Home Blog Page 889

ដាំបន្លែក្នុងសាលា ដើម្បីដាក់លក់ យកថវិកាជួយសម្រួលដល់សិស្សានុសិស្សមានជីវភាពខ្វះខាត!

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសិស្សានុសិស្សនៃសាលាអនុវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ មានគំនិតច្នៃប្រឌិតខ្ពស់ ដែលបាននាំគ្នាបណ្តុះជំនាញកសិកម្ម ដាំបន្លែក្នុងទីធ្លាសាលារៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU0kTbOJLBQCK6hkmwM-tKVcj-LnY_ktYGFY6T-By0LyMY4eBtoTQ4bM9ZxoXzympTG2lLXJzZyGs_Z4NDsDJnWoCuaaR-5xqgwSz9snK_7RUkj9FHXuGUn1R3wx-_MSL7sPgbaUqaTQF_H0NpWL_r0C-01sQdhRFrEtuggebq7_q-vdcg4g6LdUjY_lj8/s733/457199026_1085731109814101_3561169633488448080_n.jpg

យោងតាមការបង្ហោះនៅលើគេហទំព័រក្រសួងអប់រំ យុវជន និងកីឡា (Krou Cambodia) បានចែករំលែករូបថតជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«សិស្សានុសិស្សសាលាអនុវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ បានប្រមូលផលកសិកម្ម(ដំណាំស្ពៃ) និងបានដាក់លក់ ដើម្បីប្រមូលថវិកា សម្រាប់ទិញគ្រាប់ពូជ និងសន្សំទុក ដើម្បីទិញសម្ភារៈសិក្សាជូនដល់សិស្សមានការលំបាកក្នុងជីវភាព និងមួយផ្នែកទៀតទុកជាឥណទាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUMfrlXbavK4mYAKyc_dF6Mc3SJjIV7BTqjEPRohvNsIFEFqK4kTfIkcJcKEqqGa4I4-SWCy0fSCl08ofCDblTlAnGsIaYIyb8uaMm3zJGSEyczBhf0fHzMFgZOzP4lc30lvEdmQd8nl2ToWivIiYW4HN7peg2oAVO3pieb4SkaYg_ejAKVXSOuNrWLWsf/s509/457219041_1085727119814500_5106099345516763959_n.jpg

ការបង្កើតសួនបន្លែក្នុងបរិវេនសាលារៀននេះ ដែលក្រៅពីបានបង្កើននូវសោភណ្ឌភាពស្រស់ស្អាតក្នុងសាលាហើយ វាក៏ជាការបណ្តុះនូវផ្នត់គំនិតឲ្យសិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ បានយល់ដឹងអំពីរបៀបនៃការធ្វើកសិកម្ម ដែលពួកគេនឹងទទួលបានបន្លែធម្មជាតិស្រស់ៗមកបរិភោគ កាត់បន្ថយការចំណាយបានមួយផ្នែក ហើយក៏អាចរកប្រាក់ចំណូលបន្ថែមពីវាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2V8kmaZSBeLis7YDmrkwDBtQBZzBzHrOmch8ZeFgFivqv_a6SrJ9j-YIomdUC358B5GA_1nchi5vix2FDcP-5F-XxRBs8ujCgQhDeVQ4kNHXWiUw5FpQXH3JvhTnQ9_M6nZDGqlkokscP_QlzDJuywuPOlzLDANbJuFZWX8WXPQ-Ib_G3RLf-ugl90cFR/s1280/457134876_1085729279814284_7842924964494167157_n.jpg

យ៉ាងណាមិញ បន្ទាប់ពីរូបភាពទាំងនោះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាត រហូតដល់មានការសំណូមពរថា បើសាលារៀនទាំងអស់នៅទូទាំងប្រទេសកម្ពុជា បណ្តុះជំនាញកសិកម្ម ដល់សិស្សានុសិស្សគ្រប់ៗរូប មិនដឹងជាល្អយ៉ាងណានោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheVzFSJs9XABuNqfC9zzkoCCgYHm3LmmeoDIPo6UtrKSoYpSy180g44JWZbh3_thMsvdRQQy-8Duk5TkZZJUB5v959OcjXaGcBSSGF1a1UYj1YDmp8QS2OGR85yKIUomn8tMq8bBS8R0RUWGG0BwWd4Jif4MlhTRDL3F__Uj5ZwRB7T8alF-a8ARI6-ZV6/s1280/457146566_1085729556480923_8239922138455179827_n.jpg

តូចតែខ្លឹម! ហុងហ្វូ តារារ៉េបវ័យក្មេង ទឹកដមសំឡេងមិនធម្មតា

0

នៅលើបណ្តាញសង្គម ប្រិយមិត្តជាច្រើនហាក់មានភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតពោលពាក្យសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ទៅលើកុមារាមួយរូប ដែលមានសមត្ថភាពពិសេសមិនធម្មតា ច្រៀងចម្រៀងរ៉េបបានម៉ាឆ្ងាញ់ មិនចាញ់រៀមច្បងអាជីពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSG_XN4_YfHgNnxnIu07NrrbghbPlS816lt1o1ye3N5JBElyrhBR5rWdX8XwVQYysZCEhFxI1vOCSWq52JC-wefXuFaSmATJsr83cNCJIyyG5m_ZBN3rSsaNH9axqErebdhJlIC1FTWEkEuyUHNTnHkhkRkNZ1JmUFxiIfcK5iLABaKl8pfj-5f9j4vdrF/s1440/IMG_4145.JPG

កុមារាមួយរូប ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែលត្រូវបានគេស្គាល់ឈ្មោះថា ហុងហ្វូ។ ព្រោះតែមានដុងផ្នែកសិល្បៈ ជាពិសេសគឺការច្រៀងរ៉េប បានយ៉ាងរត់មាត់ ទឹកដមសំឡេងពិរោះ ជាមួយមុខមាត់គួរឲ្យស្រលាញ់ ស្រស់សង្ហារតាំងពីនៅវ័យក្មេងទៀតនោះ ក៏ទទួលបាននូវការគាំទ្រព្រោងព្រាតពីសំណាក់សារធារណៈជនទូទៅ ទាំងក្មេងចាស់ ប្រុសស្រី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzCK6rUlnHnwtxq4DgGw4H4DzIVRzk4qFxB2SCUPia9o1Ab1R7_JbaD3CLZW4psSlNpUCFfXJ-6LUrI_frH_-cwDei2rp8hNLCFw5vFFLram9-UZL-HTj6uozJPDIOi2iqYZJoGQWzBoHuJMujBmUeSC5xjFlJ9bvi98grZyfyQA3Jiu09beAMJEDrjWhB/s1440/IMG_4146.JPG

តួយ៉ាង កាលពីថ្ងៃទី ១ ខែមីនា MV ចម្រៀងមួយបទពីតារារ៉េបវ័យក្មេងរូបនេះ ក្រោមចំណងជើងថា«អ្នកជំនាន់ក្រោយ» បានឆក់យកបេះដូងអ្នកស្តាប់ម្តងរួចទៅហើយ ជាមួយនឹងទំនុកច្រៀងយ៉ាងពិរោះរណ្តំ ដែលនិពន្ធដោយតារ៉េប Zento។ នៅក្នុង MV មួយបទនោះគឺបានសម្តែងនៅឯប្រាសាទអង្គរវត្តខ្មែរ ស្របពេលដែលបារ៉ូនៃបទចម្រៀងគឺបានច្រៀងរៀបរាប់អំពីវប្បធម៌និងអរិយធម៌ដ៏ថ្កើនថ្កានរបស់ខ្មែរថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSTG_MTKAGXGJ7Fsv64QGjVb9rp5_guKnewtDA_bEtOfvg9sduDvokbgIzGoQ9Tl5clkmh9rPCiPkRZ3PPEOOffExfgIVlkN6-8FByYAII5iYrSByjQBRxWq4ihnjPkh0r6Dw7-pKE1bq-36L10hBnfTXwaMz4h6VQhZlluKRs8_tLB2P1ciZIi-C9srAl/s960/IMG_4147.JPG

