Home Blog Page 899

តើអាចទៅរួចដែរឬទេ ដែលវៀតណាមគ្រោងកំណត់ទុរេនជាផ្លែឈើតំណាងជាតិរបស់ខ្លួន?

0

ប្រទេសវៀតណាម ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ឡេ មិនហួន ថ្លែងថា វៀតណាមគួរតែជំរុញទុរេនឱ្យក្លាយជាផ្លែឈើតំណាងជាតិ តាមរយៈការកំណត់ស្តង់ដារគុណភាព និងបង្កើតម៉ាកយីហោ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនាំចេញទុរេន ដូចជា ៖ ថៃ និងម៉ាឡេស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimD7YIVX1KX2AAJs-KLbxyxaikGegdih-l9IKxq4mLrBFMPv3NNxmazAdDYjzZ4DgRa7p-nADgVpRPp_cTSqw5qj9q4PNx6b7U3PsB7xAlDndWvUNmZa8TmJsz2XDOpHM7hBjxZrhjUg8th-DRs-KKtIuJf4duWtBkKwkfc6mIGxaANH7964uzl4TDE3X2/s1764/image_2024-08-26_08-41-59.png

រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះបន្តថា ការជំរុញឱ្យទុរេនក្លាយជាផ្លែឈើ ឬផលិតផលតំណាងជាតិ ចាំបាច់ត្រូវតែពឹងផ្អែកលើគោលនយោបាយកសិកម្មដ៏ទូលំទូលាយ និងបណ្តុះបណ្តាលផ្តល់ចំណេះដឹងដល់កសិករ និងផ្នែកអាជីវកម្ម ។ នេះជាចំណុចសំខាន់ ដោយសារបច្ចុប្បន្ន វៀតណាមដើរតាមក្រោយប្រទេសថៃ និងម៉ាឡេស៊ី ក្នុងការនាំចេញផ្លែឈើទៅប្រទេសចិន ហើយការដាំដុះទុរេននៅវៀតណាមមានទ្រង់ទ្រាយតូច និងដាំដុះក្នុងតំបន់ឆ្ងាយៗពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5TxtQB4bFKj7U3y_FYZ5GFkUY3M_ur5QTt0-XWCTcvFxUaCVTgBaV6OogaRxYtU2UXVNpgGVwwiAXjWuUsLUOGEffGgLpm9vv13HX3TPSMgqdaCzW40yVrXGOVBLYCqgZeYRyg7KI9t295Yr-V2wtBoUnq_gka0kG4U7w86w_0Dd9dPpPrdMR0rh6sAlg/s1200/image_2024-08-26_08-42-47.png

ក្រៅពីនេះ ផលិតផលនីមួយៗត្រូវតែឆ្លងកាត់លក្ខណៈវិនិច្ឆ័យជាច្រើនដំណាក់កាល ដើម្បីឱ្យវាមានគុណសម្បត្តិក្លាយជាផលិតផលតំណាងជាតិ ដូចជា ៖ ទំហំ, សមត្ថភាពប្រកួតប្រជែងផ្នែកនាំចេញ, ការប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលកាន់កាប់កម្មសិទ្ធិបញ្ញា ។

ក្រុមអ្នកជំនាញវៀតណាមរំពឹងថា នៅចុងឆ្នាំ២០២៤នេះ ការនាំចេញទុរេនរបស់វៀតណាមនឹងកើនឡើងរហូតដល់៣ពាន់៥រយលានដុល្លារអាមេរិក ដោយសារការពិចារណាពីលក្ខខណ្ឌអំណោយផល នាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimKSSDyydyKSG7RhtSjj59mBufgtGbZShV5RZrgbvzFCQPsvUqekEc4CV8XrFSSuOXvj0CFWNg6fqWKWDzdZvk1qI1Gzd2Z8Tne2R1gcd_ARHhXvvNGnrgajwuIi1q045i1RDVMVs-UJ-XJ-leihz2Rpng2SdIOQ2Bo-K-Jd5WsI5r87tQ9v7ldPjUIMcL/s900/image_2024-08-26_08-42-53.png

គួរបញ្ជាក់ថា ប្រទេសវៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញទុរេន ស្មើប្រមាណ១ពាន់៧រយលានដុល្លារអាមេរិក គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ។ រីឯចិន គឺជាប្រទេសនាំចូលទុរេនវៀតណាមច្រើនបំផុត ។

ការនាំចេញទុរេនទៅចិន គឺវៀតណាមមានប្រៀបជាងប្រទេសផ្សេងៗ ដោយសារវៀតណាមលក់ទុរេនថោកជាងគេ រហូតដល់២០% និងនាំចេញទៅចិនឆាប់រហ័សទៀតផង ។ វាបានធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះចិនទើបតែអនុញ្ញាតឱ្យវៀតណាមនាំចេញទុរេនទៅប្រទេសខ្លួនកាលពីឆ្នាំ២០២២ ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ទុរេនវៀតណាមបានវ៉ាដាច់ទុរេនថៃក្នុងទីផ្សារចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihF4jYKTxoi3FeMjq1ucEydzvyXoMO2vELMt_R_6w9Bvz7NE1dtpNCMv59JXB18PFgMVmo144kbOViXU5LuI02qKfQlHkIhi_wy-S9OPGx0knABvMUnaADcLhQ2-dhJthcxbHOzITiR0MtrQlf4lNj96mk_sbDe16R_2hO6leVMv55AXiapvvhOhkVzv8x/s800/image_2024-08-26_08-42-58.png

មូលហេតុធ្វើឱ្យទុរេនវៀតណាមមានប្រៀបជាងគេ ដោយសារវៀតណាមមានព្រំដែនជាប់ចិន ទើបការចំណាយដើមទុនដឹកជញ្ជូនទុរេនអស់ថោកជាងប្រទេសផ្សេង ។ ហេតុនេះ វៀតណាមអាចលក់ទុរេនឱ្យចិនក្នុងតម្លៃថោកបាន ៕

បាតុភូតអ្វី? វង្វង់មូលអាថ៌កំបាំងប្រៀបដូចគេយកប៊ិកមកគូសលើមេឃ បង្កភាពភ្ញាក់ផ្ញើលនៅសហរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកសួរថា តើវាជាអ្វីឱ្យប្រាកដ? ហេតុអ្វីទើបកើតជារង្វង់មូលបែបនេះ? ពួកគេក៏នាំគ្នាយកទូរស័ព្ទមកថតរូបភាព និងវីដេអូបង្ហោះក្នុងបណ្តាញសង្គម ក្រោយឃើញរង្វង់មូលអាថ៌កំបាំងពណ៌ខ្មៅមួយហោះលើមេឃ ក្នុងទីក្រុង Williamsburg សហរដ្ឋអាមេរិក ។ មនុស្សភាគច្រើនយល់ថា វាអាចជាសញ្ញាបង្ហាញថា នឹងមានហេតុការណ៍អាក្រ.ក់ កើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKoWXPanQeW2TkcVytVMkKCc_w1ulPP7d929YYVZE8Wyxw8E2ac8CGyQPH8FDkjhWlRdu7p05P3-iTAd8O-dsMrJPZ7gBWry9x32XtLx8TYb_dt4WHoF3SgPjjvgwFVIX3WJrQZb3H2Fj-fsSYJI71YyCYebmMLzM4951TT8tXE5eF0eoUuwEqfz6ckq3m/s640/image_2024-08-26_08-22-56.png

