Home Blog Page 873

ចំណុចក្រហមត្រង់ប្រជុំចិញ្ចើមស្ត្រីឥណ្ឌាមានន័យច្រើនលើសពីចំណងអាពាហ៍ពិពាហ៍

0

ប្រទេសឥណ្ឌា ៖ យើងតែងតែបានឃើញស្ត្រីឥណ្ឌាភាគច្រើនមានចំណុចពណ៌ក្រហមតូចមួយនៅត្រង់ប្រជុំចិញ្ចើមរបស់ពួកនាង ជាពិសេស ពេលមើលភាពយន្តឥណ្ឌា ។ ប៉ុន្តែតើយើងបានជ្រាបពីអត្ថន័យរបស់វាដែរឬទេ? ហេតុអ្វីស្ត្រីឥណ្ឌាមានចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikPOd_F9Bj6IDNeMijTTSKn0Pc3EMwBordEixCPyRL90_IbC8apTO_6Ft5EjHyUYCDxmvEIOwxJjcIbwU2wm8c5Ldrf1xhHXlfQ3EKbkknxCWdLOR8QhmLAOI0dMJUALuPYEUmrXFR2vrPrSJtzSokM2KWks3cjmqTHTXc_EKLXtcV0NCsVH6VxqoTrAj7/s1500/image_2024-09-10_08-17-42.png

ចំណុចពណ៌ក្រហមតូចនេះមានឈ្មោះជាផ្លូវការច្រើន ប៉ុន្តែឈ្មោះផ្លូវការដែលគេនិយមប្រើប្រាស់បំផុតគឺ «Bindi» ។ វាជាផ្នែកមួយនៃការតុបតែងខ្លួនរបស់អ្នកគោរពសាសនាហិណ្ឌូ ហើយវាមានអត្ថន័យខុសគ្នារវាងបុរស និងស្ត្រី ។ ចំពោះស្ត្រីឥណ្ឌា ការលាបពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើម គឺដើម្បីឱ្យពួកនាងមានរូបឆោមកាន់តែស្រស់ស្អាត ដែលវាដូចគ្នានឹងគ្រឿងសម្អាងមួយប្រភេទដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju0E0DLZsTBNhU6zLQyd-RUTOfvgiS0k3EVdQe7r5JH_gn0vdzf2RGSkPsjvZuCdi5Q4vc72tpJmvFyLiPVT7Lpd3OSKDx1DDQKyUT6nsnA3kv-05eW5J8Gkgt6mtmHCFV7yMx7KLllIBBnPzSIWlM_Cgu0GApYk2ntJg8_gktXytp8s8GPHGgcOqT4OKv/s1200/image_2024-09-10_08-18-47.png

ចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមរបស់ស្ត្រីឥណ្ឌា «Bindi» គឺតំណាងឱ្យសិរីសួស្តី ដែលជនជាតិឥណ្ឌាជឿថា វានឹងនាំមកនូវសេចក្តីចម្រើនរុងរឿង និងសំណាងល្អក្នុងជីវិត ។ រីឯពណ៌ក្រហម មានន័យថា «ឈាម» គឺតំណាងឱ្យការសន្យាគ្នា ។ ក្រៅពីនេះ គេចាត់ទុកថា «Bindi» គឺជាសញ្ញាសម្គាល់របស់ព្រះម៉ែ Parvati ដែលជួយការពារស្ត្រីរៀបការរួច និងស្វាមីរបស់នាងឱ្យចៀសផុតពីមនុស្សអាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwyWTL7cUUy3T2lThjwj9zPN9MwFQURu6_GyRriWKo44qUFPUCtVmolVjRTd1ELeoN49SnNj1INxFlDpGWSWFX62LUfRXYzCo9ZTdN5BOxBjemMIwH5EZueozhR9V-uQRe6qrRo3OXI52dj44AP3l81A7th7nhqzp-potTLGnpaLZ7RnCJ0vPBN1YJjPyx/s500/image_2024-09-10_08-18-48%20(2).png

បើតាមប្រពៃណីរបស់អ្នកគោរពសាសនាហិណ្ឌូ ប្រសិនបើស្ត្រីមានចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមរបស់នាង មានន័យថា វាជាចំណងអាពាហ៍ពិពាហ៍ ឬបញ្ជាក់ថា នាងមានស្វាមីរួចហើយ ។ ចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមរបស់ស្ត្រី គឺកូនកំលោះជាអ្នកលាបឱ្យកូនក្រមុំ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Awu2gnEYgA_osM7-l5T7cJCgFKCQkR1m07Uu_9LraVHDNg8CG6OyNfXogxvOg0IbLaORxne9LRie24IWWI2FBNQfpMfDZq_9KPYBNjj_jxA5mR7A98dDwOQzLthY7dpQZnmqWv_M3rfpoo-jvG2s3YzVaFyRzZjlXB_h-LVR9rg7AUKJN_yRay8nbHIY/s1350/image_2024-09-10_08-18-48%20(3).png

ចំណែកបុរសឥណ្ឌាវិញ ក៏អាចលាបចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមដូចគ្នាដែរ ដើម្បីជាគ្រឿងសម្គាល់ឱ្យពួកគេមានសមាធិ និងប្រាជ្ញា ។ វាដូចគ្នានឹងគ្រាប់ភ្នែកទី៣ ដែរ ដែលផ្តល់នូវប្រាជ្ញាឈ្លាសវៃដល់បុរសឥណ្ឌាគ្រប់ពេលវេលា ។

ប៉ុន្តែពេលពលរដ្ឋឥណ្ឌាទៅវត្ត ហើយត្រូវបានវត្តអារ៉ាមលាបចំណុចក្រហមនៅត្រង់ប្រជុំចិញ្ចើមនោះ គេហៅថា «Tikka» ។ ហេតុនេះ ការលាបចំណុចក្រហមនៅត្រង់ប្រជុំចិញ្ចើមដើម្បីបង្ហាញថា ពួកគេគោរពសាសនាហិណ្ឌូ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJypbGtEVJaYnqNJiR7WkgFbmZgtjlcTID-E_y7Jz_qDXDwsK4z12CCPu5zguQDOXz39LzQeyt_5cRCKrm5IXpgXkIvnT5CAOvp479mnfOTwqxbw4Shi32UdQ4TEl06OQ41Uz06Slcxs5oV9GI0V_AY-XtRgjDH_oWrAW3iZkZJ5Rh3ZQwB0ykpHLpBg5Q/s850/image_2024-09-10_08-18-48.png

បច្ចុប្បន្ន ពលរដ្ឋឥណ្ឌាងាយស្រួលប្រើប្រាស់ និងអាចរកទិញ «Bindi» នៅគ្រប់ទីកន្លែងមកបិទនៅត្រង់ប្រជុំចិញ្ចើម ដែលមានជាប្រភេទស្ទិកឃ័រ និងច្រើនជម្រើស ។ គេបានតុបតែង «Bindi» ឱ្យមានពណ៌ស្រស់ស្អាតជាងមុន ឬដាំពេជ្រមានពន្លឺចែងចាំងជារូបព្រះអាទិត្យ និងតំណក់ទឹក ៕

