Home Blog Page 895

ប្រូម៉ូសិនពិសេសជាមួយនិងការបន្ថែមល្បឿនលឿននិងធំជាងមុនតែតម្លៃនៅដដែលសាកសមសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ!

0

មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនធំជាងមុនតែតម្លៃនៅដដែលគឺរហូតដល់ 50Mbps ជាមួយតម្លៃ15 ដុល្លារប៉ុណ្ណោះក្នុងមួយខែដែលសាកសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5ng4OPnZghTJRnWhVTPxNBsCjefu168rxHz8kHMfAwY6Z0xAJaM9VxQvyQwN2nmQACfI2A5-BXh1oQWNsVzaOYMUkHyhAmC_A-tTWAviVlaPqUpsWIyFaQQXsR_jBDjXNMg9u5pEF6LbAHw8H2sHHxRo2VoCIO2D1d_Z5HyVAgBIvDJ_XkKsGF5UigKd4/s1430/Picture1.png

ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi នៅតែបន្តកម្មវិធីពិសេសផ្តល់ជូនអ៊ីនធឺណិតលឿនធំជាងមុនតែរក្សាតម្លៃនៅដដែលដើម្បើរសម្រូលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 50Mbps តម្លៃត្រឹមតែ15ដុល្លារក្នុងមួយខែប៉ុណ្ណោះដែលសាកសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រូសារ មើលវីដេអូ ឡាយលក់ផលិតផល សម្រាប់កូនៗសិក្សាឬធ្វើការតាមប្រព័ន្ធអនឡាញនិងលេង Game បានយ៉ាងរលួននិងដោយសេរី។ មិនតែប៉ុណ្ណោះសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការផ្តល់ជូននូវម៉ូដឹមWiFi Free ផ្តល់ជូនការតំឡើងដោយឥតគិតថ្លៃ បន្ថែមការប្រើប្រាស់ជាច្រើនខែដូចជា៖
*** បង់មុន3ខែប្រើបាន3ខែកន្លះ
*** បង់មុន6ខែប្រើបាន8ខែ
*** បង់មុន12ខែប្រើបាន16ខែ
មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរដូចជា៖
*** ដបទឹករក្សាកំដៅ
*** នាឡិកាព្យួរជញ្ជាំង
*** មួកសុវត្ថិភាព
*** និងអាវយឺតផងដែរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOvWT74uTg0An4VZPhwyK4zvbMkBRk3B2KhFgjorjJnhyphenhyphenRGrsQDD9ol24TEwCDw__HRvsAJX8ABoylDE1PdVOhSzpOmYwGYf-2WH6g12O3b8bdEFIDsyCZVcBwPDa3MiVwqbjZPPT1uK4dGQhATYo5drM9vy8NMUpDUfIuUXXdqomWAACTDcYSSy9sR2_X/s1430/Picture2.png

បញ្ជាក់ការផ្តល់ជូនពិសេសនេះរហូតដល់អស់ពីស្តុក!
នឹកដល់អ៊ីនធឺណិត នឹកដល់មិត្តហ្វូន Wi-Fi ល្បឿនលឿនធំជាងមុនតម្លៃសមរម្យនិងទទួលបានកាដូយ៉ាងច្រើនសន្ទឹកសន្ទាប់។
ពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 097 6 097 097
តេលេក្រាមឆានែល https://t.me/Metfone_WiFi

ហេតុអ្វីគេចាត់ទុក Candiru ជាត្រីកា.ចសាហា.វ បំផុតនៅទន្លេអាម៉ាហ្សូន?

0

បើនិយាយពីសត្វគ្រោះថ្នា.ក់ នៅព្រៃអាម៉ាហ្សូន យើងគ្រប់គ្នានឹងនឹកឃើញដល់ពស់យក្សអាណាខុនដា, ត្រីពិរ៉ាន់យ៉ា និងក្រពើខេម៉េន ប៉ុន្តែសូមប្រាប់ថា នេះជាការគិតខុសទាំងអស់ ពីព្រោះនៅក្នុងព្រៃអាម៉ាហ្សូនមានសត្វគួរឱ្យខ្លា.ច ជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxYVpkzaPMlEtZBl2k5ayvJxJzLWziw8qTNqAfQonymCf9zUY2kSxK-vb1M-yybsFei5isYgCxaL6fjE_vUGbL5o6Y8kdKDcVFYMRQmL8Ca4WSP6X7INtOxQJCLGcwh36pY8rxJg1WQZ5I2h9zSexWi9tIWSOJ96osE0UaMeAPikoonNmo0dLwDIfKGZM/s1920/image_2024-08-31_13-44-42.png

សត្វមានគ្រោះថ្នាក់ដែលធ្វើឱ្យអ្នកស្រុករស់នៅក្នុងតំបន់ភ័យខ្លាចបំផុត គឺត្រីមានខ្លួនតូចឈ្មោះ «Candiru» ។ ត្រីទាំងនេះបានរស់នៅក្នុងទន្លេអាម៉ាហ្សូន ហើយពេលពួកវាធំពេញវ័យនឹងមានទំហំខ្លួនវែងជាងម្រាមដៃមនុស្សបន្តិច, មានដងខ្លួនវែងដូចអន្ទង់ និងពណ៌ភ្លឺថ្លា ទើបធ្វើឱ្យយើងមើលមិនឃើញវាហែលក្នុងទឹក ។

ត្រី Candiru នឹងទម្លុះចូលក្នុងសាច់មនុស្ស រួចហើយ វាក៏ចាប់ផ្តើមស៊ីឈាមមនុស្ស ។ ក្រៅពីការស៊ីឈាម ត្រីប្រភេទនេះចូលចិត្តស៊ីទឹកនោមមនុស្សទៀតផង ។ ដូច្នេះ បើអ្នកណាម្នាក់ងូតទឹក និងនោមក្នុងទន្លេអាម៉ាហ្សូនដែលសម្បូរត្រីនេះរស់នៅ ពួកវានឹងតាមស៊ីទឹកនោមមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil86422CivU9n9W7usGj4fbzIVH7ye59faOmuDQFzmshBCLINUZxzxTYmJiHPS4Y6h6YmaMm541fXaex4HYpwVpf2jtwq__GCCvpji9-ulWyoGsufrg5sCmXbOZ4WYYmqckg3h8MJCW2aviYMxFEDBvCANWFw2q7Lj7Nz0e-q-W8bXbK61RLUyxTC67CTV/s850/image_2024-08-31_13-44-52.png

កន្លងមក មនុស្សមួយចំនួនបានចុះងូតទឹកទន្លេអាម៉ាហ្សូន និងនោមក្នុងទឹក ស្រាប់តែត្រីទាំងនេះចូលក្នុងអវៈយវៈភេទរបស់ពួកគេ និងចូលទៅតម្រង់នោម ។ ករណីនេះមិនស្លាប់ទេ ប៉ុន្តែនឹងឈឺចាប់ធ្ងន់ធ្ងរ ទើបភ្ញៀវទេសចរសួរថា បើត្រីនេះចូលក្នុងតម្រង់នោមពួកគេ តើគួរដោះស្រាយបែបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-wXNJ0yf6xEcrqH1PCdm0PQ23jeo_acsEQtDJeUC7pjtA7YAvgDg4la4Sndbtt_xypEl6opC7-mZgg9kC3XbbAr8VxMnlbOf26ScElzN99YMfzblc7jTFrrM-Fx7HFq0dRaehFOxpPcmTU-0cw5N2tOSwPSAyTzp_hCulvONb5jAp2NNoZ9rBQAIzpMbV/s1400/image_2024-08-31_13-45-00.png

