ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមទិកតុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានគណនីទិកតុកក្លែងក្លាយប្រើប្រាស់រូបប្រូហ្វាល់តារាចម្រៀង នាយ ចឺម បង្ហោះថា សេង សុខឃីម បានស្លាប់ហើយ។ ឃើញមានគេប្រមាថអាយុជីវិតរបស់ខ្លួនបែបនេះ សេង សុខឃីម បានចេញមកបញ្ជាក់ថានាងនៅរស់ធម្មតាទេកុំដើម្បីតែភាពល្បីរបស់ខ្លួនយកនាងទៅពាក់ព័ន្ធនឹងរឿងរញ៉េរញ៉ៃ ខណៈនាងចង់ធ្វើជាតារាម្នាក់ដែលថ្លៃថ្នូរ មិនចង់មានរឿងអាស្រូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxLr24uSAAlKbNX2l5MLuXMN7o_50gtpIsXBJ7EewacInJwUHeH2LlVzC7V9DD1urPqXSMXurVclrYWEEn8Pgb_zM4n2vjdbc3WvA4flFYWJKw1oYFjz6dOKkbkZ-0lRdqRYTR1M02Kmxq3lqe43yfXnwHj5xyJV4Y_uOwo25UOBR5DoujQerKbtyC5xVo/s2048/image_2024-08-23_09-33-28%20(2).png

នៅល្ងាចថ្ងៃទី២២ ខែសីហា សេង សុខឃីម ដែលទស្សនិកជនស្គាល់ថាជាអតីតសង្សារនាយ ចឺម បានចេញមកបញ្ជាក់ជាមួយនឹងវីដេអូខ្លីមួយអមដោយខ្លឹមសារចំណងជើងថា «ខ្ញុំនៅរស់ធម្មតាហើយ ខ្ញុំអត់ចង់និយាយច្រើនទេគ្រាន់តែចង់ប្រាប់ថាខ្ញុំគ្រាន់តែចង់បានជីវិតមួយទៅស្ងប់សុខ។ ជីវិតមួយដែលអត់ពាក់ព័ន្ធនឹងរឿងអ្នកណាខ្ញុំគ្រាន់តែចង់ធ្វើការងារសិល្បៈដែលខ្ញុំស្រលាញ់បំផុត។ ទំនេរពីការងារខ្ញុំនៅផ្ទះមើលកូន។ ទំនេរមកផ្ទះនៅខេត្តលេងដូចជាអត់មានចង់ដឹងរឿងណាគេទេ អ៊ីចឹងកុំដើម្បីតែភាពល្បីអ្នក យកខ្ញុំទៅពាក់ព័ន្ធនឹងរឿងរញ៉េរញ៉ៃខ្ញុំអត់ចង់ពាក់ព័ន្ធអីទេ ចង់បានតែប៉ុណ្ណឹងឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCVq9CV3HmakuOcEbqomkdhc_gmXPZhVb08IC00rpE8pf0kFKw02xVEjRVD5GVcasbK8zfchk8yW8aYYLek85MoMCTFriDmXJRK5wtJexH6ggVk_qd826CzEx5ySzgSmQMO6P9bfvkGYJhb8W658RxdF1LguwFPy8t9kFDHX3ijr4POhnRJvhwMfSoLiDa/s2048/image_2024-08-23_09-33-31%20(2).png

ការចេញមកបញ្ជាក់របស់ សេង សុខឃីម ថានាងនៅរស់ធម្មតានេះគឺគេបានឃើញគណនីទិកតុកមួយប្រើប្រាស់រូបភាពប្រូហ្វាល់នាយចឺម បានបង្ហោះជាច្រើនដងបញ្ជាក់ថា សេង សុខឃីម ស្លាប់ ។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមទិកតុកផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនិងបានចោទសួរថាជារឿងពិតឬមិនពិត ខណៈរឿងនេះបានដឹងដល់សាម៉ីខ្លួនទើប សេង សុខឃីម ចេញមកបញ្ជាក់ជូនទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUTXR0A7IOkaW6QxLq5tdSruXc-X-aUCpfDv60SIg5SmxdQo7KOvKBl2O3I2Gu73vHJr_saIZw-MIzZPFCWp1OlBx2hb-NLXtzJxr-uS6zDSF4Ny8cZkMaTKiO4ySa0-1E5EHXzf_GdH1kpcekp5nda0me-FQ3fBfRZ3eoXXbvmFe3WvqtLSJob0npho1b/s2048/image_2024-08-23_09-33-35.png

នៅក្នុងវីដេអូ សេង សុខឃីម ក៏បាននិយាយបន្ថែមដែរថា «ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់ កុំយកជីវីតគេទៅលេងសើច នាងចង់បានជីវិតមួយស្ងប់សុខ ស្រលាញ់សិល្បៈ ចង់ថត ពេលទំនេរនៅជាមួយកូននិងគ្រួសារ នាងចង់ធ្វើជាតារា អ្នកសិល្បៈម្នាក់មានតែការងារនិងគ្រួសារ មិនចង់មានរឿងផ្សេងៗចូលមកជីវិតនាងរញ៉េរញ៉ៃកុំនាំរឿងបែបនេះ ឬរឿងអាស្រូវអ្វីទៀត នាងសុំតែបែបនេះទេ នាងសុំធ្វើជាតារាថ្លៃថ្នូរម្នាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTw0ulL6TOSdka0upyt2L3CCanNQ7rxT8Q_0r7toH8WfgvTe9WhdvBgleRjQ8QkC1YqIbyJ2Ii3zP7bc8HqAKj5kxJrZcbG0udODfFajJxk0-KCfqrMUeVyRm8HO_4oKLh9cBL6Kjl-AoSogTfQBGEuat4-NjjXvr8OjTC6DvFup0BR3D4h9aMD2q3Vfof/s2048/image_2024-08-23_09-33-36.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះ តារាចម្រៀង នាយ ចឺម ធ្លាប់បានចេញមកបញ្ជាក់ពីគណនីក្លែងក្លាយផ្សេងៗជាច្រើនដោយប្រកាសមិនទទួលខុសត្រូវនោះទេ គណនីទិកតុកលោកមានតែមួយគត់ដែលមានអ្នកតាមដានជិត៣លាននាក់៕