Home Blog Page 878

បើទោះខ្លាចសង្គ្រា.ម តែពលករចិនសម្រេចចិត្តបន្តធ្វើការនៅអ៊ីស្រាអែល

0

ប្រទេសអ៊ីស្រាអែល ៖ ប្រទេសអ៊ីស្រាអែលកំពុងត្រូវការកម្លាំងពលករបរទេសជាច្រើន ជាពិសេស ការងារផ្នែកសំណង់ ក្រោយពីពលករបរទេសជាច្រើននាក់សម្រេចចិត្តធ្វើដំណើរត្រឡប់ទៅប្រទេសខ្លួនវិញ ដោយសារខ្លាចសង្គ្រា.ម នៅតំបន់កាហ្សាកាន់តែរាលដាលបណ្តាលឱ្យការធ្វើការនៅអ៊ីស្រាអែលគ្មានសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI3ny5p13LogItaVYQZS5HtibHrnzkDqW6hPlh14I-gheORpE35FS4-JRGIS9j6yioaqhtxcoe3RjXbL4RqG7tSRIkiyryIqhUYuI5VPLTFuGadJ5NHul3592usUcHKM1MBcfMJeggCK8yNGEnHUJbqrB1X4SJAKEiF2v0FKtK24kw5_onm1Oe1sbi_CJi/s750/image_2024-09-07_08-23-53.png

ប៉ុន្តែពលករបរទេសមួយចំនួនសម្រេចចិត្តធ្វើការនៅអ៊ីស្រាអែលបន្តទៀត បើទោះជាដឹងថា វាមានគ្រោះថ្នាក់ក្តី ដោយសារពួកគេគ្មានជម្រើសច្រើនទេ ។ ពលករទាំងនេះនិយាយថា បើត្រឡប់ទៅប្រទេសវិញនឹងបាត់បង់ប្រាក់ចំណូលមិនខាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNeJ6r43-h-0WJJC3nXM7iW8kecvEA_uNrQVSFMffARM6Mz_VrfLGCiz_YhMbOXFeszGM_hzLbVejhCmh1mHOYasoJR_xwnwU2FIoihSBETz_-MWdI5oHEro7GrA22Gb7yan9IrGlL7_dxr0NNtdh7jVoX9rqWD1LYmrqDYo9XLjrVRky5CrVHgPAReuUS/s620/image_2024-09-07_08-24-03.png
ពលករបរទេសជាច្រើននាក់ដែលមកធ្វើការនៅអ៊ីស្រាអែល គឺពួកគេជាបង្គោលគ្រួសារ ។ ជាក់ស្តែង ពលករចិនម្នាក់ឈ្មោះ លីវ យ៉ុងមីង អាយុ៣៦ឆ្នាំ នៅតែធ្វើការសំណង់នៅអ៊ីស្រាអែលបន្តទៀត និយាយថា ៖ «ពេលសង្គ្រាមចាប់ផ្តើម ពលករគ្រប់រូបខ្លាចថា មានគ្រោះថ្នាក់ពេលធ្វើការ ។ ពេលឮសំឡេងផ្សេងៗ ខ្ញុំភ័យឡើងញ័រខ្លួន ហើយខ្ញុំធ្លាប់គិតថា ចង់ទៅធ្វើការនៅចិនវិញ តែធ្វើការនៅទីនេះ ទទួលបានប្រាក់ខែខ្ពស់ជាង ។ ខ្ញុំជាបង្គោលគ្រួសារ បើមិនធ្វើការ គឺគ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4xEeLSsbeZ8PoM9sKNSxSk4qojQj6-rxGpS5mI5_FRpmX2O5bnikjDYpqfpYR0SzKrjHQ61JI2wRLLK8juB8rqgNt19soVuHNj4D1Zv1wbMTHmEidupUhQofOycnNRui9_7IyoeYIqhrx1pOhQogFc0D4YFNErSlLT2MR-NleFGTSFBZsYUx1KiGGo7Di/s822/image_2024-09-07_08-24-10.png

តាមទិន្នន័យរបស់ការិយាល័យប៉ូលិសអន្តោប្រវេសន៍អ៊ីស្រាអែលបង្ហាញថា បច្ចុប្បន្ន មានពលករចិនចំនួន២២.០០០នាក់ ធ្វើការនៅអ៊ីស្រាអែល ក្នុងនោះធ្វើការសំណង់ចំនួន១១.៥២៧នាក់, ការងារកសិកម្ម និងសេវាកម្ម ចំនួន៨.៧៤០នាក់ ព្រមទាំងការងារផ្សេងទៀត ។ នៅដើមខែកញ្ញា ឆ្នាំ២០២៤ ពលករច្រើនជាច្រើនបានត្រឡប់មកធ្វើការនៅអ៊ីស្រាអែល ជាពិសេស ការងារសំណង់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg406_B9h0tgMQWiQuWX-m-w-7Dyj4EtmJd75Ig8sWbJ4l7fZxRP0ObtUfRMAE-ontCKVp04bwAaMi-MWx4322rFl9DCc_m7v_qSNAwl3s1H8dbhcjhLlYKisPibZVIwbjCAoVZ1G8S63Rc_JxQs1QpmxlIWuFoOzVwFEF0fC8H65cpXtlmLmdDKsm1fq1-/s1662/image_2024-09-07_08-24-21.png

ប្រទេសអ៊ីស្រាអែលខ្វះខាតកម្លាំងពលកម្ម រហូតធ្វើឱ្យការដ្ឋានសំណង់ជាង៤០% ផ្អាកដំណើរការបណ្តោះអាសន្ន ។ ហេតុនេះ អ៊ីស្រាអែលបានសម្រួលឱ្យពលករបរទេសចំនួន៦៥.០០០នាក់ មកធ្វើការនៅប្រទេសខ្លួនងាយស្រួលជាងមុន ៕

Peypey Dy ស្មានចិត្តមិនត្រូវចំពោះ ម៉ែសេះ

0

ថ្មីៗនេះ Peypey Dy បានចូលរួមនៅក្នុងកម្មវិធីសម្ភាសន៍មួយដោយបាននិយាយទាក់ទងនឹងជីវិតឯកជនរឿងស្នេហា និងការងារក្នុងវិស័យសិល្បៈ។ ក្នុងនោះ Peypey Dy ក៏បានពោលថាស្មានចិត្តមិនត្រូវចំពោះ «ម៉ែសេះ»។