អ្នកស្រុកក្នុងតំបន់ប្រាប់ថា វិធីយកត្រីនេះចេញពីក្នុងខ្លួន គឺត្រូវងូតទឹកក្តៅ បន្ទាប់មក ត្រាំខ្លួនយើងក្នុងទឹកក្តៅលាយជាមួយផ្លែក្រូចសើច, ស្លឹកក្រូចសើច, ខ្ញី និងស្លឹកគ្រៃ ។ រីឯអ្នកជំនាញនិយាយថា បើភ្ញៀវទេសចរជួបបញ្ហានេះ ត្រូវតែឱ្យគ្រូពេទ្យវះកាត់យកត្រីចេញពីអវៈយវៈភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgilwToK0JzD26VrWgeB0ioJtO77cPPIxY-17nbmqiL0qQWSruhPEmjQ880u-q5Xp1lGqX2uymgvWuWWEEALUQ_MUsyR-iptLFqTpJp_MOPVp9VUP10xDqobH57fSesHL1C3CrhZT9r7HaomqUrpewHNCxX-P2pnF3fMrhzQIGxov3OKp3BZJ4QeXBgxhsW/s671/image_2024-08-31_13-45-06.png

យោងតាមឯកសារកត់ត្រានៅឆ្នាំ១៨២៩ របស់អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ផ្នែកជីវវិទ្យាបញ្ជាក់ថា បើចង់ចុះក្នុងទឹកដែលមានត្រីនេះរស់នៅ អ្នកស្រុកបានយកស្រកីដូងមកបិទបាំងអវៈយវៈភេទរបស់ពួកគេ ដើម្បីការពារការវាយប្រហាររបស់ត្រី Candiru ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyqfKi6FAPxX7isAVPWw-fPWXVaNuV6HJSj2lbWriD20sP8HxLp6vHIWsylOYsryI2k5HEebRv3jMwF7u6suMGox6zhufX5A4-3UEynCSPrYDm2m4u4Oko3Njk_THstOxeHG6_P0GoMqght3l8QFrheIRQtGkGaRl-SqJuuRSZj__wy8ww5p_z42aECtSd/s936/image_2024-08-31_13-45-41.png

ក្រោយមក នៅឆ្នាំ១៨៥៥ អ្នកស្រាវជ្រាវជនជាតិបារាំងផ្នែកធម្មជាតិនិយាយថា អ្នកស្រុកបានដាស់តឿនថា កុំនោមដាក់ទឹកដាច់ខាត ពីព្រោះអាចត្រូវត្រីនេះវាយប្រហារអវៈយវៈភេទ ។ រីឯឯកសារចុងក្រោយនៅឆ្នាំ១៩៩៧ បញ្ជាក់ថា ត្រីនេះបានវាយប្រហារមនុស្សក្នុងតំបន់ព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល ៕

ហេតុអ្វីភោជនីយដ្ឋានប្រណីតៗនិយមដាក់អាហារតិចបំផុតក្នុងចាន?

0

តើលោកអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីភោជនីយដ្ឋានប្រណីតប្រភេទ Fine Dining និយមដួសអាហារដាក់ចានឱ្យភ្ញៀវក្នុងបរិមាណតិចតួចរហូតដល់បរិភោគពុំឆ្អែត ប៉ុន្តែអាហារទាំងនេះបែរជាមានតម្លៃថ្លៃជាងអាហារទូទៅ ។ អាហារខ្លះទៀតមិនលើសពី១ស្លាបព្រាទេ ហើយដួសដាក់មាត់តែ១លើក អស់បាត់ទៅហើយ ។ ថ្ងៃនេះ សារព័ត៌មាន KBN នឹងបកស្រាយរឿងនេះឱ្យលោកអ្នកអស់ចម្ងល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCwiSglXcRcc0mOiaYN0bFjFLucWVRo900i4hbb4XXB5br1HjPT3KgrAHTlzJEO1rBc0CujehXahKq5ZulsRI0qIvLD5-I-_mmvlOdxC-TprGGQD9rbZ_VUoMJVV3G29pvYAqh74gUCJ0a22cfWeDaVf9U6YnF5gMiYDwApSToRBT6yV6SzhPchw21NK6B/s1000/image_2024-08-31_13-41-08.png

ភោជនីយដ្ឋានប្រណីតៗនិយមដាក់អាហារតិចបំផុតក្នុងចានឱ្យភ្ញៀវបរិភោគ គឺដោយសារមូលហេតុដូចខាងក្រោមនេះ ៖

១-អាហារក្នុងចាននីមួយៗបានចម្អិនពីសាច់, បន្លែ និងគ្រឿងផ្សំមានតម្លៃថ្លៃ ដែលគ្រឿងផ្សំទាំងនេះត្រូវបានគេជ្រើសរើសមកយ៉ាងល្អ ថែមទាំងចំណាយប្រាក់ច្រើនទិញទៀតផង ។ ហេតុនេះ វាមិនចម្លែកទេ ដែលចុងភៅដួសអាហារដាក់ចានតិចជាងមុន ដើម្បីឱ្យសមនឹងប្រាក់ដែលពួកគេបានចំណាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFEnbvNcOZbEeHEEbnCs38f8h5sWLA5zoMmmXoBNi5vw4vpJH9hyh8z3WWMUNwiIY1m-cXpn90SrFJM1DgvDOWkBgqvW3XKJ0eS68pR_AjskCE9-m8Zf8pk-ISYaFKjcZ2_rE03v8tjMY2-rlhW6HmA_HP7ELfXKRyHfH8JybqkhZgz9o48y5kc8fzZTTu/s1600/image_2024-08-31_13-41-14.png

២-អាហារកាន់តែតិច កាន់តែមានតម្លៃថ្លៃ ហើយការដាក់អាហារក្នុងចានតូចៗនឹងងាយស្រួលរៀបចំជាងមុន និងធ្វើឱ្យវាមានតម្លៃថ្លៃសម្រាប់ភ្ញៀវ ។ ហេតុនេះ ការរៀបចំ ឬតុបតែងអាហារនឹងធ្វើឱ្យភ្ញៀវចាប់អារម្មណ៍ទាំងពណ៌អាហារ និងរសជាតិ ។

