Home Blog Page 902

រដ្ឋាភិបាលឡាវលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈក្រោយជួបរឿងទាំងនេះ

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ចំនួនយានយន្តបានចុះបញ្ជីនៅទីក្រុងវៀងចន្ទន៍ គឺលើសចំនួនពលរដ្ឋក្នុងទីក្រុងទៅទៀត ។ ហេតុនេះ វាបណ្តាលឱ្យកកស្ទះចរាចរណ៍នៅតាមដងផ្លូវ, គ្រោះថ្នា.ក់ ចរាចរណ៍, ការបំពុលបរិយាកាសកើនឡើង និងប៉ះពាល់សុខភាពពលរដ្ឋក្នុងទីក្រុងយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnfNWApd7_sOial_YJUbTLhrnzTskU3sj504AMRjzMbKIQaS6lisqP59Sr9L_zL6WKIBNM05s7HAJhSQbwLByQ9xoQYG6AMMTXwEHnBKXryhIxjfWt-lS96IiuXYYLvojQZ70n1jh-e0xmqpoIaizdchZEvWnCVz9vw8J2RS-K7ZzgVZEUzHPAWz8bLjbo/s705/image_2024-08-23_08-58-32.png

Amphaivanh Keopradith ជាអគ្គនាយករងក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ឡាវបញ្ជាក់ថា ចំនួនយានយន្តសរុបនៅប្រទេសឡាវ គឺស្មើជាង២លានគ្រឿង (២.៧០៥.៥៣៨គ្រឿង) នៅឆ្នាំ២០២៣ ក្នុងនោះយានយន្ត៤៣% បានចុះបញ្ជីនៅទីក្រុងវៀងចន្ទន៍ ។ ពេលចាត់ចំណាត់ថ្នាក់ប្រភេទយានយន្តទាំងនេះឃើញថា ៦៧% ជាម៉ូតូ និង១៤% ជារថយន្តមួយបាំងកន្លះ ក្រៅពីនេះ ជាយានយន្តប្រភេទផ្សេង ។https://lh3.googleusercontent.com/-zlyX-bRq6M8/ZsftH0IWcuI/AAAAAAABhYw/tR8f-M2lmnMsNbIHamhs7cheQ0xNJgmagCK4BGAsYHg/s1280/image_2024-08-23_08-58-43.png

បរិមាណយានយន្តកើនឡើងកាន់តែច្រើនបានធ្វើឱ្យតាមផ្លូវនានាស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស ក្នុងអំឡុងពេលពលរដ្ឋឡាវប្រញាប់ចេញទៅធ្វើការងាររកស៊ី ខណៈការបំពុលបរិយាកាសបានប៉ះពាល់សុខភាពពលរដ្ឋខ្លាំង ។ ក្រៅពីនេះ យានយន្តកើនឡើងបណ្តាលឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ទៀតផង ហើយបើតាមរបាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅឡាវ ស្មើរហូតដល់៦.៨០៦ករណី កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7thbfqVvcucyGjVfCqXm9zA3tJp9bGBycO05t9JACDa8LLNypIl6QjRctWb4KhqJY-iQCmLuBPxYj5pzGtPN79802Jgz9Cv9e6G-g5_jlgsn4ERiMPZIeVPMptz8dRjA2e6g_RJ6Sa5IpV4RpQEtuLw5JRnou71tz33Xw0iRennnGL3nCsrcznYP3HS2W/s780/image_2024-08-23_08-58-52.png

ហេតុនេះ ដើម្បីទប់ស្កាត់បញ្ហាទាំងអស់ រដ្ឋាភិបាលឡាវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំណើរការរថយន្តក្រុងពិសេសសម្រាប់អ្នកដឹកដំណើរ ដែលជាផ្នែកមួយរបស់គម្រោងដឹកជញ្ជូនប្រកបដោយនិរន្តរភាព ។ គម្រោងនេះនឹងជួយឱ្យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទីក្រុងវៀងចន្ទន៍ ស្របតាមស្តង់ដារអន្តរជាតិ និងចំណាយប្រាក់ចំនួន៩៩លានដុល្លារអាមេរិក ដែលទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគអឺរ៉ុប (EIB), អង្គការប្រទេសនាំចេញប្រេង (OPEC) និងថវិការដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixgHrN376hRqbVdPjaygSVp0_ycu_IlKAP9oOG_AQBJZw2xTwOFIu5YjhFAvOGGrs-HtdkacfyvPt6jGMFgVVVcZevRqdkvS8dGb-Zo8ImzSvAU4h6VAVRUTCRVK-W1ECvm0CJrNnCtHUQYYCMiFJkRDZ7t2jNYuhyphenhyphenQMbW1i5JntqUymKYAN-ie1nRHOBS/s1800/image_2024-08-23_08-59-03.png

គម្រោងដឹកជញ្ជូនអ្នកដំណើរតាមរថយន្តពិសេសនេះ រួមទាំងការចាប់ផ្តើមប្រើប្រាស់រថយន្តក្រុងអគ្គិសនី ដែលពលរដ្ឋឡាវនឹងងាយស្រួលធ្វើដំណើរ, ស្អាត និងមានសុវត្ថិភាព ។ ក្រៅពីនេះ រដ្ឋាភិបាលឡាវក៏មានគម្រោងកែលម្អផ្លូវតូចៗសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង, កែលម្អផ្លូវជិះកង់ និងចំណតរថយន្តតាមដងផ្លូវ ។ គម្រោងទាំងអស់មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍, កាត់បន្ថយការបំពុលបរិយាកាស និងបង្កើនប្រសិទ្ធភាពការដឹកជញ្ជូនក្នុងទីក្រុងវៀងចន្ទន៍ ៕

ពេលអនាគតដ៏ខ្លីខាងមុខ តំបន់ចំនួន៥ នឹងបាត់ពីពិភពលោកជារៀងរហូត

0

សីតុណ្ហភាពលើពិភពលោកកើនឡើងបានធ្វើឱ្យផ្ទាំងទឹកកកធំៗនៅតំបន់ប៉ូលរលាយយ៉ាងឆាប់រហ័ស ហើយពេលផ្ទាំងទឹកកករលាយ កម្រិតទឹកសមុទ្រកាន់តែកើនឡើងខ្ពស់ ។ ហេតុនេះ វានឹងធ្វើឱ្យតំបន់ចំនួន៥ បាត់បង់ពីពិភពលោកជារៀងរហូត ដោយសារអាកាសធាតុក្តៅខ្លាំង ។ តើតំបន់ទាំងនេះស្ថិតនៅប្រទេសណាខ្លះ?

១-ប្រទេស Maldives ៖ ភ្ញៀវទេសចរគួរតែប្រញាប់មកកម្សាន្តនៅទីនេះ ដោយសារ Maldives មានទីតាំងនៅកណ្តាលមហាសមុទ្រ ។ អ្នកវិទ្យាសាស្ត្រមកពីអង្គការ NASA និងអ្នកជំនាញធរណីវិទ្យារបស់អាមេរិកបានដាស់តឿនជាច្រើនឆ្នាំថា នៅឆ្នាំ២០៥០ ផ្ទៃដីប្រមាណជិត៨០% របស់ប្រទេស Maldives នឹងបាត់បង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBeRjQOj1TzyamA3Xvyihx1B26chG21xY5mI5OouPG80i7pZINg2hVdh9nVMSNj41EPXeuIrJ0jjMfJEJs8sRALEtfjprm9q82Ya7dG2jhdD8_GLKH36GsVVHiz6p-xiO58E2JQOVs6HCMH9lmANktUpi7BidgiITecMadGsGAOXoNOl4esIJSR90maIKP/s1440/image_2024-08-23_08-51-44.png