កម្មវិធី សខ្មៅ ពីពិធីការិនី ពេជ្រ សិរីរ័ត្ន ហាក់ទទួលបានការចាប់អារម្មណ៍ពីមួយកម្រិតទៅមួយកម្រិតដោយមានតារាកិត្តិយសល្បីៗជាច្រើនចូលរួមផ្តល់បទសម្ភាសន៍។ នៅយប់ថ្ងៃទី៥ ខែកញ្ញានេះគឺមានវត្តមានរបស់បុគ្គលល្បីឈ្មោះលើបណ្តាញសង្គម ជាថៅកែនិងម្ចាស់ផលិតកម្មវ័យក្មេង Peypey Dy ចូលរួមផងដែរ។ រៀបរាប់ពីជីវិតស្នេហា គ្រួសារ ការប្រឡូកក្នុងជីវិតសិល្បៈតាំងពីឆ្នាំ២០១៣ និងចាប់ផ្តើមល្បីល្បាញខ្លាំងក្នុងឆ្នាំ២០១៥ ពិធីការិនីក៏បានឈ្លេចសួរទាក់ទងនឹង ម៉ែសេះ ព្រោះតែឃើញ ម៉ែសេះ គោរពស្រលាញ់ Peypey Dy ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2rMWrGdwupnnw6OjWUdLexsKhnSk5zqfbjSXM4-hlNW18URf0ZE4bg29Xvux-uX5jv8eFpkmtsoUb1lWZObfMng1v0tvZzhyphenhyphen9VmmdHl8eCmcnT3hCFuGks0GGrUPQFo-bftQ-KchAUBZA7xRR5OBrKi9sSIMuxc9tIufoW7hKNtH0UP2dQC2pzk49gadB/s2048/image_2024-09-06_10-45-15.png

ចំពោះរឿងដែល ម៉ែសេះ គោរពស្រលាញ់ Peypey Dy ថាខ្លួនស្មានចិត្ត ម៉ែសេះ ក៏មិនត្រូវដែរ។ Peypey Dy ថាឬមួយក៏អាចមកពីទង្វើល្អរបស់ខ្លួនដែលធ្វើទៅលើគាត់ឬមួយក៏យ៉ាងមិចមិនដឹងដូចគ្នា។ រាល់ថ្ងៃអ្នកដែលថាឱ្យ ម៉ែសេះ ស្តីឱ្យម៉ែសេះច្រើនជាងគេគឺជាខ្លួនលោក ហើយម៉ែសេះក៏ជាអ្នកដែលត្រូវមាត់ខ្លាំងជាងគេ ប៉ុន្តែចំពោះអ្វីផ្សេងទៀតលោកក៏មិនដឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg95viNYkzzLbB0M7nPzcDqCAyMLpvCjt2cOVgSZgfwBDHo1CvXop7rpJFBw-8-vnJseWGwi-tluncEIuCe4e1wDDwwCepz5B5QCkIIhoGXDsRMB9dyvlwA3X1PrJnV0vE_Cuy1uBn-hdP5Nupv5CNuk4TWC9Nx5_BU63EGywTBNs_x26TtXNQTV78hqD7/s2048/image_2024-09-06_10-45-16.png

បន្ថែមពីសំណួរខាងលើ ពិធីការិនី ពេជ្រ សិរីរ័ត្ន បានលើកឡើងទៀតថា« ឃើញឈ្លោះសឹងតែរាល់ថ្ងៃ ប្រើភាសាក៏មិនសូវពីរោះប៉ុន្តែអាចទ្រាំរស់នៅជាមួយជាមួយគ្នា ទៅណាមកណាតែងតែនិយាយថាមេគាត់នៅទីនោះៗ ដែលសម្តែងដោយក្តីស្រលាញ់ ការគោរព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmrbdlcrt4P-9ZTJVz-GljcH5kSZmQ1x1T_P5ZILa0FQ43YJkPZIbqNCZlfuMC_m_3lf8F42JcohkVcJykeGbk7KEXe_SvjFoz5C7COpHmPsD_u5wPI3ijHex_HPyuhXEibuS40YiCCiMblRxyInh7dg5Q3Qdo90_TpdjosHowJwiXCtRQsQAPGrWkMiF3/s2048/image_2024-09-06_10-45-18.png
Peypey dy បានផ្តល់ចម្លើយថា ឃើញបែបនេះប្រាកដជាសប្បាយចិត្តហើយ ហើយលោកគិតថាមិនមែនមានតែ ម៉ែសេះមួយទេ។ អាចនិយាយបានថាលោកក៏សំណាងមួយដែរដែលទោះបីជាយ៉ាងណាក៏ដោយបានជួបមនុស្សដែលស្រលាញ់យើងជាយើង រាប់អាន គោរពលោកចេញពីចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglY9y9RWsAnRTjR59YTbFiuYUICVajPV73ARAmJyajD2xOGEE1SyAg_bRACapPBQQRzg12bcoQtqCHrgvdPty1TC_IeTaowzSFsxZjPWGnSLFGInX4-qGgHF3A35JO1T1_JeY6AyPSqFVHK706gciU4wiTwLtgc4Ll5AQZuC8Wuo5ML4bi0oirxAT9iaPa/s1800/image_2024-09-06_10-45-20.png

ថៅកែវ័យក្មេងរូបនេះបានបន្តទៀតថា «អាចនិយាយបានថាមកពីលោករាប់អាននរណាម្នាក់គឺយើងអត់ដែលសម្លឹងឃើញពីផលប្រយោជន៍ រាប់អានចេញពីចិត្ត ប្រើការស្រលាញ់ពិតប្រាកដ ទើបបានជួបមនុស្សដែលស្រលាញ់រាប់អានយើងពិតដូចគ្នា»៕

Rosé និង Cha Eunwoo ក្លាយជាចំណីមាត់របស់អ្នកលេងបណ្តាញសង្គមម្តងទៀត

0

កាលពីថ្ងៃទី៤ ខែកញ្ញា ប្រធានបទមួយដែលមានចំណងជើងថា «Cha Eun-woo និង Rosé បានទៅកន្លែងដដែលម្តងទៀត» ត្រូវបានគេចុះផ្សាយលើវេទិកាកូរ៉េ Pann Nate ដោយទាក់ទាញអ្នកចូលមើលយ៉ាងផុសផុល។ ប្រធានបទខាងលើរួមមានរូបថតជាច្រើនសន្លឹកដែលបង្ហោះដោយ Cha Eun-woo និង Rosé គឺចង្អុលបង្ហាញថារូបថតទាំងនេះត្រូវបានថតនៅក្នុងពិព័រណ៍ដូចគ្នានៅថ្ងៃតែមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtSbCp85Zrlb1jSQMGq7EoQr10MkGsD6lZ9zG13fiGNX1bREbqeWJQZByYb9YteGoHE0kLmyX-0z2uQeukID0NRamvVEXvpIQ_UspvJF0gRIeR4u_Rfa9zqlf6_Ic6lvtrmVD1Mi9YrjUOiIah0RJ7-WoaokKCt_QVNHgzIVHyfJjsDtdOOB5060RflZqk/s1440/image_2024-09-05_16-22-51.png

ក្នុងនោះក៏បញ្ជាក់ថា Cha Eun-woo និង Rosé បាននៅជាមួយគ្នា ហើយបាននិយាយពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាកាលពីអតីតកាលរបស់អ្នកទាំងពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិត បានបដិសេធការចោទប្រកាន់ថ្មីនេះ ដោយបញ្ជាក់ថា អ្នកទាំងពីរពិតជានៅកន្លែងតែមួយប៉ុន្តែជាថ្ងៃផ្សេងគ្នាដោយសារតែវាជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយម៉ាកប្រណីតមួយ។

