Home Blog Page 900

Love Riya បើកដៃឱ្យអតីតស្វាមីយកប្រពន្ធថ្មីតែរក្សាភាពស្ងៀមស្ងាត់ ខណៈមានមតិរិះគន់និងចោ.ទសួរថា «អត់ចេះហត់សោះ»

0

អ្នកជំនួញអនឡាញ Love Riya មានងារជាឧកញ៉ាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទិកតុកមួយចំនួនបញ្ចេញមតិរិះគន់វិញបន្ទាប់ពីរូបអ្នកនាងបាននិយាយនៅក្នុងការLive របស់ខ្លួនបើកដៃឱ្យអតីតស្វាមីយកប្រពន្ធថ្មីប៉ុន្តែរក្សាភាពស្ងៀមស្ងាត់រៀងខ្លួន។ ការលើកឡើងរបស់អ្នកជំនួញអនឡាញរូបនេះដែលមានរឿងក្នុងគ្រួសារមិនចេះចប់នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់វិញដោយបានលើកឡើងថាលោក គីមហៀង មិនបាននិយាយបកស្រាយអ្វីទេ ប៉ុន្តែគឺ Love Riya ខ្លួនឯងទេដែលជាអ្នកនិយាយមិនចេះចប់ខណៈអ្នកខ្លះបានចោទសួរថា «អត់ចេះហត់សោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnu7Ot_1gAewRhnVcItStn0Lccv2nMNLdqb5RGSITAtsbLbrrMJcfZE_4Qt68ZpyIHkbZys9QTT4RZzb5irewTWV2qVojqKv9OcDZhrTiLu9a9xADnIxBZHkqgHuLdKFIk955UJgFlnnbYuPlM7GWH8dzEvJrb-E-xo2Vn524wSnwyJIUPlE252pXOHxh3/s1440/image_2024-08-23_10-24-56.png

រឿងរ៉ាវរកាំរកូសជាចង់លែងលះជាច្រើនដងរបស់អ្នកជំនួញអនឡាញ Love Riya និងស្វាមី លោក ហេង គីមហៀង ថ្មីៗនេះត្រូវបានគេដឹងថាអ្នកទាំងពីរលែងលះគ្នាបានសម្រេចហើយ ប៉ុន្តែមិនដឹងថាអាចនឹងត្រូវគ្នាវិញដូចកាលពីមុនឬអត់នោះទេ ខណៈលោក គីមហៀង ក៏បានរើសំលៀកបំពាក់ចេញពីផ្ទះរស់នៅដាច់ដោយឡែកហើយដែរ។ ការឈ្លោះទាស់ទែងលែងលះម្តងជាពីរដងរហូតទាល់តែបានសម្រេចនេះអ្នកខ្លះក៏ចង់ឱ្យអ្នកទាំងពីរត្រូវគ្នាដូចមុន ខណៈអ្នកខ្លះទៀតគឺបានបញ្ចេញមតិរិះគន់ព្រោះជីវិតគ្រួសាររបស់អ្នកទាំងមានរឿងឱ្យមហាជនដឹងមិនចេះចប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOBfbhlm8OIxX7PVBzTF119FRne8vpyYg5NEs5pq2zMkmJdSL7Byck0dKVpVw9F53l6S6jY2-2uLaiX94cIOlrjiAPtGwueWEzRIFl__DzDW4pIq4bkF4SBYowvMI0evy6QlajXXbL1neumMAOJ4_fbqCW8CrW2bdh79EorA2Ubd97yq0-tQo0G1YCr7N5/s1440/image_2024-08-23_10-24-57.png

នៅក្នុងការ Live មួយដែលត្រូវបានយកមកចែករំលែកនៅលើបណ្តាញសង្គមទិកតុកអ្នកនាង Love Riya បាននិយាយបើកដៃឱ្យលោក ហេង គីមហៀង មានប្រពន្ធថ្មីដោយរក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួនទុកមុខរាប់គ្នាព្រោះអ្នកទាំងពីរមិនបានជួបគ្នាក៏អាចរាប់គ្នាបានដែរព្រោះមានចំណងកូនជាមួយគ្នា អាចដើរជាមួយគ្នាទោះបីមានប្រពន្ធថ្មីព្រោះលែងគ្នារួចហើយ។ អ្នកជំនួញអនឡាញមានងារជាឧកញ៉ារូបនេះបានលើកម្រាមដៃដប់សុំចិត្តមហាជនយល់ពីអារម្មណ៍របស់ខ្លួនដោយសុំរក្សាភាពស្ងៀមស្ងាត់ ទាំងសាច់ថ្លៃទៀតសោតរក្សាភាពស្ងៀមស្ងាត់ ព្រោះជារឿងល្អបំផុតដើម្បីថ្ងៃក្រោយត្រូវគ្នាគឺល្អទាំងអស់គ្នាទោះបីមានគ្រួសារថ្មីរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRV8ZCcUwMlTVVjMPen9HvPq2MUgDbKz075IDOfBgSCzk117gpJ8HcKRGnXLsRLIv0TpK9ZaFjaYrN5ADIk5s-ybf75wFF4RMKrIBzfE4tvi2iSzUL0ScWhFJ3njnYcG0FgZOPrHGB-iWvOaUPOQQ29l6vMs3NWGUzmnGgvW_zXSctX4jc5tpnGZgXZ1Wh/s1440/image_2024-08-23_10-24-58.png

ទោះយ៉ាងណា ការចេញមកនិយាយថា រក្សាភាពស្ងៀមស្ងាត់រៀងខ្លួនរបស់អ្នកជំនួញអនឡាញ Love Riya ត្រូវបានអ្នកលេងបណ្តាញសង្គមទិកតុកបញ្ចេញមតិរិះគន់វិញដោយអ្នកខ្លះថា គេមិនឃើញលោក គីមហៀង និយាយបកស្រាយអ្វីនោះទេឃើញតែ Love Riya និយាយតែម្នាក់ឯង បកស្រាយតែម្នាក់ឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRVEz184NfdSIFrvtkzQuIF_KYQwUXKse_y9jU9C5zLqzbUeJP1SoKzmWhDLEFyTjX8le5ZIb09fqICLQEnmX7BsAEa__2-1OaoxQJu2Rpu-LAtDtnVF8vKIc0pRPCDdeBM1CCVKwh0J1U7ztBSeAgukjCgrCCMMumMcrb2S7AeDObbskj6EJTcV6G3O8q/s1440/image_2024-08-23_10-25-00.png