បច្ចុប្បន្ន ពលរដ្ឋប្រទេសនេះកំពុងប្រឈមនឹងទឹកជំនន់កាន់តែញឹកញាប់ ។ កាលពីមុន មានទឹកជំនន់ចាប់ពី២លើក ទៅ៣លើកក្នុង១ឆ្នាំ ប៉ុន្តែបច្ចុប្បន្ន មានទឹកជំនន់ចំនួន២លើកក្នុង១ខែ ។

២-ទីក្រុង Venice ប្រទេសអ៊ីតាលី ៖ Venice គឺជាទីក្រុងដ៏ស្រស់ស្អាតមួយរបស់ប្រទេសអ៊ីតាលី ប៉ុន្តែអ្នកជំនាញនិយាយថា រយៈពេល៧០ឆ្នាំទៀត ទីក្រុងនេះនឹងលិចក្នុងទឹកសមុទ្រ ។ បច្ចុប្បន្ន អគារ និងលំនៅឋានផ្សេងៗរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការចូលចតរបស់នាវាបណ្តាលឱ្យមានទឹករលកប៉ះពាល់អគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6pilYdzOf0BJTQPWfcc4eeRTnvpC2W6tqA80ZoBpXWXSuHSCJpnVKMEVdkp2lIsYT1Cu2-Ef_9F_6D7I0Zibe6DJbPyTRZoxUnUU-bObaQTn1EHZSPyYXXk-U-P-3VKWuoVqytnr5RaUOJC7bkLaqmMIa7jbBuYSfbaFzwxJvj8FvcIzydpBAMHB4B9ul/s1200/image_2024-08-23_08-52-02.png

៣-បឹង Dead Sea ៖ សារព័ត៌មានអាមេរិករាយការណ៍ថា អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យបរិមាណទឹកបឹង Dead Sea ស្រកចុះចំនួន១,២ម៉ែត្រក្នុង១ឆ្នាំ ។ រីឯក្រុមហ៊ុនជាច្រើនបានបូមទឹកបឹងនេះ ដែលសម្បូរដោយវីតាមីនយកទៅធ្វើអាជីវកម្ម ។ ហេតុនេះ វាកាន់តែធ្វើឱ្យបរិមាណទឹកបឹងធ្លាក់ចុះខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFcUy4vd7voPBAKyf1TAPJUz4zmyLar3reMcbrI0hyphenhyphenSQYR5drodZFF9OB8qMED-qmjPxXbkHEDMH8eCLXP6Mnwpm3pDA9cX0uSkMauj0gp-IuYkZ3TrNC4P6aRI0ivnlSPF1BiYJhE-pIcw7PZcoQ8WW2JLIgmUmjvhipeow0kLFOZevrV4JUlyWlNQOzZ/s2048/image_2024-08-23_08-52-33.png

៤-ប្រជុំកោះ Galápagos ប្រទេសអេក្វាឌ័រ ៖ ប្រជុំកោះនេះស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសអេក្វាឌ័រ ដែលវាជាតំបន់ធម្មជាតិ និងដែនដីរបស់សត្វជិតផុតពូជជាច្រើនប្រភេទ ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របារម្ភពីកម្រិតទឹកសមុទ្រកើនឡើងដោយសារទឹកកករលាយ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជុំកោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCGlB4TxmVW8iMHwCgFt2wlcyy3iEkSl8mqXcpY3CHZzkKkXseyONCfTL3BVrejz1bBuFwBzbLEfBNq6KUuxI1LhSeipPgsm7_IfX5fW5j80oDjpwjWhme0y_gc_UL8Xw_MDzmrY8CMnkjb7D53SFf8j4w1pfqhbfdV6p0CZO8m-rgHIjL6sX7pecGXSrZ/s3072/image_2024-08-23_08-52-56.png

៥-ទ្វីប Antarctica ស្ថិតនៅប៉ូលខាងត្បូង ៖ Antarctica គឺជាទ្វីបធំលំដាប់ទី៥ លើពិភពលោក កំពុងតែប្រឈមនឹងបញ្ហាទឹកកករលាយយ៉ាងឆាប់រហ័ស និងបណ្តាលឱ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើងខ្ពស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDX8JlLRd1PVGWS1HQ8YOVopNgWQFXMmQpIM3ZMxiLdyj5cU18GHgGtcBI7iaafejgclNVmR1ttPQReumfJSb_Qa0wGV58MmZOvtAneNtxYsKbGmpWFhKuUVqsSFoSMYO-pYwBIQLDdzsDDjGeQJQSvVE9iEM3_C6e5e2q3uYULlWD7kRNnDTnZw8trT4z/s6000/image_2024-08-23_08-53-19.png

របាយការណ៍ជាច្រើនលើកឡើងដូចៗគ្នាថា ទឹកកកនៅទ្វីបនេះរលាយ គឺជាបញ្ហាធំរបស់ពិភពលោក និងពិបាកដោះស្រាយ ដោយសារសីតុណ្ហភាពពិភពលោកកើនឡើង ។ វានឹងធ្វើឱ្យសត្វផ្សេងៗរស់នៅតំបន់ត្រជាក់ផុតពូជនាពេលឆាប់ៗ ហើយអ្នកជំនាញបានអំពាវនាវឱ្យប្រទេសនានាជួយគ្នាថែរក្សាបរិស្ថាន ៕

ដំណឹងក្តៅៗ! ខ្ទឹមសក្លែងក្លាយកំពុងវាយលុកពេញទីផ្សារប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ ស្របពេលតម្លៃខ្ទឹមស បានកើនឡើងយ៉ាងខ្លាំងនៅប្រទេសឥណ្ឌានាពេលបច្ចុប្បន្ន ក្រុមអាជីវករនៅតាមផ្សារនានាបានយកខ្ទឹមសក្លែងក្លាយ ដែលផលិតពីស៊ីម៉ងត៍មកដាក់លក់ឱ្យអតិថិជន ។ វាធ្វើឱ្យសមត្ថកិច្ចឥណ្ឌាឈឺក្បាលយ៉ាងខ្លាំង ដោយសារត្រូវដើរត្រួតពិនិត្យនៅតាមផ្សារ និងចាប់យកខ្ទឹមសក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgttyqDjfsXm-bL4cnPLa0ohbWNtUculaZgClw2DmXGe45jbkWhSiwINzWBt22mrhIGpwR4u-eiWHkRoLzdLtf3pwAtpbEfNgB5vnTFVQiZLsHgKCH8eqIDHZO8y8hDeJT5-nnTfL4M1doK34FNkXGvtknzlTP8-c9rcxBV4PzI-4XyKdTtUYTrOxPDjcZ7/s1148/image_2024-08-23_08-44-10.png

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌាបានចែកចាយវីដេអូមួយ គឺអ្នកស្រី ផាទីល ជាភរិយារបស់អតីតមន្ត្រីសមត្ថកិច្ច បានទៅទិញខ្ទឹមសនៅតូបតាមផ្លូវមួយកន្លែង ប៉ុន្តែពេលអ្នកស្រីត្រឡប់មកផ្ទះវិញ ហើយរៀបចំបកសំបកខ្ទឹមស ឃើញថា សំបករបស់វារឹងខ្លាំងរហូតដល់បកពុំចេញ ។ រីឯក្បាលខ្ទឹមសវិញ ធ្ងន់យ៉ាងខ្លាំង ហើយអ្នកស្រីក៏ពិនិត្យមើលឱ្យបានច្បាស់ ទើបដឹងថា វាជាខ្ទឹមសក្លែងក្លាយធ្វើពីស៊ីម៉ងត៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihCKpouRf2WFocWe5OSqnTEMWpzzTTTbC9nezThJ9E4KUOfAKiC0hwcGCk4gaNgK6j0W7D_m1oSCg3_mWQIsa-5tr_tnI0TbOlMg6TTGmR2H9phWtfyU39ODiMVpznKVdgs7fu_1CZViIgWB-j8vaKxCn45OU9qaLh60iLM1FOE9pXto7KmDORuE0zq-sz/s726/image_2024-08-23_08-44-21.png
អ្នកស្រី ផាទីល រៀបរាប់ថា អ្នកស្រីបានពិនិត្យមើលថង់ខ្ទឹមស ដែលទិញមកឃើញថា មានខ្ទឹមសផលិតពីស៊ីម៉ងត៍លាយឡំជាមួយខ្ទឹមសពិតប្រាកដ រហូតដល់អ្នកស្រីពុំដឹងថា តើមួយណាក្លែងក្លាយ មួយណាពិត ប្រសិនបើមិនបកសំបកទេនោះ ពីព្រោះនៅពេលទិញ អ្នកស្រីពុំបានចាប់វាមើលទេ ។