យ៉ាងណាមិញ កាលពីខែកក្កដានេះ ចម្រៀងមួយបទទៀតពីហុងហ្វូ ក្រោមចំណងជើងថា«ជឿជាក់លើខ្លួនឯង» ជាបទចម្រៀងរ៉េបលើកទឹកចិត្តដល់មនុស្សគ្រប់ៗគ្នា ព្រមជាមួយនឹងការសម្តែង MV នោះទៀតសោតក៏រឹតតែល្អ មិនចាញ់តារាអាជីព ហុងហ្វូក៏ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm8iI2LtzcxmtmcSa3Bfi_NzcUYP8IpriWHX5Z69eWi9sZnKWKGIOIu81zsgaT-t7VHWFZSXxn60n14razDdwgzNoQrrHopgfKdoYv3DFDE1r-P1rKtNmux7rOOglFEz4MHaD3ZvdOdK9X3qN-GjVN5Wj6cWCiVvuzvtVzUZs0Lb0VeZI-89bmn0m7Aag1/s2048/IMG_4149.JPG

ការក្រោកពីព្រលឹមផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនហួសពីការស្មាន

0

ការក្រោកពីព្រឹកព្រលឹមមិនត្រូវតែជួយឱ្យយើងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនហួសពីការស្មាន ។ មនុស្សភាគច្រើនក្រោកពីព្រលឹមដោយសារចាំបាច់ត្រូវទៅធ្វើការ ឬទៅរៀន ដើម្បីកុំឱ្យស្ទះចរាចរណ៍ ខណៈអ្នកខ្លះទៀតមានទម្លាប់ក្រោកពីព្រលឹមហាត់ប្រាណ ឬបរិភោគអាហារព្រឹក ពីព្រោះជឿថា វានឹងជួយឱ្យរាងកាយមានសុខភាពល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbNqpcFudKvB7_W3Uj8ZyM0zuFLHlUG9Us9G6Omgt4z2vm3E0ZH61jigH6zj60k8nLZaTbzh1O9Y9zqpKt2JYbNI-r-M33cor4l-Weo16okbIIwWVU2VJRbRLv1v2DbguOnH4PlRUNBnpZMTLigYFflvSNnOJmST6VbmitvRcRTemQyHSa4cbdtC56hUuD/s1440/image_2024-08-30_09-57-28.png

សារព័ត៌មាន KBN បានដកស្រង់នូវអត្ថប្រយោជន៍ដោយសារការក្រោកពីព្រលឹមមកចែករំលែកឱ្យលោកអ្នកបានជ្រាប ហើយធានាថា វានឹងជួយឱ្យលោកអ្នកឆាប់ចូលគេងដើម្បីអាចភ្ញាក់ពីព្រលឹម ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍៨ចំណុច សម្រាប់ការក្រោកពីព្រឹកព្រលឹម ៖

១-បានបរិភោគអាហារពេលព្រឹក ៖ ការបរិភោគអាហារពេលព្រឹកមានសារៈសំខាន់បំផុត ពីព្រោះវាជួយឱ្យរាងកាយមានកម្លាំងកំហែង និងអាចធ្វើការងារផ្សេងៗបានពេញមួយថ្ងៃ ។ លើសពីនេះ អាហារពេលព្រឹកជួយឱ្យយើងអាចសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmSFDXBCYIUR0XG9f5l4yTeSqYRLvTPh7G5JR6thm50qOrHqFnta3rVykVYQ7cF6sVLLiGZFHm72Xx1lUzQJEE7SVoQx8mUXChjri4o8kIvZzs1c7_9XR2iPsj6d1dRxYifxMXAWNBmprAXRKrx_sD-UmIUzmMtIgMeouPJLnM1eLW4SAENwtoHfH79E-L/s1024/image_2024-08-30_09-57-35.png

២-មានពេលវេលាហាត់ប្រាណច្រើន ៖ ការហាត់ប្រាណនឹងជួយឱ្យរាងកាយមានថាមពលពេញមួយថ្ងៃ ព្រមទាំងជួយដោះស្រាយបញ្ហាងងុយគេងទៀតផង ។

៣-មិនប្រឈមនឹងការកកស្ទះចរាចរណ៍តាមផ្លូវ ៖ អ្នករស់នៅក្នុងទីក្រុងធំៗតែងតែធុញទ្រាន់នឹងការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ហេតុនេះ ការភ្ញាក់ពីព្រលឹមនឹងអាចឱ្យយើងមានពេលវេលារៀបចំខ្លួនបានយូរ និងឆាប់បានចេញទៅធ្វើការ ពីព្រោះការទៅធ្វើការយឺតយ៉ាវ គឺជាពេលដែលមនុស្សភាគច្រើនចាប់ផ្តើមធ្វើដំណើរនៅតាមផ្លូវ ។

៤-ឃើញពន្លឺព្រះអាទិត្យរៀងរាល់ព្រឹក ៖ ការឃើញពន្លឺព្រះអាទិត្យរៀងរាល់ព្រឹក ត្រូវបានគេចាត់ទុកថា គឺជារឿងដ៏អស្ចារ្យមួយដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងកំហែងធ្វើការ ។ ការទទួលពន្លឺព្រះអាទិត្យនៅពេលព្រឹក យើងនឹងមានអារម្មណ៍ល្អយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCGR4Aqgea-3ekL3_yk_gE3g5O_S3cXbEsEctiDTn2GXacya2ysx3zVZywLU2Lrn2ri51zZicjIPvTdFZ8Ceub08B-gFNdwAcb6QzTX86XgoVPqjSO2s-2_defcQe8Ko3fjgVsGHp1puetrM8rHdv9R388_vBE2T369phyphenhyphenpevK9vIUe5pfeI5WfwTSS1qn/s1440/image_2024-08-30_09-57-45.png

៥-ដឹងព័ត៌មានផ្សេងៗមុនគេ ៖ ការភ្ញាក់ពេលព្រលឹមនឹងធ្វើឱ្យយើងដឹងព័ត៌មានផ្សេងៗមុនគេ ។ គេចាត់ទុកថា វាជាការអាប់ឌេតព័ត៌មាន ពីព្រោះយើងនឹងមិនងាយចាញ់បោកព័ត៌មានក្លែងក្លាយ ។

៦-ទទួលយករសជាតិកាហ្វេដ៏ល្អ ៖ បើទោះជាកាហ្វេដែលយើងផឹកប្រចាំថ្ងៃមានរសជាតិដូចមុនក្តី ប៉ុន្តែការផឹកកាហ្វេនៅពេលព្រឹក ព្រមទាំងទទួលយកពន្លឺព្រះអាទិត្យនោះ បែរជាធ្វើឱ្យរសជាតិកាហ្វេល្អជាងមុនយ៉ាងខ្លាំង ។ លើសពីនេះ វានឹងធ្វើឱ្យយើងមានអារម្មណ៍រីករាយផងដែរ ។

៧-មានពេលវេលាច្រើន និងពុំចាំបាច់ប្រញាប់ ៖ តើធ្លាប់សង្កេតទេថា បើថ្ងៃណាដែលយើងបានភ្ញាក់ពីព្រលឹម គឺថ្ងៃនោះ យើងពុំចាំបាច់ធ្វើអ្វីប្រញាប់ដើម្បីប្រណាំងជាមួយពេលវេលាទេ ។ ប៉ុន្តែយើងនឹងមានពេលវេលារៀបចំសម្ភារៈផ្សេងៗបានគ្រប់ចំនួន ហើយអាចមកធ្វើការ ឬទៅសាលារៀនទាន់ពេលវេលាទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUxHgUTpIlyfbdtgrcdRR5cVohseM6j-zRo3dXPHjFqpJaab5B_3r-sOWTXyYIXf8TTN_AnDE7COIFmOSI8DRqSMjdvmzzzA0Ggemcf0-wb2d1Hx3I5BPskd6ZJhClp3JSbPEAHsF44QMN4EXX44dzZScnT1K6wC9zsvytIKH6Eu3bAbLaEKLpBsUVH_-t/s1280/image_2024-08-30_09-58-20.png

