ដើម្បីអបអរខួបកំណើតរបស់ខ្លួនឈានចូលដល់វ័យ២៣ឆ្នាំស្រីស្អាត ឡូរីន បានបង្ហោះរូបថតជាច្រើនសន្លឹកបន្តគ្នានៅលើបណ្តាញសង្គមធ្វើឱ្យរូបភាពនោះល្បីយ៉ាងឆាប់រហ័ស។ ក្នុងថ្ងៃពិសេសនេះ ឡូរីន បានបញ្ចេញស្ទាយ៍ថតរូបយ៉ាងក្លាហានក្នុងរូបភាពស៊ិច.ស៊ី និង Concep ជក់បារីផងដែរ។
ស្ទើរតែលែងក្លាយជារឿងចម្លែកទៀតហើយសម្រាប់ ឡូរីន ដែលបញ្ចេញភាពស៊ិចស៊ីរបស់ខ្លួនពីព្រោះស្រីស្អាតរូបនេះមានដងខ្លួនយ៉ាងស្រស់ស្អាតដែលមនុស្សជាច្រើនចង់បាន។ ទោះបីជាការរៀបចំតាមបែបសម័យថ្មីនិងចូលចិត្តភាពស៊ិចស៊ីក្តីប៉ុន្តែរូបនាងពុំមែនជាមនុស្សដែលមិនចេះធ្វើអ្វីគិតតែបញ្ចេញភាពស៊ិចស៊ីបង្ហោះនៅលើបណ្តាញសង្គមនោះទេ។ ឡូរីន បានក្លាយជា BA ផលិតផលរបស់ ពេជ្រ ពិសី ដែលគេជឿថារូបនាងបានតម្លៃខ្លួនមិនតិចនោះទេ។ ងាកមកចង្ក្រាន្តជើងឆ្នាំងវិញ ឡូរីន ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់អំពីស្នាដៃធ្វើម្ហូបរបស់នាង។
ជាមួយគ្នានេះដែរ នាឱកាសថ្ងៃខួបកំណើតរបស់ខ្លួនឯងគម្រប់២៣ឆ្នាំ ឡូរីន បានបង្ហោះរូបជាច្រើនសន្លឹកបន្តគ្នាជាច្រើន Concep មានទាំងស៊ិចស៊ី ក្មេងស្រីខ្យូតៗជាមួយនឹងសំលៀកបំពាក់ពណ៌ផ្កាឈូក ស្ទីលបែបស៊ិចស៊ីកាចៗ និង ការជក់បារីជាដើម។ រូបភាពរបស់ ឡូរីន បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗពីទស្សនិកជនដោយមានមតិខ្លះបានសរសើរនាងថាស្អាតគ្មានកន្លែងទាស់។ មតិខ្លះទៀតក៏បានជូនពរថ្ងៃកំណើតនាងផងដែរ។.png)
គួរបញ្ជាក់ផងដែរ ចាប់តាំងពីបង្ហាញសារសោកសៅរៀងៗខ្លួនមកទស្សនិកជនពុំបានឃើញ ឡូរីន និង វណ្ណដា មានទំនាក់ទំនងគ្នាឡើងវិញឡើយសូម្បីតែថ្ងៃកំណើត វណ្ណដា ក្តី។ នេះកាន់តែជំរុញឱ្យអ្នកគាំទ្រភាគច្រើនគិតថា ឡូរីន និង វណ្ណដា បានបញ្ចប់ទំនាក់ទំនងពួកគេហើយ៕










