybu4Ne2fqITZumRuw53G1Kin3yfJyKtCfeQR12Ff6nIr8Rb_I28ry9bcmeKHZ1X-dIDfM2NhT2aLqzjfC9LXhORpUE1cuk9oTzt4X1BynqS5uvlXycS-qpi-JWxZ7weBabUQ9q4U6drcuA8v62WxrgVTnS6GqXcbXh_0/s2048/image_2024-08-13_09-12-39.png

គួរបញ្ជាក់ថាកាលពីកន្លងទៅនេះក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោតារាចម្រៀង ឱក សុគន្ធកញ្ញា និង វណ្ណដា បានធ្វើឱ្យបណ្តាញសង្គមកក្រើកយ៉ាងខ្លាំងហើយតារាទាំងពីរដួងបានបង្ហាញកាយវិការដ៏គួរឱ្យស្រលាញ់ធ្វើឱ្យអ្នកគាំទ្ររំភើបពន់ពេក។ កាលពីឆ្នាំ២០២៣ អ្នកទាំងពីររួមទាំងតារាចម្រៀងផ្សេងទៀតមានឱកាសបានរួមការងារជាមួយគ្នាជាមួយព្រឹត្តិការណ៍ផ្សព្វផ្សាយចរាចរណ៍ មានការប្រគំតន្ដ្រី ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rxkx2AexN4-pNKtowFle_luEL83wFVVP0Eh4dLJTroWyCyG3kj0snXnVwEAIe1ChQvMEBNLESE9YXSXpm19WhPh6baIAnsB6uNNn6_nXUCdCy8IU-fEnKO53tFR90yP8-1cXowzcLEAdocDqY_Zd8TrCeXXoqD5a23rfplW2fSw24YEqMHhviqC9LVCp/s1440/image_2024-08-13_09-17-53%20(2).png

ខាត់ វៃហាំង ស្ងប់ស្ងែង វណ្ណដា ខ្លាំងដាក់សមត្ថភាពជាដើមទន់ និងបង្កើតឆន្ទៈទើបឱកាសឈរនៅលើពិភពលោក

0

តារាសម្តែងប្រុសជួរមុខប្រចាំប្រទេសកម្ពុជា លោក ខាត់ វៃហាំង បានពោលស្ងប់ស្ងែងទៅកាន់តារារ៉េប វណ្ណដា បន្ទាប់ពីបង្ហាញវត្តមានលើឆាកក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលឱកាសនេះជាក្ដីស្រមៃសម្រាប់តារាចម្រៀងទូទាំងពភពលោក។ ក្នុងនោះលោកបានលើកឡើងដែរថា វណ្ណដា បានសាងភាពល្បីល្បាញដោយដាក់សមត្ថភាព ជាដើមទន់ ឈរលើចក្ខុវិស័យស្រលាញ់បង្កើតថ្មីមិនរើសអើងបង្កើតឆន្ទៈទើបឈរដល់ចំណុចមួយដែលខ្ពស់បែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgST2vwDY-nh5iVVouiKV8O05e5XB6OxV6QYCn_sLR-U_rEWNomD9mc9XUOr9eB0m922TBjuRxBeio-3ysP9yNHvgCuu4TQYwuYVGehsbr9dfOL2JJUCilg30ezDkoIaugXfrU2uVqLa_9Elx-hCqjIsCTo2kirR6w-p3qid_zMDfgk6QLn8jnZMx2NBnq5/s2048/image_2024-08-12_16-21-15.png

