Home Blog Page 874

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើប សាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

0

(ភ្នំពេញ) ថ្ងៃទី7ខែកញ្ញា ឆ្នាំ2024៖ ពេលនេះកំពូលមុខងារបច្ចេកវិទ្យា AI សាមសុង កំពុងអន្ទងចិត្ត ដាក់ស្នេហ៍អ្នកគាំទ្រឱ្យស្លុងងប់ងល់ដកចិត្តមិនរួច និងបានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែទូលំទូលាយ ក្រោយពីសន្ទុះនៃការគាំទ្រមានការកើនឡើងទូទាំងពិភពលលោក ជាពិសេស នៅក្នុងទីផ្សារប្រទេសកម្ពុជា យើងតែម្ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjH5dEjwxNNiVg5yPXO5oHQ71n7l9zZ0bWlLqr_wUoDjhhWacDyt16qExNepJkyInGd-rhis-NPr33Btu_QaXaMxO8nrbpWLu9_v_iKDZJ8-AhLYev05xjam7anp0W35SULnaZA5kdF60jobenG4F7E2egsreIDiBl5y0CipzjFH-Gza0mhv044S60BF9/s4464/137A5900.jpg

ហើយដើម្បីបំពេញតម្រូវការ និងតាមឱ្យទាន់សន្ទុះនៃការគាំទ្រដែលកំពុងហក់ឡើងស្រឺតៗគួរឱ្យភ្ញាក់ផ្អើល ក្រុមហ៊ុន សាមសុង បានពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកដំណើរការហាងទំនើបសាមសុងថ្មី (Samsung Premium Store) ដែលត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី 7 កញ្ញា ឆ្នាំ2024 ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកជំទាវ គីម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifYeQ1wuXw3JOH2L1YJl6FWKujVTrnaJgYmw5Fv4yUBBGjuJL07n5eX7AsZM78jNsehlXq7BHGEoN9cNDuljth9SLuC6loBZRu-Rjp-YFpCdaS3EJn72VajNjJwJzq1ndrKkyTZT9KTARMUgAEsDuSs4h-Tg5qcEQhkXIj6ypm6NtW3YSmpwXor4XTKomG/s4464/137A6062.jpg
មិនតែប៉ុណ្ណោះក៏មានវត្តមាន Influencer ក៏ដូចជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្តផ្ទាល់នូវទូរសព្ទជាមួយបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយបង្អស់ ដែលបំពាក់លើផលិតផលអេឡិកត្រូនិករបស់ សាមសុងផងដែរ។

សម្រាប់ទីតាំង Showroom ថ្មីនេះ មានការដាក់តាំងនូវផលិតផលជាច្រើនដូចជា៖ ទូរសព្ទដៃគ្រប់ស៊េរី កាសប្លូធូស នាឡិកា និងផលិតផលថ្មីៗគ្រប់ម៉ូឌែលរបស់សាមសុង។
គោលបំណងនៃការបើកសម្ពោធ Showroom នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការមកតេស្តសាកល្បងដោយផ្ទាល់ ដើម្បីទទួលបានបទពិសោធន៏ថ្មីនៃបច្ចេកវិទ្យា AI ដ៏ទំនើប ដែលមាននៅលើផលិតផលសាមសុង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzrz3SpcdDgOE7QdbDZsh25NetRvafoXj24dJ6-nfEuiQOOms1WQnj39ahEKtcEynnS7y7kCXzGbfxWiGhYg66ahti-KGHOqigqnGBG1WizmXsfzxlxjuTm_W3HOS0DC-vfpHjbH2IZV_zNHyRF2FWuzUq7EbybPSmt7NpsZW1EHDXqsFBL8xunC2MpfXI/s4464/137A6096.jpg

បើយោងតាម លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “ទន្ទឹមនឹងការពង្រីក វិសាលភាពនេះ ក្រុមហ៊ុនសាមសុង ក៏កំពុងតែពង្រឹងការដុសខាត់លើគ្រប់ផលិតផលទាំង អស់ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ និង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ហើយក្រុមហ៊ុន សាមសុង ក៏មិនភ្លេចនោះដែរ ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែរក្សា ភាពស្មោះត្រង់ឥតងាករេ ជាពិសេស ការគាំទ្រពីអតិថិជនជាទីស្រលាញ់ទាំងអស់តែម្ដង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJPWs_S-t-BZo26Z9aGpi77Xa-E4Q3cuHj56Hf0oXZxD4Qw4l6j5XHNZTLqucIFJzS9n4HNhlAtlTGQsyMpe9lR836CBFVlG5q5qCJTIPtDsB55T35LTKGFy7I8c-mexjOGyEJPE64beRiVV8wNqpHqhHSVgFXQSp-ugU3q8M3jkOAEOWuIsChsQtDUAUl/s4464/137A6259.jpg

ក្រុមហ៊ុនសាមសុង សង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ បច្ចេកវិទ្យា AI នឹងក្លាយជាពហុមុខងារដើម្បីដំណើរការលើផលិតផលអេឡិកត្រូនិកទាំងអស់។ ហើយ បច្ចេកវិទ្យា AI នេះ នឹងក្លាយជាបរិបទថ្មីដ៏ទាន់សម័យ និងផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់លើសពីការរំពឹងទុក ស្របតាមនិន្នាការរបស់ពិភពលោកដែលបច្ចេកវិទ្យា AI កំពុងក្លាយជាតារារះចែងចាំងដែលជួយសម្រួលដល់ការរស់នៅរបស់យើង មិនថាការកម្សាន្ត និងនៅក្នុងវិស័យការងារនោះឡើយ។

ក្រុមហ៊ុន សាមសុង ធ្វើឱ្យការរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើង និងរីករាយ ជាមួយផលិតផលរបស់ សាមសុង ដែលបំពាក់មកជាមួយនូវកំពូលបច្ចេកវិទ្យា AI ជំនាន់ថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWhZ4ic0M0Nbxdy8ahaO9CzxuPdtd4KAZrfLaUIbzlDuAUgL66q9Nd4WmEzPPYGsrQeRNUUQqKhyKCzm9K8-yCprvszZcv38MIgsnMhYcgiKDJAyFwNZNY5_0bKTXT-AZbm1IepcbeRi4I8JVIAYlY2K-L2dYdmS7F9AKYBnMXw2OMacDXjGThcP5kvIy8/s4464/137A6277.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញមុខបដិសេដ ដែលថាវៀតណាម​បោះបង្គោល​ចូលទឹកដីខ្មែរ១គីឡូម៉ែត្រ

0

ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Um Sam An បានបង្ហោះថាសារនៅលើបណ្តាញសង្គមដោយលើកឡើងថា បង្គោល​ព្រំដែន លេខ​២៧៥ នៅច្រកភ្នំដិន​ ខេត្ត​តាកែវ បាន​បោះចូល​ដីខ្មែរ ១២៧០​ម៉ែត្រ។

គណនីមួយនេះ​បាន​សរសេរ​រៀបរាប់យ៉ាងក្បោះក្បាយថា៖”ពលរដ្ឋ​ខ្មែ​រ​វ័​យជំ​នា​ស់ៗ​រស់នៅច្រកភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវសុ​ទ្ធ​តែ​បានអះអាងថា ​ព្រំដែ​ន​ខ្មែ​រ​នាស​ម័​យ​ស​ម្តេ​ច​តា​នៅ​ពា​ក់​​ក​ណ្តាល​ព្រែ​ក​ ហើយចំពោះការបោះបង្គោលព្រំដែនលេខ២៧៥នេះធ្វើអោយបាត់ដីខ្មែរយ៉ាងច្រើន”។

