Home Blog Page 87

Zhang Ruonan មានការផ្លាស់ប្តូរខ្លួនឯងដោយបង្កើតរូបភាពថ្មីៗជូនអ្នកគាំទ្រ

0

កន្លងមកថ្មីៗនេះតារាសម្តែងចិន Zhang Ruonan បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលដែលនាងបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតមួយ។ តែងតែត្រូវបានគេស្គាល់ដោយសារស្ទីលសុភាពនិងផ្អែមល្ហែមទាំងនៅលើ និងក្រៅអេក្រង់ពេលនេះ Zhang Ruonan បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1aiozsB2mlA0tJOlkXseLqb6Aqche0q3iAUX4JSZUFv8UVXbP3BmZEy_0D-KfpG0vaqapCb4NQRsZLTJMl-ynp3bMFgvUxw5VSgAorX-7djf1a8iQ7MuQzqWmbGYIRyHQz68pUO1-GMdkresKsIr-_AErPmGqsjIACkwk03o__jzPaV_rtg80WM7kbCow/s2048/image_2026-02-02_16-30-33.png

Zhang Ruonan បានស្លៀករ៉ូបពណ៌ខ្មៅ រួមផ្សំជាមួយនឹងគ្រឿងអលង្ការដ៏ទាក់ទាញ និងបានតុបតែងសក់របស់នាងយ៉ាងសាមញ្ញ។ ការតុបតែងមុខរបស់តារាសម្តែងរូបនេះបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ជំនួសឱ្យពណ៌ផ្កាឈូកផ្អែមធម្មតារបស់ខ្លួន Zhang Ruonan បានជ្រើសរើសយកការតុបតែងមុខបែបលោកខាងលិច ជាមួយនឹងការគូសរង្វង់ភ្នែកឱ្យកាន់តែច្បាស់ និងគូស eyeliner កាន់តែដិត។ រូបភាពរបស់ Zhang Ruonan ត្រូវបានគេសរសើរថាស្រដៀងនឹង «អ្នកស្នងមរតកមកពីគ្រួសារអ្នកមាន» ដោយមនុស្សជាច្រើនថែមទាំងទទួលស្គាល់ថាតារាស្រីរូបនេះបានឆ្លងកាត់ការផ្លាស់ប្តូរមិនគួរឱ្យជឿ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgriUN5UpwRwyEtiPGeYNhaNSt_fEhsv7UAw3ZPvGAagNHh21ORc5Ax7bygWI6r9g0IlAPvPYplZUD4YaJBNaZIt7fbqnDUKgtOURyAygf23gqw7hUcBhk1vctDIpnUhiqDlmCr3WenaF4sWfuY0YoZyB2IOXRxzqb30dcgLoAlQ5UAF9CiDl-ik94F9bCV/s2048/image_2026-02-02_16-30-34.png
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចាប់ពីដើមឆ្នាំ ២០២៥ ដល់ ២០២៦ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ Zhang Ruonan ស្ទើរតែបានបោះបង់ចោលរូបភាពដែលធ្លាប់ជាប់ទាក់ទងនឹងនាងកាលពីមុនដោយបង្ហាញពីការផ្លាស់ប្តូរទទួលយកអ្វីថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJs7YEVau9_URQdMUBoFMr4aLOgeYsdJjazN3K7nQ9CPrrwfnP7y6E0wedaVtUxp68TiVNQjOGq1b3fOvHplQ7QFlhq0-gJh0c_SQv_uidZ_1LaXDVXeweK-y81Z41CO1ZIPNPtS8Fj0d0FI-z7DZdOBatGGrPVZbRGfnqaQR5Jxnbm9agTjTzAlEV-BfJ/s2048/image_2026-02-02_16-30-37.png
នេះមិនមែនជាការផ្លាស់ប្តូរសាមញ្ញនោះទេប៉ុន្តែជាបដិវត្តន៍រចនាប័ទ្មដែលបានគណនាយ៉ាងប្រុងប្រយ័ត្ន។ ការផ្លាស់ប្តូរនេះទទួលបានការវាយតម្លៃវិជ្ជមាន ដែលបង្កើនតម្លៃពាណិជ្ជកម្មរបស់នាងយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTPeAvWE91vISgFhw0rDUsDYNxmxNZyaCOd5-R1ryvwsLi7-ZTtJj63SIGI1Jivw9DgEREsrO5mz06WJ_kFil2JurBhBdmitXypNXs71FRdtquh23Ef_LycDMWxoXFofdZ2ButJ96gK495M7zXZStWp69v-5ClINPfZtpIghFKORYhJIIA_8pehyphenhyphen4aS4He/s2048/image_2026-02-02_16-30-38.png

ស្ថិតិបង្ហាញថា នៅឆ្នាំ ២០២៥ ចំនួនកិច្ចសន្យាម៉ូតរបស់ Zhang Ruonan បានកើនឡើង ២០០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ហើយរាល់ការបង្ហាញខ្លួននៅលើកំរាលព្រំក្រហមភ្លាមៗបានឈរនៅលើកំពូលតារាងនិន្នាការ។ Zhang Ruonan មិនបានស្វែងរករូបភាព រឹងមាំ ឬ ភាពហួសហេតុពេកទេ៕

«អគារអតីតសាលាបដិវត្តន៍»ប្រឈមនឹងការបាក់រលំ ដែលជំរុញឲ្យពលរដ្ឋដែលរស់នៅទីនោះត្រូវរើចេញជាបន្ទាន់

0

(ភ្នំពេញ) ៖ សំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅកណ្ដាលទីប្រជុំជនក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នឹងក្លាយជាសំណង់អគារចំណាស់មួយទៀតនៅរាជធានីភ្នំពេញ ដែលរដ្ឋត្រូវវា.យកម្ទេ.ចចោលក្រោយពិនិត្យឃើញថាវាប្រឈមនឹងការបាក់រលំភ្លាមៗ ដោយទទូចឲ្យពលរដ្ឋដែលរស់នៅនិងអាស្រ័យផលលើអគារនោះធ្វើការចាកចេញជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTIA0fIHfZ_mAYD9-DM1fyIH5ZIGAuyKs-jQ3RdGQG0qJAqxoISOZi2eAB4lslJrf8Ku27otecQNU1qDZUZ4HDPR8vCfvKws-3UzkRzfKbG5RPYu1YFxo_It3cDPBXbn6eiTSuR3tXx4Dz-05HX21RBxAdH4xroxWhSJQggBrOJjAQ5WD9aOqL-6naOaij/s1280/photo_2026-02-02_16-18-31%20(2).jpg
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវឱ្យពលរដ្ឋដែលរស់នៅអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ រកកន្លែងថ្មីដែលមានសុវត្ថិភាពរស់នៅជាបន្ទាន់ បន្ទាប់ពីពិនិត្យឃើញថាសំណង់អគារនេះ មានសភាពចាស់ទ្រុឌទ្រោមខូចគុណភាព អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyQsat0fDZacm9MLnd6YuoOugMdPg9jfE4VeLKMMBKm9FokmY2m3ec6_P-gnlk-qpILH5b1yr_HoRDa-oeL-CkkrgwjXvMeOnAeBo6vXJxhERlJXnW1DL2L3b-u7mBZYY3D7LhGQHtWTZ035DXau0STFNF1jorU53HlaeLCxY1ix2zgiMi5kpN0RKI2JJT/s1280/photo_2026-02-02_16-18-31%20(3).jpg
ក្រសួងបានឱ្យដឹងថា៖ «ការវិភាគបច្ចេកទេសឡើងវិញដោយអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ បានរកឃើញថា គុណភាពសំណង់អគារនេះបានធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ ស្រទាប់បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងស្នមច្រែះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS2EgEa14Ib5fScbenL7WLxY6FKVy-d8qH6nvs9N6AiWNCIWu3NVQ8_6qM5nHGnNalC-1__kjXdhEs8WobcwUlHKTKmB5Lgu8VMX2kuOWTZj0PHvcqLV3_KJKMSud93pW8WRwG3lc-dab0map6WeC8GxKCv17KfLxsdB7AbR-IY3WyIpXNC9wxu7Hzc0lg/s1280/photo_2026-02-02_16-18-31%20(4).jpg

