Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលឡាវលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈក្រោយជួបរឿងទាំងនេះ

រដ្ឋាភិបាលឡាវលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈក្រោយជួបរឿងទាំងនេះ

52
0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ចំនួនយានយន្តបានចុះបញ្ជីនៅទីក្រុងវៀងចន្ទន៍ គឺលើសចំនួនពលរដ្ឋក្នុងទីក្រុងទៅទៀត ។ ហេតុនេះ វាបណ្តាលឱ្យកកស្ទះចរាចរណ៍នៅតាមដងផ្លូវ, គ្រោះថ្នា.ក់ ចរាចរណ៍, ការបំពុលបរិយាកាសកើនឡើង និងប៉ះពាល់សុខភាពពលរដ្ឋក្នុងទីក្រុងយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnfNWApd7_sOial_YJUbTLhrnzTskU3sj504AMRjzMbKIQaS6lisqP59Sr9L_zL6WKIBNM05s7HAJhSQbwLByQ9xoQYG6AMMTXwEHnBKXryhIxjfWt-lS96IiuXYYLvojQZ70n1jh-e0xmqpoIaizdchZEvWnCVz9vw8J2RS-K7ZzgVZEUzHPAWz8bLjbo/s705/image_2024-08-23_08-58-32.png

Amphaivanh Keopradith ជាអគ្គនាយករងក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ឡាវបញ្ជាក់ថា ចំនួនយានយន្តសរុបនៅប្រទេសឡាវ គឺស្មើជាង២លានគ្រឿង (២.៧០៥.៥៣៨គ្រឿង) នៅឆ្នាំ២០២៣ ក្នុងនោះយានយន្ត៤៣% បានចុះបញ្ជីនៅទីក្រុងវៀងចន្ទន៍ ។ ពេលចាត់ចំណាត់ថ្នាក់ប្រភេទយានយន្តទាំងនេះឃើញថា ៦៧% ជាម៉ូតូ និង១៤% ជារថយន្តមួយបាំងកន្លះ ក្រៅពីនេះ ជាយានយន្តប្រភេទផ្សេង ។https://lh3.googleusercontent.com/-zlyX-bRq6M8/ZsftH0IWcuI/AAAAAAABhYw/tR8f-M2lmnMsNbIHamhs7cheQ0xNJgmagCK4BGAsYHg/s1280/image_2024-08-23_08-58-43.png

បរិមាណយានយន្តកើនឡើងកាន់តែច្រើនបានធ្វើឱ្យតាមផ្លូវនានាស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស ក្នុងអំឡុងពេលពលរដ្ឋឡាវប្រញាប់ចេញទៅធ្វើការងាររកស៊ី ខណៈការបំពុលបរិយាកាសបានប៉ះពាល់សុខភាពពលរដ្ឋខ្លាំង ។ ក្រៅពីនេះ យានយន្តកើនឡើងបណ្តាលឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ទៀតផង ហើយបើតាមរបាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅឡាវ ស្មើរហូតដល់៦.៨០៦ករណី កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7thbfqVvcucyGjVfCqXm9zA3tJp9bGBycO05t9JACDa8LLNypIl6QjRctWb4KhqJY-iQCmLuBPxYj5pzGtPN79802Jgz9Cv9e6G-g5_jlgsn4ERiMPZIeVPMptz8dRjA2e6g_RJ6Sa5IpV4RpQEtuLw5JRnou71tz33Xw0iRennnGL3nCsrcznYP3HS2W/s780/image_2024-08-23_08-58-52.png

ហេតុនេះ ដើម្បីទប់ស្កាត់បញ្ហាទាំងអស់ រដ្ឋាភិបាលឡាវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំណើរការរថយន្តក្រុងពិសេសសម្រាប់អ្នកដឹកដំណើរ ដែលជាផ្នែកមួយរបស់គម្រោងដឹកជញ្ជូនប្រកបដោយនិរន្តរភាព ។ គម្រោងនេះនឹងជួយឱ្យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទីក្រុងវៀងចន្ទន៍ ស្របតាមស្តង់ដារអន្តរជាតិ និងចំណាយប្រាក់ចំនួន៩៩លានដុល្លារអាមេរិក ដែលទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគអឺរ៉ុប (EIB), អង្គការប្រទេសនាំចេញប្រេង (OPEC) និងថវិការដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixgHrN376hRqbVdPjaygSVp0_ycu_IlKAP9oOG_AQBJZw2xTwOFIu5YjhFAvOGGrs-HtdkacfyvPt6jGMFgVVVcZevRqdkvS8dGb-Zo8ImzSvAU4h6VAVRUTCRVK-W1ECvm0CJrNnCtHUQYYCMiFJkRDZ7t2jNYuhyphenhyphenQMbW1i5JntqUymKYAN-ie1nRHOBS/s1800/image_2024-08-23_08-59-03.png

គម្រោងដឹកជញ្ជូនអ្នកដំណើរតាមរថយន្តពិសេសនេះ រួមទាំងការចាប់ផ្តើមប្រើប្រាស់រថយន្តក្រុងអគ្គិសនី ដែលពលរដ្ឋឡាវនឹងងាយស្រួលធ្វើដំណើរ, ស្អាត និងមានសុវត្ថិភាព ។ ក្រៅពីនេះ រដ្ឋាភិបាលឡាវក៏មានគម្រោងកែលម្អផ្លូវតូចៗសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង, កែលម្អផ្លូវជិះកង់ និងចំណតរថយន្តតាមដងផ្លូវ ។ គម្រោងទាំងអស់មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍, កាត់បន្ថយការបំពុលបរិយាកាស និងបង្កើនប្រសិទ្ធភាពការដឹកជញ្ជូនក្នុងទីក្រុងវៀងចន្ទន៍ ៕