បន្ថែមពីនេះទៅទៀតគណនីហ្វេសប៊ុក បានសង្កត់ធ្ងន់ថា៖” សព្វថ្ងៃនេះ  ​វៀ​តណាមរំលោភចូលដីខ្មែរ១២៧០ម៉ែត្រនៅ​តា​ម​ប​ណ្តោ​យ​ព្រែ​កវិញតេ​ ពីខេត្តកំពត ដល់ខេត្តតាកែវ”។

ពាក់ព័ន្ធនឹង​ផ្សព្វផ្សាយរបស់​អតី​ត​សមាជិក​រដ្ឋសភារូប​នេះ ត្រូវ​បានអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​​ថា​គឺជា​ព័ត៌មាន​ក្លែង​ក្លាយ ហើយសូមឱ្យបងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​យល់​ច្រលំ និងសូមឈ​ប់​បន្ត​ចែកចាយ​​នូវព័ត៌មាន​ក្លែងក្លាយទាំងនេះទៀត ៕

ប្រាសាទបេងមាលា ជាប្រាសាទដ៏ស្រស់ស្អាតនិងអាថ៍កំបាំងបំផុតនៅក្នុងប្រទេសកម្ពុជា

0

ប្រាសាទបេងមាលា គឺជាប្រាសាទមួយដ៏ល្បីល្បាញសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយស្លែទឹកពណ៌ខៀវ បានធ្វើឱ្យលេចបរិវេណប្រាសាទទាំងមូលប្រៀបបាននឹងឋានសួគ៌មួយទៀតពីភពផែនដី។ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ ៧៧ គីឡូម៉ែត្រពីក្រុងសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg5J-IsS1wFnoe6TjAFxq7YYRsqEfjkdScLMHUZ4LTCM4KdioC6bmAcjYy2yfSaffeMPYzOQKd35NqR4hlb4DbPpBdSpcGSVJARDvzizz-eBtQPSphmwscJ9lMhs2LHgSyvo9VwdiVScpEiraPFbd9w-8kXhE1tbAVpeccuT8to9eP9mDp7OEqz0bxCI_1/s1280/image_2024-09-09_09-19-15.png

ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត ត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី ២ នៅចុងសតវត្សរ៍ទី ១១ និងដើមសតវត្សរ៍ទី ១២ សង់លើផៃ្ទដីរាបស្មើទំហំ ១៤ ហិកតា មានកំពែង ៣ ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ទោះជាយ៉ាងណា ប្រាសាទនេះបច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់ និងមិនសូវមានភ្ញៀវទេសចរមកទស្សនាកម្សាន្តនោះទេ។ ដូច្នេះហើយប្រសិនបើលោកអ្នកមានឱកាសបានទៅលេងខេត្តសៀមរាប សូមកុំរំលងប្រាសាទបេងមាលាឱ្យសោះ ព្រោះប្រាសាទនេះគឺមានទេសភាពស្រស់ស្អាតខ្លាំងមែនទែន បើលោកអ្នកបានទៅម្តងហើយ គឺដឹងតែចង់ទៅម្តងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj22DJP66nSB3P5lWqgwJZ-Mt-ezQq8OiHRUmU3ER4imRCM3CW-aVkdV8SjFNtRZzvmLP-sFQmqFrkAqzcLo5DkG5HlbcazY1Njhdy0UOMVPYkoVRX7gciRHxB-TPaupta5Qif9jt6TAHE4RgkscC0hhxhQLjZdQ-56p70nZ2NHt7xiGKmGsQlJaoGJCTop/s1280/image_2024-09-09_09-19-50.png

ប្រាសាទដ៏អាថ៍កំបាំងលាក់ខ្លួននៅកណ្តាលព្រៃក្នុងប្រទេសកម្ពុជានេះ មិនបានបន្សល់ទុកនូវសិលាចារឹក ដែលបញ្ជាក់ពីកាលបរិច្ឆេទឆ្នាំសាងសង់នោះទេ ទើបវានៅតែជាចម្ងល់សម្រាប់អ្នកបុរាណវិទ្យា ថាតើរវាងប្រាសាទអង្គរវត្ត និងប្រាសាទបេងមាលាមួយណាសាងសង់មុន។ ភាពដូចគ្នានៃប្រាសាទនេះ គឺទាក់ទងនឹងរចនាប័ទ្ម ក្បាច់ចម្លាក់ ដែលស្រដៀងគ្នាច្រើន ចំណែកបច្ចេកទេសសំណង់មានដូចគ្នាខ្លះ និងខុសគ្នាខ្លះ ដោយឡែកភាពខុសគ្នា គឺប្រាសាទអង្គរវត្តជាប្រាសាទពីរ៉ាមីត ឬហៅប្រាសាទភ្នំ ចំណែកបេងមាលា សង់នៅលើដីរាបស្មើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM5Rr1_LJUZAQLiDEsnqi0pv-22vP10M7qqDXfJI4XZbX_xvY33tM9780NiCsE0EVKXWd8YVjKze5Y7lGa9kYC4xSzP4MqwUmdSnbXk1HpCHRsibCSqhrmZUOGQK1eqDpmbKln08RJMFIj3L3CqIzyfpYfKk3v1kfiJR4CWUvKGxL5yyIVUedMISTPq6CP/s2288/image_2024-09-09_09-20-07.png

កន្លងមកប្រាសាទនេះបានទទួលរងនូវការខូចខាតជាច្រើនកន្លែង ប៉ុន្តែបច្ចុបន្នក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា បានអភិរក្ស និងរៀបចំឡើងវិញនូវគំនរថ្មឱ្យមានសណ្តាប់ធ្នាប់ រៀបចំផ្លូវដើរ និងសង់ស្ពានឈើ សម្រាប់ទេសចរងាយស្រួលក្នុងការទស្សនាទស្សនីយភាព ផ្សេងៗនៃប្រាសាទទាំងមូល ។ ក្រៅពីនោះ អាជ្ញាធរជាតិក៏បាន យកចិត្តទុកដាក់រៀបចំទេសភាពនៃប្រាសាទឱ្យមានភាពស្រស់ស្អាតឡើងវិញផងដែរ ពិសេសបានដាំដើមឈើឡើងវិញដើម្បីជារបាំងការពារ ផ្តល់ជាម្លប់ត្រជាក់ដល់ភ្ញៀវ និងជាសោភ័ណភាពសម្រាប់ប្រាង្គប្រាសាទទៀតផង៕

រុស្ស៊ីបានក្លាយជាប្រទេសនាំចេញឧស្ម័នធំជាងគេទីពីរនៅអឺរ៉ុប

0

បរទេស៖ អឺរ៉ុបលែងដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទៀតហើយ ដោយថ្មីៗនេះពួកគេគឺបានត្រឡប់មកជាដៃគូទិញទំនិញដ៏សំខាន់របស់រុស្ស៊ីវិញ។
យោងតាមការចុះផ្សាយរបស់ Die Welt ដែលជាកាសែតប្រចាំថ្ងៃជាតិរបស់អាល្លឺម៉ង់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ថារុស្ស៊ីបានវ៉ាដាច់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ដើម្បីត្រលប់ទៅកាន់តំណែងជាអ្នកនាំចេញថាមពលដ៏សំខាន់របស់អឺរ៉ុប។ ដូច្នេះរុស្ស៊ីគឺបានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំជាងគេទីពីររបស់ទ្វីបអឺរ៉ុប ដែលជាប្រទេសទីពីរបន្ទាប់ពីប្រទេសន័រវែស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdjnydayEWgDuMhgTCGVkMYjGZty9IHJLmUu4ofnoZIGciShLNDFPBvlYXd0MDUgOpR1ojJek0XHWZnG1-e7BpPnQH5abqoSm_ErcLGF5GvN1jSoV-8qWodLw-wdh3b0yIu77K4mXBRkDTrtPQoM8jS7ueuEaSFwbTysza6SAO4Q-1BrBvWuB9Ht42o0xm/s3159/image_2024-09-09_09-13-48.png