នេះមិនមែនជាលើកទី១នោះទេដែល Cha Eun-woo និង Rosé ក្លាយជាចំណីមាត់របស់អ្នកប្រើប្រាស់បណ្តាយសង្គមពីពាក្យចចាមអារ៉ាមស្នេហាអ្នកទាំងពីរ ខណៈពួកគេបានបណ្តោយឱ្យរសាត់ទៅតាមពេលវេលាដោយមិនចេញសេចក្តីថ្លែងការណ៍អ្វីទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE-vXEgvGCui7QhFEBFVw6Y5t2gdBgqtoVg26m60I-4HqrOXHbmgOGhYa1GF52OVVzKHx5KxRG5JK4USv1n-8x8gSHadSotcnVFZ84yeIbtUx8coxNVAN5LMwkTti-sWGXTBaVa1xPu3DzakqIMycMTd_03hsRpPMFMb1vBKN_Ki6LcdALyjSW77XLHT74/s720/image_2024-09-05_16-22-53%20(3).png

កាលពីខែកក្កដា ឆ្នាំ២០២៤ តាមរយៈវីដេអូចងក្រងរូបភាពរបស់ Cha Eunwoo និង Rosé ដែលបង្ហាញពីទំនាក់ទំនងគ្នាគឺបានធ្វើឱ្យផ្ទុះពេញអ៊ីនធឺណិតជាខ្លាំង។ ក្នុងរូបភាពដែលគេបង្ហាញគឺចាប់ផ្តើមពីរូបភាពក្នុងឆ្នាំ ២០២១ ដែលអ្នកទាំងពីរបានបង្ហោះរូបថតនៃការទៅទស្សនាការតាំងពិពណ៌សិល្បៈដូចគ្នា។ នៅឆ្នាំ ២០២២ Rosé និង Cha Eunwoo បានទៅកម្មវិធីម៉ូតនៅប៉ារីស ហើយបានចែករំលែករូបថតស្រដៀងគ្នានៅភោជនីយដ្ឋានដូចគ្នា។

នៅឆ្នាំ២០២៣ Cha Eunwoo បានចូលរួមមហោស្រពតន្ត្រី Coachella នៅថ្ងៃតែមួយដែល BLACKPINK សម្តែង ហើយត្រូវបានគេប្រទះឃើញនៅឯពិធីជប់លៀងរបស់ BLACKPINK ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ។ Rosé និង Cha Eunwoo ក៏បានចែករំលែកខ្លឹមសារដែលថតនៅសារមន្ទីរមួយក្នុងប្រទេសជប៉ុនត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះក្នុងខែមេសា ហើយបានបង្ហោះរូបថតមួយចំនួនដែលស្រដៀងនឹងគ្នាទៅវិញទៅមក។

ក្នុងទំនាក់ទំនងចចាមអារ៉ាមស្នេហាដែលមានអាយុកាលជាច្រើនឆ្នាំនៅមិនអាចស្រាយមន្ទិលបានរវាង Rosé និង Cha Eunwoo ជាសម្ព័ន្ធភាពអ្វីឱ្យពិតប្រាកដព្រោះតែពួកគេមិនព្រមចេញមកនិយាយអ្វីទាំងអស់៕

ជនរងគ្រោះជាបេក្ខភាពបវរកញ្ញា Miss Mera Cambodia ត្រៀមមេធាវីចំពោះ ម៉ៃ សុគន្ធ

0

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ ម៉ៃ សុគន្ធ បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងខណៈជនបង្កហេតុរូបនេះបានចេញវីដេអូសូមទោសជាសាធារណៈសុំការសន្តោសពីថ្នាក់ដឹកនាំនិងសន្យាមិនឱ្យមានជាលើកទី២ ។ ជនរងគ្រោះក្នុងចំណោមនោះមានម្នាក់ជាបេក្ខភាពបវរកញ្ញាឈ្មោះថា «លីម ណាលី» កំពុងប្រកួតក្នុងកម្មវិធី Miss Mera Cambodia ខណៈបេក្ខភាពរូបនេះបង្ហើបថាអ្នកគ្រប់គ្រងបានត្រៀមមេធាវីហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoFCzMCytTVyusLk9QODLeElDr-dbuShgAxW11Ce4xIJEZLaNslIZaez1SQyLAZ_4WMo1e7ajHwwvIHAqy_6unzKkf0ZFWx81KzYab9MpMBrnN6iPKo8ozgc2B3E05nijlsdHjM8Lyibz9_9Me2QrpkgcjXcSbkGnkuTJA_rA87UjnyCdBIlgLglZOBucX/s2048/image_2024-09-06_09-12-20%20(2).png

កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ម៉ៃ សុគន្ធ បានចេញវីដេអូសូមទោសជាសាធារណៈចំពោះកំហុសខុសឆ្គងរបស់ខ្លួនទៅកាន់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំផ្សេងៗច្រើនរូប សមត្ថកិច្ចខណ្ឌសែនសុខ ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយលោកបានបើកបររថយន្តមិនបានគោរព ច្បាប់ចរាចរណ៍ មានជាតិស្រវឹងក្នុងខ្លួន បំពានគោលដៅអនុវត្តរឹតបណ្តឹងដោយសារតែភ័យពេកខ្លាចបាត់បង់កិត្តិយសពេលផាកពិន័យគ្មានចេតនាអ្វីលើសនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2cAlArvgsTCrd5qRatSp0oedZ-zscwc1NK4Wg_2tJWcnbNLWwl7EgmmPThlf8WJX92m9xI1xLpVA2tVEq75yp58Uj-hCFCroXLyEKSPGDlaoYwS6L9nwu6u5ZCUTiAqYnMw0zMtkX7DeaC9S3Mu_YzCi5s15SV7se5CCptpbsuUuc6jMwpRgQqmpPco1j/s2048/image_2024-09-06_09-12-22.png
ក្នុងវីដេអូ ម៉ៃ សុគន្ធ មិនបានពោលពាក្យសូមទោសទៅកាន់ជនរងគ្រោះនោះទេ ប៉ុន្តែសំណេរនៅលើវីដេអូដែលបានបង្ហោះបានសុំការលើកទោសដល់ពី អ្នកបើកបរកង់បី ព្រមទាំងជនរងគ្រោះ ដោយនឹងធានាសងសំណងលើថ្លៃខូចខាត និងការសន្យាកែប្រែកំហុសខុសឆ្គងមួយនេះ ជាមួយនឹងការផ្ញើសារកុំយកគំរូអាក្រក់តាមលោកត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ទោះយ៉ាងណាបន្ទាប់ពី ម៉ៃ សុគន្ធ បានចេញវីដេអូរួច បេក្ខភាពបវរកញ្ញា Miss Mera Cambodia ឈ្មោះថា «លីម ណាលី» បានចេញមកទម្លាយថានាងក៏ជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះផ្សេងទៀតដូចគ្នាទោះបីជាមិនមានរបួសខ្លាំង ប៉ុន្តែបេក្ខភាពរូបនេះបានលើកឡើងថាប៉ះពាល់ផ្លូវចិត្ត។ កម្មវិធីបវរកញ្ញានេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់កញ្ញា ខាត់ស្រីច័ន្ទ ហៅ ខេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjzNi18SgVYzzl73P-D9LNWwcWywiLPUXgIXhia-EM8LILBs2kL_uQMnYZFw0z8w01yr32wMZBLMuw5PiDzrWOj9GnmlWkESIDauDFKd3PQ5Vr52SxkiO-k5w3F5jUmoqqST8296K_E0Ekx5_vIZ7kmtmrAkgzzb-NiUj_HOxxIl9-hIu-u6U4O0aw09PW/s2048/image_2024-09-06_09-12-25.png