៨-ឆាប់ចូលគេង ៖ ការភ្ញាក់ពីព្រលឹមនឹងធ្វើឱ្យយើងឆាប់ងងុយគេង ហើយរាងកាយរបស់យើងបានសម្រាកគ្រប់គ្រាន់ ។

តើដឹងអត់ថា ការក្រោកពីព្រលឹមល្អកម្រិតណា? នេះយើងពុំបានរាប់បញ្ចូលឱកាសល្អៗជាច្រើនទៀតសម្រាប់អ្នកក្រោកពីព្រលឹមទេ ។ តើនៅបន្តភ្ញាក់យឺតដល់ណាទៀត? ចូរផ្លាស់ប្តូរទម្លាប់មកក្រោកពីព្រលឹម ល្អជាង ។ ពីដំបូង យើងអាចពិបាកភ្ញាក់បន្តិច ប៉ុន្តែបើតាំងចិត្តបាន យើងនឹងមានអារម្មណ៍ថា មិនចង់ភ្ញាក់យឺតទៀតទេ ៕

អនុវត្តតាមវិធីនេះធានាថា អាចកម្ចា.ត់ មូសយ៉ាងមានប្រសិទ្ធភាព

0

សត្វមូស គឺជាបញ្ហាមួយដែលយើងកម្ចា.ត់ ពុំចេះអស់ ហើយក្រៅពីខាំមនុស្ស វាថែមទាំងជាភ្នាក់ងារចម្លងមេរោគជាច្រើន ដូចជា ៖ ម៉ាឡារៀ, ជំងឺគ្រុនឈាម និងជំងឺស៊ីកា ។ បើទោះជាយើងបានប្រើប្រាស់វិធីនានាដើម្បីកម្ចា.ត់ មូសក្តី ប៉ុន្តែវានៅតែរំខានដដែល ។ សំណាងល្អ ដែលធម្មជាតិមានវិធីដោះស្រាយបញ្ហាងាយៗ ហើយមានប្រសិទ្ធភាព គឺកន្ទុំរុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipRJvY-GODC9zgcYYj5jplg4q9QDqwrgVVcQGXE2kxUPwcAdt7yZB5UDtzI0sIEOO2US-IoUatasrbByer_kB8M_Pkv55oaF-LzTe-Dz4cJGAcC01FUWBF9U24DIhH46WUd3XR7G-b3od3sh4PNi-F-xugpj5TGuE5sgzyjK7v3KSng8oytt2Gf8U5e5y/s2000/image_2024-08-30_09-48-35.png

តើលោកអ្នកជឿទេថា កន្ទុំរុយ១ក្បាល អាចស៊ីមូសរាប់រយក្បាលក្នុង១ថ្ងៃ? វាជាវិធីកម្ចាត់មូសយ៉ាងមានប្រសិទ្ធភាព តាមរយៈការទាក់ទាញកន្ទុំរុយមកសួនដំណាំ ឬសួនច្បារ នឹងអាចជួយកាត់បន្ថយចំនួនរុយយ៉ាងច្រើននៅជុំវិញផ្ទះ ខណៈកន្ទុំរុយចាត់ទុកថា សួនដំណាំជាឋានសួគ៌របស់វា ។ ហេតុអ្វីកន្ទុំរុយក្លាយជាសត្វស៊ីមូសច្រើនបំផុត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDeNEWs3Vo8RUUt_yMVCA8g4pVvSeMWaxu7ex1WejYT639yPzGqlkKJeZYpaar1zhJNDXdMgbS_izJlhUXGG8kj8rigXFYN3w069W-BVE2TeefxD9efQLOFZuys_UG4l73h6Jg301PR8gIOg16gBhM9q6lPD1v4GaA-gGk-V9LwI8ijjcmnR-b2cdQmLwp/s1600/image_2024-08-30_09-48-57.png

កន្ទុំរុយ មិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែពួកវាជាអ្នកប្រមាញ់មូសយ៉ាងពូកែទៀតផង ។ កន្ទុំរុយពេញវ័យអាចស៊ីមូសរាប់រយក្បាលក្នុង១ថ្ងៃ ហើយវិធីកម្ចាត់មូសរបស់វា គឺគ្មានសត្វផ្សេងទៀតអាចប្រជែងឈ្នះទេ ដោយសារកន្ទុំរុយហើរលឿន និងជាសត្វសាហាវសម្រាប់មូស ។ ហេតុនេះ ទើបកន្ទុំរុយក្លាយជាសត្វគ្រប់គ្រងចំនួនមូសតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwVK0Au2Wq-rFDkimukWZQZv_suD3XQfurtolGD0lpz5WnLRejSemq6__WFBMy1o9mrJf7VD0ZzS0mVU0puv7B5j1P6yuR9ekrTT9TK_GvPtfnHmN0EF9PpCIiMkXSG2WEV-mzzPJgxrOa6f59WsDHULz0NuavvESrAw1FwnVts8Se1jGk8oXKlmVc3PH7/s1500/image_2024-08-30_09-52-03.png

បើធុញទ្រាន់នឹងការប្រើប្រាស់ថ្នាំបាញ់មូសដែលពោរពេញដោយសារធាតុគីមី និងស្វែងរកវិធីកម្ចាត់មូសតាមធម្មជាតិ យើងអាចរៀបចំបរិវេណជុំវិញផ្ទះដើម្បីទាក់ទាញកន្ទុំរុយ ដូចជា ៖

១-ធ្វើស្រះទឹក ៖ បើផ្ទះយើងមានអណ្តូង ឬស្រះទឹក នឹងអាចទាក់ទាញកន្ទុំរុយ ដោយសារវាតែងតែពងដាក់ទឹក ហើយស្រះទឹកពុំចាំបាច់មានទំហំធំពេកទេ
២-រុក្ខជាតិ ៖ គួរតែដាំរុក្ខជាតិផ្សេងៗនៅបរិវេណជុំវិញស្រះទឹក ដូចជា ស្មៅ, ផ្កា ពីព្រោះរុក្ខជាតិទាំងនេះអាចឱ្យកន្ទុំរុយស្នាក់នៅ និងកម្ចាត់មូស ។ ក្រៅពីនេះ រុក្ខជាតិនឹងទាក់ទាញសត្វល្អិតតូចៗដើម្បីឱ្យកន្ទុំរុយស៊ីជាអាហារទៀតផង
៣-ចៀសវាងការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត ៖ ថ្នាំកម្ចាត់សត្វល្អិត នឹងបង្កគ្រោះថ្នាក់ដល់កន្ទុំរុយ ទើបយើងគួរចៀសវាងការប្រើថ្នាំគីមីកម្ចាត់ស្មៅគ្រប់ប្រភេទក្នុងសួន
៤-តម្រៀបដុំថ្មជុំវិញស្រះទឹក ៖ កន្ទុំរុយចូលចិត្តគេចពីកំដៅថ្ងៃ ហើយការតម្រៀបដុំថ្មជុំវិញស្រះទឹកនឹងជួយទាក់ទាញកន្ទុំរុយមករស់នៅក្នុងសួន
៥-ទឹកស្អាត ៖ កន្ទុំរុយត្រូវការទឹកស្អាតដើម្បីឱ្យកូនៗរបស់វាឆាប់ធំ ។ ដូច្នេះ យើងត្រូវពិនិត្យទឹកក្នុងស្រះកុំឱ្យមានជាតិពុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrSA1oIMATLWqg9f-GY1OIxvEj9ENN4BMyCaWYhWBcDbGpod6IQRa8XZCKLx-KIT1DXiUs4Tmnt4Wo2Lc69wlQQMFZkINTPdM5pSuAcwioCvVNHfHtpqqiddhnn08zl_gallOogg6ozJv7KEDKuxnUEMRsHQWT26H5kQ5gyzC8W8s9V4gvWr2urlvrAG4u/s2560/image_2024-08-30_09-49-45.png

