Home ព័ត៌មានអន្តរជាតិ លោក Elon Musk ប្រឈមនឹងការចា.ប់ ខ្លួនដាក់ពន្ធនា.គារ ព្រោះតែករណីនេះ

លោក Elon Musk ប្រឈមនឹងការចា.ប់ ខ្លួនដាក់ពន្ធនា.គារ ព្រោះតែករណីនេះ

101
0

សហរដ្ឋអាមេរិក ៖ មន្ត្រីជំនាញផ្នែកច្បាប់បោះឆ្នោតលើកឡើងថា ករណីលោក Elon Musk ស្វែងរកសំឡេងឆ្នោតដោយប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន១លានដុល្លារអាមេរិកដល់អ្នកគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅសហរដ្ឋអាមេរិក គឺជាទង្វើខុ.សច្បាប់យ៉ាងខ្លាំង ហើយលោកប្រឈមនឹងការជាប់ពន្ធនា.គារ និងបង់ប្រាក់ពិន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZUpk7Pp9c1k1wkK8oFguvhcqXSQhO3aic9cbJyJLIMcu5vtLebZtNsQr2p-b8UhLElL6KYiG7NqGKKkrHpG7Fty53EHbtELJt_8b_KRgy8OudE5AVQCUjvQdDTMM-eiM-hXfMSs4s5FvK-Q0RpC-hCkmSm6vDZDiiQvTVLVEPvCt0zHIipfmy2-YUkQfj/s2880/image_2024-10-22_13-22-30.png

សារព័ត៌មានបរទេសរាយការណ៍ថា ក្នុងពេលឡើងលើវេទិកាស្វែងរកសំឡេងឆ្នោតឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក Elon Musk ជាមហាសេដ្ឋីនៃឧស្សាហកម្មបច្ចេកវិទ្យាបានប្រកាសថា លោកនឹងផ្តល់ប្រាក់ចំនួន១លានដុល្លារអាមេរិកជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត (គឺថ្ងៃទី៥ ខែវិច្ឆិកា) ដល់អ្នកមានសិទ្ធិបោះឆ្នោតនៅរដ្ឋ Battleground (ឬរដ្ឋ Swing State) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP2rU6xVNKLTem2psL0sJuPZtofV-sEos8T_pHjsHjLTGMwQROlyKomgYYGK41kGyMMORt7g25vysFV9dnjwOSkEe6tr_lnCoPHkpMg7fMgSddDeRIOUlTYTPShhH-OT8kWaODWBTSzk9jZQvgpcZmN_W07aErDARhyAfU9PGOl4kxvJPWIklc5pnRTj9b/s2100/image_2024-10-22_13-22-32.png

លោក Elon Musk បាននិយាយក្នុងពេលរកសំឡេងឆ្នោតនៅទីក្រុង Harrisburg រដ្ឋ Pennsylvania ថា ៖ «យើងកំណត់គោលដៅប្រមូលឈ្មោះអ្នកគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្តល់សេរីភាពក្នុងការបញ្ចេញមតិ និងមានសិទ្ធិគ្រប់គ្រងអាវុធនៅរដ្ឋ Battleground ឱ្យបានជាង១លាននាក់ ឬ២លាននាក់ ។ អ្នកសំណាងល្អនឹងទទួលបានប្រាក់១លានដុល្លារអាមេរិក ដែលនឹងជ្រើសរើសពីបញ្ជីឈ្មោះអ្នកគាំទ្រធ្វើវិសោធនកម្មនៅអាមេរិក ចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ថ្ងៃបោះឆ្នោត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYA9FizT9uR-kH2JJJwqNtLob9MFTfLXEc9B3LLlvgCbhdBQJt7F1A488zLryQzP3Zl-vQJl5RdtPukeyUNVy6RqBwm_xatIt1mUgK3UG4g_OW5fGSt20HZGSKw-SSSbr0zJj7A0yjP4nYIGQEp9C3RmcYiUqJABk5MNqs0CQowaQ3ccNTj0zjq7kTn_jB/s931/image_2024-10-22_13-22-33.png

