Home Blog Page 871

ក្រុមហ៊ុន SpaceX បញ្ជូនមហាសេដ្ឋី និងវិស្វករអាមេរិកទៅលេងអវកាសលើកដំបូង

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនរបស់លោក Elon Musk ឈ្មោះ SpaceX បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយលើពិភពលោក ដោយបញ្ជូនមហាសេដ្ឋី និងវិស្វករអាមេរិកចំនួន៤រូប ទៅលេងអវកាសជាលើកដំបូង តាមរយៈយានអវកាសឈ្មោះ Crew Dragon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqIfJJshxGJhXI_Ja8IKDlgkQtH1amAD68UsqFlznqqNZJGLUBBLO9yb4UZ7sD_zl1-vpzKw42lBOzkWmED4DwkdQxJY2H0pSrrdW9G9CP9ZRrQi6ON8TkQBJfnlbb_2c356QnxgQIhvht4aB1Is3Yp91H7DQtVDye4r30hwifeSLaKj55TayTL1_c7aON/s3024/image_2024-09-16_10-06-44.png

នេះជាលើកដំបូងដែលមានការបញ្ជូនមនុស្សទៅក្រៅផែនដីក្នុងរយៈពេល៦៥ឆ្នាំ ដែលមនុស្សទាំង៤រូបពុំពាក់ព័ន្ធនឹងការងារ ឬបំពេញភារកិច្ចលើអវកាសរបស់រដ្ឋាភិបាលអាមេរិកទេ ។ ប៉ុន្តែវាជាការបើកទ្វារផ្នែកទេសចរណ៍ថ្មី គឺដំណើរកម្សាន្តលើអវកាស និងអាជីវកម្មលំហអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirNN6xgV-h5ZFykIfctu1B-t62wE27A0lqrqDlhzzd_JZcaRvLeIcgr70FC4ZRlI4ld3KcHDHfWaeJOhB-2krsFPWfb5VUFw5OvtLgW1LTUQl-2McQF1KYYjYjpCPHSARn5NTnmFs1Gr1i_-uGkV8Yer2LrqbNex_OkKNP7EcvEsmtZ3G6nwar6V_mC1Ef/s1600/image_2024-09-16_10-06-46.png

ជនជាតិអាមេរិកចំនួន៤នាក់នេះ រួមមាន ៖ លោក Jared Isaacman អាយុ៤១ឆ្នាំ, លោក Skogge Poteet អាយុ៥០ឆ្នាំ, អ្នកស្រី Sarah Gillis អាយុ៣០ឆ្នាំ និងអ្នកស្រី Anna Mannon អាយុ៣៨ឆ្នាំ ។ លោក Isaacman បានក្លាយជាមនុស្សដំបូងគេលើពិភពលោក ដែលបានឈានជើងចេញពីយានអវកាសទៅមើលលំហអាកាស ហើយជនជាតិអាមេរិកទាំង៤រូបបានចំណាយពេលលើអាកាសសរុបមិនលើស៣០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI2nlKT2l-EaqJIppN54tU0ktUSV7qu5HdZ3qoo3QWHyN_MlPFnYwkMZxwZ09SVd72PAr_dWjhmRMQ-aTF-hMQz9Znyx_61s_Bz1qOD0KUdjw2Pc1EYMBU1BE-C5u5-5QuhzNdD7F1gVZ4bvVruuzo-5Ip82ahbpxEPM59UOTKVoYKE1UZu2yvE91groiP/s3180/image_2024-09-16_10-06-48.png

ការបើកឱកាសឱ្យភ្ញៀវទេសចរអាមេរិកធ្វើដំណើរទៅអវកាសនេះ គឺជាទស្សនវិស័យរបស់លោក Elon Musk ជាស្ថាបនិកក្រុមហ៊ុន SpaceX និងក្រុមហ៊ុនជាច្រើនទៀត ។ លោកចង់ជំរុញវិស័យទេសចរណ៍អវកាសឱ្យកាន់តែទូលំទូលាយ ហើយគេចាត់ទុកថា ជាការរីកចម្រើនចុងក្រោយបង្អស់ និងការបោះជំហានថ្មីផ្នែកអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzR7UXY-QQLoeaiWaehInSv5e0gCCDSg6Xw8BTh5lJz61ZV7DtXgaWALOoQl29rSJblzSbhycaDZhTOoKO8IuKcZAGk4hTGcJU1ycubee7muETnPsmVjS3kbPo9Tsv_2hb27Odrle5QUAeEGwhEO9KfDRPa0oCJjxUrO-e5WYNWX5TUF1P8or3tGLsVOd2/s1200/image_2024-09-16_10-06-49.png

ដំណើរកម្សាន្តលើអវកាសនេះពុំមែនគ្មានហានិភ័យទេ ហើយមានតែលោក Isaacman ម្នាក់ប៉ុណ្ណោះក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅអវកាស ។ នេះជាការងារដ៏លំបាកមួយនៅអវកាស ប៉ុន្តែក្រុមហ៊ុន SpaceX អាចធ្វើវាបាន បញ្ជាក់ថា ក្រុមហ៊ុនទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រដំណើរកម្សាន្តលើអវកាសរបស់មនុស្ស ៕

វៀតណាមទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេសមកខេត្ត Vinh Phuc

0

ប្រទេសវៀតណាម ៖ សារព័ត៌មានវៀតណាមបានរាយការណ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ថា បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមបានជំរុញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅខេត្ត Vinh Phuc របស់វៀតណាម ព្រមទាំងលើកទឹកចិត្តភ្ញៀវទេសចរបរទេសមកកម្សាន្តនៅខេត្តនេះផងដែរ ដោយសារមានកត្តាអំណោយផល និងតំបន់ទេសចរណ៍ជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBwsCU1P-0tr4vAvjlKwZt40qGQyt-CmrY8xzTFdm8RveM9qBanKOCDytx7ZMHQEQLYt_WVvaHGawdVvtO_7lBb24roo62iXlfAToXXDv8DnmdAjz2T9ciskp4L9XeTeNvIklYYeud_rY7CMm-IYWqxHzhOTAhyphenhyphenojal-eFvmKPKbUcBVAVcnfsUSyI-Kse/s1600/image_2024-09-16_09-52-10.png

ខេត្ត Vinh Phuc ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់ ដូចជា ៖ យានយន្ត, ឧបករណ៍អេឡិចត្រូនិក, សម្ភារៈអគ្គិសនី, ម្ហូបអាហារ និងសម្លៀកបំពាក់ ។ ប្រសិនបើធ្វើដំណើរតាមរថយន្តចេញពីទីក្រុងហាណូយ និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai មកកាន់ខេត្តនេះ គឺចំណាយពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ ។

លោក Nguyen Dinh Bang ប្រធានសមាគមអ្នកសារព័ត៌មានប្រចាំតំបន់និយាយថា ខេត្ត Vinh Phuc របស់វៀតណាម ប្រៀបដូចជាស្ពានសម្រាប់តភ្ជាប់ជាមួយបណ្តាខេត្តផ្សេងៗនៅភាគខាងជើងទីក្រុងហាណូយ និងតំបន់ដីសណ្តទន្លេក្រហម ។ ខេត្តនេះមានពលរដ្ឋរស់នៅជាង១លាន១សែននាក់ ហើយខេត្តមានតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfgeXLzxFAb8FGgwk35PncWyggsVNzclg8PYWR8Dz7MOhZKuhXVcHp1hsgl6_KMcXVc-vY0oHDZ4MwXg_OTrarkRYrjhSkOocf8Ow8R7XvqIdRQyTaglcgjiffqW1BLGOLSD9Y-J22g7LnkTckh7oNtmRJDA5u-B6wZhixvl7g3MJEith84sojcOn5ddFg/s1200/image_2024-09-16_09-52-12%20(2).png

