យោងតាមគេហទំព័របរទេស Forbes នៅលើពិភពលោកយើងនេះមានកំពូលមហាសេដ្ឋីសរុបទាំងអស់ចំនួន ២,៧៨១ នាក់ហើយ ក្នុងនោះមានប្រទេសចំនួន ១០ ប៉ុណ្ណោះដែលសម្បូរទៅដោយមហាសេដ្ឋីច្រើនជាងគេលើពិភពលោកសម្រាប់ឆ្នាំ ២០២៤។ ដូច្នេះប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេនោះគឺ៖
១.សហរដ្ឋអាមេរិក៖ គឺជាប្រទេសដែលមានមហាសេដ្ឋីសរុបចំនួន ៨១៣ នាក់ ជាមួយនឹងទ្រពសកម្មសរុប ៥,៧ ពាន់ពាន់លានដុល្លារ។ ក្នុងនោះមហាសេដ្ឋីដែលមានជាងគេនៅសហរដ្ឋអាមេរិកគឺលោក Elon Musk ជាមួយទ្រពសម្បត្តិសរុបទាំងអស់ ២៤៧.៤ ពាន់លានដុល្លារ។
២.ប្រទេសចិន៖ ប្រទេសអាស៊ីមួយនេះវិញក៏មិនធម្មតាដែរ ដោយសារគិតត្រឹមឆ្នាំ ២០២៤ ប្រទេសនេះមានមហាសេដ្ឋីចំនួន ៤០៦ នាក់ហើយ ជាមួយទ្រពសកម្មសរុប១,៣ ពាន់ពាន់លានដុល្លារ។ ហើយមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសចិនគឺលោក Zhong Shanshan ជាមួយទ្រពសម្បត្តិ ៦២,៣ ពាន់លានដុល្លារ។.png)
៣.ប្រទេសឥណ្ឌា៖ អ្នកណាថាឥណ្ឌាជាប្រទេសក្រីក្រច្រឡំធំហើយ នៅឆ្នាំ ២០២៤ នេះប្រទេសឥណ្ឌាមានមហាសេដ្ឋីសរុប ២០០ នាក់ ដោយមានទ្រពសកម្មសរុប ៩៥៤ ពាន់លានដុល្លារ។ អ្នកមានបំផុតនៅក្នុងប្រទេសឥណ្ឌាគឺលោក Mukesh Ambani ជាមួយទ្រពសម្បត្តិ ១១៦ ពាន់លានដុល្លារ។
៤.ប្រទេសអាល្លឺម៉ង់៖ គឺជាប្រទេសអឺរ៉ុបដែលមានចំនួនមហាសេដ្ឋី ១៣២ នាក់ ជាមួយទ្រពសកម្មសរុប ៦៤៤ ពាន់លានដុល្លារ។ លោក Klaus-Michael Kuehne គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយទ្រពសម្បត្តិសរុបទាំងអស់ ៣៩,២ ពាន់លានដុល្លារ។.png)
៥.ប្រទេសរុស្សី៖ ប្រទេសធំជាងគេលើពិភពលោកយើងនេះ ជាប់ចំណាត់ថ្នាក់ទី ៥ ជាប្រទេសមានមហាសេដ្ឋីចំនួន ១២០ នាក់ ដោយមានទ្រពសកម្មសរុប ៤៧៤ ពាន់លានដុល្លារ។ ហើយលោក Vagit Alekperov គឺជាមហាសេដ្ឋីមានជាងគេនៅក្នុងប្រទេសរុស្សី ជាមួយទ្រពសម្បត្តិសរុបទាំងអស់ ២៨,៦ ពាន់លានដុល្លារ៕










