Home ព័ត៌មានអន្តរជាតិ តិចអត់ដឹង! ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតក្នុងលោក?

តិចអត់ដឹង! ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតក្នុងលោក?

66
0

ប្រទេសដែលមានកោះគឺជាប្រទេសដែលមានដែនដីជាប់នឹងសមុទ្រ។ កោះអាចជារមណីយដ្ឋានដ៏ពិសេសមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកំសាន្តនៅប្រទេសរបស់ខ្លួន។ សូម្បីកម្ពុជាក៏ជាប្រទេស ដែលមានដែនដីជាប់នឹងសមុទ្រ ព្រមទាំងមានកោះស្អាតៗជាច្រើនកន្លែងផងដែរ។ ទោះជាយ៉ាងណាប្រទេសយើងមិនមែនជាប្រទេសដែលមានកោះច្រើនជាងគេនោះទេ។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាដែលមានកោះច្រើនជាងគេបំផុតក្នុងលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnYwl0DlIS7iLVU_Zxl-3uAeZiOtJP1svS0pvoP_gtKJOaKf2j9u3DfkCSEteBXPdFDaPXQV3csB9TWUKhf_RXEqpGJiX8UFUWBm99xs7eWJiU6FYRushOriP2unPuiWh2K8_16NQp_oxaEZQBAHdbfDRbuKJSIgcmphflcRCHmjheWY1KZz5G14xuhbqr/s1200/image_2024-08-30_08-59-13.png

ជាការពិតណាស់យើងគ្រប់គ្នាធ្លាប់សិក្សារួចមកហើយអំពីកោះដែលធំជាងគេនៅលើពិភពលោក និងប្រទេសដែលសម្បូរកោះច្រើនជាងគេនៅអាស៊ី។ កោះដែលធំបំផុតនោះគឺកោះ Greenland ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសដាណឺម៉ាក (Denmark)។ ហើយឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានកោះច្រើនជាងគេនៅអាស៊ី ដូច្នេះប្រទេសដែលមានកោះច្រើនជាងគេបំផុតនៅលើផែនដីយើងនោះ គឺប្រទេសប្រទេសស៊ុយអែត ដែលមានកោះច្រើនជាងគេបំផុតរហូតដល់ ២៦៧,៥៧០ កោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9SnuYWk9Eevmde85liniv-WZK8yaLKm026ugJNegdfVPafQ3duQkwVGs1g1eC0reL7svV1CgQOmcPu5k1IwwQfYH2UqUdsrqC-DGN5aL0yxEYqT_dTOD0Z9zouZXc393zz4oj4WU90whyphenhyphenFLK-wOq0pJjfEzMVTvRCnxNKGteWXvtKmBRIZZ0x1XWnZT8e/s5087/image_2024-08-30_08-57-55.png

ព្រះរាជាណាចក្រស៊ុយអែតគឺជាប្រទេសស្ថិតនៅអឺរ៉ុបប៉ែកខាងជើង និងជាប្រទេសធំជាងគេទីប្រាំនៅទ្វីបអឺរ៉ុប។ ប្រទេសនេះមានប្រជាជនសរុបចំនួន ១០,៦ លាននាក់ជាមួយផ្ទៃដី ៤៥០,២៩៥ គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ប្រទេសន័រវែស ហ្វាំងឡង់ និងដាណឺម៉ាក។ អ្វីដែលធ្វើឱ្យប្រទេសស៊ុយអែតកាន់តែលេចធ្លោរនោះគឺប្រទេសនេះមានកោះច្រើនជាងគេបំផុតក្នុងលោករហូតដល់ ២៦៧,៥៧០ កោះ ដែលកោះនីមួយៗសុទ្ធតែមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9iQK9LChgYXq_8NMhyK4nbdwQpWB-JHLzGk2Mun-I6_nyKZH168uJqKI7JijeqZwNzZRn3sKeAFTDZtZ_6_MKtN3hPOV2LIUp3MLYyONat8HdR0MCwQnsoGVX6KFZKUYIltxQYYHvylRzjY_6IQ4nbxDOVhxlmgPWmdrjEwVYrBvscfw860fFQoi00SHu/s2480/image_2024-08-30_08-57-11.png

ក្រៅពីប្រទេសស៊ុយអែត ប្រទេសន័រវែសក៏មានកោះច្រើនជាងគេបំផុតទីពីរក្នុងលោកផងដែរដោយមានចំនួន ២៣៩,០៥៧ កោះ។ ហើយចំណាត់ថ្នាក់ទីបីគឺប្រទេសហ្វាំងឡង់ជាមួយកោះទាំងអស់សរុបចំនួន ១៧៨,៩៤៧ កោះ ដោយចំណាត់ថ្នាក់ទីបួនគឺបានទៅលើប្រទេសកាណាដា គឺជាប្រទេសធំលំដាប់ទី ២ នៅក្នុងពិភពលោក និងមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង ជាប់នឹងសហរដ្ឋអាមេរិក។ ប្រទេសកាណាដាមានកោះសរុបចំនួន ៥២,៤៥៥ កោះ។ ខណៈសហរដ្ឋអាមេរិកជាប់លេខ ៥ លើពិភពលោកមានកោះច្រើនជាងគេបំផុតចំនួន ១៨,៦១៧ កោះ៕