Home ព័ត៌មានអន្តរជាតិ លោក Trump ធ្វើឲ្យនាយករដ្ឋមន្រ្តីជប៉ុនសើចលែងសមនៅចំពោះមុខអ្នកកាសែត

លោក Trump ធ្វើឲ្យនាយករដ្ឋមន្រ្តីជប៉ុនសើចលែងសមនៅចំពោះមុខអ្នកកាសែត

43
0

យូរៗជួបគ្នាដោយផ្ទាល់ម្ដងលោកប្រធានាធិបតី Donald Trump លេងបំបា.ក់មុខនាយករដ្ឋមន្រ្តីស្រីជប៉ុនចំៗ តាមរយៈការលើកយករឿងរ៉ាវប្រវត្តិសាស្រ្តដ៏ចម្រូងចម្រាស់មួយរបស់ជប៉ុនមកនិយាយលេងបែបកំប្លែង រហូតធ្វើឲ្យនាយករដ្ឋមន្រ្តីជប៉ុនសើចលែងសម និងទើសទាល់ធ្វើខ្លួនមិនត្រូវនៅចំពោះមុខអ្នកកាសែតជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU5Ac0iiH0nXGKXklX8MjPzR-4BezWuH2ib-GrbSsjYsUZEISQCsSpREeyJ73dS4SoUmzgBRrgcsc5dbf9l6BJw8m8Q3GlEBziGaN06I3UHZDMp160sGvKyhM5XmilaaK_6IqD0Q-kHXLrQ9dhK5t0JrZIiZbwJus2aEyC0bjM-FSb1ouuAvWaOADM6cMt/s549/photo_2026-03-21_10-41-40%20(2).jpg

យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានអន្តរជាតិជាច្រើន កាលពីថ្ងៃសុក្រ ទី២០ មីនា ម្សិលមិញ, លោកស្រី Sanae Takaichi បានទៅជួបជាមួយលោក Donald Trump នៅឯសេតវិមាន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងសហរដ្ឋអាមេរិក។ អ្វីៗហាក់ដំណើរការទៅយ៉ាងប្រក្រតី រហូតដល់ពេលមួយ ដែលមានអ្នកកាសែតជប៉ុនម្នាក់បានចោ.ទសួរលោក Trump អំពីបញ្ហាសង្រ្គា.មនៅអ៊ីរ៉ង់ថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិក មិនជូនដំណឹងដល់សម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងជប៉ុនសិន? មុនពេលសម្រេចចិត្តបើកការវាយប្រហារលើអ៊ីរ៉ង់ កាលថ្ងៃទី២៨ ខែកុម្ភៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwhgNzDyaOO6-KZ_cYbzVL1wByp-tX0kC6NpUB2pX79X0iQef4FqiePP61sKPyGEj3TjG1PohjacaQMgf9VTpHgmYqprRd3lXaqdJkO88d1e9tAEHJnAf1_XHuhjvN31hujL7f14q6L832WJT5DHfCVvB-MzuHqS-2ea8KpKK78CLmUg-0f2LxShJrk7pA/s465/photo_2026-03-21_10-41-40.jpg
សំណួរនេះស្ដាប់ទៅធម្មតាៗប៉ុន្តែវាបានជំរុញឲ្យលោក Trump ឆ្លើយវិញយ៉ាងថា ”យើងបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងដោយគ្មានការជូនដំណឹងជាមុនដល់នរណាម្នាក់ឡើយ ព្រោះយើងចង់ធ្វើឲ្យមានការភ្ញាក់ផ្អើល។” ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Trump បានផ្សារភ្ជាប់រឿងនេះទៅនឹងប្រវត្តិសាស្រ្តដ៏រសើបរបស់ជប៉ុន ជុំវិញការវាយប្រហារកំពង់ផែ Pearl Harbor ឆ្នាំ១៩៤១ ពីសំណាក់យោធាជប៉ុន ដោយសួរឌឺដងទៅវិញថា «តើនរណាពូកែខាងបង្ករឿងភ្ញាក់ផ្អើលជាងជប៉ុន? ហេតុអ្វីកាលនោះ ពួកអ្នកមិនប្រាប់យើងពីការវា.យប្រហារនៅ Pearl Harbor ផង?» https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyTz_eompd6qDDiIioLpRCJZ6O665jFBOc9Z9ZoApmm-9qfwqGnSVExnBJZSDNWsDPV0TrPio2LjMAAkyKRzZbTzAKdpuF5ZqKunKpw0nAr2gzNF7kxQ_leXFzYziU9cZY3HQZRZ_ZueYoBO9Z06FIiQ-YDKxRBn3_0VpkWv8Fqtw0uTR9_EuAisS_J9f4/s1280/photo_2026-03-21_10-41-40%20(3).jpg