ក្នុងនោះក៏មានអ្នកមួយចំនួនបានចោទសួរថា «ចេះហត់ឬអត់?» មិនចេះហត់សោះ ពេលណាចប់ជាដើម។ ការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមបែបនេះដោយសារតែរឿងរ៉ាវគ្រួសាររបស់ Love Riya មានបញ្ហាជាច្រើនដងដោយកាលពីមុនក៏មានការចង់លែងលះគ្នា ប៉ុន្តែក្រោយមកក៏ត្រូវគ្នាវិញ ខណៈពេលនេះបញ្ជាក់ថាលែងលះគ្នាបានសម្រេចហើយ៕

សេង សុខឃីម ត្រូវគេប្រមា.ថអាយុជីវិត ខណៈសាម៉ីខ្លួនថា «នៅរស់ធម្មតាទេនិងចង់ធ្វើជាតារាថ្លៃថ្នូរ»

0

ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមទិកតុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានគណនីទិកតុកក្លែងក្លាយប្រើប្រាស់រូបប្រូហ្វាល់តារាចម្រៀង នាយ ចឺម បង្ហោះថា សេង សុខឃីម បានស្លាប់ហើយ។ ឃើញមានគេប្រមាថអាយុជីវិតរបស់ខ្លួនបែបនេះ សេង សុខឃីម បានចេញមកបញ្ជាក់ថានាងនៅរស់ធម្មតាទេកុំដើម្បីតែភាពល្បីរបស់ខ្លួនយកនាងទៅពាក់ព័ន្ធនឹងរឿងរញ៉េរញ៉ៃ ខណៈនាងចង់ធ្វើជាតារាម្នាក់ដែលថ្លៃថ្នូរ មិនចង់មានរឿងអាស្រូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxLr24uSAAlKbNX2l5MLuXMN7o_50gtpIsXBJ7EewacInJwUHeH2LlVzC7V9DD1urPqXSMXurVclrYWEEn8Pgb_zM4n2vjdbc3WvA4flFYWJKw1oYFjz6dOKkbkZ-0lRdqRYTR1M02Kmxq3lqe43yfXnwHj5xyJV4Y_uOwo25UOBR5DoujQerKbtyC5xVo/s2048/image_2024-08-23_09-33-28%20(2).png

នៅល្ងាចថ្ងៃទី២២ ខែសីហា សេង សុខឃីម ដែលទស្សនិកជនស្គាល់ថាជាអតីតសង្សារនាយ ចឺម បានចេញមកបញ្ជាក់ជាមួយនឹងវីដេអូខ្លីមួយអមដោយខ្លឹមសារចំណងជើងថា «ខ្ញុំនៅរស់ធម្មតាហើយ ខ្ញុំអត់ចង់និយាយច្រើនទេគ្រាន់តែចង់ប្រាប់ថាខ្ញុំគ្រាន់តែចង់បានជីវិតមួយទៅស្ងប់សុខ។ ជីវិតមួយដែលអត់ពាក់ព័ន្ធនឹងរឿងអ្នកណាខ្ញុំគ្រាន់តែចង់ធ្វើការងារសិល្បៈដែលខ្ញុំស្រលាញ់បំផុត។ ទំនេរពីការងារខ្ញុំនៅផ្ទះមើលកូន។ ទំនេរមកផ្ទះនៅខេត្តលេងដូចជាអត់មានចង់ដឹងរឿងណាគេទេ អ៊ីចឹងកុំដើម្បីតែភាពល្បីអ្នក យកខ្ញុំទៅពាក់ព័ន្ធនឹងរឿងរញ៉េរញ៉ៃខ្ញុំអត់ចង់ពាក់ព័ន្ធអីទេ ចង់បានតែប៉ុណ្ណឹងឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCVq9CV3HmakuOcEbqomkdhc_gmXPZhVb08IC00rpE8pf0kFKw02xVEjRVD5GVcasbK8zfchk8yW8aYYLek85MoMCTFriDmXJRK5wtJexH6ggVk_qd826CzEx5ySzgSmQMO6P9bfvkGYJhb8W658RxdF1LguwFPy8t9kFDHX3ijr4POhnRJvhwMfSoLiDa/s2048/image_2024-08-23_09-33-31%20(2).png

ការចេញមកបញ្ជាក់របស់ សេង សុខឃីម ថានាងនៅរស់ធម្មតានេះគឺគេបានឃើញគណនីទិកតុកមួយប្រើប្រាស់រូបភាពប្រូហ្វាល់នាយចឺម បានបង្ហោះជាច្រើនដងបញ្ជាក់ថា សេង សុខឃីម ស្លាប់ ។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទិកតុកផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនិងបានចោទសួរថាជារឿងពិតឬមិនពិត ខណៈរឿងនេះបានដឹងដល់សាម៉ីខ្លួនទើប សេង សុខឃីម ចេញមកបញ្ជាក់ជូនទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUTXR0A7IOkaW6QxLq5tdSruXc-X-aUCpfDv60SIg5SmxdQo7KOvKBl2O3I2Gu73vHJr_saIZw-MIzZPFCWp1OlBx2hb-NLXtzJxr-uS6zDSF4Ny8cZkMaTKiO4ySa0-1E5EHXzf_GdH1kpcekp5nda0me-FQ3fBfRZ3eoXXbvmFe3WvqtLSJob0npho1b/s2048/image_2024-08-23_09-33-35.png

នៅក្នុងវីដេអូ សេង សុខឃីម ក៏បាននិយាយបន្ថែមដែរថា «ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់ កុំយកជីវីតគេទៅលេងសើច នាងចង់បានជីវិតមួយស្ងប់សុខ ស្រលាញ់សិល្បៈ ចង់ថត ពេលទំនេរនៅជាមួយកូននិងគ្រួសារ នាងចង់ធ្វើជាតារា អ្នកសិល្បៈម្នាក់មានតែការងារនិងគ្រួសារ មិនចង់មានរឿងផ្សេងៗចូលមកជីវិតនាងរញ៉េរញ៉ៃកុំនាំរឿងបែបនេះ ឬរឿងអាស្រូវអ្វីទៀត នាងសុំតែបែបនេះទេ នាងសុំធ្វើជាតារាថ្លៃថ្នូរម្នាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTw0ulL6TOSdka0upyt2L3CCanNQ7rxT8Q_0r7toH8WfgvTe9WhdvBgleRjQ8QkC1YqIbyJ2Ii3zP7bc8HqAKj5kxJrZcbG0udODfFajJxk0-KCfqrMUeVyRm8HO_4oKLh9cBL6Kjl-AoSogTfQBGEuat4-NjjXvr8OjTC6DvFup0BR3D4h9aMD2q3Vfof/s2048/image_2024-08-23_09-33-36.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះ តារាចម្រៀង នាយ ចឺម ធ្លាប់បានចេញមកបញ្ជាក់ពីគណនីក្លែងក្លាយផ្សេងៗជាច្រើនដោយប្រកាសមិនទទួលខុសត្រូវនោះទេ គណនីទិកតុកលោកមានតែមួយគត់ដែលមានអ្នកតាមដានជិត៣លាននាក់៕

