Home Blog Page 896

ថៅកែហាង Park Cafe ត្រូវតុលាការសម្រេច​ដាក់​ពន្ធនាគារ​ PJ (ពន្ធនាគារ​ VIP)

0

តុលាការ បានសម្រេចបញ្ជូនលោក លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន VTrust Group ដាក់ពន្ធនាគារ PJ ជាប់ពាក់ព័ន្ធចេញមូលប្បទានប័តគ្មានសាច់ប្រាក់ “សែកស្អុយ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg5iuHc24DgbDfnNESWRleFPL1F2WWBghtXwIcrwatEhTY5dJg45v5Pf-5t6Z_A1ZBVtmvCz3ERp79Tn90IlsQK1RMplSBjZN8TFVM6IXYHnxtgP-vguQtal6scKflbT7YckAyG68_saZCMgGi8a7d2GUWhlagj7bMcuNeWgWocxNS-TrjGprz75F8PyNV/s960/image_2024-08-26_15-33-39.png
លោក គុយ វ៉ាត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីជនរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹងពីបទឆបោក និងចេញសែកស្អុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXT4HTenYfZroFsT7BufMqmyYe8iMTZlkm7dbn3C9F3XSXTnMNdAhJGq25Umn44_Vh_VPUHPtZ7rOBsxecN3dciA-3GyH__wjdFifQ3nywuNKAR3r_6cvK3ySltGlaGYBHkfMrtVDXQauY_J-caUMGeg60JONAbR-VO2_vgpch3OUjMPAfssQwCHwr-eKI/s1100/image_2024-08-26_15-33-46.png

គួរបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវបានគេស្គាល់ជាទូទៅថាជា ថៅកែហាងផាកកាហ្វេ និងជាអគ្គនាយកក្រុមហ៊ុន VTrust Group ដែលចាប់ផ្តើមអាជីវកម្មនៅឆ្នាំ២០០៣ ។ លោកបានដំណើរការក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន Atech IT Solutions ក្រុមហ៊ុនអចលនទ្រព្យ VTrust Property Co., Ltd, រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd៕

 

Cristiano Ronaldo ទទួលបានកំណត់ត្រាពិភពលោក Guinness ជាផ្លូវការសម្រាប់ស្នាដៃដ៏អស្ចារ្យនៅលើ YouTube

0

បន្ទាប់ពីបំបែកកំណត់ត្រាដោយបានប៊ូតុងមាសភ្លាមៗពីយូធូប កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo ក៏បានបង្កើតកំណត់ត្រាថ្មីពី Guinness World Records ផងដែរសម្រាប់អ្នកជាវ YouTube ច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោង។
នៅលើគេហទំព័រ Guinness World Records កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះបានវាយតម្លៃថា Cristiano Ronaldo គឺជាបុគ្គលតែម្នាក់គត់ដែលមានអ្នក Subscribe រហូតដល់ជិត ២០ លាននាក់ក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy1ydjNqiCw0hH8wvoPiEzqoUoyFOdd9vCOVCXtvh_MW9XdTP3k_WzdallicO7WwAffq9TwjtFgYSBLP3V0ZNyoHkcsMHS0N5RWQfm3Rcf3RrO4875A8j-ntx6g6-oanLk_YgJXjGjp4WEeQPkKSqaNCDcK0gmyGhF4fAp8_MfTiZxXjK0xf3gthqZI56P/s3712/image_2024-08-31_08-43-05.png

នេះមានន័យថាឆានែលរបស់ Ronaldo គឺមានអ្នក Subscriber លឿនបំផុត និងច្រើនបំផុតមិនធ្លាប់មានដែលអាចទទួលបានអ្នកជាវ ១០០,០០០ នាក់ ដោយប្រើពេលត្រឹមតែ ២២ នាទីប៉ុណ្ណោះ និង ១ លាននាក់ក្នុងរយៈពេល ៤៧ នាទី រួមទាំង ១០ លាននាក់ក្នុងរយៈពេល ១១ ម៉ោងក៏ដូចជាជិត ២០ លាននាក់ក្នុងមួយថ្ងៃ។ ដូច្នេះបច្ចុប្បន្ន Channel YouTube របស់ខ្សែប្រយុទ្ធរូបនេះគឺមានអ្នក Subscribe ជិត ៥២ លាននាក់ហើយត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបើកដំណើរការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpPq1dTuZxvPnsRPjmsH_CBu0XtLeGMiVYOjkQYXe01mJqBVQMfCsXKS5nNp8qzt0y3fOFS4SNJXuTa_D3XXsP5LwkHf9xirerYqrVqkW6ypEwiIL0QU3cv1qtmfrBLAeARqEGYRdKkLH6fvnENEpabAVXM2mi3dnT-odC2aqpCTO9VSC9TH1Uyvjw0pvd/s1924/image_2024-08-31_08-43-25.png

គួររំលឹកផងដែរថា ខ្សែប្រយុទ្ធ CR7 បានបង្កើត Channel យូធូបផ្លូវការរបស់ខ្លួនជាលើកដំបូង ដែលមានឈ្មោះថា «UR Cristiano» កាលពីអាទិត្យមុនថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ បានធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារលោកបង្កើតត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ មានអ្នកជាវរហូតដល់ ១១ លាននាក់ ហើយក៏ទទួលបានប៊ូតុងមាសភ្លាមៗពីយូធូបផងដែរ។ កំណត់ត្រាពិភពលោក Guinness ក៏បានទទួលស្គាល់ដែរថា Ronaldo មានអ្នក Follow ច្រើនជាងគេនៅលើ Instagram ជាមួយនឹង ៦៣៧ លាននាក់ ហើយក៏ជាមនុស្សដំបូងគេដែលឈានដល់ ៥០០ លាននាក់នៅលើវេទិកានេះក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1qsz9J0pgr_Hkga0omF_jaPlpRYfY676gwb_0DrwmZRv3ERznMKYtCNIKtE6EfdYeCmHvo19hFDWD9SMalmyAIl2_i9pZ2wPQdiq8r_HXUIMcKzBhzLWaKMRtR-wJXugTa5gLtOXYBMFOR1SVmlBTwNChoOAUVML2S2NfxELRH_P4UKQqkzYjx3IHci-a/s1245/image_2024-08-31_08-43-46.png