គេហទំព័រ NDTV របស់ឥណ្ឌារាយការណ៍ថា ហេតុការណ៍លក់ខ្ទឹមសក្លែងក្លាយនេះបានកើតឡើងនៅទីក្រុង Akola រដ្ឋ Maharashtra ក្រោយពីតម្លៃខ្ទឹមសបានកើនឡើងខ្ពស់ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ។ តម្លៃខ្ទឹមស បានកើនឡើងចាប់ពី៨០រូពី (ឬស្មើជាង៣ពាន់រៀល) ក្នុង១គីឡូក្រាម មកស្មើនឹង២៤០រូពី (ឬជិត១ម៉ឺនរៀល) ក្នុង១គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD_zMCS4Lt9oQzQ3ar_-0dyOSQ_Rps6H4TIz8Z7psBE6zVRaBzmciW-GO4Agi0aJKbnc1arSKLeH1oYmKlC8nu7ojM8iK1UG4bsuZBbFhjSHEKG3WmHh0OEQHvoxh6F9swgLLiiapqTMNg7Jtty633Jha96DUI2D8PoEsZ8i_NtwVySrbkeXZ5kM25kLWe/s1500/image_2024-08-23_08-44-33.png

កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ តុលាការកំពូលឥណ្ឌាបានប្រកាសថា ខ្ទឹមស គឺជាបន្លែ និងអនុញ្ញាតឱ្យអាជីវករអាចលក់ខ្ទឹមសក្នុងផ្សារបន្លែ និងគ្រឿងទេស ក្រោយពីមានការជជែកគ្នាអស់ជាច្រើនឆ្នាំថា តើខ្ទឹមស គឺជាបន្លែ ឬគ្រឿងទេស? ការប្រកាសរបស់តុលាការកំពូលនឹងក្លាយជាប្រយោជន៍សម្រាប់កសិករ និងអាជីវករលក់ដូរ ។ តម្រូវការបរិភោគខ្ទឹមសយ៉ាងច្រើននៅឥណ្ឌា បានធ្វើឱ្យតម្លៃកើនឡើងជាបន្តបន្ទាប់អាស្រ័យលើទិន្នផលផលិតតាមរដូវកាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZxXzEIvxnG8-MYRICr9weoYE1YlKHyFcLD3qqsznOKEDvjtkX51AwHJTZeKPYnAbq9lWJq5fS0jlc4MD2lcGwK5HUkc7Y9nOWoI7QMImOf5lvP9uGl5U0gAELCQsILFsx1LwM0kmGW4tE2TUxipAPnQOuwbR6bWufZtpY2Gm6GVhG6xZbOtzahpZ9Exks/s1200/image_2024-08-23_08-44-47.png

ទីប្រឹក្សាវេជ្ជសាស្ត្រជាន់ខ្ពស់ម្នាក់បានណែនាំឱ្យពលរដ្ឋចេះពិនិត្យមើលខ្ទឹមសពិតប្រាកដ គឺចំណិតរបស់វាពុំស្មើគ្នា និងមានសំបកស្តើងស្រដៀងសន្លឹកក្រដាសងាយស្រួលបក ។ ប៉ុន្តែចំណិតខ្ទឹមសក្លែងក្លាយមានប្រវែងស្មើគ្នាទាំងអស់ និងមានសំបកក្រាស់ពិបាកបក ។ ម្យ៉ាងទៀត ខ្ទឹមសពិត គឺមានសាច់ហាប់ណែន ហើយពេលយកវាទៅត្រាំទឹក វានឹងលិចក្នុងទឹក ខណៈខ្ទឹមសក្លែងក្លាយនឹងអណ្តែតទឹក ដោយសារមានសារធាតុគីមី ៕

សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី១ មានទឹកស្អាត និងសុវត្ថិភាពបំផុតលើពិភពលោក

0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា សន្ទស្សន៍សកម្មភាពបរិស្ថាន (EPI) ប្រចាំឆ្នាំ២០១៤ របស់សាកលវិទ្យាល័យ Yale បានចាត់ចំណាត់ថ្នាក់ស្តង់ដារអនាម័យ និងទឹកនៅប្រទេសផ្សេងៗ ដោយពិចារណាពីផលប៉ះពាល់សុខភាព និងទឹកផឹកគ្មានសុវត្ថិភាព ជាពិសេស ហានិភ័.យនៃការឆ្លងបាក់តេរីបណ្តាលឱ្យរាគរូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNzuH9N4e-Za2jRqK2GeQ1GcY6zw5429aHXQPhTJJMdTkds4QMa9zWpN1gh32jjaoyc1zV6ZDl3LmV4w9xq_GWtjrqZJ_wl7j-T2mxhDNQKckdN2W6fusmtLPVoo7Sc1WiNG_Ua7K0QFe-fi_RG0hh5QpXeCNNpKY-gqfqr0avvglsCCjO0bSzl_IRMhXa/s1100/image_2024-08-23_08-39-32.png

របាយការណ៍ការចាត់ចំណាត់ថ្នាក់បញ្ជាក់ថា សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានទឹកស្អាត និងសុវត្ថិភាពបំផុតលើពិភពលោក ក្នុងចំណោមការចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១៨០ ដោយសារសិង្ហបុរីមានអនាម័យខ្ពស់ និងជាប្រទេសនាំមុខគេលើពិភពលោក ក្នុងការកម្ចាត់ និងយកទឹកស្អុយមកប្រើប្រាស់ឡើងវិញ ។ វាជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការប្រើប្រាស់ទឹកដោយមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwox_b_9LsHd4szrnmGgasB9WHJoBEyz5RXVuBqnJgFNgDtdhc-mGdgRCJgUMXtFIMzADxKXw1tnV_CchlGs2U_NnLyvHc2LVJk6BUuDy0PkeVzcrpgouvzRfXX-OqxrPqY3IMzbgSJcY9CCrM4st2I0yX7Mz9cxouhwKXVeggkK0XVABgoxi0q_G8ZJg/s1200/image_2024-08-23_08-39-46.png

ការចាត់ចំណាត់ថ្នាក់ហានិភ័យសុខភាពដែលពាក់ព័ន្ធនឹងទឹក និងអនាម័យរបស់ប្រទេសនីមួយៗ គឺនឹងទទួលបានពិន្ទុផ្អែកតាមផលប៉ះពាល់សុខភាពក្នុងរយៈពេល១ឆ្នាំ ឬអង្គការសុខភាពពិភពលោក (WHO) ហៅថា «ការប៉ះពាល់សុខភាពប្រចាំឆ្នាំ» ។ ពិន្ទុខ្ពស់បំផុតស្មើនឹង១០០ពិន្ទុ មានន័យថា ជាការប៉ះពាល់សុខភាពតិចបំផុតលើពិភពលោក ខណៈសូន្យពិន្ទុ មានន័យថា ការប៉ះពាល់សុខភាពខ្លាំងបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4YZR_mvli60CAhCTVurAHG4QQwgPLkSW6sgMLdLTlG3Dpmhxdwd5CBIZTpq1QphPc0vlkKhj-KhhbyZ9paiSOiRsnrA2ZJrHOdWraEYvci2ssLl4l1tWLU9gPQepyNPNapTo5q0C-6m6gBnFpmZLWl-ivaUHREHtDdYMsYHFywBO7P_aRxtMjadQWIMCU/s860/image_2024-08-23_08-39-57.png

