Home ព័ត៌មានអន្តរជាតិ រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ ៥ យ៉ាងនៃប្រទេសដាណឺម៉ាក ដែលគ្រប់គ្នាប្រហែលជាមិនដឹង!

រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ ៥ យ៉ាងនៃប្រទេសដាណឺម៉ាក ដែលគ្រប់គ្នាប្រហែលជាមិនដឹង!

75
0

ព្រះរាជាណាចក្រដាណឺម៉ាកមានទីតាំងនៅអឺរ៉ុបខាងជើងតែងតែស្ថិតក្នុងលំដាប់កំពូលនៃប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកអ្នកមានដឹងអត់? ថាតើកត្តាអ្វីដែលធ្វើឱ្យប្រទេសមួយនេះនៅតែស្ថិតក្នុងចំណោមប្រទេសដែលមាននិរន្តរភាពបំផុតនៅក្នុងពិភពលោក និងកាន់កាប់តំណែងល្អជារៀងរាល់ឆ្នាំ? ខណៈប្រទេសអភិវឌ្ឍជាច្រើនទៀតមិនអាចកាន់កាប់តំណែងថេរដូចដាណឺម៉ាកនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9wuDZqFktG9PkKD439tv26rFxkPo8hL_qVxeS7Zls4AHqTxe-UpACjLMSTnxfRM-qbM58fiAcoob9_9FatpRbUjvvoBtHRmihezPlgZXj7FcJza75JnagwuD5UKyCWio8eZJNAb9XfOl5MYU8oipkKm-PVmW7V2hjQ5yLL-AaaRrlU8BUrZ1zgxy7erFZ/s1200/image_2024-08-30_09-07-45.png

យោងតាមសាកលវិទ្យាល័យ Yale របស់សហរដ្ឋអាមេរិក ក្រៅពីកត្តាសេដ្ឋកិច្ច សង្គម និងវប្បធម៌ ប្រជាជនដាណាម៉ាកគឺតែងតែមានរបៀបរស់នៅខុសប្លែកពីគេ និងគួរឱ្យចាប់អារម្មណ៍បំផុត ដែលយើងគ្រប់គ្នាគួររៀនសូត្រតាម ដោយភាគច្រើននៃពួកគេតែងតែផ្តោតលើការរស់នៅប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន ជាហេតុធ្វើឱ្យប្រទេសនេះតែងតែស្ថិតក្នុងលំដាប់កំពូលនៃប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកជានិច្ច។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំលោកអ្នកមកដឹងពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ខ្លះៗនៃប្រទេសដាណាម៉ាក៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicRtVwqbmu7PNRgjwTfM2COORHWRROL_dMET2S6ggLgCjcmcITnPrTSd2JeGdlCw3F7E87ZJ__fl1gfJZGyqAtb0p9HQ71IIiKN2WNP0QL7O50FLCBDSzc1QO2lTs0gOBX-iKbZEIXdYZ1Dqo1mMlYFbQ1njbAD6qlMPdq_D9xxvzTXW4zoZ1UQszIt_o3/s1492/image_2024-08-30_09-08-14.png

១.ប្រទេសនេះប្រើកង់ច្រើនជាងរថយន្ត៖ ដោយសារការព្រួយបារម្ភអំពីការបំពុលបរិយាកាស និងការប្រែប្រួលអាកាសធាតុបានធ្វើឱ្យ Copenhagen ក្លាយជាទីក្រុងមួយដែលប្រើប្រាស់កង់ច្រើនជាងគេបំផុតក្នុងលោក។ ក្នុងឆ្នាំ ២០១៨ រាជធានី Copenhagen របស់ប្រទេសដាណឺម៉ាកមានកង់ចំនួន ៦៧៥,០០០ និងរថយន្តត្រឹមតែ ១២០,០០០ ប៉ុណ្ណោះ។ ដូច្នេះរាជធានី Copenhagen គឺជាកន្លែងដ៏ល្អមួយដែលមានសុវត្ថិភាពបំផុតក្នុងការជិះកង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdN40wInONx2N1yRJLn2EpqsKTFcWEZ0_pSPhyphenhyphenoFiOn5zTXA09TzY463fYgpH9b-oPHffejXCh99h56-KJscCYEy-zGqZBGWqsMZBBWCpDFHz3Pd2ERMkKEzy-JpYa842VRvaXWM167Mts1hjkzpBX0Ueo9nCbE187NirkdJFNhSzxJGfB-8IyR80Dpuh4/s2560/image_2024-08-30_09-08-04.png