នៅល្ងាចថ្ងៃទី១២ សីហា នេះ តារាសម្តែង ខាត់ វៃហាំង បានពោលពាក្យពេចន៍ចេញពីបេះដូងក្នុងនាមជាកូនខ្មែរមួយរូបទៅកាន់តារារ៉េប វណ្ណដា ក្នុងការធ្វើឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈ និងនៅទូទាំងពិភពលោកចាប់អារម្មណ៍មកកាន់កម្ពុជាបន្ថែមទៀតតាមរយៈវិស័យតន្រ្តី។ លោកបានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃនេះមានមោទភាពណាស់ ចំពោះកូនខ្មែរ លោក វណ្ណដា តារារ៉េប កម្ពុជាដ៏ល្បីផ្ដល់ព្រឹត្តការណ៍មួយនេះសំរាប់កម្ពុជា។ព្រឹត្តិការណ៍អស្ចារ្យៗ បែបនេះ មិនមែនចេះតែកើតឡើងដោយចៃដន្យ ហើយចេះតែកើតឡើងដោយងាយៗនោះទេ»។ មិនមែនចូលរួមទស្សនាទេ តែគាត់ឈរច្រៀងចម្រៀងខ្មែរ លើកឆាកកម្មវិធីពិភពលោក ដែលមនុស្សទូទាំងពិភពលោកកំពុងទស្សនា) ជឿថាវាក៏ ជាក្ដីស្រមៃសំរាប់តារាចម្រៀងទូទាំងពភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLNf9NSaHvWDo9nAttZfHLPrNGHgi7jo_TZJHBAXxnu2ahGF3Q7MR-ojdEYDohgERCyvg5EufeNWOGw1usJOCaa6B2L8fWtIrTQzn_6gbjWVaYw_a-gbCgsTkf4i8WYj5NsVVZlLsviziyXLe9x8lzParQXGOLMfzoRrY4TO1L-kUEnUvWTtSvQI_TUSl_/s2048/image_2024-08-13_09-12-36.png

វៃហាំង បានបន្ថែមទៀតថា «វណ្ណដា គាត់បានសាងភាពល្បីល្បាញ ដោយដាក់សមត្ថភាព ជាដើមទន់ ឈរលើចក្ខុវិស័យ ស្រលាញ់បង្កើតថ្មី មិនរើសអើង តូចទាប ក្រីក្រ ផ្ដល់កម្លាំងចិត្ត បំពេញក្ដីស្រមៃ ដុតបំផ្លាញភាពទន់ខ្សោយ បង្កើនបង្កើតឆន្ទៈ ដល់កូនខ្មែរនូវក្ដីសង្ឃឹម ដែលនឹងអាចធ្វើបានហើយបង្ហាញឱ្យឃើញថា ឱកាសនឹងមានសំរាប់អ្នកមិនថាពិភពលោកធំប៉ុណ្ណា ហ៊ានប្រើចំណេះចំណាញខ្លួនឱ្យចំគោលដៅ ដូចគាត់ជាតារាចម្រៀងរ៉េបម្នាក់ដែល សាង Credit ពីមួយជំហ៊ានទៅមួយជំហ៊ាន ដូចគ្រប់គ្នាបានឃើញកន្លងមក ហើយ ឈ្ពោះជំហ៊ានបានយ៉ាងល្អ ដែលគ្រប់គ្នាស្មានមិនដល់និយាយថា (មោទនភាព)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-iSqB_rc8qIBNRGeAcOtEzx2DyMKM3OhBU5DdYQAUCknvLwXfcwuSKLqxNSHPwlP7uK8bVNWGc6tz-uFEc8co_HLYl4xZ_pk_Wd6CQ7vi8np0R0kGnR9CxSGZG2lNCpSBLPeM573gtE8nGZkSevFilx3P_iPxzCiTgux8ZwgU6OdZxJBZ9P-AP9-EW24O/s2048/image_2024-08-12_16-21-16.png