ទើបឡើងឆាកបានមួយរយៈ សួស វីសា បង្ហើបថាមានគេចង់បានសំឡេងរបស់ខ្លួនសាជាថ្មី

0

តារាចម្រៀង សួស វីសា បានធ្វើឱ្យហ្វេនៗព្រួយបារម្ភម្តងទៀតបន្ទាប់ពីបានបង្ហើបប្រាប់ថាមានគេចង់បានសំឡេងរបស់ខ្លួន ខណៈបានព្យាបាលនៅក្រៅប្រទេសហើយទើបបានឡើងឆាកមួយរយៈប៉ុណ្ណោះ។ លើសពីនេះ សួស វីសា បានបង្ហាញវីដេអូមួយសំឡេងរបស់តារាចម្រៀងរូបនេះគឺប្រែទៅជាស្អកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5p8AD420Hk6_qApRU-ihu2VW8n_HTWP_dKeDogNCjh6V37CFdCWSaAPuxSwHV5T13t70Pci0dz1i3HVk7Sy9cEo6UMndSmEw9Llp9aAPzmmgDG48d5LQS_NqLJVb_w4WIhsk1F6kiqBCAcSN14mD1MQnOBdsCvq39x8weBEK4AZ35zI-OOsHd3hCF9OL/s2048/443697686_997177078439926_1066793324354711946_n.jpg

នៅថ្ងៃទី៨ ខែកញ្ញា សួស វីសា បានបង្ហោះសំណេរមួយថា «ចង់បានសំឡេងខ្ញុំធ្វើអី?ពិសេសកន្លែងណា?ឈប់មករកខ្ញុំក្នុងសុបិនខ្ញុំទៀតទៅមកដដែលៗ3ថ្ងៃហើយខ្ញុំសុំ»។ ក្នុងនោះដែរ សួស វីសា ថា អ្នកដែលចង់បានសំឡេងនាងមិនមែនជាខ្មោចនោះទេ។
«អ្នកដែលចង់បានសំឡេងខ្ញុំគេមិនមែនជាខ្មោចទេ.!ប្រាប់មួយចុះ..ព្រោះខ្ញុំជាក្រុមពពួកមនុស្សមានញាណពិសេសដែលខ្មោចចូលនៅក្បែរមិនបានទេ.!នេះតាមអ្វីដែលខ្ញុំឃើញនិងដឹងតាំងពីតូចដល់ចំណាស់នេះ»។ នេះជាការបញ្ជាក់របស់តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Zqrr4JTJRgcGrXO_mDlDmRe6G0W2DL3_j3PotPtwxSQGt974IPpd5WXZ5wxjMcF3cPLhbJmECXMUs4qnmfFfpQPdoTILaUnCsGqTL9n7j8az2dn45OPX4AqqaynfwqmZbQx466ltQoV9wtjq1UEGrWrAcYR8icLMontfI8LLyHybzknHBIVEj7u7ENWD/s2048/444146245_1000721158085518_3505457842956572427_n.jpg

ការប្រែប្រួលសំឡេងខុសពីមុនចំពេលកើតជំងឺផ្តាសាយនិងកំពុងពរពោះកូនផង ធ្វើឱ្យអ្នកនាង សួស វីសា បង្ហាញការព្រួយបារម្ភពីបញ្ហាសំឡេងរបស់ខ្លួនព្រោះធ្លាប់ជួបបញ្ហាបំពង់កខួចសំឡេងជិត១ឆ្នាំដោយគ្មានមូលហេតុម្តងរួចមកហើយ។ សួស វីសា បង្ហាញការពិបាកចិត្តយ៉ាងខ្លាំងប្រឈមនឹងការកើតជំងឺផ្លូវចិត្តម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3M8wlUjtsiWS4uVCoGGik1-T4ZNq6HTzYela-U8lkyzq9iw0Vxgy1D_0axDFdyyjY7QqtCZN6WR_0t1rUGlFTm-x2Xxg3x2_UtLQeaKnT1O-YsH8kabVlsLI-MZQ-I5Qp_X3uXccbDJzvhi6l5-X5s6sQ3yNCVY_LTW8hgIe4YLVc0uw38HsHkGVhTnmQ/s2038/444153387_1000721134752187_8925306333274288449_n.jpg

កំពុងជួបប្រទះបញ្ហាសំឡេង អ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈបានចូលរួមផ្តល់កម្លាំងចិត្តយ៉ាងច្រើនទៅដល់ សួស វីសា និងការបង្ហាញការព្រួយបារម្ភពីតារាចម្រៀងរូបនេះដូចគ្នា។

គួរបញ្ជាក់ថា សួស វីសា គឺជានាដការីឆ្នើមមួយរូប ទើបធ្វើឱ្យតារាចម្រៀងរូបនេះផ្នែកបុរាណក៏ចេះផ្នែកសិល្បៈសម័យក៏ចេះ ហើយថ្មីៗនេះ វីសា ទើបតែបង្ហើរសំឡេងទម្រង់ហោមរោងយីកេ ទោះបីជាគ្មានភ្លេងអមក្តីប៉ុន្តែទឹកដមសំឡេងរបស់នាងនៅតែពីរោះដក់ជាប់ក្នុងចិត្តអ្នកគាំទ្រ។ អ្នកគាំទ្រក៏សង្ឃឹមថា សុខភាពរបស់ សួស វីសា នឹងឆាប់ជាសះស្បើយមិនមានអ្វីធ្ងន់ធ្ងរទៅចុះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTYLynZv5InxthghX86PlF1EsfmPOvYEaZ7UXoSu1PhUpsaFH16FA73yfW1UTt4bguFh2flHq9Mlz3WS8mmjk9z8dn1T8B_FlqySGDyzObqxyaHcBt1El0F6LFcza2kUEk-x5hmv5L6r8_bz6FekDW7bTzvz_CKWFjXYrn7QtS_6_I4qAANdlwtd1sUX7p/s2048/447507006_1005902050900762_2887879567400358419_n.jpg