បើអនុវត្តតាមវិធីទាំង៥នេះធានាថា សួនដំណាំ ឬសួនច្បាររបស់យើងនឹងទាក់ទាញកន្ទុំរុយយ៉ាងច្រើនមករស់នៅ ព្រមទាំងកាត់បន្ថយមូសតាមធម្មជាតិទៀតផង ។ លើសពីនេះ យើងក៏អាចគយគន់កន្ទុំរុយដ៏ស្រស់ស្អាតនៅជុំវិញផ្ទះផងដែរ ៕

មិត្តល្អ! ជប៉ុន ត្រៀមជួយស្តារផ្លូវជាតិលេខ១ តាមសំណើសុំរបស់រដ្ឋាភិបាលកម្ពុជា

0

នៅកិច្ចប្រជុំពិភាក្សាការងារជាមួយដៃគូអភិវឌ្ឍន៍ ចៃកា (JICA) អំពីគម្រោងស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យជប៉ុនជួយស្តារកំណាត់ផ្លូវជាតិលេខ ១ ពីភូមិសាស្ត្ររាជធានីភ្នំពេញ ទៅដល់កំពង់ផែស្វយ័តភ្នំពេញ និងការសាងសង់បន្ថែមនូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ធ្វើដំណើរ ឬដឹកទំនិញនានា ចេញ-ចូល ឆ្លងកាត់រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhci83C9S0sVynbctLHR4GPQbInfgvr5esreqgYXGdhjiYjg7Slf7kpVXM3Psot2eclq1g-Hi9AkCxeTad8FbWD-gsnyQ8v-3SyKahbMrMH_lAwDR7Rz8bzYyehfwjmuXO61bkJM1eskfmJKuGE-P8TdxKZg-Bv5Aax7niSNWrUzDNyde5CHx3G-l5kgG6D/s2048/image_2024-08-29_15-19-38.png

ពាក់ព័ន្ធករណីនេះភាគីខាងជប៉ុន ចៃកា (JICA) បានឯកភាពទទួលយកសំណើ ហើយនឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg57_F4_VD70Zy-waR3ZhVOX6KKIC8ZGmJ6G8joZJQgP_suzqIZsgh1harE2tUosq6XmqUv-_PQ-yq9Nty6sGNa01hqTATn0DdXMHe2may3iC72hs4kn8mpWRCMV4RRWvSK0pvoAswbpDwQy_HjHAUsBpURpfytptYB6KiN83I0JlV15kRdHxJDI4JIiRX/s2048/image_2024-08-29_15-19-40.png

ជាមួយគ្នានោះផងដែរ ក្រសួងសាធារណការ ក៏បានថ្លែងអំណរគុណដល់ ចៃកា (JICA) ដែលជាតំណាងរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយស្តារ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជានាពេលកន្លងមក។

សូមរម្លឹកដែរថា គម្រោងសាងសង់កំណាត់ផ្លូវលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤ គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សច្បារអំពៅ ត្រើយខាងកើត ត្រូវបានសម្ពោធដាក់ប្រើប្រាស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipZ2XL8iyUfemilKF1W8jGRVHL26FXjcpqW1jppBsbeB00YTn2AAE-rRw5-_f58dEWl5T5YAgRIyy7Q8T4hUZ9sopUBE-227MnWVMEy5e17AO-wv2LGkYr5O4dFAnFxLbpH3u7rvCJEipsSGKOiVoLE6v2e0bKK1XHPF56m3ut2Q_-gv5poH64THANX713/s1080/image_2024-08-29_15-19-37.png

គម្រោងនេះ បានចំណាយថវិកាសរុបជាង ២៣លានដុល្លារ ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧,៨៧លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinc9txL7GCLBhMBzdAltlOcarXbIB8j8co0kBzJRRu3tPK9W4N4cymTiuLsFwp2NmObHkcljr2zdGe3sfWApT9ZJR7hksnDhBfLrIGPM9ecMYsNLeyQcOUaPBGzSw3seZjcjvFkdBsyGXxublvOc976KAqe73ImjLYjSISWSSr7P3lq7llcoxaZOhdiL6N/s2048/image_2024-08-29_15-19-35.png

 

 

បើបាត់ប្លង់ដី (ប្លង់រឹង) ពលរដ្ឋគួរធ្វើដូចម្តេចទើបបានថ្មី?

0

ទម្រង់ប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាមានចែកចេញជា៣គឺ ប្លង់រឹង ប្លង់ទន់ និងប័ណ្ណកម្មសិទ្ធិរួមឯកជនក្នុងអគារសហកម្មសិទ្ធិ ឬត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5OfLrOrx1PW6EOhOR9e2QgsRm_SG38c3O_LjteVSfVt7Tb5UNmlZAnK1lVxAsAgf_T4aAix6Lt6GPL7iHlHBxNxUFBvvXnLldu2Naq4JuUa5b2iolv5NrQXLXXZ2gNHvVAgQI67NwZZ4UUpIya5WPrCyJ8EuuEnEudxbm5K7xnOM_STyaTokwaKCfLeEL/s960/image_2024-08-29_13-46-48%20(2).png

នៅក្នុងចំណោម៣នោះ ប្លង់រឹង គឺជាទម្រង់បង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិសំខាន់ជាងគេ និងជាប្លង់ដីដ៏ល្អជាងគេនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0T1KtY-zKHY7kQY4uj1b3zggy_JrJ_jo0IjRBt1awKwaLH0TW4d0_l1HZBOz8YAwF-TuoM09i3m5o7fnc5E72FNslhYdulbIAgcDt7ytHSmc7BRItxCBie9wFUR6tzu71sx6W72xvNhqY1_kYZ63rUFjrdLUyQ2MDqT_uRX2W3kxVO7vh45xAL-RaoZH8/s1024/image_2024-08-29_13-46-49.png

ប្រសិនបើ ពលរដ្ឋមានករណីអ្នកបានបាត់ប្លង់នេះ អាចរៀងពិបាកបន្តិចក្នុងការធ្វើថ្មី ដោយត្រូចឆ្លងកាត់ច្រើនដំណាក់ការ៖

