Home Blog Page 908

តេជោសន្តិភាព គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់ប្រវែងជិត៣គីឡូម៉ែត្រ នៅខេត្តកែប

0

ក្រសួងដែនដី បានចេញសេចក្ដីសម្រេចស្ដីពី ការដាក់អោយប្រេីអនុវត្តបន្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ” ឆ្នេរតេជោសន្តិភាពកែប ” សម្រាប់សាធារណៈជន និងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់នេះ មានបណ្តោយប្រវែង ២៧០០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងមានផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOoVWnc_dwhDylaPoouHp-JN1U8Dr-Ncn6wkcEjVeFx0U63VkWn2FTywbqh9uzkKQwV6yZJadJtQqpmNKsJcGME7CxYDAYxaCe1nxh3utOX9hS_9Ayl0fA4G2A6KNyRoBR7eCUflJ2jLfPWKToGDF0C-HEcNTq6Oktbfb3yCf8yCMql4oB-42E2EmGKbdT/s1280/455276027_893934112777786_573707384731950495_n.jpg

មិនតែប៉ុណ្ណោះ ក៏មានសួនច្បារមានទទឹងប្រវែងយ៉ាងតិច ៥០ម៉ែត្រ អមជាមួយ វិថី និងអនុវិថីចូលឆ្នេរសមុទ្រចំនួន ៥ខ្សែ ដែលមានផ្លូវថ្មើរជើង ផ្លូវថ្មើរជើងសម្រាប់ជនមានពិការភ្នែក និងផ្លូវជិះកង់ថែមទៀត។

លើសពីនេះទៀត ក៏មានរង្វង់មូលគយគន់ទេសភាពចំនួន ២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅ និងរង្វង់មូលទី២ មានអង្កត់ផ្ចិតប្រវែង ៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ ដែលគ្រោងរក្សាទុកជា លម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យ និងពិព័រណ៍នានា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyLz2RJ1c05k_rgLCVjDR07YICDMmac2OGWfADt8GXLP4v9pIG3aPH89NQHun_CEf07vB4yjBkdSNmDUcIbwPrezMm0e3KCyUAyfHSy_Imh6IWxQB9KE_AqRWZvaE8F9UYu51f41hUod967XWluw54e_jh-VBAFg4BCrNopaRqSGGNh-44hu0QlSqv1aP4/s1280/455062351_893934036111127_4104171509705412658_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTu0HzEcPeS6u8SRnOSYXKrJRhTOFyoLAJVbBq78q-8d06LDDTRjP7nFLqZzyp67XEALQ_9vfYIyrXnFkg8oq4OfFuS8uYPYiV5p5ySMsOx3bYZ36Zk2ISKAwoHvmGZbWuOuLmAGrcrdaBa96sJ9sPjNnzXTB474eOIwdN5qFpYnoRH7lQHbgBNrkYrZRV/s1280/454913063_893934102777787_5499188309399839409_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnsiz5KrA0v5jecW7-_5uc_Sl7srxF9y-JwCjY-vULevW3xlLO8SWAUqboA77_hoVLhPQAEhYjMNxSoE_2NlPU-EbebT363LadrMubtmUX190hiLAOYTKMrgcyPx5o60vmHMDs8XB6bebHnMkyAq-7chhI6oO0NEmfNirLiAVG1i5ArdQKtFrFY9EtIWzZ/s1280/455149340_893934046111126_5070073971107834789_n.jpg 

ហ្វេនៗកុំបារម្ភ Lisa បញ្ជាក់ថា BLACKPINK នឹងមិនរំសាយក្រុមទេ

0

តារាចម្រៀង Lisa បាននិយាយថាសមាជិកក្រុម BLACKPINK ទាំងបួននាក់នឹងបន្តធ្វើការជាមួយគ្នា ហើយនឹងមិនរំសាយក្រុមឡើយ ដូច្នេះហ្វេនៗកុំមានការព្រួយបារម្ភលើបញ្ហានេះ។ ការបញ្ជាក់នេះគឺ Lisa បានឱ្យដឹងអំឡុងពេលនាងនិយាយអំពីការងារនិងជីវិតឯកជនរបស់ខ្លួនពេលថតរូបសម្រាប់ទស្សនាវដ្តី Elle ក្នុងខែកញ្ញា និងដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់អ្នកគាំទ្រអំពីការរំសាយក្រុម BLACKPINK ដែលនឹងកើតឡើងដោយសារការវិវត្តន៍ទៅតាមទិសដៅរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUbW8cq3BT6x3bw6aXNzQctAJEg_SmZCVCYWbrOtv0vkPoeQfQAdyzw1vuviILECAUBO2-YZWy4uX6C75QSuybJul8bm__wdeT7qa_OdfFvLAIgp4g3T71uW1VT-wF65QVwdpywUBOV5ZdfNHXuE6r9OVBpcNE6o52VdOvKSZ-8nMMFE9Y39il8wOF_R2n/s1799/image_2024-08-15_09-06-14.png

Lisa ថានាង និងសមាជិកបីនាក់គឺ Jennie, Jisoo, និង Rosé រក្សាសកម្មភាពរបស់ក្រុម មិនត្រឹមតែសម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខ្លួនពួកគេផងដែរ។ តារាចម្រៀងរូបនេះនិយាយថា៖ «ប្រាកដណាស់សកម្មភាពជាក្រុមគឺជាជីវិតរបស់យើង»។ សម្រាប់ Lisa ការចងចាំដែលមិនអាចបំភ្លេចបានបំផុតរបស់ BLACKPINK គឺដំណើរទេសចរណ៍ Born Pink ក្នុងឆ្នាំ ២០២៣។ នាងតែងតែអញ្ជើញមិត្តភក្តិរបស់នាងឱ្យទៅទិញទំនិញ និងរីករាយជាមួយម្ហូបក្នុងតំបន់ដែលពួកគេទៅលេង។ ពួកគេបានទៅលេងច្រើនកន្លែង ហើយមានពេលវេលាដ៏មានតម្លៃជាមួយគ្នា ទាំងពេលសប្បាយ និងសោកសៅពេលនៅជាមួយក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigDRoVYDJYjreCVO5gAd-Zlg1twxiXQ_3KcfvUXeye2ZdUWSIn0mLZuDJskSrI_CzjBpXcPiXzdZmzXlKFs7fsf8WOc0nrB0op4vuz_eCIXWHCM08W1q9c2SIA5R-cykXUNJiQZRwwPk5Mf3jEcL4Qm2q7gtf-674o9Y2ntLbokvFGRn7Wls9Jp_w7uNuQ/s2000/image_2024-08-13_16-07-20%20(2).png