៣-យើងអាចបរិភោគអាហារបានច្រើនមុខក្នុងភោជនីយដ្ឋានប្រណីត ដោយសារអាហារមានគុណភាពខ្ពស់ ។ ការកាត់បន្ថយបរិមាណអាហារនឹងធ្វើយើងអាចបរិភោគអាហារសមល្មម និងគ្រប់ចានទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilCwdtY4rFSKNHYiFn_wm2Y-OjKuxx4G-FYWdeEnBoOm6_lCwCunOSDd6EGymWTkcpPTJ88G-oMrCtIajMLPRCk-0uqWlnkIZzeByepBbF-sJLnkwIYmy5KVWA13pTNoPKQW19_wBG_KBlxzMwPYucPQGSpi07nWpRn8lQyp_biX1aEaeLPpZipsKfSfW_/s1000/image_2024-08-31_13-41-25.png

៤-អាហារក្នុងចាននីមួយៗ គឺជាសិល្បៈរបស់ចុងភៅ ដូចជា ៖ អាហាររបស់បារាំងឈ្មោះ «Gargouillou» មានបន្លែផ្សំចូលគ្នាយ៉ាងហោចណាស់១៦មុខ ក្នុងចានតែមួយ ។ ចុងភៅមានតួនាទីធ្វើឱ្យអាហារស្រស់ស្អាតដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ ហើយអាហារបែបសិល្បៈនេះតែងតែមានតម្លៃថ្លៃជានិច្ច ។

៥-គ្រប់រសជាតិអាហារដែលបានបរិភោគនឹងធ្វើឱ្យយើងចងចាំ និងមិនធុញទ្រាន់ ។ ពេលយើងដួសអាហារដាក់ចូលមាត់លើកដំបូង វានឹងក្លាយជាអាហារមានរសជាតិឆ្ងាញ់បំផុតសម្រាប់យើង ប៉ុន្តែបើយើងបរិភោគវាកាន់តែច្រើន យើងនឹងគិតថា រសជាតិរបស់វាមិនសូវឆ្ងាញ់ ។ ហេតុនេះ ការដាក់អាហារតិចក្នុងចាននឹងធ្វើឱ្យយើងចូលចិត្តរសជាតិអាហារច្រើនជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF9Yfci9daxXvnE_L7qe09JYLlZVMMiCOheqt0FGm10pgjj8CMsEneo8cOB34-0R0YQg471ltV2kQ7j4VzJWq1xljbBcyYDI7kFw1acQmTrviZcGNCZH8Ys1IE3rj-pThsrxAe-TWl84FCZtvu3nPZ5xe_lf4ORFz_HsTPYlO9gDZBYfOUufJSIVRzONG0/s1000/image_2024-08-31_13-41-36.png

៦-បរិមាណអាហារតិចជាងមុននឹងធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ថា វាជាអាហារដ៏ពិសេស ឬដូចគ្នានឹងវត្ថុពិសេសមានកំណត់ មានន័យថា វាត្រូវតែមានបរិមាណតិចជាងធម្មតា ។ ម្យ៉ាងទៀត វត្ថុមានតម្លៃត្រូវបានគេខ្ចប់ក្នុងប្រអប់តូចៗជានិច្ច ។

៧-វាជារឿងខុសធម្មតា និងធ្វើឱ្យអ្នកបរិភោគរំពឹងទុកខ្លាំង ពីព្រោះពេលយើងឃើញអាហារតិចក្នុងចាន យើងនឹងឆ្ងល់ថា ហេតុអ្វីទើបចុងភៅដាក់អាហារតិចបែបនេះ? ដូច្នេះ វាខុសគ្នាពីអាហារទូទៅ ហើយការបរិភោគអាហារតិចៗ ប៉ុន្តែច្រើនមុខ នឹងធ្វើឱ្យយើងចង់ដឹងថា តើចានបន្ទាប់ ជាអាហារអ្វី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRCFC8cvEsEdkj4MxPxxc2hQt4uNLmJAanphy70tvo_fDJeIRhN9mrs4VkePAPEUaVaAbEdUHXFpG4Je32R4j_qz6l_RNvdAEJ0Uk0L6NnXdgBkhh-LbLhzITkZq-lm9VYAEX4ULoOHu_U71cDfdN6wzVS941WRGXm4N5VpX7v30fv6e6fzS1BO-jPqpjx/s1300/image_2024-08-31_13-41-44.png

ហេតុនេះ អាហារមានបរិមាណកាន់តែតិច នឹងកាន់តែមានតម្លៃថ្លៃជាងអាហារធម្មតា ដោយសារចុងភៅបានសម្រិតសម្រាំងគ្រឿងផ្សំ និងសាច់ល្អៗមានគុណភាពសម្រាប់អ្នកបរិភោគ ។ ការបរិភោគអាហារតិច និងរៀបចំបែបសិល្បៈ នឹងធ្វើឱ្យយើងចងចាំ និងពុំអាចបំភ្លេចបាននូវរសជាតិរបស់វា ៕

បើអាចឆ្លៀតបាន កុំភ្លេចទៅអង្គុយលំហែរតាមឆ្នេរសមុទ្រ ផ្តល់អត្ថប្រយោជន៍មហាសាលហួសការស្មាន!

0

មនុស្សភាគច្រើនចូលចិត្តទៅកម្សាន្តនៅមាត់សមុទ្រច្រើនជាងកន្លែងផ្សេងទៀត ប៉ុន្តែយើងធ្លាប់ឆ្ងល់ទេថា តើការទៅលេងមាត់សមុទ្រផ្តល់ផលល្អបែបណាខ្លះ? អ្នកជំនាញមកពីសាកលវិទ្យាល័យមីឈីហ្គេន បានស្រាវជ្រាវដោយការប្រៀបធៀបផ្លូវចិត្តរបស់ពលរដ្ឋរស់នៅទីក្រុងវេលីនតាន់ អាចមើលឃើញសមុទ្រដ៏ស្រស់ស្អាត និងពលរដ្ឋរស់នៅទីក្រុងគ្មានសមុទ្រ ហើយវាយតម្លៃពីស្ថានភាពហិរញ្ញវត្ថុ, អាយុ និងឥទ្ធិពលបរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf_ABU8XIwsHsYF6n07Lqv_wP6SF2MgDNifYFmrgLXAAODVO1Wkv0NhOIyJK35eiBTbWBVbKthHmy535BMU3E8xLfu5FofLE4tG-BOEt5wlHUAELypQM1oqdw-kSnqgPoxLb9MPPFFaRl9NPGcDL36Z8p7dUFsZqYrUUnJj0axMHhp5cuShUXTVfOlP9Ty/s1920/image_2024-08-31_13-37-48.png
លទ្ធផលការស្រាវជ្រាវនេះបញ្ជាក់ថា ការសម្លឹងមើលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយបានធ្វើឱ្យសុខភាពផ្លូវចិត្តរបស់យើងល្អប្រសើរឡើង ហើយអ្នកស្រាវជ្រាវហៅថា គឺជាការមើលឃើញតំបន់ពណ៌ខៀវ ។ វាជាការពិសោធន៍ថា ការសម្លឹងមើលផ្ទៃសមុទ្រពណ៌ខៀវនឹងធ្វើឱ្យយើងមានអារម្មណ៍ល្អជាងមុន ។