នៅឆ្នាំ២០២៤ វិនិយោគិនមកពីប្រទេសចំនួន១៩ បានមកវិនិយោគក្នុងគម្រោងផ្សេងៗនៅខេត្ត Vinh Phuc ។ រីឯប្រទេសដែលមកវិនិយោគនៅខេត្តនេះច្រើនជាងគេ រួមមាន ៖ កូរ៉េខាងត្បូង, ជប៉ុន, តៃវ៉ាន់, ចិន, សិង្ហបុរី, ថៃ, អ៊ីតាលី និងហូឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnXeD-FwzEMTl1mCF7OXy5JUF3kHuNpJ1cBXxZx54x87KmCsCA2PfGB1kJ_QjJzuSmjKsEE9fxISLXZ-HPkN-t1lVwhfBS9Crpn6WC9vof412FY5EbStiT7-SpTuVdKiC5Hpa8FAph6uHLME3cs_KToMw5qOEzeihKiiEH8ZDL-jnPsCoU8GNIGapSxFa_/s1000/image_2024-09-16_09-52-12.png

លោក Dinh Bang ប្រធានសមាគមអ្នកសារព័ត៌មានប្រចាំតំបន់បន្តថា ខេត្ត Vinh Phuc បានក្លាយទៅជាតំបន់ដ៏ពេញនិយមសម្រាប់បណ្តាវិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេស ។ រដ្ឋាភិបាលវៀតណាមបានលើកទឹកចិត្តវិនិយោគិនបរទេស និងជំរុញឱ្យខេត្តនេះក្លាយជាតំបន់ឧស្សាហកម្មថ្មីផ្នែកច្នៃប្រឌិតឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាតំបន់ទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJfE3tlmHv2Vu3avennls-q9Xv3du66gOb-1w8-Z7ur6jmIRpnhpH2TE79ZQc9pJffPgXWQQQgl-3chyphenhyphen5TAcdy-YIRm3BPy-eGPFDVt3r2N7DeT5_P_yI-Ik7YKLpCnY3tF7k1HK7zrHbqFv4W6YHLQOk84vhaem4xgAgC_A6PLWX9kMakG_8u4a3S6q92/s787/image_2024-09-16_09-52-13.png

ក្រៅពីនេះ លោក Dinh Bang ក៏បានអញ្ជើញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅខេត្ត Vinh Phuc ឱ្យបានច្រើនផងដែរ ដើម្បីទទួលបានបទពិសោធន៍ថ្មីជាមួយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ៕

មកឈ្វេងយល់ពីទម្លាប់ការប្រើប្រាស់ចង្កឹះរបស់ជនជាតិជប៉ុន

0

ប្រទេសជប៉ុន ៖ ការបរិភោគអាហារលើពិភពលោក មានទម្លាប់ខុសៗគ្នា ដូចជា ៖ ការប្រើប្រាស់ស្លាបព្រាជាមួយសម, កាំបិតជាមួយសម, ប្រើដៃ និងចង្កឹះ ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះអាស្រ័យលើវប្បធម៌តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន ហើយពេលខ្លះ គេក៏ពុំចាំបាច់ប្រើវិធីបរិភោគអាហារតែមួយរហូតទេ ពីព្រោះភាពស្ទាត់ជំនាញ និងប្រយោជន៍របស់ការប្រើប្រាស់ គឺសំខាន់ជាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUjmspQ8g9s8GnSsPGehpuhiCYvrv1dVne_KeK3VQt23ZcXL5Ezy-lG4QhzJ1tozJ7oWgyx1rgILW3445kr_2_9yBtUz4s5yVCtZZQ8_OiUBioM0YptCdjO-EaDkOJBcb0eHMD9ofXTSr_JycA4TpImFotgIhqcbGutDNW93WGrRSVORfAlryUvf8xOcUe/s1024/image_2024-09-16_09-48-34%20(2).png
យើងគ្រប់គ្នាដឹងថា ចង្កឹះអាចប្រើប្រាស់សម្រាប់បរិភោគគុយទាវ នំបញ្ចុក និងអាហារជាសរសៃ ខណៈជនជាតិខ្លះប្រើចង្កឹះចាប់បាយទៀតផង ។ បច្ចុប្បន្ន ចង្កឹះត្រូវបានផលិតមកពីដើមឫស្សី លោហៈ និងផ្លាស្ទិក ខណៈចង្កឹះខ្លះទៀតធ្វើពីភ្លុកដំរី ។

រីឯចង្កឹះជប៉ុនបានទទួលឥទ្ធិពលពីប្រទេសចិន តាំងពីសម័យបុរាណមកម៉្លេះ ។ នៅសម័យបុរាណ ជនជាតិជប៉ុនប្រើប្រាស់ចង្កឹះសម្រាប់តែការធ្វើពិធីផ្សេងៗប៉ុណ្ណោះ ប៉ុន្តែក្រោយមក ជប៉ុនក៏ចាប់ផ្តើមប្រើប្រាស់ចង្កឹះតាមលំនៅឋានសម្រាប់បរិភោគអាហារកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwQeNRTNsL7J9IbWlwkFQvAD9I8c-D7hxELy3VtJ7xuVuj_fDQJf7VpXC3CmPe_g4vICbLnLULpMHfHSnu-ZLbcIN46rzFHess1O5PYiShCATR6V97r4UPr5CyuWZRkSJ54_yfbgnt_tswtLZzcSUP-nXJjt8Bd2k3vrMx8ic1RXeRA8cNYI2E5OTztdkJ/s800/image_2024-09-16_09-48-34.png

បើទោះជាចង្កឹះជប៉ុនបានទទួលឥទ្ធិពលពីចិនក្តី ប៉ុន្តែចង្កឹះជប៉ុនត្រូវបានផ្លាស់ប្តូរឱ្យមានលក្ខណៈខុសប្លែក និងមានរូបរាងផ្សេងៗ ដោយអាស្រ័យលើភាពស្ទាត់ជំនាញរបស់អ្នកប្រើប្រាស់ ។ ជាទូទៅ ជនជាតិជប៉ុននិយមប្រើប្រាស់ចង្កឹះមានទំហំខ្លីជាងចង្កឹះចិន ។

ជនជាតិជប៉ុនមានទម្លាប់ប្រើប្រាស់ចង្កឹះបរិភោគអាហារស្ទើរ១០០% ហើយពួកគេតែងតែមានចង្កឹះ និងចានផ្ទាល់ខ្លួនជានិច្ច ។ ហេតុនេះ ការជ្រើសរើសចង្កឹះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះការប្រើចង្កឹះ គឺដូចគ្នានឹងការធ្វើសមាធិដែរ ។ ម្យ៉ាងទៀត ដោយសារជប៉ុននិយមបរិភោគសាច់ត្រី ទើបចង្កឹះងាយស្រួលប្រើជាងឧបករណ៍ផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqrAsUdMgM8bVZj425K5hOZ50qb-9Ww1bNUHec00co2Jz10zMK875HScwHeSwgeymATEZ6uxXP2g6-RefZOoxnZs9JOPyJofIRvjQhemi8vI1YVrkiOBpPdxIgDHJe7jMUyIFynJR8rMawY7GUPPmOHSNbPvyjFiXDeLR1odD9yCxd7Q00EbeUhxKMqfiT/s1280/image_2024-09-16_09-48-35%20(2).png