កាលពីខែកុម្ភៈ ឆ្នាំ២០២២ ទីក្រុងព្រុចសែល ប្រទេសបែលហ្សិក បានប្រកាសលុបបំបាត់ការពឹងផ្អែកលើថាមពលរុស្ស៊ីជាអាទិភាពចម្បងមួយរបស់ខ្លួន បន្ទាប់ពីជម្លោះក្នុងប្រទេសអ៊ុយក្រែនបានផ្ទុះឡើង។ ទោះជាយ៉ាងណានៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៤ ថ្មីៗនេះ ឧស្ម័នរុស្ស៊ីមានចំនួនប្រហែល ១៧% នៃការនាំចូលសរុបរបស់សហភាពអឺរ៉ុបដែលនាំមុខសហរដ្ឋអាមេរិក មានន័យថា លោកខាងលិចបានកាត់បន្ថយទណ្ឌកម្មទៅលើរុស្ស៊ីហើយ។ បើយោងតាមរបាយការណ៍ដែលបានដកស្រង់ដោយអង្គការស្រាវជ្រាវ Bruegel បានបង្ហាញថាអតិថិជនអឺរ៉ុបបានទទួលឧស្ម័ន LNG របស់អាមេរិកចំនួន ១២.២៧ ពាន់លានម៉ែត្រគូប ខណៈដែលពួកគេបានទទួលឧស្ម័ន LNG ពីរុស្ស៊ី ១២.៧៣ ពាន់លានម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaYxLCEITy-NSPmA2N58Qdvfhj9yEcXg6oW5Jbuu0_efbYEBj8If0ijkc28n4ISFnkBUczsG0hiMfZtbk0RpYNrnet1y0kE9Lo44GstcFQBCHa5iW8uU2uf-4sIDMudAyKVyAixmJo3JUNxJbxoDoYUVd0JLSiXbeNrEKlZVEdW6pgs5wFNqgNx4kM5ZeJ/s1600/image_2024-09-09_09-14-03.png

បច្ចុប្បន្នការផ្គត់ផ្គង់របស់រុស្ស៊ីរួមមានទាំងឧស្ម័ន LNG និងបំពង់បង្ហូរប្រេង ដែលហូរចូលទៅក្នុងសហភាពអឺរ៉ុប តាមរយៈប្រទេសបេឡារុស្ស និងអ៊ុយក្រែន និងតាមរយៈបំពង់បង្ហូរឧស្ម័នក្រោមដី TurkStream ។ លោក Dmitry Birichevsky ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្រសួងការបរទេសរុស្ស៊ីបានពណ៌នាពីការផ្លាស់ប្តូរក្នុងការនាំចូលឧស្ម័នថាជាការបង្ហាញពីការបរាជ័យនៃគោលនយោបាយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុបបានទទួលស្គាល់ការបរាជ័យរបស់ខ្លួន ហើយមិនអាចដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទៀតទេ បើមិនដូច្នោះទេពួកគេនឹងគ្មានថាមពលស្អាតគ្រប់គ្រាន់ដើម្បីប្រើប្រាស់ទៀតឡើយ ខណៈមុនពេលមានជម្លោះនៅអ៊ុយក្រែន ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់បំផុតរបស់អឺរ៉ុប៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgqG8V3UXFjbqfr0VL80VnsbAZg6DWcuuUgkl8wTxe9c0oRBpbgqAHbIWK49oE3qlyoOu1cOQzI6U91Am0efIk7SXU-f5rcE7TK2OdIey1B-1U6WG2QoOpcq14ssq1-36fPI6_6rX9-0QSRsanYKUB9yh7Vxi8r677J1BCWW8iD3V5j2hwIombMuE0unC7/s4000/image_2024-09-09_09-14-11.png

តើការដាំដុះរុក្ខជាតិក្នុងការិយាល័យពិតជាអាចជួយកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកមែនដែឬទេ?

0

បច្ចុប្បន្ននេះយើងឃើញថាមានបុគ្គលិកជាច្រើនបាននាំគ្នាដាំដុះរុក្ខជាតិនៅលើតុការិយាល័យរបស់ពួកគេរៀងៗខ្លួន ដោយពួកគេបាននិយាយថា ការដាំដុះរុក្ខជាតិបានជួយឱ្យពួកគេធូរស្បើយពីការងារ កាត់បន្ថយស្ត្រេស និងកាត់បន្ថយភាពតានតឹងជាដើម។ ដូច្នេះហើយ តើការដាំដុះរុក្ខជាតិក្នុងការិយាល័យពិតជាអាចជួយកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកមែនដែឬទេ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJR0m7WPeKFGc8EgrxYH4NZ37emr0VFYycacteALgC8g7mt0q_h6VPweAOyAMza4R1zQgwWlOKNqqp6CfyJHkdaYNXn8INdLdzIvl4a2ZgstE4Cu32vwm20NgGAAOR3xFyXWrCpnXQxwEpzkeN9Fcm-93M_31j_aROcL4ML0JNuFDjSq2Uhj4L11GnyO3U/s1999/image_2024-09-09_09-10-57.png

យោងតាមការស្រាវជ្រាវដោយសាកលវិទ្យាល័យ Reading និង Royal Horticultural Society (UK) កាលពីពេលថ្មីៗនេះបានរកឃើញថា រុក្ខជាតិបៃតងដែលដាក់នៅលើតុការិយាល័យគឺពិតជាអាចជួយលើកកម្ពស់បុគ្គលិកការិយាល័យឱ្យមានអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹង ក៏ដូចជាបង្កើនការផ្តោតអារម្មណ៍លើការងារពិតប្រាកដមែន។ បើតាមការសិក្សារបស់ប្រទេសជប៉ុនក៏បានរកឃើញដែរថាវត្តមានរបស់រុក្ខជាតិគឺអាចបង្កើនភាពច្នៃប្រឌិតនៅកន្លែងធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaynUgkFLxWghBgnZUz6-E28O3UcclxDsrm1PMeGeqxYE4USHTA9IryPsw4MlTzMpSGUeGg4orCSIq57sf8dkAUXw29GY9JWVHyfOUOP28LqRKOP8_4Cp-qj-lNeAZDSzyJhxZdf7r_Hysypw_bxoqSNPQ2f9-FGJhG07hAiK2SUt2-7p0a3GtVEXYqkoF/s2560/image_2024-09-09_09-10-59%20(2).png

លោក Jenny Berger អ្នកនិពន្ធនៃការសិក្សាបាននិយាយថា ការដាំរុក្ខជាតិក្នុងការិយាល័យនឹងធ្វើឱ្យយើងមានអារម្មណ៍ល្អ រីករាយជាងមុន ដោយសារតែយើងបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដែលរុក្ខជាតិបៃតងអាចលុបបំបាត់អារម្មណ៍មិនល្អ និងអារម្មណ៍តានតឹង ធ្វើឱ្យអារម្មណ៍របស់យើងមានភាពប្រសើរឡើងវិញនៅក្នុងកន្លែងការងារ។ ដូច្នេះបរិយាកាសការិយាល័យជាមួយរុក្ខជាតិក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពេញចិត្តការងារខ្ពស់ និងកាត់បន្ថយសម្ពាធឈាម ក៏ដូចជាកាត់បន្ថយការត្អូញត្អែរអំពីសុខភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUocZr4jEVbBf0JJDIQijMQfovxGHEx-PmSXtT-glc9yMo3hYyhkKv9TwRuAZGpAzSRPz42OLVw3eT6T_vMl2OBAkKTZmKf5ksS4QuzKvjjPRlIK9mwBFl2Ln0tHxDR1J6x9ZSB5XQs123xuV4362AxTMoCTzW4nn1FxyBY64R_RPCOVNifmUwuOqqcN7n/s1000/image_2024-09-09_09-10-59.png