លោកក៏ជាម្ចាស់គណនី Facebook ដែលមានអ្នកគាំទ្រ ១៧០ លាននាក់ និងគណនី X ដែលមានអ្នកតាមដាន ១១២ លាននាក់ផងដែរ។ នៅក្នុងវិស័យបាល់ទាត់ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានបង្កើតកំណត់ត្រា Guinness សម្រាប់កីឡាករបុរសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងការប្រកួតបាល់ទាត់អន្តរជាតិដោយបុគ្គលក្នុងឆ្នាំ ២០២១ ទៀតផង៕

ចុងសប្តាហ៍អត់ដឹងទៅណា! តោះមកដើរលេងនៅតំបន់ទេសចរណ៍ល្បីៗក្នុងខេត្តតាកែវ

0

ជាទូទៅនាថ្ងៃចុងសប្តាហ៍ យើងគ្រប់គ្នាតែងតែមានគម្រោងដើរលេង ដើម្បីកាត់បន្ថយស្ត្រេស រំសាយទុក្ខកង្វល់ពីការបំពេញការងារ និងការសិក្សាជាដើម។ ប៉ុន្តែមិនដឹងថាត្រូវទៅកន្លែងណានោះទេ ព្រោះមានអ្នកខ្លះមិនចង់ដើរលេងឆ្ងាយ ពោលគឺចង់ដើរលេងនៅជិតៗក្រុង។ ដូច្នេះខេត្តតាកែវគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ព្រោះខេត្តនេះនៅជិតរាជធានីភ្នំពេញខ្លាំងមែនទែន មិនតែប៉ុណ្ណោះខេត្តនេះក៏សម្បូរទៅដោយរមណីយដ្ឋានល្បីៗជាច្រើនកន្លែងផងដែររួមមាន៖

១.វត្តពុទ្ធគីរី៖ ជិតដល់រដូវភ្ជុំបិណ្ឌហើយតោះមកដើរលេងផង មកធ្វើបុណ្យផងដើម្បីកុំឱ្យខាត បានទាំងសប្បាយរីករាយ បានទាំងបុណ្យមកផ្ទះវិញ។ វត្តពុទ្ធគិរី ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ជារមណីយដ្ឋានទេសចរវប្បធម៌ដ៏ពេញនិយមខ្លាំងបំផុតមួយ ដែលភ្ញៀវទេសចរមិនគួររំលងឡើយ។ វត្តនេះបានកសាងព្រះពុទ្ធបដិមារាប់ម៉ឺនអង្គឯណោះដែលបានធ្វើឱ្យអ្នកទស្សនាប្លែកភ្នែក ត្រជាក់ចិត្តដោយសារឃើញមានព្រះពុទ្ធបដិមាដែលប្រតិស្ថានឡើងពីលើភ្នំជាជួរចុះមកក្រោមដោយមើលទៅគួរជាទីជ្រះថ្លាបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAG8UrOwiiZfXtZfcNxDn137fDNqQuR5YQj6jfJr8tZLjpixotB-Xk6GxO5ynhCc7wa-lRcCQNeL6y9zmOMqAaIqIgVxretDk-3VFvfgxD3ZELBVvzrWTDoD8QagBzKwK4spl8ARHjID6JXABmU02FoQazZ0q49FEK1a9rMDnUNlRhS_YcezLRrSi8fSz2/s960/photo_2024-08-30_10-05-26.jpg

២.រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ៖ កំពូលពេជ្រ ឬអន្លង់ភ្ញៀវស្ថិតនៅផ្លូវ ៥១ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានចម្ងាយត្រឹមតែ ១១០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ គឺជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នៅទីនោះគឺមានទេសភាពស្រស់ស្អាតខ្លាំងមែនទែន បូករួមនឹងខ្យល់អាកាសធម្មជាតិ អមដោយរុក្ខជាតិពណ៌បៃតងយ៉ាងស្រស់បំព្រង បើលោកអ្នកបានទៅម្តងហើយ ធានាថាសប្បាយចង់ទៅម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmjDGFkDI_nCmChhhIlmM3L3qgAUANZjpQ3lRVZjVAy6bXZ_BU9cLDDnB6D1f627M_Iej5i3s02wssBxtHk1spx1HawesAH3o8y0xvV-H2Hd0XAP60OZo3yps9c0SdAVDFEECDVLY0OcQmdPDOfJNjw91Vh93mKHD3txsWXXVJu7LrjYY7Kx4l7fT261u/s1280/photo_2024-08-30_10-06-02.jpg

៣.ភ្នំតាម៉ៅ៖ ភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ គឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តំបន់សួនសត្វភ្នំតាម៉ៅជាជម្រករបស់សត្វរាប់រយពាន់ក្បាលដែលមានសត្វគ្រប់ប្រភេទ ហើយសុទ្ធតែជាសត្វកម្រទៀតផង។ ដូច្នេះភ្ញៀវទេសចរអាចមកលំហែកម្សាន្តទស្សនាបាននូវទិដ្ឋភាពធម្មជាតិ ព្រៃភ្នំ យ៉ាងស្រស់បំព្រង បូកនឹងការទស្សនាសត្វប្លែកជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEingXIDjg4th3PxItdwiignoW5hDV27OkLXKqFyfRrGxmSuEpEqXWhkr6iDPBEpTZeQ6Bib2f2vWKZsoPKYv6Ek3Gs-CmgpyJPHrCgyNq-1a0x00_c6eFkBMaosG6gzYqHyONVI_t_WJYixdK7544-HiRqpTKpihvaB5hYWHmi8Wu5Tiu7Jj5D6Dcp2vIj2/s1280/photo_2024-08-30_10-06-19.jpg