Lisa សារភាពថានាងមិនមែនជាប្រភេទមនុស្សដែលងាយបញ្ចេញអារម្មណ៍នោះទេ។ ថ្មីៗនេះ នាងកាន់តែមានទំនុកចិត្តលើគំនិតផ្ទាល់ខ្លួនរបស់នាង ហើយនិយាយដោយត្រង់ៗ ជំនួសឱ្យការនិយាយដែលធ្វើឱ្យអ្នកដទៃមិនអាចយល់ច្បាស់ពីអ្វីដែលនាងគិតនោះទេ។ នៅក្នុងជីវិតប្រចាំថ្ងៃ Lisa ចូលចិត្តនៅផ្ទះ មើលកម្មវិធីនៅលើ Netflix និងលេងជាមួយសត្វឆ្កែ និងឆ្មា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHvPx1BLLo_PThZtnYUqhEJkm588UIsUppvfw56vakbkqkZlzOyxYew_mo33kF24mZlkGgfOV4U1VpR7UCvgGJvnWgllv0MRXHhav-A7HaIYqNqKALzf1UhVChojnkY8NiBgbHH1ZNCv0hHhsja0pe3n8XOmVfRwKSxsP87qjgFHX2Lg33s4DXVur8pJah/s1540/image_2024-08-13_16-07-19%20(2).png
ក្នុងពេលសម្ភាសន៍តារាចម្រៀងរូបនេះបានបង្ហើបថាបទចម្រៀងដែលនាងបានស្ដាប់ថ្មីៗនេះគឺបទ The Boy is Mine របស់ Ariana Grande ។ នាងក៏បានសម្តែងការកោតសរសើរចំពោះ Taylor Swift នៅពេលរៀបចំកម្មវិធីផ្សាយផ្ទាល់ដោយជោគជ័យក្នុងអំឡុងពេល The Eras Tour ។ Lisa បានរំឮកពីអនុស្សាវរីយ៍ពេល ទស្សនាការប្រគំតន្រ្តី Taylor Swift នៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០២៣ថា៖ «នាងពិតជាអស្ចារ្យណាស់។ ការឈរតែម្នាក់ឯងលើឆាកជាង ៣ ម៉ោងគឺអស្ចារ្យណាស់ បើជាខ្ញុំ ខ្ញុំត្រូវហាត់ច្រើនទើបអាចធ្វើបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6v2BleBZCOBaIjxiFUVyTbLDjc4pAj4wE_L1XOw42Vx2v84Db0Q_QB2sw13WUQzAs8bxUKrCfMPV7X4r8-8iwiSFrusA714UtVFiH52EsW5BLHi88F8pa5YiLDlZ7M3Me2kBygFDX9XoBjHhFgj74bq7bhoRyTcCXcXUI69aDM04a6cK4HMg_DuLUNSqc/s1204/image_2024-08-13_16-07-20.png

Lisa គឺជាសិល្បករអាស៊ីដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ។ តារាចម្រៀងរូបនេះបច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន LLOUD ដែលជាក្រុមហ៊ុនដែលនាងបានបង្កើត ប្រតិបត្តិការក្នុងវិស័យម៉ូត ភាពយន្ត និងតន្ត្រី។ក្រៅពីអាជីពរបស់នាង ជីវិតផ្ទាល់ខ្លួនរបស់ Lisa ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្ររាប់លាននាក់។ Lisa ត្រូវបានគេនិយាយថាកំពុងមានទំនាក់ទំនងជួបជាមួយពាណិជ្ជករ Frédéric Arnault ដែលជាកូនប្រុសរបស់មហាសេដ្ឋី Bernard Arnaul ៕

ឃាត់ខ្លួនបុរសម្នាក់ ក្រោយញុះញង់ ឱ្យមានការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

0

កម្លាំងនគរបាលខេត្តតាកែវ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ សាន ផានិត ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤។

យោងតាមដីការបង្គាប់របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនបុរសខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ដោយដីកាបង្គាប់នេះមានអានុភាព គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

យុវជនខាងលើមានឈ្មោះ សាន ផានិត ភេទប្រុស អាយុ២២ឆ្នាំ ទីកន្លែងកំណើត នៅស្រុកសំរោង ខេត្ដតាកែវ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSBGErvp8fDTOmQbWiEfYkltu8HvlxEYsOcUlkwUgClNBZSAiMeE2EdHbWtCQDBCIaQjHSYIsrsf175bRh72NVeqMzHbZfwAz3LBOcFKHv3zZAerpMRR2lLwVgq64PC3J6MhbCOzQzFD7kIfCIuz_VHbyMcaPZXe39e8As5PZ50obyzC3x1WYUCgWatEV-/s1280/e5bbc894d43ab121cf579bf5deb15b20.jpg

ប្រកាសស្នេហ៍មិនបានប៉ុន្មាន ម៉ាដាម ដា និងតារាសម្តែង ប៊ឺរី បង្ហាញគម្រោងអនាគតជាច្រើន

0

ប្រិយមិត្តអ្នកតាមដានមួយចំនួនជ្រាបមកហើយថាតារាសម្តែងរូបសង្ហា ប៊ឺរី បានជំពប់ស្នេហ៍អ្នកជំនួញអនឡាញ ម៉ាដាម ដា បន្ទាប់ពីមានឱកាសបានរួមការងារជាមួយគ្នាស្របពេល ម៉ាដាម ដា ទើបបែកបាក់គូស្នេហ៍ភេទដូចគ្នា។ ក្រោយពីប្រកាសជាសាធារណៈអ្នកទាំងពីរបានបង្ហើបគម្រោងអនាគតចង់បានកូនភ្លោះ និងការរៀបការជាមួយគ្នាទាំងស្រុកខ្មែរនិងស្រុកបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwPaRt88g0HAf2mKbmoA_7bumii3qzW1T8y5G4vRjpkQlJ1XGqSoOmnBWRy454aqSnCB9cJRcljY1aC44GrXRmH98RrouMcoKfvzbShHdJYtqO738dO2Xclk3x9x0FtIaJV_rxWCymPGznngSBfndeFJ9Ot4Eg9UYpxCS4fuWYQBSQtnjwAqlJWWqktF9L/s2048/image_2024-08-14_13-58-52.png