ពាក្យសម្ដីរបស់លោក Trump ប៉ុន្មានឃ្លានេះ បានធ្វើឲ្យលោក Sanae Takaichi នាយករដ្ឋមន្រ្តីជប៉ុន ដែលអង្គុយក្បែរនោះមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយលោកស្រីបានបើកភ្នែកធំៗ អង្គុយស្ងៀមត្រឹង និងបង្ហាញកាយវិការបែបទើសទាល់ប៉ុន្តែមិនអាចតបតឡើងមក ដ្បិតរឿងរ៉ាវនៅ Pearl Harbor នេះគឺជាប្រវត្តិសាស្រ្តដ៏ចម្រូងចម្រាស់រវាងជប៉ុន និងសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-d9zlX200wQw4_Bk1MTLBR4Ix4y3DU30w8Sed94NFT5WYEqCX2A4bLUXlTzA4dY1-3jcaBpLbafeNd2TLRw_6NUNolscwq5WeGzVJXtoR0Hhhhu0cMYi8EOE9ZwgtJzAerJYVJgOTmqL_m-QtYpGs9MvGyi8y3b-Lf5AKwlOhn7VbTUkm1xCZI9_-8BW/s706/photo_2026-03-21_10-41-41%20(2).jpg
គួរជម្រាបថា ការវាយប្រហារលើកំពង់ផែ Pearl Harbor ក្នុងឆ្នាំ ១៩៤១ របស់ជប៉ុនបាននាំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី ២ ហើយវានៅតែជាជំពូកដ៏សំខាន់កប់ចូលកយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន និងអាមេរិក។ បន្ទាប់ពីសង្គ្រាមនោះ សហរដ្ឋអាមេរិក និងជប៉ុនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយ ក្នុងខែកញ្ញា ឆ្នាំ១៩៥១ ហើយបានក្លាយជាសម្ព័ន្ធមិត្តចាប់តាំងពីពេលនោះមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZaxcfyYalDVnZxHRNeSLg_pVV3xcL0QI4NbZpMaeDaZsHxV0hRjRUP9CJqUvaWIq98_FW7lgJ8LVe46gf3WGSV0kXGBJvmq96qMG_wYwOcc7psyCiN1IoiEGYDYHqIWiCCofu-PPI3pCksO2VED7Fovc6BD8b93_9egGR91D8cAVcxdmyiiL4n88GO2lY/s640/photo_2026-03-21_10-41-41.jpg
អ្នកវិភាគនយោបាយនិយាយថា ហេតុការណ៍នេះគូសបញ្ជាក់ពីបញ្ហាប្រឈមនៃការទំនាក់ទំនងការទូត ជាពិសេសនៅពេលដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រត្រូវបានអូសទាញមកធ្វើជាការលេងសើចក្នុងបរិបទការទូតបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា ការពិភាក្សាការទូតរវាងប្រទេសទាំងពីរនៅតែអាចប្រព្រឹត្តទៅបានយ៉ាងរលូន ដោយបញ្ចប់ជាមួយលទ្ធផលដ៏ល្អប្រសើរនិងវិជ្ជមាន៕