អតីតតារាសម្តែង TVB Chun Wong បានបាត់បង់ទ្រព្យសម្បត្តិទាំងអស់ព្រោះតែកូនស្រី

0

តារាសម្ដែងជើងចាស់ហុងកុង Chun Wong ដែលលេចមុខតាមរយៈភាពយន្តជាច្រើនទាំងកញ្ចក់ទូរទស្សន៍TVB កំពុងរស់នៅឯកោក្នុងវ័យចាស់ជរាក្នុងមណ្ឌលថែទាំ បាត់បង់គ្រួសារ ទ្រព្យសម្បត្តិក៏មិនមាននិងបានបែកគ្នាជាមួយមិត្តស្រីវ័យក្មេងហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcbHFB_HQhcugps8GoMvvqnr5CK5qemPXjdwxZnbbcnlopez0slagf-ubAScAw3ZoB7L03L4L1DJz19mnefRqnNhJB2y0mlnZOGEKMPCd5fcCcx6ftc3mRiWkW5i4t8lXt1NCLNGBnEsfHtPopyeyK6qGMqw_i_llBgTkO580iX6Z3fMRa9uZqHWKX8SXu/s1530/image_2024-09-06_16-18-37.png
ជាតារាសម្តែងម្នាក់ដែលធ្លាក់ខ្លួនដល់កម្រិតនេះយោងតាម HK01 កូនស្រីច្បងរបស់តារាសម្តែងរូបនេះបានជំពាក់បំណុលគេ ហើយបានមករកឪពុកឱ្យជួយដោយសារលោកស្រលាញ់កូនលោក Chun Wong បានលក់ផ្ទះហើយបានឱ្យកូនស្រី បន្ទាប់មកបានផ្តល់ប្រាក់ចំនួន ៣ លានហុងកុងជាង៣៨ម៉ឺនដុល្លារអាម៉េរិកទៀត។ បច្ចុប្បន្ន លោក Chun Wong ជំពាក់ធនាគារ ៦០ម៉ឺនដុល្លារហុងកុងប្រមាណជាង៧ម៉ឺនដុល្លារ។ សិល្បកររូបនេះបាននិយាយថា គាត់មិនអាចបង់ប្រាក់នេះបានទៀតទេ។ អ្វីដែលសោកស្ដាយបំផុតគឺលោកមិនបានសួរដោយប្រយ័ត្នប្រយែងថាហេតុអ្វីបានជាកូនស្រីរបស់លោកជំពាក់បំណុលគេ ហើយប្រគល់ប្រាក់សន្សំទាំងអស់ទៅឱ្យកូនស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgi4ES6Xi-3N58BWXdbJVTl99cI8hJ0UxqUXWf7Pr4xDim29guQzgzPf9sliS7ojWSj4ffvljpt8iYDT_VydwUL7XoHiakVgLi9pBk2toc2zAmWrRykaXB0ydhH3yPobI93TNx0TXL2Xq9oZn8VC0fcOjOFMq_N3O_GBf8-vmBgTUi0ZX3wLaVc95RNAI7/s1530/image_2024-09-06_16-18-38.png

លោក Chun Wong បានអះអាងថា ខ្លួនជាមនុស្សដៃទទេ គ្មានផ្ទះសម្បែង ឬគ្រួសារ ប៉ុន្តែលោកមិនគិតថា ជីវិតបរាជ័យនោះទេ ប៉ុន្តែជា “វាសនា” បែបនេះ។ សិល្បករវ័យ៧៦ឆ្នាំរូបនេះ បច្ចុប្បន្នរស់នៅក្នុងមណ្ឌលថែទាំ។ ដោយសារជំងឺ និងមិនអាចធ្វើដំណើរបាន លោកត្រូវបានរដ្ឋាភិបាលឧបត្ថម្ភជាអាហារ ការស្នាក់នៅ និងការថែទាំសុខភាព។ លោក Chun Wong បាននិយាយថា អាហារនៅទីនេះគឺស័ក្តិសមនឹងរសជាតិរបស់លោក លោកលែងត្រូវព្យាយាមថតរឿងដើម្បីអាហារទៀតហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBtUpVWXtKEMavA4lsGX7l-wo1oTG_hrlWwe1MJX9KG2bWHEF50VErJ6IvrA_qM1l_eKqCFPAKdqrhDFotZKmGzl6aCLZTct6tLOgNCoVarLiJCAYESJEdz4rvs0Mi3cgLZwpdat-H54yFOM4PMoosnk2iguByxs0NqAMlRkdulzrj6_R4DPTrUhs1KVRw/s804/image_2024-09-06_16-21-43%20(2).png
តារាសម្ដែងរូបនេះបាននិយាយថាលោកបានបែកគ្នាជាមួយមិត្តស្រីឈ្មោះ Mary នៅប្រទេសចិនដោយសារស្ថានភាពមិនល្អ។ លោកមិនមានលទ្ធភាពបង់ថ្លៃរថភ្លើងឱ្យមិត្តស្រីទៅលេង ហើយនាងក៏មិនចង់ចំណាយប្រាក់លើការធ្វើដំណើរដែរ។ អ្នកដែលផ្តួចផ្តើមគំនិតចង់បែកគ្នាគឺខ្លួនលោកផ្ទាល់ដោយមិនបានបន្ទោសអតីតសង្សារទេ។ តារារូបនេះបាននិយាយថា៖ «ពេលនេះអ្វីដែលសំខាន់បំផុតគឺមើលថែខ្លួនឯងឱ្យបានសុខរាល់ថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTHKthumfhYMEXnOgTzU6AnzApZEVi_R1KQ-HZb7PJF-YpmSqgttU-gq24n7O1unz3e7cUPk4ma3eE5EJ9gpl4SzUEUwsKcvTbii76LfWCkvqfN7iIzUBKTWcUotWpX-JIl9qB2Bupdw4lAbExgcPwJX5iCPow-2pTPIh28FIBocD2CGVq0vyBUnw82is_/s1020/image_2024-09-06_16-21-42.png

អតីតគូស្នេហ៍តារាសម្តែងជើងចាស់រូបនេះមានអាយុតិចជាងលោក៣០ ឆ្នាំ អ្នកទាំងពីរបានរស់នៅជាមួយគ្នាតាំងពីតារាសម្តែងមិនទាន់បានលែងលះជាមួយប្រពន្ធរបស់ខ្លួន។ ភរិយាលោកបានទទួលមរណភាពនៅឆ្នាំ២០១៧។ តារាសម្តែងរូបនេះធ្លាប់ទិញផ្ទះឱ្យគូស្នេហ៍នៅស្រុកកំណើត។ Mary ធ្លាប់ចង់បានកូនជាមួយលោក ប៉ុន្តែលោកបានបដិសេធ បន្ទាប់មកនាងមានកូនជាមួយអ្នកផ្សេងអាយុ ៨ ឆ្នាំក្នុងឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ Mary នៅតែរស់នៅជាមួយលោក Chun Wong ដែលជាតារាសម្តែងដែលបានចិញ្ចឹមកូនស្រីជាទីស្រលាញ់របស់លោករហូតដល់ចុងឆ្នាំ ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXizFeYqRUwViLQSq15VNk1XCZ9IOhdKZ2gbNJpd7wGWaKOirTKgT9tuAMxt6GtQ958V_zTFz0QCJDk3QvflTdS-BRySPlZFishNbs4YWk2EmcaYgElgMN07EyzA0UPm5MAxfsQIeWnXVbqCswLBh_0vwTMu2Z5aAP7iMvD3u_URdJcNhPLw3Qt8fMMy4-/s1020/image_2024-09-06_16-21-43.png

តារាសម្តែងវ័យ៧៦ឆ្នាំរូបនេះមានកូន៤នាក់ជាមួយភរិយាមុនដោយសារតែទំនាក់ទំនងរបស់លោកជាមួយគូស្នេហ៍ថ្មីទំនាក់ទំនងរវាងលោក Chun Wong និងកូនៗទាំងបួនរបស់លោកត្រូវបានឃ្លាតឆ្ងាយពីគ្នា៕

បទចម្រៀងដំបូងរបស់ MEOVV មានមតិវែ.កញែ.កថាដូចស្ទាយ៍រៀមច្បង BLACKPINK និង BABYMONSTER