គេចាំបានថាកាលពីល្ងាចថ្ងៃទី៨ សីហា តារាសម្តែង ប៊ឺរី បាន live នៅលើបណ្តាញសង្គម ប្រកាសប្រាប់មហាជនជាសាធារណៈថាលោក និង ម៉ាដាម ដា ពិតជាមានទំនាក់ទំនងក្នុងន័យស្នេហាពិតប្រាកដមែន ជាទំនាក់ទំនងមានភាពច្បាស់លាស់និងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា។ ការប្រកាសបើកចំហចំណងស្នេហ៍នេះមានទាំងមតិវិជ្ជមាននិងអវិជ្ជមានសម្រាប់អ្នកទាំងពីរដោយសារតែ ម៉ាដាម ដា ទើបចែកផ្លូវគ្នាគូស្នេហ៍មានទំនាក់ទំនង៨ឆ្នាំជាមួយប៉ាអយដែលជាជនជាតិថៃ។ លើសពីនេះតារាសម្តែង ប៊ឺរី ក៏លេចធ្លាយនូវរឿងចម្រូងចម្រាសសម្ព័ន្ធភាពជាមួយតារាចម្រៀង ជូឌី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVtE6pQvu65jDI5Cgme6ar87Okqx2MEyPqIXZt6GDegiKXn14YPLSDSZhTRUlhuZixSebilswxzKIvmUZC2LEtgqXck5L_-V9RuNfmVANkn8New6vJSNxiA3rDkbIlIrVSTPZg381Q-f7RUM3bHC1qp7Nch9aqJm8zMxYC0RL7WR6C7GHsu5K6bU2MWOrB/s2048/image_2024-08-14_13-58-53.png
ទោះយ៉ាងណា ចាត់តាំងពីប្រកាសទំនាក់ទំនងមកគេបានឃើញគូស្នេហ៍តារានិងអ្នកលក់អនឡាញរូបនេះបញ្ចេញភាពផ្អែមល្ហែមជាប់ និងLive លក់ផលិតផលនិងទៅណាមកណាស្អិតរមួតជាប់ជានិច្ច។ លើសពីនេះគ្រាន់តែប្រកាសស្នេហ៍ជាមួយ ប៊ឺរី មិនទាន់បានប៉ុន្មានផង ម៉ាដាម ដា ពោលចង់បានកូនភ្លោះព្រោះនាងចង់បានជាយូរមកហើយ។
មិនត្រឹមតែមានគម្រោងចង់បានកូនភ្លោះតែប៉ុណ្ណោះទេ ម៉ាដាម ដា ក៏បានទម្លាយប្រាប់អ្នកគាំទ្រត្រួសៗពីការរៀបការរបស់ពួកគេធ្វើនៅពីរប្រទេសគឺប្រទេសខ្មែរនិងបារាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghx-FwHdaQ24BA6nPEiTLw4jxhJ7dgM8RQfS9q0KJ2q1RfNVFdiNT4Q8bXs0pswWeMDegs6t4NjQZyniMee8Lzf5Aqq1t_yPMbPwA6AaLP6USGRiTU0G50f-4QxRohq4DdePOG3uxjDGJlfN9aIaTQk-1rN2YZXTCAcGWI09YADm3iOpcFmP0fBprkTL8G/s2048/image_2024-08-14_13-58-54.png

អ្នកជំនួញរូបនេះបានបង្ហាញថា ដោយសារតែនាងកាន់សាសនាគ្រិស្ត គឺនាងចង់រៀបការនៅក្នុងព្រះវិហារ ខណៈទីក្រុងប៉ារីស ប្រទេសបារាំងគឺជាកន្លែងក្នុងក្តីស្រមៃរបស់ខ្លួនតាំងពីតូចមកម្ល៉េះ៕

វណ្ណដា ចេញសារសូមទោសចំពោះកំហុសឆ្គងពាក់មួក

0

វណ្ណដា បានវិលត្រឡប់មកពីប្រទេសបារាំងវិញដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីជាន់ខ្ពស់កីឡាអូឡាំពិកកម្ពុជា ឪពុកម្តាយ ក្រុមការងារ និងហ្វេនៗជាដើម។ ប៉ុន្តែនៅពេលរូបភាពបានលេចឡើងនៅលើបណ្តាញសង្គមក្នុងគ្រាដែល វណ្ណដា មិនបានដោះមួកចេញបានធ្វើឱ្យមានមតិផ្សេងៗរហូតតារាចម្រៀងរូបនេះបានចេញសារសូមអភ័យទោសនូវកំហុសឆ្គងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-IVl7uE04-xUGXpJ791PUXdJhjJY4il7us7UAHmSgcNNs88fcN_zJCU0GAh2uAFQZUxPKYsT63L4XWx_H2dH0dx0gtopRrsMqyze1Nv7O_H9zQcNGb83mss6rTDBkVhGPinkuyEWGPlFBZ0VVCX3ymmeiKrX3wV7oB8Isa7f-P47dL81KS1C_TcneCqku/s1280/455200313_1051174659912395_7666889703528009948_n.jpg

នៅព្រឹកថ្ងៃទី១៤ សីហា វណ្ណដា បានមកដល់ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយបន្ទាប់ពីសាងមុខមាត់ជាតិនៅក្នុងពិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា។ ក្រៅពីមន្រ្តីជាន់ខ្ពស់ទៅទទួលស្វាគមន៍ដោយផ្ទាល់គឺឪពុកម្តាយ វណ្ណដា ក៏បានទៅទទួលស្វាគមន៍កូនប្រុសយ៉ាងកក់ក្តៅមិនឱ្យកូនប្រុសដឹងមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBzxlaKE7Nbjb9cSojftYXkX2h4gsEFjT8QOJWXUx0KqPIB-_xNq8r0lrwvbevEyeVYfx4KtC0OHMGVr06WgxaGDB0LT7C_teLN4wqJ3ibuKcNJ4ibj38e6sf2oTO_nCJ7Nk4aCANuCDvNncv_s7SVvn0VNh0dX_Wr-BbiG8H37Y73yVKDOLJ-ewgTK_1/s1280/455251022_1051174649912396_8300547020891256256_n.jpg

