Home ព័ត៌មានអន្តរជាតិ មនុស្សយន្តមានជំនាញធ្វើការងារផ្ទះនឹងចាប់ផ្តើមលក់នៅចុងឆ្នាំ២០២៤

មនុស្សយន្តមានជំនាញធ្វើការងារផ្ទះនឹងចាប់ផ្តើមលក់នៅចុងឆ្នាំ២០២៤

60
0

នាពេលថ្មីៗនេះ 1X Technologies គឺជាក្រុមហ៊ុនផលិតមនុស្សយន្តបានបង្ហាញមនុស្សយន្តទំហំតូចប្រភេទថ្មីមួយឈ្មោះ Neo ។ ក្រុមហ៊ុនបញ្ជាក់ថា ការផលិតមនុស្សយន្តនេះឡើង គឺមានគោលបំណងឱ្យវាជួយធ្វើការងារក្នុងផ្ទះ ដោយសារវាអាចធ្វើការបានច្រើនយ៉ាង ហើយក្រុមហ៊ុននឹងចាប់ផ្តើមលក់នៅចុងឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVv1jpwJRoEsf0pA9nKcVq44-g0dd8YS8alShnWjHJfC13T5dNiSuBVavO0NTPRt9cFtqdFj-5bzdIcBlQ3MGFCFvM5_r9E5QaNWVuVbOQLNEQIkOXNZkVoJbQHKjwHxVzrIeSJmeFeQWxfkUwPbi9DfVN7rpGQZldgVodeH0NrHT36kfBHx6wArcP1VfQ/s2480/image_2024-09-07_08-41-30.png

វាជាប្រភេទមនុស្សយន្តគ្មានមុខមាត់ទេ ហើយបើទោះជាវាប្លែកភ្នែកបន្តិចក្តី ប៉ុន្តែមនុស្សយន្ត Neo មានទំហំតូចប៉ុនមនុស្ស និងស្រាលជាងមនុស្សយន្តផ្សេងៗ ។ ហេតុនេះ វានឹងមានសុវត្ថិភាពជាងមនុស្សយន្តផ្សេង ប្រសិនបើអ្នកប្រើប្រាស់ដើរបុកវា ឬមានគ្រោះថ្នាក់អ្វីមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqgsoblIQ82U593NefmxC67Ma_7BIirb6MJxfpOsLQmOGyKarLH0PQ0hD3vNb9BBc_VoV2tvAR6f9Og_qOV9EPOscH7tnKXnOFjtWjY-t1gfnjcoYBKTpgMgAV2anZkUT2qH7EZhdv2FYiEWTmfYiCndYsHTrOm7j-z46oBOH7NNMtRowtIZpU1gRs2sw/s2480/image_2024-09-07_08-41-37.png

មនុស្សយន្ត Neo អាចដើរ, រត់, ឡើងលើទីខ្ពស់ និងអាចត្រួតពិនិត្យបរិយាកាសនៅជុំវិញខ្លួនវាផងដែរ ។ ជាមួយគ្នានេះ វានឹងប្រើប្រាស់ទិន្នន័យដែលប្រមូលបានទាំងអស់សម្រាប់កែលម្អប្រសិទ្ធភាពបច្ចេកវិទ្យាក្នុងខ្លួននាពេលចាំបាច់ ។ អ្នកប្រើប្រាស់អាចគ្រប់គ្រងមនុស្សយន្តតាមរយៈប្រព័ន្ធត្រួតពិនិត្យ និងតាមដានការបម្លាស់ទីរបស់ Neo ពីចម្ងាយបានគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikgziJ3vV7bE3NtsuqL-lcg_06yHNRPP1AU3D7QZ2-jNJsAdxNOXvsEBDPBENrPj9G3sPauedSCsLlgDl66SBtCU0YbtJ78xedN7CUbNgZETuGBOOP6-4z6tuElla3VPHUjjamX_uIkJT4uQstWTYORizs4JnRjYVBq-SMaOQFEqqE3o0gRJZ7KJIMM37C/s1200/image_2024-09-07_08-41-45.png

ក្រុមហ៊ុន 1X Technologies បញ្ជាក់ថា មនុស្សយន្ត Neo មានទំហំតូចប៉ុនមនុស្ស និងស្រាលជាងមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla និងមនុស្សយន្ត Digit របស់ក្រុមហ៊ុន Agility យ៉ាងខ្លាំង ។

មនុស្សយន្ត Neo មានកម្ពស់ត្រឹមតែ១.៦៥ម៉ែត្រ, ទម្ងន់៣០គីឡូក្រាម ហើយវាអាចលក់វត្ថុធ្ងន់បានរហូតដល់២០គីឡូក្រាមឯណោះ ។ រីឯមនុស្សយន្តរបស់ក្រុមហ៊ុន Tesla និង Agility មានទម្ងន់ធ្ងន់ជាងមនុស្សយន្ត Neo ទ្វេដង គឺស្មើជាង៥៦គីឡូក្រាម និងជាង៦៣គីឡូក្រាម ប៉ុន្តែមនុស្សយន្តទាំងនេះអាចលើកវត្ថុធ្ងន់បានប្រហាក់ប្រហែលគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIOM5jr7yUttfonHtlhhzuE-M19VBUen_uo0BeYQBQL44MZKpgLEdl5NNfRFLwsdwW54rEBWcVE7nY-z50GGXYPY8fYo9WRiPeO7BVZKSu8G-yiZuxavu8z_uRLnBPdxiLlTvHIBcceYkbXftvF8irqv3EygX8gJiV13U3mUlUHXsbvd-uuydxsMU9eCly/s1200/image_2024-09-07_08-42-45.png

ការផលិតមនុស្សយន្តមានជំនាញការងារផ្ទះ គឺជាការអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយគួរឱ្យចាប់អារម្មណ៍បំផុតក្នុងចំណោមមនុស្សយន្តផ្សេងទៀត ។ នេះបង្ហាញថា បច្ចេកវិទ្យានេះកំពុងតែអភិវឌ្ឍន៍ជឿនលឿន ដើម្បីជួយការងាររបស់មនុស្សនាថ្ងៃអនាគត ដែលក្រុមហ៊ុនបង្កើតវាឡើងសម្រាប់តែជួយការងារផ្ទះប៉ុណ្ណោះ ។ វានឹងយល់ដឹងច្រើនពីមនុស្ស ហើយនៅចុងឆ្នាំ២០២៤ វានឹងត្រូវបានគេប្រើប្រាស់ឱ្យជួយធ្វើការងារផ្ទះយ៉ាងពិតប្រាកដ ៕