ប្រទេសសិង្ហបុរីបានទទួលចំណាត់ថ្នាក់ទី១ ក្នុងរបាយការណ៍សន្ទស្សន៍សកម្មភាពបរិស្ថាន ប្រចាំឆ្នាំ២០២៤ ដោយសិង្ហបុរីទទួលបានពិន្ទុខ្ពស់រហូតដល់៩៩,៩ពិន្ទុ និងវ៉ាដាច់អ៊ីតាលី និងអង់គ្លេស ដែលប្រទេសទាំងពីរទទួលបានពិន្ទុត្រឹមតែ៩៨,២ពិន្ទុប៉ុណ្ណោះ ។ បន្ទាប់មក គឺប្រទេសស្វីស និងអាល្លឺម៉ង់ ទទួលបាន៩៨ពិន្ទុ និង៩៧,៩ពិន្ទុ តាមលំដាប់ ។

ចំណែកប្រទេសជាប់ចំណាត់ថ្នាក់ចុងក្រោយបង្អស់ក្នុងរបាយការណ៍សន្ទស្សន៍សកម្មភាពបរិស្ថាន គឺភាគច្រើនស្ថិតនៅទ្វីបអាហ្វ្រិក ដូចជា ៖
-ម៉ាដាហ្គាស្ការ ១២,៩ពិន្ទុ
-នីហ្សេរីយ៉ា ១២,២ពិន្ទុ
-ឡេសូតូ ៩,៤ពិន្ទុ
-សាធារណរដ្ឋអាហ្វ្រិកកណ្តាល (Central African Republic) ៨,៩ពិន្ទុ និង
-ឆាដ ៤,៣ពិន្ទុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil8dbEqMllUnyBr733Be2Ep_7i_5DwDXvLqdDWrawYioAIUGccVeI5M8CqzcLryEwsPDZIzTBsrWbgTYX70Qer5WqZxf2R8a4u86DHYLcDPmttsK4YcL72863hhm0b-lQePR_pd1csefzNNkDiyo0z8iXxNL2BfQTdVDyd4_b-VSYO8Ry4uaCeYIArS7xD/s3334/image_2024-08-23_08-40-15.png

រីឯចំណាត់ថ្នាក់ទឹកស្អាតរបស់ប្រទេសក្នុងតំបន់អាស៊ាន រួមមាន ៖
-ព្រុយណេ ទី២៧
-ម៉ាឡេស៊ី ទី៩០
-វៀតណាម ទី៩៤
-ថៃ ទី១០០
-ហ្វីលីពីន ទី១១១
-កម្ពុជា ទី១១៤
-មីយ៉ាន់ម៉ា ទី១២២
-ឥណ្ឌូណេស៊ី ទី១២៨ និង
-ឡាវ ទី១៣១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyHUg90iEhyphenhyphen36bXbIEz1_sgJk4d9fVB3WXFR8ERKEBBmMV6aputBv61pO6RRvnUyhDoZcZMlLfdBfHO3wRTcP6R-pL81DCygqgRzZoqbuPoH95Bu71LrWx_8SC_xgAGNBAbsYWnbtl2HzS8luhzKhtQe3UjqsKIaufABJASLJhHfgj43FqilVYmfQSZon9/s1888/image_2024-08-23_08-40-58.png

របាយការណ៍នេះបញ្ជាក់ថា ការចាត់ចំណាត់ថ្នាក់ទឹកស្អាត មានន័យថា ពលរដ្ឋគ្រប់រូបអាចប្រើប្រាស់ទឹកស្អាត, ការត្រៀមទុកទឹកស្អាត និងគុណភាពទឹកដែលគ្រួសារនីមួយៗប្រើប្រាស់សម្រាប់សុខភាព ព្រមទាំងតម្រូវការទឹកស្អាតរបស់គ្រួសារក្នុង១ថ្ងៃ ។ ហេតុនេះ ពលរដ្ឋនឹងអាចប្រើប្រាស់ទឹកស្អាតយ៉ាងងាយស្រួល និងគ្មានការចម្លងមេរោគ ជាពិសេស ការបំពុលពីទឹកស្អុយ ៕

ក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកអំពាវនាវឱ្យដំឡើងពន្ធបន្ទះសូឡាថៃ និងវៀតណាម

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ថា បណ្តាក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកបានអំពាវនាវឱ្យក្រសួងពាណិជ្ជកម្មដំឡើងពន្ធបន្ទះសូឡាថៃ និងវៀតណាម គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ ក្រោយពីប្រទេសទាំងពីរបាននាំចូលបន្ទះសូឡាមកអាមេរិកកើនឡើង ។ ​ថៃ និងវៀតណាមកំពុងប្រឈមនឹងការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា បានធ្វើពាណិជ្ជកម្មអយុត្តិធម៌ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBpiyUaK4FSrUicHVt2cSzK8RGkkfi-7DEoB00tqNShkcj8HXJVO9cw3SnMp54lnHMY8HeKS9z8upJfc_X5KBa1tjGD6s49F4ywxkDfuEjTzzbxAVlsyiQQeoOwmzvRpVZiH1Wg3MMn7vOyKdqATNtNwNK6kPiY6gKwHqMsZVHBnbsjJd4jv6RCNizdX1d/s1500/image_2024-08-23_08-34-25.png
កាលពីខែឧសភា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មអាមេរិកបានចាប់ផ្តើមត្រួតពិនិត្យបន្ទះសូឡាផលិតពីស៊ីលីកុននៅប្រទេសវៀតណាម, ថៃ, ម៉ាឡេស៊ី និងកម្ពុជា ក្រោយពីក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកមួយចំនួននិយាយថា បន្ទះសូឡានាំចូលមកលក់នៅអាមេរិកមានតម្លៃទាប និងទទួលបានការគាំទ្រថវិកាពីចិន ។ ពួកគេលំបាកប្រកួតប្រជែងជាមួយទំនិញនាំចូលមានតម្លៃថោកជាងអាមេរិក ។

គណៈកម្មការក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកបានដាក់លិខិតទៅក្រសួងពាណិជ្ជកម្មឱ្យត្រួតពិនិត្យការធ្វើពាណិជ្ជកម្មបន្ទះសូឡា ដោយបញ្ជាក់ថា ការនាំចេញបន្ទះសូឡាពីថៃ និងវៀតណាម បានកើនឡើងយ៉ាងខ្លាំង ។ គេរំពឹងថា ការស៊ើបអង្កេតផ្នែកពាណិជ្ជកម្មនឹងធ្វើឡើងនៅឆ្នាំ២០២៤ ហើយគណៈកម្មការនេះនឹងតំណាងឱ្យក្រុមហ៊ុនអាមេរិក ព្រមទាំង Hanwha Qcells និង First Solar ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8u6an8Pbb2uEoKUphhgkxbFJv2cVTrIRhRgwDHBgJ5JxZVcsPCgGmNm8NAphgkkoqsiXwnDJ5WPlAZCsOwVZdG2G-ARqkQCSsKBiKcJA5XN6ftPInXYp37Krr1IMdfk2zB_zd4lRuEM51t_ExNiRYy9Nn0X0JRvqyyWozVXyGbvA77I8Ex8tF5GZy48S7/s1413/image_2024-08-23_08-34-40.png

