Home ព័ត៌មានអន្តរជាតិ ពលរដ្ឋឥណ្ឌារាប់លាននាក់រងផលប៉ះពាល់សុខភាពដោយសារទឹកទន្លេកខ្វ.ក់ ខ្លាំង

ពលរដ្ឋឥណ្ឌារាប់លាននាក់រងផលប៉ះពាល់សុខភាពដោយសារទឹកទន្លេកខ្វ.ក់ ខ្លាំង

35
0

ប្រទេសឥណ្ឌា ៖ នៅខែតុលា ឆ្នាំ២០២៤ ពលរដ្ឋឥណ្ឌារស់នៅតាមមាត់ទន្លេម៉ាក់មុណា (Yamuna River) បានបង្ហាញការបារម្ភថា ពួកគេនឹងរងផលប៉ះពាល់សុខភាព និងអាយុជីវិតកាន់តែខ្លាំង ដោយសារទឹកទន្លេនេះមានសភាពកខ្វ.ក់ ខ្លាំង និងគ្របដណ្តប់ទៅដោយពពុះពណ៌ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDf7I_yqJN4zE2wMcXoOKmemqQHVsE6dE_uY_GGqpHrP0G8t-IO3HlKNkU4oyntTBW6Zvkj85AK5z-dZtCwbclP7cvFT5KTMw3oFPpGcaITNv49vhKfVvZiRHijTia7Q6ooMcVMppwwJQSbVFN_S7da9qaNcQty9myrHKBQmYI6T3jthJnSJxXJcy_Fwge/s1200/image_2024-10-22_11-01-56.png

បើយើងធ្វើដំណើរឆ្លងកាត់ទន្លេយ៉ាក់មុណា យើងនឹងឃើញពពុះពណ៌ស ស្រដៀងនឹងព្រិលគ្របដណ្តប់ពេញទន្លេនេះទាំងអស់ ។ វាជាទន្លេដ៏សំខាន់មួយដែលហូរឆ្លងកាត់ទីក្រុងញូវដែលី ហើយពលរដ្ឋឥណ្ឌាជឿថា វាជាទន្លេស័ក្តិសិទ្ធិ ។ ប៉ុន្តែបច្ចុប្បន្ន ទន្លេនេះបានគំរាមកំហែងដល់អាយុជីវិត និងសុខភាពពលរដ្ឋឥណ្ឌារាប់លាននាក់ដែលរស់នៅតាមមាត់ទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4L7mhs-GIdUMDv9vWB9quXeDgNb6VD4IT2MVcW3csmUQnnxxHJBCPRX2gILnmAw_TOXR_JZO1XtfiY_aHjt1gwlR-i85l5yN7N0ecPoTsS0bGnEcGNa0_v0IePU9x3fC0Ii7c_zQ3SoKP4V__f6WCFIlJrlfNThwXbrKgv2dbAFD6NK_-wk3bSlKDbCYo/s2016/image_2024-10-22_11-01-57.png

សារព័ត៌មានឥណ្ឌារាយការណ៍ថា ពពុះពណ៌ស បានគ្របដណ្តប់លើទន្លេយ៉ាក់មុណា អស់មួយរយៈហើយ ហើយវាបានកើតឡើងជាញឹកញាប់ បើទោះជាកន្លងមក ធ្លាប់មានកិច្ចប្រជុំគណៈកម្មការចាត់ការបញ្ហានេះក្តី ។ មូលហេតុធ្វើឱ្យមានពពុះពណ៌ស គ្របដណ្តប់លើទន្លេយ៉ាក់មុណា គឺបណ្តាលមកពីសារធាតុគីមីឈ្មោះហ្វតហ្វេត ចេញពីសំរាម និងហូរចូលក្នុងទឹកទន្លេ ហើយសារធាតុគីមីនេះបានធ្វើឱ្យទឹកទន្លេកាន់តែកខ្វក់ខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_LdfS7PM9Y2V9NPsPo7vjFBJdF-7EBekNqf_44wTk8KiDE4SwoLh14ptSF_8Gm-HNXIkUUCwvIhI2Odmq5oNQiC78CqZhyphenhyphenJZVpygqtXBnAs-xSZatQTOzQqRXeZ4cii3XQKyfb2yyPAhV-exYFe9rSxelimKmtToSmQZy27PvCUYMmk3wXB6rZNClecHj/s1230/image_2024-10-22_11-01-58.png