ការស្រាវជ្រាវផ្លូវចិត្តពីមុនក៏បានបង្ហាញដែរថារុក្ខជាតិបៃតងក៏អាចជំរុញអារម្មណ៍វិជ្ជមានចំពោះមនុស្សយ៉ាងងាយស្រួលទៀតផង។ រីឯអង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា ៥% នៃមនុស្សពេញវ័យទូទាំងពិភពលោកបានទទួលរងពីជំងឺធ្លាក់ទឹកចិត្តក្នុងការិយាល័យ។ ហេតុនេះហើយ ការដាំរុក្ខជាតិគឺជាវិធីងាយស្រួលបំផុតក្នុងការភ្ជាប់ជាមួយធម្មជាតិ និងជាវិធីដ៏ល្អមួយក្នុងការជួយកាត់បន្ថយភាពតានតឹងក្នុងការិយាល័យយ៉ាងមានប្រសិទ្ធភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmCHMh58xnGgWmXEZ28lk4ep4MGtcroyo4FGhQrEvjRlBJisUEJpbjUjllft49GM6Yd19QhUgMUPWc6FkLP9V6mV_7SYQ9udrhPZPIATUuyFYuYSXv5BVcWwLAF-u_v1TniB3rV-X0P7HGIjcIryzxgKOwNQLyiz9i2y-V16mSL3O58ZGhOiXEYlqzd2jh/s3000/image_2024-09-09_09-11-01.png

ទោះជាយ៉ាងណាក៏ដោយលោក Berger បានសង្កត់ធ្ងន់ថាការបង្កើនចំនួនរុក្ខជាតិក្នុង Office មិនចាំបាច់មានច្រើនពេកនោះទេ។ តាមពិតទៅ រុក្ខជាតិដែលត្រូវបានជ្រើសរើសដាក់ក្នុងការិយាល័យគឺមានតែមួយផើងគ្រប់គ្រាន់ហើយ សម្រាប់កាត់បន្ថយភាពតានតឹង កាលណាដែលរុក្ខជាតិច្រើនពេកនៅលើតុ ក៏អាចរំខាននិងបង្កើនភាពស្មុគស្មាញដល់បុគ្គលិកផងដែរ៕

«ច្រកទ្វារឋាន.នរក» បានកំពុងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក

0

ជាយូរមកហើយកន្លែងនេះមិនដែលមានភ្ញៀវទេសចរមកទស្សនានោះទេ ទើបតែប៉ុន្មានឆ្នាំថ្មីៗនេះ Hell’s Gate ឬ Darvaza Gas Pit គឺបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដោយសារភាពអស្ចារ្យនៃរណ្តៅភ្លើងដ៏ធំមហិមារធ្វើអ្នកទស្សនាមានអារម្មណ៍ប្លែក ហើយចូលចិត្តធ្វើដំណើរផ្សងព្រេងក្នុងតំបន់នេះ។ Hell’s Gate ឬ Darvaza Gas Pit គឺជារណ្តៅដ៏ធំបំផុតមួយដែលមានភ្លើងឆេះពីក្រោមឥតឈប់ឈរនៅក្នុងប្រហោង បណ្តាលមកពីមេតានចេញពីរន្ធខ្យល់រាប់សិបនៅតាមដីនិងជញ្ជាំងនៃរន្ធ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKCACFdrGrxS2buxztGN_gpfda091wq6QwJcBYnrZWj6Wu5sgaZGvOVKiJGWKH2clLg6P9-RgIhlxNa8aH5AxDU6nsyIS87HALC9rNjPmahpv71EmRmJgpzsdIgqSuGPZu_aUa3UavGloiRGChJnh0YBXmFNWJaLRY2hFbJicqM3NX5lbdr276ZewpJu0c/s1200/image_2024-09-09_08-58-51.png

ប្រសិនបើលោកអ្នកឈរនៅជុំវិញគែមនៃរន្ធ នឹងមានអារម្មណ៍ថាក្តៅខ្លាំង ដោយសាររណ្ដៅដីនេះមានទទឹងប្រហែល ៧០ ម៉ែត្រ ជម្រៅ ៣០ ម៉ែត្រ អមដោយជញ្ជាំងបញ្ឈរចុះទៅក្រោមវាលបាក់បែកនៅខាងក្រោម។ ទោះជាយ៉ាងណាអាជ្ញាធរមូលដ្ឋានបានសាងសង់របងសុវត្ថិភាពជុំវិញមាត់រណ្ដៅក្នុងឆ្នាំ ២០១៨ ដើម្បីការពារភ្ញៀវកុំឱ្យចូលទៅជិតរន្ធដែលកំពុងឆេះ។ ដូច្នេះទិដ្ឋភាពនេះគឺបានក្លាយជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់អ្នកទេសចរ ជាពិសេសនៅពេលយប់ ពេលភ្លើងឆេះក្រោមមេឃដែលមានផ្កាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizLQyfDF82F0G_YpBKkUDHgjOHua4JYCA25iXiGwt3Bjn4GLc6qg3tKW76oe5HiPRxK_HvwXGFDp45dBtDTwrApHJICvO48p7DVghFfkasLIYKuMgZDwP9qIhA5A1yhWoIrniolzIN02ksUpsdxFMPpXb1z78qBwgbje3ZCNmTReBqk1SZfMPfNzPbGrCn/s1280/image_2024-09-09_08-59-08.png

Hell’s Gate ហ៊ុព័ទ្ធដោយវាលខ្សាច់នៅតំបន់ដាច់ស្រយាលនៃវាលខ្សាច់ Karakum ប្រទេសតួកមេនីស្ថាន។ នៅពេលដែលអ្នកទេសចរចាប់ផ្តើមសម្រុកទៅទីក្រុង Darvaza តំបន់ជុំវិញមិនមានសេវាកម្ម ឬគ្រឿងបរិក្ខារប្រើប្រាស់ទេ។ ហេតុនេះមនុស្សគ្រប់រូបត្រូវតែនាំយករបស់របរចាំបាច់សម្រាប់ការស្នាក់នៅមួយយប់ដូចជាអាហារ ឬបោះតង់ជាដើម សម្រាប់ភ្ញៀវដែលមិនចង់សម្រាកមួយយប់ក៏អាចជួលឡានដឹកទៅទស្សនារណ្តៅភ្លើងដោយមានសេវាកម្មអាហារនិងភេសជ្ជៈផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbAjH3bps0eeFqo-O_Tr0eCid-_dTu5fgftVFOaLYrv7V5J9QhVwhBXktqq-ceklFDpe3wItS81Fp5xSc-0YQ4vXWP9d_U-uedKA46-1d4sQnNyRvNZxnHX1P4CzX-hQ2buQjjwEOjKruhb8HPkQjTq6p13qZMXywkM2naQkxszIeI-Cy4ibptiYQQOoyj/s1200/image_2024-09-09_08-59-31.png

គួរបញ្ជាក់ដែរថា រណ្តៅភ្លើង Hell’s Gate ឬ Darvaza Gas Pit គឺបានកើតឡើងដោយសារមនុស្សខួងយកឧស្ម័ន កាលពីជាង ៥០ ឆ្នាំមុន។ សម្រាប់មូលហេតុដែលរណ្តៅនេះមានភ្លើងរហូតមកដល់ពេលនេះគឺគេមិនទាន់មាននរណាម្នាក់ស្រាវជ្រាវដឹងនោះទេ។ Hell’s Gate ត្រូវបានបង្កើតឡើងនៅតែមានភាពចម្រូងចម្រាស ដូច្នេះតែងតែមានអាថ៌កំបាំង និងពាក្យចចាមអារ៉ាមជាច្រើនជុំវិញវា។ របៀបដែលរន្ធបញ្ឆេះនៅតែជាអាថ៌កំបាំង ទោះជាយ៉ាងណាមនុស្សជាច្រើនជឿថា អ្នកវិទ្យាសាស្ត្របានទម្លាក់គ្រាប់បែកនៅទីនោះ ហើយវាក៏ឆេះឥតឈប់ឈរបែបនេះតែម្តង៕

តើការចោះច្រមុះពាក់គ្រឿងអលង្ការរបស់ស្ត្រីឥណ្ឌាបង្កប់អត្ថន័យបែបណា?