លោកស្រី ម៉េលិសា វ៉ៃបឺក មកពីស្ថាប័នចិត្តវិទ្យានៅសាកលវិទ្យាល័យឌីគីត គឺជាអ្នកជំនាញម្នាក់ទៀតដែលបានស្រាវជ្រាវពីរឿងនេះ ។ លោកស្រីនិយាយថា ការសម្រាកនៅមាត់សមុទ្រនឹងជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ហើយបើតាមវិទ្យាសាស្ត្រលើកឡើងថា មនុស្សមានសេចក្តីសុខបំផុតស្មើនឹង៨០% ប៉ុន្តែដោយសារកត្តាបរិយាកាសនឹងធ្វើឱ្យភាគរយនេះកើនឡើង ឬធ្លាក់ចុះ ប៉ុន្តែវាគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpzwpjAAFiN3xKALifpaA3cqbVmJ17oS9OKot1JvUqi6rXqw19NIwth3YJ7ytiecqleyQSfwBfD9U5WqIRFbLh1HVUsb2wPY83btjXlkAboKHMFs8iiHVGCxIQaFq_WoZvY2qlStZoVbOTmqz2mEQp2Rf-WMS5aXnHOMHB7Q419XOHdAoiUQFtHGGlH1_J/s1000/image_2024-08-31_13-37-58.png

លោកស្រីបន្តថា បើទោះជាការទៅលេងសមុទ្របានប៉ះពាល់ដល់អារម្មណ៍បណ្តោះអាសន្នក្តី ប៉ុន្តែវាអាចធ្វើឱ្យអ្វីម្យ៉ាងកើតឡើង ដូចជា ៖ ការមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ហើយវានឹងជួយបង្កើនសេចក្តីសុខ ។ យើងអាចសាកល្បងគិតពីតំបន់ទេសចរណ៍ណាមួយដែលខ្លួនចូលចិត្ត គឺឆ្នេរសមុទ្រ ដែលយើងអាចសម្លឹងមើលបានឆ្ងាយបំផុតរហូតដល់ជើងមេឃ គឺវានឹងធ្វើឱ្យខួរក្បាលយើងដំណើរការបានល្អ និងជួយឱ្យយើងមានគំនិតច្នៃប្រឌិតទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh_MlEUeUbOLRusxHyYBa3nHNNcrUPsIwJMSMvwOI2UDk6bstvUK3S8jFfSC-FBM2HoMhlYBs9oElRJJHkOzS7eykncKG6cOP3JjKZN2BvC7-TGp6P7fhKBJKaAMZAO4pzd7TLv2yVfoKYnmuQ1qIMK_W7gdFHO9RQZvQ7XCY9spojGVQxrhRk49nYoGbx/s1280/image_2024-08-31_13-38-04.png

សរុបមក ការអង្គុយមើលផ្ទៃសមុទ្រស្រូបខ្យល់អាកាសបរិសុទ្ធនឹងជួយកាត់បន្ថយភាពតានតឹនផ្លូវចិត្ត និងផ្លាស់ប្តូរការគិតរបស់យើង ។ ប៉ុន្តែបើយើងទៅដើរលេងក្នុងព្រៃ ដែលពោរពេញទៅដោយពណ៌បៃតង តើវានឹងផ្តល់ផលល្អដែរឬទេ? ចម្លើយ គឺការទៅលេងព្រៃក៏ផ្តល់ផលល្អដល់ខួរក្បាលដែរ ប៉ុន្តែពុំស្មើការទៅលេងសមុទ្រទេ បើទោះព្រៃមានពណ៌បៃតងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJceJI8qA_xIm_jhG26944iU-vUdacK_aJe5nIUdYPrSfjqDVRoY3PQbY2IKacLX9xsqlwt-PXMn9964ygu7zqG5O4zwQpk2W6iRmFyPdS1W_HDfN-7AvICXYRXTJvMOK5TSvQeFQO33xjxJkQfxmj6pjE019LzfDMOdUmR5gv9OGuFf3uoAoi093ZUQEG/s1200/image_2024-08-31_13-38-18.png

ទោះយ៉ាងណា វាអាស្រ័យលើមនុស្សម្នាក់ៗថា តើពួកគេចូលចិត្តទៅលេងសមុទ្រ, ព្រៃ, ទឹកជ្រោះ ឬតំបន់ភ្នំ? ពីព្រោះមានតែយើងទេដែលដឹងថា តើការទៅលេងកន្លែងណាមួយល្អជាងគេ និងអាចជួយដល់ខួរក្បាលខ្លាំងបំផុត ៕

ផ្ទុះការរិះគ.ន់ ពីមហាជនលើយុវជនឥណ្ឌាបង្ហោះវីដេអូខ្ពើ.ម អាហារថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ផ្ទុះការរិះគ.ន់ យ៉ាងខ្លាំងក្លាពីសំណាក់មហាជនលើយុវជនឥណ្ឌាម្នាក់ ក្រោយពីបង្ហោះវីដេអូបង្ហាញការខ្ពើ.ម អាហារថៃក្នុងបណ្តាញសង្គម ។ អ្នកប្រើប្រាស់បណ្តាញសង្គមថៃភាគច្រើននិយាយថា អាហារឥណ្ឌាគ្មានអនាម័យបំផុត ហេតុអ្វីមករិះគ.ន់ អាហារថៃទៅវិញ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi49p0lQDUIey1qgsTbrffFv_sI2asOQWW-Kp68yOhzQgA7wTXTnIbsGWljjVttNcqWQ1NQ2uYMwCMIB1PaxpIzTQsh8GirweUL0DfEKguLbVHvugCDwbBcJdFH8dnemg7Yz6VApHBfihblN0e5EtpajVfiWUsLAarpF9YjSIRiJmqKRYV4OYbpmWgCrajM/s1007/photo_2024-08-29_14-24-51%20(2).jpg

វាបានក្លាយជាប្រធានក្តៅគគុករវាងអ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសថៃ និងយុវជនឥណ្ឌា ក្រោយពីយុវជនរូបនេះបង្ហោះវីដេអូខ្លីមានរយៈពេលប្រមាណជាង១នាទី កាលពីថ្ងៃទី១០ ខែសីហា កន្លងមក ។ ក្នុងវីដេអូនេះ យុវជនឥណ្ឌាបានបង្ហោះអាហារថៃ និងចិន ប៉ុន្តែបែរជាបង្ហាញអាកប្បកិរិយាខ្ពើម និងចង់ក្អួត ក្រោយពីមើលអាហារថៃរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0pxdQlELOTvfTCThsAbxslX5nTWPONW6MtXPOM_DFGtiTJHdknuXxhhViWMKrYkb1-KUuE4bPJBb33YykAoXDUm37ID41A7_7fA1eIkjIVyvrqAR58Lb-aQr9SmAqFBas-SRwnNZ21F9kIVJleZO58cR71AxA7aq3xp-MiruZSrviRYHGFiBRPJVhZFoi/s1280/photo_2024-08-29_14-24-51%20(4).jpg

