វណ្ណដា បានទម្លាក់បទថ្មីរបស់ខ្លួនជាប្រភេទបទមនោសញ្ចេតនាស្នេហាបែកបាក់ ខណៈលោកបានបង្ហោះរូប Emoji sad ធ្វើឱ្យហ្វេនៗព្រួយបារម្ភពីទំនាក់ទំនងស្នេហារបស់លោកនិងស្រីស្អាត ឡូរីន។ ទោះយ៉ាងណាទន្ទឹមនឹងការព្រួយបារម្ភ ហ្វេនៗបានសង្កេតឃើញថាអ្នកទាំងពីរបានបណ្តើរគ្នាយ៉ាងត្រសងតែពីរនាក់មុននឹងទម្លាក់បទថ្មីហាក់ពុំមានបញ្ហាអ្វីជាមួយគ្នាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEDLPT0zWBUezV6-1rMQuh5nn1YHYVx6CoV2drVeL4t-RTptSYJu55WsAhOhcoGdfS3lRagQp7QYqIN_IixVVqh3LJb5vPLQKLAOS1RGiTq97vZC3_WYz6umwznF9jIg8vEGuhmJWCZcxGBce0zB3PsWcXOUiayF1wDU2jCnyTgANchF2-GQc1tBdu_S7Q/s1799/image_2024-10-21_14-44-35.png

កាលពីល្ងាចថ្ងៃទី២០ តុលា វណ្ណដា បានចេញបទ «Nobody But Us» ស្របនឹងអាកាសធាតុភ្លៀងធ្លាក់និងជាប្រភេទបទមនោសញ្ចេតនាទាក់ទងនិងបញ្ហាមិនចុះសម្រុងលើជីវិតគូ។ មែនទែនទៅ វណ្ណដា ខកខានចេញបទប្រភេទនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ជាមួយនឹងកាដូថ្មី វណ្ណដា ក៏បង្ហើបត្រៀមទម្លាក់អាល់ប៊ុមថ្មីទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf0TlqGkQlAF8DKI_208UBl6GJ-YIRMdcTN3ueSX6qBEUTjdLePuK_iMtHsaYfTzSyQg-GqNAR_ssrsEzRZ03Jguc8iTKQEtVdFyYnBjNc9rmXqK3FA8sto6cFe-jiJ59qDV1YmqbdV57lvji7x2twTzjsxY22C2UGkfsdGH93F__yPu2OKJf01B4Ayw8s/s2048/image_2024-10-21_14-44-37%20(2).png

យ៉ាងណាមិញ ទន្ទឹមនឹងទម្លាក់បទថ្មី ១ម៉ោងក្រោយ ស្រាប់តែគណនី Mann Vannda បានបង្ហោះ Emoji កំសត់មួយជាហេតុធ្វើឱ្យអ្នកគាំទ្រជីកសួរលោកនិងបង្ហាញពីការព្រួយបារម្ភខ្លាចតារាចម្រៀងរូបនេះមានភាពរង្គោះរង្គើទំនាក់ទំនងជាមួយនឹងគូស្នេហ៍ ស្រីស្អាត ឡូរីន។ នៅពេល វណ្ណដា ចេញបទថ្មីម្តងៗគេសង្កេតឃើញថា ឡូរីន បានបង្ហាញការគាំទ្រដល់គូស្នេហ៍ប៉ុន្តែបទ «Nobody But Us» ឡូរីន មិនទាន់បានស៊ែរនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5wV4V05YP12QMdkDefKvbUuCAeyIw55JSe-BQHWx1b6Y5Z72wR8ddST5ORoVMIZEfIQtuW_dy95LrjDvGm6KCu4pa6qhpDBm28IXDB0EH7r-rghCS9M-tGgmzdU7KOpFCPYGHgF4d93OJpFcobE2bbIIpg-r00Yx4LXvPk79MZBPmMizfzJE2znBER-z/s1800/image_2024-10-21_14-44-36.png

ទោះយ៉ាងណា ដ្បិតតែមានសកម្មភាពសេដពី វណ្ណដា ក្តីប៉ុន្តែអ្នកមួយចំនួនគិតថាគ្រាន់តែជាការសេដក្នុងបទចម្រៀងប៉ុណ្ណោះ ព្រោះមុនទម្លាក់បទថ្មីនេះមួយថ្ងៃមានវីដេអូចែករំលែកនៅលើទិកតុកឃើញអ្នកទាំងពីរដើរបណ្តើរគ្នាធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuQwxW3BaF2Vj-d1Y-SuUVWHTbbB5XfRRP09r8eL4FuGqSRM1apgJTe0N8E1hhTpj2QRhaSDQE7-gi8ylE9cY5YROPzrI6jPt6lFORL5cxfCGsdgkLMAmEPKj1TcN3T0uM1zkkmxlwhW-DHYxbIAnXRdv8XM42BX5a4X0f_a8ZoP8ODj9NFk_Z2oQVATlf/s2048/image_2024-10-21_14-44-37.png

តាមរយៈវីដេអូខ្លីដែលបានចែកចាយលើបណ្តាញសង្គមគេបានឃើញ វណ្ណដា និង ឡូរីន បណ្តើរគ្នាតែពីរនាក់។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ជាងនេះគឺ វណ្ណដា មិនសូវជាមាត់កនោះទេប៉ុន្តែបង្ហាញទង្វើតែម្តងគឺបង្ហាញពីការមើលថែយកចិត្តទុកដាក់ការពារ ឡូរីន ជាគូស្នេហ៍៕