ពិធីការិនី ខៀវ សានសាណា ធ្វើឱ្យមហាជនចាប់អារម្មណ៍ម្តងទៀតបន្ទាប់ពីធ្វើឱ្យ ជី ដេវីត និង វណ្ណដា ចាប់ដៃគ្នា

0

កាលពីកន្លងមកនេះពិធីការិនីដ៏មានឈ្មោះបោះសំឡេង ខៀវ សានសាណា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីបន្ទាប់ពីអាចធ្វើឱ្យ ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាផ្អើលពេញប្រទេស។ នាពេលថ្មីៗនេះ ពិធីការិនីឆ្នើមរូបនេះបានធ្វើឱ្យមហាជនសរសើរម្តងទៀតបន្ទាប់ពីឈរបកប្រែភាសាបរទេសដោយផ្ទាល់និងភ្លាមៗតែម្តងដោយមិនកាន់ស្គ្រីបឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPs2PwYdHUo6IF5qdgglqpcYXn0lnA1d_-YQwkFxEFL6Vs6Y3arQPlARHFT7C_Z7L09zugNf-Og03QKIs2G8wnEoSkre7t1HwqnUN0sLGRgpgssOLoZ1Hy3LgesOw8UsqUZMBXieLEasX6frI7auBoyJ5YmaOEOI3bjCionVJvTZjvpSqo1ZuQWTPxeTd/s2048/image_2024-03-29_15-30-21.png

តាមរយៈវីដេអូមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកមានឈ្មោះថា «Mrr Phing» កាលពីពេលថ្មីៗនេះបានបង្ហាញពីសកម្មភាពរបស់ពិធីការិនី ខៀវ សានសាណា ឈរបកប្រែប្រកបដោយទំនុកចិត្តនិងមានភាពច្បាស់លាស់នៅក្នុងកម្មវិធីមួយដែលនិយាយពីយន្តហោះ។ ការបកប្រែភាសាអង់គ្លេសពីជនបរទេសមកជាខេមរៈភាសារបស់ អ្នកនាង សាណា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ព្រោះតែការបកប្រែនោះគឺផ្ទាល់ៗនិងភ្លាមៗគ្មានការកាន់ស្គ្រីបមើលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrl_Ss3VB7rXDGN5k_l3vcZVTk2T0KkNxnINHDFq7xxgAxplCVv5a_MIXljIr1I4S2i09UcmQ247rgi7IhiLEemZWOjAnjDsHW0XV1vqfeYB6-5xxVVWjItglVEfh1LdxR4TI1xucmNiQEaLu0AMIw90210v4IcFs5hpl10qAzeGgY4wggHmVskQDVCdTb/s2048/image_2024-08-23_08-38-27.png

ពិធីការិនីដ៏ឆ្នើមរូបនេះបានធ្វើឱ្យមានការសរសើរជាថ្មីបន្ទាប់ពីអ្នកនាងបានរួមចំណែកជួយឱ្យ ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាក្នុងពិធីមង្គលការ ហេង វិសាល និង ជា ស្រីនា កាលពីខែមីនា ឆ្នាំ២០២៤ ដែលជារឿងដ៏កម្រមួយស្ទើរតែមិនជឿថាអាចកើតឡើងបាន។ ព្រឹត្តិការណ៍ដ៏កម្ររវាង ជី ដេវីត និង វណ្ណដា បានជួបមុខគ្នាតទល់និងចាប់ដៃគ្នាកាលពីកន្លងមកនេះ អ្នកនាង សាណា ក៏បាននិយាយថាគ្មានអ្វីប្រសើរជាងក្តីស្រលាញ់ដោយគ្មានការខឹងតបតអ្វីទាំងអស់ ហើយទស្សនិកជនកោតសរសើរអ្នកនាងយ៉ាងខ្លាំងទៅលើរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWptYRX5106dUu3K_2Nh4ZeXU1lHKWKlbw2P9eHMD1X57IVUp2oljzCqRXC-JKOHMiiNo13-SqHIiV9i_EHzHS06P4UlDIqvW644gf_Uglfzn1Sdn1rOIsb-C77aywNSrpdZkE3A_1N4okcs1_o3KO43J-p3KzEYqMbGpXv5nH9Q5kLtNVjaT8CBkJcRIc/s773/image_2024-03-29_15-30-22.png

គួរបញ្ជាក់ថាអ្នកនាង ខៀវ សានសាណា ត្រូវបានគេចាត់ទុកថាជាពិធីការិនីលេខធ្លោមួយរូបក្នុងប្រទេសដែលបានកាន់កម្មវិធីថា្នក់ជាតិ អន្តរជាតិជាបន្តបន្ទាប់ទោះបីជាប្រឡូកអាជីពនេះ២៤ឆ្នាំហើយក្តី។ អ្នកនាងធ្លាប់បានទម្លាយឈរលើអាជីពនេះជាង២០ឆ្នាំនៅតែមានទីផ្សារគឺការគោរពពេលវេលា គោរពមនុស្សជុំវិញ ហើយយើងធ្វើអ្វីគឺធ្វើឱ្យច្បាស់លាស់ ខណៈ ជីវិតឯកជនមិនភាពរញ៉េរញៃពេក កេរ្តិ៍ឈ្មោះរឿងអាស្រូវល្អ៕