យុវជនឥណ្ឌាជាម្ចាស់ហ្វេសប៊ុកផេកឈ្មោះថា «Paku Zone» ដែលមានចំនួនអ្នកតាមដានត្រឹមតែជាង២ម៉ឺននាក់ប៉ុណ្ណោះ ។ ក្រោយពីវីដេអូខាងលើបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមថៃយ៉ាងច្រើនចូលទៅបញ្ចេញមតិរិះគន់យុវជននេះ ។ ការបញ្ចេញមតិភាគច្រើនបានលើកឡើងពីអាហារឥណ្ឌាគ្មានអនាម័យបំផុត និងគ្មានប្រទេសណាកខ្វក់ដូចឥណ្ឌាទេ ។

អ្នកប្រើប្រាស់បណ្តាញសង្គមថៃម្នាក់និយាយថា ៖ «ហ៊ានធ្វើវីដេអូរិះគន់អាហារប្រទេសគេផង ហេតុអ្វីមិនមើលអាហារប្រទេសខ្លួនឯង» ។ ដូចគ្នានេះ ជនជាតិថៃម្នាក់ទៀតនិយាយថា ៖ «អាហាររបស់ឥណ្ឌាយ៉ាប់ជាងនេះទៅទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEpTdTDMrSkZWz59xgNA4d3NOdGdzt9ZlsA-jUfWKnmv97naonXcwp3e_9FSQwamYbXt7zZhM-aHTMpeo0rfvp5iMinl_OC0nyyjdlhCY9OMhK0x4SigYSAIiajgvOmjyYI6xx6cmsIQPo_SzyWDs6TISrQgMLuNxqQYtD3cl6gSZ8BQ2gAI22BrvmtX3j/s1024/photo_2024-08-29_14-24-51.jpg

ជនជាតិថៃផ្សេងទៀតនិយាយថា ៖ «អាហារឥណ្ឌាគួរឱ្យចង់បរិភោគចង់ស្លាប់ ហើយវិធីចម្អិនវិញក៏ស្មោគគ្រោក និងមានក្លិនខ្លាំង ។ មុននឹងមើលងាយអាហារអ្នកដទៃ តើអាហាររបស់ខ្លួនឆ្ងាញ់កម្រិតណាទៅ…» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «អាហារឥណ្ឌាកខ្វក់បំផុតនៅលើពិភពលោក» ។ រីឯជនជាតិថៃម្នាក់ទៀតថា ៖ «អ្នកគ្មានសិទ្ធិមើលងាយអាហារអ្នកដទៃទេ ខណៈអាហាររបស់ខ្លួនគ្មានអនាម័យបំផុត ។ តើធ្លាប់មើលវីដេអូធ្វើម្ហូបឥណ្ឌាក្នុងបណ្តាញសង្គមដែរឬទេ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7Px44yWBJwSI7qsQj8UOy5eaVkF_ir9vkuvr0zYU4QaOMQ95SGu_UicTS9ii4YEpG2tH1GNsy24WU578IKi5ZaozDqQiNNNnpK_G8sb-TO3u2dbmibjaJWwciwPVrzIaDtZF2WfAJ0NpH6fDDS1W8GMuRqXrOkcuts5Emr6Z9dccKHWXwLaAAZRTxx4r/s860/photo_2024-08-29_14-24-51%20(3).jpg

គួរបញ្ជាក់ថា កន្លងមក ក៏មានជនជាតិឥណ្ឌាធ្លាប់រិះគន់អាហារថៃដែរ គឺបុរសឥណ្ឌាម្នាក់បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមរិះគន់ស៊ុតចៀនថៃថា ពុំគួរឱ្យបរិភោគ និងមានខ្លាញ់ច្រើនពេក ។ បុរសឥណ្ឌារូបនេះថែមទាំងបានយកដៃច្របាច់ស៊ុតចៀនថៃ ដូចច្របាច់ខ្ទះដូងទៀតផង ហើយធ្វើឱ្យមហាជនថៃមិនពេញចិត្តម្តងហើយ ៕

 

 

 

ស្ថាបនិក Telegram ទទួលស្គាល់ថាជាឪពុកក្មេងរហូតដល់ជាង១០០នាក់

0

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មុនពេលចាប់ខ្លួន លោក Pavel Durov មហាសេដ្ឋីវ័យក្មេងអាយុ៣៩ឆ្នាំ និងជាស្ថាបនិក Telegram កម្មវិធីផ្ញើសារដ៏ពេញនិយមនិយាយថា លោកបានធ្វើជាឪពុករបស់ក្មេងនៅទូទាំងពិភពលោក រហូតដល់ជាង១០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVOtM1dqkwvPKeQhaKupFvbBpR-8F6OomBtP2BZ_Z2CeJ1pKTVKn-WGo3jKQgiIhTS_mTlcC9T-O-vxPilK8gxxRtb8RqW8CnTNpAS3fMzwhku1S9am5CuNDcpcBZuVXf0fKNnfEfUoQD6QawO9JeIscOZhzlfE1RWFA201AX4Oge6-w9JPhZDEdOFnRsA/s1280/image_2024-08-31_13-22-35.png

លោក Pavel Durov បានល្បីល្បាញពាសពេញពិភពលោក ក្រោយពីត្រូវបានចាប់ខ្លួននៅប្រទេសបារាំង កាលពីថ្ងៃទី២៤ ខែសីហា កន្លងមក ពាក់ព័ន្ធនឹងករណីឆបោក និងបណ្តោយឱ្យក្រុមឧក្រិដ្ឋជនយក Telegram ប្រើប្រាស់ជាប្រយោជន៍ ។

មុនការចាប់ខ្លួន លោក Pavel Durov បានសរសេរនៅក្នុង Telegram ថា លោកជាឪពុករបស់ក្មេងជាង១០០នាក់ ដែលរស់នៅប្រទេសចំនួន១២ លើពិភពលោក ។ រយៈពេលជាង១៥ឆ្នាំកន្លងមកនេះ លោកពុំធ្លាប់រៀបការជាមួយនារីណាម្នាក់ឡើយ ហើយលោកចូលចិត្តរស់នៅម្នាក់ឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIjYPoHVoj0ieAlr90Xs3zAtXWAUxjnChyphenhyphenNsfTcFEwSUuYHjqG6G8ghpVGQIRmJbEGcym5CDrO_mq2eZX1bCs6QXh_4GzptDc9U-SSnjCDIRbglJcR4XISp_SeMgrv_NNI5rb8VaOCh0Dhf9HxFY1ayS90_hA5O6bAnOcHwtJDEJLBbVXtxFYbpwSHmUYJ/s720/image_2024-08-31_13-22-46.png

