Home ព័ត៌មានអន្តរជាតិ អនុវត្តតាមវិធីនេះធានាថា អាចកម្ចា.ត់ មូសយ៉ាងមានប្រសិទ្ធភាព

អនុវត្តតាមវិធីនេះធានាថា អាចកម្ចា.ត់ មូសយ៉ាងមានប្រសិទ្ធភាព

87
0

សត្វមូស គឺជាបញ្ហាមួយដែលយើងកម្ចា.ត់ ពុំចេះអស់ ហើយក្រៅពីខាំមនុស្ស វាថែមទាំងជាភ្នាក់ងារចម្លងមេរោគជាច្រើន ដូចជា ៖ ម៉ាឡារៀ, ជំងឺគ្រុនឈាម និងជំងឺស៊ីកា ។ បើទោះជាយើងបានប្រើប្រាស់វិធីនានាដើម្បីកម្ចា.ត់ មូសក្តី ប៉ុន្តែវានៅតែរំខានដដែល ។ សំណាងល្អ ដែលធម្មជាតិមានវិធីដោះស្រាយបញ្ហាងាយៗ ហើយមានប្រសិទ្ធភាព គឺកន្ទុំរុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipRJvY-GODC9zgcYYj5jplg4q9QDqwrgVVcQGXE2kxUPwcAdt7yZB5UDtzI0sIEOO2US-IoUatasrbByer_kB8M_Pkv55oaF-LzTe-Dz4cJGAcC01FUWBF9U24DIhH46WUd3XR7G-b3od3sh4PNi-F-xugpj5TGuE5sgzyjK7v3KSng8oytt2Gf8U5e5y/s2000/image_2024-08-30_09-48-35.png

តើលោកអ្នកជឿទេថា កន្ទុំរុយ១ក្បាល អាចស៊ីមូសរាប់រយក្បាលក្នុង១ថ្ងៃ? វាជាវិធីកម្ចាត់មូសយ៉ាងមានប្រសិទ្ធភាព តាមរយៈការទាក់ទាញកន្ទុំរុយមកសួនដំណាំ ឬសួនច្បារ នឹងអាចជួយកាត់បន្ថយចំនួនរុយយ៉ាងច្រើននៅជុំវិញផ្ទះ ខណៈកន្ទុំរុយចាត់ទុកថា សួនដំណាំជាឋានសួគ៌របស់វា ។ ហេតុអ្វីកន្ទុំរុយក្លាយជាសត្វស៊ីមូសច្រើនបំផុត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDeNEWs3Vo8RUUt_yMVCA8g4pVvSeMWaxu7ex1WejYT639yPzGqlkKJeZYpaar1zhJNDXdMgbS_izJlhUXGG8kj8rigXFYN3w069W-BVE2TeefxD9efQLOFZuys_UG4l73h6Jg301PR8gIOg16gBhM9q6lPD1v4GaA-gGk-V9LwI8ijjcmnR-b2cdQmLwp/s1600/image_2024-08-30_09-48-57.png

កន្ទុំរុយ មិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែពួកវាជាអ្នកប្រមាញ់មូសយ៉ាងពូកែទៀតផង ។ កន្ទុំរុយពេញវ័យអាចស៊ីមូសរាប់រយក្បាលក្នុង១ថ្ងៃ ហើយវិធីកម្ចាត់មូសរបស់វា គឺគ្មានសត្វផ្សេងទៀតអាចប្រជែងឈ្នះទេ ដោយសារកន្ទុំរុយហើរលឿន និងជាសត្វសាហាវសម្រាប់មូស ។ ហេតុនេះ ទើបកន្ទុំរុយក្លាយជាសត្វគ្រប់គ្រងចំនួនមូសតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwVK0Au2Wq-rFDkimukWZQZv_suD3XQfurtolGD0lpz5WnLRejSemq6__WFBMy1o9mrJf7VD0ZzS0mVU0puv7B5j1P6yuR9ekrTT9TK_GvPtfnHmN0EF9PpCIiMkXSG2WEV-mzzPJgxrOa6f59WsDHULz0NuavvESrAw1FwnVts8Se1jGk8oXKlmVc3PH7/s1500/image_2024-08-30_09-52-03.png

បើធុញទ្រាន់នឹងការប្រើប្រាស់ថ្នាំបាញ់មូសដែលពោរពេញដោយសារធាតុគីមី និងស្វែងរកវិធីកម្ចាត់មូសតាមធម្មជាតិ យើងអាចរៀបចំបរិវេណជុំវិញផ្ទះដើម្បីទាក់ទាញកន្ទុំរុយ ដូចជា ៖

១-ធ្វើស្រះទឹក ៖ បើផ្ទះយើងមានអណ្តូង ឬស្រះទឹក នឹងអាចទាក់ទាញកន្ទុំរុយ ដោយសារវាតែងតែពងដាក់ទឹក ហើយស្រះទឹកពុំចាំបាច់មានទំហំធំពេកទេ
២-រុក្ខជាតិ ៖ គួរតែដាំរុក្ខជាតិផ្សេងៗនៅបរិវេណជុំវិញស្រះទឹក ដូចជា ស្មៅ, ផ្កា ពីព្រោះរុក្ខជាតិទាំងនេះអាចឱ្យកន្ទុំរុយស្នាក់នៅ និងកម្ចាត់មូស ។ ក្រៅពីនេះ រុក្ខជាតិនឹងទាក់ទាញសត្វល្អិតតូចៗដើម្បីឱ្យកន្ទុំរុយស៊ីជាអាហារទៀតផង
៣-ចៀសវាងការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត ៖ ថ្នាំកម្ចាត់សត្វល្អិត នឹងបង្កគ្រោះថ្នាក់ដល់កន្ទុំរុយ ទើបយើងគួរចៀសវាងការប្រើថ្នាំគីមីកម្ចាត់ស្មៅគ្រប់ប្រភេទក្នុងសួន
៤-តម្រៀបដុំថ្មជុំវិញស្រះទឹក ៖ កន្ទុំរុយចូលចិត្តគេចពីកំដៅថ្ងៃ ហើយការតម្រៀបដុំថ្មជុំវិញស្រះទឹកនឹងជួយទាក់ទាញកន្ទុំរុយមករស់នៅក្នុងសួន
៥-ទឹកស្អាត ៖ កន្ទុំរុយត្រូវការទឹកស្អាតដើម្បីឱ្យកូនៗរបស់វាឆាប់ធំ ។ ដូច្នេះ យើងត្រូវពិនិត្យទឹកក្នុងស្រះកុំឱ្យមានជាតិពុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrSA1oIMATLWqg9f-GY1OIxvEj9ENN4BMyCaWYhWBcDbGpod6IQRa8XZCKLx-KIT1DXiUs4Tmnt4Wo2Lc69wlQQMFZkINTPdM5pSuAcwioCvVNHfHtpqqiddhnn08zl_gallOogg6ozJv7KEDKuxnUEMRsHQWT26H5kQ5gyzC8W8s9V4gvWr2urlvrAG4u/s2560/image_2024-08-30_09-49-45.png

បើអនុវត្តតាមវិធីទាំង៥នេះធានាថា សួនដំណាំ ឬសួនច្បាររបស់យើងនឹងទាក់ទាញកន្ទុំរុយយ៉ាងច្រើនមករស់នៅ ព្រមទាំងកាត់បន្ថយមូសតាមធម្មជាតិទៀតផង ។ លើសពីនេះ យើងក៏អាចគយគន់កន្ទុំរុយដ៏ស្រស់ស្អាតនៅជុំវិញផ្ទះផងដែរ ៕