Home ព័ត៌មានអន្តរជាតិ អាចម៍ផ្កាយតូចមួយហោះបុកផែនដីនៅផ្នែកខាងលើប្រទេសហ្វីលីពីន

អាចម៍ផ្កាយតូចមួយហោះបុកផែនដីនៅផ្នែកខាងលើប្រទេសហ្វីលីពីន

66
0

អាចម៍ផ្កាយតូចមួយឈ្មោះ «2024 RW1» បានហោះបុកផែនដីនៅផ្នែកខាងលើប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី៤ ខែកញ្ញា កន្លងមក ។ ប៉ុន្តែវាពុំបង្កគ្រោះថ្នា.ក់ អ្វីដល់មនុស្សទេ ដោយសារវាបានឆេះខ្ទេចអស់ក្នុងស្រទាប់បរិយាកាសដែលមានចម្ងាយ១០០គីឡូម៉ែត្រពីផែនដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuf4I2Ng8xqrcoSSnK4XsKgdYSCN5fgikp1MGae0qQyfQI3y5RwN96iX-ON8XjIsKO5xRlYc0MSZqI6ettQvwvGXQcnX9lK-lvE8nd5NmVU_xPMx7DQpybibIKhkZoLEwnH1TehQbQHWql25otVLLMItjrD7ZOtO3tMFIZgohdyKPueRVqsPMMgI4vhkaS/s1350/image_2024-09-07_08-36-16.png

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ឱ្យដឹងថា អាចម៍ផ្កាយនេះមានទំហំប្រមាណ១ម៉ែត្រ បានហោះបុកផែនដី ប៉ុន្តែវាបានឆេះជាបំណែកក្នុងស្រទាប់បរិយាកាសខាងលើប្រទេសហ្វីលីពីន ស្ថិតនៅក្បែរកោះលូសន កាលពីវេលាម៉ោង១១និង៣៩នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-pD4Dncls_Y8-JVNFLk63RkyGmaQzMgkhTwXCi3ATi6tjuJcP2EgskVtkrXy-G20iqoXujYwUrgQJqfnArOaf_Z47X0k2_aTn4Apn3hlf8oj-6SYvgkrxn3iDlXGOGDb9VOulCtcFbNlsXv9-hN4OnzoC75-9SR39NkYXXtXokVl5o1hyWczF4TCbgqPY/s1200/image_2024-09-07_08-36-23.png

Jacqueline Fazekas គឺជាអ្នកស្រាវជ្រាវគម្រោងស្ទង់មតិរបស់ Catalina Sky Survey ដែលទទួលបានមូលនិធិពីអង្គការ NASA បានប្រទះឃើញដុំភ្លើងមួយ កាលពីថ្ងៃទី៤ ខែកញ្ញា ។ ជំហានដំបូង អ្នកស្រាវជ្រាវរូបនេះបានដាក់ឈ្មោះដុំភ្លើងនេះថា «CAQTDL2» ប៉ុន្តែក្រោយមក ក៏ប្តូរឈ្មោះមកជា «2024 RW1» ។

Jacqueline Fazekas ដែលបានឃើញអាចម៍ផ្កាយធ្លាក់និយាយថា ៖ «អាចម៍ផ្កាយហោះបុកស្រទាប់បរិយាកាសផែនដីលើកនេះមានរាងជាដុំភ្លើង ដែលគេអាចមើលឃើញពីឆ្នេរសមុទ្រភាគខាងកើតប្រទេសហ្វីលីពីន ។ ប៉ុន្តែវាគួរឱ្យសោកស្តាយណាស់ ដែលបរិយាកាសនៅបរិវេណឆ្នេរសមុទ្រហ្វីលីពីនពុំអំណោយផល ដោយសារខ្យល់ព្យុះកំពុងបក់ឆ្លងកាត់ហ្វីលីពីន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikT84oW_WnIn80qKLtHBRl7ZOvQ2mGX_v_8R4J36nfh_clKvAely0fpapQUBsL-XYU7ZEKLNZUl2xa32YoIT_IppAPcAmbVJeJerY12TCzyonwwmgC2en7_sTHsc8qXWqpkqPIlWeDsNVw6COypIZpYvZQyMOvO4wVXf3BLQYK5ZkiRxvNpjCtwNm0ej1t/s634/image_2024-09-07_08-36-50.png

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បញ្ជាក់ថា អាចម៍ផ្កាយនេះមានទំហំប្រមាណ១ម៉ែត្រ ហើយវាតែងតែហោះមកបុកផែនដីរៀងរាល់២សប្តាហ៍ម្តង ប៉ុន្តែវាពិបាកណាស់សម្រាប់អ្នកជំនាញអាចរកឃើញអាចម៍ផ្កាយបែបនេះ មុនពេលវាហោះបុកផែនដី ។ អាចម៍ផ្កាយ 2024 RW1 គឺជាអាចម៍ផ្កាយទី៩ ដែលមនុស្សអាចត្រួតពិនិត្យឃើញមុនពេលវាហោះបុកផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghtccMs9F0To9fU2aaKM8Y2M9EBtNt0yHD8QEtK9rOVu-Ty-htpPzOny3aqZFmdIjXOXRdktMvcmiSbEjpaStxsPhkIQ9-vnf7bRNXM23jXIiYoAKLuGxsVoS4EHoCqdctekXc9snFcALTvTVi8RnWCRBl3U1OzqGIdEUmN2RGwTIL6FXycpmsg2lEKrws/s1280/image_2024-09-07_08-37-15.png

ទីភ្នាក់ងារអវកាសអឺរ៉ុបបញ្ជាក់ទៀតថា អាចម៍ផ្កាយ 2024 RW1 ពុំបង្កគ្រោះថ្នាក់អ្វីដល់មនុស្សទេ ដោយសារវាបានឆេះខ្ទេចអស់ក្នុងស្រទាប់បរិយាកាសផែនដី ។ រីឯពលរដ្ឋហ្វីលីពីនដែលរស់នៅតំបន់កើតហេតុអាចមើលឃើញដុំភ្លើងធ្លាក់ពីលើមេឃ ប៉ុន្តែវាអាចត្រូវបានបិទបាំងជិតដោយដុំពពកដែលកើតឡើងដោយសារខ្យល់ព្យុះ ៕