ការត្រួតពិនិត្យនេះនឹងឈានដល់ការប្រមូលពន្ធខ្ពស់ចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ ប្រសិនបើអាជ្ញាធរអាមេរិកបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មបន្ទះសូឡាមិនយុត្តិធម៌ក្នុងការស៊ើបអង្កេតបឋមនៅដើមខែតុលា ឆ្នាំ២០២៤ ។ បន្ទាប់មក នឹងឈានដល់ការប្រមូលពន្ធថយក្រោយ ចំនួន៩០ថ្ងៃ ក្រោយពីចេញសេចក្តីសម្រេច ។ ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃ និងវៀតណាមពុំទាន់ឆ្លើយតបពាក់ព័ន្ធនឹងការប្រមូលពន្ធទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyr8SITAqSuPFQu1B-6gCemPX_yXBKDAe1H22X9PRwEUZO72rQ8P_qw5ZurEJjRKafUokw7yz36sXJXxhfpL9P0CmVo5i1bT6jJ6103lROLRDy3X1R7LeGro3V7R7kxUcKsT-fJ53DF1KM05BHRDzBl-Mp9WOS8N2Dp3X6dY7yB4Osw_6fbzPMaUbrI_TY/s1254/image_2024-08-23_08-35-02.png

អត្រាពន្ធថ្មីរបស់អាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់វៀតណាមខ្លាំងជាងគេ ពីព្រោះត្រូវប្រឈមនឹងការប្រមូលពន្ធខ្ពស់ ។ អាមេរិកប៉ាន់ស្មានថា ភាពខុសគ្នារវាងតម្លៃបន្ទះសូឡាលក់នៅវៀតណាម និងតម្លៃនាំចេញ ឬហៅថា «វិសមភាពតម្លៃទីផ្សារ» គឺស្មើជាង២៧០% ហើយតម្លៃបន្ទះសូឡាវៀតណាមខ្ពស់ជាងថៃរ ហូតដល់៣ដង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDVqGYP0DpOXYi1vvstO5n1D-4OpoYAlCCWdOANfVND3pVO8zB11J0ud_JdTmkLEUPnrZrFtcF-iM7EQgwuJ1F9pc6qRHtLoA3xLKyTWpX4HsUHLzRvkxYITrP9UXyaf49afu2ZQP33pKPIuRR5skrpLXkAjVQiSOk0pkgAcnE2_6mjkB0V5JDGHkM6rTq/s1280/image_2024-08-23_08-35-53.png

លិខិតរបស់បណ្តាក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកបញ្ជាក់ថា ប្រទេសទាំងពីរបាននាំចេញបន្ទះសូឡាមកអាមេរិកកើនឡើង ។ ជាក់ស្តែង កាលពីត្រីមាសទី២ ឆ្នាំ២០២៤ ការនាំចូលបន្ទះសូឡាពីវៀតណាម និងថៃ បានកើនឡើង៣៩% និង១៧% តាមលំដាប់ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ។ វាធ្វើឱ្យបន្ទះសូឡាអាមេរិកមានបញ្ហា ហើយក្រសួងពាណិជ្ជកម្ម និងគណៈកម្មការពាណិជ្ជកម្មអន្តរជាតិគួរតែប្រមូលពន្ធថយក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzkhRsHLplMxbJGfB41rbJ_3yutPoHlJTaxFrojkWpe-Q1RoW5UI4SHrgOAowVch3etA5Hy-_fqdAAawJM7_3T2KnvhlKtMq9gPemlhP7lhTuzcl77XKUMYqgKt9GhTmuU7lVccc05T59_Tgz0FNr-ZSy08vboMWuyjZaM8Wa0cUwcNYwuWYDGiQuZzz4i/s1000/image_2024-08-23_08-36-01.png

អ្នកជំនាញផ្នែកពាណិជ្ជកម្មនិយាយថា វិធានការប្រមូលពន្ធថ្មីនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសវៀតណាមដែលត្រូវបង់ពន្ធខ្ពស់ជាងមុន ដោយសារអាមេរិកចាត់ទុកថា ប្រព័ន្ធសេដ្ឋកិច្ចវៀតណាមមិនផ្អែកលើយន្តការទីផ្សារ (Non-Market Economy) ៕

កន្លែងអានសៀវភៅក្នុងរណ្តៅអណ្តូងរ៉ែធ្យូងថ្មបានក្លាយជាបណ្ណាល័យដ៏ពេញនិយមនៅចិន

0

ប្រទេសចិន ៖ ប្រទេសចិនបានផ្លាស់ប្តូរអណ្តូងរ៉ែធ្យូងថ្មឱ្យក្លាយជាបណ្ណាល័យអានសៀវភៅដ៏ពេញនិយម ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតដល់ពលរដ្ឋដែលចូលចិត្តអានសៀវភៅ ។ បណ្ណាល័យថ្មីនេះត្រូវបានរចនាឡើងយ៉ាងស្អាតប្លែក ដែលអ្នកមកអានសៀវភៅនៅទីនេះអាចថតរូបលេង ខណៈទិដ្ឋភាពក្នុងអណ្តូងរ៉ែធ្យូងថ្មស្អាតដូចគំនូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiLYXDfW98_vaGp08u-GgEHm6Ci69GrrUfK8Wxf-cXdFBCdu1HmOOk4IR8v8vGvXKklveTg-x_8lVpVpIDwtqW5p9Vsdsd6qeJlAb6h3ttv77FNlfsgw0R08HxcxDnBuGSMeADIC3K7ZmsmfJXXMD6bemyTbjiO-2Evwms9RLVvsooKtb3E8t64dTyQpOi/s2000/image_2024-08-23_08-26-46.png

ប្រទេសចិនតែងតែមានអ្វីប្លែកៗបង្ហាញប្រទេសផ្សេងជានិច្ច ហើយរូបភាពដែលយើងឃើញនេះ គឺជាអតីតអណ្តូងរ៉ែធ្យូងថ្មដែលគេបោះបង់ចោលបានក្លាយជាបណ្ណាល័យដ៏ធំទូលាយ, តំបន់ទេសចរណ៍, កន្លែងសម្រាកលំហែរកាយ, អានសៀវភៅ និងទិដ្ឋភាពដ៏ស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFBREgHZGk9naqYkIV4fJjYAvAR24PCWI5EfYQVUz2b2ordXSGR-_sffeETAd2RGCtdN0Uq25QSvE7jOWC6avG-9M0_sAQMZuV_-HWNCQfF0QxPEJPY6OZy3heI1UncsOpvB2FarIF5-IlqKcc122PXdaFOOmftWSOf9Dg_Ew_VBJwd4OUEe-HhKZc_DZ/s709/image_2024-08-23_08-26-55.png

បណ្ណាល័យថ្មីនេះឈ្មោះថា «Quarry 8» គឺជាអណ្តូងរ៉ែធ្យូងថ្ម ទី៨ ស្ថិតក្នុងចំណោមអណ្តូងរ៉ែ ចំនួន៩ ដែលរដ្ឋាភិបាលចិនបានកែច្នៃធ្វើជាតំបន់ទេសចរណ៍ ។ បណ្ណាល័យ Quarry 8 មានទីតាំងនៅតំបន់ជិនយុន និងតុបតែងរចនាម៉ូដដោយស្ទូឌីយ៉ូចិន ឈ្មោះ DnA Design and Architecture ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaBXx3AlLVCVjyDYyWf2H2Y9BoOCFaaaXF2f9oOr6Hw-ucitc7-tayvLOKLOJppc9x-YUHZtxv2ZhzDov93qdxNqBTnSVSgH1iTXbrqj1b4nNOzo48s8bWBfMltEKKxjoR-MiMuMYuHxlEtRhYLtMLvbZEQhyL8Gj7Lj3poyOqZ-A-9O068I09_in_jxvU/s709/image_2024-08-23_08-27-01.png