តួឯកប្រុសរូបនេះលើកឡើងទៀតថា «ថ្ងៃនេះគាត់ទៅដល់ហើយហើយធ្វើវា ឈរច្រៀងលើឆាក កម្មវិធីលំដាប់ពិភពលោក ក្នុងនាម តារារ៉េបដ៏ល្បីក្នុងតំបន់ Asia សញ្ជាតិខ្មែរ មកពីប្រទេកម្ពុជា បង្ហាញខ្លួនក្នុងព្រឹត្តការណ៍បិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ យ៉ាងអស្ចារ្យ ។ ពាក្យថា (ល្បី) ល្បីបែបណាក៏មាន តែ(ល្បីដោយការសាង និង សន្សំ credit ល្អៗ ហើយចេញពីមាត់អ្នកគាំទ្រ ) បង្កើតព្រឹត្តការណ៍ អស្ចារ្យសំរាប់ជាតិ ហើយ ទទួលបានការគាំទ្រ មិនចេះរីងស្ងួត ទាំងនេះជារូបមន្ត សំរាប់ទំពាំងស្នងឫស្សីគួរតែទុកជាគំរូ គឺ វាមានតំលៃណាស់ ដូចគាត់ចឹង មិនចំបាច់បង្ខំ ឱ្យនរណាសរសើរ ស្ញប់ស្ញែង ជួយផ្សព្វផ្សាយទេ តែឥទ្ធិពល និងអ្វីគាត់កំពុងធ្វើ គាត់បានឆក់យកបេះដូងអ្នកគាំទ្រ និង ជនជាតិកម្ពុជា ដែលចូលរួម បានស្ម័គ្រចិត្តធ្វើវា ដោយចេញពីចិត្ត បេះដូង និង ដោយមានមោទភាព ចំពោះគាត់ និងក្រុមការងារគាត់ផងដែរ។ជូនពរ លោក វណ្ណដា និង ក្រុមការងារ មានសុខភាពល្អ សំណាងល្អ និង កាន់តែជោគជ័យ ..
« ខ្ញុំសូមទោសទុកជាមុន បើសិនសំណេរខ្ញុំ មានត្រង់ណាមិនសមរម្យ នេះគ្រាន់ជាការមើលឃើញរបស់ខ្ញុំប៉ុណ្ណោះ ហើយ ក៏ចង់អបអរសាទ និង អគុណ លោក វណ្ណដា »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfaEMLvDFFMOWDNc5HB0VywCWzFmCUnpdnsO0HDmklZSUHOv9z7Bvm8wjspZCgifJmyuz5x4tiRPABo3kHCUgYBqill_HtZt4XliQinPq1gahZVMWdkq-SZ8t-VkdOg7JolnGNkb-8z4pxCUaGl_rqktDZ3GMHbcTwrnC48tKHJ-55mdfUV4UU49txIrkg/s2048/image_2024-08-12_09-00-41.png

មិនត្រឹមតែតារាសម្តែង ខាត់ វៃហាំង ប៉ុណ្ណោះទេដែលបង្ហាញការអបអរមានមោទនភាពចំពោះ វណ្ណដា ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងនានា មហាជន អ្នកក្នុងចង្កោមសិល្បៈគឺបានចូលរួមអបអរសាទរកក្រើកពេញស្រុកខ្មែរនិងអន្តរជាតិ៕

សាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រម ដាក់ទោសមនុស្ស២នាក់អស់មួយជីវិត ពីបទជួញដូរគ្រឿងញៀន

0

នៅរសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ២នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ៨០ លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjutafCd8xDwkWlR_3jVNJ4SJ40odF8VyUu9PzBp21WzZzGjo-R_45CTsDRN-i8OPRmFTRFOgIEG5QSEVyM58bYAK6i2R22izEEItKz_0ecnlA3z4awfq2XegNIOcMy73Dzuv8Ta-_5juHx2eBa1y0pcAg6i1v19B8_H4OdL1hJtuLlUpScrbDccQoHBKlp/s1080/image_2024-08-13_16-39-12.png

អ្នកទាំងពីរ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់៥៨គីឡូ និង៨៤៨ ក្រាម និងបទសម្អាតប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqN1YWKpHpXRX5Q-MOwNf20XCLsQC3K7CN6eN7yQeHehx-BLLk_540Zv9cwVQjWX5BZOfueOJdfvQ9eUYaN-AjjqAjaT0kIYNUDN7yPckWaf3X0vwXB9T0qS9JNZuZg-SdqDNAGdT0bPi95Pcx7NodH2KMNTa16Z1MXGwlVNyUAnb6ouo1CaFnhhcxgPR/s1158/image_2024-08-13_16-39-19.png

ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២:១០នាទីរំលងអាធ្រាត ដោយជនសង្ស័យឃាត់ខ្លួនបានចំនួន០២នាក់៖

១.ឈ្មោះ អ៊ាន រដ្ឋនី ភេទប្រុស អាយុ ៣៨ឆ្នាំ
២.ឈ្មោះ ភ័ណ្ឌ សុគុណ ភេទប្រុស អាយុ ៣១ឆ្នាំ

វត្ថុតាងឃាត់បានសារធាតុញៀន(ខេតាមីន) ចំនួន ២០ដុំ ទម្ងន់ ២០គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលីពណ៌ទឹកប៊ិចចំនួនមួយ និងចំនួន១០ដុំទៀត ទម្ងន់១០ គីឡូក្រាម លាក់ទុកក្នុងបាតរថយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw3jEaNwADCzwb44yNI5bUHCwq7WR0K8A3hy4z2c7XdmI_0UrhrphmpE2n0NQPKrm80TEo6_o2_fanHJ3P-CCn6rzWaSH_LTSQqunYx8uMfv2VPt7RDJ34jXJX8pJb1gSeF5V-sMHgpysKdgm5VY6OZyqhYBq_sflyePhuv3EJk-qskwFr3nWdcIXWwWqT/s1173/image_2024-08-13_16-39-40.png

លុះដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានឈានទៅដល់ការរឹបអូសបានគ្រឿងញៀន ២៨គីឡូ ៧៧៨ក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ក្រាម និងកំណត់បានមុខ សញ្ញាមេក្លោងចំនួន ២នាក់ និងបក្ខពួកមួយចំនួនទៀត៕

 

មនុស្សដែលមានទម្លាប់ញ៉ាំអាហារលឿនៗ អាចប្រឈមនឹងជំងឺគ្រោះ.ថ្នាក់ទាំងនេះ!

0

ទម្លាប់នៃការញ៉ាំអាហាររបស់មនុស្សម្នាក់ៗគឺខុសៗគ្នា ដោយអ្នកខ្លះចូលចិត្តញ៉ាំលឿន ហើយខ្លះទៀតក៏ចូលចិត្តញ៉ាំយឺត។ ទោះជាយ៉ាងណាមនុស្សដែលមានទម្លាប់ញ៉ាំអាហារលឿនៗនោះ គឺអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើន ដែលវានឹងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយរបស់យើង ធ្វើឱ្យសុខភាពរាងកាយទ្រុឌទ្រោមជាដើម។ ហេតុនេះហើយមនុស្សដែលមានទម្លាប់ញ៉ាំអាហារលឿនៗ គឺអាចប្រឈមនឹងជំងឺគ្រោះ.ថ្នាក់ដូចខាងក្រោម៖

១.ជំងឺទឹកនោមផ្អែម៖ យោងតាមការសិក្សាពីសាកលវិទ្យាល័យ Lithuanian University of Health Sciences បានឱ្យដឹងថា អ្នកដែលមានទម្លាប់ញ៉ាំអាហារលឿនទំនងជាវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ច្រើនជាងអ្នកញ៉ាំយឺតរហូតដល់ ២.៥ ដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg23y0Q_jxWkufQ71i_BQnC2f7C-_ZwrLmGF1WUCe_toH-L7dSPp-3afQatEbAvAtW1ytk0qggKn9NJCJDM9Hx3xe6xVeJklbUVLyNm_covMoI0nMFJhWKVlJi3WhkVESyjXOdZ2WxqUxUPejIwrlhnkwd3MIK2urGTjNBFjCHj13QG_xRcLGsV5zC6A1bG/s1776/image_2024-08-13_15-39-37.png