លីម ណាលី បានសរសេរថា «ម៉ៃ សុគន្ធ ចុះខ្ញុំដែលជាជនរងគ្រោះក្នុងចំណោម ជនរងគ្រោះទាំង 3 នាក់ ទៀត នឹង passapp 2 គ្រឿងទៀត ?»។ នៅលើ Story វិញ លីម ណាលី បានបង្ហាញស្នាមរបួសដោយភ្ជាប់មកជាមួយសំណេរថា «កុំគិតថាងាយ ក៏កុំគិតថាស្រួល កុំសប្បាយមួយពេលមិនគិតពីជីវិតអ្នកដទៃ ខាងបងអ្នកគ្រប់គ្រងក៏បានត្រៀមមេធាវីរួចរាល់ហើយដែរ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JStSOFktuwQPMVd0bjSo_QZqtQ0-KCS2CU3YoOy_OF2Qv0U74DEm8RSlSsFY4htxxrO-zmIDPE72oSXofvvq7-_0nz8qhwltK2RNED6wCLe1Q2wUqJjToZJhWDRad60WSD7Bzkr1-KAVM3_glTZ78XPn76reJ0YysFKZPHf7blOaRdryfopD2LXEReOP/s2048/image_2024-09-06_09-12-28.png

គួរបញ្ជាក់ថា នាវេលាយប់កណ្តាលអធ្រាត្រចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ម៉ៃ សុគន្ធ បានបើករថយន្តគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច រួចបន្តបុករះកង់បីឥណ្ឌា២គ្រឿង។ មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ៃ សុគន្ធ ម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បានបើកគេចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច នៅចំណុចផ្លូវក្បែរបឹងបៃតង រួចមកហួសវត្តទឹកថ្លា ក៏បានរេចង្កូតទៅបុកកង់បីឥណ្ឌា១គ្រឿង បណ្តាលឱ្យកង់បីនោះ ជ្រុលទៅបុកកង់បីឥណ្ឌា១គ្រឿង។ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកទ្រូងផ្លូវអស់៤កង់បន្ថែមទៀត ទើបទៅមុខលែងរួច។ ក្រោយកើតហេតុភ្លាមៗ ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម៕

ប្រវត្តិមិត្តស្រីថ្មីរបស់ Brad Pitt អតីតស្វាមី Angelina Jolie ធម្មតាតែមិនធម្មតា

0

លោក Brad Pitt អតីតស្វាមី Angelina Jolie មានគូស្នេហ៍ថ្មីដែលមានអាយុតិចជាងលោករហូតដល់ជិត ៣០ ឆ្នាំ។ ដ្បិតថាគូស្នេហ៍ថ្មីរបស់ Brad Pitt នៅវ័យក្មេងប៉ុន្តែនាងគឺជាអ្នករចនាគ្រឿងអលង្ការដ៏ជំនាញមានបទពិសោធន៍ម្នាក់ និងចេះភាសាបរទេសចំនួន៥ភាសាឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV4xr_7W0uvlFwUGnwfaiD2fj12qFSka5bGXbzKNkwjvOZ3D6QL-Rt-vTIK_aiU_YSlIDTL5_zAPEdRwdf2P2iOC9qdfXv6JR8xGg2ukAtG-j4SSE8wV5XvnjS32FUAuZxdr0ZunQ_AmqLJ6o7nPcZMj4ltIm_HcAiPCC0rDm9H1uRUK9db6TU5L-gRtgM/s1200/image_2024-09-05_10-55-54.png

យោងតាមសារព័ត៌មាន People បានឱ្យដឹងថា Brad Pitt និង Ines de Ramon បានទាក់ទងគ្នាតាំងពីឆ្នាំ២០២២ ដោយស្គាល់គ្នាតាមរយៈមិត្តភក្តិទៅវិញទៅមក។ ចាប់តាំងពីស្រលាញ់គ្នាមក គូស្នេហ៍មួយគូនេះបានរក្សាទំនាក់ទំនងរបស់ពួកគេជាលក្ខណៈឯកជនពីសាធារណៈជន ហើយកម្រចូលរួមកម្មវិធីជាមួយគ្នាណាស់។ មហោស្រពភាពយន្តទីក្រុង Venice ឆ្នាំ ២០២៤ គឺជាលើកទីមួយហើយដែលពួកគេបណ្តើរគ្នាដើរលើកម្រាលព្រំក្រហម។ បច្ចុប្បន្នមិនមានព័ត៌មានអំពីអាយុពិតប្រាកដរបស់ Ramon ទេ។ ប្រភពខ្លះនិយាយថានាងមានអាយុ ៣២ ឆ្នាំក្នុងឆ្នាំនេះ ហើយអ្នកខ្លះទៀតនិយាយថាគូស្នេហ៍របស់ Brad Pitt មានអាយុ ៣៤ ឆ្នាំ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArjCbM065CwhhiAskh0SFC6vw0HSHZqAfyq10GiMNvqSbe_dZeDk8Z1D-iNhNN42DZaS6TaTZEBSY2-cQJa3aPf8XYCWJ0NGYuoPeBOFtN-0glKTgmgtEzc0V3nSxbq88zrPTn_VmA5RF8oaP_Y32Rez4gPww89Ct10cF0jifjdBsRLJ8LoZOE2hmzigU/s1200/image_2024-09-05_10-55-55.png
    Ramon មិនចែករំលែកច្រើនអំពីជីវិតផ្ទាល់ខ្លួនរបស់នាងដោយកំណត់របៀបឯកជនសម្រាប់ គណនី Instagram របស់នាង។ Vogue បានអត្ថាធិប្បាយ ថា នាងដឹងពីរបៀបគ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់នាងឱ្យឆ្ងាយពីការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយដោយផ្តោតលើអាជីពនិងទំនាក់ទំនងរបស់នាងប៉ុណ្ណោះ។ យោងតាម LinkedIn បានឱ្យដឹងថា Ramon បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យហ្សឺណែវ ប្រទេសស្វីសក្នុងឆ្នាំ ២០១៣។ បន្ទាប់ពីបញ្ចប់ការសិក្សា នាងបានធ្វើការនៅក្នុងផ្នែកគ្រឿងអលង្ការនៃក្រុមហ៊ុនដេញថ្លៃ Christie’s និងផ្នែកលក់រាយរបស់ក្រុមហ៊ុន រហូតមកដល់ពេលនេះ Ramon មានបទពិសោធន៍ជាង ១០ ឆ្នាំនៅក្នុងអាជីវកម្មគ្រឿងអលង្ការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5MvyZAMuccOfvIvPCjh4eZp1fyhNCH57hI0m3WMrAO-PtZNoehUlyDF4ZCMtiK_tQP-HjRvki6fDH5WBReCQXGLAfrXrdHtwhx-mCet4Iy9qQBkFpEsj-s-5HpOg3nb2bvrllSQv5AcTPoNYl1AJUatgOy2jVMtTvmkaD3BqaE6qPyEeukoTlCzTWZWTA/s1200/image_2024-09-05_10-55-56%20(4).png
    បច្ចុប្បន្ននាងគឺជាអនុប្រធានក្រុមហ៊ុន Anita Ko ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ។ មនុស្សល្បី ៗ ជាច្រើនដូចជាអតីតស្ត្រីទីមួយរបស់សហរដ្ឋអាម៉េរិក Michelle Obama តារាចម្រៀង Taylor Swift និងតារាសម្តែង Johnny Depp បានពាក់ម៉ូតម៉ាកនេះ។ ក្រៅពីឧស្សាហកម្មគ្រឿងអលង្ការ Ramon ជាគ្រូបង្វឹកផ្នែកសុខភាព ដែលមានអាជ្ញាប័ណ្ណពីវិទ្យាស្ថានសម្រាប់អាហារូបត្ថម្ភសមាហរណកម្មក្នុងឆ្នាំ ២០១៩។
    នៅលើ LinkedIn គូស្នេហ៍ថ្មីរបស់ Brad Pitt បានលាតត្រដាងថា នាងចេះភាសាចំនួន ៥ រួមទាំងភាសាអង់គ្លេស បារាំង អេស្ប៉ាញ អាឡឺម៉ង់ និងអ៊ីតាលី។ ក្នុងនោះនាងអាចប្រើបីភាសាដំបូងបានយ៉ាងស្ទាត់ជំនាញ។