0

MEOVV គឺជាក្រុមនារីថ្មីបំផុតរបស់ THE BLACK LABEL មានសមាជិកចំនួន៥នាក់ដែលមានសម្រស់ស្រស់ស្អាតនិងវ័យក្មេង។ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមចម្រៀងនេះ បានចេញបទចម្រៀងដំបូងរបស់ពួកគេមានចំណងជើងថា «MEOW» ។ បទដំបូងរបស់ពួកគេទទួលបាននូវមតិចម្រុះពីសាធារណជនអ្នកនិយមស្តាប់បទ K-Pop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5_YhQa596LtiQSGC56tMQ94P1DVEugXr6X6w-hEQTg0EpaXC6dPshuely3eEusnzrFVMGpaiWzPCol_V7y8Htpc-sst18FKc3MHzUmHitHLFEZIlo0tc4ARR0O7jiJKGR1z4FlwR7sw7C-wY1NKjttxfPKrOGvoJR97YG8oILqYoHpuaRITvpSvYM6HVG/s1000/image_2024-09-09_15-57-54.png

អ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍ថាបទចម្រៀងនេះដែលមានន័យថា «Teddy»ជាផលិតកររបស់ក្រុម MEOVV ហើយបានប្រៀបធៀបបទចម្រៀងនេះទៅនឹងបទចម្រៀងល្បីៗពីមុនរបស់ BLACKPINK ដែលសុទ្ធតែធ្វើតាមរូបមន្តដូចគ្នានៃការរាំយ៉ាងលឿនមុនពេលបញ្ចប់បទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZBiQo181ke8DpJarx3XOMqjI1x6t3xHdvE6V0HXQwkSKBrCTmfjHWcG974mrxZ6qGHCuOzw2ZsmLoPgioLSMsOCugynPfGdznr3w0OaZEDzmlvI_jhCBU5LgM4yKQc5lm-bh_rsb_kOLip02wkvrejkjFR3m1PXU3xw5ZXyse6mOk1nlN6LhnEkk49Jz/s900/image_2024-09-09_15-58-03.png
ការបង្ហាញខ្លួនលើកដំបូងរបស់ MEOVV ក៏មានមនុស្សជាច្រើនបានសរសើរក្រុមនេះសម្រាប់សំឡេងដ៏ពិសេស និងវត្តមានដ៏រឹងមាំរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះបានចង្អុលបង្ហាញថា អារម្មណ៍រួមរបស់ពួកគេមានអារម្មណ៍នឹកឃើញដល់ផលិតកម្ម YG Entertainment ដោយគូរប្រៀបធៀបទៅនឹងក្រុមចម្រៀងស្រី BABYMONSTER និង BLACKPINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-McjYiEAcuK89LxZPs8wJ2G7NucAlgDkt0nuFKMSsCB7sjFt1_Y6LObpBuF8U5TTlixjAWxi66RXcEy5b2j6AXZ0I0vobDNfkKdioN4JQdr0ergBrrm05ggAOrc4zjP1liLD3J634F-Kq-xaQvfT7O6H-s1Y0hHmvcKrc7vI1K5jRvnq0y-UKag7EidP/s1000/image_2024-09-09_15-58-12.png

មតិលើកឡើងត្រូវបានលាយឡំគ្នា ការយល់ស្របនៅតែមានថា MEOVV បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ។ អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា៖«ស្តាប់ទៅដូចជា BLACKPINK… ខកចិត្តបន្តិច។ បទនេះមានលំនាំស្រដៀងនឹង BABYMONSTER។ ស្ទីល YG ណាស់។ ខ្ញុំគិតថាបទចម្រៀងនេះល្អជាងនេះ។ លំនាំបទចម្រៀងគឺជាអ្វីដែល BLACKPINK បានធ្វើអស់រយៈពេលជាច្រើនឆ្នាំ (បញ្ចប់ដោយការរាំភ្លាមៗបន្ទាប់ពីនិយាយអ្វីមួយដូចជា ‘blah blah blah!’។ វាមិនមានអារម្មណ៍ថាវាមានភាពស្រស់ថ្លាដូចក្រុមមនុស្សថ្មីនោះទេ , មិនមែនជាអ្វីដែលខ្ញុំរំពឹងទុកនោះទេ, នេះគឺដូចជា BLACKPINK»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU9RAETF_czhKR3OB0_Lv6OzEVvjhXSUe9g55R-wWcrQsT_DRIfnNqoyyAmbuuWkWn704LfDVejsML4lA_X8kuvAs2hYSy-eantlWE6Q7_BrA43Xm2Dw-U6_2GqqWnswR01hoYLHKiJh-PYhyphenhyphenu1EY4361BH7aGV43YXUK4iLdx1uivlaUaghbQI_z_6rLb/s921/image_2024-09-09_15-58-19.png
គួរបញ្ជាក់ថា សមាជិកទាំង៥របស់ក្រុម MEOVV មាន Ella កើតឆ្នាំ២០០៨, Anna កើតឆ្នាំ ២០០៥ , Sooin កើតឆ្នាំ២០០៥, Gawon កើតឆ្នាំ២០០៥ និង Narin កើតឆ្នាំ២០០៧៕

Selena Gomez ក្លាយជាមហាសេដ្ឋីក្នុងវ័យ៣២ឆ្នាំ

0

តារាចម្រៀងនិងសម្តែង Selena Gomez ស្ថិតក្នុងវ័យ៣២ឆ្នាំ មានទ្រព្យសម្បត្តិសរុបប្រមាណ ១.៣ ពាន់លានដុល្លារអាម៉េរិក ដោយសារប្រាក់ចំណេញរបស់ក្រុមហ៊ុនគ្រឿងសម្អាងដែលនាងបានបង្កើត។ ទ្រព្យសម្បត្តិនេះជំរុញឱ្យនាងជាតារាក្លាយជាមហាសេដ្ឋីបន្ទាប់ពី Taylor Swift, Rihanna និង Kim Kardashian។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPKRahiFgl5t5z8lurAYlsBlFCXqWu8GPW5syEQBwCk9DSw6G9O8ryaTXucendqq1YwEEehQDzSoyTl53DUs251ItFFLToAE-0lpqfGD43TVlzl3KKbqfHOas6aE8ii0hZbJJjb1QC6DuVLBNvnoOn7FR0-4C8cgVQ4f03OVam1X8hvMmmE9Y2JGL5dlg5/s3072/image_2024-09-09_15-37-34.png

កាលពីថ្ងៃទី៦ ខែកញ្ញា ទូរទស្សន៍ CNN បានរាយការណ៍ថា តារាចម្រៀង និងជាតារាសម្តែងជនជាតិអាម៉េរិក Selena Gomez បានចូលក្នុងចំណាត់ថ្នាក់មហាសេដ្ឋី នេះបើយោងតាមរបាយការណ៍វិភាគហិរញ្ញវត្ថុរបស់ Bloomberg ។ ចំនួននេះត្រូវបានប៉ាន់ស្មានដោយផ្អែកលើភាគហ៊ុនដែលនាងកាន់កាប់នៅក្នុងក្រុមហ៊ុនគ្រឿងសម្អាង Rare Beauty ដែលជាក្រុមហ៊ុនថែទាំសុខភាពផ្លូវចិត្ត Wondermind និងប្រាក់កម្រៃរបស់នាងសម្រាប់ការថតរឿង និងច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWCydvjK7L3F1sTU7f2QDwonaxgNFWQmDRLSUFAoGN3a5fLC6vxsucRxwm-dYVWo9kh_MnVbezjlq7Zwz62TmT2lwpe7BsufWmqAoJNs8zECMi0gGlY9bosUnaumYVDUgsKx89n1Fc1hqGaSo8uP4IGkbIz5vt9RJGL8sgnUshm3e0jcADNVIGh_KfYVKq/s1920/image_2024-09-09_15-37-37.png