៤.ទន្លេបាទី៖ បើបានទៅភ្នំតាម៉ៅហើយ ឆ្លៀតចូលអង្គុយលេងនៅទន្លេបាទីផង ដោយសារកន្លែងទាំងពីរនេះគឺនៅជិតគ្នា។ រមណីយដ្ឋានទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន ហើយនៅតំបន់នោះក៏មានប្រាសាទមួយផងដែរ។ ដូច្នេះភ្ញៀវទេសចរអាចលេងទឹក ឬហែលទឹក គយគន់ថ្ងៃលិច ជិះទូក និងទទួលទានអាហារបែបស្រុកស្រែយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgth5N7x7ZtkCUDF5P5-6UPsLPPVKAXVt6SdLv-u6iU9BPFURQIEdafeFOvImSXXYeSV6-2vtRx4UFwRZPGuW8hWAkhXugBwyK_RqZRZg8xAWq12JYAvuaOzZS1ulohSsnGiHD7Rt_OyXle5A3H7mMz5kmpiRMjdbwJtFTCZujC9lbeAlzPRVHzyrTUNclX/s1000/photo_2024-08-30_10-06-43.jpg

៥.រមណីយដ្ឋានទឹកជ្រោះផ្អោក៖ តិចអត់ដឹងនៅតាកែវយើងក៏មានទឹកជ្រោះដែរ គឺរមណីយដ្ឋានទឹកជ្រោះផ្អោកនេះឯង ដែលស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ជារមណីយដ្ឋានធម្មជាតិ និងជាទឹកដីដ៏ពិសេសមួយដែលសម្បូរទៅដោយត្បូងមានតម្លៃជាច្រើន។ ក្រៅពីភ្ញៀវទេសចរមកលេងកម្សាន្តទឹកធ្លាក់ នៃទឹកជ្រោះផ្អោកមានប្រវែង ១ ០០០ម៉ែត្រ និងទទឹង ២ម៉ែត្រ ដែលហូរធ្លាក់ពីលើភ្នំមកនោះ គឺភ្ញៀវអាចរកទិញត្បូងមានតម្លៃជាច្រើន។ នៅមុនទឹកជ្រោះផ្អោកក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះគឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlqQAkZPAlmcs_CW84FhFy9yMfiMZaCUg117EwiaVIsogCU_H5WyezyL-tcA1A8rKXA4EMkBjORFUlZDpA4XEkYUxy8LNStjD8_oxBdQquTKDimFS_AgUzjDvfpURBvywk6UAD06EFB-6e87RX8vXTKHCL1YpzLsWJMhzVn30pb_C2OopSU_sWUyygXyP/s1242/photo_2024-08-30_10-07-02.jpg

៦.ភ្នំជីសូរ៖ ប្រាសាទភ្នំជីសូរ មានទីតាំងស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត។ នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីប្រាសាទភ្នំជីសូរក៏មានប្រាសាទល្បីៗជាច្រើនក្នុងខេត្តតាកែវផងដែរដូចជា ប្រាសាទភ្នំបាយ៉ង់កោ និងប្រាសាទភ្នំដា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirtl-YN6sDRm2_6nhPUHeXEX-EsMxbi8sNgEFygPrJJQMPHCk4h5yiOF15WAkMvL0OMQKRfyz2N8Gnos9Y4cdQGgV7ArYKDq4H60F74h0l0qOQn-2Vg3L99wAqJVFaaqdnYKwx_3gM8W2dYcorRfLoaQYvo_hW3rTtOedDkjDdT5xe3UY7HGKwoZiLlGIS/s1280/photo_2024-08-30_10-09-38.jpg

ឃើញវិស័យអនឡាញសម្តែងខ្លាំងពេកឬយ៉ាងណាទើបភរិយា កែវ វាសនា ចេញមកទម្លាយបែបនេះ?

0

អ្នកនាង លឹម លីសុគន្ធារី ភរិយារបស់តារាចម្រៀង កែវ វាសនា ដែលជាអ្នកជំនួញអនឡាញមួយរូបបានបង្ហាញអារម្មណ៍របស់ខ្លួនថាមិនចូលចិត្តសម្តែងគឺរកស៊ីប្រកបដោយភាពថ្លៃថ្នូរទើបឈរជើងបានយូរឆ្នាំ។ អ្នកជំនួញអនឡាញរូបនេះ ថាលុយអ្នកណាមិនស្រលាញ់តែមិនដល់ថ្នាក់លក់កិត្តិយសដើម្បីតែលុយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2rO5ySFPWadEQkpqKJnNaOdE4S57OSC1T2ukO9NTbZdTZUZoVtGziQxIxfWUQhxovOTkyuHw-mf75voCJYNy7rTH5Up8G0IiS8mGsQQsFRzjOvaC3yrOw7zW5KYTqMeI4ZGP1Lt6flhGL3TJQzb1gidRWXN0DbxGgB0V-FdNLCYzTvhBM2noIiawD6nM1/s2048/image_2024-08-30_10-53-53.png

ក្នុងវិស័យអនឡាញនាបច្ចុប្បន្នមានទាំងរូបភាពល្អនិងមិនល្អដោយសារតែអ្នកលក់មួយចំនួនចូលចិត្តបង្កឱ្យមានការចាប់អារម្មណ៍ទោះហែកហួរគ្រួសារ ឬធ្វើអ្វីផ្សេងនោះទេសុខចិត្តធ្វើទាំងអស់ដើម្បីលក់ផលិតផលដាច់។ ទោះយ៉ាងណា ដ្បិតថាមានអ្នកលក់អនឡាញខ្លះស្តែងឱ្យឃើញបែបនេះក្តីប៉ុន្តែក៏មានអ្នកលក់អនឡាញមួយចំនួនគឺរក្សាគោលជំហររបស់ខ្លួនមិនសម្តែងនៅលើបណ្តាញសង្គមដើម្បីតែលុយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYroBw4fv1clOAn7nhmC3CHTqTtrYrNn8J47oGEYS-q8tuKSEhHavW2d-tAEWMS57NOexvUqqz8i54QGaA-lJOFVHMHBnp8lge89TdZTE6GjVKab44kibYr_rs3P0pWvP57sS5aFO74gP7HQr0djU9iF1siLsUdy8NjeZOXEAHx6lLBQTbRDHOAlMbqErv/s2048/image_2024-08-30_10-53-54.png