    ថ្មីៗនេះ មានប្រភពជាច្រើនបានបញ្ជាក់ថា ទំនាក់ទំនងរបស់ Ramon និង Brad Pitt កាន់តែមានភាពស្និទ្ធស្នាលទ្វេដង។ តារាប្រុសរូបនេះត្រូវបានគេនិយាយថាត្រៀមខ្លួនមានកូនបើមិត្តស្រីរបស់ខ្លួនចង់បាន។ អ្នកទាំងពីរបានរស់នៅជាមួយគ្នាតាំងពីខែកុម្ភៈ មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDM3Nt7hyphenhyphenOYHx1qLvBdjozAgGEWWKdkaYpteVYAGCZx1vuCJHHDWTTrWz9hEw-Imp6OhZquT4MO3ymOVmRR3is8untLOADhtmRaq-kOhIPH9c2C2R_gXl5GNHv9yH-znDFKVqpZPlKjr7IApgd-36rWsA3UP_sp5h2I_fbskLoaauvDWFX3tFx7oMLafVw/s1024/image_2024-09-05_10-55-57.png

    មុននឹងបាក់ចិត្តស្រលាញ់ Brad Pitt ជាបុរសដែលមានវ័យលើសខ្លួនដល់ទៅជិត៣០ឆ្នាំ Ramon ក៏ធ្លាប់រៀបការម្តងរួចមកហើយជាមួយតារាសម្តែង Paul Weasley ដោយបានរៀបការនៅឆ្នាំ ២០១៩ ប៉ុន្តែបានលែងលះគ្នាបន្ទាប់ពីរៀបការបាន ៣ឆ្នាំខណៈតាមប្រភពព័ត៌មានពួកគេបានបញ្ចប់ដំណើរការលែងលះគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៤នេះ៕

រី ស្រីនេត លំដាប់រងទី១ Miss Grand Cambodia 2024 មិនត្រឹមតែស្អាតក្នុងនាមជាបវរកញ្ញា

0

រី ស្រីនេត លំដាប់រងទី១ Miss Grand Cambodia 2024 ដែលទទួលបានប្រជាប្រិយយ៉ាងខ្លាំងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតក្នុងនាមជាបវរកញ្ញាតែប៉ុណ្ណោះទេ តែងាកមកកាន់ការច្រៀងនិងរាំវិញ ស្រីនេត គ្រលែងបានមួយឆ្ងាញ់មិនចាញ់អ្នកអាជីពប៉ុន្មាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញារូបនេះគឺមនុស្សម្នាក់ដែលមានសន្តានចិត្តល្អគួរជាទីឱ្យសរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Hn7Qp2qb1aIuwsKkqXEuA3k8BJRMLkjc7s-kFnHEnfmSUvjetucQEhowiPE4F5ht7zDS0ce1uwz93OrXyhtCRSbL6YvyGuxW4bP5R56Wny_ppaGrSCUyTfK5a-u1qwcGsN9JadeuwXKeMSos7-DEJU5u-dBNWD5WEiNYh2jEB8Nptagrc0QqsU5NrZya/s1200/image_2024-09-05_15-19-16.png

ថ្មីៗនេះមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុកបង្ហាញសកម្មភាពរបស់ រី ស្រីនេត លំដាប់រងទី១ MGC2024 ឡើងបកស្រាយបទចម្រៀងអមដោយការបញ្ចញក្បាច់រាំបានយ៉ាងទាក់ទាញ។ បវរកញ្ញារូបនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិចនោះទេពោលគឺ ស្រីនេត បានមួយចប់ ហើយគ្រលែងខ្លួនបានយ៉ាងមួយឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx4g4awdaZxBjx3eQQAFL0r3E2VW8rN3JElRazE9HJ8vQgq21QHU9Qi16Z_St9osLnfL6pwF-JwcSznb2OuXtl__rPTr78DtMuNfj25dEb1YgMOjA3BtDN0wkGLplnudFw7K4skpjA4woelur6K1lqXEsVEA8GOqQQxy9UWOp_wSHAM-MjaBSHVT_ELr_K/s2048/image_2024-09-05_15-19-17.png

ចាប់តាំងពីបញ្ចប់ការប្រកួត Miss Grand Cambodia 2024 ស្ថិតក្នុងចំណាត់ថ្នាក់កាន់ដៃម្ចាស់មកុដ ប៊ី សុធារី បវរកញ្ញាកំពូង៥នាក់ចុងក្រោយបានចូលរួមផ្តល់កិច្ចសម្ភាសន៍នានា ក្នុងនោះ ស្រីនេត ក៏បានចូលរួមកម្មវិធីទោលមួយចំនួនផងដែរ។ តាមការចាក់ផ្សាយក្នុងកម្មវិធីធ្វើម្ហូប ស្រីនេត ក៏បានបញ្ចេញថ្វីដៃធ្វើម្ហូប សម្លរកណ្តៀងរបស់អ្នកខេត្តស្វាយរៀង ជាខេត្តដែលនាងតំណាងពេលចូលរួមប្រកួតផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTtPu8GKdisI0e-9sNFZ8_PQou5dL333mnAIfQFseJ1mFtWm4j3-3sZPKE_r4ZjNYw5icdF1x7y5ilOLYRdAtj9GnMKR9YFEctE1xdpUMADfbVQ1tMTcAbZiFQ0HK3SZV7DZ6ArTT49olaDxuf1Wyh8kEck87Er2T7iUD3rjw3OtUeocNi7U9vz6EVyabJ/s1198/image_2024-09-05_15-19-20.png