២.មហារីកក្រពះ៖ យោងតាមការសិក្សា អ្នកដែលញ៉ាំលឿនទំនងជាមិនបានទំពារអាហារឱ្យម៉ត់ល្អនោះទេ នៅពេលដែលភាគល្អិតអាហារត្រូវបានបញ្ជូនទៅក្រពះដោយបំណែកធំពេក ក្រពះនឹងបញ្ចេញទឹកអាស៊ីតកាន់តែច្រើន ដែលនេះអាចជាមូលហេតុនៃជំងឺក្រពះ និងការចាល់អាស៊ីតនៅពេលអនាគត លើសពីនេះទៀតប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ក៏អាចប្រឈមនឹងជំងឺមហារីកក្រពះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6tLDDYk6inEApN2q5UyBPVsFvVFHAaQgb6rQhDWa4u84mxS6hBqC9eXKmZKioO4EwzPSUcrmGyqFjCfzzPe5QI45yYVCUkLRtAnzWcGQ8htUh_IAz4D1hyphenhyphenY0Gnq9WgDTe7LOfIAPlkU3zhT7BHFjgSjBOjuuD9EfKoKl1N1btvHZkDp-cSiRO75vZb9nw/s1920/image_2024-08-13_15-39-47.png

៣.ហើមពោះ៖ មូលហេតុចម្បងនៃការហើមពោះ គឺដោយសារការជ្រើសរើសអាហារដែលមានប្រតិកម្មជាមួយនឹងប្រព័ន្ធរំលាយអាហារដូចជា អាហារដែលសម្បូរទៅដោយម្សៅ ស្ករ សាច់ ខ្លាញ់ និងការរួមបញ្ចូលនូវទម្លាប់នៃការញ៉ាំលឿនរបស់យើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixpazS0Fj5TTjTzTVBALWqhZ033lbzkb9QIrxL4pDZW2fvtNOuys_zic1KHqRm6zqzsEU4-AOv01fOZxi1JBETil2SE7Q8CHpou8Vn_J6nYGJY1S3t8ig-zV-rRX-APPn9IDdfGOMigGzLlAeB9TN-voASIIXNkPChFfH8ZLwbx6WS5pHg3D0FrrIv8uBH/s1100/image_2024-08-13_15-40-14.png

៤.ជំងឺធាត់៖ ជាការពិតណាស់មនុស្សភាគច្រើនដែលញ៉ាំលឿនច្រើនតែជាអ្នកដែលមិនបានទំពាអាហារឱ្យបានហ្មត់ចត់ល្អ ដែលការទំពាអាហារមិនបានហ្មត់ចត់បែបនេះ នឹងធ្វើឱ្យអ្នកញ៉ាំច្រើនខុសធម្មតា ជាហេតុធ្វើឱ្យអ្នកមានជំងឺធាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8eoGBCpV8i4UGAMwKJiwscr5zPYaWz_nPsDb9NebtMj5sf3quIKrcYOhoHQGY5DurN_gLV_zsjAofKPdvukrjB26ryR_r1dMoBuhgSKw_R4a-W2zuQAOLaOPQ1Xwuo5L4xby7hmn8l-2HHTEcgbpQYCI-LD_jqlw_4bDs-ArVblGC48pR9WarKeOLIIb2/s3072/image_2024-08-13_15-40-23.png
៥.ការពុលអាហារ៖ ៥ ទៅ ១០% នៃការពុលអាហារអាចកំណត់អត្តសញ្ញាណបានតាមរូបរាង រសជាតិ និងក្លិន ដោយអ្នកដែលញ៉ាំលឿននឹងស្គាល់រសជាតិ និងក្លិនអាហារតិចជាងមនុស្សធម្មតា ព្រោះតែប្រញាប់ញ៉ាំពេក ដូច្នេះកាលណាសមត្ថភាពយល់ឃើញទម្រង់ រសជាតិ និងក្លិនតិច ក៏អាចមានហានិភ័យខ្ពស់នៃការពុលអាហារផងដែរ៕

គណបក្សថ្មីមួយលេចរូបរាងឡើង ក្រោយក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត

0

ក្រសួងមហាផ្ទៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សសន្តិភាពជាតិ” ដែលមានអក្សរកាត់ “គ.ស.ជ” របស់លោក រស់ សារ៉ុម។