យោងតាមរបាយការណ៍បានឱ្យដឹងថា ៨១.៤% នៃទ្រព្យសម្បត្តិរបស់ Selena បានមកពីប្រាក់ចំណេញរបស់ Rare Beauty ជាមួយនឹងផលិតផលថែរក្សាស្បែក គ្រឿងសម្អាង និងផលិតផលថែរក្សាសក់។ យីហោនេះបានចាប់ផ្តើមនៅខែកញ្ញាឆ្នាំ ២០២០ដែលដាក់ឈ្មោះតាមអាល់ប៊ុមទី ៣ របស់តារាចម្រៀងរូបនេះ។ កាលពីដើមឆ្នាំនេះ ម៉ាកយីហោនេះមានតម្លៃជាង ២ ពាន់លានដុល្លារអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7BXA2hhERGKctm1wmzhrK7zlsEAfQm2Bo7cwJJOwDR5qVNFRTdpZJn9ArJK2JiG3difashA7BRzwiJky1wBnnCG6pAuasUFip3lLjGJJLnnqkhT6boo8_VFcbFC_R3TZU-fIpsTSgtoDU4m-v8pPc_GoVMI5jX8u5fT65DkQMLMn_Wpn3fE3guDuWBV2b/s942/image_2024-09-09_15-37-38.png

សកម្មភាពផ្សាយពាណិជ្ជកម្មមានចំនួន ៦.៩% នៃទ្រព្យសម្បត្តិរបស់ Selena ។ នាងមានអ្នកតាមដាន ៤២៤ លាននាក់នៅលើ Instagram ដែលជាអ្នកតាមដានច្រើនជាងគេលំដាប់ទី ៣ នៅលើបណ្តាញសង្គមនេះបន្ទាប់ពី Cristiano Ronaldo (៦៣៨ លាននាក់) និង Lionel Messi (៥០៤ លាននាក់) ។ Selena Gomez ធ្លាប់មានកិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលមានតម្លៃ ៣០លានដុល្លារជាមួយ Puma និង ១០ លានដុល្លារជាមួយ Coach ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8QdTz5OF4APOEb5T1oXqoAtpPV7HGe1wnqhGwSI_MInIcw2dgP1sniVHbJ5I7Y1np2C3RBUBfo_GyqO3z9gu30eExLFxvYXhK17hMIpnpNdA7vDx_wmBamzdW9YvZrLNxhti4u1wq2w8Hbq3W-d96m5J5BRHNez08OGXrG4IVI5LkxQUjzU-jnRXFIYKy/s3984/image_2024-09-09_15-37-39.png

Selena ទទួលបានប្រាក់ឈ្នូល ៦លានដុល្លារក្នុងមួយរដូវកាលសម្រាប់ស៊េរីរឿង Only Murders in the Building ដែលបច្ចុប្បន្នកំពុងធ្វើការនៅរដូវកាលទី ៥ ។ ប្រាក់ចំណូលដែលនៅសល់របស់នាងបានមកពីការលក់កំណត់ត្រា ការរក្សាសិទ្ធិតន្ត្រី ទេសចរណ៍ និងអាជីវកម្មអចលនទ្រព្យ។ មុនពេល Selena Gomez សិល្បករមួយចំនួនដែលបានក្លាយជា មហាសេដ្ឋី រួមមាន Taylor Swift, Rihanna និង Kim Kardashian ។

Selena Gomez ត្រូវបានគេស្គាល់តាមរយៈរឿងភាគរបស់នាងក្នុងរឿង Disney មុនពេលក្លាយជាអ្នកចម្រៀង។ អាល់ប៊ុមរបស់នាងច្រើនតែជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើតារាង Billboard ។ ជាអ្នកមាននិងជោគជ័យលើអាជីពមែនពិត ប៉ុន្តែ Selena ជួបប្រទះនឹងព្រឹត្តិការណ៍ជាច្រើនក្នុងជីវិត។ នាងបានទទួលការវះកាត់ប្តូរក្រលៀននៅរដូវក្តៅឆ្នាំ ២០១៧។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhilKbhMqJZ5TPNQ0eNrvus3r2Dr16h7pizrfDXZ1ELTFWnDAZcFmmdDDwomDhqu5PEwwk98H56XE_z8CNgDM2C8JHyuTLb_HVd9BejKeM5eA9JEg_-VLTkS3lgja4-sh54TnBd5PbUwplqqFDiiSL66-DE8oy5x-khvWzx_X-1FTcPS5wi6cjY9ebeUaFE/s600/image_2024-09-09_15-37-49.png
ការព្យាបាលនេះមានផលប៉ះពាល់ដែលបណ្តាលឱ្យនាងឡើងទម្ងន់ ហើយជារឿយៗត្រូវបានគេBully រូបរាងរបស់នាង។ កន្លងមកនាង និង Justin Bieber បានបែកគ្នា និងបានជួបគ្នាជាច្រើនដង មុននឹងបញ្ចប់ទំនាក់ទំនងនៅឆ្នាំ ២០១៨។ ចំណងស្នេហ៍បានធ្វើឱ្យអ្នកទាំងពីរបាក់ទឹកចិត្ត ហើយត្រូវទៅជួបអ្នកចិត្តសាស្រ្ត។ នៅចុងឆ្នាំ២០២៣ Selena Gomez មានទំនាក់ទំនងស្នេហាជាសាធារណៈជាមួយ Benny Blanco ដែលជាមិត្តចាស់របស់ Justin Bieber ៕

ធ្លាប់ឮគេនិយាយថាសត្វឆ្កែលូដោយសារវាមើលឃើញខ្មោច តើពិតដែរឬទេ?

0

តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាសត្វឆ្កែលូ ជាពិសេស វាលូនៅពេលយប់ស្ងាត់? ហើយពេលខ្លះ ឆ្កែលូតាមគ្នាពេញភូមិទៀតផង ។ មនុស្សមួយចំនួននិយាយថា បើឮសំឡេងឆ្កែលូ បញ្ជាក់ថា វាពិតជាឃើញខ្មោចមិនខាន ។ ដូចគ្នានេះ ក្នុងភាពយន្តជាច្រើនដែលយើងបានទស្សនា គឺតែងតែដាក់សំឡេងឆ្កែលូ មុនពេលមានខ្មោចចេញមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWp8VDmM3lk_nw70oM_I76pZ2-6eoMdMl19lp36ByS9wX6kARCl-9M1tWpYCJYSOW9Z7HMYgT9YtMEkXa9B79gW7murUuyVNj5_f9S8R1yxKTqyJAv2iDQF1pY3PnuOIrPdLcZsldh7gCLsZkT_yMo_0fTyVjhpGCeVHe5UWMXu96P_SVpGmMbMaPGMZQq/s2000/image_2024-09-09_15-07-28.png