គេហទំព័រ New Scientist បញ្ជាក់ថា បរិវេណនេះមានរ៉ែធ្យូងថ្មរាប់ពាន់កន្លែង ប៉ុន្តែបច្ចុប្បន្ន គ្មានការជីករ៉ែទៀតទេ ។ កន្លងមក អណ្តូងរ៉ែធ្យូងថ្ម ទី៨ គឺជាកន្លែងជីករកថ្ម Tuff ដែលថ្មនេះកើតចេញពីផេះភ្នំភ្លើង ក្នុងរយៈពេលចាប់ពី១.៣០០ឆ្នាំ ទៅ២.០០០ឆ្នាំ ។ អណ្តូងរ៉ែធ្យូងថ្មនេះបានក្លាយជាទីកន្លែងសាធារណៈ ដែលមនុស្សម្នាអាចមកជួបជុំគ្នាអានសៀវភៅ ឬថតរូបបង្ហោះក្នុងបណ្តាញសង្គម ពីព្រោះគ្មានកន្លែងណាផ្សេងមានទិដ្ឋភាពស្អាតបែបនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhA05RssVK3x-F-nyDBG18Ye98EoKR3_kA6665J_x3edVTNMd8KztVGB6lp4CAz7QBJaEUcDPAtXbz8Qykts0pXjA8X2j7FSAFYMEkNS_KOShkM1DS45t31lhKe-C_Cgo1g_lIJOamg09gr4gu8sZVg2_adkcgb0UqSAzHcvDA_O_T5xu5k9Kg1mlDAdPe/s709/image_2024-08-23_08-27-06.png

នេះជាគំនិតថ្មីមួយក្នុងការកែច្នៃអណ្តូងរ៉ែធ្យូងថ្មឱ្យក្លាយជាកន្លែងមានប្រយោជន៍ដល់សង្គម ខណៈអណ្តូងរ៉ែមួយនេះអស់ប្រយោជន៍ និងត្រូវគេបោះបង់ចោល ។ ដូច្នេះ វាជាគំរូមួយនៃការសម្របខ្លួនរស់នៅជាមួយធម្មជាតិ និងមើលឃើញភាពស្រស់ស្អាតរបស់កំទេចថ្មទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLz6F-70IXziorwQVYdkY4jL_ZwkpCVb8Ks3ZCdi1prAoI2xkg-OW8abMRLhxsoEuhXhBbI4L0ZKT64-4JJNmLAz5MhyH_uw4E0aVwzr_0-lIP7uUgdNFpAv7FKCth3kz7HLamYtYOm5tQf_qIobSs-0bjIx_FKT3hlV6Stu-sWWcLTGUpan6xa05r_80R/s1920/image_2024-08-23_08-27-22.png

លើសពីនេះ វាជាការប្រើប្រាស់ធនធានធម្មជាតិដែលមានស្រាប់យកមកកែច្នៃឡើងវិញ និងផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែអាចទទួលបានប្រយោជន៍យ៉ាងមាននិរន្តរភាព ។ ចំណែកប្រទេសកម្ពុជាវិញ តើយើងមានកន្លែងណាខ្លះដែលស្រស់ស្អាតមិនចាញ់អណ្តូងរ៉ែចិន ប៉ុន្តែយើងបោះបង់ចោលធ្វើឱ្យកន្លែងស្រស់ស្អាតទាំងនេះលាក់បាំងពីភ្នែកភ្ញៀវទេសចរ?

ឃាត់ខ្លួនមនុស្ស៣នាក់ ក្រោយព្យាយាមវាយប្រហារ(HACK) ស្ថាប័នរាជរដ្ឋាភិបាល

0

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានប្រើប្រាស់បច្ចេកទេស (DDoS) ធ្វើការវាយប្រហាររំខានដល់ដំណើរការគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នរាជរដ្ឋាភិបាលមួយចំនួន។

បន្ទាប់ពីកើតហេតុភ្លាមៗ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកឌីជីថល និងផ្សព្វផ្សាយអប់រំ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន៖

  • ឈ្មោះ ស.គ.ហ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស
  • ឈ្មោះ ថ.ស.រ.ព ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស
  • ឈ្មោះ ល.ម.ឃ ជនជាតិខ្មែរ មុខរបរសិស្ស

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣រូបបានសារភាពថា ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាម មានឈ្មោះ “Victim Leaked Cambodia VLC” ដើម្បីប្រើប្រាស់បំផុសបំផុលការចូលរួមវាយប្រហារ (DDoS) ទៅលើគេហទំព័ររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqq9njggSt1V1O6ZHdV6gTcVm62pYtmK-2LMZXyzEKtPmeLNUl2xn65NpAUmXaWBE6-MNHFNJmxViUOGy8_XDH7OYjiQtdg6sGFwdqLPG1ifDWd_7QF5-ww25h4MA7Jc8T9H6eT54PDa5iiohGpPwfrhceGV_J0qjuQK7hWDXq4J3e7G7alT26koKYJ7O/s1280/2e44a03f65f5293d92586e547abfcfee.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfspZJqUallmVKrwc0q2IMvzypbvai0faYEwJUUj2afaGHHJGCKQ08Fmo7ryMiIH3cjgDrf-Py6iVc7tgiCbR_L_QQu4skU4HuA6ZP1MuONTFdFauHNY3N-FLcw3fk0Fd1envGLSDLa_kXZTTkF2froWDXPMnHoVrfnDJM-CTbGi3qFDSg0UQHSNHGFbOq/s1280/86d97b4cc9a0617cdcd2a81ece6eb25c.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy1JF6-7rBxbfgia2ma8CdRTri1Vfj5Sk79GR73zTHEBDiGeLcPrH4405mSTczwAi5aDyJIDsHymuym2nDyAblSJswKEY5ducXBHpP_YBgT-Ciegz9DtsiAoddxxjjMZNPIzrYq3ABXL5w_WYkT9k3VUJGh6JYYWAKHK_CRLn_ND5e8ApuVzAsc9hvzT-d/s1280/1218e67a851aa62b55a978934313abba.jpg

 

មកស្គាល់ទន្លេមានទំហំតូចបំផុតលើពិភពលោក តូចខ្លាំងដល់ថ្នាក់ដើររំលងបាន

0

ប្រទេសចិន ៖ បើនិយាយអំពីទន្លេ យើងនឹងនឹកឃើញដល់ទន្លេមានទំហំធំទូលំទូលាយ ដែលអាចឱ្យនាវា ឬទូកផ្សេងៗធ្វើដំណើរឆ្លងកាត់បាន ។ ប៉ុន្តែយើងអាចមិនជ្រាបថា ទន្លេមួយមានទំហំតូចបំផុតនៅលើពិភពលោក គឺតូចខ្លាំងដល់ថ្នាក់យើងពុំអាចចុះទៅហែលទឹកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Prcm5YBtNFBQ2sTts2kwMCVyz2ovutOatPsU-8c5cva39LJS8LXCrKTKPXdYmUZGQmelEZPHemqiRA-cQZdJu3XD7mKc4biQcSUVkLa-k0kiGEiD17hN6zbBv3hl-_AVBpfE1-qusiijYWYpUnVpVoUni3AKMvrYbtEzLqsKG2cVwwQIaa_NaQWEmVUH/s750/image_2024-08-22_14-24-52.png

ទន្លេ Hualai ស្ថិតនៅប្រទេសចិន ត្រូវបានគេដាក់ឈ្មោះថា ជាទន្លេមានទំហំតូចបំផុតលើពិភពលោក ដោយសារការវាស់វែងនៅចំណុចធំបំផុតរបស់វា គឺស្មើមិនដល់១ម៉ែត្រទេ ។ ទន្លេនេះតូចខ្លាំងដល់ថ្នាក់យើងអាចដើររំលងពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀតបាន ហើយបើទោះទំហំរបស់វាតូចក្តី ប៉ុន្តែវានៅតែមានឈ្មោះថាទន្លេដដែល ។