*ចំណុចគួរយល់ដឹងអំពីការប្រើប្រាស់ប្រាស់ចង្កឹះរបស់ជនជាតិជប៉ុន ៖

-ហាមដាក់ចង្កឹះលើចានបាយដាច់ខាត ពីព្រោះជប៉ុនចាត់ទុកថា វាជាបាយរបស់មនុស្សស្លាប់ ឬបាយសែនបុព្វបុរសដែលបានចែកឋាន ។ បើបរិភោគអាហាររួចហើយ គួរយកចង្កឹះដាក់នៅកន្លែងរបស់វា ឬនៅក្បែរចាន
-ហាមប្រើចង្កឹះកូរអាហារដើម្បីជ្រើសរើសអាហារដែលខ្លួនចូលចិត្ត
-ហាមគ្រវី ឬលើកចង្កឹះទៅមក ដោយសារស្ទាក់ស្ទើរក្នុងការបរិភោគអាហារ
-គួរតែកាន់ចង្កឹះឱ្យត្រឹមត្រូវដើម្បីផ្តល់កិត្តិយសដល់អ្នកបរិភោគជាមួយ
-ហាមយកចង្កឹះចាក់ទម្លុះអាហារក្នុងចាន
-កុំលិឍចង្កឹះដាច់ខាត បើទោះជាជប៉ុនមានទម្លាប់បរិភោគអាហារឱ្យអស់ពីចានក្តី
-កុំប្រើចង្កឹះចាប់អូសចានអាហារដែលនៅឆ្ងាយពីដៃ
-ហាមគោះចង្កឹះលើឧបករណ៍ផ្សេងៗបង្កើតជាសំឡេង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZP6VUIuCKr5U-iqgqBWtxmgANMPCZ-RwurMp-5chTObI9FNZTPWH_eUzSjZkRP4BYNPgeGVjZJqTUiPz7ghCUhdicSkPRlJSGlW8CtaDijr_EjQRPQRoeAmYyni1IYyXI8QC_tFoNhDpUJnu7mFoVmX0KjFIltYDQ4GBSRqcnPZm3GHqUJgziZvMtR1uW/s1000/image_2024-09-16_09-48-35.png

ឥណ្ឌា និងសិង្ហបុរីសហការគ្នាជំរុញការផលិតបន្ទះឈីប

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ថា ប្រទេសឥណ្ឌា និងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈសម្រាប់កិច្ចសហការលើផ្នែកសំខាន់ៗ ជាពិសេស សហការផ្នែកផលិតបន្ទះឈីប, បច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ និងសេវាកម្មសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8tHVLAdNwZRW64MRXvmDfwdi_MB2HDgg0madO0czuJ0DWMtx-xueymdpKO4G1GheiDu-7xfaLMsWNDQlHkm_DYRwoGPcFNqvT7s0ASzEaGOWVFm2MtkRBENIjbeGuVPgjaa3Lz7CgVMycCJ-c4ZntznUnYZUh72Q1sqTNPwfJV5r1ztXD3zEOdIcSWO6p/s1280/image_2024-09-16_09-44-51.png

បើទោះជាអាស៊ីខាងត្បូងនៅតែជាតំបន់រីកចម្រើនយ៉ាងឆាប់រហ័ស ហើយសេដ្ឋកិច្ចឥណ្ឌាបានរីកចម្រើនលឿនលើពិភពលោកក្តី ប៉ុន្តែពលរដ្ឋរស់នៅក្នុងតំបន់នេះនៅតែមានប្រាក់ចំណូលទាបដដែល ។ ជាក់ស្តែង ប្រាក់ចំណូលរបស់ពលរដ្ឋឥណ្ឌាម្នាក់ស្មើត្រឹមតែ២.៧៣០ដុល្លារអាមេរិកក្នុង១ឆ្នាំ គឺតិចជាងពលរដ្ឋអាមេរិកដែលមានប្រាក់ចំណូលស្មើនឹង៨៥.៣៧០ដុល្លារអាមេរិកក្នុង១ឆ្នាំ និងពលរដ្ឋចិនមានប្រាក់ចំណូលស្មើនឹង១៣.១៤០ដុល្លារអាមេរិកក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_oRTH3KrvrkyRCqiBPZJXnCN8fHLsNkxrxrf9Du3XJgz2LKdauRjy2JXZ0szpSdFazO-tQCFkRmLY_whc3PjoNYX79mzFxWwDKPcTwiPgDw1mTt1egSJg9lzXhgaGGgKt_yNGb6Er5KDP7qnXLwyyefisNGDAg3WhKdf1nHFbt0rj6nYFCnLuZGGd65pz/s1366/image_2024-09-16_09-44-52%20(2).png

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្លែងថា សិង្ហបុរីមិនត្រឹមតែជាមិត្តភក្តិដ៏ល្អរបស់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែសិង្ហបុរី គឺជាកម្លាំងចិត្តសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ផងដែរ ហើយឥណ្ឌានឹងសហការជាមួយសិង្ហបុរីក្នុងផ្នែកជាច្រើនទៀត ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានធ្វើដំណើរទៅពិនិត្យមើល AEM ជាក្រុមហ៊ុនផលិតបន្ទះឈីប និងគ្រឿងអេឡិចត្រូនិករបស់សិង្ហបុរីជាមួយគ្នា ហើយមេដឹកនាំប្រទេសទាំងពីររូបសន្យាថា នឹងបង្កើនកិច្ចការផ្នែកផលិតបន្ទះឈីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghyphenhyphenqhmdGoZrqjE8F8pMplDr9TA_8iyOkXwuUiSO7kBkYr7r05J8XTs_pyvMdqmAL6vuNMLllSX5GGL3WGJbCnxM4kqaeZfBYE6_Jbwdoyng3HdtEqwf-uU67Nb_Eo33ReuNAaGa11g2xXRgwLbTa3pdFiwT871-hFYZylN5wpM0pMoL4NEvSXNfVRTjaIZ/s1599/image_2024-09-16_09-44-52.png

ចំណែកលោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីបានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហការនេះនឹងជួយឱ្យប្រទេសទាំងពីរអាចយកឈ្នះឧបសគ្គផ្សេងៗជាមួយគ្នាបាន ដូចជា ៖ បម្រែបម្រួលអាកាសធាតុ, កំណើនពលរដ្ឋអាយុច្រើន និងសុខភាពសាធារណៈ ជាដើម ។

ទោះយ៉ាងណា អ្នកសង្កេតការណ៍នយោបាយជាច្រើននាក់បាននិយាយមកកាន់សារព័ត៌មាន CNBC ថា ឥណ្ឌានឹងអាចរៀនសូត្របទពិសោធន៍ជាច្រើនពីសិង្ហបុរី ខណៈសិង្ហបុរីព្យាយាមប្រែក្លាយប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌលរចនាម៉ូដ និងផលិតទំនិញលំដាប់ពិភពលោក ។ សិង្ហបុរីមានឈ្មោះល្បីល្បាញផ្នែករោងចក្រផលិតទំនិញទំនើបជាយូរមកហើយ ទើបសិង្ហបុរីអាចទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនធំៗជាច្រើនពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuLkeYOozH5BiEx7b_OlmCz9NDCdBjDQQiL21S2jn8dUKer15gX87WtU80z_LXCsMQDQkGpgq5ReIY_fycrR2YZXV3rENhbMeo9cFFQ_YFb_sM2mmWGhSURvIepFsCkqhkhVy0gQSUEBfeMfnGY7POaFAATqilOZurYL1aOGyh3VK78BvplvEnBoVzLfPC/s830/image_2024-09-16_09-44-53.png

គួរបញ្ជាក់ថា ក្នុងរយៈពេល៧ឆ្នាំកន្លងមក សិង្ហបុរីបានបើកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញក្នុងទីក្រុងជាច្រើនរបស់ប្រទេសឥណ្ឌា ដូចជា ៖ ទីក្រុងញូវដេលី និងទីក្រុងគូវ៉ាហាទី ស្ថិតនៅរដ្ឋអាស់សាំ ៕

ឥទ្ធិពលភាពយន្តធ្វើឱ្យភ្ញៀវទេសចរបរទេសទិញសាច់មាន់បំពងកូរ៉េខាងត្បូងច្រើនបំផុត

0

ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានបរទេសរាយការណ៍ថា ដោយសារឥទ្ធិពលភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយរបស់ខាងត្បូង ដែលផ្សព្វផ្សាយពីអាហារផ្សេងៗបានធ្វើឱ្យភ្ញៀវទេសចរបរទេសចង់បរិភោគអាហារកូរ៉េខាងត្បូង ។ រីឯអាហារដែលភ្ញៀវទេសចរបរទេសពេញនិយមបំផុត គឺសាច់មាន់បំពង ដែលស្ថិតក្នុងចំណោមអាហារប្រចាំតំបន់របស់កូរ៉េខាងត្បូង ចំនួន១៥មុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhInhLBInAJMmFmPpu1yZi4G5rEefDjWCu1iWnmv6klP-sazP-AZYvznuq4UHymXaiIuJweF_dCHseZBVG32ZuXgsvE00m9h-Iv-mf8ykMU3jgaa7jS_rYuUu1YoQIJwwyF3SDs4PsG8ykvEu3RxQg_L4-8pWP-9IPob5oxF9dLbXBZ0qRZmcwHzr5VBPBs/s1200/image_2024-09-16_08-54-40.png