ជាក់ស្តែងទំនងជាឃើញអ្នកលក់អនឡាញខ្លះធ្វើខ្លួនច្របូកច្របល់ខ្លាំងពេកហើយមើលទៅទើបអ្នកនាង លឹម លីសុគន្ធារី ភរិយារបស់តារាចម្រៀង កែវ វាសនា ចេញមកបង្ហាញថាខ្លួនជាម្ចាស់ប្រ៊េនមួយរូបមិនចូលចិត្តសម្តែង។ អ្នកនាង បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅយប់ថ្ងៃទី២៩ សីហា ថា «ខ្ញុំជាម្ចាស់ប្រេនមួយមិនចូលចិត្តសំដែងមិនចូលចិត្តមានសត្រូវជាមួយអ្នកណាដើម្បីឱ្យផលិតផលផ្ទុះលក់កើបលុយទេ ស៊ូលក់ផលិតផលដែលមានគុណភាពពិតៗលក់ដោយសេចក្តីថ្លៃថ្នូរ ទើបខ្ញុំឈរជើងលក់អនឡាញរយៈពេល១០ឆ្នាំដល់សព្វថ្ងៃនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3UrR_HxrGWZosk2Rc8I5zDZLGZWISMDPKeD03tqGS-hpNYnA9NzurkZPi4a4gWShlDEOEmxYrd23-xRJcW37oOXBjzX38nsUKL3MWvhXFCUcX_f_DFikT1YHHqNCnNvnEkWu08WntZdOl6idUGtGTVRrAa5P9GKStG4PCnIooyfIIjgKh-wwCwv3872Jw/s2048/image_2024-08-30_10-53-59.png
ភរិយា កែវ វាសនា បានលើកឡើងទៀតថា «បងអូនមួយចំនួនទៀតក៏ឆ្ងល់ថាហេតុអ្វីខ្ញុំមិនជួលBAដូចគេដែរ ខ្ញុំចង់ប្រាប់បងអូនថាBAខ្ញុំដែលខ្ញុំឈរជើងបានទៅដល់១០ឆ្នាំកន្លងមកនេះគឺជាអតិថិជនខ្ញុំនឹងហើយដែលគាត់ប្រើទៅល្អហើយគាត់ជួយផ្សាយតៗគ្នា។ខ្ញុំសុខចិត្តយកផលិតផលមានគុណភាពខ្ពស់យកមកលក់ជូនអតិថិជនប្រើដោយទំនុកចិត្តហើយលក់ក្នុងតម្លៃសមរម្យជាជាងខ្ញុំយកផលិតផលតម្លៃធូរៗយកមកលក់ថ្លៃហើយយកចំណេញច្រើនទុកជួលBAនោះទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip-oNIindLT__pFEO0Lxb7t8ZcQbFM2qfEwrxrxn4-L7fGjABsHw_rcW0iS93oOLdKu4G9yiCxY5c_bEELrn-z8sZyF5yW_QupT4wHYmnCp7e5AMV3pT4G0oT3L5x-5A2oa3xG15cLMoh5unEz_xJKU8dVZohU7AMgXS_7uOWHQRAzLchjYmjej0Bib2JV/s960/image_2024-08-30_10-54-02%20(2).png

អ្នកជំនួញអនឡាញរូបនេះថា «លុយអ្នកណាមិនស្រលាញ់តែមិនដល់ថ្នាក់លក់កិត្តិយសដើម្បីតែលុយទេ ព្រោះម្នាក់ៗស្លាប់ទៅវិញក៏មិនបានវិចលុយទៅជាមួយកើតដែរ មានតែរក្សាកិត្តិយសទេដែលបន្សល់ទុកឱ្យកូនចៅតៗគ្នា។ សូមទោសទុកមុនបើខ្ញុំនិយាយខុសត្រង់ណាព្រោះការគិតមនុស្សម្នាក់ៗខុសៗគ្នា»៕

ការគាំទ្ររបស់ Taylor Swift អាចប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិក

0

យុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់បេក្ខជនលោកស្រី Kamala Harris និងលោក Donald Trump កំពុងឈានចូលដល់ដំណាក់កាលដ៏តានតឹងមួយនៅមុនការបោះឆ្នោតខែវិច្ឆិកា ។ យោងតាម សារព័ត៌មាន Hollywood Reporter បច្ចុប្បន្នអ្នកទាំងពីរត្រូវបានគាំទ្រដោយសិល្បករជាច្រើនដែលមានកម្រិតប្រជាប្រិយភាពខុសៗគ្នា ប៉ុន្តែពួកគេនៅតែចង់បានភាពជឿជាក់របស់ Taylor Swift ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNygKgANc7mHiOrYQz29FTjq87N_GZfZhgYXVbfihKkRaPCiwx-bRWzQfub5FOpBDAmPeYPDVtuo6ZQaKzgwUvYTHajsnWjRUXfop_-50zwKguFxU_61t2m8XZ6clSYkL4TLVJ5_2orfZZOgTJTtc8UJpng5FM6QBjt2wN4vUCjPv20-Ur51UGAQPQZz6q/s1020/image_2024-08-29_15-45-39.png