ក្នុងវីដេអូថតកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គេបានឃើញរង្វង់មូលខ្មៅមួយ ដែលស្រដៀងគ្នានឹងអ្នកណាម្នាក់យកប៊ិកមកគូសរង្វង់លើមេឃ ហើយធ្វើឱ្យមតិខ្លះសន្និដ្ឋានថា វាគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ ។ ប៉ុន្តែមានមនុស្សមួយក្រុមទៀតបញ្ជាក់ថា ពួកគេក៏បានឃើញរង្វង់មូលដូចគ្នាដែរ ទើបធ្វើឱ្យមហាជនចង់ដឹងការពិតកាន់តែខ្លាំង ។

លោក រ៉នស្តេប បានផ្ញើវីដេអូទៅសារព័ត៌មានអាមេរិក ហើយបញ្ជាក់ថា លោកកំពុងតែធ្វើការនៅបរិវេណក្បែរមន្ទីរពេទ្យឈ្មោះ «អ៊ីថឺនស្តេត» ក្នុងទីក្រុង Williamsburg រដ្ឋ Virginia ស្រាប់តែឃើញរង្វង់មូលដ៏ចម្លែកមួយលើមេឃ ។ វាជារង្វង់មូលផ្សែងយ៉ាងធំហោះលើមេឃប្រមាណជា១០នាទី បន្ទាប់មក វាក៏បាត់ទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguQ4Py37t1T65C9lHM4d_-MVvOqfEn2m_y7oyRkkOQB2Rl8PGXKXllO0qs_nCwYxa8-KY3gMXsb1s46HBPywGPvynviGOPI0pNm9JV14-Jcn2-EUfnZEthnbfXWPESmmaB8tEN6qhA6E6z9jQ9Za0U-ZgGOS18a72VBr_SNxgGtkDiUnxTQR17yx5btwEA/s700/image_2024-08-26_08-23-03.png

សារព័ត៌មានអាមេរិក និងមនុស្សមួយចំនួនបានព្យាយាមរកមូលហេតុដែលបណ្តាលឱ្យកើតរង្វង់មូល ដោយពួកគេបានស្រាវជ្រាវឯកសារ និងស្វែងរកព័ត៌មានក្នុងអ៊ីនធើរណេត ដែលសរសេរពាក់ព័ន្ធនឹងហេតុការណ៍នេះ ។ បើតាមការស្រាវជ្រាវរបស់ពួកគេបញ្ជាក់ថា វាអាចកើតឡើងដោយសារភ្លើងឆេះ ឬផ្ទុះអ្វីម្យ៉ាង ទើបបង្កើតជារង្វង់ ។

ក្រោយមក សារព័ត៌មានអាមេរិកក៏បានទាក់ទងទៅភ្នាក់ងារពន្លត់អគ្គិភ័យក្នុងតំបន់នោះភ្លាមៗដើម្បីសួរថា តើមានហេតុការណ៍ភ្លើងឆេះក្នុងពេល ពលរដ្ឋរាយការណ៍ថា មានរង្វង់មូលលើមេឃនៅទីកុ្រង Williamsburg ដែរឬទេ? ប្រធានផ្នែកពន្លត់អគ្គិភ័យប្រាប់ថា គ្មានអ្នកណារាយការណ៍ពីភ្លើងឆេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4GTXVtXwnlZxDE11InbaudYVlJI2o2ArkJDwgkYYPEqmAsFUYzDEZmKfqsCVWCETgm0Mjb8mEoMPHlWrj99zNrbKpZh6HQO0Drb8Rw5om1mXZPdlhCSWfcN4DrY8Ot6xaTSDrp1_XCqOrzqQC3kRL4EPjc9_bo7cHi5upBVKOaUOh6gloO75cAMW0y1Il/s1280/image_2024-08-26_08-23-46.png

សារព័ត៌មានអាមេរិកសួរបន្តថា តើមានឆ្នាំងដាំបាយអគ្គិសនីផ្ទុះដែរឬទេ? ប្រធានផ្នែកពន្លត់អគ្គិសនីបញ្ជាក់ថា លោកបានទាក់ទងទៅកាន់អាជ្ញាធរទីក្រុង Williamsburg និងទីក្រុងផ្សេងទៀត ប៉ុន្តែពួកគេប្រាប់ថា គ្មានហេតុការណ៍គ្រោះថ្នាក់ពាក់ព័ន្ធនឹងសម្ភារៈអគ្គិសនីទេ ។

ចំណែកមន្ត្រីឧតុនិយមនិយាយថា លោកធ្លាប់ឃើញរង្វង់មូលបែបនេះកើតឡើងដោយសារកាំជ្រួច ហើយវាអាចបណ្តាលមកពីផ្សែងចេញពីរោងចក្រឧស្សាហកម្ម ឬការផ្ទុះ ។ ទោះយ៉ាងណា គ្មានអ្នកណាដឹងថា រង្វង់មូលដ៏ធំនេះកើតឡើងដោយសារអ្វីទេ ។ មតិខ្លះសន្និដ្ឋានថា វាអាចជាបាតុភូតធម្មជាតិកើតឡើងដោយសារពន្លឺ និងស្រមោល ឬជាបាតុភូតថ្មី ដែលខាងឧតុនិយមពុំធ្លាប់ឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgscEqW5tKhN5o_aJkoTrOSVTPI2WDpZkRcRjgGAqjott6TjA-bnK3Sksw511FRwMadKzYByw_nuSdTCb55QxmW1pxNT2M6EhkLL5WdQw61XUY0uv1uFtPXPRTR09JNLSJKEtMSnyc2rxuEh9YvXwG0JDGXzjGV81ISgDDfuhz_s5xr9CPFgQAG-SkAOhFA/s1200/image_2024-08-26_08-24-48.png

អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពួកគេក៏ស្រាវជ្រាវ និងវិភាគព័ត៌មានដែលប្រមូលបានពីរូបភាព និងវីដេអូ ដើម្បីរកការពិតរបស់បាតុភូតដ៏ចម្លែកនេះ ។ វាពុំត្រឹមតែធ្វើឱ្យពលរដ្ឋនៅទីក្រុង Williamsburg ភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែមនុស្សលើពិភពលោក ក៏ភ្ញាក់ផ្អើលដូចគ្នាដែរ ហើយគិតថា វាជាទ្វារឆ្លងភព ៕

 

 

 

អាមេរិកកំណត់ឱ្យសាលារៀនទាំងអស់កាត់បន្ថយស្ករក្នុងអាហារកូនសិស្ស

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងកសិកម្មរបស់អាមេរិកបានប្រកាសឱ្យកែលម្អការផ្តល់អាហារនៅតាមសាលារៀនទាំងអស់ ដូចជា ៖ ហាមបន្ថែមស្ករក្នុងអាហារកូនសិស្ស និងកាត់បន្ថយជាតិសូដ្យូម ។ ការប្រកាសពីគោលការណ៍ថ្មីនេះ គឺដើម្បីបង្កើនគុណភាពអាហារូបត្ថម្ភនៅតាមសាលារៀនទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQRTu_ygIQJ9n6tvEZN6NKV8_Cm4q4IalwDNG9zkSUd8fpaoWQWL-9rMmwWlCHGQk1w9RW_nnKPPqLyIjIAfIR677ygwrVA6HrPXzll4hLPKDvFm-W7iphC9evMimmMPfrrrh10uTbPXN8BVvljhU7BrwHhSNc5abfx-UTV_eymkIe2L-mfgR71q7CqL7O/s1200/image_2024-08-26_08-19-56.png