ហេតុនេះ ក្រសួងរៀបចំដែនដី អះអាងថា អគាខាងលើអាចប្រឈមនឹងហានិភ័យនៃការបាក់រលំ ដែលអាចកើតមានឡើងជាយថាហេតុ និងចាត់ថ្នាក់អគារមួយនេះ ជាសំណង់ដែលមានសភាពគ្រោះថ្នាក់ ដែលអាចកើតមានឡើងភ្លាមៗ។ ដូច្នេះដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ទាំងអស់នេះ ក្រសួងរៀបចំដែនដីបានអំពាវនាវយ៉ាងដូច្នេះ៖ «ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារខាងលើនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHdeT95ti9fjU4bAbXFLEZV2xZOWQvJrtSBtjWRX6Jbpnxs9PnZbpY6kpzhISoqYqmWP2rwVjPnOgM8ejWswhTSX6zoB6W8kAsWFC_C8xruvgVf-frke6r594IJhMY6Y-56aiSgPEYCMDaVjnxKBcAYtpSF1eM0rbqxXwPAaOGjVKxjrI_aMRwAcWwo_5_/s1280/photo_2026-02-02_16-18-31.jpg

តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួង គឺនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារនឹងចាប់ផ្តើមដំឡើងផ្ទាំងសេចក្តីប្រកាសព្រមាននៅទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ហើយក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យមានការបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ ហើយនឹងធ្វើការហ៊ុព័ទ្ធ និងហាមឃាត់ការចូលទៅក្នុងតំបន់សំណង់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUn91vINJebWayigYKKc1bvsIZVCFzsGLXC8Q1RjaQ-L99DCZxs6VYj90retXcmZ82bDem1_wwDWg1hw1Hv5Wj8LQ_9EybQmCTw4sP5f8cU7nB_BSqeSslBhN_Gc9WlK7AThs_1o-cA54B1k86oANYJnF1kH0CWvpqxVGW8giv1QJTRS6vXMlhE36ZU9wp/s1280/photo_2026-02-02_16-18-20.jpg

ហេតុដូចបានជម្រាបជូនដូចខាងលើ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនចូលរួមសហការអនុវត្តវិធានការខាងលើ ដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិ៕

ប្រទេសថៃត្រូវបានសហរដ្ឋអាមេរិកបន្ថែមចូលក្នុងបញ្ជីខ្មៅដើម្បីតាមដានលើរូបិយប័ណ្ណ

0

ប្រទេសថៃឥឡូវនេះស្ថិតក្នុងចំណោមប្រទេសចំនួន ដែលក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ចូលទៅក្នុង “បញ្ជីឃ្លាំមើលពិសេស” លើរូបិយប័ណ្ណរបស់ខ្លួន ដែលជាផ្នែកមួយនៃការពិនិត្យឡើងវិញពាក់កណ្តាលឆ្នាំនៃការអនុវត្តការប្តូរប្រាក់បរទេសក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតដែលបានបង្ហាញនៅចុងខែមករា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXlV_La1sOOSIXi52l0DU1ZChiReGI5RMT5UHvjwg7XaLvC0f4224Yv58G7HMicReBDNdTmaUWbZuGXzOoPfOXtM9Qv9dA8bgU4iQTXmeeo50Vut4bfd-nbcL9zOsqCEZVz1JIBLFE7hWHMeHFpGNVfjSC4xX8EdAmSA_6lu5gm8kmLAXWPghdHQphgyei/s1280/photo_2026-02-03_10-38-15%20(2).jpg
យោងតាមការចុះផ្សាយរបស់ Reuters ការបន្ថែមប្រទេសថៃចូលក្នុងបញ្ជីតាមដានរូបិយប័ណ្ណនេះ គឺដោយសារតែពាណិជ្ជកម្មរបស់ថៃដែលនាំចូលអាមេរិកមានចំនួនច្រើនលើស និងទឹកប្រាក់សេសសល់ច្រើន។ ដូចគ្នានេះដែរ សហរដ្ឋមេរិកនឹងត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការអនុវត្តរូបិយប័ណ្ណ និងគោលនយោបាយអត្រាប្តូរប្រាក់របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6-Fi3K4ol6l_nY09JfcPpUZm8SyRv119oBxgW6dzDp8qMhUkumUea4IaNDFMTYaRigqy9Y-kRziihM-ww5l06bpMJlDSUlMy0GYahENz6-KY6vIHb5vCHmaYPOuSVbyLedckfy4GctqKdfoLVZvsgTCKNrGb70HFHOITH6FAMiusFsoqChZrGAbBalh1/s600/photo_2026-02-03_10-38-14.jpg

គួរជម្រាបថា បញ្ជីតាមដានរូបិយប័ណ្ណ គឺជាបញ្ជីត្រួតពិនិត្យផ្លូវការដែលក្រសួងរតនាគារសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បី តាមដានប្រទេស ដែលអាចអនុវត្តគោលនយោបាយរូបិយវត្ថុ ឬអត្រាប្តូរប្រាក់ ដែលមិនយុត្តិធម៌ ឬអាចប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ។ ឯការណ៍ដែលប្រទេសថៃត្រូវបានបញ្ចូលទៅក្នុងបញ្ជីនេះ គឺដោយសារតែកំណើនគណនីចរន្ត (Current Account) និងអតិរេកពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy3Rr2UwhjoXCZnH_DdXeJIKkAvoRH_n1Ouab9pw8rigwyxVymquYQOfLCN9bDmr1HcXW-3euwqm0KfIiSmIJ9Xls5_6lM1fpBdfEzWLqLk-Q8Apd39sAq5bGVsMnqpQ5d3ut3BT1MsGwL2EVefFuYo0iVBvuRzXo3YvjfPNinkw4nUHZo0TCxPqtARe2s/s1200/photo_2026-02-03_10-38-15.jpg
ការបន្ថែមថៃចូលក្នុងបញ្ជីនេះមានន័យថា ប្រទេសដែលជាប់ក្នុងបញ្ជីតាមដានជាមួយគ្នា នឹងកើនដល់ ១០ ដែលរួមបញ្ចូលទាំងចិន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី វៀតណាម អាល្លឺម៉ង់ អៀរឡង់ និងស្វីស។ យ៉ាងណាមិញ របាយការណ៍របស់ក្រសួងរតនាគារមិនបានចាត់ថ្នាក់ប្រទេសណាមួយថាជា «ប្រទេសបន្លំភ្នែករូបិយប័ណ្ណ» ទេ ហើយជាធម្មតា ប្រទេសណាដែលរងការចាត់ថ្នាក់បែបនេះ អាចរងទណ្ឌកម្មពីសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCowAEU-U0OA6OR3KbkUFPnIlFuvN-AMCsDbv9LJJD-qCmj3dThXmGNe-fbNtHF8ZB-sJBoG52UuTFe5reXBpBc_G3WjELFdbr1IU244lZ4OcTP0YXSwC1Ur2tItK-EGHkIN-wa2QP9cdEOwfTdmhQXOENQzQo_mlN2jAp6CnnRCNs7AdreMU6aL0-TbCB/s1280/photo_2026-02-03_10-38-14%20(2).jpg
ដោយឡែកចំពោះប្រទេសចិន បើទោះជាមិនត្រូវបានកំណត់ថាជាអ្នករៀបចំរូបិយប័ណ្ណក៏ដោយ ប៉ុន្តែក្រសួងរតនាគារអាមេរិកបានវា.យប្រហា.រចិនម្តងហើយម្ដងទៀត ដោយចាត់ទុកថា «ប្រទេសនេះលេចធ្លោខ្លាំងក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក ដោយសារកង្វះតម្លាភាពជុំវិញគោលនយោបាយ និងការអនុវត្តអត្រាប្តូរប្រាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVbyk3HFvQmyaYBE8w1wdHcBZ0-5FY_XjIv3ipmf8p7v-MHrblaykz3W6l-IqO_jHciM5RWYxv8SMOyZlnEtqGTtaxVDtE8etFiOnTaEp3gt3bgzXXyMliueprJIiSbHp5NndGch9pZ79XFvGGgJVb17JNSWkbC3SyXw-HFDDWE7gGc-cWvMJJM_BfHRHP/s1280/photo_2026-02-03_10-38-14%20(3).jpg