ថ្មីៗនេះ អតីតប្រធានាធិបតី Donald Trump បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលចែករំលែករូបថតអ្នកគាំទ្រ AI របស់ Taylor Swift និងតារាចម្រៀងដែលគាំទ្រលោក។ យុវជនអាម៉េរិកកាំងសើចចំអកចំពោះសកម្មភាពរបស់លោក Trump ដោយនិយាយថាយុទ្ធនាការបច្ចុប្បន្នរបស់គាត់មិនអាចយកឈ្នះលោកស្រី Harris បានទេ ដូច្នេះពួកគេប្រើវិធីសាស្ត្រនេះ។ មកទល់នឹងពេលនេះ Taylor Swift មិនទាន់បង្ហាញជំហររបស់នាងនៅឡើយទេ ប៉ុន្តែជាមួយនឹងឋានៈរបស់នាងជាកំពូលតារាអន្តរជាតិ Hollywood Reporter ជឿជាក់ថាមនុស្សជាច្រើននឹងស្តាប់ទស្សនៈរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIwmDfyg8LSLlABSECRvmJWl8ZX2y4oscpb9KKuhDGith0_4Ae0OtOFYPkaD1mD3sZ5Cm3Y4GlO-f88dcPzWzW3RYYSRG1jqbdbGa62EmFdpimrjBenavw7C4MNK-e9_9pVk5G__Qt8tdwlN8_dMA2Po2TlB5P3aUeMiVlYc93f61XzuiHqypNkIeG7f-l/s2500/image_2024-08-31_08-09-57.png

យោងតាមលោក Mark Wheeler សាស្ត្រាចារ្យផ្នែកទំនាក់ទំនងនយោបាយនៅសាកលវិទ្យាល័យ London Metropolitan ការបោះឆ្នោតរបស់ស្ត្រីមានតួនាទីសំខាន់ ដូច្នេះជម្រើសរបស់ Taylor Swift មានឥទ្ធិពលបន្ថែមទៀតលើការសម្រេចចិត្តរបស់អ្នកបោះឆ្នោតស្ត្រីវ័យក្មេង។
ទោះបីជាតារាចម្រៀងរូបនេះ មិនទាន់និយាយចេញមកក៏ដោយ ក៏សហគមន៍អ្នកគាំទ្របានបង្កើត អង្គការ Swifties for Kamala ដើម្បីគាំទ្រយុទ្ធនាការនេះ ផ្លាស់ប្តូរខ្សែដៃមិត្តភាព ដើម្បីគាំទ្រលោកស្រី Harris ។
អ្នកជំនាញនិយាយថា មតិរបស់តារាល្បីរូបនេះនឹងបង្កើតផលប៉ះពាល់ជាក់ស្តែងលើជម្រើសរបស់អ្នកបោះឆ្នោត ប៉ុន្តែវាពិបាកក្នុងការគណនាកម្រិតពិតប្រាកដនៃឥទ្ធិពលដោយសារតែកត្តាអន្តរាគមន៍ជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទនៃការបោះឆ្នោតដ៏តឹងតែង ការគាំទ្ររបស់អ្នកសិល្បៈអាចផ្លាស់ប្តូរស្ថានការណ៍នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន ជាពិសេសសម្រាប់អ្នកដែលមិនទាន់បានជ្រើសរើសភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH8sgcsDdmDvyzbvN4QpBMDR6Joa2MSw0_jHaP2GwAzDxKvNiJIqmGib6lEKEHatjgbNVaHH17Vu3fP5Swn3npD2IcmxUYJ8my0Q29h_IzD56bHJbw-BAH2bdd_d_yTJkpIJsBjSfL5Pi2hjT47W6VeGUAIYDgocsUeNwvuQXzt7xAAtLhYHMwtY1f0PG_/s4678/image_2024-08-31_08-09-34.png

ក្រៅពីនេះអ្នកវិភាគនយោបាយជាច្រើននាក់ទៀតបានលើកឡើងស្រដៀងៗគ្នាថា ការគាំទ្ររបស់ Taylor Swift «អាចដើរតួយ៉ាងសំខាន់» ក្នុងការជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK0yBqjpFuRcppuWdW1HF1MEh7n9XwAQK5RwKCRSwqjpy4vsI5ZzvhhMwzpdTr8CEGfpPoNT4OtCroXUclNPcuhWALC6-lYP16OSPhkSGOhcRGNq4artwQCNULLuEfPj1qteSd-O6to2ef9aH-R3gKJcAM9f0UEoL1z__Us6op7IBNNq46PUCT1-DPhVsm/s1270/image_2024-08-29_15-45-38.png

Taylor Swift ច្រើនតែប្រយ័ត្នប្រយែងជាមួយបញ្ហានយោបាយ ដោយកំណត់ការបញ្ចេញមតិផ្ទាល់ខ្លួន។ ដោយមានអ្នកគាំទ្រច្រើន ជំហររបស់នាងទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង។ ជាលើកដំបូងនាងបានធ្វើយុទ្ធនាការសម្រាប់បេក្ខជនប្រជាធិបតេយ្យពីរនាក់នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ នៅស្រុកកំណើតរបស់នាងក្នុងរដ្ឋ Tennessee តាមរយៈ Instagram ដោយបង្កើនចំនួនអ្នកបោះឆ្នោត។ នៅខែកញ្ញាឆ្នាំ ២០២៣ នាងបានអំពាវនាវឱ្យពលរដ្ឋចុះឈ្មោះបោះឆ្នោតនៅលើ Instagram របស់នាង ប្រព័ន្ធ Vote.org បានកត់ត្រាការកើនឡើងនៃអ្នកចូលរួម ២២.៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយអត្រាចុះឈ្មោះកើនឡើង ១,២២៦% បន្ទាប់ពីបង្ហោះមួយម៉ោង៕

លោកផ្កាយ៣ ឆបោកប្រាក់៣លានដុល្លារ ត្រូវតុលាការសម្រេច​ដាក់​ពន្ធនាគារ PJ (​ពន្ធនាគារ VIP)

0

លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវតុលាការសម្រេច​ដាក់ពន្ធនាគារ PJ ក្រោយរងការចោទប្រកាន់ពីបទឆបោក និងប្រាស់ឯកសារសាធារណៈក្លែង ពាក់ពន្ធទឹកប្រាក់ប្រមាណជាង៣ លានដុល្លារ។

លោកឧត្តមសេនីយ៍ ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទប្រកាន់ថា៖”បានយកប្លង់ដីចំនួន៧ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណី សរុបទឹកប្រាក់ប្រមាណជាង៣លានដុល្លារ”។