២.អាហារផុតកំណត់នៅតែមានសុវត្ថិភាពខ្ពស់៖ យោងតាមស្ថិតិមួយភាគបីនៃអាហារដែលផលិតសម្រាប់មនុស្សទាំងអស់ត្រូវបានបោះចោល មានន័យថា មនុស្សនៅទីនោះច្រើនខ្ជះខ្ជាយអាហារ ទោះបីអាហារល្អប៉ុណ្ណាក៏ពួកគេយកបោះចោលដែរ។ ដូច្នេះកាកសំណល់អាហារបានរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ ព្រោះផលិតកម្ម និងការចែកចាយអាហារត្រូវការថាមពល និងទឹកច្រើន។ ដើម្បីប្រយុទ្ធប្រឆាំងនឹងកាកសំណល់អាហារ ដាណឺម៉ាកបានបើកផ្សារទំនើបដំបូងរបស់ខ្លួនដែលលក់ផលិតផលផុតកំណត់ជាមួយនឹងការវេចខ្ចប់ត្រឹមត្រូវក្នុងតម្លៃថោកបំផុត។ ទោះជាយ៉ាងណា អាហារផុតកំណត់នៅទីនោះនៅតែមានសុវត្ថិភាពល្អ មិនប៉ះពាល់ដល់សុខភាពឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi27Vz2YKll6smLPP5UIssejaks0w8fEXHDVoNBXgRP4adEZ-advyZoRFHKZXwbjS_0R8I64F8K0uZQzLuIOivW-uJPooIzw-nF1Z6WP0QuPWfIrQJAUF4xOIIvGZC0K5pJ1WTAwDH8SAvnwQZyWsXBY3V766ENR8b9gwH073yIAYTucSuPRMhz4z-BXDEG/s2000/image_2024-08-30_09-08-32.png

៣.ដាណឺម៉ាកគឺជាប្រទេសដែលមានកោះថាមពលដំបូងគេរបស់ពិភពលោក៖ កោះថាមពលគឺជាផ្នែកមួយនៃគម្រោងដែលមានគោលបំណងការពារការកើនឡើងនៃការឡើងកំដៅផែនដី។ កោះទាំងនេះនឹងទទួលបានថាមពលពីខ្យល់បក់នៅឆ្នេរសមុទ្រ ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកការលុបបំបាត់ថាមពលឥន្ធនៈហ្វូស៊ីល។ កោះថាមពលរបស់ប្រទេសដាណឺម៉ាកនឹងបម្រើជាប្រភពថាមពលបៃតង ហើយត្រូវបានគេរំពឹងថានឹងផលិតថាមពលសម្រាប់ ៥ លានគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfCLbg5KMo6ZwhyCTmZkmEL37mvD7yDTBC7JoeIb9blHo43fgQ88-TaN3EuPl0puHoir3boE83hB31OtCTmKBLdfbZEVDsDGJhZe2KMe514yBPXBNU6B7JElX2q8nF9A_cDqTGlgqriB2VjdV8_hUpAyVeg-plc9zFntozM0SgCGC6E9umFROpFKOzNlA7/s1280/image_2024-08-30_09-09-07.png

៤.កសិដ្ឋានដែលប្រើថាមពលខ្យល់ទាំងស្រុងផលិតអាហារបាន ១,០០០ តោន៖ ក្រុមហ៊ុនដាណឺម៉ាក Nordic Harvest បានបង្កើតកសិដ្ឋានថាមពលខ្យល់ ១១% ដំបូងបង្អស់របស់ពិភពលោក ដែលគ្រឿងបរិក្ខារទាំងមូលត្រូវបានដាក់ក្នុងអគារតែមួយ និងផលិតអាហារប្រមាណ ១,០០០ តោនក្នុងមួយឆ្នាំ ដែលកាត់បន្ថយការបញ្ចេញកាបូនយ៉ាងសំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOALxbLtlxFxI7E_HBttc45gxSNWZv9EHoJJGHtazbLJsj0iF3xQ4cRPlBT395Q843j0V13IfApK8mFAoeGkFbmTBIvVP2PPtvzKyFN3L62Bd0HBb500bt8UfK_OAIHiLw2VmsP6gIKPa-XPh72QEAT2XB9KsAIbPTAahhkbFpzoDbso-KSxS2HPV59Ja/s1863/image_2024-08-30_09-09-29.png

៥.ដាវទួរប៊ីនខ្យល់ត្រូវបានកែច្នៃជាចំណតកង់៖ ទីក្រុង Aalborg បានរកឃើញការប្រើប្រាស់ថ្មីសម្រាប់ទួរប៊ីនខ្យល់ចាស់។ ដាវទួរប៊ីនខ្យល់ដែលខូចខាត ឬចាស់គឺពិតជាពិបាកក្នុងការកែច្នៃឡើងវិញណាស់ ទោះជាយ៉ាងណា ដាវទួរប៊ីនខ្យល់នៅក្នុងទីក្រុងនេះមិនត្រូវបានគេបោះចោលនោះទេ ប៉ុន្តែបានប្រែទៅជា “ជម្រក” សម្រាប់កង់។ សាកលវិទ្យាល័យ Strathclyde ប៉ាន់ប្រមាណថានៅឆ្នាំ ២០៥០ នឹងមានកាកសំណល់ខ្យល់ ២ លានតោន ដូច្នេះការប្រើប្រាស់ដាវទួរប៊ីនខ្យល់កែច្នៃនេះនឹងជួយកាត់បន្ថយតម្រូវការសម្រាប់ដែកថែបថ្មី ក៏ដូចជាកាត់បន្ថយបរិមាណកាបូនដែលបានបង្កើតកំឡុងពេលផលិតបេតុង៕