គណៈបក្សនេះ មានទីស្នាក់ការកណ្តាលនៅភូមិអូរណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដើម្បីទទួលបានសុពលភាព គណបក្សសន្តិភាពជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

គួរបញ្ជាក់ផងដែរថា លោក រស់ សារ៉ុម ធ្លាប់ជាប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា មុននឹងក្លាយជាប្រធានគណបក្ស៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc1_Kub6r4hTWB6ujDroD4zLaP9At-3uJxipGfsyv9gNnnArcx7d6U6dz1WMDkXeeEbH9wHkm1kvZvjkDY3WaIZKovzsFdQ796IYGZBHqiAfKD-_9MjEuZfBgJDlg3KLJbilNIFtFj4uxsjBHV25WXJK0hLyrbvP5XgBn2ezQDkRWKR_q57vYX9pEK7wHB/s1112/photo_2024-08-13_06-56-48.jpg 

 

តិចអត់ដឹងថា ថ្ងៃ១៣ សីហា គឺជាថ្ងៃ «ទិវាដៃឆ្វេងអន្តរជាតិ»

0

តើអ្នកណាខ្លះប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ? តើលោកអ្នកជ្រាបទេថា ថ្ងៃទី១៣ ខែសីហា ត្រូវបានពិភពលោក ចាត់ទុកថា គឺជាថ្ងៃទិវាដៃឆ្វេងអន្តរជាតិ? វាជាថ្ងៃពិសេសមួយសម្រាប់អ្នកចូលចិត្តប្រើប្រាស់ដៃឆ្វេង ឬប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ ។ ការកំណត់ទិវានេះក្នុងគោលបំណងឱ្យមនុស្សគ្រប់រូបយល់ដឹងពីសិទ្ធិស្មើគ្នានៅក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC7MteS-zJIOzFDu94dXznSPnR_u_-LwpzzNsq7nQeV2ldmQWP83xz00glCyR4D4F8i5lC-PZKc_QtazqToDaQNUm5hcZewXSyH3YNyHR73sVXfOIz4tmiclKyh4nMDX3kn9aMEnFuIq4hcFnjYWUmvok7dp1yLmi_lMy83KpouOxzlMhpX_vz6XkzUQEX/s2121/image_2024-08-13_14-36-27.png

យោងតាមស្ថិតិចំនួនពលរដ្ឋនៅជុំវិញពិភពលោក បង្ហាញថា មានមនុស្សប្រើប្រាស់ដៃស្តាំថ្នឹកជាងដៃឆ្វេង រហូតដល់៩០% ខណៈអ្នកប្រើប្រាស់ដៃឆ្វេងស្មើត្រឹមតែ១០% ប៉ុណ្ណោះ ។ ហេតុនេះ សម្ភារៈប្រើប្រាស់ផ្សេងៗនៅលើពិភពលោក ត្រូវបានផលិតឡើងមកសម្រាប់ឱ្យអ្នកថ្នឹកដៃស្តាំប្រើប្រាស់ ច្រើនជាងផលិតសម្រាប់ឱ្យអ្នកថ្នឹកដៃឆ្វេង ប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7j3W03JHH0eXZVNBxPRYBdMTPEfoIsv207T2HzXP7lC6v7tJX4eN_ZTEdUz1WQXo-V34aJPf-dbkEOXnEcM3dHE08M79ZhO6hvGImvCYJiRzLSPcxAne9k6Tvol0SaC2n_dpX3nqEsaug4Nd1j5n4Ng9W0grbgY3glOUbjLnbCFFaxn6Cw2P9ZjUEtxEk/s2000/image_2024-08-13_14-37-05.png