ទី១. អ្វីដែលត្រូវធ្វើមុនគេនោះគឺ ដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលនៅទីតាំងណាដែលអ្នកបាត់ប្លង់ដីនោះ។
ទី២. អាចចុះជាព័ត៌មានជូនដំណឹងដល់សាធារណជន ដែលមានដូចជា៖ កាសែត ឬមធ្យោបាយផ្សាយនានា អំពីការណីបាត់ប្លង់ដី។
ទី៣. ដាក់ពាក្យស្នើសុំកសាងប្លង់ទុតិយតានៅអង្គភាពច្រកចេញចូលតែមួយនៃសាលារាជធានីខេត្ត ដោយមានភ្ជាប់ ជាមួយនឹងឯកសារទី១ និងទី២ ខាងលើ ប្លង់ថតចំលង និងអត្តសញ្ញាណប័ណ្ណថតចំលង។
ទី៤. បុគ្គលិកនៃអង្គភាពនឹងបញ្ជូនសំណុំបែបបទបន្ទាប់ពីបុគ្គលស្នើសុំបានបង់ប្រាក់កម្រៃសេវារដ្ឋបាលរួចរាល់ ទៅកាន់មន្ទីររៀបចំ ដែនដីដើម្បីចាត់វិធានការ។
ទី៥. បន្ទាប់ពីមន្ទីរដែនដី និងភូមិបាលឃុំ/សង្កាត់/ក្រុង បានបំពេញបែបបទរួចរាល់ រដ្ឋបាលរាជធានី/ខេត្ត នឹងប្រកាសបិទផ្សាយអំពីដំណឹងបាត់ប្លង់ដី និងការស្នើសុំធ្វើប្លង់ថ្មីរបស់ម្ចាស់សំណើរចំនួន២លើក។
ទី៦. ក្នុងករណីពុំមានការតវ៉ាណាមួយនោះទេ រដ្ឋបាលរាជធានី/ខេត្តនឹងបញ្ជូនមកមន្ទីររៀបចំដែនដីគឺដើម្បី បោះពុម្ពប្លង់ដីទុតិយតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEids8mxeRaySoGyNP2ggcIV6NNQSwsOl7fqoUGDCcIsOvMPVCpqTpyaA7qmPEK-BErUKRiS_y_i_4SRd9f83u_RR38zbDp3Ul4svH_eeqj_c55FsAFoFfL-xirrZkGOHNtuLv4hYfe3QIllVbUUAWzJipgUVSPxXMp_DKs9XxdMlZgGbkNRhGsmrgxGEf2I/s1372/image_2024-08-29_13-46-49%20(2).png

 

រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ ៥ យ៉ាងនៃប្រទេសដាណឺម៉ាក ដែលគ្រប់គ្នាប្រហែលជាមិនដឹង!

0

ព្រះរាជាណាចក្រដាណឺម៉ាកមានទីតាំងនៅអឺរ៉ុបខាងជើងតែងតែស្ថិតក្នុងលំដាប់កំពូលនៃប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកអ្នកមានដឹងអត់? ថាតើកត្តាអ្វីដែលធ្វើឱ្យប្រទេសមួយនេះនៅតែស្ថិតក្នុងចំណោមប្រទេសដែលមាននិរន្តរភាពបំផុតនៅក្នុងពិភពលោក និងកាន់កាប់តំណែងល្អជារៀងរាល់ឆ្នាំ? ខណៈប្រទេសអភិវឌ្ឍជាច្រើនទៀតមិនអាចកាន់កាប់តំណែងថេរដូចដាណឺម៉ាកនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9wuDZqFktG9PkKD439tv26rFxkPo8hL_qVxeS7Zls4AHqTxe-UpACjLMSTnxfRM-qbM58fiAcoob9_9FatpRbUjvvoBtHRmihezPlgZXj7FcJza75JnagwuD5UKyCWio8eZJNAb9XfOl5MYU8oipkKm-PVmW7V2hjQ5yLL-AaaRrlU8BUrZ1zgxy7erFZ/s1200/image_2024-08-30_09-07-45.png

យោងតាមសាកលវិទ្យាល័យ Yale របស់សហរដ្ឋអាមេរិក ក្រៅពីកត្តាសេដ្ឋកិច្ច សង្គម និងវប្បធម៌ ប្រជាជនដាណាម៉ាកគឺតែងតែមានរបៀបរស់នៅខុសប្លែកពីគេ និងគួរឱ្យចាប់អារម្មណ៍បំផុត ដែលយើងគ្រប់គ្នាគួររៀនសូត្រតាម ដោយភាគច្រើននៃពួកគេតែងតែផ្តោតលើការរស់នៅប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន ជាហេតុធ្វើឱ្យប្រទេសនេះតែងតែស្ថិតក្នុងលំដាប់កំពូលនៃប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកជានិច្ច។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំលោកអ្នកមកដឹងពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ខ្លះៗនៃប្រទេសដាណាម៉ាក៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicRtVwqbmu7PNRgjwTfM2COORHWRROL_dMET2S6ggLgCjcmcITnPrTSd2JeGdlCw3F7E87ZJ__fl1gfJZGyqAtb0p9HQ71IIiKN2WNP0QL7O50FLCBDSzc1QO2lTs0gOBX-iKbZEIXdYZ1Dqo1mMlYFbQ1njbAD6qlMPdq_D9xxvzTXW4zoZ1UQszIt_o3/s1492/image_2024-08-30_09-08-14.png

១.ប្រទេសនេះប្រើកង់ច្រើនជាងរថយន្ត៖ ដោយសារការព្រួយបារម្ភអំពីការបំពុលបរិយាកាស និងការប្រែប្រួលអាកាសធាតុបានធ្វើឱ្យ Copenhagen ក្លាយជាទីក្រុងមួយដែលប្រើប្រាស់កង់ច្រើនជាងគេបំផុតក្នុងលោក។ ក្នុងឆ្នាំ ២០១៨ រាជធានី Copenhagen របស់ប្រទេសដាណឺម៉ាកមានកង់ចំនួន ៦៧៥,០០០ និងរថយន្តត្រឹមតែ ១២០,០០០ ប៉ុណ្ណោះ។ ដូច្នេះរាជធានី Copenhagen គឺជាកន្លែងដ៏ល្អមួយដែលមានសុវត្ថិភាពបំផុតក្នុងការជិះកង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdN40wInONx2N1yRJLn2EpqsKTFcWEZ0_pSPhyphenhyphenoFiOn5zTXA09TzY463fYgpH9b-oPHffejXCh99h56-KJscCYEy-zGqZBGWqsMZBBWCpDFHz3Pd2ERMkKEzy-JpYa842VRvaXWM167Mts1hjkzpBX0Ueo9nCbE187NirkdJFNhSzxJGfB-8IyR80Dpuh4/s2560/image_2024-08-30_09-08-04.png

២.អាហារផុតកំណត់នៅតែមានសុវត្ថិភាពខ្ពស់៖ យោងតាមស្ថិតិមួយភាគបីនៃអាហារដែលផលិតសម្រាប់មនុស្សទាំងអស់ត្រូវបានបោះចោល មានន័យថា មនុស្សនៅទីនោះច្រើនខ្ជះខ្ជាយអាហារ ទោះបីអាហារល្អប៉ុណ្ណាក៏ពួកគេយកបោះចោលដែរ។ ដូច្នេះកាកសំណល់អាហារបានរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ ព្រោះផលិតកម្ម និងការចែកចាយអាហារត្រូវការថាមពល និងទឹកច្រើន។ ដើម្បីប្រយុទ្ធប្រឆាំងនឹងកាកសំណល់អាហារ ដាណឺម៉ាកបានបើកផ្សារទំនើបដំបូងរបស់ខ្លួនដែលលក់ផលិតផលផុតកំណត់ជាមួយនឹងការវេចខ្ចប់ត្រឹមត្រូវក្នុងតម្លៃថោកបំផុត។ ទោះជាយ៉ាងណា អាហារផុតកំណត់នៅទីនោះនៅតែមានសុវត្ថិភាពល្អ មិនប៉ះពាល់ដល់សុខភាពឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi27Vz2YKll6smLPP5UIssejaks0w8fEXHDVoNBXgRP4adEZ-advyZoRFHKZXwbjS_0R8I64F8K0uZQzLuIOivW-uJPooIzw-nF1Z6WP0QuPWfIrQJAUF4xOIIvGZC0K5pJ1WTAwDH8SAvnwQZyWsXBY3V766ENR8b9gwH073yIAYTucSuPRMhz4z-BXDEG/s2000/image_2024-08-30_09-08-32.png