វាក៏ជាការផ្លាស់ប្តូរទម្លាប់បរិភោគអាហាររបស់កូនសិស្សផងដែរ ដើម្បីឱ្យយុវជនអាមេរិកមានសុខភាពល្អ ។ លោក Tom Vilsack រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកបាននិយាយសង្កត់ធ្ងន់ពីសារៈសំខាន់របស់អាហារកូនសិស្ស ថា ៖ «ការកែលម្អគោលការណ៍ទាំងអស់នេះ គឺដើម្បីឱ្យប្រាកដចិត្តថា កូនសិស្សរបស់យើងនឹងបានបរិភោគអាហារមានប្រយោជន៍ដល់សុខភាព, អាហារមានគុណភាពល្អ និងជាប្រភេទអាហារដែលអាណាព្យាបាលចង់ឱ្យកូនៗបរិភោគ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdniJXJe76cohBMsXaaBNoDh0FqNRykTt3rewVzwfbTmExhJtCam18igmvHjDLfpT90AAXnpffjQGZWrt-WXRAGRr8R8QhTNsihPB_44aJmfynJzoHDlL5R2EB8Gz7rGWVtxlob-Qf295lUCONgNStLZu94EtBl1UdyKN2CHWrkAV10Y2nTUJRUywr0XBf/s660/image_2024-08-26_08-20-03.png
ក្រៅពីនេះ គោលការណ៍ថ្មីនេះ គឺស្របតាមគោលការណ៍ណែនាំរបបអាហាររបស់អាមេរិកផងដែរ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យយុវជនអាមេរិកមានសុខភាពល្អ ។ រីឯគោលការណ៍សំខាន់ដែលគេជជែកគ្នាច្រើនបំផុតនោះ គឺសាលារៀននានាគួរតែកាត់បន្ថយបរិមាណស្ករ និងសូដ្យូមក្នុងអាហារកូនសិស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwxPcNH3vePcWkuO3tUr6B3L1eL5hQlp4YVSqzXDhKPempITmYypVY4EL5xhqSgmO0yNP9YDDhxkvfu4bHcvcYe_mC5YMBHUNXymxkBeFtosZHL3Ff6Pt6SLXgKuwCcxllpuTCoEAywRXPX_MA6zL9K3dF4dQ0tqrlb81wB72-ysdnouJcENuvsH4YU402/s1500/image_2024-08-26_08-21-10.png

ការព្យាយាមជំរុញឱ្យសាលារៀននានាយកចិត្តទុកដាក់លើសុខភាពកូនសិស្ស និងស្របតាមគោលការណ៍ណែនាំរបបអាហាររបស់អាមេរិក គឺមានគោលដៅឱ្យយុវជនជ្រើសរើសអាហារល្អសម្រាប់សុខភាពរបស់ពួកគេ និងបង្កើតទម្លាប់បរិភោគអាហារសម្រាប់លើកកម្ពស់សុខុមាលភាពផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPl2VjGqSX6l0ODAKKCOmo43_S241CQ90GKNlcRPi_SGwuc2KKjc9BmwijA6yQxEwKUXVmJcSxU_xS7QZ2c-Qqw5bSHyDgaUtj1o19XaEeetHhDEhJCAJ_S78GNhJPzOYo10JCsezqsQp1fPXyO4w5Fy1QhjfkSasHwnU-ekcJuR1AAvN0Ta0-eC1d867/s2300/image_2024-08-26_08-21-06.png

ប៉ុន្តែការអនុវត្តគោលការណ៍ថ្មីនេះអាចជោគជ័យបាន លុះត្រាតែមានការសហការពីស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីផ្តល់អាហារមានប្រយោជន៍ដល់សុខភាពកូនសិស្ស ។ ហេតុនេះ កូនសិស្ស, អាណាព្យាបាល និងអ្នកពាក់ព័ន្ធផ្សេងៗ ចាំបាច់ត្រូវតែចូលរួមសហការអនុវត្តគោលការណ៍ថ្មីឱ្យបានល្អ ហើយកូនសិស្សអាមេរិកអាចបរិភោគអាហារមានប្រយោជន៍ ពីព្រោះវានឹងជួយឱ្យពួកគេលូតលាស់រាងកាយ និងប្រាជ្ញា ៕

ក្រុមហ៊ុន សែលកាត បង្ហាញពីការបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប ក្នុងមជ្ឈមណ្ឌល នៅរាជធានីភ្នំពេញ