ទោះយ៉ាងណា បន្ទាប់ពីរូបភាពលេចឡើងនៅលើបណ្តាញសង្គមដែលឃើញ វណ្ណដា មិនបានដោះមួកនោះបានធ្វើឱ្យមតិមួយចំនួនលើកឡើងពីបញ្ហាសុជីវធម៌ក្នុងនាមជាកូនខ្មែរ មិនគួរពាក់មួកបែបនេះនោះទេ។ ក្រោយសកម្មភាពពាក់មួករបស់ខ្លួនមានអ្នកមួយចំនួនតូចមិនពេញចិត្ត វណ្ណដា ក៏បានចេញសារសូមទោសចំពោះកំហុសឆ្គងនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0FEbF2AiHYjtSIGRvgvYeQEcN02-O3-ob4w3U9SmIS3sDNamXAoIzHJ0ENcylVtq2opOPKVBSX5E1srySICGzr6ySVcjmFJ9wvO34wrcBL9JTLq-BScL73o-d0Dj9nvvbC_aPknE3ijpmV49pJA3N7vMcMNvBTmoOYMCZEamuzH-rzCIiwiB-sp-yuUwy/s1280/photo_2024-08-14_14-21-04%20(2).jpg

តាមរយៈ story វណ្ណដា បានសរសេរថា « Surprised by mom and dad at the airport
សូមទោសប៉ាម៉ាក់ និង លោកពូ រឿងមួកផង ព្រោះពាក់ជាប់ ជិត២០ម៉ោងហើយ ក្មួយសូមអភ័យទោស កំហុសមួយនេះ ហើយអរគុណអ្នកទាំងអស់គ្នាដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងស្វាគមន៍យ៉ាងកក់ក្ដៅ»។ story មួយទៀត វណ្ណដា បានបង្ហាញអារម្មណ៍ដែរថា «គេងស្ទើរហើយ វ៉ាក់អើបង អ្នកកាសែតទៀត ចង់គាំងប្រដាប់គិត..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-acyEvYuYo6WdPoFMrirwEKMb2GqxaKDm5Nph3lZ8s4PZjTdd2EdEBaLZ6_TwbqB5UtepgtgJUH4qwy-3dKBwYo7deb_e373P6wNI5XnvdaLnWowJP__AqRmQZpDreeY1VS-4VqRAj_6PkX46G3ITirN6kHv4ZRPq2FbR3QvWamdHC-GomQ4xecWvybRb/s1280/photo_2024-08-14_14-21-04.jpg

វត្តមានរបស់តារាចម្រៀងរ៉េប វណ្ណដា សម្តែងបទ «Time To Rise» ក្នុងពិធីបិទកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស បានធ្វើឱ្យថ្នាក់ដឹកនាំ ប្រជាជនកម្ពុជាកម្ពុជាមានមោទនភាពយ៉ាងខ្លាំងព្រោះសិល្បករកម្ពុជាបានជួយលើកស្ទួយ លើកតម្កើនជាតិនៅលើអន្តរជាតិ។ ឱកាសមានមិនច្រើននោះទេសម្រាប់សិល្បករកម្ពុជាខណៈលោកជាសិល្បករកម្ពុជាដំបូងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាធំបំផុតលើពិភពលោកទោះបីជាកម្ពុជាមិនទទួលបានមេដាយពីការប្រកួតតែវត្តមាន វណ្ណដា ប្រៀបដូចជាកម្ពុជាបានមេដាយមាសមួយដែរ៕

ទិនហ្វី ត្រូវអតីតមិត្តភ័ក្តិបកអាក្រា.តថា «យកលុយអាទិភាពជាងភាពស្មោះត្រង់»

0

អ្នកដឹកនាំរឿងលោក Wong Jing ដែលធ្លាប់ជាមិត្តស្និទ្ធស្នាលរបស់ផលិតករភាពយន្តហុងកុង Stephen Chow ឬទស្សនិកជនស្គាល់ថាជាទិនហ្វីបានរិះគន់ទិនហ្វីជាមនុស្សឱ្យអាទិភាពលើលុយជាងភាពស្មោះត្រង់ ដោយចោទប្រកាន់ថែមទៀតថាបានកេងប្រវ័ញ្ចអ្នកដទៃដើម្បីចំណេញផ្នែកហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXvQxXG6Oa3SepAH56gDLreLw9PYaUw7YKrf8S5fVy5jddKur9iH8ku4uLk0oQL0u19isp-JhI7rcU4rUEmENBbsBaFncTPUWen2ZOTgTgJD23prLQZLKoPy32hsRgP3zt4mco0SyZtoiz-vXnWPLPbEJCI6PBLpnzwp51-RDeZV4kGIXOBpy9WamPAdVN/s512/image_2024-07-30_11-08-18%20(5).png

នៅក្នុងកម្មវិធីយូធូប «Wong Jing Laughs at the Martial Arts World» នៅថ្ងៃទី១១ ខែសីហា លោក Wong Jing បានពិភាក្សាអំពីជម្លោះដែលពាក់ព័ន្ធនឹងខ្លួនលោកនិងទិនហ្វីនិងផលិតករភាពយន្តផ្សេងទៀត។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ២០០០ ទិនហ្វី ដែលជារឿយៗគេហៅថាជា «ស្តេចកំប្លែង» របស់ហុងកុងបានដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មភាពយន្ដជាភាសាចិន ដែលជារឿយៗគ្របដណ្តប់លើអ្នកដឹកនាំ និងផលិតករ។

យោងតាម ETtoday ខណៈពេលដែល Wong Jing មិនមែនជាផ្នែកនៃផលិតកម្មរឿង «Shaolin Soccer» ឬ «ស្ដេចបាល់ទាត់បក្សសៅលីង» លោកមានចំណេះដឹងអំពីការអភិវឌ្ឍន៍របស់វា។ លោកបានបង្ហាញថាការធានាអ្នកវិនិយោគត្រូវចំណាយពេលមួយរយៈ ហើយ Lin Xiaoming នៃ Universal នៅទីបំផុតបានទទួលយក «លក្ខខណ្ឌមិនយុត្តិធម៌» របស់ ទិនហ្វី ដោយផ្តល់ឱ្យ ទិនហ្វី រក្សាសិទ្ធិពេញលេញ រួមទាំងចំណងជើងដោយមិនផ្តល់កិត្តិយសដល់អ្នកវិនិយោគជាអ្នកផលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQlKrY8TyTv2jB7yIiRszXyPLiacGjWt_jXbDJluPc8tkCoyGRj3_snJJt253vUUvV3XxppiQjHTDQUmBgV4tVg8pvvbRbctpIZ1zW7oUSpzWY1a60etZgS7RhNP93n-2Oj90w3r677r_ZB99fJ9Ty8oCWlKPJAm8NZ3_A1MfObe3XILASSj1oEFwzzgAe/s554/image_2024-07-30_11-08-17.png