៣.ដាណឺម៉ាកគឺជាប្រទេសដែលមានកោះថាមពលដំបូងគេរបស់ពិភពលោក៖ កោះថាមពលគឺជាផ្នែកមួយនៃគម្រោងដែលមានគោលបំណងការពារការកើនឡើងនៃការឡើងកំដៅផែនដី។ កោះទាំងនេះនឹងទទួលបានថាមពលពីខ្យល់បក់នៅឆ្នេរសមុទ្រ ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកការលុបបំបាត់ថាមពលឥន្ធនៈហ្វូស៊ីល។ កោះថាមពលរបស់ប្រទេសដាណឺម៉ាកនឹងបម្រើជាប្រភពថាមពលបៃតង ហើយត្រូវបានគេរំពឹងថានឹងផលិតថាមពលសម្រាប់ ៥ លានគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfCLbg5KMo6ZwhyCTmZkmEL37mvD7yDTBC7JoeIb9blHo43fgQ88-TaN3EuPl0puHoir3boE83hB31OtCTmKBLdfbZEVDsDGJhZe2KMe514yBPXBNU6B7JElX2q8nF9A_cDqTGlgqriB2VjdV8_hUpAyVeg-plc9zFntozM0SgCGC6E9umFROpFKOzNlA7/s1280/image_2024-08-30_09-09-07.png

៤.កសិដ្ឋានដែលប្រើថាមពលខ្យល់ទាំងស្រុងផលិតអាហារបាន ១,០០០ តោន៖ ក្រុមហ៊ុនដាណឺម៉ាក Nordic Harvest បានបង្កើតកសិដ្ឋានថាមពលខ្យល់ ១១% ដំបូងបង្អស់របស់ពិភពលោក ដែលគ្រឿងបរិក្ខារទាំងមូលត្រូវបានដាក់ក្នុងអគារតែមួយ និងផលិតអាហារប្រមាណ ១,០០០ តោនក្នុងមួយឆ្នាំ ដែលកាត់បន្ថយការបញ្ចេញកាបូនយ៉ាងសំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOALxbLtlxFxI7E_HBttc45gxSNWZv9EHoJJGHtazbLJsj0iF3xQ4cRPlBT395Q843j0V13IfApK8mFAoeGkFbmTBIvVP2PPtvzKyFN3L62Bd0HBb500bt8UfK_OAIHiLw2VmsP6gIKPa-XPh72QEAT2XB9KsAIbPTAahhkbFpzoDbso-KSxS2HPV59Ja/s1863/image_2024-08-30_09-09-29.png

៥.ដាវទួរប៊ីនខ្យល់ត្រូវបានកែច្នៃជាចំណតកង់៖ ទីក្រុង Aalborg បានរកឃើញការប្រើប្រាស់ថ្មីសម្រាប់ទួរប៊ីនខ្យល់ចាស់។ ដាវទួរប៊ីនខ្យល់ដែលខូចខាត ឬចាស់គឺពិតជាពិបាកក្នុងការកែច្នៃឡើងវិញណាស់ ទោះជាយ៉ាងណា ដាវទួរប៊ីនខ្យល់នៅក្នុងទីក្រុងនេះមិនត្រូវបានគេបោះចោលនោះទេ ប៉ុន្តែបានប្រែទៅជា “ជម្រក” សម្រាប់កង់។ សាកលវិទ្យាល័យ Strathclyde ប៉ាន់ប្រមាណថានៅឆ្នាំ ២០៥០ នឹងមានកាកសំណល់ខ្យល់ ២ លានតោន ដូច្នេះការប្រើប្រាស់ដាវទួរប៊ីនខ្យល់កែច្នៃនេះនឹងជួយកាត់បន្ថយតម្រូវការសម្រាប់ដែកថែបថ្មី ក៏ដូចជាកាត់បន្ថយបរិមាណកាបូនដែលបានបង្កើតកំឡុងពេលផលិតបេតុង៕

តិចអត់ដឹង! ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតក្នុងលោក?

0

ប្រទេសដែលមានកោះគឺជាប្រទេសដែលមានដែនដីជាប់នឹងសមុទ្រ។ កោះអាចជារមណីយដ្ឋានដ៏ពិសេសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តនៅប្រទេសរបស់ខ្លួន។ សូម្បីកម្ពុជាក៏ជាប្រទេស ដែលមានដែនដីជាប់នឹងសមុទ្រ ព្រមទាំងមានកោះស្អាតៗជាច្រើនកន្លែងផងដែរ។ ទោះជាយ៉ាងណាប្រទេសយើងមិនមែនជាប្រទេសដែលមានកោះច្រើនជាងគេនោះទេ។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតក្នុងលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnYwl0DlIS7iLVU_Zxl-3uAeZiOtJP1svS0pvoP_gtKJOaKf2j9u3DfkCSEteBXPdFDaPXQV3csB9TWUKhf_RXEqpGJiX8UFUWBm99xs7eWJiU6FYRushOriP2unPuiWh2K8_16NQp_oxaEZQBAHdbfDRbuKJSIgcmphflcRCHmjheWY1KZz5G14xuhbqr/s1200/image_2024-08-30_08-59-13.png

ជាការពិតណាស់យើងគ្រប់គ្នាធ្លាប់សិក្សារួចមកហើយអំពីកោះដែលធំជាងគេនៅលើពិភពលោក និងប្រទេសដែលសម្បូរកោះច្រើនជាងគេនៅអាស៊ី។ កោះដែលធំបំផុតនោះគឺកោះ Greenland ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសដាណឺម៉ាក (Denmark)។ ហើយឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានកោះច្រើនជាងគេនៅអាស៊ី ដូច្នេះប្រទេសដែលមានកោះច្រើនជាងគេបំផុតនៅលើផែនដីយើងនោះ គឺប្រទេសប្រទេសស៊ុយអែត ដែលមានកោះច្រើនជាងគេបំផុតរហូតដល់ ២៦៧,៥៧០ កោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9SnuYWk9Eevmde85liniv-WZK8yaLKm026ugJNegdfVPafQ3duQkwVGs1g1eC0reL7svV1CgQOmcPu5k1IwwQfYH2UqUdsrqC-DGN5aL0yxEYqT_dTOD0Z9zouZXc393zz4oj4WU90whyphenhyphenFLK-wOq0pJjfEzMVTvRCnxNKGteWXvtKmBRIZZ0x1XWnZT8e/s5087/image_2024-08-30_08-57-55.png

ព្រះរាជាណាចក្រស៊ុយអែតគឺជាប្រទេសស្ថិតនៅអឺរ៉ុបប៉ែកខាងជើង និងជាប្រទេសធំជាងគេទីប្រាំនៅទ្វីបអឺរ៉ុប។ ប្រទេសនេះមានប្រជាជនសរុបចំនួន ១០,៦ លាននាក់ជាមួយផ្ទៃដី ៤៥០,២៩៥ គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ប្រទេសន័រវែស ហ្វាំងឡង់ និងដាណឺម៉ាក។ អ្វីដែលធ្វើឱ្យប្រទេសស៊ុយអែតកាន់តែលេចធ្លោរនោះគឺប្រទេសនេះមានកោះច្រើនជាងគេបំផុតក្នុងលោករហូតដល់ ២៦៧,៥៧០ កោះ ដែលកោះនីមួយៗសុទ្ធតែមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9iQK9LChgYXq_8NMhyK4nbdwQpWB-JHLzGk2Mun-I6_nyKZH168uJqKI7JijeqZwNzZRn3sKeAFTDZtZ_6_MKtN3hPOV2LIUp3MLYyONat8HdR0MCwQnsoGVX6KFZKUYIltxQYYHvylRzjY_6IQ4nbxDOVhxlmgPWmdrjEwVYrBvscfw860fFQoi00SHu/s2480/image_2024-08-30_08-57-11.png