ក៏ប៉ុន្តែនៅពេលដែលភាគីដើមបណ្តឹង យកទៅផ្ទៀងផ្ទាត់នៅខាងសូរិយោដី រកឃើញថា ប្លង់ដីទាំងអស់នោះ មិនមែនជាឈ្មោះ ស៊ុន ហួរ ទេ។ ហេតុដូច្នេះ ទើបភាគីដើមបណ្តឹង ប្តឹងសមត្តកិច្ចឱ្យជួយចាត់ការ ពាក់ពន្ធបទល្មើសព្រហ្មទណ្ឌ។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ក៏ធ្លាប់ត្រូវបានរងការចោទប្រកាន់ពី អ្នកវិនិយោគជនជាតិចិនម្នាក់ ដោយបានឆបោកប្រាក់ អ្នកវិនិយោគចិនយក ជាង៦០ម៉ឺនដុល្លារ រឿងលក់ដីខ្យល់មួយ កន្លែងនៅ ខេត្តព្រះសីហនុផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrsD4hvvQ_hU4XKep1U16Nwm3_LDeoqce6hH_b791ZvkZQCDL7LH63Y1ARlUD0W96ULdBCZHADF5hcWFD4TP7YafGRMuB7-aakClxqWaSYW27WbxXzogQzsxE65RnoexAZqA7N5sU3jITK4ORMGTeKOyq0tw71W_Q8DVi4dDtic4EA0XIqztiAn43gCaLu/s512/image_2024-08-30_15-49-47.png

ទើបតែដឹង! ក្រឡានមានប្រវត្តិមកពីបាយដំណើបបំពង់ឬស្សី របស់ជនជាតិដើមភាគតិចភូមា ដែលធ្លាប់ភៀសខ្លួនមកកម្ពុជា

0

នំក្រឡានគឺជានំប្រពៃណីខ្មែរដ៏ពេញនិយមបំផុតមួយ ដែលត្រូវបានយកអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សីព្រមទាំងបិទច្នុកដោយប្រើសំបកដូងឬស្លឹកចេកហើយយកវាដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី។

យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ពាក្យក្រឡានមានប្រភពចេញពីជនជាតិភាគតិច(កូឡា) របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរស់នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។ ជនជាតិដើមភាគតិច កូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរយើង ដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8tgduioMU2gu9OUgCvNtAAAdnvx293kNZiZZQ1sCJHVfQ72s7MBmz0ETJGzio_wxNvaFXBk3ji6nAjgvFRo8pnv7pz__5cMiMhfT4h5BrUWdKiEO7-eeFN5QXAET5IXdUgQ1QHo__oR538ahJ9xIhRo2WMLj2TqveDjg1Tp7g0i3bt6KO4Ot3zQFpipv2/s960/15267911_639371406235657_2333150645500105176_n.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា ជនជាតិកូឡាពីសម័យមុន ប្រកបរបរទទួលទានដោយការ រករ៉ែ( ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ) ។ល។ នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនចាំបាច់យកទៅជាមួយនៅ ឆ្នាំ ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ ផុយ ស្រួយ ងាយបាក់បែក ។ នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឬស្សីណាដែលមានប្រហោងធំៗ យកមកដាំស្ល ដោយដាក់បំពង់ឬស្សីបញ្ឈររួចដុតភ្លើងជាការស្រេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxi9PCJcwNJMaVZ5FfD_Q8TVRlx__ON8tJ07tNe2bNdP7URqsf-GBq-urnek1qwI6SP5dnOIaCkyAthSSCnXyVUkfAyBmVTdLQeuWBZZezE-fL7DXvvKetVzCHXYmvwAy0Oi3V8cGGHQ-ScdqdvNS4YjofjWdnL5as-wa9TdlfxZ60zxqKsGGsNO1nFVkD/s600/436241029_4029630373937858_1008951909827217433_n.jpg

ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យនោះ ក៏យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សីមានរស់ជាតិឆ្ងាយខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតា ។ នៅពេលដែលពួកគេត្រលប់ពីព្រៃវិញ ពួកគេបានផ្សព្វផ្សាយពីវិធីចង្អិនអង្ករដំណើបក្នុងបំពង់ឬស្សីដល់អ្នកភូមិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGNVpZhTfhRPEq77S9t3QJkrSP5Z8Bp4xBbOLaA-CBRV_9wv75A8qcNP_YJ4GJy-XeuGE0D5kda0E1QeLLybzYEJCh9kjx6AVy7f5CaWskw8Qu7IhSlL6sg-ks8yurkXTh79T1RKApty-zqn3TB3W869vcxs__JBnlbXcS7zLStbGyRiEICsLybh6WyTsm/s1440/451129110_894063149412014_3667544060847203423_n.jpg

ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថានំក្រឡាន អោយស្រដៀងនិងឈ្មោះជនជាតិភាគតិច កូឡា ។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតនៅក្រឡាន មានការវិវត្តន៍ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំរបស់វាមានដូចជា៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្ទួច យកស្លឹកចេក រឺស្រកីដូងធ្វើច្នុក ដុតក្នុងចង្ក្រានធ្វើពីរបាដែក។ រយះពេលដុតអាស្រ័យលើទំហំ បំពង់ឬស្សី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLsDhXYObj6AQPxuUmHjvhCA0kih6Vu46I26UeMInK-ZXpoxLoKRfOF11CG0fvRrg8R___gJq9UGNURQXA8YVZDtIc6X7-HC1xuITd1upQvGBIzNxI2OH7tRMF7B-_9X49obJkUBPcFnzJiKAXlI2vHV6amX4R5C-9sWx5vlRxGfpRJdKiIM4SSpuwpb2T/s1024/image_2024-08-30_14-51-10.png

បច្ចុប្បន្ន ក្រឡានត្រូវបានគេចាត់ទុកថាជានំប្រពៃណីខ្មែរមួយដែលមានលក់នៅទូទាំងប្រទេស មិនថានៅតាមទីផ្សារ ចំណតឡាន តំបន់រមណីយដ្ឋាន និងទីប្រជុំជននានានោះទេ។ យ៉ាងណាមិញ ក្រឡានដែលគេល្បីថាមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងនោះគឺ រួមមាន ក្រឡានក្រចេះ បាត់ដំបង សៀមរាបជាដើម៕

បាលិលេយ្យ ប្រាសាទបុរាណខ្មែរលើទឹកដីខេត្តសៀមរាប ហាក់កំបាំងភ្នែកភ្ញៀវទេសចរ!