0

ប្រទេសឥណ្ឌា ៖ ឥណ្ឌាត្រូវបានគេចាត់ទុកថា គឺជាប្រទេសមួយដែលមានទំនៀមទម្លាប់ខុសប្លែកពីបណ្តាប្រទេសផ្សេងៗលើពិភពលោក ដូចជា ៖ ការបរិភោគអាហារនឹងដៃ, ចូលចិត្តរាំច្រៀង, តុបតែងខ្លួន, ស្លៀកពាក់ និងការពាក់គ្រឿងអលង្ការ ជាដើម ។ មនុស្សភាគច្រើនមុខជាធ្លាប់ឃើញស្ត្រីឥណ្ឌាពាក់គ្រឿងអលង្ការពេញខ្លួនទាំងអស់ និងសូម្បីតែច្រមុះ ក៏មានគ្រឿងអលង្ការដែរ ។ ហេតុអ្វីស្ត្រីឥណ្ឌាត្រូវតែចោះច្រមុះពាក់គ្រឿងអលង្ការបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg93-1Geu5zCc4xjmDFHQEwaNTtOnWDUSm-i7G5qVJdJYYiE0N43X2k9XGgvalmOfIf3V2PTQoLiIpaYG6PhqACGfYZTf-Ek7NYDrNYjGge-xDd8_hN-xlWFL9VtEqasM5kS3Wb4wTJDADNLgx9G6bIeqSbu1bCjMh38x5IYEKiIbxaWRB0nlCiSacV36AJ/s4000/image_2024-09-09_08-53-50.png
ក្រៅពីស្ត្រីឥណ្ឌាមានចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមហើយ ពួកនាងក៏ត្រូវចោះច្រមុះពាក់គ្រឿងអលង្ការផងដែរ ។ វាជាអត្តសញ្ញាណមួយបង្ហាញនូវភាពលេចធ្លោរបស់ស្ត្រីឥណ្ឌា និងជាទំនៀមទម្លាប់មួយដែលស្ត្រីឥណ្ឌាស្ទើរគ្រប់តំបន់និយមពាក់គ្រឿងអលង្ការលើច្រមុះ ពិសេស ស្ត្រីរៀបអាពាហ៍ពិពាហ៍រួច ពីព្រោះគេចាត់ទុកថា ជាសញ្ញាបង្ហាញពីភាពបរិសុទ្ធ និងចំណងអាពាហ៍ពិពាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEies8rpRe2OXMnkilEUZxGvujv-krCW4rE1CE3zFQRwbjUZtwk2sFjmhHMHO4fiRRKeY2dyWW6KgWXRs9_B11YxvERr6-ojnID04lAvr6cUyofQBSZTmvmjrav9GwvNAnqwJdGaSPWKq6isMHYui5okPX7clxbe17o84XPIuA1S1Y-BNY9vUzBU6m-QJtT_/s2048/image_2024-09-09_08-54-13.png

ជាទូទៅ ស្ត្រីឥណ្ឌានិយមចោះច្រមុះនៅផ្នែកឆ្វេងដើម្បីពាក់គ្រឿងអលង្ការភ្ជាប់ជាមួយក្រវិលនៅត្រចៀក ឬភ្ជាប់ជាមួយគ្រឿងអលង្ការលើក្បាល ។ ប៉ុន្តែនៅតំបន់ខ្លះរបស់ឥណ្ឌា ក៏មានការចោះច្រមុះពាក់គ្រឿងអលង្ការទាំងសងខាងផងដែរ ។ ការពិត ការចោះច្រមុះនេះ ពុំមានដើមកំណើតនៅប្រទេសឥណ្ឌាទេ បើតាមឯកសារបញ្ជាក់ថា ទំនៀមទម្លាប់ការចោះច្រមុះបាននាំចូលឥណ្ឌានៅសតវត្សរ៍ទី១៦ ដោយពលរដ្ឋមជ្ឈិមបូព៌ា ។ ក្រោយមក វាក៏ក្លាយជាទីពេញនិយមរបស់ស្ត្រីឥណ្ឌានៅគ្រប់តំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ6HVxCdwnaa1Sj7RJUTFlkh_XIveGs_AEpbXFHy0HWCSO058GbKbfL5pGuhu2Ev6ICwXXB7drvksjM3Pyq4ymHxXoWlF9jpc5arc73qz6AMdcs-sjU-0XDW_eXsDBizaLXzEuaROhy9VRLMH3_HriJhE8O7H6u3QWqsPa41-PwTQei7-eOGPzHzMe2RCZ/s800/image_2024-09-09_08-55-25.png
នៅតំបន់មួយចំនួនចាត់ទុកថា ការពាក់គ្រឿងអលង្ការលើច្រមុះ គឺជារឿងសំខាន់យ៉ាងខ្លាំងរបស់ស្ត្រីឥណ្ឌា ។ ស្ត្រីឥណ្ឌាគោរពសាសនាហិណ្ឌូតែងតែពាក់គ្រឿងអលង្ការលើច្រមុះក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ និងក្រោយពីរៀបអាពាហ៍ពិពាហ៍រួច ពីព្រោះជឿថា ការពាក់បែបនេះនឹងជួយឱ្យពួកនាងអាចដកដង្ហើមដោយខ្យល់បរិសុទ្ធ ព្រមទាំងជួយការពារសុខភាពស្វាមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxg86RrDr1kzBvajq2J4T-g6OErP7ut3TQOMjC_OeAT_m5u3U6wtc8u-PbpQ7rNoX_BGQllBt_7DggUpgYDh0AHe2w54Bu-xLB2weBtsYaH7jhejX7nI5XJXDtsNm6Hl1vXZ5CmhyKQ-PhvAy2YqSbG3LszLm7U0Ifjddzpa-RbtMH8XfdFvSnXLK2Ftpu/s1440/image_2024-09-09_08-55-45.png

ចំណែកមូលហេតុដែលពួកនាងតែងតែពាក់គ្រឿងអលង្ការលើច្រមុះនៅផ្នែកខាងឆ្វេង ដោយសារក្បួនពេទ្យបុរាណរបស់ឥណ្ឌាបញ្ជាក់ថា ច្រមុះផ្នែកខាងឆ្វេង គឺពាក់ព័ន្ធនឹងការបន្តពូជរបស់ស្ត្រី ។ ក្រៅពីនេះ គេជឿថា ការចោះច្រមុះឆ្វេងនឹងធ្វើឱ្យស្ត្រីងាយស្រួលសម្រាលកូន ព្រមទាំងជួយបន្ថយការឈឺចាប់ពេលមករដូវផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN8YKQfcJPIyk7AIizbSzWrUIByQS01faXy-nR482CTi3P-8Ee9XkBTAkCOP4rFgEQ0CYCBK0yvjkqL8XNQrxfJin7iRUx7BJEwxsIKlbzBSQjSjZwgUDEflKIYnnDoPYUBVqQJBHwaStRVb7pAfvljoxL5ip0tyPCgfLRrcpIVm1P5IEF-7P4LF977Meo/s871/image_2024-09-09_08-55-50.png

ការពាក់គ្រឿងអលង្ការលើច្រមុះបានក្លាយជាសញ្ញាសម្គាល់ពីចំណងអាពាហ៍ពិពាហ៍ ពីព្រោះនៅតំបន់មួយចំនួនរបស់ឥណ្ឌា ស្ត្រីរៀបអាពាហ៍ពិពាហ៍រួចនឹងពុំដោះគ្រឿងអលង្ការចេញពីច្រមុះទេ ។ ប៉ុន្តែបច្ចុប្បន្ន វាបានក្លាយជាម៉ូដទាន់សម័យច្រើនជាងការគោរពតាមសាសនា ឬទំនៀមទម្លាប់បុរាណ ហើយយុវតីពុំទាន់រៀបការ ក៏បានពាក់គ្រឿងអលង្ការលើច្រមុះដូចគ្នាដែរ ៕

កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាមសរុបជាង៣.០០០បាឡុងមកកូរ៉េខាងត្បូងតាំងពីខែឧសភាមកម្ល៉េះ

0

ប្រទេសកូរ៉េខាងត្បូង ៖ រយៈពេលជាច្រើនខែកន្លងមក សារព័ត៌មានកូរ៉េខាងត្បូងតែងតែចុះផ្សាយពីការបញ្ជូនបាឡុងរបស់កូរ៉េខាងជើងមកប្រទេសខ្លួនជាញឹកញាប់ ដែលបាឡុងទាំងនេះដាក់សំរាមគ្រប់ប្រភេទ ពេលខ្លះ ថែមទាំងមានលាម.ក ទៀតផង ។ ហេតុនេះ កូរ៉េខាងត្បូងបានព្យាយាមរកវិធានការឆ្លើយតបវិញ ដូចជា ៖ ការចាក់មេក្រូបំពងសំឡេងនៅតាមតំបន់ព្រំដែន ដើម្បីឱ្យកូរ៉េខាងជើងឈប់ធ្វើបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ2NavmCAH84V0cRGZDpX_aL6joKIsmWpTzuzJqe7uNqL8Jej63b4WlGBnCLM-OZV63mhNGkNfMSdb_Y1upuxnOEYbiSepRy_0KfL7cg1IBY2afgknNiU9LVdniRg2l3AcYAgKQVRnNHDYnNh3ZvV562iq7bmlWJv19Wx1amOKEnIaCag6H1qxA2lohkAb/s1000/image_2024-09-09_08-48-52.png

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាម និងផ្លាស្ទិកឆ្លងកាត់ព្រំដែនមកកូរ៉េខាងត្បូងជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនបាឡុងចំនួន៤២០ មកកូរ៉េខាងត្បូង ។ លើសពីនេះ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា មានបាឡុងកូរ៉េខាងជើងមួយចំនួនទៀតធ្លាក់នៅកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRjiLhju7LHse6spsb8RILVYFpgQCNmSsGlvrcxazrjq_NVd6hNL3kj64Cm1uxM0EnSeLAAjkiwhl8URUTfsYXLofXiFk64vTJ4ZZZbsLqYa00EYfeY__5-KVX3Nxadm5vTrBwDc54PyiCsk4_qdwi7dnVCYoVOHC54fzaFt6bN2s9r8CbOc0yTVMkAlsv/s1200/image_2024-09-09_08-49-28.png

រីឯមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាមប្រមាណ២០ មកឱ្យកូរ៉េខាងត្បូង ហើយបាឡុងភាគច្រើនបានធ្លាក់នៅខេត្តយ៉ុងគី ស្ថិតនៅភាគខាងជើងប្រទេស ខណៈបាឡុងមួយចំនួនធ្លាក់នៅទីក្រុងសេអ៊ូល ។ តាំងពីចុងខែឧសភា ឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាម ចំនួន១៣លើក មកកូរ៉េខាងត្បូង សរុបស្មើជាង៣.៨០០បាឡុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9JxD9glUcZqsXproJcTzz3e2ORLuVu_9lAh8VC3NV6oajDFRTxHPbVOQCUQqs-odSYLzjiDSXGOch6WLpu07bdtXx20ccdgLI1jdcS9xGo-58Cl83HllHTbms_A1puAhJ2cVTZMd77LawsSZzBT0MfbgBRZqRwyjic8bI4x-GFGhHF5B9108FtLIwqGkp/s980/image_2024-09-09_08-49-36.png

ការបញ្ជូនបាឡុងពីកូរ៉េខាងជើងលើកចុងក្រោយនេះ គឺបានកើតឡើងក្រោយពីទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ។ ការបញ្ជូនបាឡុងសំរាមពីកូរ៉េខាងជើង ក៏ស្របពេលកូរ៉េខាងជើងទើបតែប្រកាសពង្រាយមីស៊ីលចំនួន២៥០គ្រឿង នៅតាមព្រំដែនភាគខាងត្បូងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVfU12ikZl2DjmgkLzv66ljgEfFY1M_nwm7Xgp3peEiaapuH85QE2Scph3r0NqtiGgfnlo8HD7Zd0SmtUtfn0wjzk83TEAqqnYSC_X4FqPmknWBKLc-5ZyFVUUYYE9bU-WYwR_Lr6JgcLdbsL9zSfRC8WMyalE-L9bXBaUS3QJKZMD5RT3TYYCqqYPh1Pi/s1400/image_2024-09-09_08-49-57.png

លោក Kim Hong-kyun អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងថ្លែងថា ៖ «ប្រទេសកូរ៉េខាងជើងនៅតែពុំបញ្ឈប់ការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយកូរ៉េខាងជើងថែមទាំងរំខានដល់ប្រព័ន្ធ GPS និងបញ្ជូនបាឡុងសំរាមមកកាន់តំបន់ព្រំដែនជាញឹកញាប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXuaBu38bqMvHN3ju9arrkcgCL6Yy_69IWTT_zQZOvVllUBzNrgNE-BuG5oEzWH3uLa_fLi7h6G3qZKaCqqIbG2dTqU_mqXcLibAuNNTSObn8IZU8u7T9AhARB3LjrEYXZk-IXNXxx9LS5FZWz_xBoH2dkqFudJJhsllc6BLoxaTsuwzZAsjSw1LVO_EMT/s600/image_2024-09-09_08-50-28.png

ស្ថានការណ៍នេះបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានរៀបចំផែនការបង្កចលាចលទ្រង់ទ្រាយធំ នៅមុនពេល និងក្រោយពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ៕

មកដឹងមូលហេតុឥណ្ឌាចូលចិត្តរាំរែកទាំងក្នុងភាពយន្ត និងជីវិតពិត

0

ប្រទេសឥណ្ឌា ៖ យើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីជនជាតិឥណ្ឌាចូលចិត្តការរាំរែកទាំងក្នុងភាពយន្ត និងជីវិតពិតគ្រប់ពេលវេលា? ភាពយន្តឥណ្ឌាស្ទើរទាំងអស់បានបង្ហាញនូវឈុតឆាតរាំជានិច្ច ហើយសូម្បីតែអ្នកពុំចូលចិត្តមើលភាពយន្តឥណ្ឌា ក៏បានចងចាំនូវទិដ្ឋភាពរាំរបស់ឥណ្ឌាដែរ ដូចជា ៖ ការរាំជាក្រុម ឬរាំជាហ្វូង រហូតដល់ការរាំរបស់តួឯកប្រុស-ស្រី២នាក់នៅតាមព្រៃភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz-VUVNHtHgZQj85Pkfzvv_jTWb0vx-LYeVTGrAPIBU39q0iEkaFYDRhIgjy1zlkd4XKlkW8nODDrSHdovWl3OgYOhH6H-yRM81dpSRAKnUCa5fdArMBMIhwSsByWPmxNwQY6KcbXP2xBvOSwZ46HoBqPkqp346YYtjlB_VZSftVnBRgMysP-YoUMf5B7Z/s1600/image_2024-09-09_08-42-34%20(2).png