លោកបន្តថា ដំណើរជីវិតរបស់លោកក្លាយជាឪពុកក្មេងដ៏ច្រើនបែបនេះ គឺចាប់ផ្តើមកាលពី១៥ឆ្នាំមុន ។ មិត្តភក្តិជិតស្និទ្ធរបស់លោកពិបាកមានកូន និងសូមឱ្យលោកជួយបរិច្ចាគមេជីវិតឱ្យនាង ពេលនោះ គ្រូពេទ្យនៅគ្លីនិកមួយកន្លែងប្រាប់ថា អ្នកបរិច្ចាគមេជីវិតឈ្មោលដែលអាចផ្តល់កំណើតដល់ទារកកំពុងតែខ្វះខាត ។ ហេតុនេះ ទើបលោកសម្រេចចិត្តជួយមិត្តភក្តិ ហើយការបរិច្ចាគរបស់លោកអាចជួយប្តី-ប្រពន្ធ ដែលពិបាកមានកូននៅទូទាំងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5OVvTALPPIXnkI80mTf_XYgIo7WUL4IJDNChWd2wB1RKrgPj2lMj8RZ-3iNkASzL3cEWQFGsVjZCvLDSxksN943kVXtf8eTGyxmWgdz-3eBQNF-oQx-5IsLu8YcblFUFSJ3-1vrMNBOLLIsJyULXlG8fWpHhoB6MJ9J5TU7l39McHrmIvGykxeYl-GnAj/s1200/image_2024-08-31_13-22-56.png

លោកនិយាយទាំងអស់សំណើចថា ស្តាប់មើលទៅ ដូចជាឆ្កួតបំផុត ប៉ុន្តែខ្ញុំបានចុះឈ្មោះផ្តល់ជំនួយមេជីវិតឈ្មោលរហូតដល់បច្ចុប្បន្ន ។ គេផ្តល់ដំណឹងមកខ្ញុំថា ការបរិច្ចាគរបស់ខ្ញុំបានជួយប្តី-ប្រពន្ធរហូតដល់១០០គូឯណោះនៅប្រទេសចំនួន១២ ។ ក្រៅពីនេះ គ្លីនិកផ្នែកចិញ្ចឹមទារកក្នុងកែវ និយាយថា កំពុងក្លាសេមេជីវិតរបស់លោក ដើម្បីផ្តល់ឱ្យគ្រួសារណាពិបាកមានកូន ។

បច្ចុប្បន្ន លោកមានគម្រោងបង្ហាញព័ត៌មាន DNA របស់ខ្លួនជាសាធារណៈ ដើម្បីជួយឱ្យកូនៗជាប់សាច់ឈាមលោកងាយស្រួលស្វែងរកគ្នា ពីព្រោះតាមធម្មតា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបរិច្ចាគមេជីវិត និងអ្នកទទួល គឺពុំបង្ហាញជាសាធារណៈទេ ។ លោកដឹងថា ការបរិច្ចាគបែបនេះប្រថុយប្រថាន ប៉ុន្តែលោកមិនសោកស្តាយចំពោះការបរិច្ចាគកន្លងមកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5VhDoTMkEXmHqOm9O5F8v2Yg1kB2rg2hxHP1Kp-PzWGm2JNaXi9qS3aqYKnD8geytLG_ei2nF-mYUhOaIWf9bCinENkdukoYg7ISmLPU1jl9uwXzbzjbFeT1J0TnDzD8QDrR78wEBcp1S8vfJm2BBigkFqnpdhsVEgxq51gK3asXI49MNna_wtW0Bw73x/s768/image_2024-08-31_13-23-29.png

ការចាប់ខ្លួនលោក Pavel Durov គឺបណ្តាលមកពី Telegram ដែលលោកជាអ្នកបង្កើតឡើង ដោយលោកទទួលការចោទប្រកាន់ថា ពាក់ព័ន្ធនឹងករណីទាក់ទាញក្រុមឧក្រិដ្ឋជនមកប្រើប្រាស់ Telegram រហូតមានការរិះគន់ពេញពិភពលោក ។ ក្រៅពីនេះ គេចោទប្រកាន់ថា លោកបង្កើត Telegram សម្រាប់ជាកន្លែងលាក់ខ្លួនរបស់ពួកឧក្រិដ្ឋជន, ជួញដូរថ្នាំញៀន, ជួញដូរមនុស្ស និងផ្សព្វផ្សាយព័ត៌មានពុំសមរម្យប៉ះពាល់កុមារ ៕

ប្រេស៊ីលនឹងបិទការប្រើប្រាស់បណ្តាញសង្គម X របស់លោក Elon Musk

0

ប្រទេសប្រេស៊ីល ៖ ប្រទេសប្រេស៊ីលចាប់ផ្តើមបិទការប្រើប្រាស់បណ្តាញសង្គម X របស់ពលរដ្ឋ ក្រោយពីលោក Elon Musk ពុំព្រមបិទបញ្ជីអ្នកប្រើប្រាស់ដែលផ្សព្វផ្សាយព័ត៌មានមិនពិត តាមដីការបស់តុលាការប្រេស៊ីល រហូតដល់មានបញ្ហាជាមួយចៅក្រមតុលាការកំពូល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_XdQa0Im__-MBNNTdaAcwF1Ub3275OnJ6zAYW4Gjy3h52FX3Jyu5Gz5aNupxekdF5P0O4QDY-ham039N1lqGsVgz3nrfpxp9H70Az9jNsZq2gfc9Jfz_hRDgVcvOVnS_1BaoIC5n50LPouYOFoXO6WsdWmlYgM_IIcx1blPj6RWpeSb5yRnIl0bZnryfL/s1200/image_2024-08-31_13-18-01.png

រដ្ឋាភិបាលប្រេស៊ីលនឹងបិទការប្រើប្រាស់បណ្តាញសង្គម X (ឬ Twitter) របស់ពលរដ្ឋជាង២០០លាននាក់នៅទូទាំងប្រទេស ក្រោយពីម្ចាស់បណ្តាញសង្គមនេះ គឺលោក Elon Musk ពុំអនុវត្តតាមដីការបស់តុលាការប្រេស៊ីល ។ តុលាការបានចេញដីកាឱ្យលោកបិទបញ្ជីអ្នកប្រើប្រាស់មួយចំនួន ដោយសារពួកគេផ្សព្វផ្សាយខ្លឹមសារខុសច្បាប់ប្រេស៊ីល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgirgdXSmvftA2QnNxcGj-1D_o6UAlDY48D5MCdSiJre0LFgyvzv-OmLoLN7aTSn9ryE_ti4PBykrmM2pDaDMxU2s4Y0cTVDQ8hyphenhyphenDPHkEaiseod9ojdWFI5lPedm7NHLRYTHqiPY_pSSckLf9NXudz_s9z9CxqRYTGVA3SViWvWxTKKDO-iTKTnxmzMTUiS/s700/image_2024-08-31_13-17-53.png

កាលពីថ្ងៃទី៣០ ខែសីហា លោក Alexandre de Moraes តុលាការកំពូលប្រេស៊ីលបានចេញដីកាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធើរណេតទាំងអស់បិទការប្រើប្រាស់បណ្តាញសង្គម X នៅទូទាំងប្រទេស ដោយសារលោក Elon Musk គ្មានភ្នាក់ងារតំណាងស្របច្បាប់នៅប្រេស៊ីលតាមពេលកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCTxFy6PS7lY6fabXWRb6mMELZknV8IcuQPBOMiZpwn9UnsJETE5FQ6njX5pIYAvmEGN5rVvvOTpWgC8RXbAZ8BWQgnRr91CESbiPh9NEJ3moD1P-ADrZxStV7Mlcuo1r7e4k7SmaW3EzXbBI5EZOzjkYitfwkeujGHWNObmQZNM7o-B6bP2izvJTxUxUu/s1200/image_2024-08-31_13-18-16.png