0

ភ្ញៀវទេសចរភាគតិចណាស់ ដែលបានស្គាល់និងបានទៅដល់ប្រាសាទបុរាណខ្មែរមួយកន្លែង ស្ថិតនៅក្នុងតំបន់អង្គរ គឺប្រាសាទ«ព្រះបាលិលេយ្យ» កសាងឡើងនៅចុងសតវត្សទី១២ ដែលជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥០ – ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicA1aqIyOjGKbOwfswESzAqpgS83jDg6v-wo8ZJCroi1ghkDMdjNOpXRBklspzjtl4U0BrBD5e1MOylxeNiGpfgovdBM7qMOBnRboIreX1qw4DC4CkljvYOam4Q0mUVR9clEs3wY6_lBZB3xuf8H4gqqw5r-kgU_KJpiOUKz9VW_7Q-9j42y4RCnJd2o3u/s960/13-08-2023-2.jpg

ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចម្ងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះមានទីតាំងនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេព្យប្រណម។ ដើម្បីចូលទៅទស្សនាប្រាសាទនេះ អ្នកត្រូវធ្វើដំណើរតាមផ្លូវដីក្រហមចូលទៅកាន់វត្តទេព្យប្រណម ប្រហែលជា ៥០០ ម៉ែត្រ ពីផ្លូវចាក់កៅស៊ូដែលចេញពីប្រាសាទបាយ័ន ឆ្ពោះទៅក្លោងទ្វារខាងជើងនៃក្រុងអង្គរធំ។ ពេលដែលអ្នកធ្វើដំណើរហួសវត្តទេព្យប្រណមបន្តិច អ្នកនឹងឃើញព្រះពុទ្ធបដិមាមួយអង្គយ៉ាងធំនៅខាងមុខក្លោងទ្វារប្រាសាទនៃប្រាសាទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKICxIYpSPhdyDlgbSTu_a_sM4e_VF7kmFEob4aqB5UsEYzTnPk3RQ2Vh1bUes-qMCdxzWTcVsmbgzSekeYE73VF3FQp_SOl58VHIBwHmNXYG0sPUgMOhsnKJlF-f4iesq1z3gYUvj4h0we3n2xtlKyoBkEzBr09Ilr0UQXKxhmBkZcuar0NlmCIXQfugs/s960/13-08-2023-6.jpg

ប្រាសាទបាលិលេយ្យ មានទ្វារបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរឲ្យសោកស្តាយដែលផ្នែកខ្លះនៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាផ្សេងៗ និងដល់អាយុកាលរបស់វាជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibYtsQ6kccZmwEkEG-sO7BByp5LVVP58lgYMEasSEIi1dn_m3YbRvP6DobtPUeX-uYqMhf-ZsBjzoYwv2Bwhf4uA2WqyND3eB5CnTASJzFAgwJWLaSLUQmAkNozlhjqawvg9WprM4zc3dIlzHtHvZVOc_kJoMfxY1F103-yphqD5kcyrMDBMVgiDsnFuj1/s960/13-08-2023-9.jpg
ប្រាសាទនេះមានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់ដ៏ធំមួយទ្រង់គង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទបាលិលេយ្យមានប្រាង្គធំមួយសង់នៅលើខឿនដែលមានកាំជណ្តើរបែរទៅទិសសំខាន់ទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ ប៉ុន្តែនៅសេសសល់ជារាងកំពែងនៅផ្នែកខាងកើតដែលសង់អំពីថ្មបាយក្រៀមលាយឡំ និងមានការលម្អដោយថ្មភក់នៅខ្លោងទ្វារប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCLMCPKt78zhUjOHxZeQK0zBK9-Ja5n1sfuJDhPmX3ixLacZXHVPoj6wAYWGK5kvD577GvlWsW5hFUipR3aiK79vne3PdRUw7a73-CLeefm5MgT1ZybIu97YHcvePwTNTzrNJEomn98UiCM2ShbPuaRuviK-01ELl-jd1AFQr32Y-oEWbe6DHJ-NIaFe1/s960/13-08-2023-5.jpg

បានថ្មី កុំចោលចាស់! នាឡិកាវត្តភ្នំ កំពុងបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ចំកណ្តាលទីក្រុងភ្នំពេញ

0

នាឡិកាធំ ដែលមានទីតាំងស្ថិតនៅខាងមុខជណ្តើរឡើងព្រះវិហារវត្តភ្នំឈាងខាងត្បូងនៃរមនីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ។

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ រមនីយដ្ឋានវត្តភ្នំ ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដែលទីនោះត្រូវបានគេចាត់ទុកថាជាជាមជ្ឈមណ្ឌលប្រមូលផ្តុំដោយរឿងរ៉ាវវប្បធម៌ ប្រវត្តិសាស្រ្ត និងជំនឿ សាសនា។ វត្តភ្នំត្រូវបានគេចាត់ទុកជានិមិត្តរូបដ៏ចម្បងក្នុងការកំណត់អត្តសញ្ញាណឈ្មោះទីក្រុងភ្នំពេញយើងសព្វថ្ងៃ តាមរយៈរឿងនិទាន «លោកយាយដូនពេញ» ដែលបង្កើតទីនេះដំបូងអំឡុងឆ្នាំ ១៣៧២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdrSvQZopa4hp2DIs64n3dEPDbpRAygk__f7h6qMJymhoJ58DGDcfkIhYkmiOGEqE9A_dFEwK3FDhl1KsP53MbUduQHAmuqkEd8KSSpwyXgWrtVjcChg90-wju4dkc2dQzIqBChfngbMNKpfHYhZao2B84umedcKHYupWy45uhbW_9hzO07j91FvbmHtZ_/s1440/IMG_4322.JPG