ពេលខ្លះ ឆ្កែនឹងលូនៅពេលយប់ស្ងាត់ ឬលូពេលថ្ងៃត្រង់ ហើយពួកវាអាចលូដើម្បីបណ្តេញសត្វផ្សេងៗឱ្យចេញពីរថយន្តផងដែរ ។ ហេតុនេះ យើងតែងតែខឹងឆ្កែ ដោយសារពុំបានយល់ពីវា ។ យើងមករកការពិតទាំងអស់គ្នាថា ហេតុអ្វីបានជាឆ្កែលូ? ឆ្កែលូ គឺអាចបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmP-ywlPaIgq4tXj6aOiCvd5rjJG5-WQgm_My0x85BvZ7CSx0ZCH3oJ9yWNOu5sCae8vuXkuxfh9N5JBYP8Wisad7euP2y-560XFX7LkYGMyDE7wCP3xF9W689SGpV5tNCMsHP_bB6LyWAI-X2xewuPfZSZfmK5qef504WDSqfnZqWGRrB26vlwJHPDiZO/s2000/image_2024-09-09_15-07-32.png

១-វាបានឮសំឡេងអ្វីម្យ៉ាង ៖ ឆ្កែអាចឮសូរសំឡេងផ្សេងៗបានយ៉ាងលឿន បើទោះជាសំឡេងនោះតិចៗក្តី ។ ហេតុនេះ ពេលវាឮសំឡេងអ្វីប្លែក មិនថាសំឡេងតិច ឬខ្លាំង វានឹងមានអារម្មណ៍ភ្ញាក់ ដូចជា ៖ សំឡេងរថយន្ត, សំឡេងស៊ីរ៉ែន និងសំឡេងចុចស៊ីប្លេ វានឹងលូឆ្លើយតបទៅសំឡេងទាំងនោះ ។

២-ទាមទារការចាប់អារម្មណ៍ ៖ ឆ្កែលូ គឺជាវិធីមួយសម្រាប់ទំនាក់ទំនងជាមួយមនុស្ស នៅពេលវាចង់បានអ្វីមួយពីមនុស្ស ។ ពេលខ្លះ ឆ្កែលូ ដោយសារវាចង់លេងជាមួយមនុស្ស ឬចង់ឱ្យយើងចាប់អារម្មណ៍វា តាមដែលវាត្រូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyIkNUSzAPLqFk1RCBC2VhTYCSHKnihUdeuVfk33mwa_qHywHfotMKDShwzKO04b10NswKTxSAqZzMxvKLD-EnXBQdOYVVk2qU8CmeC5VLC_rzdNIUKD4V24tvZK9UnlxdNRa7QVnB4uZ5A6proYlr_JXN3TYfPKKEtkIgxfkYjmm_w1M4J47UE8aooyJY/s2000/image_2024-09-09_15-07-38.png

៣-ភ័យខ្លាចពេលនៅតែឯង ៖ ពេលម្ចាស់ឆ្កែចេញទៅធ្វើការ ឬទៅបំពេញធុរៈផ្សេងៗនៅខាងក្រៅ ហើយតម្រូវឱ្យឆ្កែនៅចាំផ្ទះតែឯង វានឹងលូស្រែករកម្ចាស់ ។ ការលូរបស់ឆ្កែនេះ ដោយសារវាមានអារម្មណ៍ឯកោ ឬគ្មានឆ្កែផ្សេងទៀតនៅជាមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7k41_BT-D1IEPPktI6owo9xQmsJ-Id-flEOSOhbZAGMiI95Sy3YmMPWeLWFOsaI75BASSzYeu5ZeOYoLrFndZH0MJnkkBypP2bozSce4Tik7nYmAi6etsjxsN39GitTruhd7U6YOeQ79GOEoJDzlBCGdcTsEsEJoo41OePHGi85L_AJ-BkOVQgCNADZY9/s1000/image_2024-09-09_15-07-50.png

៤-ឆ្កែឈឺ ឬមានរបួសស្នាម ៖ ឆ្កែអាចឈឺ ឬមានរបួសស្នាមនៅលើដងខ្លួន ទើបធ្វើឱ្យវាព្រូស ឬលូច្រើនជាងពេលធម្មតា ដើម្បីបញ្ជាក់ថា វាកំពុងតែឈឺចាប់ ។

៥-ជួបគ្រោះថ្នាក់ ៖ ឆ្កែអាចមានអារម្មណ៍ខុសប្រក្រតី ឬដឹងថា នឹងមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ពីព្រោះវាអាចដឹងហេតុការណ៌បានលឿន ។ ហេតុនេះ វានឹងព្រូស ឬលូ ដើម្បីឱ្យមនុស្សដឹងពីគ្រោះថ្នាក់ទាំងនោះ ដូចជា ៖ មានចោរព្យាយាមចូលក្នុងបរិវេណផ្ទះ ឬពេលវាឃើញសត្វមានពិស ដូចជា ៖ ឃើញពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWXm6uJgyyyegOb4RE5-38YKPrRcfrnEUhBZphyurOLxD8NWesALjUwuMRwWns-uD3BS4XiJ_Q7Fko-eZGkM_tp7wJxSOz6BhhnFFTsVNd2u3b7hypImoY1LZwSi_xzMZHYL36158mAgyMPMoPL8Gzxj962gZVUBAvVgMwOSVABaB5Axio4FpF0EaHaTU/s729/image_2024-09-09_15-08-07.png

សរុបមក ឆ្កែលូ គឺជារឿងធម្មជាតិរបស់ឆ្កែ និងបណ្តាលមកពីមូលហេតុដែលរៀបរាប់ខាងលើនេះ ហើយវាពុំបានឃើញខ្មោចទេ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ហេតុអ្វីបានជាឆ្កែលូ?

 

 

 

ផ្ទុះការវែកញែក! រឿងសមិទ្ធផលថ្មី នៃស្រុករមាសហែក ខេត្តស្វាយរៀង

0

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិវែកញែកយ៉ាងក្តៅគគុកទៅលើប្រធានបទមួយ ដែលបានគូសបញ្ជាក់ថាជា«សមិទ្ធផលថ្មី នៃស្រុករមាសហែក ខេត្តស្វាយរៀង»។

កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ យោងតាមការដាក់បង្ហោះរបស់រដ្ឋបាលស្រុករមាសហែក បង្ហាញឲ្យឃើញថ្មក្នុងទំហំធំមួយដុំ ដែលដាក់នៅផ្លូវបំបែកជា៤ក្បែរសាលាស្រុក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«សមិទ្ធផលថ្មី ទឹកដីនៃស្រុករមាសហែក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvx4NJ2Y_GkhhDYKa3F5NdUnRbbidjoueXJ4mZPBB_CCufpL6l0K5QjsFVDCikYWn1fvK0jm6jATQPivVRFR3jVKALqWu3GcMt50fkPqQZ667vQhIER1igpRXYbVfsXp07MYXGGycE-9ajo44rx8fFaVilNYEB2JAgMrRWHsTuKGRzRRj0lvFydZ9l_FDu/s720/458514375_837368858485522_1069137955921628741_n.jpg

