Home ព័ត៌មានអន្តរជាតិ ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍បានកំណត់វិធានការផ្សេងគ្នាដើម្បីទប់ទល់នឹងវិបត្តិប្រេង

ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍បានកំណត់វិធានការផ្សេងគ្នាដើម្បីទប់ទល់នឹងវិបត្តិប្រេង

37
0

សង្គ្រា.មនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានបង្កឱ្យប្រទេសនានាលើពិភពលោក រួមទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ខ្វះខាតប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ពលរដ្ឋ ។ ហេតុនេះ ប្រទេសហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា ថៃ ឡាវ និងឥណ្ឌូណេស៊ី បានកំណត់វិធានការផ្សេងគ្នាសម្រាប់អនុវត្តក្នុងប្រទេសដើម្បីទប់ទល់នឹងការប្រែប្រួលតម្លៃប្រេងមិនឈប់ឈរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3gBhBETP78MxPvlJnKQT0WnDc9GEbyYKtunYhxnEoj72S419E1tlRuSk8F9DItlWTGZaqg5qoBf3q_lGY04Wgeed6RjWHpST5uJoStgVmLTHREsgAnvhxRMd834a_J0LXwkhwkcWOTnzYGf_LaCyGAgcngGdm-FSb2TxNmen5KpeXUMbydnJ0DxHgwu5X/s1280/photo_2026-03-21_15-37-15.jpg
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសពីការកាត់បន្ថយពេលវេលាធ្វើការរបស់មន្ត្រីរាជការនៅទូទាំងប្រទេស គឺអនុញ្ញាតឱ្យធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ អនុវត្តចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឡើងកំដៅខ្លាំង ព្រមទាំងកំណត់វិធានការផ្សេងៗដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល និងកាត់បន្ថយការងារទាំងឡាយណាដែលមិនចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAOvf8nd-D2h6bn9BUqgdYysLNO0Nr8uVyRk2k0GWmGzILd4Dzu-fxZ-C2ScZGPxdKq84VbX7FzajlYcUX1sdwgapcggnKejjdnjJ28eyTN-YNV7oEJYdSDBVUCcRbPGmINK23xMqZG2ZVZOmlzZtY8PX859zfpU1MLfwPOMYr0cKCKAwR0ORBwwV5U7K4/s800/photo_2026-03-21_15-37-15%20(2).jpg

កាលពីថ្ងៃទី១០ ខែមីនា ក្រសួងពាណិជ្ជកម្មវៀតណាមបានអំពាវនាវដល់ម្ចាស់អាជីវកម្មក្នុងស្រុកលើកទឹកចិត្តឱ្យបុគ្គលិកធ្វើការពីផ្ទះដើម្បីសន្សំសំចៃប្រេង ស្របពេលមានការរំខានដល់ការផ្គត់ផ្គង់ និងតម្លៃប្រេងកើនឡើងដោយសារសង្គ្រាមមជ្ឈិមបូព៌ា ។ រីឯរដ្ឋាភិបាលវៀតណាមបានចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យអាជីវកម្មត្រូវលើកទឹកចិត្តបុគ្គលិកធ្វើការពីផ្ទះតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយតម្រូវការធ្វើដំណើរ និងការដឹកជញ្ជូន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDMJVEo2BGCDgRGfZqtY_WvtJF_YEGqLW_em4txtQisiPj69m6FWNNI9fefJvjNKNcRtn9JDBI-plNEaAqJCBNUq_gOsccpNF-CUSbBj9m9ssEDfzCH6I_chD2THxWSd0q7PLE2yNoWT-ZxZt3s_59OFNIxZUj4AJ7_0nah13KwD8RiSdrxwD7uUvRGP4/s1050/photo_2026-03-21_15-37-15%20(3).jpg
ចំណែករដ្ឋាភិបាលមីយ៉ាន់ម៉ាបានអនុវត្តវិធានការសន្សំសំចៃប្រេង ដោយមិនអនុញ្ញាតឱ្យរថយន្ត និងម៉ូតូបើកបរនៅតាមផ្លូវរៀងរាល់ថ្ងៃទេ (លើកលែងតែរថយន្តអគ្គិសនី) តាំងពីថ្ងៃទី៧ ខែមីនា បន្ទាប់ពីផ្លូវដឹកជញ្ជូនប្រេងនៅមជ្ឈិមបូព៌ាត្រូវបានកាត់ផ្តាច់ភ្លាមៗ ដែលធ្វើឱ្យមីយ៉ាន់ម៉ាពិបាកស្វែងរកប្រេងសម្រាប់ប្រើប្រាស់ ។ វិធានការនេះកំណត់ឱ្យយានជំនិះបើកបរតាមស្លាកសញ្ញានៅគូទរថយន្ត ប្រសិនបើស្លាកសញ្ញារថយន្តជាលេខគូ គឺអាចបើកបរនៅថ្ងៃគូ រីឯស្លាកសញ្ញារថយន្តជាលេខសេស គឺអាចបើកបរនៅថ្ងៃសេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8Kf-XAipA2Rx-SZRhfbBSeEWm1Sde3lkJTnjbBdQFLWDHT0KexhQ6Sy36YnbHMuc9ifI7X9NrIB9utsQNW6Mei0sM1-k9TrMXUer8nHIV9jHNAoqh4HoMs6SGnNCxj3OS67AylZ9PgGvZG6pQxQ8RxOBluoph-HyBFVyS2o-Q2k58Fk0TiLOQOqTvsON/s1280/photo_2026-03-21_15-37-15%20(4).jpg

