Home ព័ត៌មានអន្តរជាតិ មកស្គាល់ទន្លេមានទំហំតូចបំផុតលើពិភពលោក តូចខ្លាំងដល់ថ្នាក់ដើររំលងបាន

មកស្គាល់ទន្លេមានទំហំតូចបំផុតលើពិភពលោក តូចខ្លាំងដល់ថ្នាក់ដើររំលងបាន

96
0

ប្រទេសចិន ៖ បើនិយាយអំពីទន្លេ យើងនឹងនឹកឃើញដល់ទន្លេមានទំហំធំទូលំទូលាយ ដែលអាចឱ្យនាវា ឬទូកផ្សេងៗធ្វើដំណើរឆ្លងកាត់បាន ។ ប៉ុន្តែយើងអាចមិនជ្រាបថា ទន្លេមួយមានទំហំតូចបំផុតនៅលើពិភពលោក គឺតូចខ្លាំងដល់ថ្នាក់យើងពុំអាចចុះទៅហែលទឹកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Prcm5YBtNFBQ2sTts2kwMCVyz2ovutOatPsU-8c5cva39LJS8LXCrKTKPXdYmUZGQmelEZPHemqiRA-cQZdJu3XD7mKc4biQcSUVkLa-k0kiGEiD17hN6zbBv3hl-_AVBpfE1-qusiijYWYpUnVpVoUni3AKMvrYbtEzLqsKG2cVwwQIaa_NaQWEmVUH/s750/image_2024-08-22_14-24-52.png

ទន្លេ Hualai ស្ថិតនៅប្រទេសចិន ត្រូវបានគេដាក់ឈ្មោះថា ជាទន្លេមានទំហំតូចបំផុតលើពិភពលោក ដោយសារការវាស់វែងនៅចំណុចធំបំផុតរបស់វា គឺស្មើមិនដល់១ម៉ែត្រទេ ។ ទន្លេនេះតូចខ្លាំងដល់ថ្នាក់យើងអាចដើររំលងពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀតបាន ហើយបើទោះទំហំរបស់វាតូចក្តី ប៉ុន្តែវានៅតែមានឈ្មោះថាទន្លេដដែល ។

ទន្លេ Hualai ស្ថិតនៅតំបន់ខ្ពស់រាបម៉ុងហ្គោលីភាគខាងជើងប្រទេសចិន ដែលមានទទឹងត្រឹមតែ១៥សង់ទីម៉ែត្រ ហើយនៅចំណុចខ្លះរបស់ទន្លេ មានទទឹងត្រឹមតែ៤សង់ទីម៉ែត្រប៉ុណ្ណោះ ។ ប៉ុន្តែទន្លេនេះមានប្រវែងរហូតដល់ជាង១៧គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioSsWkrvsL9cm8DM_iyIJypWPw_QTWvLdr-X-IzF1mncfTMx8tbpOex-zFGmdc_tP3dJE1TkAPypVVian8diH7geNEjxtG9h55dzTyseq7e95O8c_zaFgA9pZ-Cyr202rLegOra1CxbrFzwOWRrpq9HC2eff2kz8zU-QnEJCG8XDXieYvf-PN0plabcPoG/s750/image_2024-08-22_14-24-58.png

ក្រៅពីទទឹង និងប្រវែងទន្លេធ្វើឱ្យគេភ្ញាក់ផ្អើលហើយ អ្នកជំនាញចិននិយាយថា ទឹកទន្លេនេះបានហូរឆ្លងកាត់វាលស្មៅ Gongger អស់រយៈពេលយ៉ាងហោចណាស់ ១ម៉ឺនឆ្នាំ ។ ទឹកទន្លេនេះមានប្រភពពីទឹកក្រោមដី ហើយបានហូរមកកាន់បឹងដាឡៃណូ ក្នុងតំបន់អភិរក្សធម្មជាតិ Hexigten Grasslands ។ ទោះជាទន្លេនេះមិនធំទូលាយក៏ដោយ ប៉ុន្តែវាមានជម្រៅរហូតដល់៥០សង់ទីម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8yYi4w2CIGB62bsQclMuuHr4V7wN1eU0344J9sRND1wJGx7bw2eqbABJ77Q9DAHRMohPiFv6kVMBiyVQRY4aJZVZdbhyphenhyphenECcTv95u3WDntjnxate9LcTC7RLnuuvUmH66SLnvi4egrlnF6bEjfACpmVSVguG7Yq4KejzJoZga0aKu3XzMetIz-H-NpsWq/s750/image_2024-08-22_14-25-04.png

ប៉ុន្តែមនុស្សមួយចំនួននិយាយថា ទន្លេ Hualai មានទំហំតូចខ្លាំងណាស់ និងពុំគួរដាក់ឈ្មោះថាជាទន្លេទេ ប៉ុន្តែការពិត ទំហំរបស់វាពុំមែនជាកត្តាកំណត់ភាពខុសប្លែករវាងទន្លេ, ស្ទឹង ឬព្រែកឡើយ ។ រីឯមូលហេតុដែលគេកំណត់ថា Hualai ជាទន្លេនោះ ដោយសារវាមានទឹកហូរជាប្រចាំពេញមួយឆ្នាំ និងមានសមាសធាតុជាទន្លេពេញលេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeJL9m4k829QjmW1k_yOfGBFM9AJBwjws0cU_p05rq5IGgvwelON__TboUXzpujNzpNvRu0e5Qmv1i6LQJwl4OC0CnqdkAEJ7a_QtP5wFByc9Zoa-e3StkJRy9Q4MhYsFd6vAus80olUWSrdNWu8svO4OT-vFh13VNJmfWRAviHT3wUmH_O9om4f1xOClr/s1400/image_2024-08-22_14-25-56.png

ក្រៅពីវាមានឈ្មោះថាជាទន្លេតូចបំផុតលើពិភពលោក ទន្លេនេះមានឈ្មោះមួយទៀតថា «ទន្លេស្ពានសៀវភៅ» ដោយសារមានរឿងនិទានថា មានក្មេងប្រុសម្នាក់បានដួលពេលឆ្លងទន្លេនេះ ។ ក្មេងប្រុសបានយកសៀវភៅរបស់ខ្លួនដាក់នៅលើចំណុចតូចបំផុតរបស់ទន្លេ ហើយសៀវភៅ១ក្បាលនេះក៏ក្លាយជាស្ពានមានប្រយោជន៍សម្រាប់ពួកសត្វស្រមោច ដែលព្យាយាមឆ្លងកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀត ៕