«ស្ដេចបាល់ទាត់បក្សសៅលីង»ទាក់ទាញការចាប់អារម្មណ៍ទាំងនៅក្នុងទីក្រុងហុងកុង និងអន្តរជាតិ ប៉ុន្តែត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនដោយសារតែជម្លោះការរក្សាសិទ្ធិលើពាក្យ «Shaolin» ដែលត្រូវបានចុះបញ្ជីដោយប្រាសាទ Shaolin ក្នុងខេត្ត Henan ។

អ្នកដឹកនាំរឿងរូបនេះ បានពន្យល់ថា ទិនហ្វី បានបដិសេធមិនពិចារណាលើចំណងជើងជំនួស ឬចរចាជាមួយព្រះវិហារបរិសុទ្ធ ដែលបណ្តាលឱ្យមានការហាមឃាត់ និងការខាតបង់យ៉ាងច្រើន។ លោក Wong បានសម្តែងការសោកស្ដាយដោយនិយាយថា លើសពីការខាតបង់រាប់រយលាននោះ បញ្ហាធំជាងនេះគឺការប្រព្រឹត្តិដោយអយុត្តិធម៌របស់អ្នកវិនិយោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsgd3ZW8-WFd1TToG6wueVAzUe3W-xGMtky6wt9-2UtS9b1UJjSBhxwosTluQu3Gr48Jg62nqK6yFjv8NfG-c80AHnUqzPnibx5hQNUn8rMcmYBPnT50wpTZ9ISHjI0N_AmIP9Xv21RSGn0gys1eMuVQWSLVhBFM9dCH4g7tEtawNRfAdMybGTqb5dONYZ/s900/image_2024-07-30_11-08-18%20(4).png

លោក Wong បាននិយាយថាឧប្បត្តិហេតុនេះបណ្តាលឱ្យ Lin Xiaoming និងប្រពន្ធរបស់លោកកាត់ផ្តាច់ទំនាក់ទំនងជាមួយ ទិនហ្វី ដោយចោទប្រកាន់ថា «គ្មានបេះដូងនិងអត្មានិយម» រឹងរូសពេកហើយផ្តោតលើផលប្រយោជន៍ផ្ទាល់ខ្លួនជាពិសេសចាប់តាំងពីទិនហ្វីបានបង់ថ្លៃដែលបានព្រមព្រៀងរួចហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja6FfsZqJZS8TgjAIs01iq58vTo1TNYxBr0tvHSnEGf4ou51KRN9J89LCg5BDn1ZvMoUj8ef6vAz1FPvFthlwP0-bcK3xs48cN8E89B_erfq64TikGbwYhfCIqZTXpciVUkr7cAA891YpDNtqn5j_zrx3T_MzV4jF5wWLC9XkKBcP66Fk-MKQv0AoJv1Bf/s600/image_2024-07-30_11-08-18%20(2).png.

STHeadline បានរាយការណ៍ថាលោក Wong បានរៀបរាប់ពីជម្លោះរវាង ទិនហ្វី និង Sammo Hung អំឡុងពេលថតរឿង ដោយទិនហ្វីបាននិយាយដាក់ Sammo ថា«អ្នកមិនចាំបាច់ត្រឡប់មកវិញទេ!» ជំរុញឱ្យ Sammo បញ្ចេញមតិទៅកាន់ទិនហ្វីវិញថា «គាត់គិតថាគាត់ជាមនុស្ស ហើយអ្នកផ្សេងទៀតជាឆ្កែ!»។ អ្នកដឹកនាំរឿង Wong ក៏ធ្លាប់មានជម្លោះជាមួយ ទិនហ្វី អំឡុងពេលសហការគ្នាផងដែរ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ពួកគេបានព្រមព្រៀងគ្នាដំបូងក្នុងការបែងចែកថ្លៃសេវា ៨ លានដុល្លារហុងកុង (ប្រហែលជាង ១ លានដុល្លារអាម៉េរិក) សម្រាប់ខ្សែភាពយន្ត «Young Bruce Lee» ដោយមាន Wong Jing ជាអ្នកដឹកនាំ និង ទិនហ្វី សម្តែងក្នុងការបែងចែក ៦០-៤០ តាមការពេញចិត្តរបស់ទិនហ្វី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8bBSGSrqlpMCJSqOQutjYH8H8jrb8CsQZ37rg8VqcCpVlfJvIl9r8j_vw7BiD2zrg7Pd9k9_tq0VjvI3mG0p9T4X2Vn-m5toMTc8Xtpr1REiYA4uCkKy9yPOHlpqQ-D-XTcTtZ2UR9YnIyQLJ-XyymdWT06qU1-1ULc7KK1584tK8CwYEuqyuB6-j09-t/s600/image_2024-07-30_11-08-18.png

ទោះជាយ៉ាងណាក៏ដោយក្រោយមក ទិនហ្វី បានស្នើសុំការបំបែក ៧០-៣០ ហើយនៅទីបំផុតការបំបែក ៨០-២០ ។ លោក Wong បានយល់ព្រមដោយស្ទាក់ស្ទើរ ប៉ុន្តែគម្រោងនេះត្រូវបានលុបចោលនៅទីបំផុត នៅពេលដែល ទិនហ្វី ជ្រើសរើសធ្វើការលើរឿងផ្សេងក្នុងតម្លៃ ៨លានដុល្លារហុងកុងទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsgd3ZW8-WFd1TToG6wueVAzUe3W-xGMtky6wt9-2UtS9b1UJjSBhxwosTluQu3Gr48Jg62nqK6yFjv8NfG-c80AHnUqzPnibx5hQNUn8rMcmYBPnT50wpTZ9ISHjI0N_AmIP9Xv21RSGn0gys1eMuVQWSLVhBFM9dCH4g7tEtawNRfAdMybGTqb5dONYZ/s900/image_2024-07-30_11-08-18%20(4).png