ក្រៅពីប្រទេសស៊ុយអែត ប្រទេសន័រវែសក៏មានកោះច្រើនជាងគេបំផុតទីពីរក្នុងលោកផងដែរដោយមានចំនួន ២៣៩,០៥៧ កោះ។ ហើយចំណាត់ថ្នាក់ទីបីគឺប្រទេសហ្វាំងឡង់ជាមួយកោះទាំងអស់សរុបចំនួន ១៧៨,៩៤៧ កោះ ដោយចំណាត់ថ្នាក់ទីបួនគឺបានទៅលើប្រទេសកាណាដា គឺជាប្រទេសធំលំដាប់ទី ២ នៅក្នុងពិភពលោក និងមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង ជាប់នឹងសហរដ្ឋអាមេរិក។ ប្រទេសកាណាដាមានកោះសរុបចំនួន ៥២,៤៥៥ កោះ។ ខណៈសហរដ្ឋអាមេរិកជាប់លេខ ៥ លើពិភពលោកមានកោះច្រើនជាងគេបំផុតចំនួន ១៨,៦១៧ កោះ៕

អាហ្វ្រិកគ្រោងនឹងបាញ់សម្លា.ប់សត្វដំរីជាង ៨០ ក្បាលនិងសត្វព្រៃជាច្រើនទៀតដើម្បី…

0

បរទេស៖ ប្រទេសណាមីប៊ីដែលស្ថិតក្នុងទ្វីបអាហ្វ្រិកគ្រោងនឹងបាញ់សម្លាប់សត្វដំរីចំនួន ៨៣ ក្បាល និងសត្វព្រៃជាច្រើនទៀត ក្នុងគោលបំណងមួយនេះ។
កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍របស់ប្រទេសណាមីប៊ីបានប្រកាសថា ខ្លួននឹងបរបាញ់សត្វព្រៃជាង ៧០០ ក្បាល ដែលក្នុងនោះរួមមាន៖ សេះបង្កង់ ក្តាន់ ដំរីទឹក ក្របី ខ្លា និងសត្វដំរីធម្មតា ដើម្បីធ្វើជាអាហារសម្រាប់ចែកចាយដល់ប្រជាជនក្រីក្រដែលកំពុងអត់ឃ្លាន នៅពេលដែលប្រទេសអាហ្វ្រិកភាគនិរតីមួយនេះបានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ១០០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg22wl3fnOiHyuvoAmjxJyV1Ed2PSEaqR3Q8MzKU9AtY3znwE7UBHUOdPGXbybDbxPDuqC22p6ezVhYS22nQGMSlKAQ8uwtyPu8JmDpvjvRYdTZTUJ940CrFENGb1A-zXxqkhpIuZgD908asoeVcep2fmj00P7eviE6ZtxMZ0lfPh21I9yNI0bt4oA0D87R/s900/image_2024-08-30_08-52-18.png

ជាមួយនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបែបនេះ ជម្លោះមនុស្ស និងសត្វព្រៃត្រូវបានគេរំពឹងថានឹងកើនឡើង ប្រសិនបើអាជ្ញាធរមិនធ្វើអន្តរាគមន៍។ ហើយស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសណាមីប៊ី ត្រូវបានគេរំពឹងថានឹងជួបប្រទះនូវកម្រិតអសន្តិសុខស្បៀងខ្ពស់នៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយសារប្រទេសណាមីប៊ីបានអស់អាហារបម្រុង ៨៤% របស់ខ្លួនកាលពីខែមុន នេះបើយោងតាមអង្គការសហប្រជាជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFxRR-OHVMQBOC5ZpfElkeSTkA53eirvluc2arMWmG06WSmyOtimSVRjd19DLjcr0FLYQdA4kgqXJbf-foInnrDhtiMwLD5Xtd37wEVSc0WbOFrmUGnJwWuFRPbhL3MTJzeH7BBqUiyvUK2VyMBYTT4vNwhRJfbpQQe4REPXMtU5o26Smc4aNKHyS1WFtU/s3072/image_2024-08-30_08-53-04.png

ដូច្នេះការសម្លាប់សត្វព្រៃធ្វើជាអាហារគឺជាដំណោះស្រាយដ៏ល្អបំផុត ក៏ដូចជាកាត់បន្ថយសម្ពាធលើប្រភពទឹកដែលមានស្រាប់នៅក្នុងតំបន់ដែលមានចំនួនសត្វព្រៃច្រើនលើសលប់ រួមទាំងកាត់បន្ថយហានិភ័យនៃជម្លោះរវាងសត្វព្រៃ និងមនុស្ស នៅពេលដែលសត្វស្វែងរកអាហារ និងទឹកក្នុងអំឡុងពេលគ្រោះរាំងស្ងួត។ បើយោងតាមរបាយការណ៍អ្នកប្រមាញ់អាជីពនឹងត្រូវបានអនុញ្ញាតឱ្យបាញ់សត្វដំរីចំនួន ៨៣ ក្បាល រួមជាមួយនឹងដំរីទឹក ៣០ ក្បាល, ក្របី ៦០ ក្បាល, ក្តាន់ ៥០ ក្បាល, ខ្លា ១០០ ក្បាល និងសត្វសេះបង្កង់ចំនួន ៣០០ ក្បាលនៅក្នុងឧទ្យាន និងតំបន់សហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOK5sYcEJvMJi7MkQLPo0HXXh1nd1vUWKkmGdLXhSeRJoXTt7ZFDlfQEp2zBmvvIf0w1m4CjIqsA50ouZ5YYTzvNAMLS46DHgjHyoXf5yB66pU9fbOiiFH91x_aGDUVqjCUTjBB_fdKgfllyYPiWmpgyqTm09UBVOMFdy7AQE8u_oxWveClYG2JsKN1rW7/s585/image_2024-08-30_08-54-01.png

គួរបញ្ជាក់ដែរថា ណាមីប៊ីបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ មកដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ គេប៉ាន់ប្រមាណថាប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសដែលស្មើនឹង ១.៤ លាននាក់នឹងប្រឈមមុខនឹងអសន្តិសុខស្បៀងដោយសារតែដំណាំដែលរងផលប៉ះពាល់។ ក្រសួងបរិស្ថានបាននិយាយថា “សមយុទ្ធនេះគឺជាការចាំបាច់បំផុត និងស្របតាមអាណត្តិរដ្ឋធម្មនុញ្ញរបស់យើង ដែលធនធានធម្មជាតិរបស់យើងត្រូវបានប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋណាមីប៊ី”៕

អ្នកវិទ្យាសាស្ត្រកត់ត្រាពីរោគសញ្ញាកើតឡើងដោយសារពិសពស់ រហូតដល់ជីវិតចុងក្រោយ

0

សហរដ្ឋអាមេរិក ៖ អ្នកវិទ្យាសាស្ត្រអាមេរិកម្នាក់ពុំព្រមទៅមន្ទីរពេទ្យទេ ក្រោយពីពស់ចឹក ហើយបានព្យាយាមកត់ត្រាពីផលប៉ះពាល់រាងកាយបណ្តាលមកពីពិសពស់ ដើម្បីជាការសាកល្បង និងចង់ឱ្យមនុស្សគ្រប់គ្នាបានដឹង ។ លោកបានចាប់ផ្តើមកត់ត្រាពីការធ្វើទុក្ខផ្សេងៗក្នុងខ្លួន តាំងពីពេលពស់ចឹកដំបូង រហូតដល់ពេលចុងក្រោយនៃជីវិតរបស់លោក ។