ប៉ុន្តែលោក Elon Musk យល់ឃើញថា ដីការបស់តុលាការខុសច្បាប់ ហើយលោកក៏ព្រងើយកន្តើយរហូតមក ។ វាធ្វើឱ្យលោកតុលាការគំរាមចាប់ខ្លួនលោក Elon Musk ពីករណីមិនគោរពដីកាតុលាការ រហូតដល់លោក Elon Musk បិទការិយាល័យបណ្តាញសង្គម X នៅប្រេស៊ីល ។

លោកបានសរសេរក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី៣០ ខែសីហា ថា សេរីភាពនៃការបញ្ចេញមតិ គឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែចៅក្រមប្រេស៊ីលកំពុងព្យាយាមបំផ្លាញវា ដើម្បីគោលដៅនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJCnc1SIeOYP1a-dvNT4bFOslN_REJEp5RPnXEKoW2bG3tIkzIWpE7YLJG6VttYjEr5GPB2eozp2QN5BY5fr2U8p3Reb6DcrhtMVnYJhxgMXnBU6-8UUCiZIsuBDkky4mjpxWuRb6qLiGFEydgfdHiMsLWdj_Q-mWDs-goJwHh4KR7eCqxLyvtIUOVJvvM/s1920/image_2024-08-31_13-18-26.png

នេះជាការសាកល្បងដ៏ធំបំផុតរបស់លោក Elon Musk ដែលតម្រូវឱ្យផ្លាស់ប្តូរបណ្តាញសង្គម X ឱ្យមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ។ កាលពីដើមខែសីហា ឆ្នាំ២០២៤ លោក Elon Musk ទើបតែមានបញ្ហាជាមួយសហភាពអឺរ៉ុប ករណីការគ្រប់គ្រងបណ្តាញសង្គមនេះ ៕

ជំនឿគួរឱ្យខ្លាច! ដែលចាស់ៗហាមមិនឱ្យថតរូបមានគ្នាចំនួនលេខសេស

0

តាមជំនឿចាស់បុរាណ លោកតែងហាមដាច់ខាត ក្នុងការថតរូបដែលមានលេខសេស ដូចជាការថតរូបម្នាក់ឯង ឬ៣នាក់ ឬ៥នាក់ និយាយឱ្យស្រួលស្តាប់គឺមានចំនួនជាលេខសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj1CoTn6XVad46j1yPfMmtK1HT2KFWJMnGyr_dGhrgBofFewso-jGXE9jN3ZYlWUf3Ezt7BqTjaezpb86mR_4fYMigsIe7OXBzeiIDDHYAyDdnt8ds0m_T_nlD9xK6vHtFu1gNzkw7O_PJS9968T2dL-AcozG6envYKfULYoiH402dj7ijSu6gW0CsGNEE/s560/image_2024-08-31_11-37-33.png

ការថតរូបជុំដែលមានចំនួនសេស និងធ្វើឱ្យម្នាក់ក្នុងចំណោមនោះនឹងជួបបញ្ហាមិនល្អ ឬក៏ពេលថតនោះនឹងមានវិញ្ញាណមិនល្អមកបង្គ្រប់ដើម្បីឱ្យម្នាក់ក្នុងចំណោមនោះមានគូរដូចអ្នកដ៏ទៃ។

ចាស់ៗលោកមានតំណមណាស់ចំពោះចំនួនសេស ជាក់ស្តែងដូជជាការធ្វើពិធីណាមួយលោកមិនដែលជ្រើសរើសយកថ្ងៃសេសទេ ព្រោះខា្លចមានបិសាចចង្រៃផ្សេងៗតាមជ្រៀតជ្រែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVLHAzjSacN9iuQJc4mvWGbM3D78dWk4Znbpl7bsOF6zi1ig0k9hwykd4XvSTAPAvWTgeyVVl2ua3y7FolDvbeOeNy75Ku8h91tQf14bdn6KPwxBcqXlxMvx10AXnuhSmzhyphenhyphenCi1YFeafRN_Dr6F1IQwz_1DOpb5IGwaQLyYXnctu6vLQ5L49wQxNGm8lBY/s1600/image_2024-08-31_11-35-51.png

ជំនឿនេះ មិនដឹងថាបានកើតមានក្នុងសង្គមខ្មែរតាំងសម័យណាមកនោះឡើយ ដោយគ្រាន់តែជាការហាមប្រាមតៗគ្នាពីចាស់ៗពីដើមប៉ុណ្ណោះ៕

 

ស្ទឹងត្រែងគ្រោងលើកផ្លាកប៉ាណូធំៗទូទាំងខេត្ត បង្ហាញនូវការគោរពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ!

0

ថ្មីៗនេះ នៅលើបណ្តាញសង្គម មហាជនជាច្រើនហាក់សម្តែងនូវការគាំទ្រជាខ្លាំងចំពោះការដាក់បង្ហោះរបស់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ដែលគ្រោងនឹងរៀបចំលើកផ្លាកប៉ាណូធំៗ នៅតាមដងផ្លូវធ្វើដំណើរ ដើម្បីជាការលើកស្ទួយនិងសម្តែងនូវការគោរពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG1p-7UA_h7QREntIPhLeYnAqCDhHDQVnIg2d6RRhHqJin7OA3qcq41UKhOH3S8zqoRrjOXlCl204zKFqWLEV0LD_rbbKMbsEpWU7SXPe8j1CcH0wsASjeqaXY_xaj-xQoCvtgWnAyFnljopB6tAKn6BV-VNnfZbobTTzTUxkfUKrm4fCUC7KixLp4Zlv4/s2048/457478318_510136611595538_6457662990396255286_n.jpg

យោងតាមគេហទំព័រផ្លូវការរបស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានធ្វើការដាក់បង្ហោះរូបថតប្រមាណនឹង ៦ សន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«រួមគ្នាដើម្បីខេត្តស្ទឹងត្រែង ខ្ញុំគ្រោងនឹងរៀបចំបែបនេះ ពីផ្លូវចូលមកខេត្តយើង និងក្នុងក្រុងស្ទឹងត្រែង តើបងប្អូនយល់យ៉ាងណាដែរ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLo3JFPYVM3fN7S_y55YjxSM5mNEfCKbjYSPCd5bE-waEggSLkt6FW3lI-dPipDsXGliLOTE9YwlWPeIiWqoG_iyZ2uP_ZETdbFPbeC6x1dlhZGr-6vVJ2GbPII55KFCnj9Wmj9eE8PdpSzsukFdOSAhAAQXUPC4zB2O43BicH3fjjSxH3GuFjc35XdAT-/s2048/457486062_510136871595512_5873511711117883080_n.jpg