ជាមួយកម្មវិធីផ្សេងៗដែលទទួលបានតម្លៃខ្លួនលំដាប់រងទី១ Miss Grand Cambodia 2024 រូបនេះក៏មិនភ្លេចចូលរួមកម្មវិធីថ្នាក់ជាតិជួយផ្សព្វផ្សាយវប្បធម៌ខ្មែរនិងតំបន់ទេសចរណ៍ដូចគ្នា។ លើសពីក្នុងនាមជាបវរកញ្ញា រី ស្រីនេត គឺជាមនុស្សស្រីម្នាក់ដែលតស៊ូនៅក្នុងជីវិតនិងមានចិត្តសន្តោសប្រពៃជាមនុស្សល្អម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwDMqVW9YK2mkolavxViFWZKBSJR3PL1Eu7qvrc67D0j1-BXN86BNqPOaQYL6lu19kggXBbQOLEf6VSDrZFhFkdvd5bOLSIxmxq_gKQCSdJk168jVXEhrFqWc9PB6kqH5Mrnn55RJg_hBXC4bdQb_ZERYYwTGxUeNMzuqqAcyqcH4932FQeQdGZ1vtxx6_/s2048/image_2024-09-05_15-19-16%20(2).png
កាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទម្លាយពីភាពល្អរបស់ ស្រីណេត ជាមនុស្សដែលមានសណ្តានចិត្តល្អ តស៊ូ ជាអ្នកជួយបង្ហាត់ការសម្តែងដល់នាង។ ស្រីនេត ជាមនុស្សមានអត្តចរិតល្អ ជួយអ្នកដទៃដោយមិនគិតពីផលតបស្នង៕

ហ្វេនៗរំភើបក្រោយឃើញ ជូវី លីន បញ្ចេញស្នាដៃថត MV ជូនតារាចម្រៀង ជី ដេវីត

0

ប្រិយមិត្តមួយចំនួនធំប្រាកដជាដឹងមកហើយថា ជូវី លីន មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏មានចំណេះជំនាញជាច្រើនទៀតជាធនធានអ្នកសិល្បៈពិតៗ។ តាំងពីក្លាយជាសិល្បករឯករាជ្យមក ជូវី លីន បានបង្ហាញស្នាដៃជាច្រើនជាពិសេសចុងក្រោយនេះគឺបានថត MV ជូនតារាចម្រៀងរ៉េប ជី ដេវីត ធ្វើឱ្យហ្វេនៗរបស់ពួកគេបង្ហាញអារម្មណ៍រំភើបចិត្តមិនតិចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii4HSMaEwSKtldTLI_Izm8gkx73eokptH7hOQwg5JpF7Jv9xdtQoKf4ouTqGIpIXm86y3CdarVNJ0rXiTBNAIcLVlQW9qCgQ6AvJD9PJmkyBtzinrJOySYVJTt8ax1JaPJwKiKPXgQvM9Eza9cab0EhBcWw2UHuFrznOictFXhMg8svb2rfbOcEjg7BexD/s2048/image_2024-08-10_09-42-30.png

នៅថ្ងៃទី៥ ខែកញ្ញា មានវីដេអូមួយចែករំលែកពីផេក « ditwayforever»បានបង្ហាញសមកម្មភាព ជី ដេវីត កំពុងតែថត MV ថ្មីនៅស្ថានីយរថភ្លើងក្នុងទីក្រុងភ្នំពេញ។ កំពុងចម្អិនMV ថ្មីនេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍លើសពីនេះនោះទេអ្នកដែលថត MV ឱ្យ ជី ដេវីត គឺជា ជូវី លីន។ នេះគឺជាលើកដំបូងហើយសម្រាប់អ្នកទាំងពីរក្នុងការសហការគ្នាឱ្យហ្វេនៗបានរីករាយជាមួយអ្វីដែលថ្មីនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxWGVlQkQ8YUsLoWR8pSPsk6i0KFyZ4qy-mhRfv8D94SgBdyYai7RlTxXQ4kyshTEtjunXAobKtv7yt3cAstXS15w1iCMuqnr1A7Wvxr4g-ojUkqqxv36BsLCr_reblpgbDdwL4zhsVj7fDb9K68LvCaCV6qi9diCdOrpuKw0OWPoFhNPG4AQmsk2Obl3b/s1365/image_2024-08-10_09-42-40.png

សម្រាប់អ្នកមិនទាន់ដឹង ជូវី លីន មិនត្រឹមតែពូកែច្រៀង រាំប៉ុណ្ណោះទេ តែការថត កាត់តដឹកនាំទៅលើ MV គឺមានភាពទាក់ទាញចេញមកប្រណីតប្លង់ស្អាតៗតែម្តងជាក់ស្តែង ជូវី លីន ក៏បានចេញស្នាដៃបង្កើតវីដេអូចម្រៀងឱ្យតារារ៉េប Kingchi ផងដែរបន្ទាប់ពីផ្តាច់ខ្លួនពីទ្រនំចាស់ ខណៈ ជូវី លីន ក៏ធ្លាប់បញ្ចេញស្នាដៃថតMV មួយចំនួនឱ្យ វណ្ណដា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoK4UqEA50YnFXDTf8X8-CC3RoDgHzIjH7SaSGfqp6-pzZxhe-vcCIY6fFs8a3S0xj5pntznI9d1aF8UGSAztvw-vHY7q9TRev970rcNAU2vYxcibB8VzIzham7shdgTo63lsBVP9U9-du_IxNUls-tK214zTRil7kVd8l81OAQheKFGvAvkgKG5LqL7u8/s2048/image_2024-08-10_09-42-32.png
គេចាំបានថាដែរ ទំនាក់ទំនងរបស់ ជី ដេវីត និង ជូវី លីន បានធ្វើឱ្យមានការចាប់អារម្មណ៍ជាសាធារណៈបន្ទាប់ពីគេបានឃើញ ជី ដេវីត ចូលទៅខម្មិនលើបទចម្រៀង ជូវី លីន កាលពីកន្លងមកនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8HnoSW3w3nUHolGna1Q1FEdvIbOVPd02BlU__v8NIRgZyJ-VGTh719tbJ9MSk6ERdCXQ-9VZv8uvU9btxwhByec-E1g1rAPuHRt2pStMTO4BTA5OWD8xEdJ8EsRwExjW1Zv2PsvhspI7kF9FplVaIaSlNVf-dSPK5hIuMUGTmO5-p2Q39cvQWFL7JU4LL/s1365/image_2024-08-10_09-42-41.png

កាលពីថ្ងៃទី៩ សីហា ជូវី លីន បានទម្លាក់បទ «Lying» ដោយបានរៀបរាប់ពីរឿងដ៏ខ្មៅកង្វក់បានធ្វើឱ្យអ្នកគាំទ្រលើកឡើងថាស្តាប់ហើយឈឺចាប់ជំនួស។ ជាមួយគ្នានេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍ថា តារាចម្រៀងល្បីឈ្មោះ ជី ដេវីត ក៏បានចូលទៅខម្មិនលើបទចម្រៀងរបស់ ជូវី លីន ក្នុងន័យផ្តល់កម្លាំងចិត្តជាមួយពាក្យថា «Keep it up Juvie , No Cap »។ នៅពេលនេះ គេក៏បានឃើញ ជូវី លីន ថត MV ឱ្យ ជី ដេវីត ទៀតកាន់តែធ្វើឱ្យហ្វេនៗរបស់ពួកគេបង្ហាញការសប្បាយចិត្តឡើងមក៕