ទន្លេ Hualai ស្ថិតនៅតំបន់ខ្ពស់រាបម៉ុងហ្គោលីភាគខាងជើងប្រទេសចិន ដែលមានទទឹងត្រឹមតែ១៥សង់ទីម៉ែត្រ ហើយនៅចំណុចខ្លះរបស់ទន្លេ មានទទឹងត្រឹមតែ៤សង់ទីម៉ែត្រប៉ុណ្ណោះ ។ ប៉ុន្តែទន្លេនេះមានប្រវែងរហូតដល់ជាង១៧គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioSsWkrvsL9cm8DM_iyIJypWPw_QTWvLdr-X-IzF1mncfTMx8tbpOex-zFGmdc_tP3dJE1TkAPypVVian8diH7geNEjxtG9h55dzTyseq7e95O8c_zaFgA9pZ-Cyr202rLegOra1CxbrFzwOWRrpq9HC2eff2kz8zU-QnEJCG8XDXieYvf-PN0plabcPoG/s750/image_2024-08-22_14-24-58.png

ក្រៅពីទទឹង និងប្រវែងទន្លេធ្វើឱ្យគេភ្ញាក់ផ្អើលហើយ អ្នកជំនាញចិននិយាយថា ទឹកទន្លេនេះបានហូរឆ្លងកាត់វាលស្មៅ Gongger អស់រយៈពេលយ៉ាងហោចណាស់ ១ម៉ឺនឆ្នាំ ។ ទឹកទន្លេនេះមានប្រភពពីទឹកក្រោមដី ហើយបានហូរមកកាន់បឹងដាឡៃណូ ក្នុងតំបន់អភិរក្សធម្មជាតិ Hexigten Grasslands ។ ទោះជាទន្លេនេះមិនធំទូលាយក៏ដោយ ប៉ុន្តែវាមានជម្រៅរហូតដល់៥០សង់ទីម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8yYi4w2CIGB62bsQclMuuHr4V7wN1eU0344J9sRND1wJGx7bw2eqbABJ77Q9DAHRMohPiFv6kVMBiyVQRY4aJZVZdbhyphenhyphenECcTv95u3WDntjnxate9LcTC7RLnuuvUmH66SLnvi4egrlnF6bEjfACpmVSVguG7Yq4KejzJoZga0aKu3XzMetIz-H-NpsWq/s750/image_2024-08-22_14-25-04.png

ប៉ុន្តែមនុស្សមួយចំនួននិយាយថា ទន្លេ Hualai មានទំហំតូចខ្លាំងណាស់ និងពុំគួរដាក់ឈ្មោះថាជាទន្លេទេ ប៉ុន្តែការពិត ទំហំរបស់វាពុំមែនជាកត្តាកំណត់ភាពខុសប្លែករវាងទន្លេ, ស្ទឹង ឬព្រែកឡើយ ។ រីឯមូលហេតុដែលគេកំណត់ថា Hualai ជាទន្លេនោះ ដោយសារវាមានទឹកហូរជាប្រចាំពេញមួយឆ្នាំ និងមានសមាសធាតុជាទន្លេពេញលេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeJL9m4k829QjmW1k_yOfGBFM9AJBwjws0cU_p05rq5IGgvwelON__TboUXzpujNzpNvRu0e5Qmv1i6LQJwl4OC0CnqdkAEJ7a_QtP5wFByc9Zoa-e3StkJRy9Q4MhYsFd6vAus80olUWSrdNWu8svO4OT-vFh13VNJmfWRAviHT3wUmH_O9om4f1xOClr/s1400/image_2024-08-22_14-25-56.png

ក្រៅពីវាមានឈ្មោះថាជាទន្លេតូចបំផុតលើពិភពលោក ទន្លេនេះមានឈ្មោះមួយទៀតថា «ទន្លេស្ពានសៀវភៅ» ដោយសារមានរឿងនិទានថា មានក្មេងប្រុសម្នាក់បានដួលពេលឆ្លងទន្លេនេះ ។ ក្មេងប្រុសបានយកសៀវភៅរបស់ខ្លួនដាក់នៅលើចំណុចតូចបំផុតរបស់ទន្លេ ហើយសៀវភៅ១ក្បាលនេះក៏ក្លាយជាស្ពានមានប្រយោជន៍សម្រាប់ពួកសត្វស្រមោច ដែលព្យាយាមឆ្លងកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀត ៕

ក្រសួងការពារជាតិ ច្រានចោលព័ត៌មានដែលថាថ្នាក់ដឹកនាំក្រសួងការពារជាតិ នឹងធ្វើរដ្ឋប្រហារ

0

នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ មានគម្រោងនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhule2_tcDss_SkbbGHwYmJpLvNyfypcBz8q9m3IYB0HyDvzBUmA5NMnM6dZfjZbz4QO9V25YRgwThQmwEOjjOSlHmFDyYAo4w1smEgy8NOCiJoCFWh3nQDlDOxLDUIfQt2iNqGLSzyWLABMl_1Y9sNGeYByBVgI9mBw8dW4ZdL0oTQbmBMaUKpyUCwYWn3/s1080/image_2024-08-22_14-04-22.png

តាមរយៈឃ្លីបវីដេអូជាភាសាចិនមួយ ដែលបានបង្ហោះតាមបណ្តាញសង្គមថា៖”សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ9t7UHGEUAi8by3qCao8RnoPQkycj911_9MMobgnctGM1CWyt5_9pGoLX-sw6cK0gfDmyDhKh9MHyW2m_xfjF_4nnZfYnpblQWlWo80Dla1sQ57-zx4LS9bUQ4m0ac1v-TggV1NJaLIvBHM0O0Oo83T4X_eJHna3d8mAUtkXgiC98J7Y4Yicbofy8HiQg/s960/image_2024-08-22_14-04-29.png

ជុំវិញករណីនេះ ក្រសួងការពារជាតិ បានចាត់ទុកថា ការប្រឌិតព័ត៌មាននេះ មានចេតនាដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុត ដែលជាទង្វើដែលមិនអាចអត់ឱនឱ្យបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbCZVFY910vquXtU8XiffksrBVkGD4OSw6WXJJdNlzS8s1oybwZwk2kZgFZDgDFq-r9JLQVUxQHzFtENhMILLF3yEqcFhz1l5wkJjvJjpJO0Ri8bTXebOUKkF2Xn5mpgzfSIJuNkLvQYjNe2EOuK1VpevJDOZIHb1PKMJkx8yEgYZ8Qs3oaLGvr-vn1HNe/s990/image_2024-08-22_14-06-21.png

ជាមួយគ្នានេះ ក្រសួងការពារជាតិ នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីនាំខ្លួនក្រុមអគតិជ្រុលនិយម និងអ្នកពាក់ព័ន្ធដទៃទៀត ឱ្យមកទទួលខុសត្រូវពេញលេញចំពោះមុខច្បាប់ ឱ្យបានជាដាច់ខាត៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDViT9AeGzQnR_Olgs95Q0pDGsBixdzCkDTmghE2COa9lDqNaeWJW88vt1hZ3Kzfw4fFjZ1eQ_kkWA56wcBy8zm6ZB43lnMR9z8mDIRVIA42OY4maaNY1L_taor_8IURGY4FgChbhNZeAoGX5ZQtta9a7bGxce2K5NPXzYHF6hWxqAGPc5tkjDArqj2uF7/s1280/image_2024-08-22_14-06-42.png
 

 

