Home ព័ត៌មានអន្តរជាតិ iPhone 17 Air ត្រូវបានគេនិយាយថាជាស្មាតហ្វូនដែលមានតម្លៃថ្លៃបំផុតរបស់ Apple

iPhone 17 Air ត្រូវបានគេនិយាយថាជាស្មាតហ្វូនដែលមានតម្លៃថ្លៃបំផុតរបស់ Apple

105
0

iPhone 17 Air ដែលនឹងដាក់បង្ហាញនៅចុងឆ្នាំ ២០២៥ ឥឡូវនេះបានលេចចេញជារូបរាងហើយ ជាមួយទំហំស្តើងបំផុតមិនធ្លាប់មាន ដោយមានកាមេរ៉ាខាងមុខទំហំ ២៤ មេហ្គាភិចសែល ត្រូវបានគេនិយាយថា អាចមានតម្លៃខ្ពស់ជាងម៉ូដែល iPhone ទាំងអស់របស់ Apple។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxE2CNMGSceIeGkTT3_S9C5X_cvDbrKjCyzLNsgMpLomiVqj36jTmDvHmHci5rO8MQSlFp5yMxDWEZ5g-Nqn1wXgihUW2LRgIv__UfOXXkiA2CHoJvPEw3JCu-y90WbFt9828H9iV8aHd6HSHvFTlSIEZjB5SN91ZHSW9UwMPigClghnJQhcJTmxnA65tC/s1024/image_2024-10-22_10-38-07%20(2).png
យោងតាមលោក Jeff Pu អ្នកវិភាគនៅ Haitong International បាននិយាយថា មូលហេតុដែល iPhone 17 Air ត្រូវបានគេនិយាយថា នឹងមានតម្លៃថ្លៃជាងម៉ូដែលផ្សេងៗទៀតគឺដោយសារ វាត្រូវបានបំពាក់ដោយបន្ទះឈីប A19 ដែលផលិតនៅលើដំណើរការ 3 nm ដូច iPhone 17 ដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheTaApkLlBRgaEd57RQ598Q7ceAifeSpFl6nfEFjTLxdCR68BZuDSTa1xKeDYYmCBmu9QM80OJ1OMOIGGEZ1Zc8mLQfmK_kmrQTKU78OQyx-WzlQMoazJ2ruFpS6KrBP9i6n3lIycHoBVrDLvLgby9J9FTjLJ2G9MMi2oh2XdEVd7A8nBnVNglOJQnvfN2/s1200/image_2024-10-22_10-38-07%20(3).png

លើសពីនេះសមត្ថភាព RAM របស់វាគឺមាន 8 GB ដែលនឹងគាំទ្រ Apple Intelligence ។ ទោះបីជាមានអេក្រង់ ៦.៦ អ៊ីញក៏ដោយ ក៏ 17 Air ទំនងស្រាលជាង ៦.៣ អ៊ីញនៃ 17 Pro ផងដែរ។ ទន្ទឹមនឹងនេះកាមេរ៉ាខាងមុខមានទំហំ ២៤ មេហ្គាភិចសែល ស្របពេលជាមួយនឹងពាក្យចចាមអារ៉ាមមុនៗថា Apple នឹងដំឡើងកាមេរ៉ា Selfie សម្រាប់ស្មាតហ្វូននៅឆ្នាំក្រោយ។ ដូច្នេះផលិតផលនេះនឹងក្លាយជា iPhone ស្តើងបំផុតមិនធ្លាប់មាន និងជាស្មាតហ្វូនមានកាមេរ៉ាតែមួយប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh3obbWcrfYRMPYK_oELWNkS53E-JRZnmmBQFIkFbk5oM2SdPTrM-SieX30M2J0c9E246RzzR3kfxSa27GC-uJnp6DNSQNwLoJeGg8oghUJYjOPN2lFUzUCJ5zrWfJjV8MhMWf3gZjsoyVezFTjtlzygaEEft5VCTO9TaRYzU9AjchuSvboPHsGxOAjTA1/s852/image_2024-10-22_10-38-07%20(4).png

ហេតុនេះហើយ សម្រាប់តម្លៃត្រូវបានគេនិយាយថា iPhone 17 Air នឹងមានតម្លៃចាប់ពី ១,២៩៩ ដុល្លារអាមេរិក ដែលខ្ពស់ជាងតម្លៃចាប់ផ្តើមរបស់ iPhone ដទៃទៀត ខណៈ iPhone ផ្សេងៗមានតម្លៃចាប់ផ្តើមដំបូងត្រឹមតែ ១,១៩៩ ប៉ុណ្ណោះ។ ដូច្នេះ Jeff Pu ក៏បាននិយាយដែរថា iPhone 17 Air នឹងជាស្មាតហ្វូនមានតម្លៃថ្លៃបំផុតរបស់ Apple ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmL69N-X3kzIH-oUiKyR_PrqpheoXOhATkBJKhrXcQvxNRSmVtWsI3FPa-VRq8BCXNQ8VyS1ysQzhFsFwPQhMR6k0owDv2aVIVCQ7YoLrM517vpGSDWGE9gVHM-5oSma5FhrssN9pNObmSsuqrl3LT9zQStbEuGCLu7QakdZUqrwx3w7y3MyOE3aqyWbdp/s1080/image_2024-10-22_10-38-07.png

លោក Jeff Pu ក៏បានបន្តថា iPhone នៅឆ្នាំក្រោយនេះក៏នឹងមាន Dynamic Island តូចជាងមុនផងដែរ ដោយសារប្រព័ន្ធ FaceID ថ្មី។ គួរបញ្ជាក់ដែរថា Jeff Pu ដែលជាអ្នកវិភាគនៅ Haitong International តែងតែចែករំលែកព័ត៌មានត្រឹមត្រូវអំពីផលិតផល Apple។ ទោះជាយ៉ាងណាយើងមិនទាន់ដឹងច្បាស់ទេថា iPhone 17 Air ពិតជាមានតម្លៃថ្លៃជាង iPhone ដទៃទៀតឬយ៉ាងណានោះទេ៕