ក្នុងឆ្នាំ ២០០០ Wong Jing បានចំណាយប្រាក់ចំនួន ១០ លានដុល្លារហុងកុងសម្រាប់ ទិនហ្វីដើម្បីថតរឿង «The Tricky Master 2000» ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ទោះបីជាមានការរៀបចំបែបនេះក៏ដោយ ក៏អាកប្បកិរិយារបស់ ទិនហ្វីត្រូវបានគេរាយការណ៍ថាមិនគោរព។ នៅថ្ងៃចុងក្រោយ Wong Jing បានសម្រេចចិត្តថាលោកនឹងមិនធ្វើការជាមួយ ទិនហ្វី ទៀតទេ។

លោកបានកត់សម្គាល់ថា ទិនហ្វី បានក្លាយជាមនុស្សក្រអឺតក្រទម ដោយផ្តល់អាទិភាពលើលុយជាងមិត្តភាពនិងបានកត់សម្គាល់ឃើញទៀតថា ទិនហ្វី មានមិត្តតិចតួចណាស់ ហើយមានតែទំនាក់ទំនងជាមួយមនុស្សដែលមិនមានទំនាស់ផលប្រយោជន៍ជាមួយលោក៕

មកស្គាល់សត្វតែមួយគត់ក្នុងលោកដែលមានជីវិតអមតៈ!

0

គ្រប់ភាវៈមានជីវិតទាំងអស់នៅលើផែនដីយើងនេះ គឺសុទ្ធតែមានការកើត ចាស់ ឈឺ ស្លាប់ មិនថាមនុស្ស សត្វ រុក្ខជាតិ ឬក៏ពពួកមីក្រូសារពាង្គកាយណានោះទេ គឺសុទ្ធតែស្ថិតក្នុងវដ្ដសង្សារនេះទាំងអស់។ ប៉ុន្តែដោយឡែកមានសត្វកម្រមួយប្រភេទ ដែលរស់នៅក្នុងមហាសមុទ្រ ត្រូវបានគេចាត់ទុកថា ជាសត្វមានជីវិតអមតៈនោះគឺ Turritopsis doohmii ឬជាទូទៅហៅថាចាហួយអមតៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYXMyeWjx79SL2KRLO6TNx7-_fOWRMTC9KGfqrkYB7W-S-FHhTAWa-svFNKbbz5ZBl6FgVIHlhVxDcxC83EHzmfv-GhuH10i1Zc_gF-ntPkFp3dQrJpTsv7efzyzznUfXXsPXd3rRL6lgMrMDHb-D3tqaB6IwOEQYF_7fyXA086e_VreGrM2jMIZZZ07vE/s1024/image_2024-08-15_08-26-09.png

Turritopsis doohmii គឺជាភាវសមុទ្រដែលមានជីវិតអមតៈ ដោយវាមានជីវិតរស់នៅតាំងពីកំឡុងជាង ៥០០ លានឆ្នាំមុនមកម្ល៉េះ នេះបើយោងតាមការចុះផ្សាយរបស់ BBC Earth កាលពីពេលថ្មីៗនេះ។ យោងតាមអ្នកវិទ្យាសាស្រ្តបានពន្យល់ថា Turritopsis doohmii គឺមានរូបរាងដូចជាខ្ញែរសមុទ្រតូចៗធម្មតាដែរ ដែលវាមានទ្រង់ទ្រាយដូចជាកណ្ដឹងប្រវែង ៥ មីលីម៉ែត្រ ឡោមព័ទ្ធដោយពុកមាត់ពិសមិនតិចជាង ៨០សរសៃ រីឯដងខ្លួនរបស់វាមានសភាពថ្លា អាចមើលឃើញឆ្លុះដល់ក្នុងពោះដែលមានពណ៌ក្រហមភ្លឺទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSO9x2U8_ScnwGmL2JvS-XrvL6pm2oYzwpDX-07Oq3CnEfAbT4BYJ3nq5jqX7hdPykXl2nLUQysMLcUMeIJD1MfLiOWJGYiR_yzOl7PnYD8eMcjpJt-QFeLeqsUFYHyMukfrOUfCAhY-xQZo3OTUcYfDO5EiZvsfeFlAgAlpghww6bNVpmuvjeMcNksfOD/s800/image_2024-08-15_08-26-27.png

ជាទូទៅចាហួយអមតៈច្រើនស៊ីសត្វតូចៗជាអាហារ ជាពិសេសគឺពពួកដង្កូវតែម្តង ដោយពួកវាប្រើពុកមាត់បញ្ចេញពិស ហើយកៀរបញ្ចូលក្នុងមាត់របស់វា។ មាត់របស់សត្វនេះទៀតសោត ក៏ប្រើជាទ្វារធំបញ្ចេញលាមកផងដែរ ចំណែកឯខ្ញែរសមុទ្រញី ក៏ភ្ញាស់ពងតាមទ្វារធំនេះដែរ ក្រោយពីខ្ញែរសមុទ្រឈ្មោលបាញ់ស្ពើមចូលទៅ។ ខ្ញែរសមុទ្រអមតៈពួកវាមិនងាប់នោះទេ ដោយពួកវានឹងប្ដូរខ្លួនទៅជាផូលីពម្ដងទៀត ដោយពុកមាត់របស់វានឹងរួញទៅវិញ រាង្គកាយរបស់វាក៏រួញទៅវិញដែរ ហើយធ្លាក់ទៅបាតមហាសមុទ្រ ដើម្បីផ្ដើមដំណើរជីវិតជាថ្មីម្ដងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb5JHw5LuMIRUCLM-4ZDj0HJCIUIam0CbsVcTfw99iLfj_0pntJxJxx3ESzqQyYgCnPnGzLXItNV1xJIWEtiTeSxlsrGbhWBbS0mNcufWkGjQxQK6V2sEFvFy9t95n_guOSLssMQw_W8AE3sCKT7n0zZZAknOPsshtWT1jl8u95bzfOscC1nYkaDXC9vYA/s845/image_2024-08-15_08-26-31.png