អាល់ប៊ុមទី៣របស់ ទេព ពិសិដ្ឋ មួយបទនេះកំពុងទទួលបានការគាំទ្រក្នុងនោះក៏មាន ឡូរីន

0

ទេព ពិសិដ្ឋ បានស្ងប់ស្ងាត់មួយរយៈដោយបានលួងចិត្តអ្នកគាំទ្រតាមរយៈការទម្លាក់អាល់ប៊ុមទី៣របស់ខ្លួន ខណៈបទ « taste love» កំពុងទទួលបានការគាំទ្រពីហ្វេនៗសូម្បីតែស្រីស្អាត ឡូរីន សង្សាររបស់ វណ្ណដា ក៏ពេញចិត្តបទនេះលេងនៅលើបណ្តាញសង្គមទិកតុកផងដែរ ហើយចំនួននៃការយកបទនេះលេងមានជិត៥០ម៉ឺនវីដេអូហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7hCHcXRzum881o92jHNTTjvccYngYN0bdmhnmBTEI0sY0qkztbTKWWU3u8nmyepMFkYsY1CCKKykMmd-qK-KVqrRYN9Gjod5ZjbdeD5Y8FKds68T8l4gaHRIZnScse8hCMiccyr3SnGJEQT2N-nhaZd7StoOcfVzDttCzpVZuoPvj1rBkFpcxFn6n0lDL/s960/image_2024-08-22_15-34-41%20(2).png

ដូចមហាជនជ្រាបមកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន រួមទាំងអ្នកក្នុងចង្កោមសិល្បៈបន្ទាប់ពីទម្លាក់បទ «20 OUT NOW» កាលពីខែសីហា ឆ្នាំ២០២៣។ បទនេះ ទេព ពិសិដ្ឋ ទទួលបានផ្លែផ្កាយ៉ាងខ្លាំងមិនថានៅលើបណ្តាញសង្គមហ្វេកប៊ុក ឬទិកតុក ភាគច្រើនគឺឮសូរតែបទនេះ ជាពិសេសការងារសិល្បៈរបស់ម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ រូបនេះកាន់តែហូរចូលមិនលោះថ្ងៃទាំងបណ្តាខេត្តនិងនៅរាជធានីភ្នំពេញ។ រូបលោកទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងលើអាជីពសិល្បៈបន្ទាប់ពីបានផ្លាស់ប្តូរច្រៀងបទមនោសញ្ចេតនាមកច្រៀងរ៉េប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqjrFJdPMEHZ0QONGaBcZTgO3WFgOnHaRyper0ZWTKeFr_79V505F8qLWSVlONoXfQIdFl3BwPB5hWltVh5PPy5OViAa0OW8-gaqSgulE9hLxDdDrRaOr9ISawj2y4hrZR-GheELq9JcroQeUhHtkH4uGhbJij6E6P6k2YfJhGRwgoursI9_Fm8dtyU43_/s2048/image_2024-08-22_15-34-41.png

បន្ទាប់ពីបានសាងភាពល្បីល្បាញតាមរយៈបទ « 20 Out Now » ទេព ពិសិដ្ឋ បានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែមិនសូវបង្ហាញសកម្មភាពតាមបណ្តាញសង្គម ខណៈក៏បានបង្ហាញតាមគណនីរបស់ខ្លួនដែរថា ផេករបស់លោកត្រូវបានគេហែក។ ទោះយ៉ាងណាភាពស្ងប់ស្ងាត់នេះ ទេព ពិសិដ្ឋ បានលួងចិត្តរបស់អ្នកគាំទ្រដោយបានទម្លាក់អាល់ប៊ុមទី៣របស់ខ្លួនកាលពីខែកក្កដា នេះ។ បទមួយក្នុងចំណោមបទទាំង៧ នៅក្នុងអាល់ប៊ុមទី៣ មានចំណងជើងថា « taste love » ឬ រសជាតិស្នេហា កំពុងតែទទួលបានការគាំទ្រពីទស្សនិកជន។ ត្រង់ឃ្លា «ស្នេហាមានរសជាតិយ៉ាងមិចទៅ តើអាចប្រាប់បងបានទេណាពាលពៅ..» បានក្លាយជានិន្នាការដ៏ល្បីរបស់ ទេព ពិសិដ្ឋ បន្ទាប់ពីបទ 20 OUT Now ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZiicGWdORZw5TFHwVDDGGRt5gBCIrnxJ7NVjAaZRtwvF304QcI5d5jPSmEM921fIXzgm6LVa4cV8DiZ2iFAHL71MpwftboAeBk5qFHDYI_dOjWYqLrKTHVKLMUHa-Q-FI18tlNYb81at0DoZibOofiXTtvvrl1UDLHVvMKJfdQMGFBNKXfcJQPBEQ3-mB/s1799/image_2024-08-22_15-37-53.png

មិនត្រឹមតែអ្នកគាំទ្រ ទេព ពិសិដ្ឋ ប៉ុណ្ណោះទេដែលពេញចិត្តបទចម្រៀងនេះ សូម្បីតែស្រីស្អាត ឡូរីន គូស្នេហ៍របស់ វណ្ណដា ក៏បានយកបទនេះមកលេងនៅលើបណ្តាញសង្គមរបស់នាងផងដែរ។ បទថ្មីរបស់ ទេព ពិសិដ្ឋ គឺមានការចូលលេងជិត៥០ម៉ឺនវីដេអូ ខណៈមានការស្តាប់ជាង២លានដងនៅលើបណ្តាញសង្គមយូធូបដែលជាបទទទួលបានការចាប់អារម្មណ៍ជាងគេនៅក្នុងអាល់ប៊ុមទី៣របស់លោក៕

តក់ស្លុ.ត បំផុត! ក្រពើត្របា.ក់ស៊ី ស្ត្រីឥណ្ឌូណេស៊ីពេលកំពុងរាវខ្យង

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា សមត្ថកិច្ច និងអ្នកជិតខាងបានរកឃើញសាកស.ព ស្ត្រីម្នាក់ដែលត្រូវក្រពើត្របា.ក់ស៊ី រហូតដល់ស្លា.ប់ ក្រោយពីស្ត្រីរូបនេះបាត់ខ្លួនពេលកំពុងរាវខ្យងនៅកោះ Maluku ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ។ ហេតុការណ៍នេះធ្វើឱ្យមនុស្សម្នាតក់ស្លុ.ត យ៉ាងខ្លាំង ពីព្រោះវាពុំមែនទើបតែកើតឡើងលើកដំបូងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWoQ8QfG3Y8HcfeLOmVx_hE5Q0_O_3e5NNx80BpwgflfOObZLgAkNfzhK4BI1Utw8MPbooyuh6RSOhaQrOjR4miWrNW_4vdk3BAo8OxLGvNaAmgMHzUDrEnsC5o60H8GbPnqwOIleisYkdyQyHimvL1bdLBKzIsH1wtDw12CHwptR4RIxt7NyKP7Dl9Xtb/s600/image_2024-08-24_08-41-51.png