0

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ២៥ កក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា នៅថ្ងៃនេះបានប្រកាសបើកសម្ពោធ មជ្ឈមណ្ឌលបទពិសោធអតិថិជនដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ គឺសម្រាប់បម្រើសេវាកម្ម ជូនអតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPFf8CdieXdS_8tmiXxjXfg4_LsJ3y1gc-iMhCFvKYf_Gc5K0fHjsvq2U44Qmtnq3FNiWpSTqLiBWmz1zhmYoJNyaDgOM2y_fFtB3LzjCHhbqmRrt6G8M1H47ZSVD6CM6JTDEWFOIztTzxV-NHHt-0H4nsosWAtX95QCJLuGv1t8HnI7wfnKA4UM660LHm/s2048/DSC06454.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibqk_qXjqX0iWaRGAzlUHby_cFN0Xko0bxD2yHlUPksmm2eCXc0rRViXqRBOQJ4VyhSEnM8XeEriUL9tMzv2dhg7n4XN0BWePeDE9Tz_EjocJ1QL1ZoiCi4Y9UhiSKg6023MLiq6UMb37sdCsBJ7-iZxy-CcWCbjcofDYInHXfRpfsx0YpBlYoJ9sMitLk/s2048/DSC05821.jpgមជ្ឈមណ្ឌលនេះ មានទីតាំងនៅក្នុងអាគារប្រវត្តិសាស្រ្ត រ៉ូយ៉ាល់ រេលវេ ដែលជាមជ្ឈមណ្ឌលដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី ជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប។ នៅក្នុងមជ្ឈមណ្ឌលនេះ មានការបម្រើសេវាកម្មជាច្រើន រួមទាំងសេវាទូរគមនាគមន៍ ធនាគារ សេវាកម្មដំណើរ និងសេវាកម្មផ្សេងៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9kA5FX9J2NykU_FP9mC04eTbZcGe_qgXaV2Vro-_YffM18bD3HSdmC4FBE0GqglDe0y7W6_upqNA5dsbOsAuLjS2ONpZiYKrGmTZbwo-aLTFAHVIAxLDDZYHG_yK_EJTblCu0JkRDp2rk3AsJqjifhtjK0dwnGC5sC2jItGZ1Ljdz5qz4z-Nm-GM3oK7/s2048/DSC07341.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieiqWJJybG5_zYwxeQdds8ILutoifnsk96mwqlVeuG9cKNBvPLnrH5sgdV0taSwK9TnOMSXJykktzK9ytd3vqUm5eiA27pFeNFJSPAHxgBjJSQcZgjy8xJD7JRU0z1PaEcpyU45naR23jYsHWvn8-sGWSdpfQxh3KpmxRU3dtKvh0vcRGjHc45llqwUOru/s2048/DSC06858.jpgលោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “នេះគឺជាឱកាសដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន សែលកាត ដែលកំពុងបន្តជំរុញនវានុវត្តន៍ និងលើកកម្ពស់បទពិសោធរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា”។ “នេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការចូលរួមជាដៃគូរវាងក្រុមហ៊ុន សែលកាត ជាមួយនឹងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដោយរួមបញ្ចូលអគារបេតិកភណ្ឌដ៏ល្បីល្បាញនេះ ជាមួយបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើប ដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុន ឆ្ពោះទៅអនាគត។ យើងខ្ញុំ មានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធដ៏នៃសេវាកម្មពិសេស ដែលមានផាសុខភាពបំផុត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHzT4QyuiM-X0lLy6WO8rESOZqbhPl1Pava9b5_xjmO6UXel9BsTW32gObYAx4qWS4i6i4zMmauVQzmalN7wpjSKhVS58SnaJ7lbWkV7ta5c9Re2Xe0KLBna8xQcs2AHD0V-ZzeOgiP3mFt1_1DWb-jR-oXJec5nUrxtNtEyYcO6nRUu6jNeB2mqUxfi1z/s2048/DSC07469.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL5YJWpFaqYbdv9YCrbcFTYd3rEK5vmuGUKw7oHivL2Z29OBpALfo0kcrNVVK6xN9Uwou9wzdFTNFWPvKa0YRy13RdxvSXg85b0_TCMNAEEwSXV7jwxwJ5L3eyiwBOGUDNVePCaEH0LzxYIT4EWZQvyWDYDw4ts3JOwArNNe7d5xGIl27ObGUk4MyZv8c3/s2048/DSC06061.jpgមជ្ឈមណ្ឌលទំនើបនេះ មានបរិយាកាសសមសួន ដែលត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់តាមជម្រើសរបស់ខ្លួនតាមបែបឌីជីថលយ៉ាងរលូន និងមានប្រសិទ្ធភាព។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN92oI0WUUFc_rbPxzMDAdN0O0_-ATohQj2DhoH6BhYc3bfcyuLBTzu_MT1ScFRLH8OYzcEqUS6Es-fqbiDM_-oiISsUvz6NebEWfgHBfKgRPK1k5CREpUVsdbl7Q4xea-X7zuQx5zpDh_dRwu64JLuolr5b-whVb971aoxI5ObZdQ03YDlxE9kU0tyZcw/s2048/DSC07001.jpgឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំសូមលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុននានា សូមចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនទំនិញ និងធ្វើដំណើរតាមផ្លូវដែកកម្ពុជា ឲ្យបានជាអតិបរមា ដោយហេតុផលចំណេញថវិកាជាមួយនឹងតម្លៃទាបក្នុងការដឹកជញ្ជូន និងធ្វើដំណើរ។ ជាមួយគ្នានេះ ក្រសួងក៏សូមស្នើដល់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ធ្វើទំនើបកម្មដោយបំពាក់បរិក្ខារ​ ឧបករណ៍សុវត្ថិភាពនានា ដើម្បីបង្កើតប្រសិទ្ធភាពដឹកជញ្ជូន​ ឆ្លើយតបនឹងរបត់ដ៏សំខាន់ក្នុងការប្រតិបត្តិវិស័យដឹកជញ្ជូនតាមផ្លូវដែក​ ក៏ដូចជាដើម្បីលើកស្ទួយវិស័យផ្លូវដែកនៅកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUzDSM5bCPQ8giRwc-6vND6RMiCuH_LlPW39w8X5gNGIhPHaIrff1eo87y0z9DDVpekAaA-Eafv0Q2Y97TMNd3eVmLy-tqhyphenhyphen7O5pzeXa7wZwq_bRBSuH7AfCOe9E-ukhdskMES8f3zJz9GOsHBEQd-LrawGK-WFt4ElBfVDLmoVgjRhEpDMRaGlE8u4fQY/s2048/DSC05813.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdR8jbLRxClZ00xY3G6ROqf3wU8Ikh-HSw375uShSuOpYtz4OykiTwg6N5fc8gVrpTb81yf8Q0XFISHAn0QhIbMFeo0sa3Ym1qAAJhsFHwWS8cv33IsUal9jT6YaustgYUEdAM6fuBQJO8BYHkOqXuDbrzCI0ajIH8B09sq57ovfNi46ohDiLEyNAUjJA5/s2048/DSC06194.jpgអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបន្ថែមប្រសាសន៍ថា “នេះមិនត្រឹមតែជាអគារប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃ បច្ចេកវិទ្យាឌីជីថល និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើងផងដែរ។ យើងនឹងធ្វើឱ្យអគារប្រវត្តិសាស្រ្តដែលបន្សល់ទុក ក្នុងសម័យអាណានិគមបារាំងនេះរស់ឡើងវិញ ដោយមានអ្វីៗរីកចម្រើនសម្បូរបែប ចាប់ពីពេលបច្ចុប្បន្ន រហូតដល់អនាគត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieSWk42-1aw930HOcB1-Nka5qw9FQh9s6nnXXGchqlXPm51AEmhHHrNmjOVNShxx0ad9urbMMSadlzQ8Pv0WCb3kqZlXFno0RpDBItQBAKuiK_c7E45yUElTk80qXHj4Uq0ermPPvA6UC3bLEesOpmxjuegdubTOBtUa-V-S1MzbWSmu3R9bwT-_f3tNS7/s2048/DSC05484.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRDPybEn_LnM__uliyNqtQoKqzey8oujC26QKbDgZWsrERbAvqJTFOEIzxtjgdW84yuXidORaKIhhGELy0j4oO6xUjDI938-fZQjKIrk889a-BVEPlr318o2yeLNL0GtvXXkuIYpSnQi8nEZwOpNWh90l65vOLJb8f7ZX2fPZFf6zVY-u5uEtgmQEEUxRl/s2048/DSC00029.jpgការបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រេលវេ គឺជាការបោះជំហានឆ្ពោះទៅរកបរិវត្តកម្មឌីជីថល និងសបញ្ជាក់ពីជំហរនៅតែនាំមុខគេ របស់ក្រុមហ៊ុន សែលកាត ផ្នែកនវានុវត្តក្នុងឧស្សាហកម្មទូរគមនាគមន៍។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJAOiUZGp6dG2zGgGkRc6StiOh3KPoPTmtzGRsJQAvM20LIYyRyv_4zsSQ-OSSeRq4g8yWXrDALbhQ69FDye8y4QNkxCqriVl9aAUDWOqrZAIYel9BcnI8VZbXwglDgcrz7IceRJDoEEhpT3D3J-MBVvjc8uLf_0c6O848Xknb7CamdI6TeaO6peRUoVmQ/s2048/DSC06252.jpgអំពីក្រុមហ៊ុន​ ខេម ជ្ជីអេសអេម ម.ក (សែលកាត) 

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។

 ក្រុមហ៊ុនតែងតែខំប្រឹងផ្តល់សេវាទូរគមនាគមន៍ឱ្យបានល្អក្នុងទីផ្សារកម្ពុជា ដោយធ្វើយ៉ាងណាឱ្យមានភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8u5gV1DqpPwKUtYPO7F39sqWqfNTfii2SGUVdzxQWthM2WBN1njcgAgCuQJANhisJ7jqI63MNJV2OOqcifl0RDlxDMhUPHcZ1F2eQwTwEhAiVlS5ogKNxNts2X1B5t7KKBAA3VOc26EMvukxyj5mxMSsKZoeQYZ1iFQr32jgmbgcjheQL-I6f92WjwWB7/s2048/DSC05544.jpg

អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប 

បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។​ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSFnMN23i45SH08YuMcv4JypS3Vwh4v8RcCvA66jVe1ed953LUz_Ef6d1WTTIDwAcpb4HrEf_0Dsr4QiXNzX9oI-vPzr4NJYYD2PSapFLQltjkdaqZJmgXW5iisFkMHd-MgVG3P_bcLO2HlRgvCcdarxizl-GiW0fBcEzSxvQkCJwIZqZ3tNL2_x2Iajzm/s2048/DSC06081.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgangFjSzDwwcdPwqwGqEKm4QSU2DKVBAaw4DfFQEyF8ouseLV52fk0tuNSiwNE6eymurROyeFFXdRW4YNFdrHr7PBJuK8CSWxwPHXX573ukxvokghq94D_DmWvAGcLRxGGoZ04RFG1UXy2sXOK3oWForU17C2yjxlNy03ziJzSmwejx6Ojmk5Vnt7BEyPO/s2048/DSC06688.jpg