នៅឯរមនីយដ្ឋាននេះទៀតសោត គឺមានទីកន្លែងគួរជាទីចាប់អារម្មណ៍ជាច្រើន ដូចជា ព្រះវិហារនិងចេតីយបុរាណ ដែលតំណាងឲ្យរាជវង្សខ្មែរគឺព្រះបាទពញាយាតនិងញាតិវង្សរបស់ព្រះអង្គ។ បន្ថែមពីនេះក៏នូវមានទីសក្ការៈបូជាដ៏សាកសិទ្ធ ដែលមនុស្សម្នាតែងទៅគោរពបូជាមិនដែលដាច់នោះឡើយ។ អ្វីដែលទាក់ទាញបំផុតគឺទីនោះមាននាឡិកាដ៏ធំស្រស់ស្អាតមួយ ដែលអ្នកទាំងអស់គ្នាអាចប្រទះឃើញ ស្ថិតនៅទល់នឹងមុខផ្លូវតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsW_lUjlDd536WhC6ozf1V5XS-ObmRBzMn2dRCnKrtYdgxnWbidvxMMxsPSYoxLPRyh8dLhPz_KpPyJp4PR0nxgxNyKZ4L3NEcoBS1Xi3Fppe2V8IMBNeXHIPEDVAcdw359nHpC3iqyravY9Piv1vwzovlebLFdoi7PIVgt3rubVaC3Li_1f0zkiHhM_wJ/s1280/IMG_4323.JPG

យោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា នាឡិកាធំវត្តភ្នំ ត្រូវបានសាលារាជធានីភ្នំពេញ ស្ថាបនាឡើងអំឡុងឆ្នាំ ២០០០ ជាជំនួយពីខេត្តអ៊ីណាន ប្រទេសចិន។ យ៉ាងណាមិញ នាពេលកន្លងមកនេះ នាឡិកានេះក៏ត្រូវបានធ្វើការកែលម្អនិងជុសជុលជាបន្តបន្ទាប់ ព្រោះតែវាតែមានសភាពចាស់ទ្រុឌទ្រោមផងដែរ។

គូរបញ្ជាក់ថា បច្ចុប្បន្នរមនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរបំផុត ជាពិសេសអំឡុងថ្ងៃពិធីបុណ្យជាតិសំខាន់ៗ តួយ៉ាងដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជារៀងរាល់ឆ្នាំតែងប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8GGG2e4eU1Hn287Z95OLbQBWmiahwuyECQqZ53j6-qFbUG2K3QkCHT9VN30pSu8Lqqn6aqN9ejOjG8af6aYlafBmp1pDgNaLrGnasAeUrfbfMeMyr6dp1IZWKJOjhbyLS6z7CFPER5GsbJy_mP18vP0IXvhCJ3CEqGRY_gkR_ku0wVilbsHoeLAG8fCM_/s1440/IMG_4309%20(2).JPG

ចូលបានតាមណា! ជើង​ទា និង​ចុង​ស្លាបមាន់ខូចគុណភាព​ទម្ងន់​៤​តោន

0

អគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានធ្វើការឃាត់រថយន្តមួយគ្រឿង ស្ថិតក្នុងចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយរឹបអូសបានចុងស្លាបមាន់បង្កក ចំនួន២០០កេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDJp1R2S38HFcp2nyABCdEKvGiunNN5LYvFiSBN8SGQWtDLnxD19wgp_At35wDdV-j1fQtLr0CUE-RuFQ2_2Fx8NgskAEiuHP0HwD-Faaag5WF25QI7kmIjmdgT-M6MRokNXsVfg8R2ZOYlq8ohRx5W09Cc6wRujS4RR_aOKi0bFZdDNdG8ca3Y7NtmqWy/s1280/fn-2024-08-29-22-06-27-1.jpg
តាមចម្លើយម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់លើកឡើងថា៖” ចុងស្លាបមាន់បង្កក ៤២០០គីឡូនេះ ខ្លួនបានលួចនាំចូលពីប្រទេសថៃ បង្កប់ដឹកតាមរថយន្តស៉ាំយ៉ុង យកមកលក់ឱ្យឈ្មួញ ដើម្បីបន្ត លក់ចែកចាយ ក្នុងផ្សារខេត្តបន្ទាយមានជ័យតែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMghiVoIXZuvxjrbPpRd2nUa-Gmic_CQchdR5Vrd-gDiIUDSUo0c5nl24jG9ILv_L1wgCB0dIL8HNx45YllWF7gSqWSsTzN_zb4K_wdc9hoKwdY1vW8W73Weg9G52X0VOlThqL6eXRrnFuayogWCHbDNNPmBevoCcMmrPzml3VGgKpd01rhf3hFGmKqOV4/s1280/fn-2024-08-29-22-06-27-4.jpg
ស្លាបមាន់បង្កកនេះ គឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម ហើយសូម្បីតែការវេចខ្ចប់ ក៏ពិនិត្យឃើញថា មិនស្ថិតក្នុងអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឱ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាតឡើយព្រោះអាចឱ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJK0L6aJfQtr3qfV-_Uuoi68YAS6h1AbNOJboK00Bsu8JF2ea3B6K8ovLfobn6N0-qjZ-4UKoryxz7tjg2owLn2yvbfSKu4yxKzBKyYaRvQni2b9cKu0Ehdano-VEeZfsZknTVli_S6jtHtr-o4t-mf42DNjRXCzt_3OOQDsCFA0ZZDRhgNO-RsdwQPv4B/s1280/fn-2024-08-29-22-06-28-6.jpg
ចំពោះ ផលិតផលសាច់មាន់ចំរុះរឹបអូសបានចំនួន ២០០កេស ត្រូវបានសមត្ថកិច្ចចម្រុះបានយកទៅដុតកំទេចចោល ខណៈម្ចាស់រថយន្តត្រូវបានផ្តិតមេដាយ ចុះកិច្ចសន្យា ឈប់បន្តទិញផលិតកម្មសត្វបង្កកនាំចូលមកក្នុងស្រុកទៀត៕