លោក រុសតុម អិលយ៉ាស ជាអ្នកជិតខាងរបស់ស្ត្រីរាងខ្យង រៀបរាប់ថា អ្នកស្រី ហាលិម៉ា រ៉ាហាក់បាវ អាយុ៥៤ឆ្នាំ បានបាត់ខ្លួនយូរជាងធម្មតា មិនឃើញត្រឡប់មកផ្ទះវិញ ទើបបងប្អូន និងមិត្តភក្តិជួយគ្នាតាមរកគ្រប់ទីកន្លែង ។ បន្ទាប់មក ពួកយើងបានឃើញស្បែកជើងផ្ទាត់ និងកំទេចកំទីរាងកាយមនុស្សនៅក្នុងទឹក ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ច ពីព្រោះយើងសន្និដ្ឋានថា អ្នកស្រី ហាលិម៉ា មុខជាត្រូវក្រពើស៊ីមិនខាន ។

លោក រុសតុម បន្តថា អ្នកជិតខាងបានជួយគ្នាវះពោះក្រពើ ដើម្បីយករាងកាយខ្លះទៀតរបស់អ្នកស្រី ហាលិម៉ា ចេញមកក្រៅ ។ ក្រពើនេះមានប្រវែងរហូតដល់៤ម៉ែត្រឯណោះ ប៉ុន្តែលោកពុំដឹងថា វាជាពូជអ្វីទេ ពីព្រោះមានក្រពើច្រើនពូជណាស់នៅឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3R6ZqeOt4vKhEaBFMt1QAYOUa1j_SaBu4-T71lz5SHWA36qQ2O7w5LfC3H_80dZaSaQgOVU2cwmgzLgRpiNITGezwQOmRH8-bERV-2uGi9DoENjEfv3RbrizX1l7GuiuqwV__c8KbWzhMDa-j9ZULRSRvzTykBRqEkIvESlWsW1VjMYdmTgq2QJ5JqNJe/s603/image_2024-08-24_08-43-31.png

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី គឺជាជម្រករបស់សត្វក្រពើជាច្រើនពូជផ្សេងៗគ្នា ហើយរយៈពេលថ្មីនេះ សារព័ត៌មានឥណ្ឌូណេស៊ីតែងតែចុះផ្សាយពីក្រពើធ្វើបាប ឬសម្លាប់មនុស្សជាញឹកញាប់ ។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កម្មករជីករ៉ែម្នាក់អាយុ៦៣ឆ្នាំ ត្រូវបានក្រពើខាំរហូតដល់ស្លាប់នៅក្បែរទន្លេមួយលើកោះបាំងកា ស្ថិតនៅប្រជុំកោះស៊ូម៉ាត្រា ។

ដូចគ្នានេះ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ យុវជនឥណ្ឌូណេស៊ីម្នាក់អាយុ១៥ឆ្នាំ ត្រូវបានក្រពើខាំនៅចំពោះមុខមិត្តភក្តិជាច្រើន ក្នុងអំឡុងពេលយុវជននេះកំពុងស្ទូចត្រីនៅមាត់បឹងតូឡូរី ក្នុងទីក្រុងឌឹណាទី ហើយធ្វើឱ្យមិត្តភក្តិឃើញហេតុការណ៍តក់ស្លុតយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiojtZN4xJL_z2aQpwZ413LVaEF3iOWJcAVVsP2on0zgHPITrsAQm4fvEgiNwoYxZ6qGXK8KLU8gAgOY1KDKyNsCyQ9Lu3cU3yZjYWkBoE5nqUC9CzOZN5vTzI4P1kPLiyVB8HyobJ7zsuO6WPJgvc2u7fkMrBV-88Jgmj9ShyphenhyphenEfGgOxvvgY1kbNCSoOoxQ/s615/image_2024-08-24_08-43-42.png

កាលពីឆ្នាំ២០១៨ ពលរដ្ឋរស់នៅតំបន់ប៉ាពួ ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បាននាំគ្នាសម្លាប់ក្រពើអស់ជិត៣០០ក្បាល ដើម្បីសងសឹកឱ្យអ្នកភូមិម្នាក់ដែលត្រូវក្រពើខាំស្លាប់ ។ រីឯនៅឆ្នាំ២០១៩ ក្រពើធំ១ក្បាលបានអូសអ្នកវិទ្យាសាស្ត្រនៅកោះស៊ុឡាវ៉េស៊ី ចូលក្នុងទ្រុងរបស់វា និងខាំរហូតដល់ស្លាប់ ៕

អុញនោះកាន់តែធ្ងន់ហើយ! ឡាវជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ សិស្ស-និស្សិតបោះបង់ការសិក្សា ចំណាកស្រុក ព្រោះមើលមិនឃើញអនាគតរបស់ខ្លួនទៅជាយ៉ាងណា?

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បញ្ហានានា និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះរបស់ប្រទេសឡាវបច្ចុប្បន្ន នៅពុំទាន់អាចងើបឡើងវិញដូចពេលមុនការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ទេ ។ ហេតុនេះ ធ្វើឱ្យសិស្ស-និស្សិតបោះបង់ការសិក្សា និងចំណាកស្រុកកាន់តែច្រើន ពីព្រោះមើលមិនឃើញអនាគតរបស់ខ្លួនទៅជាយ៉ាងណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglAsNJtQ9HlS5srFPuIQzgWt_3e87r2706kvO6ngXePw40yqPGRi_IAmCkgKHEfdb6Av1QvzJkRJ9amcLsAtqrbdOAY0o3z9n86eHGf171DebQg2hk49EhOrjP22hWq3b2VnoDLuRetfEbeeKkXgAxCHC7o7F2T06KrUSNSGPtCW_nSGnvKTrK-Jb08Dkt/s990/image_2024-08-24_08-27-42.png

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានចេញរបាយការណ៍មួយនិយាយពីសេដ្ឋកិច្ចឡាវ ប្រចាំខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា បច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ឡាវពុំអាចងើបឡើងវិញទេ ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចផុយស្រួយ និងទំហំសេដ្ឋកិច្ចតូច ។ ក្រៅពីនេះ មានកត្តាជាច្រើនទៀតគួរឱ្យបារម្ភ ដូចជា ៖ ប្រាក់គីបធ្លាក់ថ្លៃ, អតិផរណាខ្ពស់ និងទំនិញឡើងថ្លៃ បានធ្វើឱ្យពលរដ្ឋឡាវប្រឈមនឹងបញ្ហាការចំណាយប្រាក់ខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។