សណ្តាន់ ផ្លែម្យ៉ាងកំពុងត្រូវប៉ាន់ខ្លាំង សម្រាប់អ្នកស្រុកកោះសូទិន

0

នៅចន្លោះខែកក្កដា ដល់ចុងខែសីហា ជារៀងរាល់ឆ្នាំ បណ្តាភូមិមួយចំនួនក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម តែងតែមមាញឹកក្នុងការប្រមូលផលផ្លែសណ្តាន់របស់ខ្លួនយកទៅលក់ឱ្យនៅលើទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzamWMVQsrjNpFqQq374Z-H6kYsjZQnGpYP4lzKLwKJ4LI23uZSuWrB4GtvGH8sXceaqjXn2lf1Dq5xTRfEZkNXOlzvOzOeLNwggZqAgQNZBsdp0WIGgXQwMdECyqXs9tdRttGXQW3TCpMkcRAzLgbNCBhjO4QaIAqKS-frlYUh9ZqSXTcE4LvgjEBkiPO/s721/image_2024-08-24_14-15-25.png

កសិករមួយចំនួន  ស្រុកកោះសូទិន តែងតែបេះផ្លែនេះយកមកលាងទឹក រួចចិតជាជម្រាក និងហាលថ្ងៃក្នុងរយៈពេលខ្ទង់៣ថ្ងៃ ដើម្បីយកទៅលក់នៅទីផ្សារ ឬក៏មានឈ្មួញកណ្តាលមកទិញដល់ភូមិតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgshRhqKiqpj5Ak7CRSTqxqSITtBa_W31MGFk1CuSU7Wa1wsIBQX6SMnQX3eo7MPI2-wHZKgiAni98D7v4E2Co3KieQukW14MtPRTt0E85YSTZsaxgsXg5B-MFRimXsT9DZS5HTYEfGUW-RB-m3wLaafD1gKftJNOmPEig_NHvAQ7G2Za3h_vHHB47wp7e/s1030/image_2024-08-24_14-15-36.png

សណ្តាន់ក្រៀម ជាធម្មតាក្នុង១គីឡូក្រាមលក់បាន១ម៉ឺន១ពាន់រៀលសម្រាប់ទីផ្សារបច្ចុបប្បន្ន ហើយសណ្តាន់អាចលក់បានរហូរដល់១ម៉ឺន៩ពាន់រៀលក្នុង១គីឡូក្រាមដោយអាស្រ័យទៅលើពេលវេលាសម្បូរ ឬក៏កម្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZSk-Y9XkDeYGErIYmnmeoPClOdHAzRGXIe6SLGfZ8dPCkw1nHemBbBXeZtHmYnqIlSCkwudEc0iny9dEH8uM21_ig3mIS-tdowxtBzbbvp_Ru_joD4vjRlnCrpBX5Bn-IN8938lwzcLGd1mgLX0GxSM5tEiSuc_6vrGAKx9yTMgmDdj1l7Nx5TWMSrFdM/s1044/image_2024-08-24_14-15-59.png

ដោយឡែកចំពោះកូនសណ្តាន់វិញ ក៏អាចយកទៅលក់បានដែរ ដោយកម្ពស់ត្រឹមកន្លះម៉ែត្រ អាចលក់បាន១៥០០០រៀល ទៅ២០០០០រៀល អាស្រ័យតាមទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDCZU6z5omZt5a0IYaopDpPnwYmDhC6Q1z9-C_fKXUO90p7A3YUsBLFwPHl5SKBvTZGUpEzM3DH9rdow-A6CDIbwFfQS8obFPyDOt1ZjvTzSwxhPUUxBTjdbh-J5VhUpqB0pDxUOMTzZmEoK_hUQWP6cJUWASI9rZAqBUWSjtEsdlyLC2veRgCOZYsWClZ/s1390/image_2024-08-24_14-16-11.png

សណ្តាន់ ត្រូវបានគេយកផ្លែរបស់​វា​ផ្សំ​ធ្វើជា​គ្រឿង​ម្ជូរ​ ឬអ្នកខ្លះ​យកទៅ​ស្ងោរ​ជាមួយ​ផ្លែស្លា​។ លើសពីនេះទៅទៀតអ្នកខ្លះយកវាទៅលាយជាមួយគ្រឿងអលង្ការ ផ្សំជាមួយការធ្វើមាស ដើម្បីឱ្យចេញពណ៌ក្រហមស្រស់ស្អាត៕

 

រដ្ឋចំណាយ១១០លានដុល្លារ ជួសជុលផ្លូវជាតិលេខ៤​ ភ្នំពេញ-ព្រះសីហនុ

0

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ភ្នំពេញ-ព្រះសីហនុ សម្រេចបាន៦៦,០៦ភាគរយហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ។

គម្រោងស្តារនេះ ស្ថិតនៅក្នុងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក(WB)ចំនួន ១១០លានដុល្លារ ដែលមានគោលបំណងសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0nLuDV7HisdNcOG86JMgf7bnVD8Gy7O0WsxNyj69wdsm0YQeDofjxd9Bidx-lMzidPcMfiFV6rKAb1nyRBjPG2Ue8feJ0HF0jHhfr86BTDbkxPJ5Gap70Y1HQCPWTiWtYRCrTWPSPLNwlZWQCw0_sj8g_KdyWkwmlTRyXGn2CQ1dcPqWEMQbDnPpQdRK/s1024/image_2024-08-24_14-11-09.png

គម្រោងស្តារ ផ្លូវជាតិលេខ៤ មានប្រវែង១៩៦,១០ គីឡូម៉ែត្រ បែងចែកជា៧កំណាត់ ឆ្លងកាត់រាជធានីភ្នំពេញខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijVIH7RlDfEaqsEHIOoFYlgyxz2SsVr7pZxjaVuyrU-dNDYhKcvQkmt8aZZW_rAFuFfIE0XKbSEybPY7OqfMM7hWDCAd4ECV10AqySoxwT3kJp5_2O0ksFxVVzHaIpILswgtOsfppBD4ElMOgRUF84DdirhQBuQU6unICu0QlsXFrJtjwKRLKgRBymhV4I/s1024/image_2024-08-24_14-11-16.png

មិនតែប៉ុណ្ណោះ នៅក្នុងគម្រោងនេះ ក៏នឹងត្រូវជួសជុលស្ពានចាស់ចំនួន២៤ និងសាងសង់ស្ពានថ្មីចំនួន៨ ដែលមាន ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSCDPYv2zG3YyeK_wD49B29bvwm9RiecMPYUJYOoIsBWhy8YOHRCCdTQ7-UJl6ve9cXVaPmipg6GEGT2eA9cLPIIv1WW1E3M7tpU_PrN94zOn6LKLgkdpM-VrCfWNfgTrIwddvPqOxyhvOzaK3SwXz69WBuFHFvBf2J5tngI6nkmNggGXnsxKNzowA9s_D/s1076/image_2024-08-24_14-11-47.png

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាន គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ភ្នំពេញ-ព្រះសីហនុនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដោយគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦៕

ខែមុន ធ្លា.ក់ឧទ្ធម្ភាគចក្រនៅខ្មែរ ទើបតែស្ងប់ស្ងាត់! ខែនេះ ធ្លាក់នៅថៃ សភាពកាន់តែធ្ងន់ធ្ងរ

