Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកអំពាវនាវឱ្យដំឡើងពន្ធបន្ទះសូឡាថៃ និងវៀតណាម

ក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកអំពាវនាវឱ្យដំឡើងពន្ធបន្ទះសូឡាថៃ និងវៀតណាម

32
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ថា បណ្តាក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកបានអំពាវនាវឱ្យក្រសួងពាណិជ្ជកម្មដំឡើងពន្ធបន្ទះសូឡាថៃ និងវៀតណាម គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ ក្រោយពីប្រទេសទាំងពីរបាននាំចូលបន្ទះសូឡាមកអាមេរិកកើនឡើង ។ ​ថៃ និងវៀតណាមកំពុងប្រឈមនឹងការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា បានធ្វើពាណិជ្ជកម្មអយុត្តិធម៌ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBpiyUaK4FSrUicHVt2cSzK8RGkkfi-7DEoB00tqNShkcj8HXJVO9cw3SnMp54lnHMY8HeKS9z8upJfc_X5KBa1tjGD6s49F4ywxkDfuEjTzzbxAVlsyiQQeoOwmzvRpVZiH1Wg3MMn7vOyKdqATNtNwNK6kPiY6gKwHqMsZVHBnbsjJd4jv6RCNizdX1d/s1500/image_2024-08-23_08-34-25.png
កាលពីខែឧសភា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មអាមេរិកបានចាប់ផ្តើមត្រួតពិនិត្យបន្ទះសូឡាផលិតពីស៊ីលីកុននៅប្រទេសវៀតណាម, ថៃ, ម៉ាឡេស៊ី និងកម្ពុជា ក្រោយពីក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកមួយចំនួននិយាយថា បន្ទះសូឡានាំចូលមកលក់នៅអាមេរិកមានតម្លៃទាប និងទទួលបានការគាំទ្រថវិកាពីចិន ។ ពួកគេលំបាកប្រកួតប្រជែងជាមួយទំនិញនាំចូលមានតម្លៃថោកជាងអាមេរិក ។

គណៈកម្មការក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកបានដាក់លិខិតទៅក្រសួងពាណិជ្ជកម្មឱ្យត្រួតពិនិត្យការធ្វើពាណិជ្ជកម្មបន្ទះសូឡា ដោយបញ្ជាក់ថា ការនាំចេញបន្ទះសូឡាពីថៃ និងវៀតណាម បានកើនឡើងយ៉ាងខ្លាំង ។ គេរំពឹងថា ការស៊ើបអង្កេតផ្នែកពាណិជ្ជកម្មនឹងធ្វើឡើងនៅឆ្នាំ២០២៤ ហើយគណៈកម្មការនេះនឹងតំណាងឱ្យក្រុមហ៊ុនអាមេរិក ព្រមទាំង Hanwha Qcells និង First Solar ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8u6an8Pbb2uEoKUphhgkxbFJv2cVTrIRhRgwDHBgJ5JxZVcsPCgGmNm8NAphgkkoqsiXwnDJ5WPlAZCsOwVZdG2G-ARqkQCSsKBiKcJA5XN6ftPInXYp37Krr1IMdfk2zB_zd4lRuEM51t_ExNiRYy9Nn0X0JRvqyyWozVXyGbvA77I8Ex8tF5GZy48S7/s1413/image_2024-08-23_08-34-40.png

ការត្រួតពិនិត្យនេះនឹងឈានដល់ការប្រមូលពន្ធខ្ពស់ចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ ប្រសិនបើអាជ្ញាធរអាមេរិកបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មបន្ទះសូឡាមិនយុត្តិធម៌ក្នុងការស៊ើបអង្កេតបឋមនៅដើមខែតុលា ឆ្នាំ២០២៤ ។ បន្ទាប់មក នឹងឈានដល់ការប្រមូលពន្ធថយក្រោយ ចំនួន៩០ថ្ងៃ ក្រោយពីចេញសេចក្តីសម្រេច ។ ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃ និងវៀតណាមពុំទាន់ឆ្លើយតបពាក់ព័ន្ធនឹងការប្រមូលពន្ធទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyr8SITAqSuPFQu1B-6gCemPX_yXBKDAe1H22X9PRwEUZO72rQ8P_qw5ZurEJjRKafUokw7yz36sXJXxhfpL9P0CmVo5i1bT6jJ6103lROLRDy3X1R7LeGro3V7R7kxUcKsT-fJ53DF1KM05BHRDzBl-Mp9WOS8N2Dp3X6dY7yB4Osw_6fbzPMaUbrI_TY/s1254/image_2024-08-23_08-35-02.png

អត្រាពន្ធថ្មីរបស់អាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់វៀតណាមខ្លាំងជាងគេ ពីព្រោះត្រូវប្រឈមនឹងការប្រមូលពន្ធខ្ពស់ ។ អាមេរិកប៉ាន់ស្មានថា ភាពខុសគ្នារវាងតម្លៃបន្ទះសូឡាលក់នៅវៀតណាម និងតម្លៃនាំចេញ ឬហៅថា «វិសមភាពតម្លៃទីផ្សារ» គឺស្មើជាង២៧០% ហើយតម្លៃបន្ទះសូឡាវៀតណាមខ្ពស់ជាងថៃរ ហូតដល់៣ដង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDVqGYP0DpOXYi1vvstO5n1D-4OpoYAlCCWdOANfVND3pVO8zB11J0ud_JdTmkLEUPnrZrFtcF-iM7EQgwuJ1F9pc6qRHtLoA3xLKyTWpX4HsUHLzRvkxYITrP9UXyaf49afu2ZQP33pKPIuRR5skrpLXkAjVQiSOk0pkgAcnE2_6mjkB0V5JDGHkM6rTq/s1280/image_2024-08-23_08-35-53.png

លិខិតរបស់បណ្តាក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិកបញ្ជាក់ថា ប្រទេសទាំងពីរបាននាំចេញបន្ទះសូឡាមកអាមេរិកកើនឡើង ។ ជាក់ស្តែង កាលពីត្រីមាសទី២ ឆ្នាំ២០២៤ ការនាំចូលបន្ទះសូឡាពីវៀតណាម និងថៃ បានកើនឡើង៣៩% និង១៧% តាមលំដាប់ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ។ វាធ្វើឱ្យបន្ទះសូឡាអាមេរិកមានបញ្ហា ហើយក្រសួងពាណិជ្ជកម្ម និងគណៈកម្មការពាណិជ្ជកម្មអន្តរជាតិគួរតែប្រមូលពន្ធថយក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzkhRsHLplMxbJGfB41rbJ_3yutPoHlJTaxFrojkWpe-Q1RoW5UI4SHrgOAowVch3etA5Hy-_fqdAAawJM7_3T2KnvhlKtMq9gPemlhP7lhTuzcl77XKUMYqgKt9GhTmuU7lVccc05T59_Tgz0FNr-ZSy08vboMWuyjZaM8Wa0cUwcNYwuWYDGiQuZzz4i/s1000/image_2024-08-23_08-36-01.png

អ្នកជំនាញផ្នែកពាណិជ្ជកម្មនិយាយថា វិធានការប្រមូលពន្ធថ្មីនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសវៀតណាមដែលត្រូវបង់ពន្ធខ្ពស់ជាងមុន ដោយសារអាមេរិកចាត់ទុកថា ប្រព័ន្ធសេដ្ឋកិច្ចវៀតណាមមិនផ្អែកលើយន្តការទីផ្សារ (Non-Market Economy) ៕