ចំណែកតួលេខបំណុលសាធារណៈបានកើនឡើងរហូតដល់១០៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្មើទឹកប្រាក់ជាង១៣.៨០០លានដុល្លារអាមេរិក ដែលឡាវបានខ្ចីប្រាក់ពីក្រៅប្រទេស ។ វាដល់ពេលឡាវត្រូវសងបំណុលបរទេសទាំងប្រាក់ដើម និងការប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgczzW2EL1evVjIUpjrezJprgM2uQ2jTT7DeffdrDnj6ijBwmLw-YeuaPOfqNG4pp1s3e4h1TPpJ8sDPguk4O9eve1d14oGN53ojENfDVmEiU9q7NoUWbTAKozOZXfR8ckOUgN7FGqOwdUCupWKczoZ97_n-5KklWBmeeLoMdbhpaebzua_QDujbGOZtHRQ/s2048/image_2024-08-24_08-28-55.png

ក្រសួងហិរញ្ញវត្ថុឡាវបញ្ជាក់នាពេលថ្មីៗថា នៅឆ្នាំ២០២៤ រដ្ឋាភិបាលត្រូវការរូបិយប័ណ្ណបរទេសសម្រាប់ការគ្រប់គ្រងប្រទេស និងសងបំណុល យ៉ាងហោចណាស់ ស្មើនឹង១ម៉ឺនលានដុល្លារអាមេរិក ។ ប្រទេសឡាវនៅតែខ្វះខាតប្រាក់ ដោយសារធនាគារឡាវមានប្រាក់ត្រឹមតែ៣.០០០លានដុល្លារអាមេរិកប៉ុណ្ណោះ ។

រីឯទំនិញផ្សេងៗនៅឡាវ ចេះតែឡើងថ្លៃខ្ពស់កប់ពពក ដូចជា ៖ តម្លៃអង្ករ កើនឡើង១៨,៧%, ភេសជ្ជៈ កើនឡើង៣៧%, ស្រាបៀរ កើនឡើង៤២%, ថ្លៃទឹក-ភ្លើង និងហ្គាស កើនឡើង៣៤% ។ តម្លៃទំនិញនានានឹងកើនឡើងខ្ពស់ជាងនេះទៀត ដោយសាររដ្ឋាភិបាលគ្មានវិធានការបញ្ចុះតម្លៃទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghVgBfwJqOh585S_SKvhMFFbVqFmKuPuT2sQ4oh2vDy4O5sF7YekfacQ9Mt6u5mTrYzL7N_4Klcxw6lhJRkDEZKZlgRpY4fpqiv1_XxEFZetwseae05rLK0Zji_QToXrctWr091y6fl8SGjKJmap_2SmsYN_GAIdzKCVMY9DHqvZ9zzdpBtbZMyp78cU7n/s1080/image_2024-08-24_08-29-24.png

ដូចគ្នានេះ អតិផរណានៅឡាវ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ បានកើនឡើង២៦,១% ដោយសារមូលហេតុចំនួន៣ ដូចជា ៖

១-ប្រាក់គីបធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារអាមេរិក, ប្រាក់បាតថៃ និងប្រាក់យាន់ចិន
២-ការផលិតទំនិញក្នុងស្រុកមិនរឹងមាំ ហើយឡាវត្រូវពឹងផ្អែកលើការនាំចូលទំនិញពីបរទេសយ៉ាងខ្លាំង រួមមាន ៖ បន្លែ, ផ្លែឈើ, ម្ហូបអាហារ, ទំនិញប្រើប្រាស់ និងទំនិញឧស្សាហកម្ម
៣-រដ្ឋាភិបាលពុំអាចទប់ស្កាត់កុំឱ្យទំនិញផ្សេងៗឡើងថ្លៃ ។

លើសពីនេះ ឡាវខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ដោយសារយុវជនឡាវនាំគ្នាចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ស្របពេលរដ្ឋាភិបាលបានចុះ MOU ជាមួយប្រទេសថៃ និងកូរ៉េខាងត្បូង ដើម្បីបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅប្រទេសទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJF4Oxkasq6ArOIPMrx_alh7P4laWtte16GQTetKqTjCG2eETOlToBvTcah9mfcvVGytCE3ctgYmLAvF7Zfs_s6Mt2Q84Xq7RSSyvJcOiFzvWf-wQBDbilbyFHUAcJ9WT6Y4qDyQNO2_jq_BP72No-dwgpOGvcmhjKL4_b-xAs_AbK_hIVjfRc_R8HboQD/s1170/image_2024-08-24_08-29-31.png

ពលករឡាវទៅធ្វើការនៅក្រៅប្រទេសភាគច្រើន គឺជាសិស្ស-និស្សិត ដែលពុំបានបន្តការសិក្សានៅសាកលវិទ្យាល័យ ដោយសារពួកគេមើលមិនឃើញអនាគត ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ។ យុវជនឡាវពុំអាចរកការងារល្អធ្វើក្នុងប្រទេសរបស់ខ្លួន ទើបធ្វើឱ្យអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) នៅឡាវ ដូចជា ៖ សណ្ឋាគារ , ភោជនីយដ្ឋាន និងការងារសំណង់ ប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មខ្លាំង បើទោះជាអាជីវកម្មទាំងនេះបានប្រកាសជ្រើសរើសបុគ្គលិកមកធ្វើការក្តី ប៉ុន្តែគ្មានអ្នកដាក់ពាក្យ ។

យុវជនឡាវដឹងយ៉ាងច្បាស់ថា ក្រុមហ៊ុនទាំងនេះផ្តល់ប្រាក់ខែឱ្យតិចតួច និងពុំគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែ ។ វាបានក្លាយជាបញ្ហាសំខាន់រវាងក្រុមហ៊ុន និងយុវជន ហើយរដ្ឋាភិបាលពុំបានជួយដោះស្រាយឱ្យពលរដ្ឋមានជីវភាពសមរម្យទេ ទើបមតិនានាសួរថា ហេតុអ្វីឡាវជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់ថ្នាក់នេះ?