ការពិត ជនជាតិឥណ្ឌាមិនបានរាំតែនៅក្នុងភាពយន្តប៉ុណ្ណោះទេ គឺពួកគេបានរាំក្នុងជីវិតពិតផងដែរ ពីព្រោះការរាំជាផ្នែកមួយក្នុងជីវិតពួកគេដែលពុំអាចខ្វះបាន ។ ដើមកំណើតនៃការរាំនេះ ត្រូវក្រឡេកទៅមើលប្រវត្តិសាស្ត្របុរាណរបស់ឥណ្ឌាដែលបញ្ជាក់ថា ជនជាតិឥណ្ឌាបានរាំអស់រយៈពេលជាង៣.០០០ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipBHMPUO91iud3Sp5JiR-tCDCasuHaSoKDWoTbEFBNAd32Q7sd-W2TrmMOwt3RXwUiRjPCa1PHEU6R8nrASwPmHLalLg8o6397kELkVQmKrseXJI7ka-ViE0Z0Ld31YKC3GTA_6zqfVuGHdYKzpm7v9Bm6zF-4AwzJWugjk1ZxJoWMwcb-VFLwQBmCZhg8/s1024/image_2024-09-09_08-42-34.png

យោងតាមគេហទំព័រ The Atlantic បញ្ជាក់ថា ការរាំ-ច្រៀង និងការលេងតន្ត្រីក្នុងវប្បធម៌ឥណ្ឌាសម័យបុរាណ គឺជាការទំនាក់ទំនងគ្នា, ការផ្ទេរចំណេះដឹង និងរាំក្នុងពិធីថ្វាយបង្គំព្រះ ។ វប្បធម៌ការរាំនេះបានបន្តរហូតមកដល់សម័យបច្ចុប្បន្ន ដែលជនជាតិឥណ្ឌានៅតែនិយមរាំ-ច្រៀងជានិច្ច ជាពិសេស ពេលពួកគេរៀបចំពិធីសាសនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3mIUBOyaYR-xeLNf60_0uwQGVL5mG4VuMx8KG4922bLQaVqYHZiEaPQZr_t3Ep72EyzNEsxyN_g0O1hVuekpJuSSS65HV6furhPx93ejGBXImnc6p1_mV7WaJGiEVR-dJ05GaCkGKd1XbYzr6QtBOHeMo1osBrdDuiIbCUI5WH1Uc3QulRM9VcUoh7YEg/s2048/image_2024-09-09_08-42-36.png

រីឯការរាំក្នុងភាពយន្តឥណ្ឌា មិនមែនជាការសប្បាយរីករាយតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែវាជាការបញ្ជាក់ពីទំនាក់ទំនង និងបង្ហាញពីភាពច្នៃប្រឌិតផ្នែកសិល្បៈ ។ ក្រៅពីនេះ ជនជាតិឥណ្ឌាមានភាពខុសប្លែកពីជាតិសាសន៍ដទៃ ដូចជា ៖ ការគោរពសាសនា និងការតុបតែងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNm089RseeAQdKLz6wXDXlExjgSrJUBqSpTgBKGgioyZxRSQQ7Ofn5rGqzjT6k-1wPOntHb830fnvHmXwjPTeYM7NgP1CY6ttdEN3UmmUzE6moRjiuLEeeQgSXsuX2Tg3cv5nb_2Hek1Y447e4yDx5dNYCCil1v_Y6E3t-qsTfEUzqj87HERbAlzf0W-nL/s1200/image_2024-09-09_08-42-40%20(2).png

ជាក់ស្តែង ៖ បទចម្រៀង១បទមានចំណងជើងថា «Naatu Naatu» ដែលជាបទចម្រៀងក្នុងភាពយន្តឥណ្ឌារឿង «RRR» បានទទួលពានរង្វាន់ «Golden Globe Awards» ពី Best Original Song កាលពីឆ្នាំ២០២៣ ហើយពាក្យថា «Naatu Naatu» មានន័យថា «ការរាំ» ។ បើបានមើលភាពយន្តនេះ យើងនឹងដឹងថា បទចម្រៀង «Naatu Naatu» បានបង្ហាញពីបុរសឥណ្ឌា២នាក់ បានរាំនៅចំពោះមុខនារីអឺរ៉ុប ដោយសារពួកគេពុំព្រមរាំតាមស្ទាយអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE1en1SwlFyekHzuk8mDAoyGLfULXleyViQN9CMs9eSoIaqzKDcTP3Ivs2NFXWVvUXWEb-wH7QKEKs_hZm7qEHZjSUV3dqpzLz1n8Gdvj1XsfvngXudvtVNgchrBmZPeYPpkAY4tBDptkoLUmJEH1P040yHFbtsuFKemjMk-tXYEpqXonmb_LgMORkUwIh/s3200/image_2024-09-09_08-42-40%20(3).png

ជនជាតិឥណ្ឌាភាគច្រើនសុទ្ធតែចេះរាំ ដោយសារប្រទេសឥណ្ឌាមានថ្ងៃបុណ្យឈប់សម្រាកច្រើនបំផុតលើពិភពលោក គឺស្មើប្រមាណ២១ថ្ងៃ ។ ប៉ុន្តែបើរួមបញ្ចូលថ្ងៃឈប់ពិសេសក្នុងសាសនាទៀតនោះ នឹងធ្វើឱ្យឥណ្ឌាមានថ្ងៃឈប់សម្រាកច្រើនជាងប្រតិទិន ។ ហេតុនេះ ទើបឥណ្ឌានិយមរាំលេងក្នុងថ្ងៃឈប់សម្រាក ហើយចង្វាក់រាំរបស់ពួកគេស្មើជាង៣០ស្ទាយឯណោះ ហើយរដ្ឋនីមួយៗមានស្ទាយរាំខុសៗគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt0rt-WkUTWzJu7PJdtL-jFL3KzLsquVTWg8M2EpXvPKD7c_AQ3MlsD0AkHYtvYUJ2V9ClSvrWibeOGE-ma6kp0rRd0YMJzaLUcGgCGgjb_jKszVZXHJfgTLQKb0JfoKUragDWwdApx9vHPHRffaxB1GLdPQ1SMarLMkkumqzStsOUqqTMdS7WUh8VGVCP/s750/image_2024-09-09_08-42-40.png
មូលហេតុធ្វើឱ្យឥណ្ឌាមានស្ទាយរាំច្រើនបែបនេះ ដោយសារកាលពីរាប់រយឆ្នាំមុន មានជនជាតិផ្សេងៗបានមករស់នៅឥណ្ឌា ។ ហេតុនេះ វាធ្វើឱ្យស្ទាយរាំលាយឡំគ្នាច្រើន ជាពិសេស វប្បធម៌លោកខាងលិច និងខាងកើតបានជះឥទ្ធិពលមកលើឥណ្ឌារហូតដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtG-6zQGw8b_hXMlrwth9oOiqdHNz4uKFiXZwjen_VBqwo7kKFalpFk0DxmfpjN8Dap-jNMajIqAa3ZSsuQFujw_lnqo-R0k4kwIbpthZ4WFVxhOhbbWoUoRI5_SMDMxfM-OUhXDRpBZ-Py7V0_ABGcAnQWUGc7TWhp6tRmQXIW_FdW-b6tR3QooaTTsWs/s2000/image_2024-09-09_08-42-45.png

សរុបមក ការរាំ គឺជាប្រពៃណីដ៏សំខាន់របស់សាសនា និងវប្បធម៌ឥណ្ឌា ហើយវាក៏ជាភាសាផ្លូវកាយដើម្បីបង្ហាញពីអារម្មណ៍ចេញក្រៅ ដោយពួកគេពុំចាំបាច់និយាយតាមមាត់ ។ ឥណ្ឌាមានជំនឿថា ទេវតាបានបង្កើតការរាំនេះមក ហើយក្បាច់រាំនីមួយៗត្រូវប្រើប្រាស់រាងកាយគ្រប់ផ្នែកទាំងអស់ឱ្យមានអត្ថន័យ ដូចជា ៖ ក្បាល និងកែវភ្នែក ៕