BC Card ជាស្ថាប័នទូទាត់ប្រាក់ដ៏ធំបំផុតរបស់កូរ៉េខាងត្បូង បានលើកឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ថា សាច់មាន់បំពង គឺជាអាហារប្រចាំទីក្រុង Daegu ស្ថិតនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង បានក្លាយជាអាហារលក់ដាច់បំផុតសម្រាប់ភ្ញៀវទេសចរបរទេស ។ ភ្ញៀវទេសចរបរទេសបានទូទាត់ប្រាក់ថ្លៃសាច់មាន់បំពងយ៉ាងច្រើនក្នុងរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqGeBHFaB801N1ZtOCnkA94DIQIc30Zr3TZHk55h7Ij_zhyphenhyphenFSU3sgxOtcLMEOgWm0iC24SchPNemuQnxbgjYQOkJKGZVdGNEcRbdWqdi06ZsggClqWGd3Xv638feZ5Rm2lFsRrR_-qg_79CYINLo3qK3OAqHWrjPHmC5CRfVubtP8WvLjWzjpBXUfaMOIS/s1500/image_2024-09-16_08-54-41.png

ចំណែកគុយទាវដាក់ទឹកជ្រលក់ខ្មៅ និងក្តាមទឹកស៊ីអ៊ីវ ដែលជាអាហារប្រចាំតំបន់ភាគខាងលិចនៃទីក្រុងសេអ៊ូល ឬជាអាហាររបស់ខេត្ត Gyeonggi និង Incheon បានក្លាយជាអាហារលក់ដាច់សម្រាប់ភ្ញៀវទេសចរបរទេសបន្ទាប់ពីសាច់មាន់បំពង គឺស្ថិតក្នុងលំដាប់ទី២ និងទី៣ តាមលំដាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaKiA0CDfFXZYWmL5O5O6TRbTNAt808W1ER_ntAekE7M3_QnpwidGZXb3M9A4wsxGN3cqgrSQQgjVRCGb46ws4PvukpiwdJ_ILJ02GuXfYVp0wcKmP_-1Uj0KWSDMB6y6uwLPpj6ISSOq3i_E-215gMX9MZrUT82fiDX8R_nx2GC9QNsHhVPnFyHWtAjtv/s2560/image_2024-09-16_08-54-42.png

ស្ថាប័ន BC Card កត់សម្គាល់ថា ក្តាមទឹកស៊ីអ៊ីវមានចំនួនលក់កើនឡើងខ្លាំងនាពេលបច្ចុប្បន្ន ខណៈកាលពីមុន អាហារប្រភេទនេះពុំទទួលបានការពេញនិយមទេ ដោយសាររសជាតិរបស់វា ។ ប៉ុន្តែអាហារនេះបែរជាទទួលបានការពេញនិយមខ្លាំង ពីព្រោះឥទ្ធិពលភាពយន្ត និងបណ្តាញសង្គមកូរ៉េខាងត្បូងបានបង្ហាញពីអាហារជាច្រើនប្រភេទ ទើបធ្វើឱ្យជនបរទេសដែលទស្សនាភាពយន្តចង់សាកល្បងអាហារទាំងនេះ ។

ចំណែកអាហារផ្សេងទៀតរបស់កូរ៉េខាងត្បូងដែលពុំសូវពេញនិយមបរិភោគកាលពីមុន ប៉ុន្តែភ្ញៀវទេសចរបរទេសចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន មានដូចជា ៖ តៅហ៊ូទន់ នៅទីក្រុង Gangneung និងបបរសាច់ជ្រូក នៅទីក្រុង Busan ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIhoiVL8ZquzL9DOpk8ZXgxIOLBRWlM7UpZjuV7hQS6BJTg2cWDuqAxJTnBnPWdjesPbOZ1JK86S_5nHPSjrf6Tx16-EzItyWNg1MztmTIVBHH4rDKxDMc3Jwvb0cwqHIHti1Anf2HPWXxqNNoDStTYEy_nAq2L7kR-4EFuXfTPdooqJjQTJQi5Uxs0_Tm/s1280/image_2024-09-16_08-54-45.png
ស្ថាប័ន BC Card បញ្ជាក់ថា ភ្ញៀវទេសចរបរទេសចូលចិត្តបរិភោគអាហារប្រចាំតំបន់របស់កូរ៉េខាងត្បូងកាន់តែច្រើន ហើយពួកគេបានចំណាយប្រាក់ទិញអាហារទាំងនេះច្រើនជាងជនជាតិកូរ៉េខាងត្បូងដែលជាម្ចាស់ប្រទេស រហូតដល់ជាង៤ដងឯណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt5A_NGjtu40NCSRdxI8J2mayoanxFgfonqNLJ8efr2-TxLu74ME_D3rw_-LuPkLtDq39-xqBK1jyZVzM0SZe5kux6fpUocSaV1QERCNz-FxiPiPBYIu2yID7i52E08Vm7QWQqPZvkV8wIbysM2a4Hc7M9ErpDIJcVz_KzcsnPY8Rxl1-zU9Bak9Gugq0v/s1280/image_2024-09-16_08-54-46.png
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងអង្គការទេសចរណ៍កូរ៉េខាងត្បូងបានប្រកាសធ្វើយុទ្ធនាការទេសចរណ៍ម្ហូបអាហារឈ្មោះ «Taste your Korea» កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ព្រមទាំងរៀបចំកម្មវិធីម្ហូបអាហារ, នំចំណី, គ្រឿងផ្សំ និងស្រាបៀរប្រចាំតំបន់នីមួយៗ ចំនួន៣៣មុខ ។ ការរៀបចំកម្មវិធីនេះក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេស និងលើកកម្ពស់កូរ៉េខាងត្បូងឱ្យក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារឈានមុខគេ ៕

ឥណ្ឌាប្រកាសដំឡើងពន្ធបំពង់ដែកនាំចូលពីចិន និងវៀតណាម

0

ប្រទេសឥណ្ឌា ៖ ទំនាក់ទំនងរវាងប្រទេសដែលមានចំនួនពលរដ្ឋច្រើនបំផុតលើពិភពលោក គឺឥណ្ឌា និងចិន កាន់តែតា.នតឹង ខ្លាំងឡើង ក្រោយពីកងទ័ពប្រទេសទាំងពីរមានជ.ម្លោះ ជាមួយគ្នាកាលពីឆ្នាំ២០២០ ។ វាធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាត្រួតពិនិត្យគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញ ជាពិសេស ទំនាក់ទំនងជាមួយចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW44QWOWt5p1rDlHJ3S8rt9UeE7_wLYy3KNvn64DFvtuO-peEtx9sXSTbGz1HhARwKskpMMrmfXvld6Jk8kCGNvWWqJz97jpanJtVqgq3Buu5NScRjgv2tZaYrxemkDEKveJbHyHW_9iX9EUAGAkL-f1Xij1sHUEnTbDuOc9crZ4jSfk1kTjp5B-4e0XOk/s3500/image_2024-09-16_08-44-55.png

