ប្រិយមិត្តមួយចំនួនជ្រាបហើយថាថ្មីៗនេះចំប៉ីខ្មៅ បានចោ.ទប្រកាន់ Rick Kh ថាបោះបង់មិត្តភាពព្រោះឃ្លានភាពល្បីស្របពេលដែលរូបគេទើបទិញឡានមួយដែលមានពណ៌ក្រហមដូចទៅនឹងឡានរបស់ Rick Kh។ ជុំវិញរឿងនេះ Rick Kh បាននិយាយនៅក្នុង Story របស់ខ្លួនទម្លាយរឿងជួយចំប៉ីខ្មៅជាច្រើនចុងក្រោយបែរធ្វើទង្វើបែបនេះលោកពិតជាខកចិត្តចំពោះមិត្តភាពនេះខ្លាំង។

Rick Kh បាននិយាយថា ជីវិតរបស់លោកឆ្លងកាត់រឿងច្រើនណាស់យើងត្រូវមានឆន្ទះបើគេបែបនេះហើយយើងមិនអាចដូចគេនោះទេ មានគេជេរស្តីថាឱ្យលោកច្រើនលោកទទួលយកមិនប្រកែក មិនចេះតបព្រោះលោកនៅតែដើរលើឆន្ទៈមួយដែលល្អសម្រាប់ជីវិតខ្លួនឯង សហគមន៍លោក និងមិត្តភក្តិផ្សេងៗទៀត។ អ្នកបង្កើតមាតិកាថាលោកជួយមនុស្សច្រើនណាស់ ហើយពេលខ្លះគេមើលងាយថាស្តីឱ្យទៀត លោកមិនតបត ព្រោះតែមិនទាន់ដល់ពេលខណៈកំពុងមមាញឹកការងារ។
អ្នកបង្កើតមាតិកា Rick Kh ថាខ្លួនលោកជួយគេអាណិតគេអស់ពីចិត្តប៉ុន្តែក៏ទទួលបានមកវិញគឺភ្លាវ មិនសោកស្តាយក្នុងការជួយគេទាំងប៉ុន្មាន មិនរំលើកគុណ ទោស អ្នកមិនដឹងគិតថាលោកសាហាវព្រៃផ្សៃ ហើយមានមិត្តភក្តិលោកជាច្រើនទៀតអាណិតលោកឈឺឆ្អាលចំពោះបញ្ហាដែលកើតឡើងនេះរួមទាំងក្រុមគ្រួសារផងដែរ។ លោក ថាខ្លួនមិននៅស្ងៀមនោះទេតែកំពុងគិតថាមកពីមូលហេតុអ្វី មិនមែនទើបតែម្តងនេះនោះទេ១ឆ្នាំជាងហើយដែលលោកនិង ចំប៉ីខ្មៅ ឈប់ពាក់ព័ន្ធនឹងគ្នា ហើយមិត្តផ្សេងៗទៀតសុទ្ធតែល្អមិនដឹងថាជាការច្រណែនឬស្អប់ទាំងពេលខ្លះជេរលោកតែកំពុងតែពាក់អាវ ស្បែកជើងលោក រឿងលុយឬអ្វីផ្សេងមិននិយាយទេ។
Rick Kh ថាជាគ្រូបង្រៀនលោកយ៉ាងមិចទាំងលោកជាអ្នកខំតស៊ូទទួលបានភាពជោគជ័យ ទៅស្រុកគេលោកគិតថាមិនធ្លាប់បានទៅស្រុកគេយកចំប៉ីខ្មៅទៅឱ្យជួយណែនាំអីតិចតួច ហើយខិតខំខ្លួនឯងខុសទម្រង់សូម្បីតែការទិញឡានមិនចាំបាច់ទិញឡានពណ៌ដូចលោកនោះទេ កុំខំធ្វើដូចលោក បើចង់ដូចលោកទាល់តែធ្វើចិត្តឱ្យដូចជាទឹក។ ចំពោះលុយ១៤០០ដុល្លារហ្នឹងគ្មានទាក់ទងនឹងលោកទេ យកលុយគេខ្លួនឯងដោះស្រាយជាមួយគេខ្លួនឯង បើថាទៅៗហើយ ចង់ស្គាល់ ចង់ដើរ មិត្តភក្តិចង់ស្គាល់ចេញថ្លៃសំបុត្រយន្តហោះហើយៗ បើយកលុយ១៤០០ហើយមកចង់ហៅលោកទៅដែរលោកមិចនឹងទៅយកលុយគេហើយ ទាំងលោកទៅហើយៗធ្វើមិចលោកទៅទៀត។
Rick Kh ថាប្រហែលឈឺចាប់ដោយសាររឿងហ្នឹងយកលុយគេហើយអត់បានទៅមានគេជេរច្រើនក៏មកបន្ទោសថាមកពីលោកបង្ហោះវីដេអូហ្នឹង មិនឱ្យលោកបង្ហោះយ៉ាងមិចបើលោកចំណាយអស់រាប់ពាន់ ទិញសំបុត្រយន្តហោះឱ្យ ធ្វើ Passport ឱ្យទៀតនិយាយទៅគឺឈឺចាប់ដូចជាក្អួតឈាមទិញខោអាវ ស្បែកជើងឱ្យគឺឈឺចាប់ណាស់។ ពេលមានរឿងចង់ដូរកន្លែងយប់ព្រលប់ ទៅរកកន្លែងឱ្យទៅនៅ ក្រឡាប់ Passup យកលុយលោកទៀត។
អ្នកបង្កើតមាតិកានិយាយពីប្រវត្តិសាស្រ្តរូបនេះលើកឡើងទៀតថា ចំប៉ីខ្មៅ ធ្លាប់មានបញ្ហាផ្លូវចិត្តច្រើនចឹងបណ្តោយឱ្យធ្វើទៅចង់ធ្វើអ្វីធ្វើទៅ ប៉ុន្តែលោកក៏ខកចិត្តដែរ៕