0

សេចក្តីរាយការណ៍ពីប្រទេសថៃអំពីឧបទ្ទវហេ.តុធ្លា.ក់យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿង ដែលផ្ទុកអ្នកដំណើរនិងនាវិកចំនួន៩នាក់ ត្រូវបានគេប្រទះឃើញនៅជិតទីក្រុងបាំងកក ប្រទេសថៃ បានបង្កឲ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2ilu17T3g2dXPbtnxvTgViupVXgNadE9t0PKKdecvNLGv-jhSqzBugkbIYw0BIg4elY1l65Oq0mNi7Dun4JVXdR7ENFjyUROqDsijRM_ajxhc-8bhaf7tXLGzlIMIEEpFmOaKcbzJD2HPx_iijPBQilUJQtyQP-y8wQVgFX8FsbZ5e1tGIKsLW_yi89j/s1200/image_2024-08-24_13-10-04.png

ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រមាណនឹង ៣ រសៀលនាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ ដោយយន្តហោះដឹកអ្នកដំណើរប្រភេទ Cessna Caravan C208B ដំណើរការ ដោយ ក្រុមហ៊ុន Thai Flying Service Company ចាកចេញពីអាកាសយាន្តដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក ឆ្ពោះទៅកាន់ខេត្តត្រាត ដែលជាតំបន់ដ៏ពេញនិយមមួយស្ថិតនៅឈូងសមុទ្រថៃ។ យន្តហោះមួយគ្រឿងនេះបានកាត់ផ្តាច់ទំនាក់ទំនងភ្លាមៗជាមួយនឹងការគ្រប់គ្រងផ្លូវអាកាស ក្នុងរយៈពេលប្រមាណ ១០ នាទីប៉ុណ្ណោះ បន្ទាប់ពីបានហោះហើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAp2c3pd_z6R7OXUct1MzDkLEkllfiAZMaHB4nb4LDRz3Ygfe4qWmFoDR_UBviu3RVhaGjJFsDdNntqX9jqX3morDXpZ6UZrplkTuWySjgPiOIHAidrnTcmeYx6EdcpgD1A_-G0IKrM-CFT_DFD_O5jFoIX3vLfazYRsFTV_rbKAKfDeDBM1HXzJbmviZ/s1000/image_2024-08-24_13-10-11.png

ក្រុមអ្នករុករកបានប្រទះឃើញ យន្តហោះមួយគ្រឿងនេះធ្លាក់នៅក្នុងវាលភក់ ព្រៃស្តុកមួយកន្លែង នៅក្នុងខេត្ត Chacheongsao ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីព្រលានយន្តហោះ។ អ្នកនៅលើយន្តហោះទាំងអស់នោះ ត្រូវបានគេជឿថា គ្មាននរណាម្នាក់អាចរស់រានមានជីវិតបានឡើយ ព្រោះតែបានរកឃើញបំណែកសាកសពដាច់ចេញពីគ្នាច្រើនបំណែក នៅលាយឡំជាមួយនឹងភក់ជ្រុំទីនោះ។ រីឯយន្តហោះវិញក៏ខ្ទេចខ្ទីជាបំណែកៗកប់ក្នុងភក់ដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy4xRL2eySJF121sTsdAUnp8BW_knQrp9dPsdn-D1t3AxF2CYyeIaIZeo42CvW5vuKeo36Ysd8-Ad6XbAPNRvqYM5_NiT-uxHsrj8NHQyBLVXs0O-6L3HgnZMPRRJIv6t4jzqvAeSS9ZnGwRxv9uYGslgdv1LiXSe-SB18PT1HpnCklqWykcwS23qcQ7b_/s1052/image_2024-08-24_13-10-17.png

ចំណែកឯជនរងគ្រោះ រួមមាន អ្នកដំណើរជនជាតិចិនចំនួន ៥ នាក់ នារីអាកាសចរណ៍ចំនួនថៃ ២ នាក់ និង អ្នកបើកយន្តហោះនិងសហអ្នកបើកបរ ជនជាតិថៃចំនួន២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvBla_CSmXPmvi_jGmc-ALaGlwemJWKykFlgxyqJvGRPhpDlTfQL10dt2Wb7Dg4j3MUwiGLLVthkCiL2YCFTSSuhgFozMa21nhhSy5qvlnXeXMObUWNpHNCk8R2EkdJjrQhFfwOiQkjzE3jhQVVrw0T4PSgqAEYustHceNcyYR4AqNHSj7bnwJoJlFbtlH/s1200/image_2024-08-24_13-10-27.png

ទោះជាយ៉ាងណា មូលហេតុនៃការធ្លាក់នេះមិនទាន់ដឹងនៅឡើយទេ ស្របពេលដែលក្រុមអ្នកជួយសង្គ្រោះបាននូវតែបន្តរុករកយ៉ាងស្វះស្វែង ដែលក្នុងនោះរួមបុគ្គលិកយោធា និងអ្នកស្ម័គ្រចិត្តជាង ៣០០នាក់ ត្រូវបានដាក់ពង្រាយក្នុងការស្វែងរក។ អាជ្ញាធរបញ្ជាក់ថា នឹងបានបើកការស៊ើបអង្កេតលើករណីនេះឲ្យបានម៉ត់ចត់បំផុត ដើម្បីកំណត់អត្តសញ្ញាណមូលហេតុនៃការធ្លាក់យន្តហោះលើកនេះផងដែរ៕

ភូមិចម្លែក! មនុស្សដែលរស់នៅទីនេះសុទ្ធតែកើតជំងឺមហារីកទាំងអស់

0

ប្រទេសឥណ្ឌា៖ ភូមិ Gangnauli ស្ថិតនៅក្នុងរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌាត្រូវបានគេហៅក្រៅថាជា “ភូមិឋាននរក” ដោយសារមនុស្សភាគច្រើនរស់នៅទីនេះសុទ្ធតែបាត់.បង់.ជីវិត។
ភូមិ Gangnauli ឬហៅថា “ភូមិឋាននរក” គឺជាភូមិចម្លែកមួយដែលប្រជាជនរស់នៅទីនោះសុទ្ធតែកើតជំងឺមហារីកទាំងអស់ ដោយជំងឺមហារីកគឺបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្សប្រហែល ៥,០០០ នាក់នៅទីនេះ។ យោងតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយមន្ទីរពេទ្យ Apollo នៅក្នុងប្រទេសឥណ្ឌាកាលពីដើមឆ្នាំ ២០២៤ បានហៅភូមិនេះថា “ជាភូមិនៃជំងឺមហារីកពិភពលោក”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifbMPXZ3NzfNpt4IU9xuXTfM43JvCvZRhPImViSq876V4AIGjdNIFQk-qmdurxuDOSkt0NFsetHEKjOBfPLD0T5BhEYvTGw4hDJ2I6_J25mPoJdxGjUxDSXxI7tOi1kwwKDGVV1DQag1OQ4xkCBJyg7CXRBonD-suB51Y6w5Ems_HLVAl2gZcyGoboU-XQ/s716/image_2024-08-24_09-51-11.png
មូលហេតុដែលមនុស្សភាគច្រើនរស់នៅភូមិ Gangnauli សុទ្ធតែបាត់.បង់ជីវិត គឺដោយសារប្រភពទឹកនៅទន្លេ Ganges ត្រូវបានបំពុលយ៉ាងខ្លាំងដោយកាកសំណល់ឧស្សាហកម្មពីរោងចក្រផលិតស្ករ និងក្រដាស ជាហេតុធ្វើឱ្យកុមារកើតមកមានជំងឺមហារីកតែម្តង។ លើសពីនេះប្រជាជននៅទីនោះក៏មិនមានថវិការគ្រប់គ្រាន់ក្នុងការព្យាបាលដែរ ទើបបណ្តាលឱ្យមនុស្សស្លាប់ម្តងម្នាក់ៗ។ ដូច្នេះកន្លែងនេះត្រូវបានគេសម្គាល់ថាមានអត្រាមហារីកកើនឡើងច្រើនជាងគេ បើធៀបទៅនឹងតំបន់ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9V_bw2k1jLCtFdY07zAzcpYK9ZF-GqTdfDixDHZUT_Xoi4T9s52MTICfQlrUNfiSeYCPN1sTOKSBsPE-FcHcwLdckKOG8nN36YgPsDR4g1QPRCN8Y6WWoUTDJsWvlyQ2bIxv24olbzWiqC5rAOns_wc35aFadbOQ12ZfUhGM9uqiOYVEcxXXTGJZ9YE5O/s830/image_2024-08-24_09-51-35.png

