Home ព័ត៌មានអន្តរជាតិ កំណើនភ្ញៀវទេសចរទៅលេងចិន និងជប៉ុនខុសគ្នា តាំងពីបើកវិស័យទេសចរណ៍មក

កំណើនភ្ញៀវទេសចរទៅលេងចិន និងជប៉ុនខុសគ្នា តាំងពីបើកវិស័យទេសចរណ៍មក

51
0

បន្ទាប់ពីធូរស្បើយនៃជំងឺរាតត្បាតកូវីត ១៩ ប្រទេសអាស៊ីទាំងពីរគឺចិន និងជប៉ុនបានចាប់ផ្តើមបើកព្រំដែនរបស់ពួកគេឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ ទោះជាយ៉ាងណាយើងសង្កេតឃើញថា ចាប់តាំងពីបើកវិស័យទេសចរណ៍របស់ពួកគេមក ប្រទេសជប៉ុនបានស្តារទេសចរណ៍យ៉ាងឆាប់រហ័សបំផុត ខណៈដែលប្រទេសចិននៅតែស្វែងរកមធ្យោបាយទាក់ទាញភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmkLgshfaolejU8xUDma650PhXhy1K2qCAoeOB6wWgCadmcL6-Rdy6wZy2jJot4b5MdzeOM86bYYmHY1JY5ug8A_LWjpz6UDlVugUwpZI6c7DYOIkoZbToNI-WWNYIaxPsLhBvTbrWY_tWaUW-EIDdIZlSGlNm1S5eN5fo2U15VbsZPEY7jmS50I_eIOdX/s1920/image_2024-10-22_13-39-15.png

ប្រទេសជប៉ុនបានបើកព្រំដែនរបស់ខ្លួនដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិតាំងពីខែតុលាឆ្នាំ ២០២២ ហើយប្រទេសចិនបានបើកចាប់ពីខែមករាឆ្នាំ ២០២៣។ ប៉ុន្តែគន្លងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរនេះគឺខុសគ្នាទាំងស្រុង។ ជានិច្ចកាលនៅក្នុងបញ្ជីនៃ “គោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោក” ដែលត្រូវបានបោះឆ្នោតដោយអ្នកសរសេរប្លុកទេសចរណ៍ និងសារព័ត៌មានអន្តរជាតិជាច្រើន ប្រទេសជប៉ុនកំពុងស្ថិតនៅលើផ្លូវដើម្បីស្វាគមន៍ចំនួនអ្នកទស្សនាច្រើនបំផុតនៅឆ្នាំ ២០២៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMwsqIC18lJZEHggiUPTB_4t4RyLITQsB_rcckuLd_6ctO0bopcuHMADHP2dhUL8MFWyfR7C-xxUphFwmqDgXH9I4McO0HbB-dSGxawe5_Ye-UY7hs84kIVXnNBhyphenhyphen3wtVGjt8QuyaOF5OTV1M6_NU96RzLCMI8RewQtMJjmVuZXHmg12eHvQYQTzYDx6RD/s1920/image_2024-10-22_13-39-16.png

ប៉ុន្តែប្រទេសចិនដែលជាចំណុចលេចធ្លោរ មានវប្បធម៌សម្បូរបែប ប្រវត្តិសាស្រ្តអស្ចារ្យ ម្ហូប និងទេសភាពដ៏ស្រស់ស្អាត ស្រាប់តែគ្មានឈ្មោះក្នុងបញ្ជីទេសចរណ៍ល្បីៗទៅវិញ ហើយគិតមកដល់ពេលនេះចំនួនភ្ញៀវអន្តរជាតិដែលមកទស្សនាប្រទេសចិនគឺតិចណាស់បើធៀបជាមួយប្រទេសជប៉ុន។ មុនការរាតត្បាតនៃជំងឺកូវីត ១៩ ប្រទេសចិនបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៤៩.១ លាននាក់ ខណៈនៅឆ្នាំនេះ ប្រទេសចិនបានស្វាគមន៍ភ្ញៀវទេសចរប្រហែល ១៧.២៥ លាននាក់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSAKDQNcJIYuiZt9s2YClml6FCDZ8ngay-ZhPl4XdVxNVrCZUiinRzSDcQubMYK-UlUnLG8IaEEJFhoLlMEDnUkLEMd-Qn63wNK3GDhyC6ZxPkuG08bsLvIDa_dEaMwNkYSl8UiZoyRzkmVPxQ9Aj_XRwvawYqvTDWT_iZoq0hSREhH2oZ5-r9U447sbk6/s2000/image_2024-10-22_13-39-17.png

ចំណែកប្រទេសជប៉ុនវិញ ចាប់តាំងពីបើកវិស័យទេសចរណ៍មកក៏ជួបការលំបាកដែរ ប៉ុន្តែមិនមែនដោយសារភ្ញៀវអន្តរជាតិតិចនោះទេ គឺដោយសារភ្ញៀវលើសទម្ងន់។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ជប៉ុន (JNTO) ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ប្រទេសជប៉ុនបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ២១ លាននាក់។ ចាប់តាំងពីខែមីនា រហូតមកដល់ពេលនេះ ជាមធ្យមមានភ្ញៀវទេសចរជាងបីលាននាក់បានមកទស្សនាប្រទេសនេះក្នុងមួយខែៗ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ ២០១៩។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfDsjhlMLEVtuzzt4LaPqefoq703R_GOx7_B_IsvXUhJ3gHlUAuNJPn8b7RonOnEWh1Plv5SDx0pZm1Qfvz4BNJ83NXcfAlpy9tchATTo-DvSj_WDQChJQQzp5vMNiSwDvJ5Z61a1CcPoEz4z0KpCxSVyLePxqRk77hLFfmaWJAi5F93pdEVPJhPjFun2h/s3840/image_2024-10-22_13-39-18.png

នេះមានន័យថាមុនការរាតត្បាតនៃជំងឺកូវីត ១៩ ប្រទេសចិនគឺមានកំណើនភ្ញៀវទេសចរបរទេស ខណៈជប៉ុនមិនសូវមាននោះទេ។ ប៉ុន្តែបន្ទាប់ពីធូរស្បើយនៃជំងឺរាតត្បាតកូវីត ១៩ មកប្រទេសជប៉ុនស្រាប់តែមានភ្ញៀវទេសចរបរទេសមកទស្សនាច្រើនជាងប្រទេសចិនទៅវិញ ខណៈប្រទេសចិនបច្ចុប្បន្នកំពុងស្វែងរកមធ្យោបាយដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាច្រើនដូចមុន៕