យោងតាមស្ថិតិបង្ហាញថា ទីក្រុងញូវដែលី មានបរិមាណទឹកកខ្វក់ស្មើជាង៣.៦០០លានលីត្រ ដែលនឹងប៉ះពាល់សុខភាពមនុស្ស និងបរិស្ថាននៅជុំវិញ ។ ក្នុងចំណោមបរិមាណទឹកកខ្វក់ហូរចូលទន្លេ ក្នុងនោះមានទឹកកខ្វក់តិចជាងពាក់កណ្តាលប៉ុណ្ណោះដែលបានឆ្លងកាត់ការចម្រោះ ។ ក្រៅពីនេះ មានសំរាមជាច្រើនទៀតត្រូវបានបោះចូលក្នុងទន្លេយ៉ាក់មុណា ជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihYympVY13UKP6vr_skwui8-2499kSPoGZso0E38TUfYGEsjc2yxC1XpL1R9Gzgb9zR9Tk2BgVIrGi871nYkXTPr_PTX6GmhRSo4q1PVdVhBALD5inEqXqoHcx-o_N57hi5i5m06L51G6brUcM__Dt40cIHWUM5yJTxUiYbBojKHNxvr9qKBjzlabLLk_G/s1920/image_2024-10-22_11-01-59%20(2).png

គួរបញ្ជាក់ថា យ៉ាក់មុណា គឺជាទន្លេមួយស្ថិតក្នុងចំណោមទន្លេស័ក្តិសិទ្ធិចំនួន៧ នៅប្រទេសឥណ្ឌា ។ ទន្លេនេះមានប្រភពមកពីជួរភ្នំហិម៉ាឡៃ និងហូរឆ្លងកាត់ទន្លេគង្គា ទៅកាន់ទិសអាគ្នេយ៍ ប្រវែងជាង១.២៨៧គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Y71krR63bIJStVhvRu9LJ9ktpMOkYZbd3VTN-fIB3M-Gk52td5D5-Td_48ygRfchGwQcYYTTp20VF_0RIBf4kyj63qrZreyh6VltP75UrMzZi4WjbCYSJcwCU6XKkl9ElAfU03TWqmadJPBqbS-_BZgf72iOW09zVQzuh0zGqGb7Qbhd12OF3ztyrF6G/s800/image_2024-10-22_11-01-59.png

ហេតុការណ៍នេះពុំមែនទើបតែកើតឡើងជាលើកដំបូងទេនៅទន្លេយ៉ាក់មុណា កាលពីឆ្នាំ២០២៣ ទន្លេនេះក៏ធ្លាប់មានសភាពកខ្វក់ខ្លាំងដែរ ។ អ្នកជំនាញនិយាយថា ពពុះពណ៌សនេះកើតឡើងដោយសារសំរាមក្នុងទន្លេ និងទឹកស្អុយហូរចេញពីរោងចក្រឧស្សាហកម្ម ហើយវានឹងប៉ះពាល់ដល់ការដកដង្ហើម និងមានបញ្ហាស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANUIEYbN3OSCRwF8uppzewduP_jAxJOjUD2tTxVjfnObApiODtouKZkq19UwBN-nQ0QKgQH9W1vqxtH07Yc9I2Z5HBV7OShfMWjw5bGgjHBwULxPvm2drw6CX3Q1vtzGTr3ModXPII8Tw_D-GW9cMsBL-3kCXPWS5qkqLxqeRmeWWZt9uYTuGGuo32GZ9/s1280/image_2024-10-22_11-02-00%20(3).png

កាលពីឆ្នាំ២០២៣ ពលរដ្ឋរស់នៅទីក្រុងញូវដែលីជាច្រើននាក់បានឈឺថ្កាត់ដោយសារទឹកកខ្វក់ក្នុងទន្លេ រហូតដល់រដ្ឋាភិបាលប្រកាសបិទសាលារៀន និងកន្លែងធ្វើការមួយរយៈ ៕