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Nikkei Asia រាយការណ៍ថា ប្រទេសឥណ្ឌាមានគម្រោងដំឡើងពន្ធបំពង់ដែកនាំចូលពីប្រទេសចិន និងវៀតណាម រហូតដល់៣០% សម្រាប់រយៈពេល៥ឆ្នាំ ។ កាលពីខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌាក៏បានស៊ើបអង្កេតដែកមួយចំនួនដែលនាំចូលពីវៀតណាមផងដែរ ដើម្បីការពារឧស្សាហកម្មដែកឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPM3BBltvfxf8agqNoWF8rFAJkm6PMDvglEh1Hpz3NVI1LC7kv1LUPknjgbZxEi_r6amvfo3wpKwxKJniZhuVuIeOwX-Zzbc4oOvW6_mtWO5VcCd2dBiRs2oW0eiPqc0EdcwcQcPcXiXD5ELXq4yIyYtGbYZOqu35DmP1vjHNKn6mbGVPPz7351JvKwYwV/s1200/image_2024-09-16_08-45-04.png

ក្រសួងការបរទេសឥណ្ឌានឹងដំឡើងពន្ធដែកមួយចំនួនដែលនាំចូលពីប្រទេសចិន និងវៀតណាម គឺចាប់ពី១២% ដល់៣០% ដើម្បីការពារ និងលើកកម្ពស់ឧស្សាហកម្មដែកក្នុងស្រុក ។ រដ្ឋាភិបាលឥណ្ឌាបានចេញបទបញ្ជាកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងមក គឺកំណត់ឱ្យបំពង់ដែកផលិតនៅចិន និងវៀតណាម ដែលជាប្រទេសផលិតដែកដ៏ធំលើពិភពលោក ត្រូវបង់ពន្ធនាំចូលខ្ពស់ក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPY-W1l_8fHOMLl7dc_TBgwzvGtodcI1Z0hyW5Ic7ixo-LyFcgq8S_CuERhP3q1RZDmN4zJCJbu8Vu7-fabEPFw20rmZ-wEnebbGa0V_Lm7Pl3yzxh1miRuqMUPoaLdwyEqg6b4FQolNi-y2PSA6nQ4YAm7zAwve0Uu4MfAcngQSW71JWJSnMDE0yp5eiX/s3840/image_2024-09-16_08-45-05.png

គេសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងចិន គឺកាន់តែមានភាពតានតឹងខ្លាំងឡើង តាំងពីមានការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរនៅបរិវេណជាយដែនហិម៉ាល័យ កាលពីឆ្នាំ២០២០ ។ ហេតុការណ៍នេះធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាត្រួតពិនិត្យគោលនយោបាយការបរទេសឡើងវិញ ជាពិសេស ទំនាក់ទំនងជាមួយចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh73V8Z7clFg1ECU4tsIFBK0JGojBizZ3jCxiXQ4XEfx8xno3_TzE3jdX5HSzUWL39SVLpwd10uLfawozA6K6nTXCFOvz6nuhzRFET49HzvlTWaeBlUUB-GO4FjBMYCrIJ-aqFkgJoam3q4FFETOCpkVK9y2L8tIs43E3PjCKImph8QwTH6B0Q7cbe9S_mq/s2560/image_2024-09-16_08-45-10.png

ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌាក៏បានរឹតបន្តឹង និងត្រួតពិនិត្យការវិនិយោគរបស់ចិន ព្រមទាំងប្រកាសផ្អាកគម្រោងសាងសង់សំខាន់ៗរបស់ចិន ។ លោក សុរ៉ាម៉ាន់យាប់ ចៃឆាំងកា រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា បាននិយាយពីទំនាក់ទំនងសេដ្ឋកិច្ចរវាងឥណ្ឌា និងចិន ថា ឥណ្ឌាពុំបានហាមឃាត់ការធ្វើអាជីវកម្មជាមួយចិនទេ ប៉ុន្តែឥណ្ឌានឹងពិចារណាយ៉ាងលម្អិតថា តើចិននឹងវិនិយោគផ្នែកណា និងស្ថិតក្រោមលក្ខខណ្ឌអ្វីខ្លះ ៕

ក្រុមហ៊ុនអាល្លឺម៉ង់បង្ហាញពីគុណសម្បត្តិការដឹកជញ្ជូនទំនិញតាមច្រកក្រោមដី

0

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាការដឹកជញ្ជូនទំនិញរបស់ប្រទេសអាល្លឺម៉ង់មួយឈ្មោះ Ecoro បានបង្ហាញពីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ គឺការដឹកទំនិញតាមច្រកក្រោមដី ។ វាជាការបង្កើនសក្តានុពលនៃឧស្សាហកម្មដឹកជញ្ជូន, កាត់បន្ថយការកកស្ទះចរាចរណ៍តាមដងផ្លូវ ហើយវានឹងពុំបញ្ចេញជាតិពុលប៉ះពាល់បរិយាកាស ។

ក្រុមហ៊ុនអាល្លឺម៉ង់នឹងបង្កើតប្រព័ន្ធដឹកជញ្ជូនទំនិញបែប end-to-end ទាំងស្រុង (ឬជាប្រព័ន្ធដឹកជញ្ជូនដែលគ្រប់គ្រងចាប់ពីចំណុចបញ្ជូនទំនិញ រហូតដល់ចំណុចគោលដៅ) ។ ក្រុមហ៊ុនអះអាងថា វាជាប្រព័ន្ធដឹកជញ្ជូនទំនិញទំនើបមួយដែលអាចជឿទុកចិត្តបាន, ចំណេញពេលវេលា និងមាននិរន្តរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgGDGIBwoLcI099-zL07K1eU3QhXNQVyh2-qz2638hejyv9PFLdPNi2TEhEGH9hCdqFFowoHGutxkT2tRo4bAXIdaBY3kRRVVJq-K-vRn9yl0g2sMP7Nl4LciDw7ijWmTE6Icpuj7WXbrf074Mugv5WrTUQlkqCqKiTkXq_TC52ljqz9-6T7XWeQXuJG_q/s1980/image_2024-09-16_08-41-39.png

ក្រុមហ៊ុន Ecoro នឹងបែងចែកប្រព័ន្ធដឹកជញ្ជូននេះជា៤ផ្នែក រួមមាន ៖ រថយន្តអគ្គិសនីដឹកជញ្ជូនទំនិញ, បណ្តាញដឹកជញ្ជូនជាក់លាក់, កម្មវិធី Software គ្រប់គ្រងប្រព័ន្ធ និងអគារផ្ទេរទំនិញដោយស្វ័យប្រវត្តិ ។

រថយន្តអគ្គិសនីមានទំហំតូចសម្រាប់ដឹកជញ្ជូនទំនិញ (ឬ Ecoro Shuttle) នឹងបើកបរដោយស្វ័យប្រវត្តិ ហើយវាអាចដឹកទំនិញរហូតដល់ជាង២តោន ។ រថយន្តនឹងបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង និងគ្រប់គ្រងដោយកម្មវិធី Software របស់មជ្ឈមណ្ឌលគ្រប់គ្រង (ឬ Ecoro control center) ។ កម្មវិធីនេះនឹងគ្រប់គ្រងរថយន្តដឹកជញ្ជូនទំនិញរយៈពេល២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងគ្រប់គ្រងការផ្ទេរទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0C74URPl04_aOi5FfLPW-rBz_49cO2Heyej2yikuCTGmVfZmZkGSJuVGMnAixHJjX3arcjyGCeQ1aBPPimEDnbShwv66_HBJbWAxQtU5BxyvjHeeqxriNt_EG0b5ecQtWSct9DKnb7rZP_U7jA5h3JCcThxtIt4aEucV_XmYJ3sC1u_zLpmnX2uZnQX6D/s1280/photo_2024-09-11_11-30-35.jpg

ក្រុមហ៊ុនបញ្ជាក់ថា រថយន្តអគ្គិសនីនឹងមកទទួលទំនិញនៅអគារផ្ទេរទំនិញដោយស្វ័យប្រវត្តិ ហើយពេលរថយន្តទទួលបានទំនិញរួចហើយ រថយន្តនឹងបើកបរតាមបណ្តាញដឹកជញ្ជូនជាក់លាក់ ដើម្បីទៅកាន់ចំណុចគោលដៅ ។

ចំណែកគោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីផ្លាស់ប្តូរឧស្សាហកម្មការដឹកជញ្ជូនទំនិញទៅរកការដឹកជញ្ជូនបែបទំនើបទាំងស្រុង និងគ្មានការអន្តរាគមន៍ពីមនុស្ស ។ ក្រុមហ៊ុនឱ្យដឹងថា ប្រព័ន្ធដឹកជញ្ជូននេះនឹងជួយបង្កើនប្រសិទ្ធភាពការងារ និងសន្សំសំចៃថ្លៃដឹកជញ្ជូនច្រើនរហូតដល់៥០% បើធៀបនឹងការដឹកជញ្ជូនតាមដងផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXTlBu5Yr5KKU_or5d8IgfSojANRVHPLSszwW4KEhPKi2qbObW7zvjiwfXstsQfMB2XFS9xXJYIznHrJ6455l_8Q_Bfzw3R06tncdHwSZA7TsAil4wI0omFZ-Y5AEJXWTXaFANO1DHOFnkup2gvoDWkbK9TfW1nQ37F-GbqCVHXIkJ8QJvnygWvo7Uuiye/s2560/image_2024-09-16_08-41-40.png

ក្រៅពីនេះ ប្រព័ន្ធដឹកជញ្ជូនទំនិញតាមច្រកក្រោមដី គឺប្រកបដោយនិរន្តរភាព, កាត់បន្ថយបរិមាណការប្រើប្រាស់រថយន្តដឹកជញ្ជូន និងការបំភាយកាបូនឌីអុកស៊ីតទៅបរិយាកាស ។ វាជាការដឹកជញ្ជូនដែលប្រើប្រាស់ថាមពលអគ្គិសនី, គ្មានការបំពុលបរិយាកាស, មិនបង្កសំឡេងរំខាន, មិនបង្កើតធូលី និងចៀសវាងបញ្ហាការស្ទះចរាចរណ៍នៅតាមដងផ្លូវ ៕

ថៃគ្រោងចាក់ដីក្នុងសមុទ្របង្កើតកោះចំនួន៩ ការពារទឹកជំនន់លិចក្រុងបាងកក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃមានគម្រោងចាក់ដីក្នុងសមុទ្របង្កើតកោះចំនួន៩ ដើម្បីការពារទឹកជំនន់លិចទីក្រុងបាងកក ។ គម្រោងនេះនឹងស្នើឱ្យក្រុមហ៊ុនឯកជនវិនិយោគដោយផ្តល់សម្បទានរយៈពេល៩៩ឆ្នាំ ដោយសារថៃតែងតែរងគ្រោះដោយសារទឹកជំនន់ញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMG1Yf5mS_8DlbPgbJCzkZEXSrWLWuu5OFofUXJsV29h4L9TiQv9nzvUJGAi5bsufDiQkb45XB1qz6NbAZOPpJj9GCgi4Ug3fli54-FwuK6M4NQ1K40H3zmRYNxk5ba7dnJB6y1X8EWCaJ9PZM6_osjLLrK-8iNvllMv34iwsTEKZbczmx70jiccSB4nWC/s2560/image_2024-09-16_08-28-07.png

បញ្ហាទឹកជំនន់បានកើតឡើងម្តងហើយម្តងទៀតនៅទីក្រុងបាងកក និងតំបន់ជុំវិញ ធ្វើឱ្យរដ្ឋាភិបាលថ្មីស្ថិតក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី ផេថងថាន ស៊ីណាវ៉ាត់ ពិចារណាបង្កើតកោះចំនួន៩ ដើម្បីការពារទឹកជំនន់ ។ ជំហ៊ានដំបូង រដ្ឋាភិបាលថៃនឹងចាប់ផ្តើមអនុវត្តគម្រោងបង្កើតកោះនៅសមុទ្របាងខុនធៀន មុនគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHeXSYzTunEuRR6oOW8gt54CCAqalgL19KHCXvZ01cl_J3uy-96xinp0lTuP-Mkn1Uh2xvDoycuklUwqhEYp6HSAJQa6otdPeSCoq_0GwSPQH2081enW6oqKbDbARTSdutdQL4vJylKvvHDiOkHH6cG_8I7h4HsdbSPosXX88orZskyPWhqSij7-XKBrgf/s1240/image_2024-09-16_08-28-10.png

ពេលទឹកកកនៅតំបន់ប៉ូលរលាយយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យកម្រិតទឹកសមុទ្រនៅឈូងសមុទ្រថៃកើនឡើងខ្ពស់ ចាប់ពី៥ម៉ែត្រ ទៅ៦ម៉ែត្រ ហើយវាបណ្តាលឱ្យមានទឹកជំនន់នៅតំបន់មួយចំនួនរបស់ថៃកាន់តែខ្លាំង ។ តំបន់នឹងរងផលប៉ះពាល់ខ្លាំងជាងគេ គឺទីក្រុងបាងកក, ខេត្តនុនថាក់បុរី, អាងថង, អយុធ្យា, ប្រាជីនបុរី, សមុទ្រសាខន, សមុទ្រសុងក្រាម, ផេតបុរី និងតំបន់មួយចំនួនរបស់ខេត្តឈុនបុរី ។

បើនិយាយពីវិធានការទប់ស្កាត់រយៈពេលខ្លី ដូចជា ៖ ការសាងសង់ទំនប់ទឹក និងបិទចំណុចធ្លាយរបស់ទំនប់ទឹក គឺថៃនឹងអាចទប់ស្កាត់ទឹកជំនន់ ចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំទៀតប៉ុណ្ណោះ ។ ប៉ុន្តែថ្ងៃអនាគត ពេលបរិមាណទឹកកើនឡើងខ្ពស់ជាងនេះ ថៃនឹងពុំអាចប្រើប្រាស់វិធានការទប់ស្កាត់ទៀតទេ ។ ហេតុនេះ រដ្ឋាភិបាលថៃចាប់ផ្តើមពិចារណាពីគម្រោងបង្កើតកោះចំនួន៩ ក្នុងសមុទ្រ ដើម្បីការពារទឹកជំនន់រយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgFQ10NUMEWyVdz8sMtoXIXb9aXMu3IDH1FFNHY_cZwEqAB3Vw04TFMvDQVE5x6psv_5BYdYOXGpmI3fkaACNXqwcMllFfTcwDdk8w7c_ODHkWg_3_1xBTko9JO7xIZzM_0n2-DHhH45i3Wbhh5M32VbweTcXUo1DWtizPO3rym-ecOIYlSsLSoziblsvX/s1129/image_2024-09-16_08-28-11%20(2).png

កោះនីមួយៗនឹងមានទំនប់ការពារទឹកជំនន់ និងមានទ្វារទំនប់ទឹកសម្រាប់បើក-បិទ ។ កោះទី១ នឹងសាងសង់ក្នុងសមុទ្របាងខុនធៀន បន្ទាប់មក ថៃនឹងបង្កើតកោះផ្សេងទៀត រហូតដល់ខេត្តឈុនបុរី ។ កោះទាំងអស់នឹងលាតសន្ធឹងក្នុងប្រវែងសរុប១០០គីឡូម៉ែត្រ ហើយកោះនីមួយៗនឹងស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រ១គីឡូម៉ែត្រ និងមានផ្លូវភ្ជាប់ជាមួយតំបន់ឆ្នេរដើម្បីងាយស្រួលធ្វើដំណើរ ។