កសិករដាំចេកណាំវ៉ាថៃសប្បាយចិត្ត ខណៈអ្នកទិញត្អូញត្អែរពេលចេកឡើងថ្លៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រយៈពេលជិត១ខែហើយ តម្លៃចេកណាំវ៉ាបានកើនឡើងដល់៦០បាតក្នុង១ស្និត (ឬស្មើ៦ពាន់រៀល) ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវករ និងអតិថិជនយ៉ាងខ្លាំង ។ គេរំពឹងថា តម្លៃចេកណាំវ៉ានឹងកើនឡើងរហូតដល់៨០បាតក្នុង១ស្និត ហើយធ្វើឱ្យមតិភាគច្រើនសួរថា ហេតុអ្វីបានជាចេកឡើងថ្លៃបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmLGZ3wax9yN9pxnoQodnW-qvva2pcLagcn19SRTESR7GVBohPajqI5Anz1-XYwAiaOMKHhlVBmIgoR62eKd_2hg-iv3-Tu-9ffq6x1xHqsmt_NhCecmgs6CzZCC9_VavdwrfUt6hDKdFblqtgr8Lu5Wiq1pJLgDtlG5BZHB3KXnoPgL9aWmlOtvEYmW_/s2940/image_2024-08-24_08-23-13.png

អ្នកស្រី ប្រានី វ៉ាតខៀន ជាម្ចាស់ចម្ការចេកណាំវ៉ានៅខេត្តណាខនប៉ាធុម និយាយថា បច្ចុប្បន្ន កសិករដាំចេកតាមចម្ការកំពុងមានហាងឆេងខ្លាំង ពីព្រោះមានអាជីវករទាក់ទងទិញចេកយ៉ាងច្រើន ។ ប៉ុន្តែគ្មានចេកលក់គ្រប់គ្រាន់ទេ ដោយសារអាកាសធាតុក្តៅខ្លាំងនៅឆ្នាំ២០២៤ ទើបធ្វើឱ្យដើមចេកចេញផ្លែមិនល្អ, កើតជំងឺស្លឹកពណ៌លឿង និងមានសត្វល្អិតបំផ្លាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSnTUjAGEviFDod9qb6MOXoksled0d1lw3W9MQbudx8rX9PkWb9o7UEG_Qjw4QSw99_z5nHOJYePmVHQ4Fb2AV5OkfSbcu8_9Thzv58ZMcD7tBr5G_oskJJ9NCFXAT3rU7notLKzZYiIVdmjvfxRBqSDT1Ke_KDTm6vkTlM0Cp4NHUdWdQuTrj92e2csqL/s3648/image_2024-08-24_08-23-42.png

ហេតុនេះ វាធ្វើឱ្យតម្លៃទិញ-លក់ចេកនៅតាមចម្ការកើនឡើង ខណៈកន្លងមក ចេក១ស្និតតម្លៃ១០បាត កើនឡើងដល់២០បាត ។ ប៉ុន្តែការលក់ចេកនៅចម្ការពុំបានដល់៦០បាតក្នុង១ស្និត ដូចលក់នៅតាមផ្សារទេ ហើយបើចេកកាន់តែតិច តម្រូវការកាន់តែខ្ពស់ ។ អ្នកស្រីថា ៖ «ពួកអាជីវករបានទាក់ទងទិញចេកក្នុងតម្លៃចាប់ពី១៨បាត ទៅ២០បាត ដើម្បីយកទៅធ្វើចេកឆាប តែបើចេកធំៗវិញ មានតម្លៃខ្ពស់ជាងនេះ» ។

អ្នកស្រីបន្តថា កន្លងមក តម្លៃចេកបានកើនឡើងជាច្រើនលើក ប៉ុន្តែនៅឆ្នាំ២០២៤ ចេកឡើងថ្លៃខ្លាំងជាងពេលណាៗទាំងអស់ ។ អ្នកស្រីជឿថា វានឹងឡើងថ្លៃបែបនេះ ចាប់ពី២ខែ ទៅ៣ខែទៀត ដោយសារគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឱ្យខ្វះចេកលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-DcDtNT0DtQGnQSsSXHudxlrItbS2SZOelOKvmywqIqn_hIb79K4rZC9DUOZU_NS3A492M179fmTTC32Joa4WQc4figoBVHF4PW5_R3-85NOZcXC3bF73OpG-zOBFXn1IYgFYm57udhSbYmMDNn91dpDIAb6QXoojqvKaKXfbgfkcmNsfgoAxQfR06QRe/s2000/image_2024-08-24_08-24-25.png

ចំណែកលោក ភីរ៉ាផាន់ ខូថង ប្រធាននាយកដ្ឋានលើកកម្ពស់កសិកម្មនិយាយថា ពេលនេះ កសិករដាំចេកណាំវ៉ានៅទូទាំងប្រទេសថៃ បានចុះឈ្មោះជាមួយនាយកដ្ឋានលើកកម្ពស់កសិកម្ម ស្មើនឹង៤៣.៨៧៨គ្រួសារ ។ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងការពង្រីកទីក្រុងបានធ្វើឱ្យការដាំចេករបស់គ្រួសារកសិករធ្លាក់ចុះ ហើយចេកណាំវ៉ាបានក្លាយជាទិន្នផលកសិកម្មមានតម្រូវការខ្ពស់ពីអតិថិជនក្នុងទីក្រុង និងជនបទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCU_X4zmZSN4itSxOpj7z8wbfvmOQQmX9SPeWDmqBe3JRxhj_VXFnHnxdEeWzCZzZjIN0vcabw8j66NTEU2mk3FQ41FHwx7zWwCsmO6vO8r_NJXsSFp-TFy17E_kiQFj2vyWCA8l5ZOZYh3c0sxhSDQJn_2jPIw7W3xiuu9prMbWDTiGVkFy1Kg8Hdlluh/s1824/image_2024-08-24_08-24-30.png

លោកបញ្ជាក់ថា កត្តាធ្វើឱ្យទិន្នផលចេកធ្លាក់ចុះ គឺដោយសារសីតុណ្ហភាពកើនឡើង ហើយពេលខ្លះ ទិន្នផលផលិតច្រើនលើសតម្រូវការទីផ្សារក៏មាន ។ ហេតុនេះ កសិករដាំចេកត្រូវប្រមូលចេកណាំវ៉ាយកមកកែច្នៃ ដើម្បីបំពេញតម្រូវការទីផ្សារផ្លាស់ប្តូរ ។ ក្រៅពីដើមចេកខូចខាតដោយសារគ្រោះរាំងស្ងួត ដើមចេកខ្លះមានសត្វល្អិតបំផ្លាញ ប៉ុន្តែថៃនឹងទទួលបានទិន្នផលចេកធម្មតាវិញ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ៕

