យើងដឹងហើយថាផែនដី វិលជុំវិញព្រះអាទិត្យ មានរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ ជាមួយនឹងពន្លឺព្រះអាទិត្យប្រហែល ១២ ម៉ោង ហើយម៉ោងដែលនៅសល់នោះគឺជាពេលយប់។ ប៉ុន្តែតើអ្នកដឹងទេថា ប្រទេសទាំង ៦ ខាងក្រោមនេះគឺគ្មានពេលយប់រហូតដល់ទៅជាង ៧០ ថ្ងៃឯណោះ។ ដូច្នេះហើយ តើអំឡុងពេលនោះភាវៈមានជីវិតនឹងរស់នៅបែបណាប្រសិនបើគ្មានពេលយប់បែបនេះ?
១.ប្រទេសន័រវេស (Norway)៖ ន័រវេស គឺជាប្រទេសដែលស្ថិតក្នុងរង្វង់តំបន់អាក់ទិក ត្រូវបានគេស្គាល់ថា ជាដែនដីព្រះអាទិត្យនៅកណ្តាលអធ្រាត។ បាតុភូតនេះកើតឡើងដល់ទៅ ៦ តំបន់នៅក្នុងប្រទេសន័រវ៉េស ដែលធ្វើឱ្យប្រទេសនេះគ្មានពេលយប់ដល់ទៅ ៧៦ ថ្ងៃ ពោលគឺចន្លោះពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ២២ ខែសីហា។ អ្នកវិទ្យាសាស្ត្តបានពន្យល់ថា “បាតុភូតនេះកើតឡើងដោយសារតែ ផែនដីបានបង្វិលតាមអ័ក្សលំអៀងនឹងព្រះអាទិត្យ នៅក្នុងអំឡុងរដូវក្តៅនៃប៉ូលខាងជើង។ ហេតុនេះហើយ អស់រយៈពេលជាច្រើនសប្តាហ៍ ព្រះអាទិត្យមិនដែលលិចពីលើរង្វង់អាកទិកនោះទេ”។
២.ប្រទេសកាណាដា (Canada)៖ នៅក្នុងប្រទេសកាណាដាមានតំបន់មួយឈ្មោះថា NUNAVUT ដែលតំបន់នេះក៏ស្ថិតក្នុងជួរអ័ក្សអាកទិច ២ ដឺក្រេផងដែរ។ ក្នុងអំឡុងពេល ២ ខែមាន ៧ ថ្ងៃដែលមានពន្លឺព្រះអាទិត្យរហូត គ្មានពេលយប់នោះទេ ប៉ុន្តែបើខែរងារវិញគឺងងឹតឈឹងរយៈពេល ៣០ ថ្ងៃជាប់ៗគ្នាតែម្តង។.png)
៣.ប្រទេសអ៊ីស្លង់ (Iceland)៖ អ៊ីស្លង់ គឺជាប្រទេសដែនកោះដ៏ធំមួយនៅអឺរ៉ុប ហើយក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាប្រទេសដែលគ្មានមូស។ ក្នុងអំឡុងពេលរដូវក្តៅចាប់ពីខែមេសា ដល់ខែមិថុនា នៅទីនោះគឺគ្មានពេលយប់នោះទេ ដោយអ្នកអាចមើលឃើញពន្លឺព្រះអាទិត្យបានយ៉ាងច្បាស់ជារៀងរាល់ថ្ងៃ។ 
៤.តំបន់ BARROW រដ្ឋអាឡាស់ស្កា៖ តំបន់ BARROW រដ្ឋអាឡាស់ស្កានេះស្ថិតនៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលនៅតំបន់នោះពិតជាចម្លែកខ្លាំងណាស់ ព្រោះចាប់ពីចុងខែឧសភា ដល់ចុងខែកក្កដា ព្រះអាទិត្យនឹងមិនរះនោះទេ តែក្រោយមកនៅដើមខែវិច្ឆិកា ព្រះអាទិត្យក៏ចាប់ផ្តើមរះពេញ ៣០ ថ្ងៃតែម្តង។ បាតុភូតនេះ ត្រូវបានគេហៅថា រាត្រីដំបន់ប៉ូល ដោយនៅរដូវរងារក៏វាងងឹងសូន្យឈឹងគ្មានពន្លឺថ្ងៃផងដែរ។
៥.ប្រទេសហ្វាំងឡង់ (Finland)៖ ដែនដីដែលសម្បូរទៅដោយកោះ និងបឹងរាប់ពាន់នេះ គឺគ្មានពេលយប់រយៈពេល ៧៣ ថ្ងៃក្នុងរដូវក្តៅ។ មនុស្សនៅទីនោះចូលចិត្តគេងតិចនៅរដូវក្តៅ និងគេងច្រើននៅរដូវរងារវិញ។ អ្នករស់នៅតំបន់នោះគឺពួកគេចូលចិត្តជិះស្គីទឹកកក និងលំហែកាយក្នុងផ្ទះកញ្ចក់ igloos ណាស់។.png)
៦.ប្រទេសស៊ុយអែត (Sweden)៖ ចាប់ពីដើមខែឧសភា រហូតដល់ចុងខែសីហា ប្រទេសស៊ុយអ៊ែតនឹងមើលឃើញថ្ងៃលិចនៅពាក់កណ្តាលអធ្រាត្រហើយរះមកវិញប្រហែលម៉ោង ៤ ព្រឹក។ នៅទីនោះ ព្រះអាទិត្យអាចមានវត្តមានថេររហូតដល់ ៦ ខែក្នុង ១ ឆ្នាំ។ ដូច្នេះប្រជាជនដែលរស់នៅតំបន់នោះ តែងតែចំណាយពេលវេលាភាគច្រើនទៅលើការវាយកូនហ្គោល ស្ទូចត្រី និងដំណើរផ្សងព្រេងឡើងភ្នំជាដើម៕