ចំណែកការវិនិយោគ គឺរដ្ឋាភិបាលថៃនឹងស្នើឱ្យក្រុមហ៊ុនឯកជនវិនិយោគ ព្រមទាំងផ្តល់សម្បទានប្រើប្រាស់ដីធ្លីរយៈពេល៩៩ឆ្នាំ ។ ហេតុនេះ ក្រុមហ៊ុនឯកជននឹងអាចអភិវឌ្ឍន៍កោះ និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ដូចជា ៖ បង្កើតទីក្រុងបៃតង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYjn3epFjDJEkThkVjrStv193TsMoyUg1nsi6SKluqZ1E8EiDJ_LW_PEvxf6vDrObsrmQGFAs5EgSZMf1OETvzQJcjTDyHKfMBuNkQrCrZUb8cAcD1MP6n55hrn25DSannpKm1vpKst7Gqvv6Wf6hyRo1W07L4JdlrZrm7eL97X4QXgkov8MJRWsxANUp1/s1800/image_2024-09-16_08-28-11%20(3).png

លោក ផ្លតប្រាសប់ សុរ៉ាស់សាវ៉ាឌី អតីតឧបនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មការបរិស្ថានគណបក្សភឿថៃ និយាយថា វាជាគម្រោងថ្មី ហើយបើមានការវិនិយោគមែននោះ នឹងត្រូវការថវិកាច្រើនបំផុត ។ គម្រោងនេះចាំបាច់សម្រាប់រដ្ឋាភិបាលសម្រេចចិត្តថា នឹងចាប់ផ្តើមដំណើរការដែរឬទេ ពីព្រោះត្រូវចំណាយពេលរហូតដល់ជាង២០ឆ្នាំ ហើយថៃនឹងយកគំរូតាមគម្រោងបង្កើតកោះរបស់ឌូបៃ, ហុងកុង, សិង្ហបុរី និងហូឡង់ ។ វាជាឱកាសអាចប្រើប្រាស់ចំណេះដឹងផ្នែកវិស្វកម្មសមុទ្រ និងក្លាយជាប្រយោជន៍សម្រាប់អភិវឌ្ឍន៍ប្រទេសថៃ នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5lTyQN7uSqQa2FKw4sda7RQBSOgsSROZqelWu6lT420JE2TXetavXH11df0EPMgta_CFGCrYQhr73jKXMvwu_P6la5aR7I-CqOApVF4ey0hlOKFA-EUVNz9HsZL6pUEhKmKDOSZafRPvC0SbMbP11wU7NsPJ5vL6n9Ch__Lns5WzP7yp1QxpY0KIinJ12/s620/image_2024-09-16_08-28-11.png

រីឯលោក ភូមិថាំ វេជឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា គម្រោងបង្កើតកោះចំនួន៩នេះ គឺជាគំនិតថ្មី ហើយរដ្ឋាភិបាលត្រូវតែពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីជំរុញការអនុវត្តគម្រោង ។ ទឹកជំនន់ គឺជាបញ្ហាធំមួយរបស់រដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលត្រូវប្រញាប់ដោះស្រាយទាំងរយៈពេលខ្លី និងវែង ។ វាស្របពេលកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ដោយសារអាកាសធាតុក្តៅលើពិភពលោក ហើយថៃគួររកវិធានការដោះស្រាយជាមួយបម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrI_GiIneoTCDMaSEdHO9ggzX3nN4_qloG6yP_e6d9kUB-JpeJZ0FOurA3L41-X5HTY5dmO1ZOglMikLzbsMLrt1okkmOEKXlpGzw_qnvwtiFj48cWU1rvA0HffHGmAF4DjnsS1yykCXqda1FIyqENfstu-Vr1sueioZOlzN2Rozi4G1tt7bTLFhHmsIDk/s1238/image_2024-09-16_08-28-12.png

បើតាមការចាត់ចំណាត់ថ្នាក់របស់ Global Climate Risk Index 2021 បញ្ជាក់ថា ថៃស្ថិតក្នុងចំណាត់ថ្នាក់ទី៩ ក្នុងចំណោម១៨០ប្រទេស ដែលប្រឈមនឹងគ្រោះធម្មជាតិដោយសារអាកាសធាតុក្តៅ ៕

រឿងផ្លូវជាតិលេខ៤ បានដឹងពីមូលហេតុពិតហើយ បន្ទាប់ពី ក្រសួងសាធារណៈការនិងដឹកជញ្ជូន និង ក្រុមហ៊ុនម៉ៅការសាងសង់ បានចេញសេចក្តីបំភ្លឺដល់មហាជន

0

កាលពីពេលថ្មីៗនេះ បញ្ហាសាងសង់គម្រោងពង្រីក ថែទាំផ្លូវជាតិលេខ៤ បានដឹងពីមូលហេតុពិតហើយបន្ទាប់ពីក្រសួង និងក្រុមហ៊ុនសាងសង់ផ្លូវ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនដែលមានខ្លឹមសារដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYFQ0tGr9ZnQLPl9bKltRMPTVChuNTRNJeOWTJDZi3B1Wwnof3dFiJiJh99lbN1_EXdQuOj9pAfMtuykotuGz9q79Kk7jr_-uGAcOYMoCmibqc6SWyLzxEoVuxFhuXL-h3MX2RHUGRvdj6boXbtsW6Y0WpHamFngxr_iJjFn95saEZ0X2MnpJcaIr0Eejr/s1280/photo_2024-05-29_11-57-58.jpg
សេចក្តីជូនដំណឹង
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបជាព័ត៌មានថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និង ថែទាំផ្លូវជាតិលេខ៤ ដែលខ្លឹមសារផ្សព្វផ្សាយនេះ គឺមានភាពប្រាសចាកពីភាពពិតរបស់គម្រោង ដែល បាននិងកំពុងដំណើរការអនុវត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFoGKtHMq15YS9jaKESSoeOo-wF4PnIb89O72ftPmIZUWJxw2all-XOq-aIU3BHr53L14r9LfWKn65obbC9rTbgnxA_l1gvl1_d1WdrvTWs6bF2tF24BIz_6cm1kejlm3XP5froc2YJE80f_79D2ioktIFNZAlNmyuYMkn-D4NSTAIAIsGevllNDRdjE_s/s1280/photo_2024-05-29_11-58-11.jpg

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះធ្វើការបំភ្លឺជូនបន្ថែមថា គម្រោងលើក កម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១គីឡូម៉ែត្រ ដែលប្រើប្រាស់ហិរញ្ញប្បទានពី ធនាគារពិភពលោក បាននិងកំពុងបន្តសកម្មភាពការងារសាងសង់ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែដោយសារនៅក្នុង រដូវវស្សា ស្ថានភាពអាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់ជោគជាំស្ទើរតែរាល់ថ្ងៃ ទើបបណ្តាល ឱ្យការងារការដ្ឋាននៅតាមចំណុចមួយចំនួនត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយត្រូវរង់ចាំ ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGquNTNA3uJNNCjlcbUmwIYcp9GvUiesFH2RuqpS9NtDd5v6JLw2f-Sq2XOnXfuOGk3IkATenZ7Tc-EV4wxQCih6lwGskN6Lv-_pn8tLDM-uJNNcCNzJ7ZzNQkh0j7_18VGKFcv0RSGCR6u2qGPkE10OGtnJtojo8-YLFHSE9QFcltO8zw9uCoKey_u4dg/s1280/photo_2024-07-20_15-27-23.jpg