សេសានក្រោម២ វារីអគ្គីសនីធំបំផុតនៅកម្ពុជា

0

វារីអគ្គិសនីសេសានក្រោម២ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGplB7yrwalyBTN1XFctiY2tmhkwGb-24qBChqUPBD4z2b120rXjXsmhD3rE83k72eR7HuinHffwHYxh_IE7G1WRTPMQbk0AKsmUMiQJhLvTTNUDRyCwOd2iZXhsrkgh6D8LyIzrV7pw4GO_TzpCqQ1pJTHYQgRP3DbQcb32Jotf4exYb51a26BiR1EHRt/s900/image_2024-09-06_14-07-11.png

វារីអគ្គិសនីនេះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhjMshbUCDLts4Xt9-5NvLtzKVA4XeGHmIQpkx0qxzC-krUX340WPA4GZgWJ3ZKl0eOKZmIlcJ8Xpz0LeVTc86vRPPmIqG3EulD_cNYbcuzbwpnpoWVC2jrlrxaWAZcWu1YEfBg2Hbn7u_A_GME30upj_6JLIQPp5TQqmqLsEIjJnRVI4gmNDPJPNvVe56/s900/image_2024-09-06_14-07-16.png

វារីអគ្គិសនីសេសានក្រោម២ មានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ស្មើនឹង ២០% នៃសមត្ថភាពផលិតអគ្គិសនីសរុបនៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgifnMSEdGR2kuhi5t3Evq17q79nB8aDv3ZWtPMhICCWM7ML4f7DS5_cYxGQcgdSPEFC6-iRnPRLjU3sQsOQRN0nJfQOwnli5EY_FF8AiMZoV9rpiS0ed-oxaLJ4VyMyvHc5vhATcq5DWdxRP6kyjvO0VoMTKcDIQbr5DrMGQUdZFSaCviKDh34cIEeohqq/s900/image_2024-09-06_14-07-22.png

វារីអគ្គិសនីនេះ សាងសង់ឡើង ក្រោមការវិនិយោគ៨០០លានដុល្លារអាមេរិក BIក្រុមហ៊ុនចំនួនបីដែលរួមមាន៖
ក្រហ៊ុនរបស់ប្រទេសចិនភាគហ៊ុនប្រមាណជា ៥១%
ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩%
និងក្រុមហ៊ុនរបស់វៀតណាមឈ្មោះថា Vietnam Electricity មានភាគហ៊ុន១០%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS82IugzGSgS-8FejGtSB8lSYR2csw61HFxH2Ow5iTBFM8v43eyMGoqDeIHkBHU5Fz6zaWNK-ypgQ5C7DiVWmwHFucCCo13CR_IDkeN7bfqS6lP784kq-likvseE95eJAziiwM4G4glvmJ_3xA_FIXC00kaTar9_ln2X8PSwgtgeiMHv3CHwMTQEzkHP7U/s900/image_2024-09-06_14-07-29.png

គម្រោងវិនិយោគខាងលើ សាងសង់ឡើងក្រោមទម្រង់ “សាងសង់រួច-ដំណើរការ- និងផ្ទេរមករាជរដ្ឋាភិបាលឬ BOT (build–operate–transfer)” សម្រាប់រយៈពេលសម្បទានរហូតដល់ទៅ៤៥ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4zxEUzjkzj71GbboNJw94-GRs466r2GykaiUQPxbPKREORrxenlbydKWJQV00AeNyHJj8ySiG9sx5mlMH7uaw00mJLnr8njJDCirl9zXortOGaCfGWwGfV8Etnm5r7tq0EwVAa6Es8QoEonuOrnTczxrpoecdAcw9zOTJDNTinGik5l9NXLk0q8UMA9Wb/s900/image_2024-09-06_14-07-37.png

 

រដ្ឋាភិបាល ត្រៀម២០០លានដុល្លារ សាងសង់ផ្លូវក្រវាត់ព្រំដែន

0

នាក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវី កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖”សម្តេចបានចុះហត្ថលេខា ធ្វើផ្លូវក្រវាត់ព្រំដែន ប្រវែង១៣០០គីឡូម៉ែត្រ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpp9Gt7WSx0iup1ym_xM3KYv9p6T89ReB8X8Z1cN1_uNcEVCF5rihJ6bdv6nwbCiNSh4QYW_BwPcrKBl0bSU3_PH3BgYSgj2mVO-_Gg2tnWx0pp-rvVHf13RTE1xo2gq-fbxoPIqHP62Jp_kDUx6MAdsysFXCxk_OKt1IEg6bBEomv8bh5B77DsWp2qu4K/s720/image_2024-09-06_14-40-12.png

គម្រោងនេះ ត្រូវប្រើកញ្ចប់ថវិកាប្រមាណ ២០០លានដុល្លារ ដោយប្រើប្រាស់រយៈពេល១០ឆ្នាំ ដើម្បីសាងសង់ផ្លូវតាមបណ្តោយព្រំដែន ជាប់ជាមួយប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVfCvJ0w5aGxTD3hWBMo6rpzNFd3_gH1rWQvQpA7LhKIw3sn-hr_KGcLW8fhyphenhyphenCt0DZ1P-spVfldW1_VcqBpoo5nnzyjS_fT9GZske8TJj1RV86wmdn5AOq7GgBB27FvlM6Fharv653vwJdBbrGJbItE5xTEmAsnPzjGonx3WnjSUrV4vIPupiSzqVmShii/s1024/image_2024-09-06_14-40-33.png

ដំបូងឡើយ គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែននេះ មានជាង ២៦៦០គីឡូម៉ែត្រ ប៉ុន្តែបច្ចុប្បន្នយើងសម្រេចបាន ១.៣៣០គីឡូម៉ែត្រ នៅសល់ ១.៣០០ គីឡូម៉ែត្រទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmuyStsD7k_VjmjVkS-7DKQrMLYlIHRuWE-_38shdekm3r5AidxpCIplF5noIIzNdc4BGP1CJPn6LBEfJ4iV2IKWFPiyBVTN8hJRfkNMaXx9TLLGZy5Q_1-qoeCA76Nr3V6zmMTzRIq31YX87uT6OokmhIZh6qN-2LlyiYvrhWsKdsCCrnNd2LEegsrjYI/s960/image_2024-09-06_14-40-50.png

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ៖”រាជរដ្ឋាភិបាល បានប្តេជ្ញាថានឹងអភិវឌ្ឍន៍ខេត្តទាំងបួន នៅតំបន់ភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ឱ្យបានរួចរាល់”៕

 

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកបានឡើងភ្នំខ្ពស់បំផុតនៅលើភពអង្គារ

0

ភ្នំខ្ពស់បំផុតនៅលើភពអង្គារសព្វថ្ងៃនេះគឺជាភ្នំ Olympus ជាមួយនឹងកម្ពស់ខ្ពស់ជាងភ្នំ Everest នៅលើផែនដីរបស់យើងរហូតដល់ ៣ ដង។ ការឡើងភ្នំខ្ពស់បំផុតរបស់ពិភពលោកគឺតែងតែជាការផ្សងព្រេងដ៏គ្រោះថ្នាក់បំផុតមួយ ដោយមានអ្នកខ្លះអាចបាត់បង់ជីវិតទៀតផង នៅពេលដែលពួកគេបានឡើងដល់កំពូលភ្នំ Everest។ ទោះជាយ៉ាងណា ប្រសិនបើអ្នកសម្រេចចិត្តធ្វើដំណើរទៅក្រៅភព ដើម្បីយកឈ្នះលើភ្នំធំបំផុត និងខ្ពស់បំផុតក្នុងប្រព័ន្ធព្រះអាទិត្យ តើអ្នកនឹងជួបហេតុការណ៍អ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0N-Auhbl6fEELVvbqhdFYHnd-asD11DQne8bjjr51cxZUHQDMR6DUz2T8YK1trabtYWTsnJ1grPwtKtrDXAX2yyvzy3W83bpi11L6eDh61g_NuZdSLLpy8yN-3XEUjFZFfOUgf7-e2IXZE7q_0ncIkgEV2TAO0gGTX_ognbf6w32YoVSWhRrx2jj0jAqp/s1280/image_2024-09-06_13-51-56.png