តាមរយៈការដាក់បង្ហោះខាងលើនេះ ក៏បានបណ្តាលភាគច្រើនផ្ទុះចម្ងល់យ៉ាងខ្លាំង ដោយមតិបានលើកឡើងថា«ស្រុករមាសហែកគឺតំណាងសត្វរមាស ចុះហេតុអ្វីលើកដុំថ្មយកមកដាក់អញ្ចឹងលោកពូក្មួយឆ្ងល់ណាស់ សូមពូជួយប្រាប់ផង»។ អ្នកខ្លះថា«បើទុកនៅទទេបែបនេះ មើលទៅ មិនទាក់ទាញទាល់តែសោះ!»។ អ្នកខ្លះថា«គួរតែកែច្នៃដំថ្មមួយដំដែលមានតម្លៃនោះ ឪ្យក្លាយទៅជារូបតំណាងអ្វីមួយ ខ្ញុំគិតថាប្រសើរ ព្រោះមានតម្លៃទាំងរូបភាព និងអត្ថន័យ»។ អ្នកខ្លះទៀតថា«ចាំមើលសិនទៅមេនគេចេះតែដាក់ថ្មទទេរទេ គឺគេមិនទាន់ធ្វើ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJKSWJgENtnllhH7FV89PfTTsrw6cIkJa3Nu_-m8kRYv25zAkBSMfuSdXMuVQFnmo1Z5td0JvgO-zWsYAVIfuJWRR0-DeZqgpWtQooDn0QgONkL1uuEFaQJ7rgR27uRNkoAIO2j2E5c8hqjZrMOQeyAEhSvaq9_oTy7HtIYK-pNM_wy6Q9o-v4Ouaspto/s720/458613933_837368898485518_1533204781481591122_n.jpg

ទោះជាយ៉ាងណា តាមរយៈការដាក់បង្ហោះខាងលើ អាចនឹងធ្វើឲ្យមហាជនមួយចំនួនយល់ច្រឡំ ទើបរដ្ឋបាលស្រុករមាសហែក បានដាក់បង្ហោះនូវសារមួយឃ្លាទៀតថា«សូមជម្រាបជូនសាធារណៈជន ជ្រាបថា ថ្មដែលដាក់នៅផ្លូវបំបែកជា៤ក្បែរសាលាស្រុកនេះ ជាសមិទ្ធផលមិនទាន់សម្រេច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAzFxt9x7EmPYkLpSEzWRlh5wIrxrElq4cat7jQMRPlsUXGmWtITMEm5VYrU9z39TBuAxeq-f5-FwylgCs-jVqKSmCs5jbwp2n0yzuipPFTLY4DwPO2hKjwztpJGHP9pP3KqolW6JI3R__A_ugdnmNTiHdYz2SCv_855FbVwDqvjoR4ocPMntsQr2jV04O/s720/458614150_837368941818847_1793420765246214966_n.jpg

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុករមាសហែក បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «ក្រុមការងារបានលាងសំអាត សិលាសុខសិរី (សិលារួបរួមសុខសប្បាយ) ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដែលបានយកមកពីកំពូលភ្នំជុំសែនរីករាយ មានកំពស់ជាង៧០០ម៉ែត្រ ដើម្បីតម្កល់ទុកក្នុងស្រុករមាសហែក នាំមកនូវភាពត្រជាក់ត្រជុំ សុខសប្បាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបនិងគ្រប់ក្រុមគ្រួសារ»។

ត្រូកូល ភូថង​ ម្នាក់ទៀត ឡើងកាន់តំណែងធំនៅខេត្តកោះកុង

0

ថ្មីៗនេះ លោក ភូថង សេរីវុឌ្ឍី ត្រូវបានតែងតាំងជាជាអភិបាលថ្មីក្រុងខេមរភូមិន្ទ ក្រោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLTxNkL2_ZjJpLnQJV1Ry2rWfSXb4IkdVB2fYFYr6iY9fK08OJGOEsvlTsiQ-s5d8yGe0UsQFgAmFJawRNSXy4VHVHPF1j8lJsQLIgZ5By6FmKWdEBfOLuZk-M-LP1cgfdgrxIk6w-PDop25kFjqbjZU8oy0GVpoOqssdu3rPcclIyPk6fMkqs-ZGFlEeS/s1024/image-525.png

នាក្នុងពិធីតែងតាំង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកទឹកចិត្តដល់អភិបាលថ្មីក្រុងខេមរភូមិន្ទ ចូលរួមធ្វើអភិបាលកិច្ចល្អ និងទំនើបកម្មក្នុងស្ថាប័នរដ្ឋប្រកបដោយសមត្ថភាព ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍មូលដ្ឋានកាន់តែជឿនលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92NP59sqUMAtBNZcsLJmuiGxcazoLSLDkIqVjzsotvkGIlfJVu2TGZKLjj8UxUd_PXPV73rEPwmUgLvsghviKNVUMFHhAJSVKdRGtQk2QlCsOt2I7R6ogsuSl2EfXQ2Yj3aH7Xr_C7Ri9lIqpyppUeI8bEYHU2GTcW_rBgb58uDnLjP28OYt-hRUpXnP7/s1024/image-526-1024x682.png

ដោយឡែក លោក ភូថង សេរីវុឌ្ឍី ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំជំរុញការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសនានាក្នុងមូលដ្ឋានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvtSekoH-KmmmYOeDo3XJhL5X-8N01kAuArEFj2iNulOxBI1VWbuBLex3KUGKh4saVZ1FcmZOl4vVtK42WzN3VSZ5yKm2Bk6XkN4PfMsPG4c26bOsuaeNdvpbeTFIyzr5Q_CpHDqWFqtbxATyJYWktPPnfw0VYA_NGfoEf1FxJEqpzyuIehM2b51BVVa1C/s768/image_2024-08-22_10-09-58.png

គួរបញ្ជាក់ថា លោក ភូថង សេរីវុឌ្ឍី ត្រូវជាប្អូនប្រុសបង្កើត លោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង និងកូនប្រុសបង្កើតរបស់លោក យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង៕

ណាហ្គាវើលដ៍ ផ្តល់ជូនការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យដោយវង់តន្ត្រីយុវជនអង្គរ

0

សូមគោរពអញ្ជើញសាធារជនចូលរួមទស្សនា “ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ ដោយសេរី នៅសាលមហោស្រព NABA ក្នុងណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលចូលរួមសម្តែងដោយលោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ។ ធានាថា សាធារជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៅក្នុងរាត្រីនៃការប្រគំតន្ត្រីបែបក្លាស៊ីកដ៏អស្ចារ្យនេះជាក់ជាពុំខាន!