ជាក់ស្តែង ការអនុវត្តការងារនៅការដ្ឋាន ជារួមក្រសួងបានបញ្ចប់ការងារស្ថាបនា និងពង្រីកផ្លូវ បានប្រវែងប្រមាណ ១៣០គីឡូម៉ែត្រ រួមជាមួយនឹងការសាងសង់ស្ពាន និងការដាក់លូនៅតាមទីតាំងសំខាន់ៗ រួមមាន ស្ពានលេខ១២ និងលេខ១៣ នៅ (PK ១១៥+៩៣៥) និងលូនៅចំណុច (PK ៤៣+២០៥), (PK ៩៩+៤០០) (PK ១០៦+៦៩០), និង (PK ១៥៣+៣៤៤) ដែលអាចធានាបាននូវប្រសិទ្ធភាព និងការការពារការជន់លិចផ្លូវជាតិលេខ៤ ពីជំនន់ទឹកភ្លៀងដូចនាឆ្នាំកន្លងមក។ ជាមួយគ្នានេះ ចំពោះ ការងារការដ្ឋានសាងសង់ដែលនៅសេសសល់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុន ម៉ៅការសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នឹងខិតខំបន្តជំរុញសកម្មភាពសាងសង់បន្ថែមទៀត បន្ទាប់ពីផុតរដូវវស្សានេះ ដើម្បីជំរុញឱ្យគម្រោងទាំងមូលបានបញ្ចប់តាមផែនការគ្រោងទុកនៅក្នុងអំឡុង ឆ្នាំ២០២៦ ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfbIxCYzcgYLvxOQZX1s9le8g3yVWW9JLUn1xjkRB-RM2u-02tDt4x2tFvhtdqmdHQuW0qGc1nqBPNOjhgAJYU45XQzjIXMdBWaaPGFcPL3EHgW-_LSJgUcAPb9UxkUZvDbks2LMrH30ZVPbikKZfaqo0qRAcrIQj8iOjKNGHlrfWUX0JPGle946E70P4R/s1280/photo_2024-09-15_09-50-35.jpg

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzEHHd_JAQntUsYrJ8vkFgcVbliLUGFJFvD5XIvrlAHay0k7QWZ8cO1nlyni8TbIdEcygeqEZ0edgnJhgAaR5MHoKFhHn0BAI9oKxaAO5GkvOClH1vNPrfSOrgy9J_cisB1tq3SqsSktmgsuA75XI1wy4u_NiglUGzYmRj4DWU6zkXZwHbBmfYEdiIR38N/s1280/photo_2024-09-14_18-37-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8sMq0lmmpLHuozYnMJyLG2dJQcyzX3V84U4cnRiTjZEvCzQxrqHgh8kStgkEfHiOczkmkm27NaVYaYg8zlb8p7Z5bsYNac3h4kqZ1pgBol44F3PMSHGdQeeltN_h0Au_ewf7LNUSInEdks84qMI-r-yQpr4d_BjuI9ax2A9rgFrH-sPWq0jZQ3_NmKbSd/s1280/photo_2024-09-15_13-17-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp5EP7P5aP4-wOYrgGAs1YOvsnoPuPqz6_CRr-0wMvb6JO0t7djqSFXVtihGvQL4tqpWlU6ibcL_neW9uuRU_NcoSdUXpTR5QkWSg_q2BeOZC8mJh4BOkOSGLXYOCWOFA1sU419BOlap8kfkx9O5kGI3dKYsSMD56opN6ScI-LsMYfpFYhutnHL217KWYO/s836/Screenshot%202024-09-16%20083255.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA1H9nwl6aHDFjMskQXhCUG6mV7tUW2YqMr_LnuY2Vd0IEsWrdnM6a_hTQO2wdS7HdC3Dee-EsopKgQ5D737xhz99nBOlsFx2WATR_8l8Uh7ixao8LNz4dEqIUDfOPcf1c03_-yI0ho13wZn2GUIyqXYLcUQvSp_VAyqmuF25x1wjnX6Pis2RGi8Mds4-S/s838/Screenshot%202024-09-16%20083315.png

វឌ្ឍនៈ ប្រ៊ូវើរី ប្រកាសចេញផលិតផលថ្មី ភេសជ្ជៈកីឡា វី-អាកទីវ លឿង រសជាតិក្រូចឆ្មា ជូរអែម ដើម្បីបំពេញជាតិទឹក និងអេឡិចត្រូលីត្របានល្អ និងផ្តល់ភាពស្រស់ស្រាយទ្វេដង!

0

ថ្មីៗនេះ វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលភេជ្ជៈ កីឡា រសជាតិថ្មី គឺភេសជ្ជៈ កីឡា វី អាកទីវ លឿង ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន ដែលនិយមចូលចិត្តនិយមបំពេញជាតិទឹក​ឡើងវិញ​ជាមួយនឹង​​រសជាតិអែម។ ភេសជ្ជៈ វី អាកទីវកីឡាលឿង រសជាតិក្រូចឆ្មា ជូរអែម ញុំាហើយស្រឡះបំពង់ក ជួយបំពេញជាតិនិងអេឡិចត្រូលីតដែលបាត់បង់ឡើងវិញបានយ៉ាងឆាប់រហ័ស និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយបានយូរជាងទឹកធម្មតាព្រមទាំងសម្បូរទៅដោយ វីតាមីន និងសារធាតុរ៉ែ ដែលល្អបំផុតសម្រាប់រាងកាយជាពិសេសសម្រាប់អ្នកចូលចិត្តលេងកីឡា ហាត់ប្រាណ និងមម៉ា​ញឹកក្នុងការងារផ្សេងៗ។  https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQy6PuH1YyCP8vhMeou4zvOaN_iMuu6OOgTNeusbExB-heo3utSSYauBE6QVue7zUmlqkNLpdKzL46HQcokYMOZYM_g4CWbBUaCMl6-W9pTdXmmF0b1NHKykNY8HmFodjVEei63dz5Oqum8nTxWC_YQ-48erWaSTi01OWMh2MLuJ1962djXpy8nhjQlZ4/s1920/2024-09-14%2015.16.58.jpg

យ៉ាងណាមិញក្នុងជីវិតប្រចាំថ្ងៃ ទោះបីយើងគ្រប់គ្នាមានភាពមមាញឹកយ៉ាងណាក៏ដោយ ការថែរក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេងកីឡាពិតជាមានសារៈសំខាន់ដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ។ វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា ដែលជួយជំរុញលើកស្ទួយរាល់សកម្មភាពពលកម្មទាំងនេះ។ ការបំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់​​ទៅពិតជាមានសារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី អាកទីវ មានសារធាតុរ៉ែស្រដៀងទៅនឹងសារធាតុរ៉ែ ដែលមាននៅក្នុងខ្លួនយើង ដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុទាំងនោះឡើយវិញបានយ៉ាងល្អ និងឆាប់រហ័សព្រមទាំងជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនបានយូរជាងទឹកធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7YFDhuKKQZQav1B8tlOKz5QU6FHc-HdBN5kmu5L5PC6NuEyng6vdmy0btBEvg9BwexYAnDZ_yWvNGUX6PCminG6xAwwjq1QYmHffWt9oKt-DP-_l-4wJ3N679snzXPNFM56VJ3AsN4NgAyzLVlDDjfWpXeUEiChe2ZDpaRxFg66w5NVjS4i0WTajpsg2A/s2048/2024-09-14%2015.17.13.jpg

ការទទួលទានទឹក ធម្មតាតែម៉្យាងពិតជាមិនគ្រប់គ្រាន់ឡើយ ព្រោះទឹកមិនបានទៅបំពេញសារធាតុអុីយ៉ុងក្នុងខ្លួនដែលបាត់បងទៅ ហើយការទទួលទានទឹកច្រើនពេកនៅពេលបញ្ចេញ ពលកម្មដូចជាលេងកីឡា ឫហាត់ប្រាណ អាចបណ្តាលឲ្យឆ្អល់ពោះ និងក្រពះផងដែរ។ បើយើងមិនមានជាតិទឹកគ្រប់គ្រាន់ ខួរក្បាលយើងក៏មិនទទួលបានជាតិទឹក គ្រប់គ្រាន់  ដែរ ដូច្នេះហើយសមត្ថភាពខួរក្បាល និងការគិតរបស់យើងក៏ចុះខ្សោយ មិនអាចផ្តោតអាម្មណ៍ និងបំពេញ ភារកិច្ច ផ្សេងៗបានល្អនោះឡើយ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ «វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជាច្រើនក្នុងការផលិតផលិតផលដែលមានគុណភាព ដែលកត្តាគុណភាពនេះ និងភាពច្នៃប្រឌិត តែងតែស្ថិតនៅក្នុងសរសៃឈាម (DNA) របស់យើ ដូច្នេះយើង នៅតែបន្តបង្កើតផលិតផលដែលល្អ មានគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជនយើង។»