នៅលើបណ្តាញសង្គម ប្រិយមិត្តជាច្រើនហាក់មានភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតពោលពាក្យសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ទៅលើកុមារាមួយរូប ដែលមានសមត្ថភាពពិសេសមិនធម្មតា ច្រៀងចម្រៀងរ៉េបបានម៉ាឆ្ងាញ់ មិនចាញ់រៀមច្បងអាជីពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSG_XN4_YfHgNnxnIu07NrrbghbPlS816lt1o1ye3N5JBElyrhBR5rWdX8XwVQYysZCEhFxI1vOCSWq52JC-wefXuFaSmATJsr83cNCJIyyG5m_ZBN3rSsaNH9axqErebdhJlIC1FTWEkEuyUHNTnHkhkRkNZ1JmUFxiIfcK5iLABaKl8pfj-5f9j4vdrF/s1440/IMG_4145.JPG

កុមារាមួយរូប ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែលត្រូវបានគេស្គាល់ឈ្មោះថា ហុងហ្វូ។ ព្រោះតែមានដុងផ្នែកសិល្បៈ ជាពិសេសគឺការច្រៀងរ៉េប បានយ៉ាងរត់មាត់ ទឹកដមសំឡេងពិរោះ ជាមួយមុខមាត់គួរឲ្យស្រលាញ់ ស្រស់សង្ហារតាំងពីនៅវ័យក្មេងទៀតនោះ ក៏ទទួលបាននូវការគាំទ្រព្រោងព្រាតពីសំណាក់សារធារណៈជនទូទៅ ទាំងក្មេងចាស់ ប្រុសស្រី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzCK6rUlnHnwtxq4DgGw4H4DzIVRzk4qFxB2SCUPia9o1Ab1R7_JbaD3CLZW4psSlNpUCFfXJ-6LUrI_frH_-cwDei2rp8hNLCFw5vFFLram9-UZL-HTj6uozJPDIOi2iqYZJoGQWzBoHuJMujBmUeSC5xjFlJ9bvi98grZyfyQA3Jiu09beAMJEDrjWhB/s1440/IMG_4146.JPG

តួយ៉ាង កាលពីថ្ងៃទី ១ ខែមីនា MV ចម្រៀងមួយបទពីតារារ៉េបវ័យក្មេងរូបនេះ ក្រោមចំណងជើងថា«អ្នកជំនាន់ក្រោយ» បានឆក់យកបេះដូងអ្នកស្តាប់ម្តងរួចទៅហើយ ជាមួយនឹងទំនុកច្រៀងយ៉ាងពិរោះរណ្តំ ដែលនិពន្ធដោយតារ៉េប Zento។ នៅក្នុង MV មួយបទនោះគឺបានសម្តែងនៅឯប្រាសាទអង្គរវត្តខ្មែរ ស្របពេលដែលបារ៉ូនៃបទចម្រៀងគឺបានច្រៀងរៀបរាប់អំពីវប្បធម៌និងអរិយធម៌ដ៏ថ្កើនថ្កានរបស់ខ្មែរថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSTG_MTKAGXGJ7Fsv64QGjVb9rp5_guKnewtDA_bEtOfvg9sduDvokbgIzGoQ9Tl5clkmh9rPCiPkRZ3PPEOOffExfgIVlkN6-8FByYAII5iYrSByjQBRxWq4ihnjPkh0r6Dw7-pKE1bq-36L10hBnfTXwaMz4h6VQhZlluKRs8_tLB2P1ciZIi-C9srAl/s960/IMG_4147.JPG

យ៉ាងណាមិញ កាលពីខែកក្កដានេះ ចម្រៀងមួយបទទៀតពីហុងហ្វូ ក្រោមចំណងជើងថា«ជឿជាក់លើខ្លួនឯង» ជាបទចម្រៀងរ៉េបលើកទឹកចិត្តដល់មនុស្សគ្រប់ៗគ្នា ព្រមជាមួយនឹងការសម្តែង MV នោះទៀតសោតក៏រឹតតែល្អ មិនចាញ់តារាអាជីព ហុងហ្វូក៏ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm8iI2LtzcxmtmcSa3Bfi_NzcUYP8IpriWHX5Z69eWi9sZnKWKGIOIu81zsgaT-t7VHWFZSXxn60n14razDdwgzNoQrrHopgfKdoYv3DFDE1r-P1rKtNmux7rOOglFEz4MHaD3ZvdOdK9X3qN-GjVN5Wj6cWCiVvuzvtVzUZs0Lb0VeZI-89bmn0m7Aag1/s2048/IMG_4149.JPG