Home ព័ត៌មានជាតិ Love Riya បើកដៃឱ្យអតីតស្វាមីយកប្រពន្ធថ្មីតែរក្សាភាពស្ងៀមស្ងាត់ ខណៈមានមតិរិះគន់និងចោ.ទសួរថា «អត់ចេះហត់សោះ»

Love Riya បើកដៃឱ្យអតីតស្វាមីយកប្រពន្ធថ្មីតែរក្សាភាពស្ងៀមស្ងាត់ ខណៈមានមតិរិះគន់និងចោ.ទសួរថា «អត់ចេះហត់សោះ»

287
0

អ្នកជំនួញអនឡាញ Love Riya មានងារជាឧកញ៉ាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទិកតុកមួយចំនួនបញ្ចេញមតិរិះគន់វិញបន្ទាប់ពីរូបអ្នកនាងបាននិយាយនៅក្នុងការLive របស់ខ្លួនបើកដៃឱ្យអតីតស្វាមីយកប្រពន្ធថ្មីប៉ុន្តែរក្សាភាពស្ងៀមស្ងាត់រៀងខ្លួន។ ការលើកឡើងរបស់អ្នកជំនួញអនឡាញរូបនេះដែលមានរឿងក្នុងគ្រួសារមិនចេះចប់នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់វិញដោយបានលើកឡើងថាលោក គីមហៀង មិនបាននិយាយបកស្រាយអ្វីទេ ប៉ុន្តែគឺ Love Riya ខ្លួនឯងទេដែលជាអ្នកនិយាយមិនចេះចប់ខណៈអ្នកខ្លះបានចោទសួរថា «អត់ចេះហត់សោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnu7Ot_1gAewRhnVcItStn0Lccv2nMNLdqb5RGSITAtsbLbrrMJcfZE_4Qt68ZpyIHkbZys9QTT4RZzb5irewTWV2qVojqKv9OcDZhrTiLu9a9xADnIxBZHkqgHuLdKFIk955UJgFlnnbYuPlM7GWH8dzEvJrb-E-xo2Vn524wSnwyJIUPlE252pXOHxh3/s1440/image_2024-08-23_10-24-56.png

រឿងរ៉ាវរកាំរកូសជាចង់លែងលះជាច្រើនដងរបស់អ្នកជំនួញអនឡាញ Love Riya និងស្វាមី លោក ហេង គីមហៀង ថ្មីៗនេះត្រូវបានគេដឹងថាអ្នកទាំងពីរលែងលះគ្នាបានសម្រេចហើយ ប៉ុន្តែមិនដឹងថាអាចនឹងត្រូវគ្នាវិញដូចកាលពីមុនឬអត់នោះទេ ខណៈលោក គីមហៀង ក៏បានរើសំលៀកបំពាក់ចេញពីផ្ទះរស់នៅដាច់ដោយឡែកហើយដែរ។ ការឈ្លោះទាស់ទែងលែងលះម្តងជាពីរដងរហូតទាល់តែបានសម្រេចនេះអ្នកខ្លះក៏ចង់ឱ្យអ្នកទាំងពីរត្រូវគ្នាដូចមុន ខណៈអ្នកខ្លះទៀតគឺបានបញ្ចេញមតិរិះគន់ព្រោះជីវិតគ្រួសាររបស់អ្នកទាំងមានរឿងឱ្យមហាជនដឹងមិនចេះចប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOBfbhlm8OIxX7PVBzTF119FRne8vpyYg5NEs5pq2zMkmJdSL7Byck0dKVpVw9F53l6S6jY2-2uLaiX94cIOlrjiAPtGwueWEzRIFl__DzDW4pIq4bkF4SBYowvMI0evy6QlajXXbL1neumMAOJ4_fbqCW8CrW2bdh79EorA2Ubd97yq0-tQo0G1YCr7N5/s1440/image_2024-08-23_10-24-57.png

នៅក្នុងការ Live មួយដែលត្រូវបានយកមកចែករំលែកនៅលើបណ្តាញសង្គមទិកតុកអ្នកនាង Love Riya បាននិយាយបើកដៃឱ្យលោក ហេង គីមហៀង មានប្រពន្ធថ្មីដោយរក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួនទុកមុខរាប់គ្នាព្រោះអ្នកទាំងពីរមិនបានជួបគ្នាក៏អាចរាប់គ្នាបានដែរព្រោះមានចំណងកូនជាមួយគ្នា អាចដើរជាមួយគ្នាទោះបីមានប្រពន្ធថ្មីព្រោះលែងគ្នារួចហើយ។ អ្នកជំនួញអនឡាញមានងារជាឧកញ៉ារូបនេះបានលើកម្រាមដៃដប់សុំចិត្តមហាជនយល់ពីអារម្មណ៍របស់ខ្លួនដោយសុំរក្សាភាពស្ងៀមស្ងាត់ ទាំងសាច់ថ្លៃទៀតសោតរក្សាភាពស្ងៀមស្ងាត់ ព្រោះជារឿងល្អបំផុតដើម្បីថ្ងៃក្រោយត្រូវគ្នាគឺល្អទាំងអស់គ្នាទោះបីមានគ្រួសារថ្មីរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRV8ZCcUwMlTVVjMPen9HvPq2MUgDbKz075IDOfBgSCzk117gpJ8HcKRGnXLsRLIv0TpK9ZaFjaYrN5ADIk5s-ybf75wFF4RMKrIBzfE4tvi2iSzUL0ScWhFJ3njnYcG0FgZOPrHGB-iWvOaUPOQQ29l6vMs3NWGUzmnGgvW_zXSctX4jc5tpnGZgXZ1Wh/s1440/image_2024-08-23_10-24-58.png

ទោះយ៉ាងណា ការចេញមកនិយាយថា រក្សាភាពស្ងៀមស្ងាត់រៀងខ្លួនរបស់អ្នកជំនួញអនឡាញ Love Riya ត្រូវបានអ្នកលេងបណ្តាញសង្គមទិកតុកបញ្ចេញមតិរិះគន់វិញដោយអ្នកខ្លះថា គេមិនឃើញលោក គីមហៀង និយាយបកស្រាយអ្វីនោះទេឃើញតែ Love Riya និយាយតែម្នាក់ឯង បកស្រាយតែម្នាក់ឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRVEz184NfdSIFrvtkzQuIF_KYQwUXKse_y9jU9C5zLqzbUeJP1SoKzmWhDLEFyTjX8le5ZIb09fqICLQEnmX7BsAEa__2-1OaoxQJu2Rpu-LAtDtnVF8vKIc0pRPCDdeBM1CCVKwh0J1U7ztBSeAgukjCgrCCMMumMcrb2S7AeDObbskj6EJTcV6G3O8q/s1440/image_2024-08-23_10-25-00.png

ក្នុងនោះក៏មានអ្នកមួយចំនួនបានចោទសួរថា «ចេះហត់ឬអត់?» មិនចេះហត់សោះ ពេលណាចប់ជាដើម។ ការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមបែបនេះដោយសារតែរឿងរ៉ាវគ្រួសាររបស់ Love Riya មានបញ្ហាជាច្រើនដងដោយកាលពីមុនក៏មានការចង់លែងលះគ្នា ប៉ុន្តែក្រោយមកក៏ត្រូវគ្នាវិញ ខណៈពេលនេះបញ្ជាក់ថាលែងលះគ្នាបានសម្រេចហើយ៕