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះតុលាការជាតិបៃតងរបស់ប្រទេសឥណ្ឌា ដែលដោះស្រាយវិវាទបរិស្ថាន បានបញ្ជាឱ្យស៊ើបអង្កេតទៅលើអ្នកបំពុលជាបន្តបន្ទាប់។ ទោះបីជាយ៉ាងនេះក្តី អ្នកស្រុកបាននិយាយថា គ្មានការផ្លាស់ប្តូរនោះទេ មានន័យថា ស្ថានភាពនៅតែដដែល។ អ្នកស្រុកម្នាក់ដែលកើតជំងឺមហារីកតាំងពីកំណើតបាននិយាយថា ពួកគេគ្រោងនឹងចាកចេញពីភូមិនេះ ទៅរស់នៅតំបន់ផ្សេងទៀត បើមិនធ្វើដូច្នេះទេគ្រួសាររបស់ពួកគេនឹងស្លាប់ទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgswBg5F0WkrQQjNqCEIJ8tBSIExmoZquBWo2bCzof7JCsfNcrCzUZ1S1OYqhYGgI6o2Wy1enzsHPavPlQCMxygnk-V8BsLny1pQLnM3Wn_lLroKV5CyIbeoj_vJ_-SArv7b5YQxp0aKfsZCVpHvHTopEUFkQi2bADAHX-4uI_gRiQcIkHSQq8Jr6h1FsEP/s1024/image_2024-08-24_09-51-41.png

គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុនប្រទេសឥណ្ឌាមានករណីមហារីកសរុបចំនួន ១៣.៩ លានករណី ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១៥.៥ លានករណីក្នុងឆ្នាំ ២០២៥ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌាដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ ដូច្នេះការកើនឡើងនៃអត្រាជំងឺមហារីកទូទាំងប្រទេសនេះគឺដោយសារតែឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូររបៀបរស់នៅ និងកត្តាបរិស្ថានបំពុល៕

ម៉ាកយីហោដែលជាម្ចាស់តុក្កតា Labubu បានរាយការណ៍ពីប្រាក់ចំណេញដ៏ធំបំផុតមិនធ្លាប់មាន!

0

ប្រទេសចិន៖ ក្រុមហ៊ុនចិន Pop Mart ដែលជាក្រុមហ៊ុនផលិតតុក្កតា Labubu បានរាយការណ៍ពីប្រាក់ចំណេញដ៏ធំបំផុតរបស់ខ្លួន ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលខ្ពស់ជាងប្រាក់ចំណេញកាលពីឆ្នាំមុនទ្វេរដង។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំរបស់ក្រុមហ៊ុន Pop Mart International Group Co., Ltd. បានបង្ហាញថា ប្រាក់ចំណូលរបស់ខ្លួនគឺបានកើនឡើងដល់ជាង ៤.៥ ពាន់លានយន់ (ប្រមាណជាង ៦០០ លានដុល្លារអាមេរិក) កើនឡើង ៦២% ដែលតួលេខនេះគឺខ្ពស់ជាងប្រាក់ចំណូលកាលពីឆ្នាំមុនៗទៅទៀត ខណៈប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនគឺច្រើនជាង ២.៩ ពាន់លានយន់ កើនឡើង ៧២% ដែលកម្រិតនេះក៏ខ្ពស់ជាងប្រាក់ចំណេញក្នុងឆ្នាំ ២០២៣ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsf_trUQ1pOBxDHDeMzhyIfHjgNixQCV9l6Vd05Pf4BdP0pFGoJFxYM-1-lK1F7sXQ1mZqkiFZSaK-o2BWQ6Yoh5ZNeOQQ0FGPhRuia1JyXaZIPGihrwhqQyx7Y5rmUB7ADM4BExBSdb3YISNiYiCIVzjavn2DXvVxUGbKIs0btgaDZf0Q12SJzPeFRd8y/s1024/image_2024-08-24_09-43-47.png

ដំបូងឡើយ Labubu គ្រាន់តែជាតុក្កតាមួយប្រភេទ ដែលដូចទៅនឹងតុក្កតាទូទៅប៉ុណ្ណោះ ដែលបានរចនាមានរូបរាងខ្ជូតៗ គួរឱ្យស្រលាញ់ និងពណ៌ចម្រុះដ៏គួរឱ្យទាក់ទាញ។ ប៉ុន្តែមូលហេតុដែលវាក្លាយទៅជាតុក្កតាដ៏ពេញនិយម ក៏ដូចជាល្បីល្បាញបំផុតនិងមានតម្លៃថ្លៃមួយរំពេចនោះ គឺដោយសារឥទ្ធិពលរបស់ Lisa សមាជិក Blackpink។ បន្ទាប់ពីនាងបានបង្ហោះរូបភាព Selfie ជាមួយតុក្កតាមួយនេះ ក៏បានធ្វើឱ្យវាលក់ដាច់ពីស្កុកតែម្តង ខណៈតម្លៃវិញគឺកើនឡើងទ្វេរដង។ សូម្បីអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនចិនក៏បានទទួលស្គាល់ដែរថា ការលក់ Labubu នេះគឺដោយសារឥទ្ធិពលរបស់ Lisa។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDPkc5pJm7_1yxrcr-C-pQ5Fkr3p8_ErsouCPNwKNb4ExTwwuQsAfZ4UeDQhmjr9X_ygb4pFyN5EJZFfMBtBtygD065JhzVuTlmZs335xXPy18RrIKsBohE-fCufaeOayiUFHUFTIJq7x387-5YTQ9UmTD1LTlHeD2saYyVNrdVd6rnFxKkNaRfujh5CEF/s1486/image_2024-08-24_09-43-55.png

Labubu គឺជាតួអង្គមួយក្នុងចំនោមតួអង្គ Monster Kingdom ដែលរចនាឡើងដោយយកលំនាំតាមសត្វទន្សាយ ជាតួអង្គបីសាច ពោរពេញដោយភាពអង់អាច និងធ្មេញមុតស្រួច។ ទោះជាយ៉ាងណា តួអង្គនេះមិនគួរឱ្យខ្លាចទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញ វាបែរគួរឱ្យស្រលាញ់ខ្លាំងផងដែរ ដោយសាររូបរាងមូល ភ្នែកមូលធំ និងស្នាមញញឹមដ៏គួរឱ្យខ្នាញ់។ នៅក្នុង Monster Kingdom មិនត្រឹមតែមាន Labubu ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួអង្គជាច្រើនទៀត ប៉ុន្តែមិនសូវជាទទួលបានភាពល្បីល្បាញដូច Labubu នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfNr0H-DYWLzb2G7FrUmhzPGrj8VQBiiRcdes5wxsKR9Q5j6ieEoGHvZ6fzMi6GB3FaZH2MsMxKFYePmAjIlD2J3CHt9BagkxK2BD5-t8X_-Sb1rKaaFuxkTsh3mk_MAWtHL5GN_Q4fGMhR5kGd5AAW0hOOt1wenGyDRjeX1vJg2cMJWkPU5EHXW3r08vM/s1200/image_2024-08-24_09-44-16.png