របាយការណ៍នេះក៏បានតាមដានលើប្រទេសដែលមានអតិរេកពាណិជ្ជកម្មច្រើនទាក់ទងនឹងសហរដ្ឋអាមេរិក និងអ្នកដែលធ្វើអន្តរាគមន៍យ៉ាងសកម្មនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែងផងដែរ៕

ក្ដីសង្ឃឹមថ្មីរបស់ពិភពលោក! ជប៉ុនផលិតវ៉ាក់សាំងប្រឆាំងនឹងវីរុស Nipah បានដោយជោគជ័យ

0

តូក្យូ ៖ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន បានបង្កើតវ៉ាក់សាំងមួយប្រភេទដើម្បីឈានដល់ការប្រយុទ្ធប្រឆាំងនឹងវីរុស Nipah ដែលកំពុងបង្កការភ័យខ្លាចដល់មនុស្សទូទាំងពិភពលោក។ ក្រោយការពិសោធទទួលបានជោគជ័យ គេរំពឹងថាវ៉ាក់សាំងនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅខែមេសាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia របស់ជប៉ុនកាលពីចុងសប្ដាហ៍មុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoXannXgO_rBv909mFoDjdpNPCLEUxsrEN83kms8XN8HlK2r6eSOgLnKUNEZwlZ2g5MNJLmusX_2yn3XpruL_z7JWdvVguR4BIkNA2fR_HJGKduUq_pCyPqse5SsLuppkC2bv86OdvGLRuQtU3K7w0t7kotBaLHKrGQxqjOMIqdkHgRKffuB_UhzZ7cWBY/s1280/photo_2026-02-03_11-13-36%20(2).jpg
តាមរយៈរបាយការណ៍ដែលបានបង្ហាញ វ៉ាក់សាំងនេះមានមូលដ្ឋានព្យាបាលផ្អែកលើវីរុសកញ្ជ្រឹល។ នៅពេលចាក់ចូលទៅក្នុងខ្លួនមនុស្ស វានឹងជំរុញការផលិតប្រូតេអ៊ីនស្រដៀងគ្នាទៅនឹងវីរុស Nipah ដែលនឹងពង្រឹងប្រព័ន្ធភាពស៊ាំ និងអាចការពារការវិវត្តនៃការឆ្លងមេរោគក្នុងករណីរាងកាយរបស់មនុស្សដែលចាក់វ៉ាក់សាំងនោះមានការឆ្លងមេរោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtNMUEH582s00dFq4ApebKOkCUBmYpmOQAalwkW4YUvpWQG1cbgjHGkNnBZcjauvmoWN_D_RdP8htR9dhrPcM0EpgNIbfVlBo3ldJfpBkcDMLFGGt0ZlMKJ_16kCReuHd0SWjfjbt9xIWyuHcNYzmOlOHJZz2ZYmrPLCDjt1pI5nQl3Qx4Gpq78E0K7JaQ/s1000/photo_2026-02-03_11-13-36.jpg

សាកលវិទ្យាល័យតូក្យូបានបញ្ជាក់អំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងនេះ តាមរយៈការធ្វើតេស្តទៅលើសត្វ hamster និងសត្វដទៃទៀត ដោយប្រសិនបើដំណាក់កាលសាកល្បងដំបូងប្រទេសបែលហ្ស៊ិក ទទួលបានជោគជ័យ នោះដំណាក់កាលបន្ទាប់នៃការសាកល្បងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងចំពោះមនុស្សពេញវ័យ និងកុមារនឹងត្រូវធ្វើឡើងនៅប្រទេសបង់ក្លាដែសនៅពាក់កណ្តាលឆ្នាំ 2027។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLRXAavaMYcfSvLEnCzl58rZnlfQOGm0x9HcA4kty0kb_v8qWoILLoF_kKsrxS7DVJ1YRy5WHfTD0-gXTwRw0-O9y-V8ENlzHCoKKkg9cojxLRIG50I9P5OBSr2tqwECLMcZn1xmZyi02n_STjONvEdWXFDHrXAqxAnAZoNBXRI4YK1gJx-1vch1HjK8_m/s1000/photo_2026-02-03_11-13-36%20(3).jpg

ជាមួយគ្នានេះ សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ការអភិវឌ្ឍវ៉ាក់សាំងនេះគឺជាផ្នែកមួយនៃការជំរុញដ៏ទូលំទូលាយរបស់ប្រទេសជប៉ុនក្នុងការពង្រឹងការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតនាពេលអនាគត ជាពិសេសជំងឺដែលបណ្តាលមកពីជំងឺ zoonotic ដែលចម្លងពីសត្វទៅមនុស្ស។ អ្នកស្រាវជ្រាវដែលពាក់ព័ន្ធនឹងគម្រោងនេះសង្ឃឹមថាការសាកល្បងនេះនឹងផ្តល់នូវទិន្នន័យសំខាន់ៗដែលផ្នែកវេជ្ជសាស្រ្តត្រូវការដើម្បីឈានទៅរកការសិក្សាធំៗ និងនៅទីបំផុតទទួលបានការអនុម័តពីនិយតករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzHPDRv70wmuKC7TUW4kP-_n__jlEcEKRly6ynjRCyDvmKXrYHfB2BKi53lZo25BJSsrhfEDEk6EopiLryP52vQghR-ahod9_4lrisESwLidsKnvU5NHwo276NKsiAVArXJYylwFYv8dR2_51gMwaNpsIrppbtn-kleyyiRCnglvlpZbjnp5_xb5NSA3hg/s1200/photo_2026-02-03_11-13-37.jpg
អ្នកជំនាញសុខភាពសាធារណៈបានព្រមានជាយូរមកហើយថា វីរុស Nipah បង្កហានិភ័យធ្ងន់ធ្ងរជាសកលលោកដោយសារតែភាពធ្ងន់ធ្ងរ និងសក្តានុពលរបស់វាសម្រាប់ការចម្លងពីមនុស្សទៅមនុស្ស។ ប្រសិនបើវ៉ាក់សាំងរបស់សាកលវិទ្យាល័យតូក្យូទទួលបានជោគជ័យ វាអាចក្លាយជាឧបករណ៍ដ៏សំខាន់មួយក្នុងការទប់ស្កាត់ការផ្ទុះឡើង និងបង្កើនការត្រៀមខ្លួនជាអន្តរជាតិប្រឆាំងនឹងជំងឺឆ្លងដែលកំពុងលេចចេញជាថ្មី៕

