កាលពីកន្លងមកនេះពិធីការិនីដ៏មានឈ្មោះបោះសំឡេង ខៀវ សានសាណា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីបន្ទាប់ពីអាចធ្វើឱ្យ ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាផ្អើលពេញប្រទេស។ នាពេលថ្មីៗនេះ ពិធីការិនីឆ្នើមរូបនេះបានធ្វើឱ្យមហាជនសរសើរម្តងទៀតបន្ទាប់ពីឈរបកប្រែភាសាបរទេសដោយផ្ទាល់និងភ្លាមៗតែម្តងដោយមិនកាន់ស្គ្រីបឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPs2PwYdHUo6IF5qdgglqpcYXn0lnA1d_-YQwkFxEFL6Vs6Y3arQPlARHFT7C_Z7L09zugNf-Og03QKIs2G8wnEoSkre7t1HwqnUN0sLGRgpgssOLoZ1Hy3LgesOw8UsqUZMBXieLEasX6frI7auBoyJ5YmaOEOI3bjCionVJvTZjvpSqo1ZuQWTPxeTd/s2048/image_2024-03-29_15-30-21.png

តាមរយៈវីដេអូមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកមានឈ្មោះថា «Mrr Phing» កាលពីពេលថ្មីៗនេះបានបង្ហាញពីសកម្មភាពរបស់ពិធីការិនី ខៀវ សានសាណា ឈរបកប្រែប្រកបដោយទំនុកចិត្តនិងមានភាពច្បាស់លាស់នៅក្នុងកម្មវិធីមួយដែលនិយាយពីយន្តហោះ។ ការបកប្រែភាសាអង់គ្លេសពីជនបរទេសមកជាខេមរៈភាសារបស់ អ្នកនាង សាណា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ព្រោះតែការបកប្រែនោះគឺផ្ទាល់ៗនិងភ្លាមៗគ្មានការកាន់ស្គ្រីបមើលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrl_Ss3VB7rXDGN5k_l3vcZVTk2T0KkNxnINHDFq7xxgAxplCVv5a_MIXljIr1I4S2i09UcmQ247rgi7IhiLEemZWOjAnjDsHW0XV1vqfeYB6-5xxVVWjItglVEfh1LdxR4TI1xucmNiQEaLu0AMIw90210v4IcFs5hpl10qAzeGgY4wggHmVskQDVCdTb/s2048/image_2024-08-23_08-38-27.png

ពិធីការិនីដ៏ឆ្នើមរូបនេះបានធ្វើឱ្យមានការសរសើរជាថ្មីបន្ទាប់ពីអ្នកនាងបានរួមចំណែកជួយឱ្យ ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាក្នុងពិធីមង្គលការ ហេង វិសាល និង ជា ស្រីនា កាលពីខែមីនា ឆ្នាំ២០២៤ ដែលជារឿងដ៏កម្រមួយស្ទើរតែមិនជឿថាអាចកើតឡើងបាន។ ព្រឹត្តិការណ៍ដ៏កម្ររវាង ជី ដេវីត និង វណ្ណដា បានជួបមុខគ្នាតទល់និងចាប់ដៃគ្នាកាលពីកន្លងមកនេះ អ្នកនាង សាណា ក៏បាននិយាយថាគ្មានអ្វីប្រសើរជាងក្តីស្រលាញ់ដោយគ្មានការខឹងតបតអ្វីទាំងអស់ ហើយទស្សនិកជនកោតសរសើរអ្នកនាងយ៉ាងខ្លាំងទៅលើរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWptYRX5106dUu3K_2Nh4ZeXU1lHKWKlbw2P9eHMD1X57IVUp2oljzCqRXC-JKOHMiiNo13-SqHIiV9i_EHzHS06P4UlDIqvW644gf_Uglfzn1Sdn1rOIsb-C77aywNSrpdZkE3A_1N4okcs1_o3KO43J-p3KzEYqMbGpXv5nH9Q5kLtNVjaT8CBkJcRIc/s773/image_2024-03-29_15-30-22.png

គួរបញ្ជាក់ថាអ្នកនាង ខៀវ សានសាណា ត្រូវបានគេចាត់ទុកថាជាពិធីការិនីលេខធ្លោមួយរូបក្នុងប្រទេសដែលបានកាន់កម្មវិធីថា្នក់ជាតិ អន្តរជាតិជាបន្តបន្ទាប់ទោះបីជាប្រឡូកអាជីពនេះ២៤ឆ្នាំហើយក្តី។ អ្នកនាងធ្លាប់បានទម្លាយឈរលើអាជីពនេះជាង២០ឆ្នាំនៅតែមានទីផ្សារគឺការគោរពពេលវេលា គោរពមនុស្សជុំវិញ ហើយយើងធ្វើអ្វីគឺធ្វើឱ្យច្បាស់លាស់ ខណៈ ជីវិតឯកជនមិនភាពរញ៉េរញៃពេក កេរ្តិ៍ឈ្មោះរឿងអាស្រូវល្អ៕