រីឯរដ្ឋាភិបាលថៃបានកំណត់ឱ្យមន្ត្រីរាជការធ្វើការពីផ្ទះតាមអនឡាញ និងផ្អាកការធ្វើដំណើរទៅក្រៅប្រទេស លើកលែងតែការចូលរួមកិច្ចប្រជុំសំខាន់ៗ ចាប់ពីថ្ងៃទី១០ ខែមីនា រហូតដល់ស្ថានការណ៍នៅមជ្ឈិមបូព៌ាល្អប្រសើរឡើងវិញ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ។ ការធ្វើការពីផ្ទះ គឺសម្រាប់ការងារមិនផ្តល់សេវាកម្មដល់ពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើដំណើរ និងការប្រើប្រាស់ប្រេងក្នុងអគាររដ្ឋ ហើយរដ្ឋាភិបាលថៃក៏បានកំណត់ឱ្យគ្រប់ស្ថាប័នរដ្ឋផ្អាកធ្វើដំណើរទៅក្រៅប្រទេស និងផ្អាករៀបចំកម្មវិធីបណ្តុះបណ្តាលនៅក្រៅប្រទេស ដោយប្តូរមករៀបចំកម្មវិធីនៅប្រទេសថៃជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipDcHwWMcdzPLqRR16H4ikbA1QpJjwkxK6wWLaLTuMXByBJT7ypdUJddH_HvqQn0p8-XElBz8hEz5GNXr-ZWdBCDzaTr28flbsigFp6W2QHVBY2BQWqkpHEHpm3_RNj4Rh-BE1vUNx5LtraBKP_ZkeJHDTbeVp13PUq28O1T4cqkv-VnzceQSJjisp9at5/s720/photo_2026-03-21_15-37-15%20(5).jpg

ដូចគ្នានេះ រដ្ឋាភិបាលឡាវបានចេញសេចក្តីជូនដំណឹងបន្ទាន់ដោយកាត់បន្ថយពេលវេលាសិក្សាសម្រាប់សិស្សនៅសាលារៀនទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស ចាប់ពីរយៈពេល៥ថ្ងៃ មកនៅត្រឹមតែ៣ថ្ងៃក្នុង១សប្តាហ៍ ដោយសារខ្វះខាតប្រេង ចាប់ពីថ្ងៃទី១៩ ខែមីនា រហូតដល់មានការជូនដំណឹងបន្ថែម ។ រដ្ឋាភិបាលឡាវក៏បានជំរុញឱ្យមន្ត្រីរាជការផ្លាស់ប្តូរវេនគ្នាធ្វើការពីផ្ទះតាមអនឡាញ និងលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនី និងមធ្យោបាយធ្វើដំណើរសាធារណៈដើម្បីសន្សំសំចៃថាមពលជាតិឱ្យបានជាអរិបរមា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaWVG74YuVZbKHNLCu2iES3ZVz2iBPZQsQEKV6aybQxsu8uNe98Pz8FeJFR4r3C3TmvPhSJR9k3QdYb3LW7Uth8WsjS3URhOWR9jDvyQiuXi97NsClAX-qNaM54xdz-9pbPPvKip0bgkGKO6BXfbKSW6k4yAmlfERUYE08MgxS3AvaU_1C9-0WUaq7g5rF/s1200/photo_2026-03-21_15-37-15%20(6).jpg

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ីអនុញ្ញាតឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ ចំនួន១ថ្ងៃក្នុង១សប្តាហ៍នាពេលឆាប់ៗនេះដើម្បីសន្សំសំចៃប្រេង និងជំរុញឱ្យវិស័យឯកជនអនុវត្តផងដែរ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបន្តតាមដានតម្លៃប្រេងប្រែប្រួលដោយសារសង្គ្រា.មដើម្បីកែសម្រួលវិធានការនាពេលអនាគត ដែលការអនុវត្តវិធានការនេះបន្ទាប់ពីតម្លៃកើនឡើងខ្ពស់ឥតឈប់ឈរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJnHbSsHOXru2nY-VY3clG4cOPiiph2u_dB4q4G6WFytbd9USl0lax5H227lbOSXaQ6I38NjbBmw5vo0vZ-zY_uA_XVq0c4xzB4JtgYALpCexErq5JRVTF7igVc6T21coxYG1UOwp12hcgNhLheGyWSrHwa_bmqC230Afl23OXm-tG8_hSH3MfUOT6b9d4/s1200/photo_2026-03-21_15-37-15%20(7).jpg
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រកាសកាលពីថ្ងៃទី១៩ ខែមីនា ថា ៖ «ការអនុវត្តវិធានការធ្វើការពីផ្ទះ នឹងកាត់បន្ថយការប្រើប្រាស់ប្រេងសាំងយ៉ាងច្រើន និងសន្សំសំចៃថវិកា ដោយវិធានការធ្វើការពីផ្ទះចាប់ផ្តើមអនុវត្តជាមួយមន្ត្រីរាជការមុនគេ រីឯវិស័យឯកជនក៏អាចយកវិធានការនេះទៅអនុវត្តផងដែរ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីផ្តោតលើការគ្រប់គ្រងថាមពលយ៉ាងតឹងរ៉ឹង និងកំណត់វិធានការកាត់បន្ថយការប្រើប្រាស់ប្រេង និងថាមពលដើម្បីស្ថិរភាពសេដ្ឋកិច្ច ៕