ការចាប់រង្វាន់លើកដំបូងបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ហើយអ្នកឈ្នះមុនគេបានទទួលប្រាក់ក្នុងពេលលោក Elon Musk ប្រកាសរកសំឡេងឆ្នោតនៅទីក្រុង Harrisburg រដ្ឋ Pennsylvania ។ រីឯអ្នកឈ្នះម្នាក់ទៀតបានទទួលមូលប្បទានប័ត្រ (ឬសែក) នៅថ្ងៃទី២០ ខែតុលា ក្នុងពេលប្រកាសរកសំឡេងឆ្នោតនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK17qhcnEX_fV2T-MJxf2p7-Rbh4h__BPMistPXXss7x0LOs32Js-YFtyITH76D8CGwW9aHPp-3Jl4R-OE5V9skhCteQZlZbHoMZe-eFtcuWZj23G1ZZPHY4GELsGGclFJGeyUjdTwdr9iSnbPeBNnDAdTCgA-uuR4SwqWucTiwftPoI-C0xXcXKhhI32n/s1280/image_2024-10-22_13-23-12%20(2).png

លោក Elon Musk បានផ្តល់ប្រាក់ចំនួន៧៥លានដុល្លារអាមេរិកដល់ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ហើយលោករំពឹងថា ការផ្តល់ប្រាក់របស់លោក នឹងជួយលើកទឹកចិត្តឱ្យអ្នកគាំទ្រលោក ដូណាល់ ត្រាំ ចុះឈ្មោះបោះឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX9myZCReKjb5BthRj9K7rVY0h3-1gOMd6MYyBoNvoYkvjPptCahbQF9Sgv-vvO5nRIgv01rycge5CMy9WOQceIA_5e8TGsdhWIeGR86ZkS3gIzgVHyZeymO3DI40dnDrkB6cQduAJDeid8HVnx0Na20w_b3j1XltZVP5fIEVWkWVZ0JM_deLQkcWbrRa-/s1500/image_2024-10-22_13-22-34.png

អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro ដែលជាសមាជិកគណបក្ស Democrat បានផ្តល់កិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ NBC កាលពីថ្ងៃទី២០ ខែតុលា ថា ការផ្តល់ប្រាក់របស់លោក Elon Musk គួរឱ្យបារម្ភយ៉ាងខ្លាំង ហើយមន្ត្រីអនុវត្តច្បាប់គួរត្រួតពិនិត្យករណីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Tr16-kKyaI2ee-nI1rT9Yia9cexwt-o70tb811TBGw6J9o2MU3WnzhhWX-26jC2GPP3HSyZjGnnKVC2Dg2HT5dNg_i3CmP1d0iof6kvFLDC1TaTPBrh4GCmyvQrOEiS3qXdc0EPVvMbMZW8SY7G1UyN7OXaupDGg4LAJvauPT2069uFP-s9U6Ba1XcGn/s3434/image_2024-10-22_13-22-34%20(2).png

ចំណែកអតីតមន្ត្រីក្រសួងយុត្តិធម៌ ដែលទទួលខុសត្រូវផ្នែកសិទ្ធិបោះឆ្នោតនិយាយថា ការផ្តល់រង្វាន់សម្រាប់អ្នកមានសិទ្ធិបោះឆ្នោតនៅរដ្ឋ Battleground នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត ។ វាជាភស្តុតាងបង្ហាញថា លោក Elon Musk មានចេតនាធ្វើឱ្យខ្លួនមានឥទ្ធិពលដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ហើយវាអាចមានបញ្ហាផ្នែកច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7L4isrkrEs9jaYyMOjTVEKLmqLjwgaWf64xnm8HK-H2rFfwcXrb09pivnCdExqPpeWqo2d-0bq4i9lrnWjlFkHoQOQuyteJrgNoJHAbeo1UTW68POYgw9b4hDFYg41eHQqseB-oZnBhOw0b-tDcXo1O9NS15P1UQKaI20LVjPA9R4DfGDXdQ3WIPkh5A7/s1200/image_2024-10-22_13-23-12.png

ដូចគ្នានេះ អ្នកជំនាញផ្នែកច្បាប់បោះឆ្នោតមកពីសាកលវិទ្យាល័យ California, Los Angeles និយាយថា ទង្វើរបស់លោក Elon Musk គឺជាការទិញសំឡេងឆ្នោតយ៉ាងខុសច្បាប់ ។ យោងតាមច្បាប់ចែងថា ការផ្តល់ប្រាក់ ឬគម្រោងផ្តល់ប្រាក់ និងការទទួលប្រាក់ដើម្បីចុះឈ្មោះបោះឆ្នោត ឬកាត់បន្ថយសំឡេងឆ្នោត គឺជាទង្វើខុសច្បាប់ និងត្រូវផាកពិន័យជាប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ឬជាប់ពន្ធនាគារមិនលើស៥ឆ្នាំ ៕