ដើម្បីដឹងចម្លើយនេះ ជាដំបូងយើងត្រូវស្គាល់ឱ្យច្បាស់ពីភ្នំ Olympus សិន។ ភ្នំ Olympus គឺជាភ្នំភ្លើងដ៏ធំបំផុតមួយនៅលើភពអង្គារ ដែលមានកម្ពស់រហូតដល់ ២៥ គីឡូម៉ែត្រ ជាភ្នំខ្ពស់បំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូល បើធៀបទៅនឹងភ្នំ Everest គឺខ្ពស់ជាង ៣ ដងឯណោះ។ ខណៈពេលដែលការឡើងភ្នំអេវឺរេសត្រូវបានចាត់ទុកថាជាសកម្មភាពគ្រោះថ្នាក់ ការឡើងលើភ្នំ Olympus គឺកាន់តែគ្រោះថ្នាក់ជាងនេះទ្វេដង។ មុនពេលចាប់ផ្តើមដំណើរឡើងភ្នំរបស់អ្នក គឺតម្រូវឱ្យអ្នកមានបេសកកម្មអវកាសជាមួយនឹងបច្ចេកវិទ្យាទំនើបដើម្បីឆ្លងកាត់ចម្ងាយរវាង ផែនដី និងភពអង្គារ រួមជាមួយនឹងការចុះចតប្រកបដោយសុវត្ថិភាពនៅលើភពក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAcoSTazuHheiYxR86ShkJWWXoatrN0ENg3eO3d4oY9G6KDNVR5YtsPjW6q4VP3aXPE2-fz1HgDoEBmzeQEvDMZURZE45z7dxVGUhj90mDjKOCoXwsRd-CgarEXYmYU4i-iVo2PdmzlQ3Xc0hu5VOZFbx_C6bkJrOe7CxP3rwgscRKQKMbG9P8hVmIMaH4/s1066/image_2024-09-06_13-52-09.png

យើងដឹងហើយថា អាកាសធាតុនៅលើភពអង្គារគឺអាក្រក់ជាងផែនដីទ្វេដង ហើយភាពប្លែកមួយទៀតបរិយាកាស Martian គឺថាវាជាកាបូនឌីអុកស៊ីតស្ទើរតែទាំងស្រុង។ នេះមានន័យថាអ្នកនឹងត្រូវការអាវអវកាសដែលផ្តល់នូវការផ្គត់ផ្គង់អុកស៊ីសែនជាប្រចាំដើម្បីដកដង្ហើម។ ចំពោះឈុតនេះ អ្នកនឹងមិនចាំបាច់កែតម្រូវកម្រិតអុកស៊ីហ្សែនរបស់អ្នកនៅពេលឡើងដល់កម្ពស់ខ្ពស់នោះទេ ហើយនៅពេលអ្នកចាប់ផ្តើមការធ្វើដំណើររបស់អ្នកពីមូលដ្ឋានដើម អ្នកនឹងត្រូវប្រឈមមុខនឹងច្រាំងថ្មចោទបញ្ឈរស្ទើរតែខ្ពស់ដូចភ្នំអេវឺរ៉េស ដែលមានចំងាយពី ៧ ទៅ ១០ គីឡូម៉ែត្រអាស្រ័យលើទីតាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3_CEiakIjnSoC6A3Wa94LAMjkS-TiwhdkNprb-Bke-yv_XQnR3BRoMM3QR9OB_ORmiBhPf4nQAq3HD5wJNMafs2XCsldjtM6_JLEJliivqYNytAA0eEMzD_9URn33P3y1rIkGHkhXdDbmawDyTVxJa40vX4Um06mBEgT4Zw7aE7ywY5TSY6nVr6aNAFMw/s4511/image_2024-09-06_13-52-19.png

ប្រសិនបើអ្នកជំនះឧបសគ្គនេះបាន ផ្លូវបន្ទាប់នឹងកាន់តែលំបាកជាមួយនឹងជម្រាលភ្នំដ៏ក្រឡុកក្រលាក់។ អ្នកនឹងត្រូវការដើរមិនឈប់ប្រហែល ៣០ ម៉ោងដើម្បីទៅដល់កំពូល ប្រសិនបើមិនមានបញ្ហាអ្វីនៅតាមផ្លូវ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះក្នុងឈុតអវកាសដែលមានទម្ងន់ប្រហែល ៣៨ គីឡូក្រាមគឺពិតជាពិបាកខ្លាំងណាស់។ ប៉ុន្តែជាសំណាងល្អ ទំនាញផ្ទៃរបស់ភពអង្គារមានត្រឹមតែមួយភាគបីនៃផែនដី ដែលធ្វើឱ្យឈុតអវកាសមិនធ្ងន់ដូចនៅលើផែនដី។ ឈុតអវកាសនឹងផ្តល់ឱ្យអ្នកនូវអ្វីៗទាំងអស់ដែលអ្នកត្រូវការដើម្បីរស់រានមានជីវិតដូចជា អុកស៊ីសែន អាហារ និងទឹក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG7S0HowgcKPr-4dlqXwYQpiDf5rMMoMSH65uAo_1lMXcTHK60mBiEZwP3aALmbdPdzR60uri_b4AV9pYJATGXlGwccQ3-3rc7cOUukupzBVrXwgAeObjzs_4CSWkLStz625KNht4r8Siscot1Ll-Y61QATPgEDjGubMjjhnNjnznc_x6rkDv-S2GMPUAr/s900/image_2024-09-06_13-52-29.png

បន្ទាប់មកទីបំផុតនៅពេលដែលអ្នកទៅដល់កំពូលភ្នំ អ្នកនឹងឆ្លងកាត់ពពកស្តើងនៃចំហាយទឹក ដែលអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើល និងទទួលបានអារម្មណ៍អស្ចារ្យមិនធ្លាប់មាននៅលើភពអង្គារ។ នៅលើកំពូល អ្នកនឹងជួបនឹងរណ្ដៅយក្សមួយដែលមានទទឹង ៨៥ គីឡូម៉ែត្រ ដែលស្មើនឹងទទឹងនៃបឹង Ontario ។ ជាមួយនឹងបរិយាកាសដ៏ពិសេសបែបនេះ អ្នកនឹងមានអារម្មណ៍ថាអ្នកកំពុងឈរនៅលើកោះដ៏ធំល្វឹងល្វើយមួយក្នុងលំហ ដែលហ៊ុព័ទ្ធដោយដីក្រហម ហើយវានឹងក្លាយជាពេលវេលាដែលមិនអាចបំភ្លេចបាន៕