អាជ្ញាធរជាតិអប្សរា ផ្លាស់ប្តូរម៉ោងចូលទស្សនាប្រាសាទអង្គរវត្ត

0

ដើម្បីសម្រួលដល់ការ ទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបាននូវបទពិសោធន៍ទស្សនាដ៏ល្អមួយកម្រិតថែមទៀត អាជ្ញាធរជាតិអប្សរាបានធ្វើការសម្រួលម៉ោងចូលទស្សនាប្រាសាទទាំងអស់នៅក្នុងតំបន់អង្គរ ដែលរួមមាន៖

  • ប្រាសាទអង្គរវត្ត តម្រូវឱ្យបើកម៉ោង ០៥៖០០នាទីព្រឹក និងបិទម៉ោង ១៨៖០០នាទីល្ងាច
  • ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទ ម៉ោង ១៩៖០០នាទីល្ងាច
  • ប្រាសាទដទៃៗទៀត បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទម៉ោង ១៨៖៣០នាទីល្ងាច

ក្រោយម៉ោងដែលបានកំណត់នេះ ភ្ញៀវទេសចរមិនតម្រូវឱ្យស្ថិតនៅក្នុងប្រាសាទទាំងនេះទៀតនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXiEgoaNradpY7wtEka9MvcJDMrYaFEhg8yzMHkM1N9sL8Hqd4x_WGfOsg9ZgHusBR5NJNNfKjDOSYP2vW0IQpJGN5u8BP_EGYcBvUbAy9I3AoQLQloP_CYFQIRKT2Lmi0SLTRlGDvchja6KqqZ1qm28gK0zoU-wZdBEkH6Il1vEi8h6gEgPUWmLz-vBIi/s960/photo_2024-08-23_16-25-26.jpg

 

ផ្លុវជាតិថ្មីតម្លៃ៨០លានដុល្លារ ពីស្រែអំបិល ទៅកោះកុង នឹងសាងសង់រួចនាពាក់កណ្តាលឆ្នាំក្រោយ

0

ផ្លូវជាតិលេខ៤៨ បំបែកស្រែអំបិល ទៅកោះកុង សម្រេចការសាងសង់បានជាង ៦៤ភាគរយហើយ ខណៈតាមការគ្រោងទុកនឹងបញ្ចប់មុនខែឧសភា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLCBbhu2hJvSKWQNqQXX45aPGwQ683EdYiqQns3H1T8BqY4-OMxyLHMNYzhjtg2pJOa9VEnTEyKV9CPuCXmte6INdYo2ejt-qEpvc78w3Hy4t0ftYuvb04pTWfveC1SbkinnKTnOxChinVcOKgUL6OsJVx3UKPsk616mSS-B58ZP3GYlEQ6PZzqWywwLd0/s1024/image_2024-08-23_14-50-29.png

ផ្លូវជាតិនេះ មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0K752IxHXaSqsKVtDBm15EgOQ88JvEf3K59lenDDRG3l4CIC1I8if9OzinjzL3LN-2ADLlhgf8jfyTG8qVigGhYj0bEBwAVDyufIZOFXzTS_vdcqkcqOBIFuaaxE7x60jOu2FiGX3c9uxOLN7k8uLknhNVuoYm_4DKXAPBUEoy57gM6JEbltyBmJsQbVj/s1024/image_2024-08-23_14-50-23.png

សម្រាប់ផ្លូវនេះ មានផ្លូវ២គន្លង មានប្រវែង១១៨.៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩.៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhce22JcQ6PDXdpWl9EonxE4Pr_ZskSFGA9JAY0RlqqemqwT1YjdCvDDCQ8TuxVNigzay0uxOkATJFUhZLXY00LHjBvr0nJDl34PKGclRc3yz0ETG4qW8mFNK4CVRgoWS9nSm-WtbolLRS60K6CL836CaMn7UM1x1dE5qx5FMXAbE8yjjDBPe-OFcDoNUxO/s700/image_2024-08-23_14-49-22.png

គម្រោងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ប្រើប្រាស់ថវិកាប្រមាណ ៨៤លានដុល្លារ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ៕

 

អភិបាលខេត្តដំបូងគេ បរិច្ចាគ ប្រាក់បៀវត្សប្រចាំខែ​ពាក់កណ្តាល ចូលរួមគាំទ្រ​ ​”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​ តាមបណ្ដោយព្រំដែន”

0

ឯកឧត្តម គួច ចម្រើន អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការបរិច្ចាគ ប្រាក់បៀវត្សប្រចាំខែ៥០ភាគរយ ចំនួន៥ខែ ទៅកាន់”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន”។

ការបរិច្ចាគនេះ បានធ្វើឱ្យឯកឧត្តម ក្លាយជាភិបាលខេត្តដំបូងគេនៅ ដែលហ៊ានលះបង់ប្រាក់ខែ ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ខណៈអភិបាលខេត្តផ្សេងទៀតមិនទាន់មាននរណាធ្វើបែបនេះនោះទេ។

គួរបញ្ជាក់ថា មូលនិធិនេះ ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ដែលធ្វើឡើងក្នុងគោលដៅពីរ៖” ទី១៖ កៀរគរថវិកាបន្ថែម និងទី២៖ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtbp1NsFzCKocWqhCZz6dKTfGiyt0wuV-yIguTGDqbxQ91_kvQROI1p6AYnSS3U2lQGMUXz1x4za-zxURViKAK9pJTPABzfAsfH4PpbQSbWoQVrFivUTiqxbSrTaHx6glPbBwsDXKlul9al_G21uiApL-KeKmLedMAzaL2USUPZxtS-oNdCCoCaLH6_ilG/s1280/456327305_1055553959261793_8003324269754745412_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV1fOB_2SFQXMtYJBbjTGU8aoumS_hOullBRmvimVRYjSP2-RLp8V-5TXCYHAKnwlxOv-0GtO2o9E8ebWWkh080j-V5QfLfnlrjPLptJF1HnSL0hrkOrd9EyVUAftblbKzQLkAjCQ1coA50HOvNZMwNFlmM_rcRPwyQThjkAJTU8IASbMeWwgwhe_SAAMQ/s1280/456564567_1055553952595127_729464554398067402_n.jpg