កាលពីខែកញ្ញា ឆ្នាំ១៩៥៧ មនុស្សម្នាក់បានយកពស់១ក្បាលពីសួនសត្វ Lincoln Park មកប្រគល់ឱ្យសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុង Chicago សហរដ្ឋអាមេរិក ដើម្បីឱ្យសារមន្ទីរជួយបញ្ជាក់ពីប្រភេទរបស់ពស់នេះ ។ លោក Karl Patterson Schmidt ជាអ្នកវិទ្យាសាស្ត្រខាងសត្វល្មូន ដែលធ្វើការក្នុងសារមន្ទីរ ក៏យល់ព្រមចិញ្ចឹមពស់មួយនេះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfP7lNRF4QDK-xkHGOeR1OX8V7BmOFhEZ_-uVRLovXK2lj7TSNv-c5aBi3Qq3Cdd8ss9oYPbsWtPVcq7NyhgUpzAsHb7gVw5gprPrgScdOqXlk_B0Rbmd6Ko10z_DiotZ0VJgi6LhxFVQZcQ0r6dzNz-Mu3wui8v2gJK3o9NNdWiPFSyyCe5q-xyuaGqT3/s800/image_2024-08-30_08-42-10.png

លោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកជំនាញផ្នែកពស់ដ៏ល្បីល្បាញបំផុត ហើយលោកទទួលបានជោគជ័យយ៉ាងច្រើន រហូតដល់មានពស់ជាង២០០ប្រភេទត្រូវបានដាក់ឈ្មោះតាមលោក ។ លោកនិយាយថា វាជាពស់ពិសមកពីអាហ្វ្រិកខាងត្បូង ដែលមានក្រឡាស្អាត និងភ្លឺ ។ ប៉ុន្តែលោកមិនប្រាកដចិត្តថា វាជាពូជអ្វីទេ ដោយសារអវៈយវៈមួយចំនួនមិនច្បាស់លាស់ ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៥៧ ពេលលោក Schmidt កំពុងព្រួតពិនិត្យពស់នេះ ស្រាប់តែវាចឹកមេដៃឆ្វេងរបស់លោក រហូតកើតជាដំបៅតូចៗ ចំនួន២ ។ ប៉ុន្តែលោកប្រកែកពុំទៅមន្ទីរពេទ្យទេ ហើយយកប្រើប្រាស់ឱកាសនេះកត់ត្រាយ៉ាងលម្អិតពីផលប៉ះពាល់ដោយសារពិសពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDBhFN_C1tihyk040cV47iduzxOSKibDl6lCpiPZgVH9Jf2MRY-h0MXxwAyLyDQMcNogyC4aON1gyU2AB4Sa310jyEN6_JR93LZpkU3lvN7djWJy81mfjxwbYK1oPwtZ5Q3_6Kk1GW6NLUvMVJkFEMtklgI8clYkbYoLEdZZkbkK79a9_-PCX8OGCr0u3F/s568/image_2024-08-30_08-43-30.png

ក្នុងសៀវភៅកត់ត្រារបស់លោកសរសេរថា ៖ «ខ្ញុំបានទទួលពស់នេះពីមនុស្សម្នាក់ឈ្មោះ Robert Inger ។ ខ្ញុំពុំបានការពារខ្លួនអ្វីទាំងអស់ ហើយវាក៏ចឹកមេដៃឆ្វេងរបស់ខ្ញុំ ។ មាត់ធំរបស់វាបានចឹកខ្ញុំដោយប្រើចង្កូមក្រោយ ហើយចង្កូមខាងស្តាំបានខាំខ្ញុំមានជម្រៅប្រមាណ ៣មីល្លីម៉ែត្រ» ។

លោកមិននឹកស្មានថា វាមានពិសខ្លាំងទេ ហើយលោកក៏បានជិះរថភ្លើងត្រឡប់ទៅផ្ទះវិញ និងកត់ត្រាពីផលប៉ះពាល់ដោយសារពិសពស់បន្តទៀត ។ លោកសរសេរថា លោកពុំបានក្អួតទេ ពេលជិះរថភ្លើងនៅជាយក្រុង ប៉ុន្តែលោកមានអាការៈរងាញាក់ និងក្តៅខ្លួន ។ បន្ទាប់មក លោកក៏ចាប់ផ្តើមហូរឈាមតាមអញ្ចាញធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS9VJ6tgxEmIhRXQK8rDxRBOECrqOaRB3Sm426OWNN4G-p29chuSA0qakhcOh-Mkwz-jXjWaUvZEhpr9XDkv16NEHE0bKkTGcs0tpbgQ0YjEolhciZzqZT9ii05KMFQOvWKxVfd7u-lt7HdRwomFp_7hkoJh_jRm4tjW_-n8yOL2yphlEAVohMBMPj4bgr/s1024/image_2024-08-30_08-42-18.png

លោកបន្តថា លោកបត់ជើងតូចភាគច្រើនចេញឈាម ហើយលោកក៏បានផឹកទឹក ប៉ុន្តែក្អួតយ៉ាងខ្លាំង ។ ក្រោយមក លោកក៏បានធូរស្រាលវិញ និងសម្រាកលក់រហូតដល់ព្រឹក ។ ពេលភ្ញាក់ឡើង លោកក៏បរិភោគអាហារពេលព្រឹក និងកត់ត្រាពីផលប៉ះពាល់ដោយសារពិសពស់បន្តទៀត ។

នៅថ្ងៃទី២៦ ខែកញ្ញា លោកបានបរិភោគអាហារជាច្រើនមុខ ដូចជា ៖ នំកញ្ចប់, ស៊ុត, នំប៉័ង, ទឹកប៉េងប៉ោះ និងកាហ្វេ ហើយលោកសង្កេតឃើញថា មាត់ និងច្រមុះរបស់លោកហូរឈាមតិចៗឥតឈប់ ។ ប៉ុន្តែនេះជាឃ្លាចុងក្រោយបង្អស់ ដែលលោកបានកត់ត្រាក្នុងសៀវភៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83lXKjOSxBLl7YGo1rev0PhH2QfHjc3B-5Hq6u9QlDIJaOGXwczSiSHlVRDID6wJauJ9eDVxhQ0fpnYM-Rl8SsdUWL7CoqDpUcG7zGaCeDLLoEhdBHLH22gIuoPV7F-zkt1VqzXlXubFWsnGVHkrXrRfwNbW0qE1XSev1SV2k2pMFsyHTCywR_m0u6eaU/s2048/image_2024-08-30_08-43-15.png

តាមឯកសារបញ្ជាក់ថា ក្រោយបរិភោគអាហារថ្ងៃត្រង់រួច លោក Schmidt បានក្អួតយ៉ាងខ្លាំង ហើយលោកក៏សម្រេចចិត្តទូរស័ព្ទទៅប្រពន្ធ ។ ប៉ុន្តែមិនយូរប៉ុន្មាន រាងកាយរបស់លោកលែងកម្រើកដូចមុន ។ ហេតុការណ៍នេះបានកើតឡើងលើខ្លួនលោក មិនដល់២៤ម៉ោងទេ ។

សរុបមក ពស់ដែលចឹកលោក គឺជាប្រភេទ Dispholidus typus ស្ថិតក្នុងចំណោមពូជពស់មានពិសខ្លាំងបំផុតលើពិភពលោក ។ លោកត្រូវបានគេណែនាំឱ្យទៅរកគ្រូពេទ្យ ប៉ុន្តែលោកបដិសេធមិនព្រមទៅ ហើយនិយាយថា ៖ «ខ្ញុំមិនទៅទេ ព្រោះវានឹងធ្វើឱ្យរោគសញ្ញារបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ» ។

មតិខ្លះនិយាយថា រឿងរ៉ាវរបស់លោក Schmidt គួរឱ្យសោកសៅ ដែលកើតឡើងដោយសារការចឹងដឹង ។ ប៉ុន្តែមតិខ្លះទៀតជឿថា ថ្នាំបន្សាបពិសពស់ប្រភេទនេះមានតែនៅអាហ្វ្រិកប៉ុណ្ណោះ ហើយលោក Schmidt យល់ព្រមទទួលយកជោគវាសនារបស់ខ្លួន និងធ្វើការរហូតដល់ថ្ងៃស្លាប់ ៕