សាធារណជនអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបបានប្រតិកម្មនិងរិះគន់ តាប៊ុយ ប្រើពាក្យសម្តីលេងសើចជ្រុលដល់ពិធីការិនី សុភ័ក្រ កុសុម៉ា និងគូដណ្តឹងដែលជិតចូលរោងជ័យនាពេលឆាប់ៗនេះ។ ការលេងសើចរបស់លោក សុភ័ក្រ កុសុម៉ា ក៏ប្រតិកម្មដូចគ្នាដែលហាក់ដូចជាមើលងាយមិនឱ្យតម្លៃនាងនិងអនាគតស្វាមី។ ភ្លើងកម្តៅកាន់តែក្តៅថែមទៀតបន្ទាប់ពី តាប៊ុយ ចេញវីដេអូសូមទោសដោយនិយាយថាខ្លួនជាមនុស្សនិយាយត្រង់អត់ចូលចិត្តនិយាយបញ្ឆិតបញ្ឆៀង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDUSAeiSyPb9GKdla_jcYdhSNu5an-zcyg94a9q9-dblX3TCtI6yimpnZSxO7ACJIpmqOL9kIHa_bFLSRyQ4-LE1Lx0m3bmr0aHrVicRLRPWn6RUJS3sBXWTS5b9GjWtFGrrL15pHXyCzH8UCXb59NR0p8QfBhloixKA-uCxL9YvlhXG0mfU3DUDPaQ7L3/s960/image_2024-10-22_09-18-04%20(2).png
រឿងរ៉ាវនេះបានកើតឡើងនៅពេលតារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បញ្ចេញរូបភាព Pre wedding នៅក្រោមដំណក់ទឹកភ្លៀងយ៉ាងស៊ីអារម្មណ៍បន្ទាប់ពីបញ្ចេញរូបភាពបែបប្រពៃណីខ្មែរ។ រូបថតដែល កុសុម៉ា បានបង្ហោះត្រូវបាន តាប៊ុយ លើកឡើងថា «តាមពិតកូនកំលោះសន្សំលុយមិនទាន់គ្រប់ តែខាងកូនក្រមុំថែមលុយការប្តី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUwzFlY_g9UmbDm5_azneOSYtmuIhtDjaTIvcI_UZzFyRLzm9kQnk-QVy_bpq9IOvjedZaIxh9nK_dt01PKQXoPsj4TTgforTfyQ6WK4IO35yHUkoM0L2awSd8-JOjuhxnOCVccX7FDbE7Rqb2_iuhP0u26FyyTKmGJuSdjZ79AlucpGXMWBNLIPAsgXZd/s2048/image_2024-10-22_09-18-01.png

បន្ទាប់ពី តាប៊ុយ ប្រើភាសានេះ កុសុម៉ា បានតបទៅវិញថា «ឯងលេងយូរៗទៅដូចមិនឱ្យតម្លៃខ្ញុំទាំងពីរនាក់សោះ សំណេរនេះសរសេរមកគឺអ្នកមិនដឹងគេប្រាកដជាមើលងាយទៅគូដណ្តឹងខ្ញុំ ហើយមួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្រ្តី»។ បន្ទាប់ពីរឿងនេះបានរីករាលដាលពេញបណ្តាញសង្គមហ្វេកប៊ុក តាប៊ុយ រងនូវពាក្យរិះគន់យ៉ាងចាស់ដៃពីមហាជនរួមទាំងអ្នកសិល្បៈមួយចំនួន។ ពាក្យសម្តីរបស់ តាប៊ុយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថាលេងសើចជ្រុលមិនចេះគិត ខណៈអ្នកខ្លះលើកឡើងថា តាប៊ុយ គឺនិយាយលេងសើចជ្រុលបែបនេះជាញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxjL0G8jCV7yNKPnItizgTiVJAQCUw3CpNn46MbzIptVnrZpVKn-WutNuirRKgxEazp58ukUgQhyphenhyphenD313J7ZBPvjx65vBD1OHh8DBBS2s88d7_fUlOltjavBh8Niq5kuKY43ljIioFMJzsIsM-QYNQMTN9M_R8H2L6APPbDPDRopVU8XaVAW38xf3Olvu_/s2048/image_2024-10-22_09-17-57.png

ស្ថានភាពកាន់តែក្តៅងំបន្ទាប់ពី តាប៊ុយ បានចេញវីដេអូសូមទោស សុភ័ក្រ កុសុម៉ា ប៉ុន្តែពាក្យសម្តី ថាខ្លួនលោកជាមនុស្សនិយាយត្រង់មិនចេះនិយាយបញ្ឆិតបញ្ឆៀងនេះកាន់តែធ្វើឱ្យមហាជនរិះគន់តាប៊ុយថែមទៀត ព្រោះសម្តីនេះអាចបញ្ជាក់ថាវាជារឿងពិត។ ចេញវីដេអូសូមទោសមិនអស់ចិត្ត តាប៊ុយ បានឆាតទៅ កុសុម៉ា បន្ថែមទៀត។ កុសុម៉ា បានបង្ហាញអារម្មណ៍ថាដំបូងនាងពិតជាខឹងតាប៊ុយមែន តែពេលនេះអន់ចិត្តខ្លាំងព្រោះពាក្យថានិយាយត្រង់ចឹងរឿងហ្នឹងជាការពិត វាកាន់តែខុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDUSAeiSyPb9GKdla_jcYdhSNu5an-zcyg94a9q9-dblX3TCtI6yimpnZSxO7ACJIpmqOL9kIHa_bFLSRyQ4-LE1Lx0m3bmr0aHrVicRLRPWn6RUJS3sBXWTS5b9GjWtFGrrL15pHXyCzH8UCXb59NR0p8QfBhloixKA-uCxL9YvlhXG0mfU3DUDPaQ7L3/s960/image_2024-10-22_09-18-04%20(2).png

គួរបញ្ជាក់ថា សុភ័ក្រ កុសុម៉ា និងលោក ផល្លា ជាគូដណ្តឹង នឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ អនាគតស្វាមីរបស់តារាស្រីរូបនេះត្រូវបានមនុស្សជាច្រើនសរសើរថាជាមនុស្សឧស្សាហ៍ព្យាយាម ពូកែសន្សំ ប្រាក់ខែក៏ខ្ពស់៕