អ្វីដែលកាន់តែគួរជាទីចាប់អារម្មណ៍ខ្លាំងបំផុតនោះ ការរចនាផ្ទាំងផ្លាកប៉ាណូធំ ដោយមានដាក់តាំងបង្ហាញព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ស្ថិតនៅលើទីទួលខ្ពស់ ដែលប្រៀបបានជាការគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរគ្រប់ៗរូប ទៅកាន់ព្រះអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtSnpfLY0GOmaDL46LydrMxT4h-V6j6n_a26wG-rVDtevQY4HnikngX61JqkQ4hMzA0VeO6nTfOk1scSgobmNBl00Pzyexqdwu7rCI0Kyx84EoGxNI1atgAzCxZFEiMKH7TcuRQRV3oRgYDx_kcq77MX1F1INUUYW0oLXWhTpm3CC0J0mt_o_ja67Ccuhj/s2048/457503322_510136714928861_4482962881184179031_n.jpg

ការរចនាផ្លាកប៉ាណូមួយផ្ទាំងទៀត ដែលមានដាក់រូបព្រះពុទ្ធអង្គ ទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន ដែលឆ្លុះបញ្ចាំងថា កម្ពុជាជាប្រទេសដែលប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2gaoK-rVU3tG2PgGDFXA3mjdMxu3zTehAvfV21PE_Vo17cC-blFevXzDWDGPX1V3lSSSLwEOfA3affnFh2qXH5LHqqpaejrbcAioxlxmiZwtCp_1GCrmo9mm-_E6lORQJqbyIDNgeBE7Dw9k_mqT_gckf07BHObOU0y6hRISaVh8Pz280XUDo80OTNdyE/s2048/457560468_510136818262184_8090581115791894731_n.jpg

បន្ថែមពីនេះ ក៏នូវមានផ្ទាំងផ្លាកប៉ាណូផ្សេងៗទៀតដែលគ្រោងនឹងដាក់តាំងបង្ហាញអំពីសក្តានុពលទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។ ស្ទឹងត្រែងដែលជាខេត្តភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសឡាវ ជាខេត្តដែលទន្លេមេគង្គហូរកាត់ ដែលគ្របដណ្តប់ដោយព្រៃឈើ និងធនធានជលផលយ៉ាងសម្បូរបែប។ បន្ថែមពីនេះ ខេត្តមួយនេះប្រមូលផ្តុំទៅដោយរមនីយដ្ឋានប្រវត្តិសាស្រ្ត ទេសចរធម្មជាតិ ទឹកជ្រោះរាប់រយកន្លែង។ ដូច្នេះ ការលើកផ្លាំងប៉ាណូធំៗគឺជាការឲ្យប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរបានឈ្វេងយល់ខ្លះៗអំពីខេត្តដ៏មានសក្តានុពលមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh2qjocQeNcLNY4XaYG5mq-NGgXmWV8gqbiymLXshmTc8L1V6zAQcAtCGDN22c92FB-mKaraP1QxAmWI8VuVT-rfsWMVYAwQVujgYId3LYLNon-DTJsGCopOeQ_hlQz37WVnNJqB6pqBPYOzsWfGvfy1igz72MdI5SS2UCEXGPqh-gvV93O5HkV0qdlC3a/s2048/457609988_510136771595522_3631145551406721704_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ ខេត្តជាច្រើននៃប្រទេសកម្ពុជាបានធ្វើការរុះរើផ្លាកប៉ាណូដែលផ្សព្វផ្សាយពីគ្រឿងស្រវឹងជាបន្តបន្ទាប់ ហើយជំនួសមកវិញដោយផ្លាកប៉ាណូដែលលើកស្ទួយពីសក្តានុពលនៃខេត្តពួកគេរៀងៗខ្លួន តួយ៉ាងដូចជាខេត្តសៀមរាប បាត់ដំបង ប៉ៃលិនជាដើមផងដែរ៕

ថ្វីបើលុយក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជា តែអាកាសយានដ្ឋានថ្មី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រទេសផ្សេង

0

បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សាងសង់រួចរាល់បាន៨២ភាគរយហើយ ដោយស្ថិតលើផ្ទៃដីទំហំប្រមាណ ២៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងនៅក្នុងស្រុកបាទី ខេត្តតាកែវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXnh1Ud0_uFJgx2Hg_mXSY_tW_2tzzg-9ccdY6yXe-BRQyV8vqf0WA_Wb3qZQ5RlHMk2fp-Ez17aV3VKe_FaqbRkZB_Vh25-JHFNAzKPEemwoRbYQvHlaEDMOyUvtkESdaFuY0-ajnsCsb6ObVYqNRd9AOngoBLz36IPCIi7d7wYeOoE_y6P3kXNuI7xbi/s1169/image_2024-08-31_09-10-59.png
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតក្រោមការវិនិយោគប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនOCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSseZhw2QL7N3z85bLOjKGiClB0N1hHDQQleFoWGkP9fAa1Qljwhzz8FCXWyJemid_S5a-c6o4LmcZhf8amP1oUnFWO3ROnOnxFIZjOjUaWAYejxegQZLqn0us2thy5G2wYiLK8niwHqFYTsSG4Wb0bQR6u-qI_ZcXrmVSTt_eDOQS9Pg4hpU3UMlO6veK/s1325/image_2024-08-31_09-11-05.png

ថ្វីបើថវិការទាំងនេះជារបស់ក្រុមហ៊ុន OCIC កម្ពុជា និងចិនក្តី ក៏ប៉ុន្តែសម្រាប់សិទ្ធគ្រប់គ្រងព្រលានយន្តហោះនេះ បានទៅលើក្រុមហ៊ុន VINCI របស់បារាំង នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibofwVoQ0un8i-5V-FqalEjHQTJe0V3bMabonTKGVHzuhSZueRPn2-Zpm9AeBh2u1uWQ8dOWaWs31Z2QFeieUeS1nZT_lcElkYdgCN9MUDiaZjHuIUne_XGomsJiKCSaSpfFBJAV9vTBbaRB_73ObyKe1Dx1vCzEmB1p568GW_UZhFHKjjCFAPm5G0u9Xj/s1600/image_2024-08-31_09-11-10.png

បើតាម អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា បានលើកឡើងថា៖” ការសម្រេចប្រគល់សិទ្ធិឱ្យ VINCI គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិថ្មី តេជោក្រុងតាខ្មៅ ដោយផែ្អកលើការអនុវត្តការងារជាក់ស្តែងកន្លងមក ក្រោមកិច្ចសន្យារវាងក្រុមហ៊ុន VINCI និងរដ្ឋាភិបាលកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBEan10zd8evJakJ4fdfWhsSHH1f149kWJMVwfi7U4MgXEMtL2c5FNM6Z0okH4HVjAjN2RwW_Ud7kIaAKaJWZGu2KJsVuGwCTTcvD0EGBxLBvLECE2c4lpbr8y7Bo0E_WfXoJBBq-uuVqrFNwVNTFaH3lHOsNDQzm7o948Zx-WGQqPQXu0eK7JLPVe2m3N/s1600/image_2024-08-31_09-11-15.png

ក្រុមហ៊ុន VINCI INCI គឺជាក្រុមហ៊ុនបារាំងដ៏ធំមួយដែលបានគ្រប់គ្រងដំណើរការព្រលានយន្តហោះនៅកម្ពុជាជាង ២ទសវត្សរ៍មកហើយ ដែលបច្ចុប្បន្នក៏កំពុងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរ៕