ហេតុនេះកោសិកាដែលធំពេញវ័យរបស់ពួកវា នឹងរលាយទៅជារូបដើមវិញ។ ហើយនៅទីបំផុត ពួកវានឹងត្រលប់ទៅជាក្មេងខ្ចីម្ដងទៀត ហើយវានៅតែរស់នៅបែបនេះម្ដងហើយម្ដងទៀត។ ចំណែកប្រភពរស់នៅរបស់ខ្ញែរសមុទ្រអមតៈនេះវិញ ត្រូវបានគេរកឃើញថាមានច្រើននៅសមុទ្រការីបៀន ទ្វីបអាមេរិកកណ្ដាល ប៉ុន្តែវាមិនមែនជាអាហារ សម្រាប់មនុស្សយកទៅបរិភោគ ដើម្បីបង្កើនអាយុ ឬសម្រាប់ធ្វើឱ្យជីវិតអមតៈនោះទេ ព្រោះប្រសិនបើយើងញ៉ាំវានឹងធ្វើឱ្យរមាស់ពេញរាងកាយតែម្តង៕

មិនធម្មតា! ឥទ្ធិពលព្យុះបានបំផ្លាញសំណង់ពីរ៉ាមីតបុរាណ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ

0

បរទេស៖ សំណង់ពីរ៉ាមីតត្រូវបានគេទទួលស្គាល់ថាមានភាពអស្ចារ្យនិងរឹងមាំបំផុត ប៉ុន្តែទោះជាយ៉ាងណាថ្មីៗនេះសំណង់ពីរ៉ាមីតបុរាណមួយក្នុងប្រទេសម៉ិកស៊ិក ដែលមានឈ្មោះថា Ihuatzio ស្ថិតនៅទីក្រុង Michoacán ជិតបឹង Pátzcuaro ត្រូវបានដួលរំលំ និងប្រេះស្រាំខ្ទេចខ្ទីផ្នែកកណ្តាលបណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារឥទ្ធិពលនៃខ្យល់ព្យុះ ដែលបង្កឱ្យមានការភ័យខ្លាចចំពោះមហន្តរាយនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgTHAEVvW8wAiPj2teKBQFbmSnhx6-gGjxQnRqjPk9sYwznxnZfp3J999ZpBdJb23cfw-m-I2DEe5GbO7N4oPuXbVWKG87XRWggrQLVgZP7njQyQXDCe-wdHHj2X_rTIk-LqpkttMM_9FaMiAu7GTa8KFZtxtnMM1cIoIyVCyA2PTJIUVFyDx8zk2jIplD/s1200/image_2024-08-15_08-22-45.png

នេះបើយោងតាមការចុះផ្សាយរបស់ IFL Science កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថាភ្លៀងបានចាប់ផ្តើមធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដាមក រហូតមកដល់ពេលនេះ បណ្តាលឱ្យផ្នែកកណ្តាលនៃសំណង់ពីរ៉ាមីតបុរាណដួលរលំ និងប្រេះស្រាំ។ អ្នកជំនាញមកពី INAH បាននិយាយថា ពួកគេបានវាយតម្លៃការខូចខាតដោយព្យុះ និងបានបញ្ជាក់ពីការខូចខាតយ៉ាងហោចណាស់ប្រាំមួយជំហាននៅមូលដ្ឋានភាគខាងត្បូងនៃវិមានមុនកូឡុំប៊ី ដែលប៉ះពាល់ដល់ទាំងជញ្ជាំងខាងក្រៅ និងស្នូលខាងក្នុងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbM8X-jvqL3iKrD51h70hiDPsfimBF2XnaD6Gy-K7glJ-8_1tYr_CHDKWPvaAza3OJ8pzLX2u-WHw_ANMh9q0Tb0Om6DOxD_I15IkNxQG0Y6N8WjYUxZwHKV3HKtFGb1jUjrJtdZxL-eAJ1HML3_lmgnckTryNPBEjwqQyNpv2vVyMFRlqX0M1StR_y03/s1024/image_2024-08-15_08-22-55.png

សំណង់ពីរ៉ាមីតបុរាណ Ihuatzio ធ្លាប់តែមានភាពស្រស់ស្អាត តែមកត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទៅវិញ។ សំណង់ដ៏ចំណាស់នេះគ្របដណ្តប់លើផ្ទៃដីប្រហែល ១៥០ ហិកតា និងរួមបញ្ចូលយ៉ាងហោចណាស់ ៨៤ សំណង់ ដែល ៧ ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងឧទ្យានបុរាណវិទ្យា។ រចនាសម្ព័ន្ធពីរ៉ាមីត Ihuatzio គឺជាកន្លែងពិសិដ្ឋ ដែលទំនងជាត្រូវបានប្រើប្រាស់សម្រាប់ការបូជា។ សំណង់នេះក៏ជានិមិត្តរូបនៃអំណាចវប្បធម៌របស់ប្រទេសម៉ិកស៊ិកផងដែរ ដោយប្រជាជនកុលសម្ព័ន្ធ Purépecha ជឿថាការដួលរលំនៃពីរ៉ាមីតគឺជាប្រផ្នូលអាក្រក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZGkLLSh0_hKJ5aGbsM5Y0blt0b3v3aK5BIbXLKmyH6vzP9T1HgTbyA8UgL85_Clw4f0aqlxw4isdnlDolF_0j8RL5nVofpFxB2Eo7XbEAp_vYTFEyreP3nmGHiS6_8vbj20je_sKvIfQphNv5SuRh1uGNpyvecudt3XIo7Vi4juP5Kqrq95qE0ZQfNdH/s1920/image_2024-08-15_08-23-08.png

ទោះជាយ៉ាងណាមិនមែនមានតែសំណង់ពីរ៉ាមីតបុរាណ Ihuatzio ទេដែលដួលរលំ ក្នុងប៉ុន្មានថ្ងៃមុននេះ “Double Arch” ដែលក្លោងទ្វារធម្មជាតិដ៏ល្បីល្បាញមួយនៅឧទ្យានជាតិ Arches ភាគខាងត្បូង Glen Canyon ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិកក៏បានដួលរលំចូលទៅក្នុងបឹង Powell ផងដែរ។ ដោយអ្នកជំនាញបាននិយាយថាឧបទ្ទវហេតុទាំងពីរនេះគឺជាលទ្ធផលនៃអាកាសធាតុដ៏អាក្រក់របស់ពិភពលោក ដែលនេះត្រូវបានគេសង្ស័យថានឹងអាចមានគ្រោះមហន្តរាយនាពេលខាងមុខ៕

ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមច្បាប់ត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំ?