ការផឹកទឹកមុនពេលផឹកកាហ្វេ ​និងទឹកតែ ផ្តល់ផលល្អយ៉ាងខ្លាំងសម្រាប់សុខភាព

0

តើជ្រាបទេថា ការផឹកទឹកនៅមុនពេលផឹកកាហ្វេ និងទឹកតែ គឺ​ផ្តល់ផលល្អយ៉ាងខ្លាំងសម្រាប់សុខភាពរបស់យើង ដូចជា ៖ កាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ និងបង្កើនថាមពលក្នុងរាងកាយ ដែលនេះជាវិធីថែទាំសុខភាពងាយៗមិនគួរមើលរំលង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_9RmXVViiLAsD6-tVrD2FSbFuHlXiEVKB-zBXQWcmvJuhFYUQwkaj59O0baCg6LziHOMOgRfhRcZSU636Il8DPOrop4lQIzLkmcDe0J63jlk8ySnlKhtthCpzuRB23cTrE4w1YkJnVMP2cGKur8_ow6yblDLiWvAXv_EN5jfEqt-7YDDakqYs9FefbU_/s1280/photo_2026-02-03_10-58-21.jpg

ជាទូទៅ មនុស្សភាគច្រើនបានផឹកកាហ្វេ និងទឹកតែ បន្ទាប់ពីក្រោកពីដំណេកពេលព្រឹកព្រលឹម ហើយពួកគេមិនបានផឹកទឹកជាមុនឡើយ ។ ប៉ុន្តែអ្នកជំនាញសុខភាពបានណែនាំឱ្យផឹកទឹក​ចំនួន១កែវសិន មុនពេលផឹកកាហ្វេ និងទឹកតែ ដើម្បីជួយការពារសុខភាព និងកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRCauVI_491OmI2daPqHAf3mO1V16ZMHC6VZJkjMIQZly45eQykK9WRdxO-lPKkskz7gvDrkNX1Br3MhmmFm5KcF2VZczQ_eDfNgg2s_yWyDjqcmL0yC6movuCHxzxMnaNCwmD3_zO97CcwOHi3o_MG-9tY0hh8MmKjeYwJT60L01jhyphenhyphenGZO6DoJc_onHTc/s1280/photo_2026-02-03_10-58-22.jpg

ការផឹកទឹក ​មុនពេលផឹកកាហ្វេ និងទឹកតែ ផ្តល់ផលល្អសម្រាប់សុខភាព ដូចជា ៖

១-បំពេញទឹកក្នុងរាងកាយបន្ទាប់ពីក្រោកពីដំណេក ៖ ពេលយើងសម្រាន្តលក់ពេលយប់ ចាប់ពី៦ម៉ោង ទៅ៨ម៉ោង រាងកាយនឹងខ្វះខាតទឹក ដែលទាមទារឱ្យផឹកទឹក​១កែវពេលព្រឹក ដើម្បីជួយជំរុញប្រព័ន្ធរំលាយអាហារ និងឱ្យប្រព័ន្ធផ្សេងៗក្នុងរាងកាយដំណើរការបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj1estZVezT8xFLjsX53j9nwAupHDvcX6dnORrRu1WLR1gGgvO7dnKXNWGNdq27BPtUUCzoFetHXKMMeUBOA9lBbaNeS24wugHFn7_y3K-0sq33-CYt7xPb9Sam_XGxAIjtZa6g6SLGEPchc_KTZJ9hWeXTSVXe68RCN90j1IsQqYKl2mDLML1TM30jsGW/s850/photo_2026-02-03_10-58-23%20(2).jpg

២-កាត់បន្ថយផលប៉ះពាល់ពីអាស៊ីតក្នុងកាហ្វេ និងទឹកតែ ៖ ទាំងកាហ្វេ និងទឹកតែ ផ្ទុកសារធាតុ pH ដែលចាត់ទុកជាអាស៊ីតកម្រិតស្រាល ទោះជាវាមិនប៉ះពាល់សុខភាពធ្ងន់ធ្ងរ ប៉ុន្តែបើផឹកកាហ្វេ និងទឹកតែ មុនបរិភោគអាហារ ជាពិសេស អ្នកមានបញ្ហាច្រាលអាស៊ីត ឬរលាកក្រពះ អាចបណ្តាលឱ្យរលាកក្រពះកាន់តែខ្លាំង ឬឈឺពោះ ។ គួរផឹកទឹក មុនពេលផឹកកាហ្វេ ឬទឹកតែ ដើម្បីជួយរំលាយអាស៊ីតក្នុងក្រពះ ឬកាត់បន្ថយការរលាកមួយកម្រិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbCjNqZ3OS90-SDsTec7-Oln_rzafa8EOeziZr2ge7At2cFN1B33FPIj8EiYgg5uawsPmjy5fpiRTziTpiRpDBwhaahmJZz5U3Z51IwlMe1JX-Ldm2ddvszXqS8JbzqDlOhIMr9rMelH3dbEBgout5U-LQSxRGH056vbVgCWQMI7CSnsK_uVRxyxvNVh5u/s1140/photo_2026-02-03_10-58-23%20(3).jpg

៣-កាត់បន្ថយការខ្វះទឹកដោយសារកាហ្វេអ៊ីន ៖ ទោះជាកាហ្វេអ៊ីនក្នុងកាហ្វេ និងទឹកតែ មិនបានធ្វើឱ្យរាងកាយខ្វះទឹកខ្លាំង ប៉ុន្តែអ្នកខ្លះអាចប៉ះពាល់ដល់ការបត់ជើងតូច បើផឹកទឹកមិនគ្រប់គ្រាន់ ។ ហេតុនេះ ការផឹកទឹកមុនគេ គឺជាជម្រើសល្អបំផុតសម្រាប់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix6hcg5vEze3YO8-2Hug_9Iafd26RoUPbCADRFQXp3Qlw_rAnJAJmJz2plAdxllGr3tqDFBhh252h4m946O6rTgHgSUVwbu2CJj7mebDK13wHwvMKSJygRYhV_iYXMFV-9l6yxftBpKFEKO3yF3B0ItNpm-ngXUzzE1NkOpnI1N0PfeQFLPUoXYsbVCEsF/s1280/photo_2026-02-03_10-58-23%20(4).jpg

៤-ការពារសុខភាពមាត់ធ្មេញ ៖ ទោះជាកាហ្វេ និងទឹកតែ មានអាស៊ីតតិចតួចក៏ដោយ ប៉ុន្តែបើផឹកវាញឹកញាប់ដោយគ្មានការថែទាំសុខភាពមាត់ធ្មេញ អាចធ្វើឱ្យប៉ះពាល់ដល់ស្រទាប់ធ្មេញបាន ។ ការផឹកទឹកមុន ឬខ្ពុរមាត់ បន្ទាប់ពីផឹកកាហ្វេ ឬទឹកតែ គឺជាការកាត់បន្ថយស្នាមប្រឡាក់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMOnx2s2sFJHGftj033E_IYReKcNNF_sRzJapXK3C09Nl3lJRi-3lnvmD5kCkPV80rkIkyOOE6af03Xy-zB0fr69z4Y9BFuYyESChQbYoazVbckZT46rbsGy1C2PodAb0XDQ84gSSLfUWgpBe-KEuS_ZJ5kDUszHWlUQZBB8qdlyVZjANYKVWOV64yqF7U/s1280/photo_2026-02-03_10-58-23.jpg

