Home ព័ត៌មានជាតិ ព័ត៌មានដែលថា សម្តេចតេជោ ចុះ​ MOU ជាមួយថៃ ធ្វើឱ្យបាត់បង់ប្រាសាទតាមាន់តូច ជារឿងក្លែងក្លាយ

ព័ត៌មានដែលថា សម្តេចតេជោ ចុះ​ MOU ជាមួយថៃ ធ្វើឱ្យបាត់បង់ប្រាសាទតាមាន់តូច ជារឿងក្លែងក្លាយ

89
0

ថ្មីៗនេះ គេហទំព័រ VOA KHMER បានធ្វើការចេញផ្សាយ ដោយបានភ្ជាប់ជាមួយខ្លឹបសារថា៖”អ្នកឃ្លាំមើលថាលោក ហ៊ុន សែន ចុះ(MOU)ជាមួយថៃធ្វើឱ្យបាត់ប្រាសាទតាមាន់តូច។
ក្រុមអ្នកឃ្លាំមើលបានទម្លាយថា លោក ហ៊ុន សែន បានចុះអនុសារណនៃការយោគយល់(MOU)ជាថៃ ធ្វើឱ្យបាត់ប្រាសាទតាមាន់តូច និងប្រឈមដល់ប្រសាទតាមាន់ធំ ។ បន្ថែមពីនេះ មេដឹកនាំរូបនោះ ក៏រងការចោទថា បានកាត់ទឹកដីឱ្យទៅវៀតណាមដែរ ដើម្បីតែបុព្វហេតុអំណាច ។ លោក ប៉ុល សម្បត្តិ រាយការណ៍”។

ជុំវិញករណីនេះ លេខាធិ គ.ស.ព.ស បានធ្វើការចេញបកស្រាយថា៖ “ការការផ្សាយពីសំណាក់ក្រុមឧទ្ទាមប្រឆាំងនៅក្រៅប្រទេស VOD ដែលថាប្រាសាទតាមាន់តូចបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសថៃនៅក្នុងឆ្នាំ២០០៨ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ គឺជាព័ត៌មានក្លែងក្លាយ!ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត”។

គួរបញ្ជាក់ថា ប្រាសាទតាមាន់តូច ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគ ដោយបានសាងសង់ឡើងនៅ ចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៧៕