អង្គការមួយឈ្មោះ Lefthanders International បានកំណត់យកថ្ងៃទី១៣ ខែសីហា ឱ្យក្លាយជា «ទិវាដៃឆ្វេងអន្តរជាតិ» ឬ Left Hander’s Day ហើយចាប់ផ្តើមប្រើប្រាស់ទិវានេះនៅសហរដ្ឋអាមេរិកមុនគេ គិតចាប់ពីឆ្នាំ១៩៧៦ មកម៉្លេះ ។ រីឯមូលហេតុដែលអង្គការនេះជ្រើសយកថ្ងៃទី១៣ ខែសីហា ធ្វើជាទិវាដៃឆ្វេងអន្តរជាតិ ពីព្រោះមនុស្សភាគច្រើនមិនចូលចិត្ត ឬខ្លាចថ្ងៃសុក្រ ទី១៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4_fg7Oc7_Xe9iPYwvYlv0bWvSmEvF1eV0GcYEKrzG3yI6NYBPsEjf407dqPoNvNEKgaTMg9gmYWxKX8HJ5r5YmrhrNui8cPHuUpCq8lo2qWdiRvB3VtuBvX2tL8GpfpukYgga5_7632aw4bC3ckThZGHMHy6JP29nOZDfAT32gPiN9bCC1rBD8SSInFv8/s1024/image_2024-08-13_14-37-17.png

ហេតុនេះ ថ្ងៃទី១៣ សីហា បានក្លាយជាទិវាដៃឆ្វេងអន្តរជាតិ សម្រាប់កំណត់សិទ្ធិរបស់អ្នកប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ ខណៈពលរដ្ឋនៅប្រទេសមួយចំនួនមានជំនឿថា ដៃឆ្វេងត្រូវបានគេប្រើប្រាស់ពាក់ព័ន្ធនឹងខ្មោចព្រាយបិសាច និងយកដៃឆ្វេងចាប់វត្ថុមិនល្អ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDDlFyJws-Py8hEuK-fBIJhXJBvelOFgyM2DuB4RS2_rxG3DFYzplw4Nm8UWM6T0BcevKb3Tx22K27cZ7lRlmBM93Q1sVZzot-NL3O8QK5yuBF4Z0ng6qE5YyJTHXp1_FymHMMaIBTpp3hCajgFgYaUdeBKifwoxiOQve9iiC4IlnjrSyAXHFPi1D_sapy/s800/image_2024-08-13_14-37-32.png

ការបង្កើតទិវាដៃឆ្វេងអន្តរជាតិនេះឡើង គឺដើម្បីអំពាវនាវឱ្យមនុស្សគ្រប់រូបយល់ដឹងអំពីសិទ្ធិស្មើគ្នានៅក្នុងសង្គម រវាងអ្នកប្រើប្រាស់ដៃឆ្វេង និងដៃស្តាំ ។ រីឯបុគ្គលសំខាន់ៗនៅលើពិភពលោក ដែលប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ រួមមាន ៖

-លោក Barack Obama អតីតប្រធានាធិបតីអាមេរិក
-លោក Steve Jobs អតីត CEO ក្រុមហ៊ុន Apple
-លោក Mark Zuckerberg ជា CEO ក្រុមហ៊ុន Facebook
-លោក Albert Einstein ជាបិតារូបវិទ្យា ជនជាតិអាល្លឺម៉ង់
-លោក Isaac Newton ជាទស្សនវិទូ ជនជាតិអង់គ្លេស
-លោក Aristotle ជាទស្សនវិទូ ជនជាតិក្រិក
-លោក Leonardo da Vinci ជាទស្សនវិទូ ជនជាតិអ៊ីតាលី
-លោក Pablo Picasso ជាវិចិត្រករ និងជាងចម្លាក់ ជនជាតិអេស្ប៉ាញ និង
-លោក Bill Gates ជាអតីត CEO របស់ក្រុមហ៊ុន Microsoft ជនជាតិអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqt80L8G1cuTW4VO4-hI9kZ6meNS4Bs-DBDlCa7VPCTH4mTCUNV1s221_7dL1OtLy-SiTKBXKIy4uYFIWAwyhq2z0-NEduhlIxj4qBrpED6VaC7Chjphov8cONkYP1rKlE3EMk_SFfBuwwsO4MzKfAmEJdzUTyaH84oJS4Jo3JYstXj14Nuv1UZ0uj1d7/s1280/image_2024-08-13_14-37-56.png