គួរប្រុងប្រយ័ត្ន ៖ កុំផឹកកាហ្វេ និងទឹកតែ ញឹកញាប់ពេលពោះទទេ ឬពេលមិនទាន់បរិភោគអាហារ ជាពិសេស កាហ្វេចាស់ ទឹកតែចាស់ ឬដាក់ស្ករច្រើន ។ ការផឹកទឹក មុនពេលកាហ្វេ និងទឹកតែ គឺជាការថែទាំសុខភាពយ៉ាងល្អ ដែលមិនត្រឹមតែជួយកាត់បន្ថយការរលាកក្រពះប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយបំពេញទឹកក្នុងរាងកាយ និងមានអារម្មណ៍ស្រស់ស្រាយពេលព្រឹក ៕

ទោះឈ្លោះគ្នាមើលមុខមិនចំ Goofy និយាយបែបនេះទៅកាន់ ទេព ពិសិដ្ឋ

0

បន្ទាប់ពីតារាចម្រៀង ទេព ពិសិដ្ឋ បានចេញបកស្រាយពីរឿងនៅក្នុងរង្វង់គ្រួសារបានធ្វើឱ្យមហាជន និង អ្នកនៅក្នុងចង្កោមសិល្បៈរំជួលចិត្តយ៉ាងខ្លាំងនិងចេញមកផ្តល់កម្លាំងចិត្តយ៉ាងច្រើនកុះករ។ ងាកមកកាន់ Goofy វិញទោះបីជារូបគេមិនបង្ហោះចំឈ្មោះប៉ុន្តែគេដឹងថាសំណេររបស់អ្នកចម្រៀងរ៉េបរូបនេះចង់សម្តៅទៅកាន់ ទេព ពិសិដ្ឋ ដែលស្ថិតនៅក្នុងភាពតានតឹងទោះបីជាពេលនេះមិត្តភាពរបស់អ្នកទាំងពីរប្រេះឆាមើលមុខគ្នាមិនចំក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMoHVerJqmZ0rz7AZK4w9dzgEmrvCKa4pd9chksWsz_PrA_nag1dnpBIEWHVkAz6By_DQKiOc3sc2zKjDttXxY9ZEItqGjRTOopgxvJZCms9cJ7yPtUy6OtGhRoYoozyEhwDJ1G24hGXx5v0EkV-ATl4jXbChrjtkxy9H6vDPml0YEZpgtDnUSgiA1V9Y/s1920/image_2025-12-08_16-09-16.png
នៅរសៀលថ្ងៃទី២ ខែកុម្ភៈ Goofy បាននិយាយនៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនថា «ទោះបីពួកគេឈ្លោះគ្នាតែគេមិនដែលមានចិត្តគុំគួនម្តងណាឡើយព្រោះតែមិត្តសម្លាញ់មានចំណែកធ្វើឱ្យគេស្គាល់ហ៊ីបហបហើយគ្រប់គ្នាបានស្គាល់ឈ្មោះ Goofy ។ Goofy បាននិយាយពាក្យក្នុងចិត្តថា «គ្នាមិនហ៊ាននិយាយអ្វីច្រើនក្នុងពេលនេះ តែសង្ឃឹមឯងនៅចាំពេលពួកយើងហូបបាយខ្លោចជុំគ្នា ហើយពេលដែលពួកយើងនៅជុំគ្នាដំបូងនៅTKឯងដឹងហើយថាមានអីញុំាហ្នឹងគ្នាមិនដែលភ្លេចអនុស្សាវរីយ៍ទាំងអស់ហ្នឹងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-nvSLkvskFtImTKFBG2umqPREUwjM_M1P_eq5IhPHTwbH4mouqUw_GSbZR-sqvLlF52swb-XG4bTlMRFAFT5fjcPbDz0QUEZwTqGikm6A1wv2jiYhrJD3IRRJ7yD8oSVjxgUwnQDojxvZs-uJMu0PCQwEvpnaxkpvvFAbZbM8wsu8GKBePpkzicHXhjE1/s1280/403731949_1459638544594448_7093830090957539403_n.jpg

អ្នកចម្រៀងរ៉េប Goofy បាននិយាយថារូបគេបានមើលឃើញចិត្តស្មោះត្រង់ដែលចង់សម្តៅដល់ ទេព ពិសិដ្ឋ តាំងពីជិះម៉ូតូមកយកគេនៅផ្ទះជួលមកម្ល៉េះ។ Goofy តែងតែកោតសរសើរស្នាដៃមិត្តសម្លាញ់របស់ខ្លួនព្រោះតែស្នាដៃខុសប្លែកពីគេ។ ទោះបីជាពេលនេះអ្នកទាំងពីរមិនមើលមុខគ្នាមិនចំក្តីប៉ុន្តែគេនៅតែមានមោទនភាពចំពោះ ទេព ពិសិដ្ឋ ហើយកោតសរសើរពីការខំប្រឹងនឹងដំណើរជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DgHyzGfu9-fYJOYEyubD8ehdWTJinmsPGuDnqDHV10Tm2cORF74083RSAdw9b7hXLEI_7l9ykqNDnouvXCh_xYwRqISGbexodTA5PFpsdJ4o5V5c7RTtbmRh_7YccAqh5D93nbfzOQOMWYVGu-9S7DBoTHXTkbX77vzHGw9CPaaiXl_2Q2wCFdyDr0nq/s1682/366345653_1407637839794519_6342715591076463107_n.jpg
ចុងក្រោយនៃសំណេរ Goofy បានជូនពរមិត្តសម្លាញ់ដែលកម្សត់កម្រជាមួយគ្នាឱ្យកាន់តែជោគជ័យលើវិស័យសិល្បៈកាន់តែខ្លាំងជាងនេះទៅទៀត និងបានផ្តល់កម្លាំងចិត្តឱ្យ ទេព ពិសិដ្ឋ ឱ្យកាន់តែរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7JDkdVpbIQ2s_hHW6PHzm_mOM11XLug3-bBLRprgtQ0TM6UAK3VzPlDifbrzTHFiVIfejUAHUXfg76Z92YBFHtGRWGbiVGweerEq06EmpCheY6QxocVcPSVEvZW3FC4WJ7YRhmRwEJd9-5nxgl_EEKBjmJXA4C4hBEUfSAfgMvdJSiJstGRo1HJIx_h0W/s1676/366303089_1407637346461235_8903154420635837349_n.jpg

គួរបញ្ជាក់ផងដែរថា នៅក្នុងបទចម្រៀង «20 Out Now » របស់ ទេព ពិសិដ្ឋ និង NPN បានបញ្ជូលឈ្មោះ Goofy ដែលជាមិត្តសម្លាញ់នៅក្នុងបទចម្រៀង។ អំឡុងពេល Goofy ប្រកួតផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប ទេព ពិសិដ្ឋ ក៏បានទៅចូលរួមលើកទឹកចិត្តដោយផ្ទាល់ផងដែរ។ យ៉ាងណាមិញ ក្រោយមកអ្នកទាំងពីររស់នៅដាច់ដោយឡែកលែងភ្ជាប់ទំនាក់ទំនងល្អដូចមុនផងដែរ៕

ថៃកាន់តែរងសម្ពាធលើការនាំចេញទៅក្នុងតំបន់ ក្រោយឥណ្ឌូណេស៊ីថែមច្បាប់រឹតបន្តឹងថ្មីមួយទៀត