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការឧបត្ថម្ភគាំទ្រពីសិល្បករជប៉ុន Shinichi Minami វង់តន្ត្រីយុវជនអង្គរ បាន និងកំពុងចូលរួមអភិវឌ្ឍ និងជួយផ្សព្វផ្សាយតន្ត្រីបែបក្លាស៊ីកយ៉ាងសកម្មក្នុងប្រទេសកម្ពុជា។ ក្រោមការដឹកនាំរបស់នាយិកា លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុម លោក រម តារាវង្ស វង់តន្ត្រីយុវជនអង្គរនេះបានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងសម្រាប់ការសម្តែង និងការប្តេជ្ញាចិត្តប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពនៃវិស័យតន្ត្រី។ ការសម្តែងដ៏អស្ចារ្យរបស់ពួកគេ ចាប់ពីអង្គរវត្តរហូតដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន បានចូលរួមលើកកម្ពស់ការផ្តោះប្តូរវប្បធម៌រវាងប្រទេសនឹងប្រទេសគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFN43fncB5RRokrNjzH4-1AovAlDWKD_OvmGaR_Q-tDzgd3ctWPkq3WOj_swhSaqbppEIycPxei2f4niN2hpu2jZwcpyssoU0g5RM1jzsvT9VeCTBLkWFGugHOGCKOhH4IS3dVd5dgCOqOcuG2Jpj2CNj7Goa5MDN_kW5mFPGBHI_nVCnwM1Yk-ucYzQtc/s1279/1%20ANYO%20Group%20Photo.jpg

“ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ រួមជាមួយបទចម្រៀងរបស់លោក ឃួន សិទ្ធិស័ក្តិ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏សប្បាយរីករាយ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន”

ការប្រគំតន្ត្រីដែលសាធារណជនអាចចូលទស្សនាដោយសេរីនេះ រួមបញ្ចូលបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះនរោត្តម សុរាម្រិត និងបទចម្រៀងសម័យដើមលាយឡំជាមួយសម័យទំនើបផងដែរ។ វត្តមានរបស់លោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទាក់ទាញជាមួយនឹងសំឡេងដ៏ពីរោះបែបអូប៉េរ៉ារបស់គាត់។ មានឈ្មោះល្បីរន្ទឺដោយសារសំឡេងអូប៉េរ៉ា និងការដាក់អារម្មណ៍ឱ្យស៊ីសង្វាក់ជាមួយវង់តន្ត្រីយុវជនអង្គរ ឃួន សិទ្ធិស័ក្តិ នឹងធ្វើឱ្យទស្សនិកជនកោតស្ញប់ស្ញែងដល់ការសម្តែងរបស់គាត់ ខណៈសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និង បច្ចេកវិទ្យាវី
ដេអូ 3D ដ៏ទំនើបប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitkkuEe1Ulia5QoHFn5vGT4HVCHCUKrx43D16RKLcF8_npcwFnjLGlKdhZx9PE9fOIv_WZ6esi0pgtnF2hMH_MdFKpfBdQPWHrlfUtBmhybbvciwXzLm9TnY9bA80uZyhGRUMarJRQiIFSCwztq8I6dBg5EJnHvqcNwhVwykfqZmZxZSMKnoqHh0EznzGL/s1920/2%20NABA%20Theater.jpg“ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ រួមជាមួយបទចម្រៀងរបស់លោក ឃួន សិទ្ធិស័ក្តិ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏សប្បាយរីករាយ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន
សាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែអស្ចារ្យ និងទាក់ទាញ”

លោកស្រី ទេព គន្ធារ៉េត បានឱ្យដឹងថា “ការប្រគំតន្ត្រីនេះ គឺជាការអបអរខួប ១៨ ឆ្នាំនៃការបង្កើតសមាគមវង់តន្ត្រីយុវជនអង្គរ និងដំណើរឆ្ពោះទៅរកការក្លាយជាក្រុមអូខេស្ត្រាអាជីពក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ដែលបានផ្តល់សាលមហោស្រព NABA ដ៏ប្រណីតដែលអនុញ្ញាតឱ្យពួកយើងអាចចែករំលែកការប្រគំតន្ត្រីបែបក្លាស៊ីកនេះជូនដល់សាធារណជនបានទស្សនាកម្សាន្ត។ យើងសង្ឃឹមថា នឹងមានការគាំទ្របន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដៃគូ និងទស្សនិកជនដែលលើកទឹកចិត្តដល់បេសកកម្មរបស់ពួកយើង។

មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខជាប់សាលមហោស្រព NABA ។ ជាភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេមួយក្នុងរាជធានីភ្នំពេញ ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនតម្លៃ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះសម្រាប់ម្នាក់ដែលមានសាច់ប៊ីប៊ីឃ្យូ សាច់មាន់បំពងស្រួយ បាយបែបកូរ៉េ ស៊ូស៊ិ សាស៊ិមិ សាច់អាំង សាច់ដុត គ្រឿងសមុទ្រ បង្អែម និងអាហារជាច្រើនមុខទៀត បម្រើជូនពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZDNicwXm27VGAAoAvFzP5gk7wLl1JIUNdv6Vn3iBUrBHkRmBY5Vc_szHqZzWPhyphenhyphenffOH7jV9cu2wwcl0AC1db1bA205EatjxeXAhR5RdSS7aZ7XaKiB-40kTA0wHIGiIkaiaETwrqE-LVp7JQXs8odf9fsBNrs4krbZbRDuC-ROolnFm8jtKD4M9TQrqEA/s1074/3%20Buffet%20at%202Pangea.png“មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសដែលមានមុខម្ហូបច្រើនមុខជាងគេនៅភោជនីយដ្ឋាន 2Pangea នៅទល់មុខសាលមហោស្រព NABA ម្នាក់ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ”

ការប្រគំតន្ត្រីនេះ សាធារណជនអាចចូលទស្សនាដោយសេរី! សាធារណជន អាចអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២)។ មកមុន ទទួលបានសំបុត្រមុន! កុំខកខានឱកាសល្អនេះឱ្យសោះ! ទទួលយកបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៃការទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យនេះជាមួយគ្នា៕

ព័ត៌មានដែលថា សម្តេចតេជោ ចុះ​ MOU ជាមួយថៃ ធ្វើឱ្យបាត់បង់ប្រាសាទតាមាន់តូច ជារឿងក្លែងក្លាយ

0

ថ្មីៗនេះ គេហទំព័រ VOA KHMER បានធ្វើការចេញផ្សាយ ដោយបានភ្ជាប់ជាមួយខ្លឹបសារថា៖”អ្នកឃ្លាំមើលថាលោក ហ៊ុន សែន ចុះ(MOU)ជាមួយថៃធ្វើឱ្យបាត់ប្រាសាទតាមាន់តូច។
ក្រុមអ្នកឃ្លាំមើលបានទម្លាយថា លោក ហ៊ុន សែន បានចុះអនុសារណនៃការយោគយល់(MOU)ជាថៃ ធ្វើឱ្យបាត់ប្រាសាទតាមាន់តូច និងប្រឈមដល់ប្រសាទតាមាន់ធំ ។ បន្ថែមពីនេះ មេដឹកនាំរូបនោះ ក៏រងការចោទថា បានកាត់ទឹកដីឱ្យទៅវៀតណាមដែរ ដើម្បីតែបុព្វហេតុអំណាច ។ លោក ប៉ុល សម្បត្តិ រាយការណ៍”។

ជុំវិញករណីនេះ លេខាធិ គ.ស.ព.ស បានធ្វើការចេញបកស្រាយថា៖ “ការការផ្សាយពីសំណាក់ក្រុមឧទ្ទាមប្រឆាំងនៅក្រៅប្រទេស VOD ដែលថាប្រាសាទតាមាន់តូចបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសថៃនៅក្នុងឆ្នាំ២០០៨ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ គឺជាព័ត៌មានក្លែងក្លាយ!ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត”។

គួរបញ្ជាក់ថា ប្រាសាទតាមាន់តូច ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគ ដោយបានសាងសង់ឡើងនៅ ចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៧៕