0

នៅក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយបាតុកម្ម ឬរដ្ឋប្រហារត្រូវចាត់ទុកជា “បទល្មើសឧបឃាត” ហើយចំពោះបុគ្គលដែលចូលរួមក្នុងគម្រោងនេះត្រូវប្រឈមនឹង “បទល្មើសរួមគំនិតក្បត់ជាតិ”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieMPRdfnFVWUplXITuh0UA2_MGTxHeKpL9f1pQmImV3tBRHaf7HfpmdifhUvEEQNROupYdBzhOPv4XteNDgG4TmZMVYZAGw45jKPh5ryEQhqzctucLC8utzleK-QOZVsh_7ysuvCJ8OcZTAzCYVP1annEndif9TrBjfrHOcmYkNREJ2s97oskmgkrhfmyl/s1199/image_2024-08-13_09-28-34.png

នៅកម្ពុជា ការជ្រើសនាយករដ្ឋមន្រ្តី ឬបក្សកាន់អំណាច មានវិធីតែមួយគត់គឺការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ដោយឡែកចំពោះបុគ្គលមួយចំនួន ដែលមានផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត ត្រូវចាតទុកជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixkaUSHL8RJXSSItOFPAi4_4-alAalQkm6_HRQnyI_BITuih4tHPk5EZV_dqgK5OyV4cMT5D9N0pQ30w7B613sm8NHi0tEQHWarBqzA2-nov-1b1ej58lGOFeLV6Q4Bg26LvTETN-zCRZLPltgqh787KAtFGcyq6PFrCqrxMn7SjzhxAg2vbEgOvsgTA6c/s990/image_2024-08-13_09-28-32.png

លើសពីនេះទៅទៀត ប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

រីឯ បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងនេះ ត្រូវជាប់ទោសពី “បទល្មើស រួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgI1GEyAvMOPVYFwXhmVah9w8Z-S3Dm0OIDbB79S_oW5J_1_S_udfexYQgiLOvVIFuavnxijJAEBYNz2QTCZlITaQBNdQwe3h2GqqBFs-Nd1avmNbDV1eEQkQfWdPwBq-dngDrCGb6rBFN-cyipRiDCaZxJ6KJQbGvIkKRKyDCqOoGoOBHtWCZet-PfeNa/s1024/29c07e2f1e95df3166a85af69569ada1-734x1024.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyDhAag39p1yveEeMmFozUak2Fl8uqCGV1pzlP9MRl_b8gkFHHEx1ey4LVMcXrSi6922awyOhMdYb5u8KwELuXkcFyqU6b5bscdjAIwvVT7Miy3SIKZZysdYCmqJwJxMiKcql7_Z30GvDSWrnNq-MqThSHjzZfiYT3Wv4o2rCsxZe7z_CDAO4VwDfHEosE/s1024/8cf083be9500c278b39bbc1408650b5e-741x1024.jpg

 

ពលរដ្ឋឧត្តរមានជ័យ រកចំណូលបានជាមធ្យមត្រឹម៨៣ដុល្លារក្នុងមួយខែ

0

ថ្មីៗនេះ វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ បានបង្ហាញពីប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗ (GDP Per Capita) នៅរាជធានីខេត្តទាំង ២៥ ដោយក្នុងនោះខេត្តព្រះសីហនុ ជាខេត្តដែលមានពលរដ្ឋរកប្រាក់ចំណូលច្រើនជាងគេពោលគឺ៤៦០២ដុល្លារ ខណៈឧត្តរមានជ័យនៅទាបជាងគេត្រឹមតែ១០០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuKiNJNQ3Pueof6oHs1gGt-1npleS23EBGoQYFyNyZfEmvJai8TeiS47Sic8h3modQbOd-i5jTMXQ-H92RX2Ct0INUNVDXmN6-IO3oGPHVBjA1OUF3ZDPPPNMaX4vw6MA_NB84HeFFRyqDO60wSm7cd6up3LaPtsiDD2u8nkvpDRLjZuYJ5lsqTV46_6wW/s1024/image_2024-08-14_13-29-22.png

បើធៀបទៅ ពលរដ្ឋដែលរស់នៅខេត្តឧត្តរមានជ័យ រកចំណូលបានត្រឹមតែ៨៣ដុល្លារក្នុងមួយខែប៉ុណ្ណោះ ដែលមើលទៅចំណូលនេះហាក់មិនសមប្រកប នៅក្នុងការចាយប្រចាំថ្ងៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoGtNqo9JBqJelC_Pz9MIh32HZUWNMfTR2i2cm17QXuO9VKe6WVXyjotX1e9F2qQqLemsn6fYG-s2FgoL8CD7zOQgt0kI6VyQRiiUWHJl2FKRVbi46WIYWiCSITLb86u3kDwUHDMh58P3djwJvGIfJMMVB4raplbZ6gqLdpdL7bwA9W-NAGodz-0nlTTur/s2048/image_2024-08-14_13-13-06.png

សេដ្ឋកិច្ចខេត្តនេះ ៩៣ភាគរយពឹងផ្អែកលើកសិកម្ម ហើយ៧ភាគរយទៀតពឹងលើការនេសាទនិងជំនួញ ដោយសារតែខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិមានសកម្មភាពគួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIsRBsRDS9lkLH70qeBRIN1IoRjZRBK35WzASUonH_iPiYq0-lopOHSxmNH2KMRbilic8YisNPW3OR_jiH31W5uG7_-_RiTtX18gMqai_MNJCfyaXxF1wZCAPbghOAY8IrIu0ipjX0cb_EP1d19CgQ9erWEhxb7_aK7meujGFMs1FBwSVgk0NH6f6GX-Oh/s1280/image_2024-08-14_13-14-26.png

ខេត្ដនេះមានច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន ០៣ គឺច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ស្ថិតនៅក្រុងសំរោង ច្រកទ្វារព្រំដែនអន្ដរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្ដរជាតិជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7m41aKk02uplfZrWGz8UaDiQN1yOYWWU45He2UZN6DlunM2ripbfJUT_7NYfZjJxmqNd5VmGuRuwNDHBiQIyb5OtP2AaIIFCzXPmbVps5bgIGA1NXijummiUkSB9CAlH5Y7R0tbXOFK3Xuene8gAnxDkMTHOkQ1oDNDS4HfC5d10RRvVC7GfiI1bE1bh/s960/fn-2019-12-20-16-41-44-0.jpg
ខេត្តឧត្ដរមានជ័យ ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនសរុបមានប្រមាណ១៦មុឺននាក់ លាតសន្ធឹងលើផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ នេះបើយោងតាមស្ថិតិកាលពីឆ្នាំ២០០៧៕