0

ប្រទេសឥណ្ឌូនេស៊ីបានដាក់ចេញបម្រាមថ្មីស្ដីពីការហាមឃាត់ការនាំចូលទំនិញចំនួន ១២ ប្រភេទចូលក្នុងប្រទេសរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ការនាំចេញមួយចំនួនរបស់ថៃ ជាពិសេសនៅក្នុងវិស័យកសិកម្ម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjioY7PYEBdsq0s8iYdxkmw-gOA-JGodOOVUHWL_AZS-pdcGm8K2YX1LdibtMgSudcINz6PK8RFr1GlV_zHYc4hmHlZ_l0LilU5ClgpkidtontWmhWAoAcEDY38icJ5lvCLp4rj5TQYxObjrXUzMJxAc5hRpK251D6POPD1PC4avDq7NQ_JAVxudICZKIJp/s1001/photo_2026-02-03_09-45-41%20(2).jpg

យោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ប្រទេសថៃ និងរបាយការណ៍ពី The Nation Thailand ការរឹតបន្តឹង ដែលបានចូលជាធរមានកាលពីពេលថ្មីៗនេះ ក្រោមបទបញ្ជារបស់រដ្ឋមន្ត្រីឥណ្ឌូនេស៊ី គោលនយោបាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ទីក្រុងហ្សាការតា ដើម្បីលើកកម្ពស់អ្នកផលិតក្នុងស្រុក និងពង្រឹងភាពគ្រប់គ្រាន់ដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8u9j6PP7QcC5BA-pkHI-5zBICvjM3W8zSN59baS4CpN9aKj_Xhwk7Ikl65SHGo6KmEs-eZ8zzJVjKFGXEVM-dMSPWiuxLiehGRtvOAy7fa4RbrXo3JaKiyjGJc8PhgR7kzGZgGFa1smHIKL7Wf0VXtBzgXBizGf_EGGP9LUw2rkACIamE4PeJDP8Yuop8/s900/photo_2026-02-03_09-45-41.jpg

DITP បានឲ្យដឹងបន្ថែមថា ត្រឹមរយៈពេលខ្លីបន្ទាប់ពីឥណ្ឌូណេស៊ីបានដាក់ចេញបម្រាមនេះ ផលិតផលកសិកម្មរបស់ថៃដែលមានជាពិសេសអង្ករ និងស្ករស បានធ្លាក់ចុះនូវអត្រានាំចេញជាគំហុគ ខណៈកាលពីឆ្នាំ២០២៥ ការនាំចេញស្ករសរបស់ថៃទៅកាន់ឥណ្ឌូណេស៊ីមានតម្លៃប្រហែល ៧២៥លានដុល្លារ ដែលធ្វើឱ្យផលិតផលនេះងាយរងគ្រោះជាពិសេសចំពោះបម្រាមថ្មី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD7aLYDScd3uXM0r10Eb-tN5R8IigQKi6Fu3HWWTwHoLuDrqx7oLcb-ZnSfwQe5l4tSWI0uAVIB4U_wQhcHR9K9bIikiGrwBmxvU6k4T1OMNw5Ua8nAG7iIZRhxl9T96292y3TjDv-L5kDDMmJbTnJZyejbGH0ly541ZI8SjvD7rbz3Yax1BM84PDEYAo7/s1280/photo_2026-02-02_11-09-01.jpg

ក្រៅពីអង្ករ និងស្ករស ផលិតផលផ្សេងទៀតដែលរួមមាន ម៉ាស៊ីនត្រជាក់ និងឧបករណ៍ទូរទឹកកកដែលប្រើប្រាស់សារធាតុត្រជាក់ដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន សម្លៀកបំពាក់ជជុះ កាបូប, វត្ថុធាតុដើមឱសថ, ទំនិញអាហារមួយចំនួន និងឧបករណ៍វេជ្ជសាស្ត្រដែលមានផ្ទុកជាតិបារតមួយចំនួន ក៏ស្ថិតក្រោមការហាមឃាត់របស់ឥណ្ឌូណេស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpiPdRgUEAD5PwqOQq4NP9fBhhm2e9Wu80uQf95hzmaaE4A3ecm62x4tf8smULelCo3piYWkCk02EBDS9WD0zDfcuyvhC5Uqi5Whot_TTgdlaWOROMUL_ApRAKG1ZoMhQ4Q24UqmMurkQkI1fREdckIc0zsZM6csl08c6yi949HydLQwBHtCxGtuC3pj9O/s1280/photo_2026-02-02_11-09-01%20(2).jpg

បើទោះជាទំនិញទាំងនេះមិនមែនជាផលិតផលនាំចេញសំខាន់ៗសម្រាប់ប្រទេសថៃ ប៉ុន្តែមន្ត្រីជំនាញថៃបានកត់សម្គាល់ថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចទាំងមូលគឺនៅតែមាន ខណៈចលនានេះអាចផ្លាស់ប្តូរលំហូរពាណិជ្ជកម្មក្នុងតំបន់នៅក្នុងត្រឹមរយៈពេលប៉ុន្មានខែខាងមុខទៀត។ បច្ចុប្បន្នអាជ្ញាធរថៃកំពុងតាមដានស្ថានការណ៍ និងរក្សាទំនាក់ទំនងជាមួយឥណ្ឌូនេស៊ីយ៉ាងដិតដល់ ដើម្បីបញ្ជៀសបញ្ហាប្រឈមដែលអាចនឹងកើតមាន៕

ពលរដ្ឋគុយបាបង្ខំចិត្តផ្អាកប្រើយានជំនិះ ខណៈប្រទេសនេះប្រឈមនឹងវិបត្តិខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ

0

ហាវ៉ាណា ៖ ប្រទេសគុយបាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង ជាមួយនឹងភាពខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងជាពិសេសគឺតម្លៃមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅទូទាំងកោះ។ បញ្ហាទាំងនេះកើតឡើងបន្ទាប់ពីការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការដឹកជញ្ជូនប្រេងពីវេណេស៊ុយអេឡាទៅឲ្យប្រទេសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZkI1P9KSHhkxCAI2XLfhoC-1L9sK1oyTI602DcnUrmEAqoH6od-sZk4K7sGnMtWhR-YcF1zPJxsPl0Sg-GcMCnGZvL3i3ossMtpoMD7z1JXHQXoDEh13d4hSalrIL2Pw1rCmMH0FKLKtIOov9KXcKU_NiPjPyxwRSwTzjAlgCUe0zvl-cEvaZtsxVgKs0/s1280/photo_2026-02-02_14-05-39.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានបង្ហាញថា ជីវិតប្រចាំថ្ងៃសម្រាប់ប្រជាជនគុយបានៅពេលនេះកាន់តែពិបាក។ ឡានក្រុង និងតាក់ស៊ីសាធារណៈជាច្រើនបានកាត់បន្ថយសេវាកម្មរបស់ពួកគេ និងពលរដ្ឋខ្លះទៀតទុកយានជំនិះចោលដោយសារតែកង្វះប្រេងឥន្ធនៈ ខណៈពេលដែលតម្លៃអាហារ ប្រេងឥន្ធនៈ និងរបស់ចាំបាច់ផ្សេងទៀតនៅតែបន្តកើនឡើងលើសតម្លៃដើម៤-៥ដង។ ហើយទំនិញមួយចំនួនឥឡូវនេះ គិតតម្លៃតែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែលបង្កើតការលំបាកបន្ថែមសម្រាប់ពលរដ្ឋដែលរកប្រាក់ឈ្នួលជារូបិយប័ណ្ណក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv2UPW3YBV-7HRPr1xJKr1oGLO4ZRsdPi7qio329_-Xauw1UaqouBHfXL_lqUk6ohRZl5b67rNKjUffE2HkMdy1ylt-aeZhe5g_tJaRYZ6AboQZ0WNOa7FX0yLd4GnccmVn2Y7W2HUeut_sTVspuKIGKnYQ_6tWaEayONkBMdBuL803nxpBwBVGxhEca_j/s1024/photo_2026-02-02_14-05-40%20(2).jpg
រដ្ឋាភិបាលគុយបាបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការប៉ុនប៉ង «ខ្ទប់ដង្ហើម» សេដ្ឋកិច្ចរបស់ប្រទេសខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោននិយាយថា វិធានការរបស់ខ្លួនមានគោលបំណងទប់ស្កាត់ការគាំទ្រពីគុយបាចំពោះក្រុមបរទេសប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFI9CnbBHzPN2U58uWGRUnhvLYhYqD1GB2C5IgcWLLAFtMEtpNRQEUAf5W3BSSa73Y3FOBxMr5RJyP-m4AzMHVnDBE3mOICuDHrLOZhnVqWu4RenpuaSPDf1q-1q-MWKof0dDLZKWneMJkIVVcZRRjRYl6goiPY3DCwbNmVYTVmW1rTp8XRnG_hAsEbvfz/s1280/photo_2026-02-02_14-05-40%20(3).jpg