ណាហ្គាវើលដ៍ ផ្តល់ជូនបទពិសោធន៍ដ៏រីករាយបំផុត ក្នុងឱកាសអបអរពិធីបុណ្យសែនព្រះខែ

0

ភ្នំពេញ ៖ រីករាយ និងប្រារព្ធពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍ដែលមានការតុបតែងលម្អបែបប្រពៃណីដ៏ប្រណីត និងអំពូលភ្លើងដ៏ស្រស់ស្អាតដែលបង្កើតជាបរិយាកាសដ៏មនោរម្យសម្រាប់គ្រប់គ្នា។ ក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ មានការតុបតែងដោយប្រើចង្កៀងគោម តុក្កតារូបទន្សាយ និងអំពូលភ្លើងចម្រុះពណ៌ដ៏ទាក់ទាញសម្រាប់អតិថិជន និងទេសចរជាតិ និងអន្តរជាតិ។ ពិធីបុណ្យសែនព្រះខែ គឺជាឱកាសជួបជុំក្រុមគ្រួសារ ញាតិមិត្ត និងមិត្តភក្តិប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយ ហើយដើម្បីអបអរឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍ ក៏មានលក់នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់ដោយប្រើគ្រឿងផ្សំស្រស់ៗ និងច្នៃដោយក្រុមមេចុងភៅនំដ៏ចំណានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf6WDzGc1BuyW-oLOFpZnQyKs6vGKPwsMsOsGzKEcNw_xEbLWCBZawTKlh2_MhB4Lsv3t1o4Maloh7jdNwp713EuqC6q5g-UbS0J6sQwr0p6961YBNxB-NxBke1rFiChNWP8T6Zkss18hx2aHjttS9No1i2gRM-RFLf5oQgQM8PaZrFh7lx9_LtUEI6I_g/s2339/1%20N1%20N2%20Decor.jpg

សូមអញ្ជើញជាវនំសែនព្រះខែថ្មីដែលមានសម្បកព្រិលស្នូលគ្រីមពងមាន់ឡាវ៉ា និងរសជាតិផ្សេងៗទៀត ដូចជា រសជាតិដើម សូកូឡា ម៉ាត់ឆា(តែបៃតង) និងទឹកដោះគោ។ នំសែនព្រះខែទាំងនេះ មានតម្លៃ ១៨០.០០០៛ សម្រាប់មួយប្រអប់មាន ៨ ដុំ ខណៈនំសែនព្រះខែដុត មានស្នូលច្រើនជម្រើស ដូចជា គ្រាប់ឈូកស ស្លឹកតើយ ទុរេន និងស្នូលថ្មី គឺស្នូលគ្រាប់ធញ្ញជាតិចម្រុះ។ មានជាស្នូលធម្មតា ឬស៊ុត ២ គ្រាប់ជាមួយតម្លៃចាប់ពី ៥២.០០០៛ នំសែនព្រះខែទាំងនេះត្រូវបានវេចខ្ចប់ក្នុងប្រអប់ដ៏ស្រស់ស្អាតដែលអាចធ្វើជាកាដូដ៏ស័ក្តិសមឥតខ្ចោះសម្រាប់មនុស្សជាទីស្រឡាញ់។ ទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការជាវចាប់ពី ៥០ ប្រអប់សម្រាប់ប្រអប់ដែលមាននំ ៤ និង ៨ ដុំដោយកម្ម៉ង់តាមរយៈ +៨៥៥ ២៣ ២៦៣ ០៣១ ឬ dining@nagaworld.com មុនថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0nP17PldrS7xZ3EFvHig4BnZlQTQVOYOFeHi56qTTT0N5EkruRnAy8UogcX0vlAcICAWc0S6ZzJHlhbUennyAe_VWvs9alRFh_8x941A2yZaz5hhYCsQv2DtYWpw1LUp-LwGgGdB4LxqRNKc13coQk3H499vYxJpz0slSvud94XbqU2MHXiJ9EOlk-Vkm/s2339/2%20Set%20Menu%20and%20Mooncakes.jpg

ធ្វើឱ្យឱកាសពិធីបុណ្យសែនព្រះខែកាន់តែមានសុភមង្គល និងសប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ និងដៃគូពាណិជ្ជកម្មដោយអញ្ជើញទៅទទួលទានជុំគ្នានៅភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace ។ ភោជនីយដ្ឋាន Hall of Golden Chimes មានម្ហូបឈុត ៩ មុខ តម្លៃ ១.៩៥២.០០០៛ ដែលមានបង្គាស្រុសក្នុងកន្ត្រកឫស្សីជាមួយទឹកជ្រលក់មេចុងភៅ ទាខ្វៃប៉េកាំង សាច់គោឆាជាមួយផ្សិតចម្រុះ និងទឹកជ្រលក់ម្រេចខ្មៅ មាន់បំពងរសជាតិខ្ទឹមស និងត្រីតុកកែចម្អិនពីររសជាតិ។ សម្រាប់ម្ហូបរសជាតិបែបអាស៊ីអាគ្នេយ៍ ភោជនីយដ្ឋាន Fortune Palace មានដូចជា ញាំបង្គាជាមួយទឹកជ្រលក់ក្រូចពោធិ៍សាត់ សារាយសមុទ្ររុំគ្រឿងសមុទ្រ ខកំភួនជើងជ្រូកជាមួយខ្យងសមុទ្រក្រៀមជប៉ុន ត្រីតុកកែចំហុយបែបទាវជីវ ខក្រពះត្រីជាមួយទឹកជ្រលក់ប៉ាវហ៊ឺ និងមុខម្ហូបជាច្រើនមុខទៀត។ ជម្រើសផ្សេងទៀត គឺអតិថិជនអាចរីករាយជាមួយប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋាន Hall of Golden Chimes ឬប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានមុខម្ហូបច្រើនជាងគេបំផុតមួយក្នុងរាជធានីភ្នំពេញ។ លោកអ្នកអាចទាក់ទងដើម្បីកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ឬសារអេឡិចត្រូនិក dining@nagaworld.com ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8MuRvI93s8_p8m12_Ro-hzVc0TG61Ahq_AzPck2eQ3crFIAha5vY4gaGicJW7hCE1bcJUhtV79hCpq5GGSyazUoq_kvENTd-qvlvQw5ie8gREB5COn_UfPb2pBRUStJEdsAmwXOtV5U0SojkLFeWuECr6SQwJq6rAJA0CCXc_nf2ViGOiEvxGgsnFdr3V/s2339/3%20Highlight%20Show.jpg

ដើម្បីទទួលបានអារម្មណ៍រីករាយ លោកអ្នកអាចអញ្ជើញទៅទស្សនាការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែនៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ ដែលផ្តល់ជូនចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃ នៅម៉ោង ៧:៣០ យប់។ រីករាយទស្សនាការសម្តែងដ៏រស់រវើកផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិ រួមជាមួយការសម្តែងក្បាច់រាំដោយក្រុម K-Starz និងការសម្តែងព្យាណូដោយកញ្ញា Sugar ។ អ្នកទាំងអស់គ្នា អាចអញ្ជើញទៅណាហ្គាវើលដ៍ដើម្បីកម្សាន្ត និងថតរូបជាមួយការតុបតែងលម្អដ៏ប្រណីត និងបង្ហោះនៅក្នុងបណ្តាញសង្គមដោយប្រើ hashtag #NagaWorldMidAutumn និងចុចតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ដើម្បីមានឱកាសឈ្នះនំសែនព្រះខែគុណភាពខ្ពស់នៅក្នុងប្រអប់ដ៏ប្រណីត។

ដោយមានការតុបតែងយ៉ាងប្រណីត នំសែនព្រះខែគុណភាពខ្ពស់ដ៏ឈ្ងុយឆ្ងាញ់ មុខម្ហូបសុភមង្គលដ៏សម្បូរបែប និងការសម្តែងសិល្បៈដ៏រស់រវើក ណាហ្គាវើលដ៍នឹងផ្តល់ជូននូវភាពសប្បាយរីករាយបំផុតសម្រាប់គ្រប់គ្នានៅក្នុងឱកាសពិធីបុណ្យសែនព្រះខែនេះ៕