ម៉ាឡេស៊ីចាប់ផ្តើមនាំចេញផ្លែទុរេនមានគុណភាពល្អទៅចិន

0

ប្រទេសម៉ាឡេស៊ី ៖ ទុរេនជាផ្លែឈើដែលពលរដ្ឋចិនចូលចិត្តបរិភោគ ហើយដោយសារទុរេនមានតម្លៃថ្លៃ ទើបចិនទិញវាធ្វើជាអំណោយឱ្យគ្នាទៅវិញទៅមក ។ ប៉ុន្តែការដាំដុះទុរេននៅចិនពុំគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការពលរដ្ឋដ៏ច្រើនទេ ហើយចិនចាំបាច់ត្រូវទិញទុរេនពីក្រៅប្រទេស ដែលវាក្លាយជាឱកាសល្អសម្រាប់បណ្តាប្រទេសអាស៊ានមួយចំនួនប្រកួតប្រជែងគ្នានាំចេញទុរេនមានគុណភាពល្អទៅចិន ដូចជា ៖ វៀតណាម, ថៃ និងម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4S7SdjGsf7mFjP79jPt3c68xGR36PZw0rNH47d6vEHa-hfPVoec6MEufqRJcf69UIE-OJslJmcBNSI09Zeuj-hh0XJCzMzcINJxTghEzRUgVXjrp6nyyUchchDKnzya1-T_py_QAXvQ7kFXXwaX3eY-1070WPz0gztz2Oxuk2IauCiyu74xOuXVzm9HVr/s1240/image_2024-09-09_08-36-21.png

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការនាំចេញផ្លែទុរេនស្រស់របស់ប្រទេសម៉ាឡេស៊ីទៅចិនបានចាប់ផ្តើមហើយ ដោយម៉ាឡេស៊ីព្យាយាមកែលម្អទុរេនរបស់ខ្លួនឱ្យមានគុណភាពល្អ ដើម្បីបំពេញតម្រូវការអតិថិជនចិនដែលចូលចិត្តទិញទុរេនថៃ និងទុរេនវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOY7RIWr7oU5hBtqA78KTwKnykWxZWeMC8RQTRqDBI-mf_fQTtV0UGxP-5Xi6yX2xl-pqANqE3Y5AXcwBfY-m1ckJuGeF4NiQh9VXkE-IbjWBjqZ0c7ZuCxCCDlQooFh07efd_EkbixEGS7vVVNVpuss6O7qIbDiDTq_4RqCgqQJvaUbL6FWMTbOztpE2v/s512/image_2024-09-09_08-36-29.png

លោក Datuk Arthur Joseph Kurup អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីថ្លែងថា ម៉ាឡេស៊ីបានចាប់ផ្តើមនាំចេញទុរេនទៅក្រៅប្រទេស ចំនួន៤០តោន ហើយនឹងបែងចែកជា៣ដំណាក់កាល ។ នៅដំណាក់កាលដំបូង ម៉ាឡេស៊ីបាននាំចេញទុរេនចំនួន២០តោន ទៅអាកាសយានដ្ឋានអន្តរជាតិ Zhengzhou Xinzheng រួចរាល់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipgKUBORCkGL-NZVjhOBTrJiv59_g9_kiQphGJxO8ityPY-ecxN5pEQIkaQNH3ngPowLJXPDyKiVat8v82c0y4_RqshBfbL1LDf7j93OmhcPL0OnWBf4WlTGYY34UUb66P6pX9Ff_x4GRkJ4yZfS7Dgk0Oe0RL8zMMmD8NWF1sJN7Bwe1RVDuXpNcrTPLX/s1200/image_2024-09-09_08-36-38.png

ចំណែកលោក Lim Chin Khee ទីប្រឹក្សាវិទ្យាស្ថានបណ្តុះបណ្តាលកសិករដាំទុរេន Durian Academy និយាយថា ម៉ាឡេស៊ីបានឆ្លងកាត់ការធានាគុណភាពផ្លែឈើពីចិន ដើម្បីនាំចេញទុរេនស្រស់កាលពីខែមិថុនា ឆ្នាំ២០២៤ ហើយម៉ាឡេស៊ីនឹងផ្តោតលើគុណភាពផ្លែឈើច្រើនជាងបរិមាណ ។ ទុរេនម៉ាឡេស៊ីត្រូវបានចាត់ទុកថា គឺជាផលិតផលមានតម្លៃ ហើយការនាំចេញទុរេនលើកនេះមានបរិមាណតិចនៅឡើយ គឺយើងផ្តោតលើអតិថិជនដែលអាចទិញទុរេនមានតម្លៃខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxXmNieZb8UamAwG8FaBWgvYg8hMFT0xZBcoC7WyQWYJbe52M3-mcmrGol1MDtoQ4w1_YlmqscRt3g3wbvOuAGECWBjUMCcCcVRiC8Nim-_VAzcdxA-MWSbreGH6V46IRV2pQz40iIq-t6wVm_sNHLxEgUIXAkQDaVAl7m4P2mwWsFrl3_mB0DclCr_YKz/s4095/image_2024-09-09_08-36-53.png

ផ្លែទុរេន ត្រូវបានគេចាត់ទុកថា គឺជាស្តេចផ្លែឈើ ដោយសារវាមានតម្លៃថ្លៃជាងផ្លែឈើនានា ហើយទុរេនជាផ្លែឈើដ៏ពិសេសរបស់ចិន ។ បច្ចុប្បន្ន ជនជាតិចិននិយមទិញទុរេនធ្វើជាអំណោយប្រគល់ឱ្យបងប្អូនសាច់ញាតិក្នុងថ្ងៃពិសេសៗ ព្រមទាំងធ្វើជាអំណោយក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2yKRkEb8A0_WyRw47tUe1inX4wx0csT1teJ7NL7vdcnKavjOOcj2wzwbfLe2quXmyJYFWMpvN2fWwg1VEK_uDvjZDT_hFmSRFGBnAsEsLACjqQ4LK9P7laoV1jUZNNRGaEQL_XJhXCeU8rx9Q6FlWM99FJnZTV2wR-KzAxUGLMSmFn38uwo-PR2AVT2K8/s909/image_2024-09-09_08-37-43.png

ក្រៅពីទុរេនម៉ាឡេស៊ី ទុរេនឥណ្ឌូណេស៊ី ក៏ត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់គុណភាពផ្លែឈើរបស់ចិនដូចគ្នាដែរ ។ ទុរេនទាំងអស់ដែលប្រទេសនានានាំចេញទៅចិន គឺត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ, ការធានាគុណភាព ហើយពេលខ្លះ ចិនអាចប្រមូលទុរេនទាំងនេះស្តុកទុក បើចិនសង្ស័យថា វាលាយឡំសារធាតុមិនល្អ ។ ការអនុវត្តតាមចំណុចទាំងនេះដើម្បីឱ្យប្រាកដចិត្តថា ទុរេននឹងគ្មានសត្វល្អិត និងជំងឺផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxYZbmMPXmVGGoQ3yan9hUJdeMju06CNCeRV_GcBPyU4N3EDsb4NWiRrRAMl5xps4I5NTIpi3IBBN7sGJxpTnZPx8ARetRSyfidcfDQ49Tl4yeB2ueoPznAX5r1Ez5phc7tjX-thQH0ucmDrrGY6-u067ROSWsuQ3YytzYGMadqUnh_FhX9GWi6ws5k6jN/s1240/image_2024-09-09_08-37-54.png

គួរបញ្ជាក់ថា ចិនជាប្រទេសទិញទុរេនច្រើនបំផុតនៅលើពិភពលោក ហើយចិនបាននាំចូលទុរេនរហូតដល់១លាន៤សែនតោន កាលពីឆ្នាំ២០២៣ ក្នុងនោះទុរេន៦៨% ក្នុងចំណោមទុរេនទាំងអស់ គឺចិនទិញពីប្រទេសថៃ ៕