គួរជម្រាបថា កន្លងមកប្រទេសគុយបា បានផ្ដល់ការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់វេណេស៊ុយអេឡា តាមរយៈការទទួលទិញប្រេងឥន្ធនៈ ដែលក្រោយមកធ្វើឲ្យប្រទេសនេះក្លាយជាសត្រូវដោយប្រយោលជាមួយសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTGHc0kCRehHL_EtNP6SS0IU3Fiyum_mEowUGMK6RtKvccHE8wxUOJV8lsaadW7ZZXRNvgnkCBAeqf1uU5SIHmQKEHGi5ar-_KmWXdRZQIzpuKuN_tNgqbgGhEp7WRHYS2HbuJTtIV-6QCsSZmaK1bHmjyjGBm0zQRpOrPBjeessEIylWFUapufIj5gY5V/s1280/photo_2026-02-02_14-05-40%20(4).jpg
កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលគំរាមដំឡើងពន្ធគយបន្ថែមទៅលើបណ្តាប្រទេសឡាយណា ដែលលក់ប្រេងឱ្យគុយបា។ ហើយត្រឹមតែមួយថ្ងៃក្រោយមក ប្រជាជនគុយបាត្រូវគេមើលឃើញនាំគ្នាទៅតម្រង់ជួរ នៅតាមស្ថានីយប្រេងឥន្ធនៈក្នុងរដ្ឋធានីឡាហាវ៉ាន់ដើម្បីដណ្ដើមទិញប្រេង, សាំងដែលនៅសេសសល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQdKay_7qKB3nfuQCk804L7xDWxHgOl421utK-2i8s35mHGvEWA8t9wYRIq4BVG4pgA2FhW1bzYckRDLAoAhkVAP9uQLlFZj5MzUXUAKuyWzssDTif1u8uKA3OHbmGiipAEgYN_3c8JBQvDqhwdhQXHkN2BOvfS6VN3fLf0OcGky2EheUl-4i7uaEJBg5p/s1280/photo_2026-02-02_14-05-40.jpg

ដូចគ្នានេះដែរ ភ្លាមៗក្រោយការចាប់ខ្លួន លោក Maduro លោក ត្រាំ ក៏បានព្រមា.នផងដែរក្នុងការដាក់សម្ពាធគុយបា ឲ្យព្រមទទួលយកកិច្ចចរចារកជាមួយសហរដ្ឋអាមេរិកឲ្យបានឆាប់រហ័ស បើមិនចង់ប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរ។ ជាការឆ្លើយតប មន្ត្រីគុយបាបានប្រកាន់ជំហរថា ប្រទេសខ្លួនមានសិទ្ធិពេញលេញក្នុងការនាំចូលប្រេងឥន្ធនៈដោយគ្មានការជ្រៀតជ្រែក ហើយបានទាត់ចោលវិធានការរបស់អាមេរិកថាជាការបង្ខិតបង្ខំឯកតោភាគី និងគ្មានសីលធម៌៕

បែ.កធ្លាយ! អត្តពលិកនិងបុគ្គលិកស្រីជាច្រើននាក់រងការបំពា.នក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃ

0

ក្រោយកន្លងផុតទៅជាង ១ខែ! ទីបំផុតអាថ៌កំបាំងខ្មៅងងឹតនៅក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃត្រូវបានលាតត្រដាង ថាយ៉ាងហោចណាស់មានករណីបៀ.តបៀ.នផ្លូ.វភេ.ទលើអត្តពលិក និងបុគ្គលិកស្ត្រីចំនួន ១០ ករណីត្រូវបានរាយការណ៍ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលនិងខកចិត្តជាខ្លាំងចំពោះរបៀបគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពរបស់ម្ចាស់ផ្ទះថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpzLkAkORHqxHoh2o_KJbsxAZxBXEzw9sIY0Yw9f7dPRWs0smu3pY1-36Wj7dB4lzj5ZQUEoeGNc02IJjSD8kFLKWPIo5ISsyw-1xUs9ei6xsNzdYAsnMwihCF45Zj6_4tFeH3PF1M4fXRL2w1ltNic8gjRzvnh2ohjSkLHaCS-muU3KFrnMRi7H8BpsQI/s1280/photo_2026-02-02_15-32-16%20(4).jpg
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ មិនបានរាយការណ៍អំពីពាក្យបណ្ដឹងណាមួយឡើយក្នុងអំឡុងពេលនៃការប្រកួត ហើយបញ្ហានេះត្រូវបានអូសបន្លាយរហូតដល់ថ្ងៃអង្គារសប្ដាហ៍មុន ទើបអនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ លោកស្រី Suwanna Silpa-archa បានបើកបង្ហាញព័ត៌មាននេះជាសាធារណៈថា មានករណីបំពា.នផ្លូវភេ.ទចំនួន ១០ ករណីលើបុគ្គលិកស្រីជនជាតិថៃ និងអត្តពលិកស្រ្តីដែលជាជនបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_-S97aCqDqcx6-ZT3sXqx9MFLH5tg9jaBngiMkqZ8ZFejOC_NfCUHdLh6e8GRMeIhIdbDM2yo4djFhKVTvdK-zHkwWSRzHQCTFt9qxfY6UiTJ1Wwmbrpd4Y9KZsjb7eQwv7CL60JxpUckX7ckRLuxUzZbIWHCgjw21ivWXB57hyTBW1eug1gxZfiVe5u/s1199/photo_2026-02-02_15-32-16%20(2).jpg
តាមការលើកឡើងរបស់លោកស្រី “ឧប្បត្តិហេតុទាំងនោះមានចាប់ពីការយាយីដោយប្រើពាក្យសំដី បណ្ដាលឲ្យប៉ះទង្គិចផ្លូវចិត្ត រហូតដល់ការប៉ុនប៉ងរំលោ.ភបំពា.នលើរាងកាយតែម្ដង”។ បន្ថែមលើនោះលោកស្រី Suwanna បានគូសបញ្ជាក់ថា ពាក្យបណ្តឹងទាំង ១០ ត្រូវបានដោះស្រាយជាលក្ខណៈផ្ទៃក្នុងក្រៅប្រព័ន្ធរួចរាល់ហើយ និងពុំមានពាក្យបណ្តឹងណាមួយត្រូវបានរាយការណ៍ទៅប៉ូលីសឡើយ ដោយសារមិនចង់ឲ្យរឿងកាន់តែវែងឆ្ងាយ ហើយថែមទាំងបដិសេធមិនបើកបង្ហាញអត្តសញ្ញាណរបស់ជនបង្កផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA3iv7HsMDdToqK8vm1B3cLmHxEiyjM74MnEgzAl59A0VbvD33fr57ZACYVMwcroFN09WVUb6-9GhX5gBq2Hm7hi_u4VcpFHNzgQrs5C_RG0jJQLc4Ewpb1KF9Qq8RRksLiejbe_7HuQXIGhMa7KW48BNiSe_HAyYM1n46nEFlRkoF8mrdek8RcU6h6reh/s1200/photo_2026-02-02_15-32-16.jpg