គួរបញ្ជាក់ដែរថា តួអង្គ Labubu ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយវិចិត្រករហុងកុងមួយរូបគឺលោក Kasing Lung ដែលត្រូវបានបំផុសគំនិតដោយតួអង្គក្នុងរឿងនិទាន Nordic។ លោកបានបង្ហើបថា ថ្វីត្បិតតែជាវាជាបិសាចក៏ពិតមែន ប៉ុន្តែ Labubu មានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ហើយតែងតែជួយអ្នកដទៃ មិនមែនជាបិសាចអាក្រក់នោះទេ។ បច្ចុប្បន្នតុក្កតានេះគឺកំពុងទទួលបានមានប្រជាប្រិយភាពខ្លាំងបំផុតដោយបានឆក់យកបេះដូងមនុស្សម្នានៅជុំវិញពិភពលោក៕

ពិធីការិនី ពេជ្រ សិរីរ័ត្ន រងការរិះគន់ចាស់ដៃថតសម្អាងត្រូវគេនិយាយថាស្លៀកឈុតសៀម

0

ពិធីការិនី ពេជ្រ សិរីរ័ត្ន ដែលវិលត្រឡប់មកវិញក្នុងអាជីពនិងទទួលបានការចាប់អារម្មណ៍តាមរយៈកម្មវិធីសខ្មៅ កំពុងក្លាយជាផ្ទាំងស៊ិបនៃការរិះគន់ពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីវីដេអូត្រូវបានបង្ហោះ។ អ្នកប្រើប្រាស់ហ្វេកប៊ុកបានរិះគន់មិនសំចៃមាត់ព្រោះតែការថតម៉ូតសម្អាងការនេះគឺដូចជាឈុតសៀមមិនមែនជាឈុតប្រពៃណីខ្មែរនោះទេ។ អ្នកមួយចំនួនសម្តែងការហួសចិត្តយ៉ាងខ្លាំង និងបានចោទសួរថា តើគួរបន្ទោសខាងសម្អាង ឬក៏បន្ទោសតួជាអ្នកស្លៀក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdlmGWCTFt6AbDOu5IFBV8MCZd1OW4FOvlRSLtOcvjAySRyb6mbGzcWRj2dB6OhyTAeUvyyIsGGburxrsJvlMG-U6xUxYSXM1WB1e6WhaXPPb5R9fKrLgvsu-aLob0eMV7KZxbP0YztC40CxDSfJkaYoIsl1W7SFl1mxOVuKD5sN3Ydzl-Uzl3YpehAaY/s2048/image_2024-08-23_14-27-35.png
កាលពីថ្ងៃទី២២ សីហា មានវីដេអូបង្ហោះចេញពីគណនីមួយដែលបង្ហាញពីពិធីការិនី ពេជ្រ សិរីរ័ត្ន និង លោក អេឡិច ចាន់ត្រា បានរួមការងារថតសម្អាងជាមួយគ្នា ខណៈការថតឈុតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរគឺទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រគួរឱ្យកត់សម្គាល់។ យ៉ាងណា ការស្លៀកឈុតប្រពៃណីមួយរបស់ ពេជ្រ សិរិរ័ត្ន កំពុងក្លាយជាប្រធានបទជជែកវែកញែកបែកខ្ទិះ ត្រូវមហាជនប្រើបណ្តាញសង្គមរិះគន់មិនសំចៃព្រោះតែឈុតនោះត្រូវបានគេនិយាយថាជាឈុតសៀម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPcQPbeGpqasRAOA7aquDLAEmQKgvHXq4ZFnvjaW_JF1ZkuZWCKyBbJAyI2OBEhnq6-AHRWDbBpGHtggxeQL0khBZutQOXqkFSHNX2ISwaiwEP4F3b3GDhaWVDkV7jujX2QjpxSGxrGhtbEl_0B05LpLfmHZwsMP1zjBwVqwaJsC8KpAwmXCivCVLO4UrZ/s2048/image_2024-08-23_14-27-37.png

រូបភាពវីដេអូរបស់ពិធីការិនី ពេជ្រ សិរីរ័ត្ន បានធ្វើឱ្យលេចនូវមតិជាច្រើនដោយមានការលើឡើងថា «ហេតុអ្វីសិល្បករខ្មែរយើងមួយចំនួន គ្មានយល់ថាអ្វីគួរ ឬមិនគួរដូច្នេះ !? ទាក់ទងនឹងរឿងប្រពៃណី ឬ វប្បធម៌គួរណាស់ជៀសសៀមឱ្យបាន កុំឱ្យសាសន៍ហ្នឹងវាសើច ! ឈុតខ្មែរស្អាតច្រើនណាស់ ឬគាត់មិនដឹងថានេះជាឈុតសៀម ? ចុះខាងសម្អាងដឹងហើយថាជាឈុតសៀមម្ដេចនៅតែពាក់ឱ្យគាត់ទៀត ? ទាំងឈុត ទាំងភ្លេង សៀមទាំងដុល ស្លៀកឈុតសៀមមធ្យម ងំដាក់បទសៀមទៀត ។ ឥឡូវគួរបន្ទោសខាងសម្អាង ឬអ្នកស្លៀក ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNxrTPjYoOUHkEIXfnYD8dsgYM0ye9AFR0uZV6bpsIt4XqdyZPl-ZzVykHT5ZD2dvbgDVzlKrRR7YMC7eHIEEt81hXHA4qqQf83NzDYa4XRF4jQF4_GaG5C7ay_g-QH8LTWadqRrO6hUrVw6YBUKI-NE7d2oWHqSqxbZL2tLp_GtesmGj2vom81yAK84Zo/s2048/image_2024-08-23_14-27-38.png

នាំសាសន៍វាមើលងាយថា វប្បធម៌ខ្មែរមានស្បៃជារបស់ថៃកាន់តែខ្លាំង»។

គណនីផ្សេងទៀតបានរិះគន់ ពេជ្រ សិរីរ័ត្ន ថា«រឿងអីមិនដឹង តែចង់ស្លៀក។មិនដែលឃើញតារាសៀម promote ឈុតខ្មែរទេ មានតែតារាខ្មែរ ,គេមិនមែនមិនដឹងទេតែមនុស្សដែលដឹងហើយនៅប្រព្រឹត្តហើយគេគិតថាវាជាសិទ្ធិរបស់ គេចង់ស្លៀកអីក៏បាន។ គេមិនខ្វល់ថាវាទៅជាយ៉ាងណានោះទេ, ឈុតសៀម ភ្លេងសៀម មោទនភាពបែបសៀម កុំភ្លេចដាក់Credit ឱ្យគេផងថានេះជាឈុតសម្លៀកបំពាក់សៀម, ហេតុអ្វីស្លៀកឈុតថៃ?ហើយស្អាតត្រង់ណា?សម្លៀកបំពាក់ខ្មែរស្អាតថ្លៃថ្នូរហេតុអ្វីគាត់មិនពាក់?មោទនភាពជាមួយ សៀមម្ល៉េះ តិចគេដៀលទៀត ឱ្យចេះខ្មាស ចេះអៀន គេផងលោក ពេលគេដៀលគេមិនមែនដៀល ២ ៣ នាក់ហ្នឹងទេ គេដៀលមួយប្រទេស»៕