ជុំវិញបញ្ហាចម្រូងចម្រាស់ខាងលើ បានឆ្លុះបញ្ចាំងឲ្យយើងឃើញកាន់តែច្បាស់ពីភាពគ្មានទំនួលខុសត្រូវក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ហើយបណ្ដោយឲ្យរឿងអាម៉ាសប្រភេទនេះកើតឡើងរហូតដល់ ១០ករណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAoHGAF8pTyR8K0ZBHg3IWufw3XyPZF0es-xVEa-iYY0lR-ZpgPUbhQoXOEJOw7rXAeP-rieA-nLjNnNmxPTEW0uk8GO_XegSBcvWztwSckOGvDI6uSHd2ym0rti7RbKALP5PVLPcgHay_LOCm7t4JKrPSax8Px2pQnTFWE67Cc-OUh9LkC02vHkL_zFJk/s1280/photo_2026-02-02_15-32-16%20(3).jpg
យ៉ាងណាមិញ អាចថាជាសំណាងមួយរបស់កម្ពុជាផងដែរ ដែលសម្រេចឲ្យប្រតិភូនិងអត្តពលិកតំណាងកម្ពុជាបោះចោលការប្រកួតស៊ីហ្គេមនៅប្រទេសថៃ ហើយត្រឡប់មកប្រទេសវិញភ្លាមៗ ព្រោះប្រសិនជានៅប្រកួតរហូតដល់ចប់នោះមិនដឹងថានរណាជាអ្នកធានាសុវត្ថិភាពឲ្យបានឡើយ បើសូម្បីតែបុគ្គលិក និងអត្តពលិកក្រុមម្ចាស់ផ្ទះក៏ត្រូវបានគេបំពា.នផ្លូវចិត្ត និងរាងកាយដូច្នេះដែរនោះ៕

Rosé ថើបថ្ពាល់ Bruno Mars នៅលើឆាកតន្រ្តីពានរង្វាន់ Grammy

0

Rosé សមាជិក Blackpink បានបង្កើតប្រវត្តិសាស្ត្រដោយសម្តែងបើកឆាកកម្មវិធី ប្រគល់ពានរង្វាន់ Grammy ឆ្នាំ២០២៦ ជាមួយនឹងការសម្តែងនៃបទ «APT» រួមជាមួយ Bruno Mars។ Rosé ទទួលបានការតែងតាំងពានរង្វាន់ចំនួន៣ប៉ុន្តែគួរឱ្យសោកស្តាយនាងពុំទទួលបានពានរង្វាន់ណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8EmZpq0Qq_7jYv360dmiN29_1DHTyRhdkYdejeG1FHldAJl2x8djVR688bQEm_WkYsnQrIq72z-p0FctGMt9OfUnZN8H9C-a-J-ndb6NsnuzQOq5tfmGoDp1EpEwpMZCXwsa3tQml5jVngpKoY_x_X2iTyQMgUt2mK_QCRYluyyvF_lWGKfQkaU58oR6/s2048/image_2026-02-02_11-48-08%20(2).png

ពានរង្វាន់ Grammy ២០២៦ ដែលបានធ្វើឡើងនៅយប់ថ្ងៃទី១ កុម្ភៈ នៅឯសហរដ្ឋអាម៉េរិកត្រូវនឹងព្រឹកថ្ងៃទី២ កុម្ភៈ Rosé បានក្លាយជាសមាជិកនៃក្រុមចម្រៀងនារី K-pop កំពូល Blackpink បានបង្កើតប្រវត្តិសាស្ត្រ K-pop នៅឯពានរង្វាន់ Grammy Awards ឆ្នាំ ២០២៦ដោយក្លាយជាសិល្បករទោល K-pop ដំបូងគេដែលបានសម្តែងនៅលើឆាកពិធីប្រគល់រង្វាន់។ បន្ទាប់ពីដើរលើកម្រាលព្រំក្រហម Rosé សម្តែងបទចម្រៀង« APT »ជាមួយ Bruno Mars ហើយអ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល Rosé បានថើបថ្ពាល់ Bruno Mars ដូចទៅនឹង MV របស់អ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC7vBx2pEAKULETcKK327P7NlLnqGWp5V36O3_ncI-3JHLK8SQNDGhwdBuV2dAVWWAgmbpG1ngp5X28xTa4gUk8iMFNg1aPI1hmLSP90lBOw-UAIBZiqRM-f47O-a_-7B5yC24cPQA0vkaiRWohkER-7lGSXucc3Csqz7mZi2-JVd0J_8zNsxwysJ_s4ws/s1843/image_2026-02-02_08-43-20.png
ការសម្តែងបើកឆាករបស់ Rosé ត្រូវបានគេចាត់ទុកថាគឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់ K-pop ជាពិសេសនៅពេលដែលវាត្រូវបានជ្រើសរើសដើម្បីបើកកម្មវិធី ដែលបង្ហាញថា K-pop បានក្លាយជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ពេញនិយមនៅក្នុងទីផ្សារអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj67t_Z_6XRnqMAbPtAwHwzrwVq67IgXytZ64nLBangyB12BwutANogROXvrSyuG4WH37tizvMCq66pmnphYufd4U8sezBgu8Rhy9ZlQJti3-qtsY_0JBwHQgdkFFdlIJQ1ywOM6tYhGvzSVaPAGZFIimASpztxZljaY5kkhOMf0Ex6QrmS1wjLlV8VnWoz/s1835/image_2026-02-02_08-43-21.png
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែល Rosé ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Grammy នាងបានចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយមានការតែងតាំងចំនួនបី ដែលជាសមិទ្ធផលមិនធ្លាប់មានពីមុនមកសម្រាប់តារា K-pop។ នាង និង Bruno Mars បានទទួលការតែងតាំងសម្រាប់ពានរង្វាន់ Record of the Year និង Song of the Year រួមទាំង Best pop duo/group performance សម្រាប់បទចម្រៀងល្បីរបស់ពួកគេគឺ «APT»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigOcsJuJO8UTZGdEg24EQh7iVes0a_AJ0ZCoZ-wkFjhuAsiogied-oerFQH2xurJBxANCLTtJ2CVGpYxdllq3x1Qf9b1tIPVXldxafOh7I5EjLy8SVTvQuuUH4N2nqkAr5kIDdXIcsru5bMoO-CKbcPt8p6S7FrNdSKHvibgeKlbeElQ4pyb6gmeMlbicD/s1688/image_2026-02-02_11-48-07.png

យ៉ាងណាមិញពិតជាគួរឱ្យសោកស្តាយណាស់សម្រាប់ Rosé ដោយនាងពុំទទួលបានពានរង្វាន់ណាមួយឡើយសម្រាប់ការតែងតែពានរង្វាន់ Grammy ទាំង៣ប្រភេទនេះ។ ដ្បិតថា Rosé ពុំទទួលបានពានដូចការរំពឹងទុកប៉ុន្តែអ្នកគាំទ្រនៅតែបង្ហាញអារម្មណ៍មានភាពមោទនភាពចំពោះតារាចម្រៀងរូបនេះ៕